Showing posts with label ភូមិសាស្រ្ត. Show all posts
Showing posts with label ភូមិសាស្រ្ត. Show all posts

Friday, December 10, 2010

អំពីអំបូរខ្មែរ-មន – ២

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ
ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦
ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ
សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា
សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល
លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique
historique de la langue annamite…les initiales.» ។ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា
ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក
បានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖

*
o មាឌតូចល្មម អាចឡើងដល់មធ្យម
o ស្បែកសំបុរសន្ដែកបាយ (Foncé)
o ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ
o ច្រមុះទូលាយ

o ក្បាលពយ



*

គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោ
យបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានបង្ហាញលទ្ធផលដែលមានទំ
នាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមានចំនងជើងថា « Les Population du
Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយ
ដែលយើងអាចដកស្រង់បានដូចតទៅ៖

* ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
*

បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយ
ប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W. Schmidt យល់នោះទេ
។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបាន
សរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរ
មុងហ្គោលផង និងអំពីអំបូរអារ្យផង។

លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped’Akor
ថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux
populations môn de Basse Birmanie… (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភា
សា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L’Asie du Sud Est ក្បាលទី២ថា Khmer, peuple de
même souche ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹង
ជនជាតិមន។

សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier
លោក Maurice Glaize និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់
និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។

បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainland
south-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសអិន្ឌាខាងកើត រហូតដល់សមុទ្រ
ចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិ
ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជា
តិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រា
ស្រ័យទាក់ទងនឹងបរទេសទៀតផង ។ ចំនែកអែជនជាតិខ្មែរ-មនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន
ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ
ហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំ
គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពី មន = ខ្មែរ មកជាខ្មែរ-មនវិញ ព្រោះ
យើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រ
កបដោយអែករាជ្យ និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ
យល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេះយើងសូមលើក
យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី?

ក. ខ្មែរ
ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដី
គេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះអែង ។ ចំពោះពាក្យទាំងបីខាងលើនេះ
អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ាន
សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើក
យកទស្សនៈទាំងនោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖

១. ទស្សនៈលោក G. Coedès
អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាង
ទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើត
មកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈ
បែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés
d’Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយបណ្ឌិតោប៉ាង
ខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរ
ជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើង
នៅខាងចេលា ។ បើយើងអានប្រមៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូច

កម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។

ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា
ខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។

ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ
ក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា
នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាង
ចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវ
រ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញ
មានសិលាចារឹកប្រើពាក្យ កម្វុជទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ
កើតមកពីការផ្សំ កម្ពុ និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ
មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។

២. ទស្សនៈលោក ឈឹម ក្រសេម
នៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។
នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។
លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ
ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើម
ថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរ
មកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា
ចារឹកមកបានប្រែថា ខ្មែរ ។

ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ
និងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា
?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។

កុមេរុ > ក្មេរ > ខ្មែរ

៣. ទស្សនៈលោក រស់ សារេត
ក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត
សមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ
ណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី រឺអុបទ្វីប សុវណ្ណ
ភូមិ ដែលភាសាបារាំងហៅថា La chersonèse d’or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែ
ចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម រឺហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា
ខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ អែស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ
នាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ
ថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ

ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំ
នេរចេរកាលតមកក្រោយទៀត ចង់រក្សាតំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ
ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម រឺ ខម មកជា កមេរុ រឺ ខមេរុ ហើយ
ដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។

ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើង
ប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមាន
ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ផ្សំគ្នាទៅជា កម្ពុជា គឺ កម រឺខម រឺ ក្មេរ រឺខ្មែរ
ដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។

កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា

៤. ទស្សនៈលោក ពៅ ឈិន
លោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អ
រិយធម៌ខ្មែរ-មន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសំដេចព្រះសង្ឃរាជ ជួន ណាត ព្រះ
អង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គ
ទ្រង់យល់ថា ពាក្យនេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច
រូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម
ល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»។

ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសំដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ
បើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ
ខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពីបុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀប
នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ =
ផើម៘

ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះអែកើតមក
ពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរ
ថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ រឺថា
ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធសាសនា ដែលមានអវិ
ហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។

ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី នគរគោកធ្លក
នោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ
សុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះ
ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់
នេះថា វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុ
វណ្ណភូមិ ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំនាចមួយដែរ។

៥. ទស្សៈរបស់លោក មាស ហាំ
លោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រ
ទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយ
ហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹង
តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជា
កម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅ
ថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែ
លក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។

៦. ទស្សនៈលោក ហ៊ឹម ខាន់
លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោក
បានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ
ឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មន
ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់
តែក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអា
ទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មន
ហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។
តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាល
ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌
សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូច
គ្នា។

៧. ទស្សនៈលោក ឆត្រាប្រេមរឺឌី
លោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា»
ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រ
ទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជា
ក្រមពូជ រួច កមពូជ រួច កម្ពុជា រឺ ខម។

៨. ទស្សនៈលោក កេង វ៉ាន់សាក់
ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពី
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី
ដូចតទៅ៖

* ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុង
គ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «ក» មាននាទី
ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំង
ជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។
ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
* ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ
កញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅ
ជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។

សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម – កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុង
គ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់អិន្ឌា មានតែលោកកេង
វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ
ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរ
កត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា
កម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលា
ចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ
ស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថា
ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេន
ឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូត
ដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក
។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយ
អង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។

គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន
ហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ យួនហៅ កាវមេន រឺកាវមៀន សៀម
លាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុង
សៀវភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms?
They were probably a race of people akin to the Mons and the Khmers Cambodians of the
present-day The olmon alphabet and also the old Khmer alphabet were called khom by the
Thai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅ
ខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះ
ខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។

ខ. មន
ក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំ
ថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ
ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ
«មនមុជទឹក» បទ «សំនាងមន» ៘

ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមន
នេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមន
បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថា
តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិ
ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រា
វជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖

ម៌េញ៍ > រមេញ៍ > មញ៍ > មន៍

សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មាន
ទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។

១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន អែ លយ
មានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។

ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន
នាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយ
យល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅ
បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិក
យកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏
បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យដោយ
ហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាត
ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅ
នាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធ
ឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជា
អោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរ
ពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំង
ឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយ
ថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់ ដែលជនជាតិភូមា
ប្រើសំគាស់ជាតិមននេះអែង។

២. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះ
គឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកល
វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ទឹក អែ លាញ មាន័យថា ចំរើន
លូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជា
ហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺ
រលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ
តាមឆ្នេរសមុទ្រ ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញ
ណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺជនជាតិមនហ្នឹង
អែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំ
ឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះឡើយ។

៣. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរស
មុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពីដើមបានមកធ្វើជំនួញនៅប្រ
ទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជា
មួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មាន
បា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិត
ណាស់ថាក្នុងបុរាណកាល ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន
ជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ
នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺដេស Coedès
ក៏មានយោបល់ដូចនេះដែរ L’appellation de Talaing, appliquée aux Môns par ley Birmans, semble
indiquer qu’à une certaine époque le Telingana ou région de Madras fut enrelations partière-
maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំង
អស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិត
បា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថា
បាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I’ta loin ra) ពាក្យថា អិតៈ រឺតៈ
នេះមានន័យថា អូវពុក អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំ
គាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែលពីដូនតារប
ស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន ជនជាតិនេះរត់គេចពី
ភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែ
ពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តា
មសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅ
ទីណាខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?

បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទី
កន្លែងដែលជនជាតិនេះរស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ
(Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជន
ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយច្រើននៅជិតៗក្រុង
បឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី
និងនៅជិតនគររាជ។

ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិមនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំ
មុន គ.ស.ម៉្លេះ។ តែចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជ
ធានីចាស់ រឺមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែក
សារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់វាលទំនាបខាងក្រោម
នៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុន
ស.វ.ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាល
កំនត់ មុនពាក់កន្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។
នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺ
រដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ
ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល
និងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។

គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន
នៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោម
ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបានផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួ
អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ
(Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ
ដែលបន្ដាលអោយជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន
ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែ
មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរលើក គឺក្នុងរជ្ជកាលស្ដេច
បាយិណោងម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយ
ហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺ
អ្នកចូលចិត្ដបះបោរ។http://abcambodia.wordpress.com/%E1%9F%A2-%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%B8%E1%9E%A2%E1%9F%86%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A-%E1%9E%98%E1%9E%93/
Continue Reading...

Tuesday, August 3, 2010

រឿងបក្សីនិងស្វា

នៅជិតត្រើយទន្លេនមិទា មានដើមជ្រៃមួយដើមប្រកបដោយសាខាទ្រឈឹងទ្រឈៃ នៅលើជ្រៃនោះបក្សីទាំងឡាយ
ធ្វើសំបុក ទុកជ្រកអាស្រ័យនៅដោយសុខក្សេមក្សាន្ដ។ សម័យថ្ងៃមួយក្នុងរដូវភ្លៀង មណ្ឌលពពកមានផ្ទៃខ្មៅជាំ
ដាសពាសពេញអាកាសវេហាស៍ សុទ្ធសឹងជលធារា កាលនោះភ្លៀងធំក៏បង្អុរចុះមកយ៉ាងខ្លាំង។ ខណនោះអែងបក្សី
ទាំងឡាយក្រលេកមើលទៅឃើញពានរមួយហ្វូងដែលជ្រកអាស្រ័យនៅ លើដើមជ្រៃនោះដែរ ត្រូវត្រជាក់រងា
បៀតបៀនខ្លាំង កំពុងញាប់ញ័រចំប្រប់អោបដៃ តត្រុនរណ្ដំធ្មេញក្រឹកៗ កើតមានចិត្ដអាណិតអាសូរខ្លាំង ទាល់តែអត់
ទ្រាំមិនបាន ក៏និយាយប្រាប់ទៅថាៈ «នែបងពានរ! ចូរស្ដាប់ខ្ញុំ ខ្ញុំនិយាយប្រាប់៖

៦ - សំបុកដែលយើងជ្រកនេះ យើងធ្វើដោយខ្លួនអែងដោយស្មៅដែលយើងពាំយកមកគ្រាន់តែដោយចំពុះ ចុះបង
ពានរអែង មានដៃមានជើងដូចមនុស្សដែរ ម្ដេចក៏មកអង្គុយទ្រាំលំបាករងារញ័រទទ្រើកដូច្នេះ។

ពានរទាំងឡាយស្ដាប់ពាក្យបក្សីទាំងឡាយហើយ កើតក្នាញ់ក្នុងចិត្ដឆ្លើយតបទៅវិញថា «យីអើ! អាបក្សីនេះវាអាង
វាបាននៅក្នុងសំបុកអិតមានខ្យល់កក់ក្ដៅសុខក្សេមក្សាន្ដស្រួល វាហ៊ាននិយាយឌឺដងឡកឡឺយអោយយើង មិនអី
ទេចាំមើលតែរាំងដឹងហើយ!(ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូមានគាថាលើលដូច្នេះ
គឺ បក្សី មនុស្សកាច មនុស្សល្ងង់ និងអ្នកដែលអួតខ្លួនជាអ្នកប្រាជ្ញ មិនមានសមត្ថភាពធ្វើគេហដ្ឋាននៅបានទេ បាន
គ្រាន់តែបំផ្លិចបំផ្លាញគេហដ្ឋានតែប៉ុណ
្ណោះ) ។ លុះដល់រាំងភ្លៀងហើយ ពានរទាំងឡាយនោះវាឡើងទៅបោចរោច
សំបុកបក្សីខ្ទេចខ្ទីហិនហោចទាំងអស់ ធ្លាក់ស៊ុតបក្សីរពុកមកដីបែកខ្ចាយអន្ដរាយអស់ទៅហោង ព្រោះហេតុនោះ
បានជាខ្ញុំ(កុកទីឃ៌មុខ)និយាយថាៈ «មានតែអ្នកប្រាជ្ញទេ» ដូច្នេះជាដើម(លេខ៥)។ រាជហង្សសួរទៅទៀតថា ចុះក្ងោក
ទាំងនោះវាធ្វើដូចម្ដេចតទៅទៀត។ ទីឃ៌មុខនិយាយតទៅថា «កាលនោះក្ងោកទាំងឡាយក្រេវក្រោធច្រលោត
ខឹងសួរតបមកខ្ញុំវិញថាៈ «ចុះរាជហង្សជាស្ដេចអ្នកអែងនោះ បាននរណាលើកដំកើងអោយធ្វើជាស្ដេច?»។ គ្រានោះ
ខ្ញុំបាទអាក់អន់ចិត្ដក្នាញ់ខ្លាំងណាស់ ក៏សួរត្រលប់ទៅក្ងោកទាំងឡាយនោះវិញថាៈ «ចុះក្ងោកជាស្ដេចអ្នកទាំងអស់
គ្នានេះ បាននរណាលើកអោយសោយរាជ្យ?»។ ក្ងោកទាំងឡាយនោះលុះបានស្ដាប់ពាក្យខ្ញុំបាទសួរដូច្នោះហើយ ក្ដៅ
ក្រហាយខ្លាំង ចង់រករឿងសំលាប់ខ្ញុំបាទ ខ្ញុំបាទក៏សំដែងក្ដីអង់អាចមិនខ្លាចតបទៅវិញ ព្រោះថា

៧ - ក្នុងកាលខ្លះ សេចក្ដីអត់ធន់ជាគ្រឿងលំអនៃបុរស ដូចសេចក្ដីអៀនខ្មាសជាគ្រឿងលំអនៃស្រ្ដីទាំងឡាយ តែសេច
ក្ដីក្លាហានជាគ្រឿងលំអនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលំអនៃស្រ្ដីក្នុងការ
សេពសន្ថវៈដូច្នោះដែរ។ រាជហង្សអស់សំណើចសើចឃឹក ហើយនិយាយថាៈ

៨ - នរជនណា កាលមើលឃើញការមានកំលាំងនិងការអិតកំលាំងនៃខ្លួននឹងសត្រូវហើយ មិនស្គាល់ប្រភេទផ្សេង
គ្នាទៀត នរជននោះត្រូវសត្រូវមើលងាយ។

៩ - មែនពិតលាកំលៅពាក់ស្បែកខ្លាចូលទៅស៊ីស្រូវក្នុងស្រែអស់កាលយូរ ត្រូវគេសំលាប់ចោលបង់សៀត ព្រោះ
ទោសកើតមកពីសំដី។ ទីឃ៌មុខសួរថាៈ «ចុះរឿងនោះតើដូចម្ដេច?»។ រាជហង្សនិយាយរឿងនោះប្រាប់ថា៖


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

Continue Reading...

