Showing posts with label ប្រវត្តិសាស្រ្ត. Show all posts
Showing posts with label ប្រវត្តិសាស្រ្ត. Show all posts

Friday, December 10, 2010

ការរីកចំរើននៃអិទ្ធិពលខ្មែរ (ត)

២. ព្រះបាទហរស្សវរ្ម័នទី១ (គ.ស ៩០០ – ៩២២)
ក្រោយដែលព្រះបាទយសោវរ្ម័ន បានចូលទីវង្គត ព្រះហរស្សវរ្ម័ន ដែលជាបុត្រច្បង បានទទួលរាជសម្បត្ដិ ឡើង
ធ្វើជាព្រះមហាក្សត្រ។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ រឺ ហេតុការណ៍អ្វីជាសំ
ខាន់គួរអោយចាប់អារម្មណ៍ឡើយ។ ផលវិបាកនេះ គឺបន្ដាលមកអំពីការខ្វះខាតផ្នែកអែកសារ។
៣. ព្រះបាទអិសានវរ្ម័នទី២ (គ.ស ៩២២ – ៩២៨)
ព្រះបាទអិសានវរ្ម័នទី២ ត្រូវបានសោយរាជសម្បត្ដិ ជាព្រះមហាក្សត្រខ្មែរ បន្ទាប់ពីព្រះបាទហរស្សវរ្ម័នទី១ដែល
ត្រូវជាបង។ តាមអែកសារខ្លះ នៅដើមរជ្ជកាលព្រះអង្គ ព្រះបានអិសានវរ្ម័នទី២ ត្រូវបានទប់ទល់ធ្វើចំបាំងជាមួ
យនឹងព្រះជ័យវរ្ម័នទី៤ មាព្រះអង្គ ដែលមិនព្រមទទួលស្គាល់ព្រះអង្គជាស្ដេច ហើយបែរជាប្រកាសតាំងខ្លួនជា
ស្ដេចទៅវិញ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី៤ បានលួចដឹកជញ្ជូនយកព្រះរាជទ្រព្យ ទៅសង់តាំងព្រះរា
ជវាំងនៅកោះកេរ។ រជ្ជកាលព្រះបាទអិសានវរ្ម័នទី២ អ្នកប្រវត្ដិវិទូ មិនសូវស្គាល់ប៉ុន្មានទេ ដោយគ្មានអែកសារ
គ្រប់គ្រាន់ ព្រះអង្គបានអស់ព្រះជន្ម ក្នុងគ.ស ៩២៨។

៤. ព្រះបាទជ័យវរ្ម័ន ទី៤ (គ.ស. ៩២៨ – ៩៤១)
ព្រះបាទអិសានវរ្ម័នទី២ គ្មានព្រះរាជបុត្រសំរាប់ស្នងរាជបន្ដពីព្រះអង្គទេ ឆ្លៀតអោសកាសដ៏ល្អនេះព្រះបាទជ័យ
វរ្ម័នទី៤ ដែលមាននគរ និង ស្ដេចត្រាញ់តូចធំទទួលស្គាល់ខ្លះៗហើយ បានប្រកាសធ្វើព្រះរាជាភិសេកតាំងខ្លួនជា
មហាក្សត្រកម្ពុជា។

ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃព្រះបាទយសោវរ្ម័នទី១។ ព្រះអគ្គមហេសីព្រះអង្គ ដែលជាប្អូនស្រីបង្កើតព្រះ
បាទយសោវរ្ម័ន ព្រះនាមហិន្រ្ទទេវី មុននឹងរៀបការជាមួយព្រះបាទជ័យវរ្ម័នទី៤ព្រះនាងធ្លាប់មានស្វាមីម្ដងហើយ
គីព្រះមហិន្រ្ទវរ្ម័ន ដែលបានបុត្រមួយព្រះអង្គជាមួយនឹងព្រះនាង ព្រះនាមរាជអិន្រ្ទវរ្ម័ន។ ជាមួយនឹងព្រះបាទជ័
យវរ្ម័នទី៤ ព្រះនាងមហិន្រ្ទទេវីបានរាជបុត្រមួយព្រះអង្គទៀតព្រះនាមហរស្សវរ្ម័នទី២។

ការបោះបង់ចោលនគរធំ
ព្រះបាទជ័យវរ្ម័នទី៤ បានបោះបង់ចោលមហានគរ ហើយផ្លាស់ប្ដូរព្រះរាជធានីទៅតាំងនៅកោះកេរ។ ប្រាសាទ
កោះកេរស្ថិតនៅខាងជើងភ្នំគូលែន ក្នុងបច្ចុប្បន្ន ខេត្ដព្រះវិហារ។ ប្រាសាទនេះមានប្រាំពីរថ្នាក់ ហើយមានកំព
ស់ ៣៥ម។ លិង្គ ដែលជាតំនាងទេវរាជ អំនាច សាសនា និង ព្រះរាជបល្ល័ង្គ ព្រះអង្គបានយកមកតំកល់ទុកគោរ
ពបូជា នៅលើកំពូលខ្ពស់ចុងបំផុតនៃប្រាសាទកោះកេរ។ សិលាចារឹកប្រាសាទកុក មានតំកល់ទុកមកថា ព្រះអង្គ
បានធ្វើសង្រ្គាមនៅគ្រប់ទិសទាំងបួន ហើយព្រះអង្គក៏ធ្លាប់ច្បាំងមានជ័យជំនះលើនគរចាមដែរ។

ការកសាង និង ស្នាដៃ
កោះកេរ ព្រះរាជធានីថ្មីរបស់ព្រះបាទជ័យវរ្ម័នទី៤ បានផ្ដល់មកនូវប្រាសាទ និង សិល្បៈយ៉ាងត្រចះត្រចង់មួ
យចំនួន ដែលបានជះអិទ្ធិពលមកលើការកសាងប្រាសាទ និង សិល្បៈខ្មែរជំនាន់ក្រោយ ព្រះអង្គបានកសាងទីក្រុ
ងថ្មីនេះពី គ.ស ៩២១ ដល់ គ.ស ៩៤៤។

ប្រាសាទធំ ដែលស្ថិតក្នុចំនោមប្រាសាទជាច្រើនទៀត ជាស្នាដៃសំខាន់របស់ព្រះអង្គ នៅកន្ដាលប្រាសាទធំ
មានប្រាសាទមួយទៀតខ្ពស់ត្រដែតទៅលើ គឺ ប្រាសាទប្រាង្គ ដែលមានកំពស់ជាង ៦០ម ប្រាសាទនេះ បាតខាង
ក្រោមទំហំ ៦២ម x ៦៤ម ហើយមានជណ្ដើរមួយឡើងត្រង់ភ្លឹងពីទិសខាងកើត។
ព្រះបាទជ័យវរ្ម័នទី៤ បានចូលទីវង្គតក្នុង គ.ស ៩៤១

៥. ព្រះបាទហរស្សវរ្ម័ន ទី២ (គ.ស. ៩៤១ – ៩៤៤)
ព្រះបាទហរស្សវរ្ម័នទី២ បានទទួលរាជសម្បត្ដិនគរកម្ពុជា បន្ដពីបិតាព្រះអង្គ ក្នុងគ.ស ៩៤១។ ព្រះរាជធានី ស្ថិត
នៅកោះកេរដដែល។ ព្រះអង្គនៅតែកាន់គោរពបូជា ទេវរាជ ដូចព្រះមហាក្សត្រខ្មែរជំនាន់មុន។ សោយរាជ
បានប្រមាណបីឆ្នាំ ក្នុងគ.ស ៩៤៤ ព្រះអង្គក៏បាត់ខ្លួន ដោយគេពុំដឹងហេតុផលពិតប្រាកដមកអំពីអ្វីឡើយ។ ចំនោទ
ដែលគេចោទសួរនោះ តើអ្នកណាបានធ្វើឃាតព្រះអង្គ។ ដោយសារព្រះរាជអិន្រ្ទវរ្ម័ន ដែលត្រូវជាបងប្អូនបង្កើត
តែមានអូវពុកដោយខ្លួនពីគ្នា ដោយសារការដន្ដើមរាជគ្នា រឺមួយព្រះអង្គបានចូលទីវង្គតដោយសារជំងឺព្យាធិ គេ
ក៏ពុំបានដឹងថា ព្រះអង្គមានអគ្គមហេសី និង បុត្ររឺទេ អាថិកំបាំងស្ថិតត្រង់កន្លែងនេះ ដោយគេពុំមានអែកសារ
ណាមួយសំរាប់ឆ្លុះបញ្ជាក់ទេ។

ដូច្នេះរាជសម្បត្ដិនគរកម្ពុជា ត្រូវធ្លាក់ចេញផុតពីខ្សែខាងព្រះបាទជ័យវរ្ម័នទី៤ មកក្នុងសន្ដិវង្សថ្មីមួយទៀត តែគេ
ពុំបានដឹងថា តើដោយវិធីណា?

៦. ព្រះបាទរាជអិន្រ្ទវរ្ម័ន គ.ស ៩៤៤ – ៩៦៨
ព្រះបាទរាជអិន្រ្ទវរ្ម័ន ត្រូវបានក្រុមនាម៉ឺនមន្រ្ដីជ្រើសរើសតែងតាំង ជាព្រះមហាក្សត្រនគរកម្ពុជាជំនួសព្រះបាទ
ហរស្សវរ្ម័នទី២ ក្នុងគ.ស ៩៤៤។

ការវិលត្រលប់មកនគរធំវិញ
កាយវិការទី១ របស់ព្រះងអង្គ ក្រោយដែលបានឡើងសោយរាជ គឺលើករាជធានីវិលត្រលប់មកគង់នៅអែ យ
សោធរបុរៈ រឺនគរធំ។ព្រះអង្គបានរៀបចំចាត់ចែងកសាងមហានគរ អោយមានជីវិត មានផ្ទះវាំងប្រាសាទផ្លូវថ្ន
ល់ មានសោភ័ណភាពល្អល្អះ ភ្លឺចែងចាំងជះបំព្រង សិលាចារឹកមួយនៅប្រាសាទបាជុំ បានចែងថា «ព្រះអង្គបាន
ធ្វើអោយរាជធានីក្លាយជារម្យនីយដ្ឋានរដូចភពព្រះអិន្រ្ទាធិរាជនៅលើដី»។ ព្រះមហានគរបានស្គាល់នូវការរីកចំ
រើន សុខសប្បាយក្សេមក្សាន្ដ និងកិត្យានុភាពរន្ទឺសុះសាយទៅគ្រប់ទិសទី។

សង្រ្គាម នឹងនគរចំប៉ា
ក្នុងរជ្ជកាលមហាក្សត្រខ្មែរជំនាន់មុន ការប៉ះទង្គិចគ្នាតាមផ្លូវអាវុធរវាងនគរខ្មែរ នឹងនគរចំប៉ាមានជាញឹកញាប់
ជួនចាមវាយខ្មែរ ជួនខ្មែរវាយចាម តបតទៅវិញ។ តែយើងពុំមានសិលាចារឹក រឺអែកសារអ្វីជាច្បាស់លាស់សំ
រាប់បញ្ជាក់ទេ។
មកដល់រាជព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងចន្លោះគ.ស ៩៤៥ – ៩៤៦ សង្រ្គាមរវាងខ្មែរ នឹងចាមមានទំហំធំខ្លាំងក្លាជាង
ធម្មតា ប្រហែលជាពេលនោះ នគរចំប៉ាបានឆ្លៀតអោកាសដែលស្ថានភាពនៅកម្ពុជាច្របូកច្របល់មិនល្អ ដើម្បី
បើកការវាយប្រហារ កងទ័ពខ្មែរបានវាយតបវិញ ហើយរុញច្រានទ័ពចាម ចូលរហូតដល់ទីក្រុងចំប៉ា។ នគរកម្ពុជា
យកបានជ័យជំនះលើនគរចំប៉ា ហើយបានដាក់នគរនេះជាចំនុះ។ ព្រឹត្ដិការណ៍ចំបាំងរាំងជល់ប្រយុទ្ធគ្នាក្នុងសម័
យនោះ ត្រូវបានសិលាចារឹកចាម នៅពោនគរ កត់ត្រា ហើយចោទប្រកាន់កងទ័ពខ្មែរថា បានលួចព្រះបដិមាករ
ព្រះនាងភគវត្ដី ព្រះអាទិទេពការពារនគរ ដែលធ្វើអំពីមាស។

