Thursday, July 22, 2010

កម្ពុជាសម័យអាណាចក្រចេនឡា


ចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។

ទីតាំងភូមិសាស្ត្រ

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ... ។


បំរែបំរួលប្រជាករ និងស្ថានភាពសង្គម

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។

ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។

ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា


មហាក្សត្រល្បីៗសម័យចេនឡា



Continue Reading...

កម្ពុជាសម័យអាណាចក្រភ្នំ


នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។

ស្ថានភាពប្រជាករ

អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។


ការមកដល់នៃអរិយធម៌ឥណ្ឌា

នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។

តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។

ព្រះមហាក្សត្រល្បីៗ



Continue Reading...

បុរេប្រវត្តិកម្ពុជា

សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយដែលពេលនោះមនុស្សពុំទាន់ចេះបង្កើតតួ អក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លងផ្តៅ (កំពុងឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពូជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលើម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទម ខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។ និងការរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។
Continue Reading...

កាលប្បវត្តិកម្ពុជា


ស-វ​ទី​1-6: នគរ​ហ្វូណន ស្ថិតនៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម។

ស-វ​ទី​6-7: នគរ​ចេនឡា​ ស្ថិតនៅ​ពាក់កណ្តាល​នៃតំបន់​ទន្លេ​មេគង្គ​អនុវត្តន៍​គោលនយោបាយ​ធារា​សាស្រ្ត។

ឆ្នាំ​1802-1850​: ការ​រួមបញ្ចូលគ្នា (រវាង​នគរ​ហ្វូណន​ និង​ នគរ​ចេនឡា) ដើម្បី​កកើត រាជាណាចក្រ​សម័យ​អង្គរ។


ស-វ​ទី​12-13:​ ​ អារ្យធម៌​សម័យ​អង្គរ​ថ្កុំថ្កើង​បំផុត។​ រាជាណាចក្រ​ខ្មែរ​​​ បាន​គ្រប​ដណ្តប់ ប៉ែកអាគ្នេយ៍ ​ទាំង​នៅភាគ​ខាងត្ប្ូង​ និង​ភាគ​ខាងជើង ដោយ​ព្រះបាទជ័យវរន្ម័​ទី7​​ “ស្តេច​មាន​ជំងឺ​ឃ្លង់​” ។

ស-វ​ទី​14-18: ប្រទេស​សៀម និង​ប្រទេស​វៀតណាម បាន​ជ្រៀតជ្រែក ចូលក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​មាន​ជំលោះ​ផ្ទៃក្នុង ក្នុងការ​ដណ្តើម រាជ្យ​អំណាច រវាង​រាជវង្សានុវង្ស​នគរខ្មែរ ដែលជា​ឱកាស​សំរាប់​ប្រទេស​ ​ជិតខាង (ប្រទេស​សៀម និង​ប្រទេស​វៀតណាម) ក្នុងការ​វាយដណ្តើម​ យក​ទឹកដី​នគរ​ខ្មែរ។

ឆ្នាំ1860: ព្រះបាទ​នរោត្តម បានឡើង​គ្រងរាជ្យ​សម្បត្តិ។


ឆ្នាំ1863:​ព្រះបាទ​នរោត្តម បានទទួល​ប្រទេស​បារាំង​ជាប្រទេស អាណាព្យាបាលរបស់ខ្លួន​។

ឆ្នាំ1941:​​ សម្តេច​ព្រះបាទ​នរោត្តមសីហនុ ជាចៅទួត​របស់ព្រះបាទ​​ ​នរោត្តម។ ទ្រង់បាន​ជ្រើសតាំង​អោយ​ឡើង​គ្រងរាជ្យ​សម្បត្តិ ជា​ព្រះ​មហា​ក្សត្រ​​ដោយ​ក្រុម​ប្រឹក្សា​រាជសមុ្បត្តិ។

ឆ្នាំ1953:​ ថ្ងៃទី09 វិច្ឆិកា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង។

ឆ្នាំ​1960: ក្រោយមក ព្រះអង្គ​បាន​ដាក់រាជ្យ (ឈប់​គ្រងរាជ្យ​សម្បត្តិ) ព្រះបាទ​នរោត្តសីហនុទ្រង់បាន ឡើង​ធ្វើជា​ព្រះ​ប្រមុខ​រដ្ឋ។