Thursday, July 22, 2010

ផែនដីវិទ្យា

គួរយល់ដឹងអំពីមុខវិជ្ជានេះ
១)-ផ្លូវដែលភពធ្វើចលនាជុំវិញព្រះអាទិត្យហៅថាអ្វី?
ចំ)ផ្លូវដែលភពធ្វើចលនាជុំវិញព្រះអាទិត្យហៅថា"គន្លង"។
២)-តើអ្វីទៅដែលហៅថា គន្លងរាងអេលីប?
ចំ)ដែលហៅថា គន្លងរាងអេលីប គឺជាគន្លងដែលមានរាងពងក្រពើ។
៣)-ដូចម្ដេចដែលហៅថា រងិ្វលជុំ?
ដែលហៅថា រងិ្វលជុំ គឺជាថេរវេលាដែលភពធ្វើដំនើរជុំវិញព្រះអាទិត្យ ។
៤)-ភពទាំងអស់ធ្វើដំនើរជុំវិញក្នុងគន្លងមានរាងជា អេលីប ដែលជាគន្លងមានរាងជា
ពងក្រពើ ផ្ទុយពីទ្រនិច្ចនាឡិការ។
៥)-ច្បាប់និចលភាព រកឃើញដោជនជាតិ អង់គ្លេស ឈ្មោះអ៊ីសាក់ញូតុន
នៅសតវត្យទី ១៧ ច្បាប់នោះបានបញ្ជាក់ថា ចលនានៃវត្ថុមិនប្រែប្រួលល្បឿន
ឬ ទិសដៅឡើយ បើសិនចាគ្មានអំពើពីក្រៅទៅលើវា។
៦)-ភពធ្វើចលនាជុំវិញព្រះអាទិត្យដោយ កត្ដាពីរយ៉ាងគឺ
ក)គឺនិចលភាពដែលភពធ្វើដំនើរត្រង់
ខ)គឺទំនាញសាកល​ទាញភពអោយមកជិតព្រះអាទិត្យ។
៧)-ចលនារបស់ភបមានពីរប្រភេទគឺ រង្វិលជុំ និង រង្វិលខ្ញាល់។
៨)-ថេរវេលាដែលភពនិមួយៗវិលជុំវិញខ្លួនឯងលើអ័ក្សហៅថា រង្វិលខ្ញាល់។
៩)-ភពទាំងប្រាំបួនដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យមានលក្ខណះខុសគ្នាយ៉ាងខ្លាំង
ទាំងផ្ទៃ និង បរិយាកាស។
១០)-ភពដែលតូចជាងគេ គឺភពពុធ ហើយ ភពដែលធំជាងគេគឺភពព្រហស្បិត៍។
១១)-គេអាចសង្កេតឃើញភពពុធនៅពេលក្រោយព្រះអាទិត្យលិច​ក្នុងខែមិនា
និងមេសា និង មុនព្រះអាទិត្យរះ ក្នុងខែកញ្ញា និង តុលា។
១២)-ភពដែលនៅជិតផែនដីជាងគេគឺភពសុក្រ សំបូរដោយឧស្ម័នកាបូនិច។
១៣)-ភពសៅរ៍ខុសពីភពនានានៅកនុងប្រព័ន្ធព្រះអាទិត្យត្រង់ថា ភពនោះមានរង្វង់
ធំៗព័ទ្ធជុំវិញទៅដល់៧ ហើយរង្វង់ទាំងនោះជាទឹកកក។
១៤)-រយះពេលធ្វើដំនើរនៃភពនីមួយៗមានដូចតទៅ
​-ភពពុធ​មានរយះ ពេល ៨៨ថ្ងៃនៃ ដែនដី។
-ភពសុក្រមានរយះពេល២២៥ថ្ងៃនៃដែនដី។
-ភពអង្គារ មានរយះពេល១ឆ្នាំ៨ខែនៃដែនដី។
-ភពព្រហស្បត៏មានរយះពេល១១ឆ្នាំ៨ខែ៦ថ្ងៃនៃដែនដី។
-ភពអ៊ុយរ៉ានុសមានរយះពេល៨៤ឆ្នាំនៃដែនដី។
-ភពណិបទូនមានរយះពេល១៦៤ឆ្នាំ៨ខែនៃដែនដី។
-ភពព្លុយតុងមានរយះពេល២៤ឆ្នាំ៨ខែនៃដែនដី។
Continue Reading...

កម្ពុជាសម័យអាណាចក្រភ្នំ


នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។

ស្ថានភាពប្រជាករ

អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។


ការមកដល់នៃអរិយធម៌ឥណ្ឌា

នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។

តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។

ព្រះមហាក្សត្រល្បីៗ



Continue Reading...

Wednesday, July 21, 2010

ភូមិសស្ត្រ



  • បណ្ណសារ



  • Continue Reading...

    Monday, July 5, 2010

    នាទី​កម្ពុជា​ក្រោម ភាគ​១៧

    ដោយ មឿង ទុម

    2010-06-19


    ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ស្ទើរ​តែ​ទាំង​អស់ នៅ​ឯ​ដែន​ដី​កម្ពុជាក្រោម គោរព​ព្រះ​ពុទ្ធសាសនា។








    ពី​រដ្ឋធានី​វ៉ាស៊ីនតោន អ្នក​ស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយការណ៍​អំពី​កត្តា​សំខាន់ៗ ដែល​ជំរុញ​ឲ្យ​ខ្មែរ​ក្រោម​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម បន្ត​គោរព​ព្រះ​ពុទ្ធ​សាសនា និង​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន ៖






    Continue Reading...

    នាទី​កម្ពុជា​ក្រោម ភាគ​១៤​-​១៦

    ដោយ មឿង ទុម

    2010-06-12


    កសិករ​ខ្មែរ​ក្រោម ២​រូប​នៅ​ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​នៅ​កម្ពុជា​ក្រោម ចាប់​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មេសា​មក បន្ទាប់​ពី​គាត់​តវ៉ា​ទាមទារ​ដី​ធ្លី​ដូន​តា​របស់​គាត់​មក​វិញ។









    សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយ​ការណ៍ ៖



    ប្រតិភូ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​សប្ដាហ៍​នេះ​បាន​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ UNPO នៅ​ប្រទេស​អ៊ីតាលី។


    សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយ​ការណ៍ ៖




    ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ស្ទើរ​តែ​គ្រប់​ទិសទី រួម​គ្នា​ប្រារព្ធ​ខួប ៦១​ឆ្នាំ​នៃ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម តាំង​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​មក និង​នៅ​ក្នុង​សប្ដាហ៍​នេះ។


    សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយ​ការណ៍ ៖









    Continue Reading...

    ពិធី​រំឭក​ខួប​៦១​ឆ្នាំ​នៃ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​១៣)

    ដោយ មឿង ទុម

    2010-05-16


    ក្នុង​ឱកាស​រៀបចំ​ពិធី​រំឭក​ខួប​៦១​ឆ្នាំ នៃ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម សាខា​សហព័ន្ធ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ​អូហៃយូ សហរដ្ឋ​អាមេរិក ក៏​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​តេជគុណ ទឹម សាខន និង​ប្រតិភូ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ។








    អ្នក​ស្រី មឿង ទុម សូម​ជូន​សេចក្តី​រាយ​ការណ៍​ពិស្តារ ៖






    Continue Reading...

    ត្ត​អារាម​និង​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​នៅ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​១២)

    ដោយ មឿង ទុម

    2010-05-09


    ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ដែល​ភាគ​ច្រើន​គោរព និង​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា បាន​ថែ​រក្សា​តួនាទី​របស់​វត្ត​អារាម​ជា​មជ្ឈមណ្ឌល​វប្បធម៌ និង​អប់រំ​អក្សរ​សាស្ត្រ​ខ្មែរ បាន​យ៉ាង​ខ្ជាប់ខ្ជួន។








    អ្នក​ស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយ​ការណ៍​អំពី​វត្ត​អារាម និង​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ៖






    Continue Reading...

    កិច្ច​ប្រជុំ​របស់​អ.ស.ប.​ស្ដីពី​សិទ្ធិ​នៃ​ជនជាតិ​ដើម​លើ​ពិភពលោក (ភាគ​១១)

    ដោយ មឿង ទុម

    2010-05-02


    អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិ​នៃ​ជនជាតិ​ដើម​នៅ​ជុំវិញ​ពិភពលោក ដែល​គេ​ទើប​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១០ កន្លង​មក​ថ្មី​ៗ​នេះ។








    កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៩ នៃ​វេទិកា​ជនជាតិ​ដើម មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា UN Permanent Forum on Indigenous Issues ត្រូវ​បាន​គណៈកម្មការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនជាតិ​ដើម​រៀបចំ​ឡើង ២​សប្ដាហ៍ ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ទី​៣០ ខែ​មេសា ឆ្នាំ​២០១០​នេះ នៅ​បុរី​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។


    ទំព័រ​វឹបសាយថ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រធានបទ​នៃ​កិច្ច​ប្រជុំ​គឺ​ផ្ដោត​សំខាន់​អំពី​បញ្ហា​របស់​ជនជាតិ​ដើម​នៅ​ទូទាំង​ពិភពលោក ដែល​ទាក់ទិន​នឹង​វិស័យ​សេដ្ឋកិច្ច សង្គម អភិវឌ្ឍន៍ វប្បធម៌ បរិស្ថាន អប់រំ និង​បញ្ហា​សិទ្ធិ​មនុស្ស។


    ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា ៖ «ឆ្នាំ​នេះ គេ​ផ្ដោត​លើ​អត្តសញ្ញាណ និង​វប្បធម៌។ ខាង​គណៈកម្មការ​ហ្នឹង គេ​ចង់​ដឹង​ថា តើ​ជនជាតិ​ដើម​បាត់​បង់​អី​ខ្លះ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បាត់​បង់»។


    ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ មាន​ប្រតិភូ​ជាង ២៥០០​នាក់ មក​ពី​ជាង ១៩០​ប្រទេស បាន​ទៅ​ចូលរួម​ប្រជុំ ក្នុង​នោះ​មាន​ទាំង​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ៣០​នាក់​ផង​ដែរ ៖ «ខ្មែរ​ក្រោម​បាន​មក​ចូលរួម​លើក​ទី​៦​ហើយ។ នៅ​ក្នុង​ឆ្នាំ​ហ្នឹង យើង​បាន​មក​ចូលរួម​ប្រជុំ មាន​យុវជន​ចែក​ជា ២​ក្រុម មាន ៣០​នាក់។ ក្រុម​ទី​១ ក្នុង​សប្ដាហ៍​កន្លង​មក​ហើយ មាន ១៥​នាក់ និង​ក្រុម​ទី​២ ក្នុង​សប្ដាហ៍​នេះ​មាន ១៥​នាក់។ យើង​ចង់​ឲ្យ​យុវជន យុវតី​ខ្មែរ និង​ខ្មែរ​ក្រោម បាន​ដឹង​ច្បាស់​នូវ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ផ្លូវ​ច្បាប់ អហិង្សា ទៅ​តាម​ក្បួន​ខ្នាត​អន្តរជាតិ។ ខ្ញុំ​ជឿ​ថា ការ​បណ្ដុះ​បណ្ដាល​យុវជន យុវតី ឲ្យ​ស្គាល់​នេះ ជា​រឿង​មួយ​បណ្ដុះ​បណ្ដាល​ផ្នែក​វិជ្ជា ឲ្យ​យើង​ចេះ​តវ៉ា​ទៅ​តាម​ច្បាប់ មិន​បាច់​ប្រើ​កម្លាំង​ដោយ​មិន​បាន​ពិចារណា ហើយ​ការ​ធ្វើ​ហិង្សា​នាំ​ឲ្យ​អន្តរជាតិ​គេ​មិន​គាំទ្រ ទោះ​បី​យើង​ជា​ជន​រង​គ្រោះ​ក្តី»។



    យុវជន​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ ថាច់ លីមី មក​ពី​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ប្រជុំ​ថ្លែង​ថា ៖ «ក្រុម​យុវជន​យើង​ខ្ញុំ​មក​អង្គការ​សហ​ប្រជាជាតិ មក​ចូលរួម​ប្រជុំ​ហ្នឹង ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង ត្រូវ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម មួយ​ចំណែក​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វថ្ងៃ​នេះ»។


    ព្រះតេជព្រះគុណ ញ័ញ ទូន មក​ពី​ប្រទេស​ស៊ុយអែត ដែល​បាន​និមន្ត​ទៅ​ចូលរួម​ក្នុង​អង្គ​ប្រជុំ​នោះ​ដែរ មាន​ព្រះ​ថេរ​ដីកា​បន្ថែម ៖ «អង្គ​ប្រជុំ​នេះ​មាន​សារ​សំខាន់​ចំពោះ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា សម្រាប់​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង​ទូទៅ ហើយ​មួយ​ទៀត អាត្មា​មក​ចូលរួម​ប្រជុំ​ហ្នឹង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ជំនឿ​ព្រះ​ពុទ្ធ សាសនា និង​អំពី​ជនជាតិ​ដើម​របស់​ខ្មែរ​កម្ពុជា ដើម្បី​ឲ្យ​វៀតណាម​ទទួល​ស្គាល់»។


    លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​យក​ចំណុច​សំខាន់​មួយ​ចំនួន ថ្លែង​ជម្រាប​ជូន​កិច្ច​ប្រជុំ ពិសេស​គឺ​បង្ហាញ​ព្រះ​សង្ឃ ៣​អង្គ គឺ​ព្រះតេជព្រះគុណ ទឹម សាខន ព្រះតេជព្រះគុណ គឹម មឿន និង​ព្រះតេជព្រះគុណ ញ័ញ ទូន ដែល​ធ្លាប់​បាន​អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​តវ៉ា​ទាមទារ​សេរីភាព​នៃ​ការ​គោរព​ជំនឿ​ព្រះ​ពុទ្ធ​សាសនា។


    លោក ថាច់ ង៉ុកថាច់ បាន​មាន​​ប្រសាសន៍​ថា ៖ «យើង​បាន​ណែនាំ​ឲ្យ​អង្គ​ប្រជុំ​បាន​ស្គាល់​អ្នក​ជាប់​ទោស​ព្រោះ​តែ​ជំនឿ​ពុទ្ធ​សាសនា មាន​លោក​គ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន។ យើង​ក៏​បាន​និយាយ​អំពី​រដ្ឋាភិបាល​វៀតណាម​មិន​ព្រម​ទទួល​ស្គាល់​ជនជាតិ​ដើម ហើយ​ដែល​នៅតែ​បន្ត​រំលោភ​សេរីភាព ដូច​ដែល​ខ្លួន​ថា​បាន​បំពេញ»។


    តែ​តំណាង​រដ្ឋាភិបាល​ប្រទេស​វៀតណាម លោក​ស្រី ហ័ង ធីថាញ់ង៉ា ជា​លេខាធិការ​ទី​២ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៣ របស់​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នៅ​បុរី​ញ៉ូវយ៉ក បាន​ឡើង​ថ្លែង​ជូន​អង្គ​ប្រជុំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​កន្លង​មក​នេះ ដោយ​បដិសេធ​ការ​ប្រកាន់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​មូលនិធិ​ម៉ុងតាញ៉ា ចាត់​ទុក​ការ​ចោទ​ប្រកាន់​នោះ​ថា ផ្អែក​លើ​ព័ត៌មាន​ប្រឌិត និង​បំភ្លៃ ផ្ទុយ​អំពី​សកម្មភាព​ដែល​រដ្ឋាភិបាល​វៀតណាម​យក​ចិត្ត​ទុក​ដាក់​ជួយ​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម។


    លោក​ស្រី ហ័ង ធីថាញ់ង៉ា បាន​អះអាង​ថា ៖ «គណៈ​ប្រតិភូ​យើង​ខ្ញុំ​សូម​សម្ដែង​ការ​ជំទាស់​នឹង​ការ​ចូលរួម​ប្រជុំ​របស់​បុគ្គល​ទាំង​នេះ។ គណៈ​ប្រតិភូ​យើង​ខ្ញុំ​សូម​រំឭក​អង្គ​ប្រជុំ​ថា ពួក​បុគ្គល​ទាំង​នេះ​ពុំ​មែន​តំណាង​ក្រុម​ជនជាតិ​ភាគ​តិច​ណា​មួយ នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ។ ពួក​នេះ​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​បំបែក​រដ្ឋ»។



    មេ​ដឹកនាំ​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​បំភ្លឺ​តប​វិញ​ដូច្នេះ ៖ «ក្នុង​កិច្ច​ជំនុំ ទោះ​បី​រដ្ឋាភិបាល​យួន​ទទួល​ស្គាល់​ច្បាប់​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ថា គ្មាន​ជនជាតិ​ដើម​ទេ មាន​តែ​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​យួន​បាន​ឡើង​ឆ្លើយ​តប​វិញ តែ​ប្រើ​ពាក្យ​ដដែល​ៗ​នៅតែ​ចោទ​ប្រកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួម​ជាមួយ​ជនជាតិ​ដើម​ម៉ុងតាញ៉ា ថា​ជា​ក្រុម​បំបែក​បំបាក់ ថា​ជា​ក្រុម​ចង់​បាន​ឯករាជ ថា​ដដែល​ៗ​ហ្នឹង។ យើង​យក​លោក​គ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន មក​ដើម្បី​បង្ហាញ​ថា យើង​មាន​សាក្សី មិន​ដូច​អ្វី​ដែល​វៀតណាម​ថា​នោះ​ទេ»។


    ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ដល់​អនុ​សាសន៍​ដល់​អង្គ​ប្រជុំ​នូវ​ចំណុច​សំខាន់​ៗ រួម​មាន ៖ «យើង​ចង់​ឲ្យ​គណៈកម្មការ​អង្គ​ជំនុំ ពិសេស​គណៈកម្មការ​ជនជាតិ​ដើម ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​យួន ដើម្បី​ជជែក​គ្នា​ត​ទល់​មុខ​គ្នា ដោយ​យើង​មិន​ចង់​ឃើញ​យួន​យក​ពាក្យ​ដដែល​ៗ មក​ចោទ​ប្រកាន់​សហព័ន្ធ​ថា​ជា​ក្រុម​នេះ ក្រុម​នោះ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​គេ​មិន​សប្បាយ​ចិត្ត ដោយសារ​មាន​តែ​ប្រទេស​យួន តែ​មួយ​ទេ​ដែល​នៅតែ​ចោទ​ប្រកាន់​អ្នក​តវ៉ា។ ចំពោះ​ជនជាតិ​ផ្សេង​ៗ​ទៀត ពេល​ណា​គេ​ឡើង​រិះគន់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​នោះ​ឡើង​មក​ថា គេ​នឹង​សម្រួល​នូវ​ការ​ខ្វះ​ចន្លោះ។ តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ការ​ចោទ​ប្រកាន់។ ខ្ញុំ​ជឿ​ថា នៅ​ឆ្នាំ​ខាង​មុខ​ៗ​នេះ រដ្ឋាភិបាល​យួន​មិន​អាច​នៅតែ​បន្ត​ការ​ចោទ​ប្រកាន់​នោះ​បាន​ទេ។ ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មួយ​មិន​ព្រម​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ច្បាប់​ស្ដីពី​ជនជាតិ​ដើម​ទេ ហើយ​គេ​បាន​ប្រកាស​ថា គេ​នឹង​យក​ច្បាប់​នោះ​មក​ពិនិត្យ​ជា​ថ្មី​ឡើង​វិញ»។


    លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ឃើញ​មន្ត្រី​ខ្មែរ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ ហេតុ​នេះ​ហើយ​ទើប​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ពុំ​អាច​លើក​យក​សំណូមពរ​ដែល​ទាក់ទិន​ដល់​ការ​សុំ​អត្តសញ្ញាណ​ប័ណ្ណ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​បាន​ទេ។ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ជា​ច្រើន​ដង​ទាក់ទង​ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​សេចក្ដី​បំភ្លឺ​អំពី​ការ​ដែល​គ្មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ប៉ុន្តែ​យើង​ខ្ញុំ​ទាក់ទង​ពុំ​ទាន់​បាន​ទេ​មក​ដល់​ថ្ងៃ​ចុង​សប្ដាហ៍​នេះ។


    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជំរុញ​ឲ្យ​អង្គ​ប្រជុំ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួប​ប្រទះ​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​នា​ពេល​បច្ចុប្បន្ន ៖ «យើង​សំណូមពរ​នោះ ទី​មួយ ឲ្យ​គណៈកម្មការ​នោះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​ត្រូវតែ​បង្កើត​ឲ្យ​មាន​សាលា​រៀន​សម្រាប់​កូន​ខ្មែរ​តាំង​ពី​ថ្នាក់​ទាប រហូត​ដល់​ថ្នាក់​ខ្ពស់។ ចង់​ឃើញ​ឲ្យ​កូន​ៗ​ខ្មែរ យើង​អាច​រៀន​ខ្ពស់​បន្ត​បាន​ដល់​បរទេស។ ចង់​ឃើញ​ឲ្យ​ខ្មែរ​យើង​មាន​ទំនៀម​ទម្លាប់​ខ្ជាប់ខ្ជួន។ ត្រូវ​មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឲ្យ​គេ​ស្គាល់​ខ្មែរ។ យើង​នៅតែ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា គ្រប់គ្រង​ដោយ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ផ្ទាល់​តែម្ដង មិន​មែន​គ្រប់គ្រង​ដោយ​រដ្ឋ បញ្ចូល​ទៅ​ក្នុង​ក្រុម​សាសនា​ផ្សេង​ដែល​មិន​មែន​ជា​ទំនៀម​ទម្លាប់​របស់​ខ្មែរ​នោះ​ទេ»។


    មុន​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ផ្ដោត​លើ​ ៩​ចំណុច រួម​មាន​ទាំង​ការ​អនុវត្ត​នូវ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ អំពី​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ជា​ជនជាតិ​ដើម​នៅ​តាម​ប្រទេស​ទាំងឡាយ៕





    Continue Reading...

    ស្ថានភាព​​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ១៧​នាក់​នៅ​កម្ពុជា (ភាគ​១០)

    ដោយ មឿង ទុម

    2010-04-25


    ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ជា​ជន​អត់​ស្រុក គ្មាន​ទីពឹង គ្មាន​អត្តសញ្ញាណ​ប័ណ្ណ នៅ​លើ​ដែន​ដី​នៃ​មាតុភូមិ​កម្ពុជា​របស់​ខ្លួន។








    អ្នក​ស្រី មឿង ទុម មាន​សេចក្ដី​រាយ​ការណ៍​អំពី​បញ្ហា​នេះ ៖






    Continue Reading...

    ស្ថានភាព​ជីវិត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ (ភាគ​៩)

    ដោយ មឿង ទុម
    2010-04-18


    រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​បាន​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ បាន​បន្សល់​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ជា​ជន​ភៀស​ខ្លួន ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ចងចាំ​មិន​ភ្លេច​នូវ​ក្តី​វិយោគ​ដែល​ពួក​គាត់​កំពុង​ប្រឈម​មុខ។








    អ្នក​ស្រី មឿង ទុម សូម​ជូន​សេចក្តី​រាយការណ៍​អំពី​ស្ថានភាព​ជីវិត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម កាល​ពី​ទិវា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្នុង​ឆ្នាំ​នេះ ៖






    Continue Reading...

    ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម (ភាគ​៧)



    2010-04-04


    ប្រវត្តិ​វិទូ​ខ្មែរ​ជា​ច្រើន រួម​ទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់ បាន​អះអាង​ដូច​ៗ​គ្នា​ក្នុង​ន័យ​ថា ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្នក​បន្ត​ពូជ​ខ្មែរ​បូរាណ​នៃ​អាណាចក្រ​ហ្វូណន ឬ​នគរ​ភ្នំ តាំង​ពី​មុន​គ្រិស្ត​សករាជ​មក​ម្ល៉េះ ដែល​ក្រោយ​មក​ខ្មែរ​ហៅ​កម្ពុជា​ក្រោម​ថា ចេនឡា​ទឹក។










    លុះ​មក​ដល់​របប​អាណានិគម​បារាំង ចន្លោះ​ពី​គ្រិស្ត​សករាជ ១៨០២ ដល់ ១៨៦២ កម្ពុជា​ក្រោម ឬ​ចេនឡា​ទឹក ត្រូវ​បាន​បារាំង​ប្ដូរ​ហៅ​ថា កូសាំងស៊ីន រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​វិញ បារាំង​ហៅ​ថា Cambodgien។


    អ្នក​និពន្ធ​ខ្មែរ​មួយ​រូប លោក ទៀ ថេន សរសេរ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា រឿង​រ៉ាវ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​អតីត​កូសាំងស៊ីន បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៥​មក បាន​ឲ្យ​ដឹង​ថា ជីវិត​រស់​នៅ​របស់​ប្រជាជន​កូសាំងស៊ីន ឬ​ជីវិត​ខ្មែរ​ក្រោម បង្កើត​បាន​ជាមួយ​នូវ​កេរ្តិ៍​ដំណែល​ពី​អតីតកាល​របស់​ពួក​គាត់​ជា​ខ្មែរ មាន​ភស្តុតាង​ទាំង​ឡាយ​ដោយ​ត្រឹមត្រូវ​ពិត​ប្រាកដ​ថា កម្ពុជា​ក្រោម​គឺ​ជា​របស់​ខ្មែរ។ នៅ​ក្នុង​អំឡុង​ពេល​ជាង ១៧​សតវត្ស កម្ពុជា​ក្រោម​ត្រូវ​បាន​រស់​នៅ​ដោយ​ប្រជាជន​ខ្មែរ​សុទ្ធសាធ។ ទើប​តែ​ចាប់​ពី​ដើម​សតវត្ស​ទី​១៨​មក​នោះ​ទេ ដែល​មាន​ជនជាតិ​ចិន និង​ជនជាតិ​អាណាម ឬ​យួន ឬ​វៀតណាម​មួយ​ចំនួន​តូច​បាន​ចូល​ទៅ​រស់​នៅ​លើ​ដែន​ដី​កូសាំងស៊ីន ឬ​ដែនដី​កម្ពុជា​ក្រោម។


    កាល​ពី​សម័យ​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​១៩២៤ រដ្ឋាភិបាល​បារាំង​នៅ​ស្រុក​កូសាំងស៊ីន បាន​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន មាន​ប្រជារាស្រ្ត​ខ្មែរ​ក្រោម​ចំនួន ៨​សែន​នាក់។ លុះ​ដល់​ឆ្នាំ​១៩៦៨ ក្រុម​រណសិរ្ស​តស៊ូ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ប្រជារាស្ត្រ​ខ្មែរ​ក្រោម​មាន​ទាំង​អស់ ៤.០៤៧.៥០០​នាក់ រស់​នៅ​តាម ២១​ខេត្ត​ក្រុង នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោម។


    ចំណែក​លោក ឆាលស៍ អេហ្គ័រ (Charles Agar) ជា​ជន​បរទេស​ម្នាក់​ដែល​បាន​សរសេរ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​ក្បាល​មាន​ចំណងជើង​ថា វៀតណាម​រួម​ទាំង​អង្គរវត្ត បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៦​មក បាន​ឲ្យ​ដឹង​ថា Mekong Delta ឬ​កម្ពុជា​ក្រោម មាន​ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​អស់ ១៧​លាន​នាក់ ក្នុង​នោះ​រួម​ទាំង​ខ្មែរ​ក្រោម​ម្ចាស់​ស្រុក​ផង គឺ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម និង​នេសាទ។ ចំណែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ប្រមាណ ៨​លាន​នាក់​រស់​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម។


    លោក គឹម សាអ៊ូល ជា​អតីត​អនុសេនីយ៍​ត្រី​នៃ​កង​យោធពល​ខេមរ​ជាតិ​របស់​របប​សាធារណរដ្ឋ​ខ្មែរ នា​ដើម​ទសវត្ស ១៩៧០ និង​ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​ដែរ បាន​សរសេរ​បញ្ជាក់​ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ដែនដី​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ២ ភាគ ៣ ជា​កសិករ។ ចំណែក​អ្នក​រដ្ឋការ និង​អ្នក​ជំនួញ​មាន​តិចតួច​ទេ គឺ​មាន​តែ ១ ភាគ ៣ ប៉ុណ្ណោះ។



    កសិករ​ខ្មែរ​ក្រោម​ម្នាក់​សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ ល. រ.ស.ម រស់​នៅ​ក្នុង​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ហៅ​ថា សុកទ្រាំង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង ភាគ​ច្រើន​ជា​កសិករ​មាន​ជីវភាព​ក្រីក្រ​លំបាក។


    កសិករ ល. រ.ស.ម បាន​បញ្ជាក់​ថា ៖ «របរ​ធំ​បំផុត​គឺ​របរ​ស្រែ អាជីវកម្ម​ស្រែ​ចម្ការ។ ជីវភាព​រស់​នៅ​នោះ មាន​ការ​លំបាក​លំបិន​ណាស់ តឹងតែង​ណាស់! កសិករ​ដែល​រស់​នៅ​កន្លែង​ហ្នឹង មាន​ការ​ប្រកប​របរ​ធ្វើ​ស្រែ​នោះ មាន​ការ​ហត់​នឿយ​ជា​ទី​បំផុត។ ធ្វើ​បាន​នាម​តែ​ធ្វើ គ្មាន​បាន​ចំណេញ​អី​ទេ។ របរ​ធំ​បំផុត​គឺ​របរ​ស្រែ បើ​យើង​មិន​ធ្វើ មិន​ដឹង​រស់​ជាមួយ​នឹង​អី?»។


    សៀវភៅ ដែន​ដី​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​តាម​ភូមិ​នីមួយ​ៗ​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម តែងតែ​មាន​វត្ត​ដើម្បី​ទុក​ជា​ទី​សក្ការបូជា ដោយ​មាន​ផ្ទះ​អ្នក​ស្រុក​ព័ទ្ធ​ជុំវិញ។ អ្នក​និពន្ធ គឹម សាអ៊ូល សង្កេត​ឃើញ​កាល​ពី​មុន​ឆ្នាំ​១៩៧៥ នៅ​កម្ពុជា​ក្រោម គឺ​ភូមិ​នីមួយ​ៗ​មាន​ផ្ទះ​យ៉ាង​តិច ១០​ខ្នង ដែល​មាន​ទីធ្លា​ធំ​ល្វឹងល្វើយ។ លក្ខណៈ​សំខាន់​នៃ​ភូមិ​អ្នក​ស្រុក​ខ្មែរ​ក្រោម គឺ​មាន​គុម្ព​ឫស្សី​ជា​សញ្ញា​ខណ្ឌ​ដាច់​ដោយឡែក​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ នៅ​ចន្លោះ​ភូមិ​នីមួយ​ៗ​មាន​ផ្លូវ​លំ​កាត់​ខ្វាត់ខ្វែង ងាយ​ធ្វើ​គមនាគមន៍។


    ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​សុំ​មិន​ជម្រាប​ឈ្មោះ សព្វថ្ងៃ​រស់​នៅ​ក្នុង​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា មាន​ប្រសាសន៍​ថា ថ្វីបើ​កម្ពុជា​ក្រោម​ជា​ដែនដី​ទំនាប​ជាប់​អាង​ទន្លេ​មេគង្គ​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​មិន​សូវ​មាន​បញ្ហា​ការ​លិច​ទឹក ប៉ះពាល់​ដល់​ភូមិ​ឋាន​របស់​អ្នក​ស្រុក​ទេ ព្រោះ​មាន​ប្រព័ន្ធ​លូ​ច្រើន​ដែល​អាច​ជួយ​បង្ហូរ​ទឹក​ចេញ​បាន​ទាន់​ពេល​វេលា។


    ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ៖ «ការ​លិច​ទឹក​នេះ​មាន​ចំនួន​តិច​ណាស់ មក​ពី​ឥឡូវ​នេះ​គេ​មាន​ធ្វើ​លូ​បង្ហូរ​ទឹក​នោះ​ច្រើន។ ពិត​មែន​តែ​តំបន់​នោះ​ទំនាប​មែន ប៉ុន្តែ​តំបន់​នោះ​មិន​សូវ​លិច​ទឹក​ពេក​នោះ​ទេ។ បើ​មាន​លិច ច្រើន​លិច​ខែ​ភ្ជុំ​បិណ្ឌ ទឹក​ជន់​រដូវ​ហ្នឹង តែ​បើ​ហួស​ពី​ហ្នឹង ទឹក​តិច​ណាស់ អត់​មាន​ឡើង​ដល់​ផ្ទះ​ទេ»។


    លោក គឹម សាអ៊ូល អ្នក​និពន្ធ​សៀវភៅ ដែន​ដី​កម្ពុជា​ក្រោម បាន​អះអាង​ឲ្យ​ដឹង​បន្ថែម​ថា ផ្ទះ​ខ្មែរ​ក្រោម​មាន ៣​ប្រភេទ​ខុស​ពី​គ្នា។ ប្រភេទ​ទី​១ ជា​ផ្ទះ​ដែល​សង់​ជាប់​នឹង​ដី ធ្វើ​ពី​ឫស្សី ឬ​ឈើ តែ​ប្រក់​ស្លឹក តែ​មាន​គ្រឹះ​ដែល​គេ​ចាក់​ដី​ធ្វើ​ជា​គ្រឹះ​ឲ្យ​ខ្ពស់​ពី​ដី នៅ​ក្នុង​បរិវេណ​ផ្ទះ​កម្ពស់​ប្រហែល ២​តឹក។ ប្រភេទ​ទី​២ ជា​ផ្ទះ​សង់​ផ្ទាល់​នឹង​ដី​ដែរ តែ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ឬ​ប្រក់​ស្លឹក សង់​លើ​គ្រឹះ​ធ្វើ​អំពី​ស៊ីម៉ងត៍​មាន​កម្ពស់​ពី ២ ទៅ ៤​តឹក។


    កសិករ​ខ្មែរ​ក្រោម​អម្បាញ់មិញ​មាន​ប្រសាសន៍​អំពី​សំណង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ថា ច្រើន​សង់​លើ​ដី​គ្រឹះ​ដែល​មាន​កម្ពស់​ប្រមាណ ៤​តឹក​ពី​ដី​រាប ប្រក់​ស្លឹក​ចាក មិន​ប្រក់​ស្បូវ​ដូច​នៅ​កម្ពុជា​កណ្ដាល​ទេ គឺ​គេ​សង់​ទៅ​តាម​កម្រិត​ធនធាន​នៃ​គ្រួសារ​នីមួយ​ៗ ៖ «សម័យ​ឥឡូវ អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​កណ្ដាល គេ​សង់​ផ្ទះ​ប្រក់​ស្លឹក គេ​ប្រើ​សសរ​ស្រុក​ធម្មតា ដូច​ជា​ដើម​ស្មាច់ ដើម​ទន្ទឹម បាន​ន័យ​ថា ឈើ​ណា​ត្រង់​ល្អ​ដែល​គេ​អាច​យក​មក​ធ្វើ​សសរ​ផ្ទះ​បាន។ ប្រក់​ស្លឹក​បាន​ន័យ​ថា ស្លឹក​ចាក​ដែល​វា​មាន​ទម្រង់​ប្រហែល ៥​សង់ទីម៉ែត្រ វែង​ប្រហែល ១​ម៉ែត្រ ឬ​ជាង ១​ម៉ែត្រ ស្លឹក​នោះ​គឺ​ស្លឹក​ចាក។ ចំណែក​អ្នក​ក្រ​មែនទែន​ក៏​ប្រក់​ស្លឹក​ចាក​ដែរ គេ​អត់​ប្រើ​ស្បូវ​ទេ គេ​ប្រើ​ស្លឹក​ចាក។ ស្លឹក​ចាក​​ហ្នឹង​វា​ដុះ​តាម​ជួរ នៅ​ជួរ​មាត់​ព្រែក គេ​ទៅ​កាប់​យក​មក​ដេរ​ជា​ស្លឹក និង​យក​មក​ប្រក់»។