អែកសារប្រវត្ដិសាស្រ្ដចិន ក្នុងយុគជាមួយគ្នានេះដែរ បានគត់សំគាល់ថា ចំប៉ាជានគរចំនុះប្រទេសកម្ពុជា។ គ្រា
នោះក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន នគរខ្មែរមានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ ហើយមាននគរចំនុះជាង៦០នគរ។
នេះជាសេចក្ដីបន្ថែម របស់អែកសារប្រវត្ដិសាស្រ្ដចិនដដែល។

មហាអំនាចខ្មែរ
ដោយសារសេចក្ដីក្លាហាន ព្យាយាមពុះពារ តស៊ូធ្វើពលិកម្ម គុណបុណ្យបារមីមហិទ្ធិរិទ្ធិ និង សមត្ថភាពរបស់ព្រះ
បាទរាជអិន្រ្ទវរ្ម័ន រួមដោយសេចក្ដីអង់អាច ប្ដូរផ្ដាច់របស់ប្រជាពលរដ្ឋខ្មែរ ប្រទេសកម្ពុជាបានក្លាយទៅជាមហា
អំនាចមួយយ៉ាងធំ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ សូម្បីប្រទេសចិន ក៏ទទួលស្គាល់នូវភាពពិតប្រាកដនិយមនេះ
ដែរទឹកដីខ្មែរត្រូវបានព្រះអង្គបង្រួបបង្រួម អោយមានអែកភាពមកជានគរតែមួយ ហើយលាតសន្ធឹងវែងឆ្ងាយធំ
ទូលំទូលាយ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដចិន តុងកឹង ខាងលិចដល់ទន្លេមេណាម ជាប់ចូលដល់ប្រទេស
ភូមាភូមិភាគខាងត្បូង និង ខាងត្បូងជាប់នឹងសមុទ្រ។

ស្នាដៃ និងការកសាង
ព្រះបាទរាជអិន្រ្ទវរ្ម័ន ព្រះអង្គបានកសាងប្រាង្គប្រាសាទជាច្រើន ទុកជាស្នាដៃរហូតមកដល់បច្ចុប្បន្នៈ
កំពែងថ្ម ទ័ព្ធពីក្រៅ ជុំវិញព្រះបរមរាជវាំង គឺជាស្នាដៃដំបូង របស់ព្រះបាទរាជអិន្រ្ទវរ្ម័នដែលការកសាង សំរាប់
ការពារព្រះរាជធានី។

ប្រាសាទមេបុណ្យខាងកើត គ.ស៩៥២ ព្រះអង្គបានកសាងនៅលើកោះតូចមួយ ចំកន្ដាលបារាយខាងកើត
គឺនៅខាងកើតទីក្រុង នៅទីនោះ ព្រះអង្គតំកល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។ ប្រាសាទនេះ មានលំនាំប្រ
ហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់ និង ក្បាច់រចនាមិនសូវជាអស្ចារ្យទេ។

ប្រាសាទប្រែរូប គ.ស៩៦១ មានបែបផែនធំជាងប្រាសាទអែទៀត ក្នុងរជ្ជកាលរបស់ព្រះអង្គ។ គេចាត់ទុក
ប្រាសាទប្រែរូបជាស្ថាបនកម្មអន្ដរកាល ពីសម័យមុនអង្គរ មកសម័យអង្គរ។ ទំហំបាទក្រោមមាន ២៥០០ម៉ែត្រ
ក្រលា ពីជ្រុង១ ទៅជ្រុង១ មានប្រវែង៥០ម ខឿនជាន់ទី១ មានកំពស់១២ម។

ប្រាសាទបក្សីចាំក្រុងត្រូវបានព្រះអង្គកសាង នៅជើងភ្នំបាខែង នាទិសខាងជើង។ គឺជាប្រាសាទតូចល្មម សង់
ខ្ពស់ទៅលើ ជ្រុងនិមួយៗមានប្រវែង២៧ម ខឿនទី១ មានកំពស់១៣ម គេសង្កតឃើញមានជណ្ដើរឡើងចោត
គ្រប់ទិសទាំងបួន។

ប្រាសាទបាជុំត្រូវបានអ្នកបុរាណវិទ្យាខ្លះ ចាត់ទុកជាប្រាសាទរបស់ព្រះបាទរាជអិន្រ្ទវរ្ម័នទី២ នៅតាមប្រាសា
ទទាំងនេះ ព្រះអង្គបានបញ្ជាអោយសរសេរចារទុក លើផ្ទាំងសិលា នូវខ្លឹមសារអត្ថន័យជាច្រើនដែលមានទាក់
ទងទៅនឹងប្រវត្ដទឹកដីនគរខ្មែរ៘

ប្រាសាទបន្ទាយស្រី គ.ស៩៦៧ ជាប្រាសាទមួយដែលគេចាត់ទុក ជាពេជ្រចរណៃ មានចំលាក់ល្អដាច់គេ នៅ
ក្នុងសិល្បៈខ្មែរជាស្នាដៃយ៉ាងល្អត្រចះត្រចង់ក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន។ ប្រាសាទបន្ទាយស្រី មិនមែនជាស្នា
ដៃរបស់ព្រះមហាក្សត្រ ដូចប្រាង្គប្រាសាទខ្មែរអែទៀតទេ។ ប្រាសាទបន្ទាយស្រី ជាស្នាដៃរបស់ព្រាហ្មណ៍យជ្យវរ
ហៈ ដែលជាចៅរបស់ព្រះបាទហរស្សវរ្ម័នទី១ ជាព្រះរាជគ្រូរបស់ព្រះបាទរាជអិន្រ្ទវរ្ម័ន និង ព្រះបាទជ័យវរ្ម័នទី៥

ប្រាសាទបន្ទាយស្រី ស្ថិតនៅប្រមាណ ជាជាង២០គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុងនគរធំ ប្រាសាទនេះបា
នកសាង ដើម្បីរំលឹកបូជាដល់ព្រះសិវៈ។ នៅជុំវិញ គេមានជីកកសិណដែរ នៅចំកន្ដាលមានប្រាសាទតូចៗបី ដែ
លមានកំពស់មិនហួសពី ៩.៨០មទេ។ ថ្មដែលគេយកមកសង់ និង ឆ្លាក់មានពណ៌ក្រហមព្រឿងៗ។ ប្រាសាទនេះ
មានរូបរាងតូចខុសធម្មតា ពីព្រោះអ្នកកសាងមិនមែនជាព្រះមហាក្សត្រ។

សេចក្ដីកោតសរសើរក្នុងសិលាចារឹក
ព្រះបាទរាជអិន្រ្ទវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយអង្គ ដ៏ធំខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែខ្មែរជំនាន់ក្រោយ ភាគ
ច្រើនណាស់ ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និង ប្រវត្ដិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះ
អង្គ។ បុព្វបុរសប្រវត្ដិវិទូខ្មែរ បានសរសេរចារលើផ្ទាំងថ្ម ជាសិលាចារឹក នៅប្រាសាទព្រះអិន្ទកោសីថា «ព្រះអង្គ
មិនដែលបរាជ័យទេ ព្រះអង្គតែងតែមានជ័យជំនះឈ្នះសត្រូវជានិច្ច»។ សិលាចារឹកដដែល បានបញ្ជាក់បន្ដទៀត
ថា «ព្រះអង្គជាព្រះមហាក្សត្រដ៏គួរអោយស្រលាញ់ ជាងក្សត្រទាំងអស់»។ អ្នកប្រវិត្ដវិទូបារាំង អេទិជែនអាយ
ម៉ូនិញេ (Etienne Aymonier) ដែលជាអ្នកអែកទេស បានសិក្សាស្រាវជ្រាវប្រវត្ដិសាស្រ្ដខ្មែរយល់និងមានជំនឿ
ថាព្រះបាទរាជអិន្រ្តវរ្ម័ន ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតាខ្មែរភាគរឿងព្រេងនិទាន។

ជោគជ័យដ៏អុដុង្គអុត្ដម ធំអិតអុបមារបស់ព្រះអង្គ ក៏បានមកដោយសារព្រះអង្គមានទីប្រិក្សា និងសហការីសច្ចៈ
ល្អទៀងត្រង់ គោរពធម្មវិន័យច្បាប់ក្រិតក្រម និងមានសមត្ថភាព វិជ្ជាប្រាជ្ញាភ្លឺថ្លាខ្ពង់ខ្ពស់។ ព្រះអង្គមិនបានបំភ្លេច
ឈ្មោះបុព្វបុរស អ្នកដ៏មានគុណទាំងនេះទេ។ ដើម្បីជាការកោតសរសើរ ការរំលឹកដល់កិត្ដិយសកិត្ដិនាម ព្រះបា
ទរាជអិន្រ្ទវរ្ម័ន ព្រះមហាក្សត្រខ្មែរ បានបញ្ជាអោយសរសេរចារ ចុះលើថ្មដារនូវស្នាដៃ គុណបំនាច់វីរបុរសទាំង
អស់នេះ។ ព្រះរាជអិន្រ្ទវរ្ម័ន បានចូលទីវង្គតក្នុងគ.ស ៩៦៨

ព្រះបាទជ័យវរ្ម័នទី៥ គ.ស៩៦៨ – ១០០១
ព្រះបាទជ័យវរ្ម័នទី៥ ជាព្រះរាជបុត្រ ព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងគស.៩៦៨ នៅពេលដែលព្រះអង្គបានឡើងគ្រង
រាជសម្បត្ដិ ព្រះអង្គមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។ ៦ឆ្នាំក្រោយមក ទើបព្រះអង្គគ្រប់គ្រងផែនដី
ពេញលេញ ក្នុងវគ្គត្រង់នេះគេពុំបានដឹងថា តើនរណាជាអ្នកដឹកនាំប្រទេសជាតិជំនួសព្រះអង្គឡើយ។ ព្រះរាជ
គ្រូ និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គ គឺព្រាហ្មណ៍ជយ្យវរហៈ សិលាចារឹកព្រះអិន្ទកោសីបានអះអាងថា ព្រះ
បាទជ័យវរ្ម័នទី៥ជាព្រះមហាក្សត្រក្លាហានខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម។ សត្រូវជិតឆ្ងាយ បាក់បបខ្លបខ្លាច
តេជៈ បុណ្យបារមីព្រះអង្គ ព្រះអង្គក៏ជាក្សត្រដែលមានធម៌សន្ដោសប្រោសប្រនី ស្រលាញ់ និង ការពារយុត្ដិធម៌
ដែរ។ សិលាចារឹកដដែលបានចារកត់ថា «ដៃព្រះអង្គជាទំនប់យុត្ដិធម៌ កន្ដាលមហាសមុទ្រដ៏ធំធេង ពោរពេញទៅ
ដោយបាបកម្មប្រចាំសតវត្ស។

ចំនោទសាសនា
ទោះបីជាព្រហ្មញ្ញសាសនាគោរពសិវៈ ស្ថិតនៅជាសាសនាពេញច្បាប់ក្នុងនគរក៏ដោយ ក៏ព្រះអង្គទទួលស្គាល់
អនុញ្ញាត និង ការពារព្រះពុទ្ធសាសនាដោយពេញច្បាប់ដែរ។ ព្រះអង្គបានបញ្ជាអោយមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ
ត្រិដបណ្ឌិត ដែលជាអ្នកកាន់ និង គោរពព្រះពុទ្ធសាសនា អោយមានភារកិច្ចទទួលជួសជុលថែរក្សា ព្រះពុទ្ធរូប
ដែលត្រូវគេបំផ្លិចបំផ្លាញវាយបំបែកបំបាក់ គម្ពីរក្បួនខ្នាត និង សៀវភៅ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា ត្រូវបា
នស្រាវជ្រាវទិញយកមកពីបរទេស ព្រះពុទ្ធសាសនា ដែលខ្មែរសម័យនោះ គោរពបូជា គឺព្រះពុទ្ធសាសនាផ្នែក
មហាយាន។