ឆ្នាំ1963: លោក​សាឡុត ស​(ប៉ុលពត​នាសម័យ​កម្ពុជា​ប្រជាធិបតេយ្យ) និង​លោក​ស៊ុន សេន បានបង្កើត​ក្រុមឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​នឹងរដ្ឋា​ភិបាល។

ឆ្នាំ1965: ផ្តាច់​ចំណង​មិត្តភាព នៃ​ទំនាក់​ទំនង​ការទូត រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា។ប្រទេស​ ទាំងពីរ​បានបង្កើត​ចំណងមិត្ត​ ភាព​នេះ​ឡើងវិញ នៅឆ្នាំ​1969។

ឆ្នាំ1966: ការបង្កើត​ចលនា២ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុងនោះ​រួមមាន៖ ចលនា​ទ័ពខ្មែរ​សេរី ឬ (Free Khmer) ​ចលនានេះ ​ត្រូវបាន​ឧបត្ថម្ភ​និង​គាំទ្រ ដោយ​ប្រទេសថៃ និង​សហរដ្ឋ​អាមេរិក។ រីឯ​ខ្មែរ​”ក្រហម” ​វិញ ត្រូវបាន​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ប្រទេស​ចិន​កុំម្មុយនីស្ត។


ឆ្នាំ1967: លោក​ខៀវ សំផន និង​លោក ហូយន់ បានបង្កើត​ចលនា​​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​រដ្ឋាភិបាល​ទៀត។

ឆ្នាំ1970: ថ្ងៃ18 មិនា ជាថ្ងៃ​ដែល​លោក​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទំលាក់​ សម្តេច​ព្រះ​នរោត្តសីហនុចេញ ពី​អំណាច ជាហេតុ​ធ្វើអោយ​មានការ​ប្រ​យុទ្ធគ្នា នៅ​ភូមិភាគ​ឥណ្ឌូចិន​ទាំងមូល រវាង​កងទ័ព​ថ្មើរជើង​សហរដ្ឋ​អាមេរិក-វៀតណាម នៅក្នុង​សង្រ្គាម​ស៊ីវិល​នេះ។

ឆ្នាំ1970:​ ថ្ងៃ04 ឧសភា សម្េតច​ព្រះ​នរោត្តម​សីហនុ បានបង្កើត​រាជរដ្ឋា​ភិបាល​រួបរួម​ជាតិ ឬ​សហ ភាព​កម្ពុជា។

ឆ្នាំ1975: ថ្ងៃ17 មេសា ជាថ្ងៃ​ជ័យជំនះ​របស់ខ្មែរក្រហម ​ដែលដឹក​នាំ​ដោយ​ប៉ុលពត។ ដោយ​បង្កើតរបប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ។​ ប៉ុលពត បាន​ទំលាក់ លោក​លន់ ណុល ចេញពី​អំណាច និងបាន​ដណ្តើម​កាន់​កាប់​យក ​ទីក្រុង​ភ្នំពេញ ដោយ​ជំលៀស​ប្រជាជន​ទាំងអស់​ ចេញពី​ទី​ក្រុង​​ភ្នំពេញ។

ឆ្នាំ1976: របប​កម្ពុជា​ប្រជាធិប​តេយ្យខ្មែរ​នោះ បានបង្កើត​ឡើង​ដោយ​លោកខៀវ សំផន។ ប៉ុល​ ពត ជា​អ្នកកាន់​របប​ផ្តាច់ការ​និង ជាអគ្គ​លេ​ខាធិការ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត។ រួមទាំង​មាន​គ្រូបង្វឹក​ដ៍ចំ​ណាន​​ពី​ចិន​កុម្មុយនីស្ត​ ដែលនៅ​ពីក្រោយ​ខ្នងផងដែរ។ ប្រជាជន​ជិត​២​លាន​នាក់ ត្រូវបាន​សំលាប់​យ៉ាង​រង្គាល នៅក្នុង​របប​ខ្មែរក្រហម កាន់​អំណាច​នោះ(ប្រជាជន​ដែល​និរទ្ទេស​ខ្លួន ក៍មាន​ចំនួន​ច្រើន​លើស លប់​ដែរ ក្រុម​​​គ្រួសារ​នៃសមាជិក​ជំនាន់​មុនៗ ​ត្រូវទទួល​រង​នូវ​ការ​បង្ខិតបង្ខំ ការសង្កត់​សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿ​សាសនា និង​ការបង្ខំ​អោយ​រស់នៅ​ជា​សមូហភាព​និយម ក្នុង​ជីវិត​ប្រចំា​ថ្ងៃ)។