    ចំណែក​កសិករ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​សំណង់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ៖ «ឥឡូវ​នេះ ការ​ដែល​សង់​ផ្ទះ​ច្រើន​មាន​លក្ខណៈ​ស័ង្កសី ស្លឹក​មាន​ខ្លះ​ដែរ។ ដំបូល​ស័ង្កសី​និង​ស្លឹក​ច្រើន។ អ្នក​ក្រីក្រ ហើយ​មាន​ផ្ទះ​មួយ​ចំនួន​ទៀត​ដំបូល​ក៏​ស្លឹក ជញ្ជាំង​ស្លឹក​ៗ​ទាំង​អស់»។


    សៀវភៅ ដែន​ដី​កម្ពុជា​ក្រោម បញ្ជាក់​ថា ផ្ទះ​ប្រភេទ​ទី​៣ ដែល​ខ្មែរ​ក្រោម​និយម​សង់​គឺ​ជា​ផ្ទះ​ថ្ម សង់​លើ​គ្រឹះ​ស៊ីម៉ងត៍ កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ​ក្រាល​ឥដ្ឋ។


    ពលរដ្ឋ​ខ្មែរ​ក្រោម​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ក្រមួន​ស មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​សំណង់​ផ្ទះ​ប្រភេទ​ទី​៣ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​អ្នក​មាន​ទ្រព្យ​ធន​ធូរធារ និយម​សង់​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម។


    ពលរដ្ឋ​ខ្មែរ​ក្រោម​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​គ្រាន់បើ គេ​ធ្វើ​ផ្ទះ​ថ្ម... ជា​ផ្ទះ​ដែល​សង់​ផ្ទាល់​នឹង​ដី ផ្ទះ​តម្កល់ ជញ្ជាំង​ឥដ្ឋ ដំបូល​ប្រក់​ស័ង្កសី។ ផ្ទះ​ជញ្ជាំង​ថ្ម​នោះ​មាន​ចំនួន​តិច​ណាស់»។


    សៀវភៅ ដែន​ដី​កម្ពុជា​ក្រោម របស់​អ្នក​និពន្ធ គឹម សាអ៊ូល បញ្ជាក់​បន្ថែម​ថា ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​ទំនៀម​ទម្លាប់​ខ្មែរ បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អាស្រ័យ​ដោយសារ​ព្រះ​សង្ឃ និង​ព្រះ​ពុទ្ធ​សាសនា​ជា​គោល៕






    Continue Reading...

    ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម (ភាគ​៨)

    ដោយ មឿង ទុម

    2010-04-11


    ទាំង​ខ្មែរ​ក្រោម​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ខ្មែរ​ក្រោម​នៅ​ឯ​បរទេស​ភាគ​ច្រើន តែងតែ​រួម​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៅ​តាម​ប្រពៃណី​ខ្មែរ ដូច​នៅ​កម្ពុជា​ដែរ។








    អ្នក​ស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយការណ៍​អំពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ឯ​បរទេស​ប្រារព្ធ​ក្នុង​ឆ្នាំ​នេះ ៖






    Continue Reading...

    ដើម​កំណើត​និង​ជីវិត​រស់នៅ​របស់​ខ្មែរ​កម្ពុជា​ក្រោម (ភាគ​៦)

    ដោយ មឿង ទុម
    2010-03-28

    តាម ​ការ​សិក្សា​របស់​ពួក​អ្នក​ឯកទេស​ខាង​ជាតិ​ពិន្ទុ​សាស្ត្រ​អំពី​ពួក​ជនជាតិ​ ភាគ​តិច​ក្នុង​សាធារណរដ្ឋ​យៀកណាម ក្នុង​ឆ្នាំ​១៩៦៦ បាន​ពិពណ៌នា​អំពី​ខ្មែរ​ក្រោម​ថា ខ្មែរ​ក្រោម​ជា​អ្នក​បន្ត​ពូជ​ខ្មែរ​បូរាណ​នៃ​អាណាចក្រ ហ្វូណន។

    លោក​បណ្ឌិត ឃិន សុខ សាស្ត្រាចារ្យ​បង្រៀន​ភាសា និង​ប្រវត្តិសាស្ត្រ​ខ្មែរ ថៃ លាវ និង​ភូមា នៅ​វិទ្យាស្ថាន​ភាសា​ជាតិ និង​អារ្យធម៌​បូព៌ា​ប្រទេស នៃ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា កាលពី​ចន្លោះ​សតវត្ស​ទី​១ ដល់​ទី​៦ ពួក​អ្នកប្រាជ្ញ​ចិន​ដែល​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ហៅ​ស្រុក​ខ្មែរ រួម​ទាំង​កម្ពុជា​ក្រោម​ផង ថា ហ្វូណន។

    លោក​បញ្ជាក់​ថា ពួក​អ្នកប្រាជ្ញ​បារាំង​មួយ​ចំនួន​គិត​ថា បើ​យោង​ទៅ​តាម​ភាសា​ចិន​ហៅ​នេះ គឺ​ស្រុក​ខ្មែរ​មាន​ឈ្មោះ​ថា នគរ​ភ្នំ ព្រោះ​ពាក្យ​ចិន ហ្វូ មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ភ្នំ ឬ​ប្រទេស ចំណែក​ពាក្យ ណន គឺ​មាន​ន័យ​ថា ខាង​ត្បូង។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​ថា "ផ្លូវ​ទៅ​យក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង" បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​២០០៩ ដោយ​បាន​រំឭក​ឲ្យ​ដឹង​ដែរ​ថា កាលពី​ចន្លោះ​គ្រឹះ​សករាជ ១ ដល់​ទី ៥៥០ កម្ពុជា​ក្រោម​ដែល​ជា​ផ្នែក​មួយ​របស់​ព្រះរាជាណាចក្រ​ខ្មែរ​នោះ​ក៏​ត្រូវ​ បាន​គេ​ហៅ​ថា ហ្វូណន ឬ​នគរ​ភ្នំ ដែល​មាន​បុព្វបុរស​ខ្មែរ​រស់​នៅ​តាំង​ពី​រាប់​ពាន់​ឆ្នាំ មុន​មាន​ការ​កត់ត្រា​ប្រវត្តិសាស្ត្រ​ម្ល៉េះ។

    លោក​អនុ​បណ្ឌិត យាង វីរបុត្រ បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​សិលា​ចារឹក និង​ភាសា​វិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា ៖ «ខ្មែរ​ក្រោម​ក៏​ ជា​ជនជាតិ​ខ្មែរ​ដែរ ព្រោះ​ជាប់​ពូជពង្ស​តាំង​ពី​សម័យ​នគរ​ភ្នំ ហើយ​បាន​បន្ត​ប្រើប្រាស់​ភាសា​ខ្មែរ​ដែល​ជា​ភាសា​ទំនើប​សម័យ​បច្ចុប្បន្ន​ នេះ ដែល​បន្ត​មក​ពី​សម័យ​បូរាណ​នោះ គឺ​នៅតែ​បន្ត​និយាយ​ភាសា​ខ្មែរ​ហ្នឹង​ត​ទៅ​ទៀត»។

    សៀវភៅ ផ្លូវ​ទៅ​យក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង អះអាង​បន្ត​ថា កាល​ពី​ចន្លោះ​គ្រិស្ត​សករាជ​ទី​៥៥០ ដល់ ៦៨១ ហ្វូណន ឬ​នគរ​ភ្នំ ត្រូវ​បាន​គេ​ហៅ​ថា ចេនឡា។ ត្រង់​វគ្គ​នេះ លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​ប្រសាសន៍​ថា ចាប់​ពី​ចន្លោះ​សតវត្ស​ទី​៧ ដល់​ទី​១៤ ចិន​បាន​ហៅ​ស្រុក​ខ្មែរ ដែល​មាន​រួម​ទាំង​ដែន​ដី​កម្ពុជា​ក្រោម​ផង​ថា ចេនឡា តែ​គេ​ពុំ​ដឹង​ថា ការ​ប្ដូរ​នេះ​មក​ពី​ហេតុ​អ្វី​នោះ​ទេ។ ប៉ុន្តែ​ចេនឡា​ស្រុក​ខ្មែរ​កាល​ណោះ គេ​សម្គាល់​ឃើញ​ថា ផ្នែក​ខាង​ត្បូង​លិច​ទឹក និង​ផ្នែក​ខាង​ជើង​មិន​លិច​ទឹក ដូច្នេះ​គេ​ហៅ​ផ្នែក​លិច​ទឹក​ថា ចេនឡា​ទឹក​លិច ដែល​មាន​ដែន​ដី​កម្ពុជា​ក្រោម និង​ចេនឡា ដី​គោក ដែល​មាន​កម្ពុជា​កណ្ដាល។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា គឺ​នៅ​ចន្លោះ​គ្រិស្ត​សករាជ ៦៨១ ដល់ ៨០២ ផ្នែក​ខាង​ត្បូង​លិច​ទឹក គឺ​កម្ពុជា​ក្រោម ត្រូវ​បាន​គេ​ហៅ​ថា ចេនឡា​ទឹក។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ក្រោម ឋិត​ក្រោម​របប​អាណានិគម​បារាំង ចន្លោះ​ពី​គ្រិស្ត​សករាជ ៨០២ ដល់ ១៨៦២ ចេនឡា​ទឹក​ត្រូវ​បាន​បារាំង​ប្ដូរ​ហៅ​ថា កូសាំងស៊ីន រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​វិញ បារាំង​ហៅ​ថា Cambodgien។ លុះ​ដល់​ចន្លោះ​ឆ្នាំ​១៨៦២ ដល់ ១៩៤៩ ក្រោម​រដ្ឋាភិបាល​អាណានិគម​វៀតណាម កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន ត្រូវ​បាន​វៀតណាម​ប្ដូរ​មក​ជា​រដ្ឋ​យៀកណាម ដែល​ជា​ឈ្មោះ​ប្រទេស​វៀតណាម​ទាំង​មូល។

    សៀវភៅ​ដដែល​អះអាង​បន្ត​ថា ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​យៀកណាម​ដែល​ក្នុង​នោះ​មាន​រួម​ទាំង​កម្ពុជា​ ក្រោម​ផង ត្រូវ​បាន​ប្ដូរ​មក​ជា​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា ឈ្មោះ​របស់​ដែន​ដី​កម្ពុជា​ក្រោម​ក៏​ត្រូវ​បាន​វៀតណាម ហៅ​ថា ណាមគី និង​ហៅ​ខ្មែរ​ក្រោម​ថា មៀង ឬ​ហៅ​ថា យៀកណាម​កំណើត​ខ្មែរ ឬ​ហៅ​ថា ខ្មែរ​ណាមបូ ឬ​វៀតណាម គ្រាន់តែ​ហៅ​ខ្មែរ​ក្រោម​ថា ជនជាតិ។ បើ​ទោះបី​ដែន​ដី​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​ពួក​អាណានិគម​ប្ដូរ​ឈ្មោះ​ ជា​បន្ត​បន្ទាប់​ដូច្នោះ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​រក្សា​បាន​នូវ​ភាសា​កំណើត​នៃ​បុព្វ​បុរស​ខ្មែរ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

    លោក​សាស្ត្រាចារ្យ យាង វីរបុត្រ មាន​ប្រសាសន៍​ថា ៖ «ខ្មែរ​ក្រោម​បាន​ បន្ត​ប្រើប្រាស់​ភាសា​ខ្មែរ​ហ្នឹង តែ​លក្ខណៈ​នៃ​ការ​បញ្ចេញ​សូរ​របស់​គេ គ្រាន់តែ​មាន​សំនៀង​ខុស​ប្លែក​ពី​យើង​បន្តិច។ ប៉ុន្តែ​ភាសា​ដែល​គេ​និយាយ គឺ​នៅតែ​ជា​ភាសា​ខ្មែរ​ដដែល។ បើ​ពិនិត្យ​លើ​ទម្រង់​វេយ្យាករណ៍ ពាក្យ​សព្ទ មាន​ការ​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​នោះ​មែនទែន សឹង​តែ​រក​លក្ខណៈ​ខុស​ប្លែក​គ្នា​ដាច់​ឆ្ងាយ​នោះ​អត់​បាន។ ដូច្នេះ​បាន​ន័យ​ថា ខ្មែរ​កម្ពុជា​ក្រោម​ក៏​ជា​ពូជ​ពង្ស​ខ្មែរ ដែល​ជាប់​ឈាម​ជ័រ​ខ្មែរ​តាំង​ពី​អតីតកាល​មក»។

    អ្នក​និពន្ធ​ម្នាក់​គឺ​លោក គឹម សាអ៊ូល សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល ដែល​មាន​ចំណងជើង​ថា ដែន​ដី​កម្ពុជា​ក្រោម បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧១ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំពោះ​ខ្មែរ​ក្រោម​ក្នុង​ភាសា​និយាយ បើ​មាន​លក្ខណៈ​ខុស​គ្នា​ពី​សំនៀង​ភាសា​ខ្មែរ​កណ្ដាល គឺ​ខុស​តែ​ពី​ការ​ប្រើ​ពាក្យ​សម្ដី និយាយ​តាម​គ្រាម​ភាសា​តែ​ប៉ុណ្ណោះ។ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ខ្មែរ​ក្រោម​កាន់​ទំនៀម​ទម្លាប់​ប្រពៃណី ដូច​នៅ​ខ្មែរ​កណ្ដាល​ដែរ។

    ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ ដ រ ធ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ហៅ​ថា ខេត្ត​រ៉ាច់យ៉ា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​អំពី​ការ​ដែល​ប្រជាពលរដ្ឋ​ ខ្មែរ​កម្ពុជា​ក្រោម នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​មាន​ខ្លះ​នៅ​បន្ត​កាន់​ទំនៀម​ទម្លាប់​ប្រពៃណី​ ខ្មែរ​បាន​យ៉ាង​ខ្ជាប់ខ្ជួន។

    លោក ដ រ ធ បាន​ឲ្យ​ដឹង​ថា ៖ «បាន​ខាង​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ ខ្មែរ​យើង ដូច​ជា​រក្សា​អត្តសញ្ញាណ​ខ្មែរ រក្សា​ទំនៀម​ទម្លាប់​ប្រពៃណី ដូច​ជា​រៀបចំ​មង្គលការ​ជា​លក្ខណៈ​ខ្មែរ និង​ដូច​ជា​រក្សា​អ្នក​ចូល​បួស​នោះ​បាន​រៀន​ភាសា​អក្សរសាស្ត្រ​ជាតិ​នោះ បាន​ច្បាស់លាស់»។

    កាល​ពី​សម័យ​អាណា​និគម​បារាំង​ក្នុង​ឆ្នាំ​១៩២៤ រដ្ឋាភិបាល​បារាំង​នៅ​ស្រុក​កូសាំងស៊ីន​បាន​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន មាន​ប្រជារាស្ត្រ​ខ្មែរ​ក្រោម​ចំនួន ៨​សែន​នាក់។ លុះ​ដល់​ឆ្នាំ​១៩៦៨ ក្រុម​រណសិរ្ស​តស៊ូ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ប្រជារាស្ត្រ​ខ្មែរ​ក្រោម​មាន​ទាំងអស់ ៤.០៤៧.៥០០​នាក់ រស់​នៅ​តាម ២១​ខេត្ត​ក្រុង នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោម។

    ចំណែក​លោក ឆាលស៍ អេហ្គ័រ (Charles Agar) ជា​ជន​បរទេស​ម្នាក់ បាន​សរសេរ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ទេសចរណ៍ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា Vietnam Including Angkor Wat បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៦​មក បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម ឬ Mekong Delta មាន​ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​អស់ ១៧​លាន​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជា​ម្ចាស់​ស្រុក​ផង ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម និង​នេសាទ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ជាង ៨​លាន​នាក់ រស់​នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ ៦៨.៩៦៤​គីឡូ​ម៉ែត្រ​ក្រឡា៕
    Continue Reading...