មិនតែប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសាសនា និងជំនឿ កុំអោយក្លាយទៅជាប្រភពបែកបាក់សាមគ្គី និង ជា
សង្គ្រាមផ្ទៃក្នុង ព្រះបាទជ័យវរ្ម័នទី៥ បានមានគោលបំនងចង់បញ្ជូនព្រះពុទ្ធសាសនា ក្នុងនាមព្រហ្មញ្ញសាសនា
ដោយធ្វើព្រះពុទ្ធអោយក្លាយទៅជា ព្រះពោធិសត្វ លោកកេស្វរៈ (ព្រះអិសូរ) ទៅជាព្រះអាទិទេពថ្មីមួយទៀត។
ទិដ្ឋភាពនេះអាចបញ្ជាក់ អំពីអិទ្ធិពលព្រះពុទ្ទសាសនា ដែលបានជ្រួតជ្រាបក្នុងគ្រប់ស្រទាប់ប្រជាពលរដ្ឋ ហើយ
ដែលបានក្លាយទៅជាចំនោទមួយសំរាប់អ្នកកាន់អំនាច។ ដូច្នេះអិរិយាបទរបស់ព្រះមហាក្សត្រ ចំពោះព្រះពុទ្ធ
សាសនា អាចចាត់ទុកជាគោលជំហរនយោបាយ និង ជាផែនការដោះស្រាយបញ្ហាក្នុងសង្គម។

ស្នាដៃ និង ការកសាង
ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គក៏ជាស្ថាប័នក្សត្រ ដែលបានកសាងប្រាង្គប្រាសាទ ដូចព្រះមហាក្សត្រជំនាន់មុនដែរ។
ប្រាសាទភិមានអាកាស ត្រូបានព្រះអង្គសាងសង់មុនគេ ហើយដែលថ្ងៃក្រោយទៅ ព្រះមហាក្សត្រផ្សេង
ទៀតបានកសាងបន្ថែមជាបន្ដបន្ទាប់។ ប្រាសាទនេះ បានសង់នៅចំកន្ដាលអនាគតនគរធំ មានទំហំ ២៥០ម x
៦០០ម។

ប្រាសាតាកែវ ជាស្នាដៃមួយទៀតរបស់ព្រះអង្គ ដែលគេចាត់ទុកជាសក្ខីភាពថ្មី យ៉ាងសំខាន់ ក្នុងការស្ថាប
នា។ ប្រាសាទតាកែវមានទំហំ ១០០ x ១២០ម ហើយមានកំពស់ប្រវែង ៤៥ម។ អ្នកបុរាណវិទ្យាយល់ថា ប្រា
សាទភិមានអាកាស និង ប្រាសាទតាកែវ មានការជាប់ជំពាក់ទាក់ទងគ្នា ក្នុងផ្នែកប្រវត្ដិសាស្រ្ដ។ ព្រះបាទជ័យ
វរ្ម័នទី៥ បានចូលទីវង្គតក្នុងគ.ស ១០០១។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

បានចុះផ្សាយក្នុង នណាជា "Khmer"?
ការរីកចំរើននៃអិទ្ធិពលខ្មែរ
•ខែកក្កដា 12, 2008 • បញ្ចេញមតិ

១. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ – ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះ
អង្គ។ ព្រះបរមរាជវាំង និង ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់
ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថា
ព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី
កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វ
និងទាក់ដំរី។
ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជ បន្ដពីព្រះអង្គទេ។
នៅជុំវិញ បរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃ
ប្រាសាទបាគង។

២. ព្រះបាទអិន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩)
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះ
គេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើស
រើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា
អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បង
ប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូ
ព្រះបាទជ័យវរ្ម័នទី២។

ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតា
ព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ អែ
រលួស។

ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជ
ធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖

ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជា
នៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះអិសូរ ព្រះបដិមាករតំនាងព្រះអិសូរ និង ព្រះនាងអុបមា មហេសីព្រះ
អិសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេ
សី។ ប្រាសាទព្រះគោបានសង់ទៅដោយអិដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និង កំពស់១៥ម។

ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។
ប្រាសាទបាគង់មានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។កំពូលប្រាសាទ
ចំកន្ដាលខ្ពស់ជាងគេ មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទអិន្រ្ទវរ្ម័នទី១ តំកល់លិង្គព្រះអិសូរ។ អែកំពូល ៨ទៀត
ត្រូវបានសង់ដាក់តំរង់ទៅតាមទិសទាំងប្រាំបី។

បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិស
ទី តំរូវទៅតាមសេចក្ដីត្រូការរបស់បន្ដាជន និង នយោបាយកសាងជាតិ ការជីកកសាងបារាយលលៃ មិនមែនជា
ការផ្សងព្រេង មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បី
អោយសមិទ្ធិបារាយនេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចំការនៅ
ក្បែរនោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ
។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបាន
ទទួលស្គាល់ កោតសរសើរ និង បញ្ជាក់ថា ជាជំហាន ដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការីកចំរើន ក្លាយទៅ
ជាមហាអំនាច។

ក្រិត្យក្រមកំនត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយ
មានការដន្ដើមអំនាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិអែង ទើបបានជា
ព្រះបាទអិន្រ្ទវរ្ម័នទី១ រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។ ក្រិត្យបញ្ជានោះមានកំនត់ថា
ព្រះមហាក្សត្រ ជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖
១. សំដេចព្រះអុបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
២. ព្រះអុបរាជ មានស្វេទឆ័ត្រ៥ជាន់
៣. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិ
ខ្ញុំកំដរទាសាទាសីបរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។

កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធអំនាចនឹងឡើងគ្រង
រាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំនោមព្រះរាជវង្សទាំងប្រាំដំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្ម
ណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច ក្នុងពេលណាដែលព្រះមហាក្សត្រចូលទីវង្គត។ តាមធម្មតា
គេតែងជ្រើសរើស ព្រះអុបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនិមួយៗ រប
ស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។

ចំនែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះម
ហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវ
ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោ
មព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនអែង។

ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដក
ឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និង បាគង់ បានសរសេរបន្ដទៀតថា «ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហា
ក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់
យ៉ាងអិតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំនាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិន
ដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ
និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។
១ = ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិ
ទេព យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និង ផ្ដល់ជីវិត
ដល់ម៉ានូ ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍
ជាច្រើនទៀត ដើម្បីរៀបចំកសាងពិភពលោក។

គ. ដើមកំនើតការកសាង មហានគរលើកទី១

១. ព្រះបាទយសោវរ្ម័នទី ១ (គ.ស. ៨៨៩ – ៩០០)
ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះអិន្រ្ទវរ្ម័នទី១។ ព្រះអង្គបានឡើងសោយរាជបន្ដពីបិតាព្រះអង្គ
ក្នុង គ.ស.៨៨៩ នៅទីក្រុងហរិហរាល័យ។ ព្រះអគ្គមហេសីព្រះអង្គព្រះនាមអិន្រ្ទទេវី ដែលជាម្ចាស់ក្សត្រីល្អអែក
មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមុះមុត ល្បីល្បាញទៅគ្រប់ទិសទីក្នុងព្រះនគរ។
ព្រះរាជគ្រូ និង ទីប្រឹក្សាជាន់ខ្ពស់ព្រះអង្គ មានព្រាហ្មណ៍ព្រះនាម សិវសោមៈ និង វាមសិវៈ ដែលជាចៅរបស់
ព្រាហ្មណ៍សិវតអិវលិយៈ ព្រះរាជគ្រូព្រះបានជ័យវរ្ម័នទី២។

ចំបាំងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១
នៅដើមរជ្ជកាលព្រះអង្គ គេកត់សំគាល់ឃើញមាន ការរំជើបរំជួល ចលាចលអសន្ដិសុខ និងចំបាំងបង្កបង្កើតដុត
ឆេះឡើង ដោយក្រុមគ្រួសារព្រះញាតិវង្ស ព្រះបាទជ័យវរ្ម័នទី៣ ដែលត្រូវខកខានមិនបានទទួលរាជបល្ល័ង្គ ក្រោ
យពេលដែលព្រះមហាក្សត្រអង្គនេះចូលទីវង្គត។ ចំបាំងរាំងជលមានសភាពខ្លាំងក្លាសាហាវអស្ចារ្យ។ កាល
នោះទ័ពព្រះមហាក្សត្រព្រះបាទយសោវរ្ម័នទី១ ត្រូវទន់ដៃក្រោមការវាយប្រហាររបស់បច្ចាមិត្រ ព្រះរាជាត្រូវស
ត្រូវចោមរោមព័ទ្ធជុំទិស។ ក្នុងគ្រាដ៏សែនអាសន្ននេះ មេទ័ពស្មោះស្ម័គ្រព្រះអង្គពីរនាក់ បាននាំគ្នាសំរេចចិត្ដបូជា
ជីវិត ដោយយករាងកាយទៅរាំងពាំងការពារព្រះអង្គ រងព្រួញដាវលំពែង តែនៅទីបញ្ចប់ ព្រះអង្គបានវាយប្រ
ហារសត្រូវបាក់បែករត់ខ្ចាត់ខ្ចាយបរាជ័យចាញ់អស់។

ព្រះអង្គធ្លាប់ធ្វើសង្គ្រាមច្បាំង ឈ្នះទាំងលើដី ទាំងលើសមុទ្រ បំផ្លាញទូកសំពៅសត្រូវអស់ជាច្រើន ជាពិសេស
ព្រះអង្គបានធ្វើចំបាំងតទល់នឹងនគរចំប៉ា ដេញវាយប្រហារទ័ពចាម ចូលដល់រហូតទីក្រុង ហើយចាប់បានជាឈ្លើ
យ។ បន្ទាប់មក ព្រះអង្គបានតែងតាំងមេទ័ពចាមម្នាក់អោយឡើងសោយរាជនៅទីនោះ។ ប៉ុន្ដែនៅពេលដែល
ព្រះអង្គលើកទ័ពត្រលប់មកនគរ កងទ័ពចាម១២ក្រុមបានរៀបចំរាយអន្ទាក់ ចាំវាយកំទេចទ័ពខ្មែរ ព្រះអង្គបានបើ
កការវាយប្រហារ កំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយក៏រំលៀកខ្លួនរំដោះចេញផុត ត្រលប់ចូលមហា
នគរវិញ ក្នុងពេលប្រយុទ្ធនឹងទ័ពចាម ប្រសិនបើគ្មានអន្ដរាគមន៍ គ្មានការធ្វើពលិកម្មបូជាជិវិត របស់មេទ័ព និង
ពលសេនា នោះប្រហែលជាព្រះអង្គ ត្រូវរងគ្រោះថ្នាក់ អស់ព្រះជន្មផងក៏មិនដឹង។

ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើចំបាំងប៉ុណ្ណោះទេ ព្រះអង្គ ក៏ជាក្សត្រមួយពូកែគ្រប់គ្រងរៀបចំក
សាងប្រទេសជាតិទឹកដី និងការពារថែរក្សា ទំនុកបំរុងសាសនាដែរ។

ការកសាង និងស្នាដៃ
រាជធានីយសោធបុរៈ កាលបើបានឡើងគ្រប់គ្រងប្រទេសកម្ពុជាហើយ ព្រះបាទយសោវរ្ម័នទី១ ក៏ចាត់ចែងបញ្ជា
អោយកសាងព្រះរាជធានីថ្មីមួយទៀត ដោយយកភ្នំបាខែងធ្វើជាស្នូលចំកន្ដាល។ ព្រះរាជធានីថ្មីនៃប្រទេសកម្ពុ
ជា មានឈ្មោះថា យសោធបុរៈ ដែលយើងនិយមហៅថា មហានគរ រឺ នគរធំ។