ឆ្នាំ1979: ថ្ងៃ07 មករា ជាថ្ងៃ​រំដោះ​ទីក្រុង​ភ្នំពេញ អោយ​រួចផុត​ពី​របប​​ (កម្ពុជា​ប្រជាធិប​តេយ្យ) ដោយ​កងទ័ព​វៀត​ណាម​ ហើយ​ក៏ជាថ្ងៃ ដែល​បង្កើត​ធម្មនុញ្ញនៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា(គ្រប់​គ្រងរដ្ឋាភិ​បាល​​ដោយ​លោក​ហេង សំរិន)។ថ្ងៃ18 កុម្ភ: ជាថ្ងៃ​សន្ធិសញ្ញា​ជាមិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិ​ការ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត ណាម ដែលមាន​វត្តមាន​ជាផ្លូវ​ការណ៍ លើ​ទឹកដី​កម្ពុជា។

ឆ្នាំ1983: ចាប់ពី​ថ្ងៃ​ចុះ​សន្ធិសញ្ញា​នោះ​រួចមក ចំនួន​ប្រជាជន​វៀត​ណាម បានចូល​មករស់​នៅលើ​ទឹកដី​កម្ពុជា មាន​ចំនួន​ កាន់តែ​ច្រើន​ឡើងៗ​ តាម​ការ​ប៉ាន់ប្រមាណ​ជាមធ្យម ប្រហែល​ជាមាន ចំនួន​500.000​នាក់។

ឆ្នាំ1988: ទីក្រុង​ហាណូយ បានចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​អោយ​ ដក​កងទ័ព​វៀតណាម ដែល មាន​វត្តមាន លើ​ទឹកដី​កម្ពុជា​អោយ​អស់​មុន​ឆ្នាំថ្មី​ចូលមក​ដល់។

ឆ្នាំ1989: ១០ឆ្នាំ កន្លង​ផុតទៅ ប្រជាជន​វៀតណាម​ទាំងអស់ ដែល​មាន​មុខរបរ​គ្រប់​ប្រភេទ ត្រូវ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ឆ្នាំ1990: ថ្ងៃ09​ កញ្ញា នៅ​ទីក្រុង​ចាកាតា ភាគី​ខ្មែរ​ទាំងអស់​បាន​យល់ព្រម​ទទួល​យក​ផែនការណ៍​សន្តិ ភាព​របស់​UN​ ដើម្បី​បង្កើត(SNC)​កម្ពុជា​ជាន់ខ្ពស់​។ (SNC)ជា​អ្នក​រៀបចំ​គំរោង​ការណ៍ ​ដ៏ល្អិត​ល្អន់​បំផុត​នៃ​គំរោង​ការណ៍​នេះ។ ក្រុម​ប្រឹក្សាជាតិ​ដ៏មាន​អំណាច​កំពូល(SNC)នេះ ស្ថិតនៅ​ក្រោម​ការ ការពារ​និង​គាំ ទ្រ ​ដោយ​អង្គការ​​សហប្រជាជាតិ។​ក្រុមប្រឹក្សា​ជាតិ(SNC=ក្រុម​ប្រឹក្សាជាតិ​ ជាន់ខ្ពស់​កម្ពុជា)នេះ ​បាន​រួប រួម​គ្នា​បងើ្កត​ឡើង ​ដោយ​ចតុភាគី។


ឆ្នាំ1991: ការបញ្ចប់​សង្រ្គាម​រវាង​ខ្មែរក្រហម ដោយមាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ ដោយ​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីសនាំ អោយ​ខ្មែរ​​ក្រហម​បាន​ទទួលយក ​បទ​ឈប់​បាញ់​គ្នា។

ឆ្នាំ1992: ខ្មែរ​ក្រហម​បាន​ទំលាក់​អាវុធ​ដើម្បី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ ចំរុះ។ការបង្កើត អាជ្ញាធរ​បណ្តោះ​អាសន្ន​ របស់​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា(UNTAC)។ព្រមទំាង ការធ្វើ​មាតុ​ភូមិនិវត្តន៍ជន ភៀស​ខ្លួន​មក​កម្ពុជា។