    ធនធាន​ធម្មជាតិ​នៅ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៥)

    ដោយ មឿង ទុម
    2010-03-21

    កម្ពុជា ​ក្រោម​អតីត​ដែន​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​ផ្តល់​អំណោយ​ផល​ល្អ​ដល់​ដំណាំ​ស្រូវ ដំណាំ​កសិកម្ម​ជា​ច្រើន​មុខ​នោះ​ទេ គឺ​ថែម​ទាំង​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ និង​មាន​សត្វ​ជា​ច្រើន​ប្រភេទ​ថែម​ទៀត។

    AFP Photo

    ១៦-កញ្ញា-២០០៤: ទេសភាព​នៅ​លើ​​កោះ​ត្រល់ ដែល​វៀតណាម​ហៅ​ថា ភូក្វុក (Phu Quoc)

    អ្នក​និពន្ធ​ខ្មែរ​ជា​ច្រើន​ដែល​បាន​សរសេរ​សៀវភៅ​ទាក់ទិន​នឹង​ដែន​ដី​ កម្ពុជា​ក្រោម ក្នុង​នោះ​រួម​មាន​ទាំង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា "ដែន​ដី​កម្ពុជា​ក្រោម" និពន្ធ​ដោយ​លោក គឹម សាអ៊ូល បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧១ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​ពីរ​ផ្នែក គឺ​កម្ពុជា​ក្រោម​ប៉ែក​ខាង​កើត ឬ​ពី​ដើម​ហៅ​ថា ស្រុក​ដូណៃ ឋិត​នៅ​ខាង​កើត​នៃ​កំពង់​ផែ​ព្រៃ​នគរ សព្វថ្ងៃ​វៀតណាម​ហៅ​ថា ក្រុង​ហូជីមិញ ភូមិ​ភាគ​នេះ​ជា​តំបន់​ខ្ពង់រាប។ ចំណែក​កម្ពុជា​ក្រោម​ប៉ែក​ខាង​លិច​វិញ គឺ​ឋិត​នៅ​ប៉ែក​ខាង​លិច​នៃ​កំពង់ផែ​ព្រៃ​នគរ នៅ​ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេ​សៃកុង ដែល​សព្វថ្ងៃ​មាន​ឈ្មោះ​មួយ​ទៀត​ហើយ ថា ភូមិភាគ​ដែនដី​សណ្ដ។

    ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​គឺ​លោក សាំង ម៉ាក់សាង ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា "កូសាំងស៊ីន​ជា​ដែនដី​របស់​ខ្មែរ" ចុះ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៣ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន គឺ​ជា​ប្រទេស​ចុង​ដៃ​នៃ​អាណាចក្រ​ខ្មែរ​ដ៏​សំបូរ ព្រោះ​ដោយសារ​ដែន​ដី​នេះ​លាត​សន្ធឹង​តាម​ដង​ទន្លេ ដែល​ជា​វាល​ល្បប់​សំខាន់​សម្រាប់​ដំណាំ​ស្រូវ និង​កៅស៊ូ។

    លោក តឹង ម៉ាន់រិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា នៅ​តាម​មាត់​សមុទ្រ​នៃ​ដែន​ដី​កម្ពុជា​ក្រោម សំបូរ​ទៅ​ដោយ​ដើម​ស្មាច់​ដែល​គេ​អាច​យក​មក​ធ្វើ​សសរ​ផ្ទះ​សម្បែង​បាន​យ៉ាង​ ជាប់​ល្អ។

    លោក តឹង ម៉ាន់រិន បាន​បញ្ជាក់​ថា ៖ «ឈើ​ស្មាច់​ៗ​ហ្នឹង​វា​ដុះ​នៅ​ទឹក ​ប្រៃ បាន​ន័យ​ថា ដុះ​នៅ​ជាយ​សមុទ្រ។ តំបន់​ព្រៃ​ទឹក​ខ្មៅ មាន​ស្មាច់​ច្រើន​ណាស់។ ដូច្នោះ​អ្នក​ស្រុក​កាប់​ស្មាច់​យក​មក​ធ្វើ​សសរ​ផ្ទះ​អី​ជាដើម។ ពី​ជំនាន់​មុន គេ​ប្រើ​ឈើ​ស្មាច់​ហ្នឹង»។

    លោក​ស្រី គីម ធីអ៊ូយ ហៅ​យាយ​ទៀង អតីត​គ្រូ​បង្រៀន និង​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ហៅ​ថា ខេត្ត​ត្រាវីញ បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ភាគ​ទី​១ មាន​ចំណងជើង​ថា អង្គការ​ជា​នរណា? បោះពុម្ព​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​១៩៩៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​ជា​ដែនដី​ទំនាប មាន​ជីជាតិ​គ្រប់​បែប​យ៉ាង សំបូរ​ទៅ​ដោយ​ធនធាន​កសិកម្ម ស្រូវ ត្រី និង​ដំណាំ​គ្រប់​មុខ។

    សៀវភៅ ដែនដី​កម្ពុជា​ក្រោម ក៏​បាន​បញ្ជាក់​ដែរ​ថា ភូមិភាគ​ដែនដី​សណ្ដ​នៅ​កម្ពុជា​ក្រោម ជា​តំបន់​វាល​ទំនាប មាន​ប្រជាពលរដ្ឋ​រស់​នៅ​យ៉ាង​ច្រើន​កុះករ សំបូរ​ដោយ​ព្រែក ទន្លេ អូរ ជ្រលង និង​បឹងបួ។ ដី​នៅ​តំបន់​នោះ​មាន​ជីជាតិ​ល្អ​ណាស់​សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​មាន​ទន្លេ​ធំ​ៗ​ពីរ​ហូរ​កាត់ គឺ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់។

    បណ្ដាញ​វ៉ឹបសាយថ៍​របស់​ទស្សនាវដ្ដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ បន្ថែម​ថា នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម មាន​ដី​ស្រែ និង​ដី​ព្រៃ​ទំហំ​ប្រមាណ ៤​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ។ សៀវភៅ​មួយ​ក្បាល​ទៀត​ដែល​ហៅ​ថា "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" របស់​លោក ត្រាំង ឆាតប៊ុត បាន​អះអាង​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​ក្រោម​ជា​ជង្រុក​ស្រូវ​មួយ​នៅ​លើ​ពិភពលោក។

    លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​ក្រោម​មាន​ព្រែក​ជីក​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​ហៅ​ថា ជំនីត ព្រែក​តេង ឬ​តែអុង​អនុស្សារ ឬ​ព្រែក​ជីក​វិញតេ ដែល​មាន​ប្រវែង ៥៣​គីឡូម៉ែត្រ និង​ទទឹង ២៥​គីឡូម៉ែត្រ លាត​សន្ធឹង​ចាប់​ពី​ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ហៅ​ថា ចូវដុក រហូត​ទៅ​ដល់​ខេត្ត​ពៀម ដែល​វៀតណាម​ហៅ​ថា ហាទៀង។ មិន​តែ​ប៉ុណ្ណោះ ទីក្រុង​ព្រៃ​នគរ ដែល​វៀតណាម​ហៅ​ថា សែហ្គន ឬ​ក្រុង​ហូជីមិញ ជា​អតីត​រាជធានី​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាណាចក្រ​ខ្មែរ នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ព្រោះ​មាន​កំពង់​​ផែ​សមុទ្រ​តាំង​ពី​បូរាណ​កាល​មក។

    លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ទីស្នាក់ការ​នៅ​អាមេរិក​ខាង​ជើង និង​នៅ​អឺរ៉ុប មាន​ប្រសាសន៍​ថា ក្រុង​ព្រៃ​នគរ​មាន​កំពង់​ផែ​អន្តរជាតិ ៖ «យើង​ឃើញ​ហើយ​ថា តំបន់​ដី​កម្ពុជា​ក្រោម​គឺ​ជា​តំបន់​មួយ ដែល​មិន​មែន​ទើប​តែ​ឥឡូវ​ទេ គឺ​ជា​តំបន់​ប្រវត្តិសាស្រ្ត​ផ្នែក​ខាង​ជំនួញ​សមុទ្រ ជំនួញ​អន្តរជាតិ មាន​កំពង់​ផែ។ ពី​មុន​ឃើញ​មាន​នៅ​ខាង​តំបន់ ខាង​នគរ​គោកធ្លក គឺ​ឃើញ​មាន​ជំនួញ​ពី​ឥណ្ឌា ពី​អន្តរជាតិ។ ក្រោយ​មក ធំ​នោះ​គឺ​នៅ​ទីក្រុង​ព្រៃ​នគរ​នោះ​តែម្តង ហើយ​ដែល​បន្ទាប់​ពី​សម័យ​ក្រោយ​មក ហើយ​យើង​ឃើញ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ សូម្បី​តែ​ប្រទេស​វៀតណាម​ហ្នឹង​គេ​បាន​ចំរុង​ចម្រើន ដោយសារ​ដែន​ដី​ព្រៃ​នគរ​នោះ​តែម្តង»។

    បណ្ដាញ​វ៉ឹបសាយថ៍​របស់​ទស្សនាវដ្ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​ក្រោម​មាន​ភ្នំ​សំខាន់​ៗ​ជា​ច្រើន ដូច​ជា​ភ្នំ​ជើង​បាដេង នៅ​ក្នុង​ខេត្ត​រោង​ដំរី ដែល​វៀតណាម​ហៅ​ថា ខេត្ត​តៃនិញ។ នៅ​ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​ថា ខេត្ត​ចូវដុក មាន​ភ្នំ​ខ្តៅ ភ្នំ​តាខ្វា ភ្នំ​អក​យំ ភ្នំ​ពពាល ភ្នំ​អ្នកតា​ស្នូក និង​ភ្នំ​ត្រដក់។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា កម្ពុជា​ក្រោម​មាន​កោះ​ពីរ​បន្ថែម​ទៀត គឺ​កោះ​ត្រល់ វៀតណាម​ហៅ​ថា កោះ​ភូក្វុក និង​កោះ​ត្រឡាច វៀតណាម​ហៅ​ថា កោះ​កូវដាវ បារាំង​ហៅ​ថា ពូឡូកុងដ័រ។ ធនធាន​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ដ៏​មាន​តម្លៃ​នៅ​ឯ​តំបន់​កោះ​ទាំង​នោះ គឺ​ប្រេងកាត ដែល​ឋិត​នៅ​ក្រោម​ដែនដី​ខ្ពង់រាប​បាត​សមុទ្រ។

    គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា នៅ​ក្រោម​តំបន់​ខ្ពង់រាប​បាត​សមុទ្រ​របស់​ខ្មែរ មាន​សម្បត្តិ​ជីវសាស្ត្រ ធនធាន​ធម្មជាតិ និង​ធនធាន​នៃ​ការ​នេសាទ ជាដើម។ល។

    សព្វថ្ងៃ​នេះ សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​បាន​កែច្នៃ​កោះ​ត្រល់​ធ្វើ​ជា​តំបន់​ទេសចរណ៍ ​ដ៏​សំខាន់​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​រាប់​ពាន់​នាក់​ក្នុង​មួយ​ខែ​ៗ។ ទំព័រ​វ៉ឹបសាយថ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម ឈ្មោះ ហៃវិនញ៉ូ (Hai Venu) បាន​ឲ្យ​ដឹង​បន្ថែម​ថា កោះ​ត្រល់​ដែល​វៀតណាម​ហៅ​ថា ភូក្វុក បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់​នៅ ៦​ម៉ឺន​នាក់ ប្រកប​របរ​នេសាទ ដាំ​ស្វាយចន្ទី និង​ដាំ​ម្រេច​ខ្មៅ។ មិន​តែ​ប៉ុណ្ណោះ កោះ​ត្រល់​មាន​ចំណត​យន្តហោះ​តូច​មួយ មាន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជា​ច្រើន និង​មាន​សេវា​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្រាន្ត​តាម​នាវា​មុជ​ទឹក​តូច​ៗ។ ដូច​ជា​ដឹក​ភ្ញៀវ​ទៅ​មើល​ផ្កា​ថ្ម មច្ឆាជាតិ សត្វ​សមុទ្រ​ល្អ​ប្លែក និង​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ នៅ​ក្នុង​សមុទ្រ។

    ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន ថ្លែង​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខ្មែរ​ក្រោម​ដែល​ជា​ម្ចាស់​ទឹក​ដី​ពិត​ប្រាកដ​រាប់​លាន​នាក់ កន្លង​មក​នេះ​ពុំ​បាន​ទទួល​ផល​ពី​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្មែរ​ទាំង​នោះ ឲ្យ​បាន​សមរម្យ​ប្រកប​ដោយ​យុត្តិធម៌ ក្នុង​នាម​ជា​ម្ចាស់​ដែនដី​នោះ​ទេ។ លោក​ថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​សព្វថ្ងៃ​ រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​លំបាក។

    កសិករ​ខ្មែរ​ក្រោម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ក្នុង​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា មាន​ប្រសាសន៍​ថា ៖ «តំបន់​នៅ​ឯ​នេះ ខ្មែរ​យើង​នៅ​ក្រ​ច្រើន។ គ្មាន​លុយ​ឯ​ណា​ដល់​ទិញ​ឡាន​ជិះ​ទេ។ ជិះ​ម៉ូតូ ប៉ុន្តែ​ម៉ូតូ​ធុន​របស់​ចិន ដែល​មាន​តម្លៃ​ថោក​ៗ​ហ្នឹង»។

    កម្ពុជា​ក្រោម​អតីត​ដែនដី​ខ្មែរ​មិន​ត្រឹមតែ​សំបូរ​ធនធាន​ធម្មជាតិ​ជា​ ច្រើន​ប្រភេទ ដូច​ដែល​បាន​រៀបរាប់​ជូន​ខាង​លើ​ប៉ុណ្ណោះ​ទេ គឺ​មាន​ទាំង​សំណង់​បូរាណ ដូច​ជា​ប្រាង្គ​ប្រាសាទ​បូរាណ និង​សិលា​ចារឹក​ខ្មែរ​ជា​ច្រើន​ទៀត និង​វត្ត​អារាម​ជា​ច្រើន​ដែល​មាន​តម្លៃ​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ៕
    Continue Reading...

    ធនធាន​ធម្មជាតិ​នៅ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៤)

    ដោយ មឿង ទុម
    2010-03-14

    ដែន ​ដី​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Mekong Delta ឬ​ដែនដី​សណ្ត​ទន្លេ​មេគង្គ ឋិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន។

    Photo supplied

    ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)

    លោក ឆាលស៍ អេហ្គ័រ (Charles Agar) ជា​ជន​បរទេស​ម្នាក់​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្រ្ត​មួយ​ក្បាល​មាន​ចំណងជើង ​ថា "វៀតណាម​រួម​ទាំង​អង្គរ​វត្ត" បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៦​មក បាន​ឲ្យ​ដឹង​ថា Mekong Delta ឬ​កម្ពុជា​ក្រោម មាន​ដី​មួយ​ផ្នែក​ទំហំ​ប្រមាណ ៦​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ឋិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​បី​ខេត្ត។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១៧​លាន​នាក់​នៅ​ទូទាំង​កម្ពុជា​ក្រោម ក្នុង​នោះ​រួម​ទាំង​ខ្មែរ​ក្រោម​ម្ចាស់​ស្រុក​ផង គឺ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម​និង​នេសាទ។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ប្រមាណ ៨​លាន​នាក់​រស់​នៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម។

    កសិករ​ខ្មែរ​ក្រោម​មួយ​រូប​អាយុ ៤០​ឆ្នាំ សុំ​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ គឺ ល.រ. ស ធ្វើ​ជា​គ្រូ​បង្រៀន​ផង រស់​នៅ​ក្នុង​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ហៅ​ថា សុកទ្រាំង នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​របរ​កសិកម្ម​នៅ​ទី​នោះ ៖ «របរ​សំខាន់​នោះ​គឺ​អាជីវកម្ម​ធ្វើ​ស្រែ​ចម្ការ។ ស្រូវ​ធ្ងន់​បូរាណ​របស់​យើង វា​ជិត​អស់​ទៅ​ហើយ ១០​ភាគ​នៅ​សល់​តែ ១​ភាគ​ទេ។ ឥឡូវ​ហ្នឹង​ស្រែ​គេ​បង្ក​បង្កើន​ផល ១​ឆ្នាំ ៣​រដូវ ។ ឥឡូវ​ហ្នឹង​គេ​ធ្វើ​ស្រូវ ៣​ខែ​ហ្នឹង​ច្រើន​បំផុត​លេខ​១ គេ​ហៅ​ស្រូវ​ស្រាល ស្រូវ​បង្កើន​រដូវ។ ឥឡូវ​ហ្នឹង​គេ​នៅ​តំបន់​ខ្ញុំ​នេះ ១​កុង​ស្ថិតិ​ពិត​ប្រាកដ​គឺ​បាន​ប្រមាណ​ពី ២៥ ទៅ ៣០​ថាំង​ដោយ​តំបន់»។