អ្នកស្រាវជ្រាវបរទេស បាននាំគ្នាដាក់ឈ្មោះថា «អង្គរ»។ នេះជាមហានគរ រឺ នគរធំទី១ នៅក្នុងប្រវត្ដិសាស្រ្ដ
ខ្មែរ។ កំពែង គូអូរទឹក ត្រូវបានជីកជុំវិញព្រះរាជធានី ដើម្បីទុកការពារនឹងសត្រូវជិតឆ្ងាយ។ ប្រលាយទឹកជាច្រើន
ជួបជាប់កាត់គ្នាចុះឡើងច្រវាត់ច្រវែង ដូចក្រលាចត្រង្គ ជាផែនការណ៍នយោបាយទី៧ និង ជាមធ្យោបាយមួយ
ក្នុងការដឹកនាំ បញ្ចូលទឹកសំរាប់ប្រកបកសិកម្ម។

ប្រាសាទភ្នំបាខែង បានសង់លើភ្នំបាខែង
អុទ្ទិសថ្វាយព្រះអិសូរ ដោយមានតំកល់លិង្គជា
តំនាងប្រាសាទបាខែង បានសង់នៅលើកំពូលភ្នំ
បាខែងដែលមានកំពស់ប្រមាណជា៦០ម ជុំវិញ
ភ្នំ ព្រះអង្គបានសង់កំផែងមួយរាងបួនជ្រុង ប្រ
វែង ៦៥០ម x ៤៤០ម ឡើងទៅដល់កំពូលភ្នំ
ដែលដើរដោយស្ថានភាពរាបស្មើ ទំហំ១៨០ម x
១២០មព្រះអង្គបានសាងសង់ខឿន៥ថ្នាក់ ហើយ
សង់ប្រាសាទនៅទីនោះ ប្រាសាទតូចៗ នៅលើភ្នំបាខែងមានទាំងអស់១០៩។

បារាយខាងកើតស្ថិតនៅក្នុងលក្ខណនយោបាយទឹក សំរាប់បំរើវិស័យកសិកម្ម ព្រះបាទយសោវរ្ម័នទី១ បានក
សាងជីកឡើង។ បារាយខាងកើតមានប្រវែង ៧០០០ម និងទទឹង៨០០ម អាចផ្ដល់ទឹកបានដល់ទៅ ៣០លានម៉ែ
ត្រត្រីគុណ។ ទំនប់ដីយ៉ាងធំត្រូវបានលើកឡើងព័ទ្ធជុំវិញ សំរាប់ការពារទឹកជំនន់។ ហើយនៅជ្រាំងខាងត្បូងបា
រាយ ព្រះអង្គបានចាត់ចែងអោយសាងព្រះវិហារវត្ដអារាម សំរាប់អ្នកគោរពព្រះវិសនុ ព្រះសិវៈ និង ព្រះពុទ្ធសា
សនា។ ជាមួយគ្នានៅគ្រប់ខេត្ដខ័ណ្ឌនានា ព្រះអង្គបានកសាងអាស្រម ព្រះវិហារ និង វត្ដជាច្រើនទៀតដែរ។

ប្រាសាទលលៃនៅរលួស ជិតប្រាសាទបាគោ និង បាគង់ដែលជាកន្លែងរាជធានីចាស់ក៏បានកសាងដោយ
សារព្រះអង្គដែរ ដើម្បីរំលឹកដល់វិញ្ញាណខន្ធបិតាមាតា និង ជីដូនជីតាខាងម្ដាយព្រះអង្គ

ប្រាសាទព្រះវិហារជាប្រាសាទដែលព្រះបាទយសោវរ្ម័នទី១ បានកសាងសំរាប់អុទ្ទិសរំលឹកគុណថ្វាយចំពោះ
សិវៈ។ ប្រាសាទព្រះវិហារគេបានសង់ នៅលើកំពូលភ្នំដងរែក លើជ្រាំងភ្នំដែលមានកំពល់៨០ម។ គេអាចឡើង
ទៅតាមផ្លូវជំរាល ដែលមានប្រវែងប្រហែលជា ៨០០ម ការកសាងប្រាសាទព្រះវិហារ មិនបានហើយចប់នៅក្នុង
រាជព្រះអង្គទេ។ ការសាងសង់មានបន្ដទៅទៀត ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ និង ព្រះបាទសុរិយាវរ្ម័នទី
២។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញប្រាសាទព្រះវិហារ មានលំនាំ លក្ខណៈដូចគ្នានឹង ប្រាសាទវត្ដភូ។

ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រប្រកបដោយសេចក្ដីក្លាហាន និង ទសពិធរាជធម៌ដែលមានតែមួយគត់
គ្មានអ្វីមកប្រដូចបាន ព្រះអង្គមានចំនេះវិជ្ជា ខ្ពង់ខ្ពស់ជ្រៅជ្រះ។ ហើយព្រះអង្គក៏មិនធ្វេសប្រហែស ក្នុងការគោ
រពបូជាចំពោះសាសនាដែរ សិលាចារឹកខ្មែរនៅ ព្រះបាទ បានសរសេរចារបន្ថែមថា «ក្នុងភពទាំងពីរ ស្ថានកន្ដាល
និង ស្ថានសួគ៌។ មានតែព្រះបាទយសោវរ្ម័នទី១ (ភពផែនដី) និង ព្រះអិន្រ្ទ (ស្ថានសួគ៌) ទេ ដែលជាអ្នកគ្រប់គ្រង
ការពារ ពោរពេញទៅដោយវីរភាព»។

ព្រះបាទយសោវរ្ម័នទី១ មានបុត្រពីរព្រះអង្គ ព្រះហរស្សវវ្ម័នទី១ និងព្រះអិសានវរ្ម័នទី២។ ព្រះអង្គបានចូលទីវង្គ
តក្នុងគ.ស ៩០០ ព្រះអង្គបានទុកជាមរតក ដល់កូនចៅខ្មែរជំនាន់ក្រោយនូវប្រទេសកម្ពុជាមួយ យ៉ាងខ្លាំងមាំមួន
ដែលពោរពេញទៅដោយការកសាង និង រីកចំរើនលូតលាស់ក្នុងគ្រប់វិស័យ ព្រះអង្គបានផ្ដល់សន្ទុះមួយថ្មី ដល់
មហាអំនាចកម្ពុជា។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

បានចុះផ្សាយក្នុង នណាជា "Khmer"?
កម្ពុជាសម័យអង្គរ
•ខែកក្កដា 12, 2008 • បញ្ចេញមតិ

កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអានានិគមប្រទេសជ្វាស្ទាវា យ៉ាងតិចណាល់ក៏ជាង ១០ឆ្នាំដែរ។ ចំ
ពោះការរស់នៅ ការគ្រប់គ្រង និង ទិដ្ឋភាពក្នុងនគរ យើងពុំមានអែកសារអ្វីជាសំអាង សំរាប់សិក្សាឡើយ។ តែ
យើងអាចដឹងបានថា ថ្ងៃក្រោយ មានក្សត្រខ្មែរមួយអង្គ ព្រះនាមជ័យវរ្ម័ន បានរៀបចំការតស៊ូ ប្រមូលអ្នកស្នេហា
ជាតិ កទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះកម្ពុជាពីអានានិគមជ្វា។ ព្រះបាទជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយ
ដ៏ចំនាន ខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលបានកសាងសម័យមហានគរ ហើយដែលបានជំរុញធ្វើអោយកម្ពុជា
មានអានុភាព រៀងរហូតមក។
ព្រះបាទជ័យវរ្ម័នទី២ (៨០២ – ៨៥៤)
គេអាចស្គាល់ប្រវត្ដិសាស្រ្ដរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរ
បានសរសេរចារឆ្លាក់លើថ្ម ២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណា
មួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកំចាត់ខ្មាំង និង
កសាងមាតុភូមិឡើយ។

១. ការតស៊ូរំដោះជាតិ
ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួក
ជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសំបែង ទីក្រុងសម្ភុបុរៈ ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវពួកខ្មាំងចាប់
យកជាឈ្លើយ នាំយកទៅកោះស្ទាវា។ កាលនោះព្រះអង្គនៅជាកុមារនៅឡើយ។ នៅប្រទេសជ្វា ព្រះអង្គខំ
ប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបានជំរុញធ្វើអោយប្រ
ទេសជ្វាក្លាយទៅជាមហាអំនាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍។

ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដ ជូនដំនើរផង ក៏លបលួច
ធ្វើដំនើរត្រលប់មកស្រុកខ្មែរវិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានី
សម្ភុបុរៈ និង ស្រុកត្បូងឃ្មុំ។ កន្លែងនោះមានឈ្មោះថា អិន្រ្ទបុរៈ ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាល
ព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព និងស្ដេចដែលធ្លាប់ចំនុះនគរ
ចេនលាទឹកលិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។

ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំនានចំនាប់មានវិជ្ជា និងសមត្ថភាព
យ៉ាងខ្ពស់ជ្រៅជ្រះ ជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិអិន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាប
និង រៀបចំតំបន់ដែលស្ថិតនៅខាងត្បូង ខេត្ដបាត់ដំបង អោយមានសន្ដិសុខ។ ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខា
ន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជា
ជង្រុកស្រូវ និង ត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា
និង ចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេ
មេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។

អ្នកប្រាជ្ញម្នាក់ទៀត ដែលល្បីល្បាញជាងគេ ខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះ
សិវកអិវលិយៈ។ ក្នុងគ្រប់កាលៈទេសៈ ព្រះអង្គតែងតែនាំអ្នកប្រាជ្ញកំពូលនេះទៅជាមួយជានិច្ច ដើម្បីទុកជាទី
ប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាកសួរយោបល់ គ្រប់បញ្ហាដែលទាក់ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។

ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២ និង ប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើង
អាចប៉ាន់ស្មានបានថា ការតស៊ូរំដោះជាតិក្នុងគ្រានោះ មានភាពខ្លាំងក្លាធ្ងន់ពិបាកណាស់ ជាពិសេសនៅចំពោះ
មុខខ្មាំងជ្វា ដែលកំពុងមានកំលាំង។ ប្រហែលជាមកអំពីបញ្ហាស្ថិរភាព សន្ដិសុខ និង បុព្វហេតុដូច្នេះហើយ ទើប
បានជាព្រះមហាក្សត្រខ្មែរ បានលើក បានរើទីក្រុងជាច្រើនដំនាក់។ ព្រះរាជធានីទាំងនេះមាន កុឌិ ដែលស្ថិត
នៅក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀមរាប អមរិន្រ្ទបុរៈ ដែលអ្នកប្រវត្ដិវិទូប៉ាន់ស្មានថា
នៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅតំបន់រលួស ក្នុងខេត្ដសៀមរាប និងមហិ
ន្រ្ទបរពត ដែលជាភ្នំគូលែន ស្ថិតក្នុងខេត្ដសៀមរាបដដែល។

២. ការប្រកាសអែករាជភាពកម្ពុជា
គឺនៅលើភ្នំគូលែន រឺព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២
បានប្រកាសអែករាជភាពកម្ពុជា ចេញពីក្រញាំអានានិគមស្ដេចជ្វាស្ទាវា។
ប្រវត្ដិរំដោះ និង ប្រកាសអែករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរ សរសេរឆ្លាក់ចារលើផ្ទាំងសិលា ក្នុងគ.ស
១០៥២ ដែលគេដាក់ឈ្មោះថា សិលាចារឹកស្ដុកកក់ធំ។ សិលាចារឹកនេះគេបានរកឃើញនៅក្នុងប្រាសាទស្ដុកកក់
ធំ ដែលស្ថិនៅខាងជើងឆៀងខាងលិច ចំងាយប្រមាណ២៥ គីឡូម៉ែត្រពីទីប្រជុំជន ស៊ីសុផុន ខេត្ដបាត់ដំបង(សព្វ
ថ្ងៃបន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹកស្ដុកកក់ធំ ត្រូវគេយកទៅតំកល់ទុកនៅសារមន្ទីរសៀមបាងកក។ តា
មរយៈសិលាចារឹកស្ដុកកក់ធំ យើងអាចឃើញស្គាល់ យល់ និង ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌ អរិយធម៌ខ្មែរមួយ
ផ្នែកធំ ក្នុងសម័យអង្គរ។