ឆ្នាំ1993: ថ្ងៃ24-28 ឧសភា ជាថ្ងៃ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ក្នុងការ​ជ្រើស​រើសតំណាង​រាស្រ្ត។​ ក្រោម​ការឃ្លំា​មើល ​ដោយ​កងរក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ(UN)។ ហើយក៏​ជាថ្ងៃ បរាជ័យ​នៃ​របប​ខ្មែរ​ក្រហម​ដែរ។

ថ្ងៃ29 តុលា: ការបង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋសភា ដែលមាន​ការចូល​រួមពី ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ ដោយមាន​វត្តមាន ​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ជា​ព្រះ​ប្រធាន។រដ្ឋធម្មនុញ្ញ​ថ្មី បាន​ទទួលស្គាល់​សេរីភាព ខាងជំនឿ​សាសនា ។

ឆ្នាំ1995: ខែមិនា សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ស្តីអំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។


ឆ្នាំ1996: ថ្ងៃ08 សីហា ការបំបែក​ខ្លួន​នៃ​ចលនា​ឧទ្ទាមទ័ព​ព្រៃ​ខ្មែរក្រ​ហម។មាន ​ប្រជាជន​កម្ពុជា ប្រមាណ​ជាង100.000​នាក់ ធ្វើអន្តោ​ប្រ​វេសន៍​យ៉ាង​សំងាត់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​ខុស​ច្បាប់​នៅក្នុងប្រ​ទេស​ថៃ ​។

ឆ្នាំ1997: ខែមិថុនា ប៉ុលពត​បានធ្វើ​នយោបាយ ដើម្បី​សំលាប់​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ស៊ុន សេន។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប៉ុលពត បានកាត់​ ក្តី​​​គូរកន​របស់គាត់ (ស៊ុន សេន)នេះ អោយជាប់​ទោស​ក្នុង​ពន្ធនា​គារ។​ សហគមន៍​អាស៊ាន បាន​ពន្យា​ពេល​ប្រទេស​កម្ពុជា ជា​បណ្តោះ​អាសន្ន នូវការ​ចូលជា​សមា​ជិក​​អាស៊ាន។ សហគមន៍​អន្តរជាតិ បានច្រាន​ចោល​ នូវ​ជំនួយ​ពី​បរទេស ក្នុងការ​ជួយ​ស្រោចស្រង់ និង​ការស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

ថ្ងៃទី2-6 ខែកក្តដា: អសេ្ថរភាព​នយោបាយ ក៏ជា​ថ្ងៃ​ដែល​ធ្វើ​រដ្ឋប្រហារ។


ថ្ងៃទី5 ខែកក្តដា: ជា​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជា​នាយក រដ្ឋមន្រ្តី​ទី២ ធ្វើ​រដ្ឋប្រហារ​ទំលាក់ ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ ជា​នាយក​រដ្ឋមន្រ្តី​ទី1 ចេញពី​តំណែង។

ឆ្នាំ1998: ថ្ងៃ15 មេសា ជាថ្ងៃ​ដែល​ប៉ុល ពត​ ធ្វើ​អត្តឃាដ​ដោយ​ខ្លួនឯង។ ការចុះ​ចូល​នៅ​តំបន់​ស្វ័យយ័ត និងការពារ ដ៏​រឹងមាំ​របស់​ខ្មែរក្រហម​នៅ​អន្លង់វែង​​ មក​រួបរួម​គ្នា​វិញ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។

នៅខែធ្នូ: ការ​ចុះចូល​មេដឹកនាំ​ខ្មែរក្រហម ពីរ​រូប​ទៀត គឺលោក​ខៀវ សំផន​ និង​លោក​នួន ជា ដែលទទួល​ជា​កិត្តិយស ដោយ​រដ្ឋាភិបាល​ភ្នំពេញ ព្រម ទំាង​លើកលែង​ទោស​ “នូវ​សកម្ម​ភាព​ពី​អតីត​កាល”។