    បណ្តាញ​វ៉ឹបសាយថ៍​របស់​ទស្សនាវដ្តី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ដែរ ​ថា នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម មាន​ដី​ស្រែ​និង​ដី​ព្រៃ​ទំហំ​ប្រមាណ ៤​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ។ អ្នក​និពន្ធ​សៀវភៅ​"វៀតណាម​រួម​ទាំង​អង្គរ​វត្ត" លោក ឆាលស៍ អេហ្គ័រ បាន​ឲ្យ​ដឹង​បន្ត​ថា ដី​កម្ពុជា​ក្រោម​មិន​ត្រូវ​បាន​គេ​ទុក​ឲ្យ​ទំនេរ​ឡើយ គឺ​ភាគ​ច្រើន​គេ​ដាំ​បំពេញ​ដោយ​ស្រូវ​លិច​ទឹក។ ការ​ធ្វើ​ស្រែ​នៅ​កម្ពុជា​ក្រោម គេ​ប្រើ​ទាំង​រហាត់​បូម​ទឹក​រហូត​ដល់​ម៉ាស៊ីន​បូម​ទឹក។ ស្រូវ​ជា​ធនធាន​សំខាន់​បំផុត ចាត់​ជា​ជន្ទល់​សេដ្ឋកិច្ច​ជាតិ​និង​ស្បៀង​របស់​ប្រទេស​វៀតណាម។

    លោក ឆាលស៍ អេហ្គ័រ អះអាង​បន្ត​ថា Mekong Delta ឬ​កម្ពុជា​ក្រោម ជា​ជង្រុក​ស្រូវ​របស់​វៀតណាម។ កម្ពុជា​ក្រោម​អាច​ផលិត​ស្រូវ​បាន​ដល់​ទៅ ៥០%​នៃ​ផលិតផល​ស្រូវ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​វៀតណាម។

    សៀវភៅ "វៀតណាម​រួម​ទាំង​អង្គរ​វត្ត" បញ្ជាក់​ថា ផលិតផល​ស្រូវ​នៅ​កម្ពុជា​ក្រោម​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ជាប់​ចំណាត់​ ថ្នាក់​ខ្ពស់ ជិត​ស្មើ​នឹង​ប្រទេស​ថៃ ជប៉ុន និង​អាមេរិក​ខាង​លិច ក្នុង​ការ​នាំ​ស្រូវ​ចេញ​ទៅ​លក់​ឯ​បរទេស។ កាល​ពី​ក្នុង​អំឡុង​ពេល ៤​ខែ​នៃ​ដើម​ឆ្នាំ​២០០៥ វៀតណាម​អាច​នាំ​ស្រូវ​ចេញ​បាន​ដល់​ទៅ ១​លាន​តោន លើស​ពី​ឆ្នាំ​២០០៤ ២៥%។ ក្នុង​នោះ​វៀតណាម​បាន​នាំ​ស្រូវ​ចំនួន ៥​សែន​៥​ពាន់​តោន​បញ្ជូន​ចេញ​លក់​ក្នុង​តំបន់​អាស៊ី រួម​មាន​លក់​ទៅ​ប្រទេស​ហ្វីលីពីន​បាន​ជាង ៤​សែន​តោន។

    លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង​និង​អឺរ៉ុប មាន​ប្រសាសន៍​ថា ៖ «ដែន ​ដី​កម្ពុជា​ក្រោម​គឺ​ជា​ដែន​ដី​សំបូរ​ទៅ​ដោយ ពិសេស​គឺ​ដំណាំ​ស្រូវ​ហ្នឹង​តែម្តង។ យើង​ឃើញ​សព្វ​ថ្ងៃ​ហ្នឹង ប្រទេស​យួន​ទាំង​មូល​បាន​ទឹក​ដី​កម្ពុជា​ក្រោម យួន ៨០​ប្លាយ​លាន​នាក់ គឺ​រស់​ដោយសារ​អង្ករ​ស្រូវ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​តែម្តង»។

    អ្នក​និពន្ធ​ជា​ជន​បរទេស​ម្នាក់​ទៀត​ឈ្មោះ ដូក្លាស អេ. ហ្វីលីបស៍ (Douglas A. Phillips) សរសេរ​សៀវភៅ​មួយ​ក្បាល​ដាក់​ចំណងជើង​ថា "វៀតណាម" បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៦​មក បាន​ឲ្យ​ដឹង​បន្ថែម​ថា ដែន​ដី​កម្ពុជា​ក្រោម ឬ Mekong Delta ជា​តំបន់​សំខាន់​មួយ​ក្នុង​ចំណោម​តំបន់​សំខាន់​ៗ​ទាំង​បី​របស់​ប្រទេស​ វៀតណាម​បច្ចុប្បន្ន។ វៀតណាម​ហៅ​កម្ពុជា​ក្រោម ឬ Mekong Delta ថា តំបន់ ណាំ បូ (Nam Bo) ព្រោះ​ជា​តំបន់​ដែល​ឋិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម។

    លោក ដូក្លាស អេ. ហ្វីលីបស៍ បញ្ជាក់​ថា កម្ពុជា​ក្រោម ឬ ណាំ បូ ជា​រោងចក្រ​ផលិត​សេដ្ឋកិច្ច​ជាតិ​សម្រាប់​វៀតណាម ដែល​រាប់​សិប​ឆ្នាំ​មក​នេះ​កម្ពុជា​ក្រោម​តែង​ផ្តល់​ភោគ​ទ្រព្យ​ដែល​មាន​ តម្លៃ​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ធនធាន​របស់​ប្រជាជាតិ​វៀតណាម​ទាំង​មូល។ ក្រុង​ព្រៃនគរ ដែល​វៀតណាម​ហៅ​ថា ក្រុង​សៃហ្គន ឬ​ហូជីមិញ ឋិត​នៅ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម ឬ ណាំ បូ មាន​ដី​កសិកម្ម​ដែល​ប្រកប​ទៅ​ដោយ​ជីជាតិ​ល្អ​ណាស់។ ក្រៅ​ពី​ដំណាំ​ស្រូវ កម្ពុជា​ក្រោម​មាន​ដាំ​ដំណាំ​កសិកម្ម​ជា​ច្រើន​មុខ​ទៀត ដែល​វៀតណាម​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ឯ​បរទេស​ដែរ។

    បុរស​ខ្មែរ​ក្រោម​ម្នាក់​សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ គឺ ដ.រ លោក​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​ដំណាំ​កសិកម្ម​កម្រិត​ គ្រួសារ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ដាំ​នៅ​កម្ពុជា​ក្រោម។

    លោក ដ.រ បាន​បញ្ជាក់​ថា ៖ «ដាំ​មាន​ដាំ​ដំណាំ​ដូច​ជា​ត្រាវ ស្ពៃ ម្រះ​អី​ជាដើម។ ចម្ការ​មាន​ត្រឹម ១​ហិកតា ក្រោម ១​ហិកតា មាន​ដើម​មៀន ដើម​ក្រូច អម្ពរ តែ ល្មុត​តិច​ទេ ភាគ​ច្រើន​ដាំ​ធុរេន​ច្រើន។ ខេត្ត​ព្រះត្រពាំង​បាន​ដាំ​ច្រើន​គឺ​អំពៅ»។

    សៀវភៅ​របស់​អ្នក​និពន្ធ ដូក្លាស អេ. ហ្វីលីបស៍ បាន​ឲ្យ​ដឹង​ថា ដំណាំ​កសិកម្ម​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​មាន​ដាំ​នៅ​កម្ពុជា​ក្រោម គឺ​រួម​មាន​ពោត សណ្តែក​សៀង កាហ្វេ តែ ដូង ម្រេច និង​កៅស៊ូ។ កសិករ​ក៏​មាន​ចិញ្ចឹម​សត្វ​ដែរ ដូច​ជា​មាន់ ទា ជ្រូក គោ ក្របី និង​ចិញ្ចឹម​ត្រី​ជាដើម។

    លោក តឹង ម៉ាន់រិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​ដែរ តែ​សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ទីក្រុង​ហ្វីឡាឌេលហ្វៀ រដ្ឋ​ផិនស៊ីលវេញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា នៅ​ខេត្ត​ឃ្លាំង​ជា​ស្រុក​កំណើត​របស់​លោក ដែល​សព្វ​ថ្ងៃ​វៀតណាម​ហៅ​ថា សុកទ្រាំង សំបូរ​ខ្លាំង​គឺ​បង្គារ។

    លោក តឹង ម៉ាន់រិន បាន​ឲ្យ​ដឹង​ថា ៖ «ត្រី​ខាង​ទឹក​សាប​ហ្នឹង វា​គ្រប់​ធន់​ត្រី​ច្រើន​ដែរ។ តែ​សព្វ​ថ្ងៃ​ច្រើន​បំផុត​ហ្នឹង បង្គារ​ៗ​ធំ​ៗ​ប៉ុន​ៗ​មេ​ជើង។ សំបូរ​បង្គារ​ណាស់ បង្គារ​រាប់​ពាន់​តោន។ តំបន់​ខ្ញុំ​ស្រុក ញួរ​នោះ សព្វ​ថ្ងៃ​គេ​ឈប់​ធ្វើ​ស្រែ ហើយ​គេ​ចិញ្ចឹម​បង្គារ​ហ្នឹង​វិញ។ ខ្ញុំ​នៅ​ជ្រោយ​ញ ខេត្ត​ឃ្លាំង តែ​ឥឡូវ​ហ្នឹង​ខេត្ត​ឃ្លាំង តែ​ពី​មុន​មក​គឺ​ជា​ខេត្ត​ពល្លាវ»។

    ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ខេត្ត​ឃ្លាំង​នោះ​ដែរ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​ថា ខេត្ត​ឃ្លាំង​ក៏​សំបូរ​ច្រើន​ដែរ​នូវ​ត្រី​រ៉ស់ ឬ​ត្រី​ផ្ទក់ ៖ «ត្រី​ដែល​សំបូរ​ជាង​គេ​គឺ​ត្រី​រ៉ស់ ដែល​យើង​ហៅ​ថា ត្រី​ផ្ទក់​នោះ គឺ​សំបូរ​លេខ​១»។

    ចំណែក​នៅ​ក្នុង​ដែន​ទឹក​ប្រៃ​ឬ​សមុទ្រ​វិញ ដូច​ជា​នៅ​កោះ​ត្រល់ ដែល​វៀតណាម​ហៅ​ថា កោះ​ភូក្វុក ដែល​ជា​ដែន​ដី​កម្ពុជា​ក្រោម​ដែរ​នោះ សំបូរ​ត្រី​និង​សត្វ​សមុទ្រ រួម​មាន​ប្រភេទ​ត្រី​ពិសេស​ម្យ៉ាង​ដែល​វៀតណាម​ចម្រាញ់​រាប់​ពាន់​តោន​ជាមួយ​ នឹង​កំពឹស​ដើម្បី​ធ្វើ​ជា​ទឹក​ត្រី​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ លក់​ចេញ​ទៅ​បរទេស​ក្នុង​មួយ​ឆ្នាំៗ​បាន​រាប់​លាន​លីត្រ។

    កម្ពុជា​ក្រោម​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ដី​ប្រទេស​កម្ពុជា​ សព្វ​ថ្ងៃ ជា​ដែន​ដី​ខាង​កើត​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាណានិគម​បារាំង​ប្រគល់​ឲ្យ​វៀតណាម​កាន់កាប់​ជា​ផ្លូវការ ​ដោយ​ដាក់​បញ្ជូល​ទៅ​ជា​ដែន​ដី​ភាគ​ខាង​ត្បូង​របស់​ប្រទេស​វៀតណាម តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​១៩៤៩​មក​ដល់​បច្ចុប្បន្ន៕
    Continue Reading...

    ធនធាន​ធម្មជាតិ​នៅ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៣)

    ដោយ មឿង ទុម
    2010-03-07

    ដែនដី ​កម្ពុជា​ក្រោម​ឬ​កម្ពុជា​ក្រោម​ខាង​ត្បូង ឬ​កូសាំងស៊ីន មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ទំហំ​ផ្ទៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

    RFA Photo/Danh Hong

    ទេសភាព​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម

    សហព័ន្ធ​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទំហំ ៦៨.៩៦៥​គីឡូ​ម៉ែត្រ​ក្រឡា ក្នុង​នោះ​មាន​កោះ​ធំៗ ២ គឺ​កោះ​ត្រល់ វៀតណាម​ហៅ​ថា ភូក្វុក និង​កោះ​ត្រឡាច វៀតណាម​ហៅ​ថា កោះ​កូងដាវ តែ​បារាំង​ហៅ​ថា ពូឡូកុង ដ័រ។

    សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" សរសេរ​ដោយ​លោក ត្រាំងឆាត ប៊ុត មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​យុគន្ធ ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ទសវត្សរ៍ ១៩៦០ បាន​អះអាង​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​បណ្តោយ ៥០០​គីឡូ​ម៉ែត្រ និង​មាន​ទទឹង​ពី ៧៥​គីឡូម៉ែត្រ ទៅ ១៩០​គីឡូម៉ែត្រ។ កម្ពុជា​ក្រោម​មាន​អាកាសធាតុ​ពិសេស​ដូច​ប្រទេស​នៅ​ភូមិភាគ​អាស៊ី គឺ​មាន ២​រដូវ, រដូវ​ភ្លៀង​និង​រដូវ​ក្តៅ ដែល​តែង​មាន​ពន្លឺ​ថ្ងៃ​ជាប់​ជា​ប្រចាំ​នៅ​ពេល​ថ្ងៃ។ សីតុណ្ហភាព​ទាប​បំផុត​ត្រឹម ១៨​អង្សារ​សេ និង​ខ្ពស់​បំផុត​ត្រឹម ៤០​អង្សារ​សេ។

    ផែន​ទី​ភូមិសាស្ត្រ​ចេញ​ផ្សាយ​ក្រោយ​ឆ្នាំ​១៩៧៥ ដោយ​រដ្ឋាភិបាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​បង្ហាញ​ឲ្យ​ឃើញ​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទន្លេ​ធំ​វែង​ហូរ​កាត់។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទន្លេ​ដែល​ហូរ​កាត់​នោះ​គឺ​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់។

    សៀវភៅ​ប្រវត្តិសាស្រ្ត "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" បាន​អះអាង​ថា ទន្លេ​មេគង្គ​ហូរ​កាត់​ដែន​ដី​កម្ពុជា​ក្រោម​កាត់​ប្រវែង ២២០​គីឡូ​ម៉ែត្រ ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ទីបេ ហូរ​កាត់​ដែន​ដី​កម្ពុជា​ក្រោម​ប៉ែក​ខាង​លិច ហូរ​កាត់​ចាក់​ចុះ​ទៅ​ផ្នែក​ខាង​កើត​ឆៀង​ខាង​ត្បូង​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ ចិន​ខាង​ត្បូង។ នៅ​តាម​តំបន់​ជាប់​មាត់​ទន្លេ និង​ដី​វាល​ទំនាប​តាម​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ដែន​ដី​កម្ពុជា​ក្រោម​ ដែល​នៅ​ចន្លោះ​ទន្លេ​មេគង្គ និង​ចំណុច​ទឹក​ខ្មៅ​អាច​ធ្វើ​ស្រែ​ចម្ការ​យ៉ាង​ល្អ​ប្រសើរ។

    លោក ត្រាំង ឆាតប៊ុត បញ្ជាក់​ថា កម្ពុជា​ក្រោម​ជា​ជង្រុក​ស្រូវ​មួយ​នៅ​លើ​ពិភពលោក។ ឯ​ចំណែក​ត្រី​សាច់​វិញ​ក៏​មាន​ច្រើន​សំបូរ​ហូរ​ហៀរ​នៅ​ក្នុង​ទឹក​សាប បឹង​បួរ​ទន្លេ ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​ប្រៃ ឬ​សមុទ្រ។

    ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ដែល​មាន​ទី​ស្នាក់ការ​នៅ​អាមេរិក​ខាង​ជើង​និង​នៅ​អឺរ៉ុប មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម ៖ «ដែន​ដី​កម្ពុជា​ក្រោម ​គឺ​ជា​ដែន​ដី​ទំនាប តាំង​ពី​ដើម​មក បាន​ន័យ​ថា គឺ​ជា​ដី​ល្បប់ ដី​ល្អ​មិន​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា​យើង​ទេ។ ហើយ​ជា​ដែន​ដី​មួយ​ដែល​សំបូរ​ទៅ​ដោយ​ត្រី គឺ​ថា វា​សម្បូរ​ហ្នឹង​មែនទែន ជា​ពិសេស​គឺ​ដំណាំ​ស្រូវ​ហ្នឹង​តែម្តង។ ហើយ​យើង​ឃើញ​សព្វថ្ងៃ​ហ្នឹង ប្រទេស​យួន​ទាំង​មូល​បាន​ទឹក​ដី​កម្ពុជា​ក្រោម យួន ៨០​ប្លាយ​លាន​នាក់ គឺ​រស់​ដោយសារ​អង្ករ​ស្រូវ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​តែម្តង»។