ដើម្បីអោយអែករាជភាពកម្ពុជា មានអិទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំង
ទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន បានរៀបចំបង្កើតធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងអុត្តុង្គអុត្ដមធំ
អុលារឹក នៅភ្នំគូលែន។ ព្រះអង្គបាននិមន្ដព្រាហ្មណ៍មួយអង្គព្រះនាម ហិរនិយធម្ម គង់នៅអាស្រមជនបទ ហើ
យដែលចេះគ្រប់មុខវិជ្ជាសីលសាស្រ្ដ មន្ដអាគម គាថា អោយមកចំរើនរៀបចំពិធីបុណ្យ គោរពបូជាព្រហ្មញ្ញសា
សនា ទៅតាមតំរាក្បួនទ្រឹស្ដីទេវរាជ។

ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្រ្ដទាំងបួនក្នុងគម្ពីរព្រះអិសូរ ដល់ព្រាហ្មណ៍ សិវកអិវលិ
យៈ ទីប្រឹក្សាជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ។ ធម៌ទាំង
នេះ ពួកព្រាហ្មណ៍ត្រូវរៀនសូត្រស្វាធ្យាយ និង ត្រូវរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកំចាត់សត្រូវ ដើម្បីប្រកាសតាំង
ខ្លួនជាអ្នកជា មានអែករាជភាព មានអិស្សរភាព និង បួងសួងសុំអោយមាននូវសេចក្ដីចំរុងចំរើនសំបូរសប្បាយ
ដល់ប្រជាជាតិ។ គឺអាចជាទ្រឹស្ដី ជាក្បួនតំរាគម្ពីរសំរាប់រៀបចំកសាងនគរ អោយមានអែកភាព ខ្លាំងពូកែល្អ។ ជា
គុណបំនាច់ដល់ព្រាហ្មណ៍ សិវកអិវលិយៈ ព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់គ្រួសារព្រាហ្មណ៍ ត
ពូជពីជំនាន់មួយទៅជំនាន់មួយ ជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ អោយមានឋានៈជាអ្នកទទួលបន្ទុក
រៀបចំពិធីបូជាទេវរាជ តទៅអនាគត។ ដូច្នេះហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូ បុរោហិត នៅ
ជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរពប្រពៃនី។ តែក្រុមព្រាហ្មបុរោហិត ដែលមានពូជពង្សចុះ
មកពីព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម។ ពីព្រោះស្ដេចអង្គនេះ គ្មាន
បញ្ចក្សត្រ គ្មានព្រះខ័នរាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ(១)។
អែពិធីធ្វើសក្ការបូជាទេវរាជ ត្រូវបានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមក
ដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍ សិវកអិវលិយៈ បានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ។
១ = ពូជពង្សវង្សត្រកូល ព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន ក្នុងសម័យព្រឹត្ដិការ
ណ៍តាត្រសក់ផ្អែមដន្ដើមរាជ្យ ដែលបានកាប់សំលាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា។ ដូច្នេះហើយ ទើបស្ដេចត្រ
សក់ផ្អែម បញ្ជាអោយបង្កើតព្រាហ្មបុរោហិត និង បញ្ជក្សត្រសំរាប់តំនាងរាជបល្ល័ង្គ។

ក្នុងការគោរពបូជាទេវរាជ គេយក លិង្គ មកធ្វើជាតំនាង។ លិង្គនេះ គេយកទៅតំកល់ទុកលើភ្នំមួយយ៉ាងខ្ពស់
ដែលជាតំនាងភ្នំព្រះសុមេរុ។ អែភ្នំដែលតំនាងភ្នំព្រះសុមេរុ គឺភ្នំគូលែន។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័ន
ទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជ និង យកលិង្គទៅតំកល់នៅទីនោះ។ លិង្គជាតំនាងព្រះអិសូរ ជាតំនាងការ
កកើត។ អែកក្នុងការគោរពទេវរាជ លិង្គជាតំនាងព្រះមហាក្សត្រ ដែលមានភារកិច្ចការពារគ្របដន្ដប់ប្រជាជាតិ
ទាំងតាមផ្លូវចិត្ដ ទាំងតាមផ្លូវកាយ លិង្គតំនាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែងបាន ទៅតាមកាលៈទេសៈ។

ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព Dieu Roi មាន
តេជៈបានរមីដូចទេវរាជ មិនចាញ់ស្ដេចជ្វានៅកោះស្ទាវាឡើយ។ ដែលជាលក្ខណៈបញ្ជាក់អំពីអែករាជភាពពិត
ប្រាកដរបស់កម្ពុជា។

៣. ទ្រឹស្ដីទេវរាជ
អ្នកប្រវត្ដិវិទូ និង អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្ដិសាស្រ្ដខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថា ការគោរពបូ
ជា ទេវរាជ ជាការវិវត្ដន៍នៃព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ គេយល់ថា ដើម្បីអាងប្រកាសខ្លន
ជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញអិទ្ធិពលមហិទ្ធិរិទ្ធិ អោយប្រជានុរាស្រ្ដកោដខ្លាចគោរពទទួលស្គាល់ ដើម្បី
បញ្ជាក់ភាពអែករាជរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។ គឺព្រះអង្គ
បានតាំងខ្លួនជាព្រះមហាក្សត្រផង ជាអាទិទេពផង។

ទ្រឹស្ដីនេះសមហេតុផល ត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើ សិលាចារឹកស្ដុក
កក់ធំ មកសិក្សារិះគិតពិចារណា អោយបានវែងឆ្ងាយបន្ដិច ជំនឿ និង ការគោរពទេវរាជ មិនមែនកំរិតឈប់ចប់
ត្រឹមតែលើសាសនា និង លើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះ
ព្រះទេវរាជ នៅភ្នំគូលែន ក្នុងគ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរអែករាជ្យ រំដោះចាកផុតពីអានានិគមជ្វាកោះ
ស្ទាវា និង ក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្ដ គោរព ទ្រឹស្ដីគោលការណ៍នយោបាយថ្មី សំរាប់កសាងប្រទេស
ជាតិដែរ។
ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរ សំរាប់រៀបចំគ្រប់គ្រងប្រទេសជាតិ

ការបែងចែកអំនាច
សាសនា ដែលតំនាងទៅដោយព្រាហ្មណ៍ គ្រាន់តែជាមូលដ្ឋាន សំរាប់ប្រមូលផ្ដុំប្រជានុរាស្រ្ដ និង ជាប្រភពសំ
រាប់បង្កើតបញ្ចេញច្បាប់ ទ្រឹស្ដីគោលគំនិតនយោបាយប៉ុណ្ណោះ។ អែព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយក
ច្បាប់ យកគោលគំនិត ទ្រឹស្ដីនយោបាយទាំងនោះមកអនុវត្ដប្រតិបត្ដិ។ បើយើងយកមកនិយាយ និង ប្រើតាមភា
សាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៍បរោហិតដែលជាដំនាងដោយព្រាហ្មណ៍ សិវកអិវលិយៈ ជាអ្នកធ្វើច្បាប់ រឺជា
រដ្ឋសភា។ ចំនែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និង អនុវត្ដធ្វើតាម សេចក្ដី
បញ្ញាតិរបស់ច្បាប់។ ព្រះមហាក្សត្រស្ថិតនៅក្រោមអំនាចច្បាប់។ ព្រះអង្គជាដំនាងអំនាចនិតិប្រតិបត្ដិ ដូច្នេះ ក្នុង
ការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ រឺអ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែកចែកអំនា
ចជា២ និតិបញ្ញាតិ និង និតិប្រតិបត្ដិ របៀបបែងចែកអំនាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រនិធានថា គោ
រពអនុវត្ដធ្វើ តាមរៀងរហូតទៅអនាគត នេះគឺជាមូលដ្ឋាន និង ជាគ្រិះនគរខ្មែរ។

ការរៀបចំស្ថានប័នជាតិ
ការបែងចែកអំនាច នាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំនត់មុខងារកិច្ចការរបស់
ក្រុមព្រាហ្មណ៍បុរោហិត និង ព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យអោ
យបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវត្រួតពិនិត្យត្រួតត្រាការអនុវត្ដិទាំងនោះដែរ។ ហើយករណី
យកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍ គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានុវង្ស និង ផ្ដល់យោបល់គោលគំនិត
ល្អៗដល់ព្រះមហាក្សត្រ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ ជាអ្នកថែរក្សារការពារ ច្បាប់វិន័យក្រិតក្រមក្បួនខ្នាតគម្ពីរ
របស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។ រីស្ថាប័ន ដែលជាប់ទៅនឹងព្រះម
ហាក្សត្រ រឺអំនាចនិតិប្រតិបត្ដិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្រ្ដី ការរៀបចំសង្គម ការបែងចែករៀបចំ
ទឹកដីភូមិស្រុក និង ការបែងចែកធនធាន។

ការស្ថាបនាជាតិ
ក្នុងទ្រឹស្ដីទេវរាជ ក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យស្ថាបនា ជាពាក្យដែលសំខាន់ មានតំលៃ និង អត្ថន័យធ្ងន់ធំទូលំ
ទូលាយជាងគេ។ ពាក្យស្ថាបនាជាគន្លិះធំ ក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាប
នា ធ្វើម្ដេចអោយប្រទេសជាតិចំរុងចំរើន អោយពលរដ្ឋមានបាន សំបូរសប្បាយ ចាកផុតទុរគតក្រីក្រតោកយាក
ព្រាត់ប្រាសក្រុមញាតិគ្រួសារ។

ការបែងចែកអំនាច រៀបចំស្ថាប័នដាក់តាមគោលការណ៍នយោបាយថ្មី អោយសមស្របស៊ីសង្វាក់ ប្រទាក់ប្រទង
ប្រទាញគ្នាទៅវិញទៅមក ត្រូវធ្វើឡើង ក្នុងគោលបំនងស្ថាបនាកសាងជាតិ។ ការកសាងសង់ទាំងនេះ មិនមែន
អនុវត្ដ ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើអោយឃើញ ចេញមានតែរូបរាង ទុកសំរាប់
បង្អួតអោយគេកោតសរសើរឡើយ។

ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី អោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី សំរាប់
បង្កបង្កើតភោគផលសម្បត្ដិសង្គមជាតិ។ មុននឹងបានសំរេចជោគជ័យតាមការគ្រោងព្រះមហាក្សត្រ និង អ្នកដឹក
នាំខ្មែរ បានជួយអុបត្ថម្ភប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដី ទ្រព្យធនធាន សត្វពាហនៈគោក្របី ប្រដាប់ប្រ
ដារអុបករណ៍កសិកម្ម និង ខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះ អាចបង្ហាញព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិខ្មែរ
យល់អំពីជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះកំលាំងនគរ ស្ថិតនៅលើកសិកម្ម។អែការស្ថា
បនាជាតិស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយអុបត្ថម្ភ និងបញ្ជូនប្រជា
ពលរដ្ឋអោយទៅកាន់កាប់ រស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរ ក្នុងការថែរក្សាការពារជាតិមាតុ
ភូមិ។

ការកសាង និងស្នាដៃ
ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះ
គិតរកមធ្យោបាយ រៀបចំទីក្រុងអោយបាននឹងន មានស្ថិរភាព និងមានការរីចំរើនដែរ។ ដូច្នេះហើយ បានជា
ព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើងៗ តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្ល
សាប។ ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានីនគរធំ រឺ មហានគរ ទៅក្នុងអនាគតកាល។

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ អែទីក្រុងព្រះរាជធានីផ្សេ
ងៗ ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំនៅអ្វីជាធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំនង់
ទាំងនោះធ្វើអំពីឈើ រឺសំភារៈមិនសូវជាមាំមួន បុព្វហេតុនេះគឺបន្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតខំប្រឹ
ងតែរៀបចំការតស៊ូ រំដោះជាតិពីអានានិគមជ្វាស្ទាវា។ ម្យ៉ាងទៀត សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។

ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
– ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំកូលែន ក្នុគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
– ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយអិដ្ឋ។
ប្រាសាទទាំងនេះ មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យលិល្បៈ និង សាងសង់
ប្រាសាទ។ យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើនកសាងទៅតាមលំនាំប្រាសាទរំចែងនិងអកយំ។

ប្រាសាទអកអកយំមើលពីខាងត្បូង

ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន រឺមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅ
អែរលួស ទីក្រុងចាស់ ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល
៩០វស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គ
បានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានអែកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹក
ដីខ្មែរអោយធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ
ខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្ដអំនត់ មានចំនេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបាន
ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ។ការរីកចំរើននៃអិទ្ធិពលខ្មែរ
http://abcambodia.wordpress.com/page/3/
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
Continue Reading...