ថ្ងៃ26​​ ខែកក្តដា: តាក់តែង​ច្បាប់​បោះឆ្នោត សារជា​ថ្មី(93.74% ជា​តួលេខ ដូចដែល​បានបង្ហាញ​ពីមុន)។ របប​គ្រប់គ្រង​ដ៏ចាស់​គំ​រិល​ដែល​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានបរា​ជ័យ​នៅក្នុង​ការបោះ ឆ្នោត។​​ ក្រោយមក​លោក​បាន​ដឹកនាំ​ ​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង​ប្រដាប់​អាវុធ ប្រឆាំង​នឹង​ក្រុម​​រាជានិយម។ឆ្នាំ1999: នៅខែមករា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​អំពាវ​នាវ​សាលា​ជំរះ​ក្តី​អន្តរជាតិ ដើម្បី​កាត់ ទោស មេដឹកនាំ​ខ្មែរ​ទាំងអស់ ដែល​ជាប់​ទាក់ទង​នឹង​សង្រ្គាម កាល​ពី​30ឆ្នាំ​មុន ​មិនត្រឹមតែ​ក្នុង​កំឡុង ពេល​របប​ខ្មែរក្រហម​ពីឆ្នាំ​1970-1998 ប៉ុណ្ណោះទេ ថែមទាំង​ក្នុង​របប​ប៉ុល ពត​ផង​ដែរ។មេដឹកនំា​ខ្មែរ ក្រហម​ម្នាក់ ក្នុង​ចំណោម​ពួកគេ គឺតា ម៉ុក ត្រូវបាន​ចាប់​ខ្លួន​ដោយ​ទាហាន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យក មក​ផ្តន្ទាទោស​ទៅ​តាម​ ច្បាប់​ជាធរមាន។ នេះជា​មេដឹកនាំ​ខ្មែរ​ក្រហម​ចុងក្រោយ ក្រោយពី សង្រ្គាម​ត្រូវបាន​បញ្ចប់។



Continue Reading...

Wednesday, July 21, 2010

ភូមិសស្ត្រ



  • បណ្ណសារ



  • Continue Reading...

    Tuesday, July 20, 2010

    ចែកប្លកជាពីរចំហៀង


  • ចែកប្លកជាពីរចំហៀងដូចរូបខាងលើដំបូងយើងចូលBlogger > Layout > Edit HTML រួចចុចCtrl F (ដើម្បីងាយស្រួលរក)
  • ជំហានទី១សូមរកកូដដូចខាងក្រោម៖
    <div id='header-wrapper'>
    <b:section class='header' id='header' maxwidgets='1' showaddelement='no'>
    <b:widget id='Header1' locked='true' title='Header | ខ្មែរក្រោម blog (Header)' type='Header'/>
    </b:section>
    </div>
    ប្តូរកូដព៌ណក្រហមខាងលើនេះអោយដូចជាកូដព៌ណខៀវខាងក្រោម
    <div id='header-wrapper'> /* header-wrapper គឺរួមទាំងពីរខាងឆ្វេងនឹងខាងស្តាំ */
    <div id='header'> /* ខាងឆ្វេង */
    <b:section class='header' id='header' maxwidgets='1' showaddelement='no'>
    <b:widget id='Header1' locked='true' title='Header | ខ្មែរក្រោម blog (Header)' type='Header'/>
    </b:section>
    </div>
    <div id='box'> /* ខាងស្តាំ */<b:section class='searchbox' id='searchbox' maxwidgets='1' showaddelement='yes'>
    <b:widget id='HTML99' locked='false' title='' type='HTML'/>
    </b:section>
    </div>
    </div>
    ជំហានទី២អូសកូនកណ្តុរឡើងលើហើយរកកូដ
    #header {
    margin: 5px;
    border: 1px solid $bordercolor;
    text-align: center;
    color:$pagetitlecolor;
    }
    រួចប្តូរកូដព៌ណក្រហមខាងលើនេះអោយដូចជាកូដព៌ណខៀវខាងក្រោមដូចជាជំហានទី១ដែរ។

    #header {
    float: left; /* ដេកខាងឆ្វេង, យើងអាចប្រើ: float: $startSide */
    width: 310px; /* ប្រវេង logo របស់ blog */margin: 5px;
    border: 1px solid $bordercolor;
    text-align: center;
    color:$pagetitlecolor;
    }

    #box {
    float: right; /* ដេកខាងស្តាំ, យើងអាចប្រើ: float: $endSide */width: 320px; /* ប្រវេង box */
    margin: 5px;
    border: 1px solid $bordercolor;
    text-align: center;
    color:$pagetitlecolor;
    }
    សូមអរគុណ!
    Continue Reading...
     
    ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