    ចំណែក​លោក​ស្រី គីម ធីអ៊ូយ ហៅ យាយ​ទៀង អតីត​គ្រូ​បង្រៀន​និង​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅ​ថា ខេត្ត​ត្រាវីញ លោក​ស្រី​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ភាគ​ទី​១ ដែល​មាន​ចំណងជើង​ថា "អង្គការ​ជា​នរណា?" បោះពុម្ព​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​១៩៩៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​ជា​ដែន​ដី​ទំនាប​ដែល​មាន​ជីជាតិ​គ្រប់​បែប​យ៉ាង សម្បូរ​ទៅ​ដោយ​ធនធាន​កសិកម្ម ស្រូវ ត្រី និង​ដំណាំ​គ្រប់​មុខ។

    រីឯ​បុរស​ខ្មែរ​ក្រោម​ម្នាក់ សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ គឺ ដ.រ. លោក​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​កសិកម្ម​នៅ​ដែន​ដី​ កម្ពុជា​ក្រោម។

    លោក ដ.រ. បាន​ឲ្យ​ដឹង​ថា ៖ «ធ្វើ​ស្រែ​ចម្ការ ឥឡូវ​គេ​ធ្វើ​បី​រដូវ។ ពី​មុន​ធ្វើ ២​រដូវ គឺ​រដូវ​វស្សា​ធ្វើ​ស្រូវ​ស្រាល និង​រដូវ​ប្រាំង​ធ្វើ​ស្រូវ​ធ្ងន់។ តែ​ឥឡូវ​គេ​ប្រែ​ធ្វើ​ស្រូវ​ស្រាល​ទាំង​បី​រដូវ។ មួយ​រដូវ ៣​ខែ ចាប់​ពី​ខែ​វិសាខ ចាប់ផ្តើម​សាប​ព្រោះ បី​ខែ​គឺ​ខែ​វិសាខ ជេស្ឋ អាសាធ ហ្នឹង​ទុំ​ហើយ ៣​ខែ​ច្រូតៗ»។

    មឿង ទុម ៖ ក្រៅ​ពី​ធ្វើ​ស្រែ តើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​លោក​មាន​ដាំ​ដំណាំ​កសិកម្ម ដាំ​អី​ទេ ភាគ​ច្រើន នៅ​ក្នុង​ខេត្ត​លោក​នោះ? ដ.រ. ៖ ដាំ​មាន​ដាំ​ដំណាំ​ដូច​ជា​ត្រាវ ស្ពៃ ម្រះ​អី​ជាដើម។

    មឿង ទុម ៖ តើ​ដំណាំ​ធំ​ជា​ចម្ការ ខ្មែរ​ក្រោម​លោក​មាន​ធ្វើ​ទេ? ដ.រ. ៖ ចម្ការ​តិចតួច មិន​មាន​ធំ​ពេក​ទេ ល្មម​ត្រឹម​មួយ​ហិកតា ឬ​ក្រោម​មួយ​ហិកតា​ចុះ មាន​ដើម​មៀន ដើម​ក្រូច អម្ពរ តែ​ល្មុត​តិច​ទេ ភាគ​ច្រើន​ដាំ​ធុរេន​ច្រើន។ ខេត្ត​ព្រះត្រពាំង​បាន​ដាំ​ច្រើន​គឺ​អំពៅ។

    ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​អាយុ ៤០​ឆ្នាំ សុំ​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់​ដែរ គឺ ល.រ. ស. សព្វ​ថ្ងៃ​ជា​កសិករ​និង​ជា​គ្រូ​បង្រៀន​នៅ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ហៅ​ថា សុកទ្រាំង នៅ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​កសិកម្ម​នៅ​ទី​នោះ។

    លោក ល.រ. ស. បាន​បញ្ជាក់​ថា ៖ «ពី​ដើម យើង​ខ្មែរៗ​ក្រោម​នេះ​សម្បូរ​សប្បាយ​ណាស់។ របរ​សំខាន់​នោះ​គឺ​អាជីវកម្ម​ធ្វើ​ស្រែ ចម្ការ។ ស្រូវ​ធ្ងន់​បូរាណ​របស់​យើង វា​ជិត​អស់​ទៅ​ហើយ ១០​ភាគ​នៅ​សល់​តែ ១​ភាគ​ទេ។ ឥឡូវ​ហ្នឹង​ស្រែ​គេ​បង្ក​បង្កើន​ផល​មួយ​ឆ្នាំ ៣​រដូវ។ ឥឡូវ​ហ្នឹង​គេ​ធ្វើ​ស្រូវ ៣​ខែ​ហ្នឹង​ច្រើន​បំផុត​លេខ​១។ គេ​ហៅ​ស្រូវ​ស្រាល ស្រូវ​បង្កើន​រដូវ។ និយាយ​ជា​មធ្យម តាម​ការ​គេ​ធ្វើ​តាម​វិទ្យាសាស្រ្ត ឥឡូវ​ហ្នឹង​គេ​បាន​(ផល)​នៅ​តំបន់​ខ្ញុំ​នេះ មួយ​កុង ស្ថិតិ​ពិត​ប្រាកដ​គឺ​បាន​ប្រមាណ​ពី ២៥ ទៅ ៣០​ថាំង ដោយ​តំបន់»។

    កសិករ​ខ្មែរ​ក្រោម​ដដែល​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ដំណាំ​ស្រូវ​កម្ពុជា​ក្រោម​ក៏​មាន​ដំណាំ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត រួម​មាន​ដូង ដាំ​ច្រើន​បំផុត​នៅ​ទូទាំង​ខេត្ត​ឃ្លាំង។ ចំណែក​នៅ​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា មាន​ដាំ​ក្រូច ល្មុត មៀន និង​អម្ពរ ពិសេស​ដាំ​ច្រើន​ធុរេន។ រីឯ​នៅ​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅ​ថា ត្រាវីញ ច្រើន​ដាំ​អំពៅ​ជាដើម។

    ចំណែក​ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​មួយ​រូប​ទៀត គឺ​លោក តឹង ម៉ាន់រិន បច្ចុប្បន្ន​ជា​នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ក្នុង​ ទីក្រុង​ហ្វីឡាឌេលហ្វៀ នៃ​រដ្ឋ​ផិនស៊ីលវេញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​ដើម​ឈើ​ប្រភេទ​ខ្លះ​ដែល​មាន​ដុះ​តែ​នៅ​ ក្នុង​ដែន​ដី​កម្ពុជា​ក្រោម​ប៉ុណ្ណោះ ដូច​ជា​ដើម​ឃ្វិត​និង​ត្នោត​ជា​ដើម។

    លោក តឹង ម៉ាន់រិន បាន​បញ្ជាក់​ថា ៖ «នៅ​កម្ពុជា​ក្រោម​មាន​ដើម​ឈើ​ ខ្លះ​ដែល​យួន​វា​អត់​មាន មាន​តែ​ខ្មែរ​ទេ​ដែល​មាន គឺ​ដើម​ឃ្វិត។ ដើម​ឃ្វិត​ហ្នឹង​ធំ​ដែរ ជួន​មួយ​ឱប ខ្លះ​ធំ​ជាង​មួយ​ឱប​ទៅ​ទៀត។ ដើម​ឈើ​ខ្ពស់​ធំ​ណាស់ ខ្ពស់​ប្រហែល ១០​ម៉ែត្រ​ជាង ១០​ម៉ែត្រ​ខ្ពស់​ឡើង​លើ​ដល់ ១៥ ឬ ២០​ម៉ែត្រ។ យួន​វា​អត់​មាន​ទេ។ សូម្បី​តែ​នៅ​កម្ពុជា​ក្រោម តំបន់​ណា​យួន គឺ​អត់​មាន ដើម​ឃ្វិត​ទេ។ មាន​តែ​តំបន់​ខ្មែរ​ទេ​ដែល​មាន​ដើម​ឃ្វិត។ ដើម​ឃ្វិត​និង​ដើម​ត្នោត មាន​តែ​ខ្មែរ​ទេ​ដែល​មាន។ ផ្លែ​ឃ្វិត​ឆ្ងាញ់ ផ្លែ​ទុំ​ផ្អែមៗ បើ​ខ្ជី​គេ​យក​មក​ជ្រលក់ ធ្វើ​ជា​អន្លក់​ជាមួយ​ម៉ាំ ប្រហុក ជាដើម»។

    ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​គឺ​លោក សាំង ម៉ាក់សាង ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា កូសាំងស៊ីន​ជា​ដែន​ដី​របស់​ខ្មែរ ចុះ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៣​មក បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន គឺ​ជា​ប្រទេស​ចុង​ដៃ​នៃ​អាណាចក្រ​ខ្មែរ​ដ៏​សំបូរ ព្រោះ​ដោយសារ​ដែន​ដី​នេះ​លាត​សន្ធឹង​តាម​ដង​ទន្លេ ដែល​ជា​វាល​ល្បប់​សំខាន់ សម្រាប់​ដំណាំ​ស្រូវ​និង​កៅស៊ូ៕
    Continue Reading...

    ភូមិសាស្រ្ត​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​២)

    ដោយ មឿង ទុម
    2010-02-28

    ដែនដី ​កម្ពុជា​ក្រោម​ឋិត​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ពាក្យ​កម្ពុជា​ក្រោម​នេះ​គឺ​យើង​ខ្ញុំ​និយាយ​សំដៅ​ចំពោះ​ដែន​ដី​កម្ពុជា​ ក្រោម​ខាង​ត្បូង ឬ​កូសាំងស៊ីន។

    RFA Photo/Danh Hong

    ខ្លោង​ទ្វារ​ចូល​វត្ត​ខ្មែរ​មួយ នៅ​ក្នុង​ខែត្រ​ពល្លាវ ទឹក​ដី​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម

    បើ​មើល​ផែនទី​ភូមិសាស្ត្រ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ សង្គម​និយម​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៥ ឃើញ​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ព្រំ​ប្រទល់​ខាង​លិច​និង​ខាង​លិច​ឆៀង​ខាង​ជើង​ ជាប់​នឹង​ព្រំដែន​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ ចំណែក​ប៉ែក​ខាង​ជើង​ឆៀង​ខាង​កើត​និង​ខាង​កើត​វិញ ជាប់​នឹង​អតីត​អាណាចក្រ​ចម៉្បា ឬ​ស្រុក​ចាម ដែល​ត្រូវ​បាន​វៀតណាម​គ្រប់គ្រង​តាំង​ពី​សតវត្សរ៍​ទី​១៩​មក។ ចំណែក​ព្រំ​ប្រទល់​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ដែន​ដី​កម្ពុជា​ក្រោម​វិញ គឺ​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ រីឯ​ប៉ែក​ខាងត្បូង​ឆៀង​ខាង​កើត​ជាប់​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សាយ​ថា កម្ពុជា​ក្រោម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដែន​ដី​សណ្ដ ឋិត​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ ចំណែក​សៀវភៅ​ប្រវតិ្តសាស្ត្រ​ខ្មែរ​ដែល​មាន​ចំណងជើង​ថា "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" សរសេរ​ដោយ​លោក ត្រាំងឆាត ប៊ុត លោក​មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​យុគន្ធ នៅ​ទីក្រុង​ភ្នំពេញ បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០០៥ អះអាង​ឲ្យ​ដឹង​បន្ថែម​ថា ភូមិសាស្រ្ត​កម្ពុជា​ក្រោម​លាត​សន្ធឹង​ពី ៨,៣០​អង្សារ ទៅ ១២,៣៥​អង្សារ នៃ​រយៈ​ទទឹង​ឧត្តរ​ខ្សែ​ស្រប ឬ​ភាសា​បារាំង​ហៅ​ថា Latitude Nord និង​ពី ១០៣,៣៥​អង្សារ ទៅ ១០៩​អង្សារ​នៃ​រយៈ​បណ្តោយ​បូព៌ា ដែល​ភាសា​បារាំង​ហៅ​ថា Longitude Est។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ដែន​ដី​កម្ពុជា​ក្រោម​ទាំង​មូល​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ទំហំ​ ផ្ទៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ។ សៀវភៅ​កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម​បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​ក្រោម​មាន​បណ្តោយ ៥០០​គីឡូ​ម៉ែត្រ និង​មាន​ទទឹង​ពី ៧៥ ទៅ ១៩០​គីឡូ​ម៉ែត្រ។

    ប្រភព​ព័ត៌មាន​ពីរ គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សៀវភៅ​កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម បាន​សរសេរ​ដូច​គ្នា​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន ២១​ខេត្ត​ក្រុង និង​មាន​កោះ​ធំៗ​ពីរ​ផង។ ខេត្ត​ក្រុង​ទាំង ២១ របស់​ដែន​ដី​កម្ពុជា​ក្រោម​គឺ​រួម​មាន ខេត្ត​ព្រៃនគរ វៀតណាម​ហៅ​ថា ក្រុង​ហូជីមិញ ឬសៃហ្គ៊ន, ខេត្ត​លង់ហោរ វៀតណាម​ហៅ​ថា វិញឡុង, ខេត្ត​មាត់ជ្រូក វៀតណាម​ហៅ​ថា ចូដុក, ខេត្ត​ត្រពាំងចង្វារ វៀតណាម​ហៅ​ថា បៀនហ័រ, ខេត្ត​មេស វៀតណាម​ហៅ​ថា មីថ, ខេត្ត​ពាម វៀតណាម​ហៅ​ថា ហាទៀន, ខេត្ត​ក្រមួនស វៀតណាម​ហៅ​ថា រ៉ាច់យ៉ា, ខេត្ត​ពល្លាវ វៀតណាម​ហៅ​ថា បាក់លាវ, ខេត្ត​ទឹកខ្មៅ វៀតណាម​ហៅ​ថា កាម៉ៅ, ខេត្ត​ឃ្លាំង វៀតណាម​ហៅ​ថា សុកទ្រាំង, ខេត្ត​ព្រែកឫស្សី វៀតណាម​ហៅ​ថា កាន់ថឺ, ខេត្ត​ព្រះត្រពាំង វៀតណាម​ហៅ​ថា ត្រាវិញ, ខេត្ត​ពាមបារាជ វៀតណាម​ហៅ​ថា ឡុង ស្វៀន, ខេត្ត​ទួលតាមោក វៀតណាម​ហៅ​ថា ធូដូវមុត, ខេត្ត​ផ្សារដែក វៀតណាម​ហៅ​ថា សាដែក, ខេត្ត​កំពង់ឫស្សី វៀតណាម​ហៅ​ថា បេនត្រេ, ខេត្ត​កំពង់គោ វៀតណាម​ហៅ​ថា តាន់អាន, ខេត្ត​កោះគង វៀតណាម​ហៅ​ថា ហ្គោកុង, ខេត្ត​អូរកាប់ វៀតណាម​ហៅ​ថា វុងតាវ, ខេត្ត​ព្រះសួគ៌ា វៀតណាម​ហៅ​ថា បារ៉ា និង​ខេត្ត​រោងដំរី វៀតណាម​ហៅ​ថា តៃនិញ។

    ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ទាំង​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​និង​នៅ​ឯ​ បរទេស ក្នុង​នោះ​រួម​មាន​លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរ៉ុប មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ឈ្មោះ​ដើម​នៃ​ខេត្ត​ក្រុង​ទាំង​អស់​នៃ​ដែន​ដី​កម្ពុជា​ក្រោម ដែល​នាង​ខ្ញុំ​បាន​រៀបរាប់​ជូន​អម្បាញ់មិញ​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ផ្លាស់ប្តូរ​ជា​ ច្រើន​លើក​ច្រើន​សា។

    លោក ថាច់ វៀន មាន​ប្រសាសន៍​ដោយ​លើក​ឧទាហរណ៍​មក​បញ្ជាក់​ជូន​ដូច​ជា ៖ «ខ្ញុំ ​ឧទាហរណ៍​ជូន​ជ្រាប​ខេត្ត​មួយ ឈ្មោះ​ខេត្ត​បារ៉ាជ ពី ១៨០១ ដល់ ១៨៥៤ យួន​ដា​ក់ថា ឡុងស្វៀង។ ដល់​ជំនាន់​រដ្ឋាភិបាល​យីវ ហើយ​នឹង​ធីវ នឹង​យីម​ហ្នឹង ពី ១៩៥៥ ដល់ ១៩៧៥ យួន​ហៅ ឡុងស្វៀង​ដដែល។ ប៉ុន្តែ​ដល់​ពួក​កុម្មុយនីស្ត​បន្ទាប់​ពី​ឈ្នះ​សង្រ្គាម​ហើយ ពី ១៩៧៦ ដល់ ១៩៩០ ជំនាន់​រដ្ឋាភិបាល​យួន​និង​ដូម៉ើយ​ហ្នឹង គេ​ដាក់​ឈ្មោះ អានយ៉ាង»។