អំពីអំបូរខ្មែរ-មន – ២

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ
ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦
ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ
សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា
សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល
លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique
historique de la langue annamite…les initiales.» ។ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា
ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក
បានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖

*
o មាឌតូចល្មម អាចឡើងដល់មធ្យម
o ស្បែកសំបុរសន្ដែកបាយ (Foncé)
o ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ
o ច្រមុះទូលាយ

o ក្បាលពយ



*

គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោ
យបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានបង្ហាញលទ្ធផលដែលមានទំ
នាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមានចំនងជើងថា « Les Population du
Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយ
ដែលយើងអាចដកស្រង់បានដូចតទៅ៖

* ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
*

បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយ
ប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W. Schmidt យល់នោះទេ
។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបាន
សរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរ
មុងហ្គោលផង និងអំពីអំបូរអារ្យផង។

លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped’Akor
ថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux
populations môn de Basse Birmanie… (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភា
សា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L’Asie du Sud Est ក្បាលទី២ថា Khmer, peuple de
même souche ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹង
ជនជាតិមន។

សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier
លោក Maurice Glaize និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់
និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។

បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainland
south-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសអិន្ឌាខាងកើត រហូតដល់សមុទ្រ
ចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិ
ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជា
តិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រា
ស្រ័យទាក់ទងនឹងបរទេសទៀតផង ។ ចំនែកអែជនជាតិខ្មែរ-មនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន
ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ
ហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំ
គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពី មន = ខ្មែរ មកជាខ្មែរ-មនវិញ ព្រោះ
យើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រ
កបដោយអែករាជ្យ និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ
យល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេះយើងសូមលើក
យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី?

ក. ខ្មែរ
ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដី
គេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះអែង ។ ចំពោះពាក្យទាំងបីខាងលើនេះ
អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ាន
សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើក
យកទស្សនៈទាំងនោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖

១. ទស្សនៈលោក G. Coedès
អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាង
ទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើត
មកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈ
បែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés
d’Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយបណ្ឌិតោប៉ាង
ខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរ
ជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើង
នៅខាងចេលា ។ បើយើងអានប្រមៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូច

កម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។

ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា
ខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។

ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ
ក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា
នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាង
ចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវ
រ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញ
មានសិលាចារឹកប្រើពាក្យ កម្វុជទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ
កើតមកពីការផ្សំ កម្ពុ និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ
មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។

២. ទស្សនៈលោក ឈឹម ក្រសេម
នៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។
នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។
លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ
ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើម
ថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរ
មកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា
ចារឹកមកបានប្រែថា ខ្មែរ ។

ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ
និងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា
?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។

កុមេរុ > ក្មេរ > ខ្មែរ

៣. ទស្សនៈលោក រស់ សារេត
ក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត
សមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ
ណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី រឺអុបទ្វីប សុវណ្ណ
ភូមិ ដែលភាសាបារាំងហៅថា La chersonèse d’or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែ
ចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម រឺហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា
ខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ អែស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ
នាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ
ថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ

ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំ
នេរចេរកាលតមកក្រោយទៀត ចង់រក្សាតំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ
ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម រឺ ខម មកជា កមេរុ រឺ ខមេរុ ហើយ
ដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។

ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើង
ប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមាន
ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ផ្សំគ្នាទៅជា កម្ពុជា គឺ កម រឺខម រឺ ក្មេរ រឺខ្មែរ
ដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។

កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា

៤. ទស្សនៈលោក ពៅ ឈិន
លោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អ
រិយធម៌ខ្មែរ-មន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសំដេចព្រះសង្ឃរាជ ជួន ណាត ព្រះ
អង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គ
ទ្រង់យល់ថា ពាក្យនេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច
រូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម
ល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»។

ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសំដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ
បើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ
ខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពីបុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀប
នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ =
ផើម៘

ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះអែកើតមក
ពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរ
ថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ រឺថា
ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធសាសនា ដែលមានអវិ
ហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។

ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី នគរគោកធ្លក
នោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ
សុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះ
ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់
នេះថា វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុ
វណ្ណភូមិ ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំនាចមួយដែរ។

៥. ទស្សៈរបស់លោក មាស ហាំ
លោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រ
ទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយ
ហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹង
តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជា
កម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅ
ថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែ
លក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។

៦. ទស្សនៈលោក ហ៊ឹម ខាន់
លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោក
បានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ
ឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មន
ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់
តែក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអា
ទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មន
ហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។
តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាល
ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌
សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូច
គ្នា។

៧. ទស្សនៈលោក ឆត្រាប្រេមរឺឌី
លោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា»
ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រ
ទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជា
ក្រមពូជ រួច កមពូជ រួច កម្ពុជា រឺ ខម។

៨. ទស្សនៈលោក កេង វ៉ាន់សាក់
ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពី
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី
ដូចតទៅ៖

* ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុង
គ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «ក» មាននាទី
ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំង
ជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។
ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
* ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ
កញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅ
ជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។

សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម – កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុង
គ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់អិន្ឌា មានតែលោកកេង
វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ
ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរ
កត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា
កម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលា
ចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ
ស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថា
ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេន
ឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូត
ដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក
។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយ
អង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។

គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន
ហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ យួនហៅ កាវមេន រឺកាវមៀន សៀម
លាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុង
សៀវភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms?
They were probably a race of people akin to the Mons and the Khmers Cambodians of the
present-day The olmon alphabet and also the old Khmer alphabet were called khom by the
Thai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅ
ខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះ
ខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។

ខ. មន
ក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំ
ថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ
ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ
«មនមុជទឹក» បទ «សំនាងមន» ៘

ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមន
នេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមន
បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថា
តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិ
ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រា
វជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖

ម៌េញ៍ > រមេញ៍ > មញ៍ > មន៍

សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មាន
ទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។

១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន អែ លយ
មានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។

ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន
នាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយ
យល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅ
បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិក
យកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏
បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យដោយ
ហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាត
ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅ
នាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធ
ឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជា
អោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរ
ពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំង
ឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយ
ថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់ ដែលជនជាតិភូមា
ប្រើសំគាស់ជាតិមននេះអែង។

២. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះ
គឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកល
វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ទឹក អែ លាញ មាន័យថា ចំរើន
លូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជា
ហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺ
រលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ
តាមឆ្នេរសមុទ្រ ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញ
ណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺជនជាតិមនហ្នឹង
អែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំ
ឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះឡើយ។

៣. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរស
មុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពីដើមបានមកធ្វើជំនួញនៅប្រ
ទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជា
មួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មាន
បា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិត
ណាស់ថាក្នុងបុរាណកាល ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន
ជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ
នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺដេស Coedès
ក៏មានយោបល់ដូចនេះដែរ L’appellation de Talaing, appliquée aux Môns par ley Birmans, semble
indiquer qu’à une certaine époque le Telingana ou région de Madras fut enrelations partière-
maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំង
អស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិត
បា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថា
បាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I’ta loin ra) ពាក្យថា អិតៈ រឺតៈ
នេះមានន័យថា អូវពុក អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំ
គាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែលពីដូនតារប
ស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន ជនជាតិនេះរត់គេចពី
ភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែ
ពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តា
មសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅ
ទីណាខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?

បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទី
កន្លែងដែលជនជាតិនេះរស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ
(Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជន
ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយច្រើននៅជិតៗក្រុង
បឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី
និងនៅជិតនគររាជ។

ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិមនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំ
មុន គ.ស.ម៉្លេះ។ តែចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជ
ធានីចាស់ រឺមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែក
សារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់វាលទំនាបខាងក្រោម
នៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុន
ស.វ.ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាល
កំនត់ មុនពាក់កន្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។
នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺ
រដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ
ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល
និងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។

គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន
នៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោម
ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបានផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួ
អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ
(Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ
ដែលបន្ដាលអោយជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន
ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែ
មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរលើក គឺក្នុងរជ្ជកាលស្ដេច
បាយិណោងម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយ
ហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺ
អ្នកចូលចិត្ដបះបោរ។http://abcambodia.wordpress.com/%E1%9F%A2-%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%B8%E1%9E%A2%E1%9F%86%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A-%E1%9E%98%E1%9E%93/
Continue Reading...

Tuesday, December 7, 2010

ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង

ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និង ឈ្មោះ
ព្រះរាជបុត្ររបស់ព្រះបាទបក្សីចាំក្រុង។ ពង្សាវតារសំដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្ស
ត្រ ក្នុងឆ្នាំវក ប្រសូត្របានបុត្រមួយព្រះអង្គព្រះនាម អលស្សរាជ្យ។

ព្រះបាទអលស្សរាជ

ក្រោយដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទីវង្គត ព្រះរាជបុត្រព្រះអលស្សរាជ្យ បានឡើងសោយ
រាជ្យសម្បត្ដិប្រទេសកម្ពុជាបន្ដពីព្រះអង្គ។ ព្រះរាជអភិសេកបានរៀបចំឡើងយ៉ាងអ៊ឹកធឹក នៅមហានគរ នៅថ្ងៃ ១៣
កើត ខែបុស្ស ឆ្នាំកុរ ព.ស.១៦១៥ ត្រូវជា ម.ស.៩៩៣ ច.ស៤៣៣ និង ត្រូវជា គ.ស ១០៧១។ កាលនោះព្រះអង្គព្រះជ
ន្ម១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រទី២០។ ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសំដេច ព្រះអលស្ស វរោរង្សី
ជាតិក្សត្រាមហារាជាធិរាជ។ ស្ដេចអង្គនេះខ្ជិលណាស់ ដូច្នេះហើយបានជាប្រជានុរាស្ដ្រដាក់ឈ្មោះអោយថា «ស្ដេចកំ
ជិលផេះ» ក្នុងឆ្នាំជូតជាមួយនឹងព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា ក្នុងឆ្នាំខាល ព្រះនាង
មៃប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ហកុមារ(១)។ ព្រះបាទអលស្សរាជ្យសោយរាជសម្បត្ដិប្រទេសកម្ពុជា
បាន៤១ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម៥៦វស្សាដោយមានជំងឺយ៉ាងទំងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរប
ស់ព្រះអលស្សរាជ្យ ត្រូវឡើងសោយរាជបន្ដពីបិតា។
១=ពង្សាវតារវត្ដទឹកវិលបានសរសេរថា អ្នកម្នាងវិសេសនារី មហេសីព្រះអលស្សរាជ្យ ប្រសូតបានបុត្រមួយព្រះនាម
ស្ដេចពាល ដែលនិយមចូលចិត្ដតែលេងល្បែងពាលា បរបាញ់ចាប់សត្វ ហើយខ្ជិលច្រអូស មិនព្រមរៀនសូត្រមុខវិជ្ជា
អ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអលស្សរាជ្យ ដែលស្ដេច
លាវព្រះធម្មាអនុរថ បានមកមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និង ព្រះពុទ្ធរូបព្រះកែវមរកត។

ព្រះបាទ វុឌ្ឍិយា

ពិធីអភិសេកព្រះវុឌ្ឍិយា ជាព្រះមហាក្សត្រប្រទេសកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃជាពាលាល្អ ថ្ងៃ១១កើត ខែកត្ដិក ឆ្នាំជូ
ត ព.ស.១៦៥៥ ត្រូវជា ម.ស.១០៣៣ ច.ស ៤៧៣ និងត្រូវជា គ.ស.១១១១។ កាលនោះ ព្រះអង្គមានព្រះជន្ម ១៦វស្សា
ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២១ ព្រះអង្គបានទទួលព្រះគោរមនាមព្រះបាទសំដេចវុឌ្ឍិយាមហានគររិន្រ្ទ រាជានិរាជ
បរមបពិត្រ ព្រះរាជវាំងស្ថិតនៅមហានគរដដែល។

ព្រះបាទវុឌ្ឍិយា ព្រះអង្គនិយមចូលចិត្ដកំនាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើអោយអ្នកស្រុកអ្នក
ភូមិ ដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំនែកប្អូនរបស់ព្រះអង្គព្រះសិង្ហកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូល
ចិត្ដតែឆ្ងល់ ចោទជាសំនួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្រ្ដដាក់ព្រះនា
មថ្វាយថា ស្ដេចក័ង្ខា រឺ ស្ដេចតាក្រែង។

ព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៣៧ ឆ្នាំ ដោយសារមានជម្ងឺជាទំងន់ ព្រះម
ហាក្សត្រខ្មែរទី២០ បានចូលទីវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៥២វស្សា។ នាម៉ឺនមុខមន្រ្តីទាំងអស់គ្នា បានមូលមតិចុះសំរុង
ទៅសុំយាងព្រះសិង្ហកុមារ អោយឡើងសោយរាជ្យបន្ដអំពីបង។

ព្រះបាទសិង្ហក័ង្ហ

ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះសិង្ហកុមារបា
នទទួលព្រះរាជអភិសេក ជាព្រះមហាក្សត្រខ្មែរទី២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះ
អង្គគឺ ព្រះបាទសិង្ហក័ង្ហា មហារាជាធិរាជ។ ពង្សាវតារសំដេចវាំងជួនបានកត់សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិ
មួយៗព្រះអង្គត្រិះរិះគិតពិចារណា វែកញែកល្អិតល្អន់គ្រប់ជ្រុងគ្រប់ជ្រោយ មិនដែលធ្វេសប្រហែស ដូច្នេះហើយអ្វី
ដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយសារគុណសម្បត្ដិនេះ ទើបបានគេនាំគ្នាថ្វាយព្រះនាមព្រះអង្គថា
ស្ដេចក្រែង រឺស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្របានព្រះរាជបុត្រមួយអង្គព្រះនាមសេនក្ក
រាជ។

ក្រោយដែលបានសោយរាជសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទីវង្គត នៅឆ្នាំថោះ ក្នុង
ព្រះជន្ម ៨៦វស្សា ដោយជរាព្យាធិ ព្រះរាជបុត្រព្រះសេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ
សុំយាងអោយឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា បន្ដព្រះរាជវង្សពីព្រះបិតា។

កំនត់
១ – ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសំដេចសង្ឃនាយកទៀ
ង ដែលក្នុងនោះ មានសំដេចសង្ឃនាយកប៉ាន់ដែរ បានតាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនា
មបទុមវង្ស ស្ដេចអង្គនេះដែលបានយាងទៅកំសាន្ដនៅទួលបាសាន បានជួបស្រលាញ់ និង រៀបការជាមួយនាងនាគ។
ព្រះអង្គប្រសូត្របានពង ដែលជាពញារោង និង បុត្រមួយព្រះអង្គទៀត ដែលមានភ្នែកទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។
ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្ដេចកំជិលផេះ ស្ដេចអង្គនេះសោយរាជនគរខ្មែរបា
ន១៩០ ឆ្នាំ។

២ – ចំនែកអែពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យវង្សតែ
ព្រះបទុមសូរ្យវង្សជាកូនរបស់ព្រះបាទអាទិតវង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែកអ្នកព្រះម៉ែនាងបទុមកេសរ បាន
ព្រះរាជបុត្រស្ដេចកំជិលក្នុងឆ្នាំវក ហើយក្នុងឆ្នាំចរ ព្រះនាងប្រសូត្របានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ្យ។
ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង
៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់
សំរាកផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជ្យប្រទេសកម្ពុជា
ទេពតាក៏ជប់ដំនែងអោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចា
ប់សត្វនោះជាប់ ហើយហុចអោយក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណាក្នុង
ពេលជាមួយគ្នានោះដែរ ទេវតាធ្វើអោយស្រក់ទឹកអំរិតមកលើព្រះអង្គ ភ្លាមមួយរំពេចនោះដែរ ពញាកំជិលផេះក៏
ចេះចាំស្ទាត់ គ្មានភ្លេចភ្លាត់អ្វីទាំងអស់ នូវគ្រប់ចំនេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។

រីអែពញារាជ្យ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះ
អង្គមានព្រះគោរមនាម ចៅពញារាជមេត្រីដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា
ទំនុកបំរុងផ្គត់ផ្គង់ វត្ដអារាមទាំងប្រាំ និង ព្រះចេតីយដែលតំកល់ទុកព្រះអុណ្ណាលោម។ ដោយសារព្រះអង្គបានទទួលទឹក
អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមានអាយុវែងយឺនយូរណាស់។ ព្រះអង្គសោយរាជ្យបាន១៩០ ឆ្នាំ ហើយសុគតក្នុង
ព្រះជន្ម២០៥វស្សា។

៣ – ម៉្យាងវិញទៀត តាមរយៈពង្សាវតារសំដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែលព្រះមហាក្សត្រ
ចូលទីវង្គត នាម៉ឺនមុខមន្រ្ដីតូចធំនាំគ្នាទៅសុំយាងស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំ
គាល់ឃើញមានទេ ក្នុងរាជ្យក្សត្រអង្គមុនៗ ដូច្នេះយើងអាចចោតសួរថា តើនេះជារបៀបរបបជ្រើសរើសព្រះមហា
ក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយគ្រាន់តែជាការបន្ថែមបញ្ចូលថ្មីរបស់អ្នកនិពន្ធ អោយស្របទៅតាមការវិវត្ដិរបស់
សង្គមជាតិ។http://abcambodia.wordpress.com/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%99%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F%E1%9E%94%E1%9E%93%E1%9F%92%E1%9E%8A%E1%9E%96%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A/
Continue Reading...

Monday, November 8, 2010

ការរីកចំរើននៃអិទ្ធិពលខ្មែរ

២. ព្រះបាទហរស្សវរ្ម័នទី១ (គ.ស ៩០០ – ៩២២)
ក្រោយដែលព្រះបាទយសោវរ្ម័ន បានចូលទីវង្គត ព្រះហរស្សវរ្ម័ន ដែលជាបុត្រច្បង បានទទួលរាជសម្បត្ដិ ឡើង
ធ្វើជាព្រះមហាក្សត្រ។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ រឺ ហេតុការណ៍អ្វីជាសំ
ខាន់គួរអោយចាប់អារម្មណ៍ឡើយ។ ផលវិបាកនេះ គឺបន្ដាលមកអំពីការខ្វះខាតផ្នែកអែកសារ។

៣. ព្រះបាទអិសានវរ្ម័នទី២ (គ.ស ៩២២ – ៩២៨)
ព្រះបាទអិសានវរ្ម័នទី២ ត្រូវបានសោយរាជសម្បត្ដិ ជាព្រះមហាក្សត្រខ្មែរ បន្ទាប់ពីព្រះបាទហរស្សវរ្ម័នទី១ដែល
ត្រូវជាបង។ តាមអែកសារខ្លះ នៅដើមរជ្ជកាលព្រះអង្គ ព្រះបានអិសានវរ្ម័នទី២ ត្រូវបានទប់ទល់ធ្វើចំបាំងជាមួ
យនឹងព្រះជ័យវរ្ម័នទី៤ មាព្រះអង្គ ដែលមិនព្រមទទួលស្គាល់ព្រះអង្គជាស្ដេច ហើយបែរជាប្រកាសតាំងខ្លួនជា
ស្ដេចទៅវិញ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី៤ បានលួចដឹកជញ្ជូនយកព្រះរាជទ្រព្យ ទៅសង់តាំងព្រះរា
ជវាំងនៅកោះកេរ។ រជ្ជកាលព្រះបាទអិសានវរ្ម័នទី២ អ្នកប្រវត្ដិវិទូ មិនសូវស្គាល់ប៉ុន្មានទេ ដោយគ្មានអែកសារ
គ្រប់គ្រាន់ ព្រះអង្គបានអស់ព្រះជន្ម ក្នុងគ.ស ៩២៨។

៤. ព្រះបាទជ័យវរ្ម័ន ទី៤ (គ.ស. ៩២៨ – ៩៤១)
ព្រះបាទអិសានវរ្ម័នទី២ គ្មានព្រះរាជបុត្រសំរាប់ស្នងរាជបន្ដពីព្រះអង្គទេ ឆ្លៀតអោសកាសដ៏ល្អនេះព្រះបាទជ័យ
វរ្ម័នទី៤ ដែលមាននគរ និង ស្ដេចត្រាញ់តូចធំទទួលស្គាល់ខ្លះៗហើយ បានប្រកាសធ្វើព្រះរាជាភិសេកតាំងខ្លួនជា
មហាក្សត្រកម្ពុជា។

ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃព្រះបាទយសោវរ្ម័នទី១។ ព្រះអគ្គមហេសីព្រះអង្គ ដែលជាប្អូនស្រីបង្កើតព្រះ
បាទយសោវរ្ម័ន ព្រះនាមហិន្រ្ទទេវី មុននឹងរៀបការជាមួយព្រះបាទជ័យវរ្ម័នទី៤ព្រះនាងធ្លាប់មានស្វាមីម្ដងហើយ
គីព្រះមហិន្រ្ទវរ្ម័ន ដែលបានបុត្រមួយព្រះអង្គជាមួយនឹងព្រះនាង ព្រះនាមរាជអិន្រ្ទវរ្ម័ន។ ជាមួយនឹងព្រះបាទជ័
យវរ្ម័នទី៤ ព្រះនាងមហិន្រ្ទទេវីបានរាជបុត្រមួយព្រះអង្គទៀតព្រះនាមហរស្សវរ្ម័នទី២។

ការបោះបង់ចោលនគរធំ
ព្រះបាទជ័យវរ្ម័នទី៤ បានបោះបង់ចោលមហានគរ ហើយផ្លាស់ប្ដូរព្រះរាជធានីទៅតាំងនៅកោះកេរ។ ប្រាសាទ
កោះកេរស្ថិតនៅខាងជើងភ្នំគូលែន ក្នុងបច្ចុប្បន្ន ខេត្ដព្រះវិហារ។ ប្រាសាទនេះមានប្រាំពីរថ្នាក់ ហើយមានកំព
ស់ ៣៥ម។ លិង្គ ដែលជាតំនាងទេវរាជ អំនាច សាសនា និង ព្រះរាជបល្ល័ង្គ ព្រះអង្គបានយកមកតំកល់ទុកគោរ
ពបូជា នៅលើកំពូលខ្ពស់ចុងបំផុតនៃប្រាសាទកោះកេរ។ សិលាចារឹកប្រាសាទកុក មានតំកល់ទុកមកថា ព្រះអង្គ
បានធ្វើសង្រ្គាមនៅគ្រប់ទិសទាំងបួន ហើយព្រះអង្គក៏ធ្លាប់ច្បាំងមានជ័យជំនះលើនគរចាមដែរ។