    បើ​តាម​ឯកសារ​ដើម​មួយ​ច្បាប់​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​មន្ត្រី​ ខ្មែរ​មួយ​រូប​នៃ​ក្រសួង​វប្បធម៌​ចូល​និវត្តន៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា ឯកសារ​នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​ក្រសួង​ពុទ្ធសាសន​បណ្ឌិត​រង​ខេត្ត​ឃ្លាំង​ នៅ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៦៦ បោះត្រា​ក្រោម​ឈ្មោះ​លោក ឈួន ឈៀត បាន​ឲ្យ​ដឹង​ថា ចុះ​ថ្ងៃ​ខេត្ត​ក្រុង​និង​ស្រុក​ទាំង​អស់​របស់​ដែន​ដី​កម្ពុជា​ក្រោម​ត្រូវ​ បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ដង ដូច​ជា​ខេត្ត​ព្រះត្រពាំង ជា​ឈ្មោះ​ដើម​ភាសា​ខ្មែរ​សុទ្ធ បន្ទាប់​មក​ប្តូរ​ទៅ​ជា​ត្រាយ៉ិញ និង​ក្រោយ​មក​ដូរ​មក​ជា​ខេត្ត​វិញបិញ ស្រុក​បឹងស្នោរ​ប្តូរ​មក​ជា អាងណោ ជាដើម។

    បុរស​ខ្មែរ​ក្រោម​ម្នាក់​ទៀត​សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ គឺ​ដ.រ លោក​កំពុង​រស់នៅ​ក្នុង​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម​នោះ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សូម្បីតែ​ឈ្មោះ​ដើម​នៃ​ភូមិ​ឃុំ ស្រុក នៅ​ដែន​ដី​កម្ពុជា​ក្រោម ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កែប្រែ​អស់​ដែរ ដូច​ជា​នៅ​ក្នុង​ខេត្ត​ក្រមួនស​ជាដើម។

    លោក ដ.រ បាន​បញ្ជាក់​ថា ៖ «ដូរ​ឈ្មោះ​អស់​ហើយ មក​ពី​នៅ​ហ្នឹង​សុទ្ធតែ​ជា​ឈ្មោះ​ខ្មែរ ប៉ុន្តែ​ឥឡូវ​កូន​ចៅ​អត់​ដឹង​ថា ភូមិ​ហ្នឹង ពី​ដើម​ខ្មែរ​យើង​ឈ្មោះ​អី អត់​ដឹង​ទេ។ មក​ពី​ឥឡូវ គេ​ច្រើន​ដាក់​លេខ ដូច​ជា​ភូមិ​លេខ​១ លេខ​២ គេ​ដាក់​លេខ​អីចឹង ហើយ​ក្រោយ​មក​គេ​ហៅ​តាម​អ៊ីចឹង​ទៅ។ ដាក់​លេខ​ផង ដាក់​ឈ្មោះ​ផង ហើយ​ខ្លះ​គេ​ដាក់​ក្លាយៗ ពាក្យ​ខ្មែរ​ក្លាយ​ទៅ​ជា​ភាសា​របស់​គេ»។

    ទំព័រ​វឹបសាយថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សាយ​ថា ព្រៃនគរ​គឺ​ជា​ឈ្មោះ​រាជធានី​សេដ្ឋកិច្ច​ខ្មែរ​ដ៏​សំខាន់​មួយ​របស់​ដែន​ដី​ កម្ពុជា​ក្រោម ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​បាន​ប្តូរ​ឈ្មោះ​ក្រុង​ព្រៃនគរ​ទៅ​ជា​ក្រុង​ សៃហ៊្គន (Saigon)។ លុះ​ដល់​ឆ្នាំ​១៩៧៥ វៀតណាម​ក៏​បាន​ប្តូរ​ពី​សៃហ៊្គ មក​ជា​ក្រុង​ហូជីម៉ិញ​វិញ និង​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា វៀតណាម​ភាគ​ច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​ថ្លែង​បញ្ចេញ​សំនៀង​ឈ្មោះ​តាម​ ភាសា​ខ្មែរ ដូច្នោះ​ហើយ​ទើប​ធ្វើ​ការ​ប្តូរ​ឈ្មោះ​ភូមិ ឃុំ ស្រុក និង​ខេត្ត​របស់​ដែន​ដី​កម្ពុជា​ក្រោម មក​ជា​ឈ្មោះ​តាម​សំនៀង​ភាសា​វៀតណាម​វិញ។

    ដែន​ដី​កម្ពុជា​ក្រោម​មាន ២១​ខេត្ត​ក្រុង ដែល​ក្នុង​នោះ​មាន​ស្រុក​ទាំង​អស់ ១១​ស្រុក និង​មាន ១.៣៦៨​ខណ្ឌ រួម​ទាំង​មាន ១៤.៧៧៨​ភូមិ ។ មិន​តែ​ប៉ុណ្ណោះ​ដែន​ដី​កម្ពុជា​ក្រោម​មាន​កោះ​ធំៗ​២ គឺ​កោះ​ត្រល់ វៀតណាម​ហៅ​ថា ភូក្វុក និង​កោះត្រឡាច វៀតណាម​ហៅ​ថា កោះ​កូងដាវ បារាំង​ហៅ​ថា ពូឡូកុងដ័រ៕
    Continue Reading...

    ភូមិសាស្រ្ត​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​១)

    ដោយ មឿង ទុម
    2010-02-21

    ដែន ​ដី​កម្ពុជា​ក្រោម​គឺ​ជា​អតីត​ដែន​ដី​នៃ​ព្រះ​រាជាពណាចក្រ​កម្ពុជា ប៉ុន្តែ​តាំង​ពី​សតវត្សរ៍​ទី​២០​មក អាណានិគម​បារាំង​បាន​ប្រគល់​ដែន​ដី​ខ្មែរ​មួយ​ចំណែក​ធំ​នេះ​ទៅ​ឲ្យ​ប្រទេស​ វៀតណាម​កាន់កាប់។

    នៅ​ក្នុង​សម័យ​ដែល​រុងរឿង​បំផុត​គឺ​នៅ​មុន​សតវត្សរ៍​ទី​១៣ ទឹក​ដី​ខ្មែរ​បាន​លាត​សន្ធឹង​លើ​ដែន​ដី​គោក​មួយ​ភាគ​ធំ​នៃ​តំបន់​អាស៊ី​ អាគ្នេយ៍។ នេះ​ជា​សេចក្តី​អះអាង​របស់​អ្នក​ប្រវត្តិ​វិទូ​ខ្មែរ លោក ត្រឹង ងា។

    លោក​បាន​ចារ​ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​ដែល​មាន​ ចំណងជើង​ថា ប្រវត្តិសាស្រ្ត​ខ្មែរ ភាគ​ទី​១ និង​ទី​២ បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៣។ ប្រវត្តិ​វិទូ​ខ្មែរ​ដដែល​បាន​អះអាង​ឲ្យ​ដឹង​បន្ថែម​ថា ដែន​ដី​ខ្មែរ​ដ៏​ធំ​នោះ​មាន​រួម​ទាំង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន រួម​ទាំង​ទឹក​ដី​កូសាំងស៊ីន​ទាំង​មូល និង​ដែន​ដី​ផ្នែក​ខាង​ត្បូង​និង​កណ្តាល​នៃ​ប្រទេស​លាវ និង​រួម​ទាំង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ថៃ​ផង ក៏​ជា​ទឹក​ដី​របស់​ខ្មែរ​ដែរ ហើយ​មាន​ពេល​ខ្លះ​អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ទៅ​ដល់​ជ្រោយ​ម៉ាឡាយូ​ និង​ប្រទេស​ភូមា ថែម​ទៀត​ផង។

    លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅ​ឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ ប្រចាំ​ក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​វិសាលភាព​នៃ​ទឹក​ដី​ ព្រះ​រាជាណាចក្រ​កម្ពុជា នា​សម័យ​ដែល​ខ្មែរ​រុងរឿង​បំផុត​នោះ។

    លោក​សាស្រ្តាចារ្យ ឃិន សុខ បាន​បញ្ជាក់​ថា ៖ «សូម​ឲ្យ​ជ្រាប​ថា តាំង​តែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទី​នោះ។ ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង រហូត​ទៅ​ដល់​វៀងច័ន្ទ​នោះ ជា​ដី​របស់​ខ្មែរ»។

    ប៉ុន្តែ​សំណេរ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​លោក ត្រឹង ងា បាន​អះអាង​ថា ចាប់​ពី​សតវត្សរ៍​ទី​១៣​មក ទឹក​ដី​ខ្មែរ​ត្រូវ​រួញ​បន្តិច​ម្តងៗ ដោយសារ​អំពើ​រុក​រាន​របស់​ជនជាតិ​សៀម និង​ជនជាតិ​យួន ឬ​សព្វថ្ងៃ​គេ​ហៅ​ថា​វៀតណាម ដែល​មាន​បំណង​ចង់​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ព្រំដែន​រួម​របស់​គេ។ ដែន​ដី​មួយ​ភាគ​ធំ​ដែល​ខ្មែរ​បាត់បង់​ជា​បណ្តើរៗ​ទៅ​នោះ គឺ​មាន​រួម​ទាំង​ទឹក​ដី​កម្ពុជា​ក្រោម​ផងដែរ។ គឺ​អាណានិគម​បារាំង​បាន​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​ឲ្យ​ ប្រទេស​វៀតណាម​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៤៩​មក។

    បើ​យោង​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​មួយ​ក្បាល​ទៀត​មាន​ចំណងជើង​ថា "កម្ពុជា​ក្រោម អំណាច គ្មាន​ខ្មែរ​ក្រោម" សរសេរ​ដោយ​លោក ត្រាំងឆាត ប៊ុត មាន​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​យុគន្ធរ ក្រុង​ភ្នំពេញ កាល​ពី​ទសវត្សរ៍ ១៩៦០ លោក​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​នោះ​តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០០៥​មក បាន​អះអាង​ថា គេ​អាច​ចែក​កម្ពុជា​ក្រោម​ជា ២​តំបន់។ ទី​១ គឺ​តំបន់​ខាង​ជើង​ឬ​ហៅ​ថា កម្ពុជា​ក្រោម​ខាង​ជើង​ដែល​គេ​ពុំ​សូវ​នឹក​ឃើញ​ឬ​និយាយ​ដល់។ កម្ពុជា​ក្រោម​ខាង​ជើង​គឺ​ជា​ទឹក​ដី​ខ្មែរ​មួយ​ភាគ​ដែរ ដែល​អាណានិគម​បារាំង​បាន​យក​ទៅ​បង្កើត​ជា​ស្នងការ​ដារឡាក កាល​ពី​ឆ្នាំ​១៨៩៩ ហើយ​ដែល​បន្ទាប់​មក​កម្ពុជា​ក្រោម​ខាង​ជើង​ក៏​បាន​ក្លាយ​ទៅ​ជា​ខេត្ត​ដារឡាក ភ្ជាប់​ទៅ​នឹង​អាណាម ឬ​អតីត​ដែន​ដី​ប្រទេស​ចម៉្បា។

    សៀវភៅ​ដដែល​បញ្ជាក់​ថា កម្ពុជា​ក្រោម​ខាង​ជើង​ជា​តំបន់​ភ្នំ និង​មាន​ព្រៃ​ឈើ​ធំៗ ពុំ​សូវ​មាន​ខ្មែរ​រស់​នៅ​ទេ តែ​បើ​មាន​ខ្លះ​ក៏​បច្ចុប្បន្ន​បាន​ក្លាយ​ជា​វៀតណាម​អស់​ទៅ​ហើយ។ តំបន់​នោះ​មាន​តែ​ជនជាតិ​ភ្នំ​រស់​នៅ​ដូច​ជា​ពួក​ម៉ូយ ចារ៉ាយ បាណា រញ៉ក់ សេដាង ហាឡាង ជាដើម ដែល​ជា​ជនជាតិ​អំបូរ​ខ្មែរ​មន ត​មក​ពី​មុន​សម័យ​អង្គរ​ម៉្លេះ។

    ចុះ​ចំណែក​ដែន​ដី​កម្ពុជា​ក្រោម​ខាង​ត្បូង​វិញ? សៀវភៅ​ប្រវត្តិសាស្រ្ត "កម្ពុជា​ក្រោម អំណាច គ្មាន​ខ្មែរ​ក្រោម" បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​ខាង​ត្បូង​គឺ​ជា​ដែន​ដី​ដែល​សព្វថ្ងៃ​គេ​ហៅ​ថា កូសាំងស៊ីន ឬ​ហៅ​កាត់​ថា កម្ពុជា​ក្រោម។

    ទំព័រ​វ៉ឹបសាយថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សាយ​ឲ្យ​ដឹង​បន្ថែម ​ថា កម្ពុជា​ក្រោម​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដែន​ដី​សណ្ដ​ឋិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អាង​ទន្លេ​មេគង្គ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ទំហំ​ផ្ទៃ​ ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ ដែន​ដី​កម្ពុជា​ក្រោម​មាន ២១​ខេត្ត​ក្រុង​ដែល​លាត​សន្ធឹង​លើ​ទឹក​ដី​ដែល​មាន​ទំហំ​សរុប ៦៨.៩៦៥​គីឡូម៉ែត្រ​ក្រឡា។

    ប៉ុន្តែ​បើ​យោង​ទៅ​តាម​ឯកសារ​ផ្លូវការ​របស់​សាធារណរដ្ឋ​សង្គម​និយម​ វៀតណាម ឆ្នាំ​២០០៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​ទំហំ ៦៣.៥១១​គីឡូម៉ែត្រ​ក្រឡា ដែល​ក្នុង​នោះ​មាន ១៨​ខេត្ត​ក្រុង។ លោក ត្រាំងឆាត ប៊ុត បញ្ជាក់​ថា បើ​យោង​តាម​ឯកសារ​នេះ​ផ្ទៃ​ដី​នៅ​កម្ពុជា​ក្រោម​បាន​ចុះ​អស់​បន្តិច​មក​ពី​ ការ​កែប្រែ​ខណ្ឌ​សីមា​ខេត្ត​ខ្លះ។

    ចាប់​ពី​ពេល​នេះ​ត​ទៅ​វិទ្យុ​អាស៊ីសេរី​សូម​ប្រើ​ពាក្យ​កម្ពុជា​ក្រោម ដែល​ជា​ពាក្យ​កាត់​ដើម្បី​សម្គាល់​ដែន​ដី​កូសាំងស៊ីន ឬ​ទឹក​ដី​កម្ពុជា​ក្រោម​ខាង​ត្បូង ដោយ​ប្រៀបធៀប​ទៅ​នឹង​ទីតាំង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។

    ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា "ដែន​ដី​កម្ពុជា​ក្រោម" របស់​អ្នក​និពន្ធ​ឈ្មោះ គឹម សាអ៊ូល អតីត​អ្នក​និពន្ធ​សារព័ត៌មាន បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៦៩ មក​សរសេរ​ថា កម្ពុជា​ក្រោម​គឺ​ជា​ដែនដី​មួយ​ភាគ​ឋិត​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន។ កាល​ពី​សម័យ​ដើម​ដែន​ដី​នេះ​មាន​ឈ្មោះ​ថា កម្ពុជា​ទឹក​លិច ព្រោះ​កាល​ពី​បូរាណ​ដី​កណ្តាល​ឬ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​របស់​មហា​ អាណាចក្រ​ខ្មែរ​ជា​ដែន​ដី​គោក ចំណែក​ដី​ប៉ែក​ខាង​កើត​ឬ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ នៅ​ជា​ប្រជុំ​កោះ​នៅ​ឡើយ។ នៅ​ទី​នោះ​ពុំ​សូវ​មាន​ខ្មែរ​រស់​នៅ​ទេ ព្រោះ​ខ្មែរ​ពុំ​សូវ​រស់​នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ជា​ធំ​នោះ។

    អ្នក​និពន្ធ គឹម សាអ៊ូល បញ្ជាក់​ថា ម៉្លោះ​ហើយ​ព្រះ​មហាក្សត្រ​ខ្មែរ​ពុំ​បាន​យក​ព្រះទ័យ​ទុក​ដាក់​ត្រួត​ ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ប៉ុន្មាន​ដែរ​នា​កាល​ណោះ។ លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយ​មក​កម្ពុជា​ក្រោម​ទឹក​លិច​ក៏​បាន​ក្លាយ​ជា​ ដី​គោក​ដោយសារ​ដី​ល្បាប់​ទន្លេ​មេគង្គ​ហូរ​ចាក់ ពេល​នោះ​ហើយ​ទើប​ប្រជារាស្រ្ត​ខ្មែរ​នាំ​គ្នា​ទៅ​រស់​នៅ​យ៉ាង​ច្រើន​កុះករ ថែម​ទាំង​មាន​កំពង់ផែ​យ៉ាង​ធំ​មួយ​ផង គឺ​កំពង់​ផែ​ព្រៃ​នគរ៕
    Continue Reading...
     
    ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