ការកសាង និង ស្នាដៃ
កោះកេរ ព្រះរាជធានីថ្មីរបស់ព្រះបាទជ័យវរ្ម័នទី៤ បានផ្ដល់មកនូវប្រាសាទ និង សិល្បៈយ៉ាងត្រចះត្រចង់មួ
យចំនួន ដែលបានជះអិទ្ធិពលមកលើការកសាងប្រាសាទ និង សិល្បៈខ្មែរជំនាន់ក្រោយ ព្រះអង្គបានកសាងទីក្រុ
ងថ្មីនេះពី គ.ស ៩២១ ដល់ គ.ស ៩៤៤។

ប្រាសាទធំ ដែលស្ថិតក្នុចំនោមប្រាសាទជាច្រើនទៀត ជាស្នាដៃសំខាន់របស់ព្រះអង្គ នៅកន្ដាលប្រាសាទធំ
មានប្រាសាទមួយទៀតខ្ពស់ត្រដែតទៅលើ គឺ ប្រាសាទប្រាង្គ ដែលមានកំពស់ជាង ៦០ម ប្រាសាទនេះ បាតខាង
ក្រោមទំហំ ៦២ម x ៦៤ម ហើយមានជណ្ដើរមួយឡើងត្រង់ភ្លឹងពីទិសខាងកើត។
ព្រះបាទជ័យវរ្ម័នទី៤ បានចូលទីវង្គតក្នុង គ.ស ៩៤១

៥. ព្រះបាទហរស្សវរ្ម័ន ទី២ (គ.ស. ៩៤១ – ៩៤៤)
ព្រះបាទហរស្សវរ្ម័នទី២ បានទទួលរាជសម្បត្ដិនគរកម្ពុជា បន្ដពីបិតាព្រះអង្គ ក្នុងគ.ស ៩៤១។ ព្រះរាជធានី ស្ថិត
នៅកោះកេរដដែល។ ព្រះអង្គនៅតែកាន់គោរពបូជា ទេវរាជ ដូចព្រះមហាក្សត្រខ្មែរជំនាន់មុន។ សោយរាជ
បានប្រមាណបីឆ្នាំ ក្នុងគ.ស ៩៤៤ ព្រះអង្គក៏បាត់ខ្លួន ដោយគេពុំដឹងហេតុផលពិតប្រាកដមកអំពីអ្វីឡើយ។ ចំនោទ
ដែលគេចោទសួរនោះ តើអ្នកណាបានធ្វើឃាតព្រះអង្គ។ ដោយសារព្រះរាជអិន្រ្ទវរ្ម័ន ដែលត្រូវជាបងប្អូនបង្កើត
តែមានអូវពុកដោយខ្លួនពីគ្នា ដោយសារការដន្ដើមរាជគ្នា រឺមួយព្រះអង្គបានចូលទីវង្គតដោយសារជំងឺព្យាធិ គេ
ក៏ពុំបានដឹងថា ព្រះអង្គមានអគ្គមហេសី និង បុត្ររឺទេ អាថិកំបាំងស្ថិតត្រង់កន្លែងនេះ ដោយគេពុំមានអែកសារ
ណាមួយសំរាប់ឆ្លុះបញ្ជាក់ទេ។

ដូច្នេះរាជសម្បត្ដិនគរកម្ពុជា ត្រូវធ្លាក់ចេញផុតពីខ្សែខាងព្រះបាទជ័យវរ្ម័នទី៤ មកក្នុងសន្ដិវង្សថ្មីមួយទៀត តែគេ
ពុំបានដឹងថា តើដោយវិធីណា?

៦. ព្រះបាទរាជអិន្រ្ទវរ្ម័ន គ.ស ៩៤៤ – ៩៦៨
ព្រះបាទរាជអិន្រ្ទវរ្ម័ន ត្រូវបានក្រុមនាម៉ឺនមន្រ្ដីជ្រើសរើសតែងតាំង ជាព្រះមហាក្សត្រនគរកម្ពុជាជំនួសព្រះបាទ
ហរស្សវរ្ម័នទី២ ក្នុងគ.ស ៩៤៤។

ការវិលត្រលប់មកនគរធំវិញ
កាយវិការទី១ របស់ព្រះងអង្គ ក្រោយដែលបានឡើងសោយរាជ គឺលើករាជធានីវិលត្រលប់មកគង់នៅអែ យ
សោធរបុរៈ រឺនគរធំ។ព្រះអង្គបានរៀបចំចាត់ចែងកសាងមហានគរ អោយមានជីវិត មានផ្ទះវាំងប្រាសាទផ្លូវថ្ន
ល់ មានសោភ័ណភាពល្អល្អះ ភ្លឺចែងចាំងជះបំព្រង សិលាចារឹកមួយនៅប្រាសាទបាជុំ បានចែងថា «ព្រះអង្គបាន
ធ្វើអោយរាជធានីក្លាយជារម្យនីយដ្ឋានរដូចភពព្រះអិន្រ្ទាធិរាជនៅលើដី»។ ព្រះមហានគរបានស្គាល់នូវការរីកចំ
រើន សុខសប្បាយក្សេមក្សាន្ដ និងកិត្យានុភាពរន្ទឺសុះសាយទៅគ្រប់ទិសទី។

សង្រ្គាម នឹងនគរចំប៉ា
ក្នុងរជ្ជកាលមហាក្សត្រខ្មែរជំនាន់មុន ការប៉ះទង្គិចគ្នាតាមផ្លូវអាវុធរវាងនគរខ្មែរ នឹងនគរចំប៉ាមានជាញឹកញាប់
ជួនចាមវាយខ្មែរ ជួនខ្មែរវាយចាម តបតទៅវិញ។ តែយើងពុំមានសិលាចារឹក រឺអែកសារអ្វីជាច្បាស់លាស់សំ
រាប់បញ្ជាក់ទេ។
មកដល់រាជព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងចន្លោះគ.ស ៩៤៥ – ៩៤៦ សង្រ្គាមរវាងខ្មែរ នឹងចាមមានទំហំធំខ្លាំងក្លាជាង
ធម្មតា ប្រហែលជាពេលនោះ នគរចំប៉ាបានឆ្លៀតអោកាសដែលស្ថានភាពនៅកម្ពុជាច្របូកច្របល់មិនល្អ ដើម្បី
បើកការវាយប្រហារ កងទ័ពខ្មែរបានវាយតបវិញ ហើយរុញច្រានទ័ពចាម ចូលរហូតដល់ទីក្រុងចំប៉ា។ នគរកម្ពុជា
យកបានជ័យជំនះលើនគរចំប៉ា ហើយបានដាក់នគរនេះជាចំនុះ។ ព្រឹត្ដិការណ៍ចំបាំងរាំងជល់ប្រយុទ្ធគ្នាក្នុងសម័
យនោះ ត្រូវបានសិលាចារឹកចាម នៅពោនគរ កត់ត្រា ហើយចោទប្រកាន់កងទ័ពខ្មែរថា បានលួចព្រះបដិមាករ
ព្រះនាងភគវត្ដី ព្រះអាទិទេពការពារនគរ ដែលធ្វើអំពីមាស។

អែកសារប្រវត្ដិសាស្រ្ដចិន ក្នុងយុគជាមួយគ្នានេះដែរ បានគត់សំគាល់ថា ចំប៉ាជានគរចំនុះប្រទេសកម្ពុជា។ គ្រា
នោះក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន នគរខ្មែរមានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ ហើយមាននគរចំនុះជាង៦០នគរ។
នេះជាសេចក្ដីបន្ថែម របស់អែកសារប្រវត្ដិសាស្រ្ដចិនដដែល។

មហាអំនាចខ្មែរ
ដោយសារសេចក្ដីក្លាហាន ព្យាយាមពុះពារ តស៊ូធ្វើពលិកម្ម គុណបុណ្យបារមីមហិទ្ធិរិទ្ធិ និង សមត្ថភាពរបស់ព្រះ
បាទរាជអិន្រ្ទវរ្ម័ន រួមដោយសេចក្ដីអង់អាច ប្ដូរផ្ដាច់របស់ប្រជាពលរដ្ឋខ្មែរ ប្រទេសកម្ពុជាបានក្លាយទៅជាមហា
អំនាចមួយយ៉ាងធំ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ សូម្បីប្រទេសចិន ក៏ទទួលស្គាល់នូវភាពពិតប្រាកដនិយមនេះ
ដែរទឹកដីខ្មែរត្រូវបានព្រះអង្គបង្រួបបង្រួម អោយមានអែកភាពមកជានគរតែមួយ ហើយលាតសន្ធឹងវែងឆ្ងាយធំ
ទូលំទូលាយ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដចិន តុងកឹង ខាងលិចដល់ទន្លេមេណាម ជាប់ចូលដល់ប្រទេស
ភូមាភូមិភាគខាងត្បូង និង ខាងត្បូងជាប់នឹងសមុទ្រ។

ស្នាដៃ និងការកសាង
ព្រះបាទរាជអិន្រ្ទវរ្ម័ន ព្រះអង្គបានកសាងប្រាង្គប្រាសាទជាច្រើន ទុកជាស្នាដៃរហូតមកដល់បច្ចុប្បន្នៈ
កំពែងថ្ម ទ័ព្ធពីក្រៅ ជុំវិញព្រះបរមរាជវាំង គឺជាស្នាដៃដំបូង របស់ព្រះបាទរាជអិន្រ្ទវរ្ម័នដែលការកសាង សំរាប់
ការពារព្រះរាជធានី។

ប្រាសាទមេបុណ្យខាងកើត គ.ស៩៥២ ព្រះអង្គបានកសាងនៅលើកោះតូចមួយ ចំកន្ដាលបារាយខាងកើត
គឺនៅខាងកើតទីក្រុង នៅទីនោះ ព្រះអង្គតំកល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។ ប្រាសាទនេះ មានលំនាំប្រ
ហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់ និង ក្បាច់រចនាមិនសូវជាអស្ចារ្យទេ។

ប្រាសាទប្រែរូប គ.ស៩៦១ មានបែបផែនធំជាងប្រាសាទអែទៀត ក្នុងរជ្ជកាលរបស់ព្រះអង្គ។ គេចាត់ទុក
ប្រាសាទប្រែរូបជាស្ថាបនកម្មអន្ដរកាល ពីសម័យមុនអង្គរ មកសម័យអង្គរ។ ទំហំបាទក្រោមមាន ២៥០០ម៉ែត្រ
ក្រលា ពីជ្រុង១ ទៅជ្រុង១ មានប្រវែង៥០ម ខឿនជាន់ទី១ មានកំពស់១២ម។

ប្រាសាទបក្សីចាំក្រុងត្រូវបានព្រះអង្គកសាង នៅជើងភ្នំបាខែង នាទិសខាងជើង។ គឺជាប្រាសាទតូចល្មម សង់
ខ្ពស់ទៅលើ ជ្រុងនិមួយៗមានប្រវែង២៧ម ខឿនទី១ មានកំពស់១៣ម គេសង្កតឃើញមានជណ្ដើរឡើងចោត
គ្រប់ទិសទាំងបួន។

ប្រាសាទបាជុំត្រូវបានអ្នកបុរាណវិទ្យាខ្លះ ចាត់ទុកជាប្រាសាទរបស់ព្រះបាទរាជអិន្រ្ទវរ្ម័នទី២ នៅតាមប្រាសា
ទទាំងនេះ ព្រះអង្គបានបញ្ជាអោយសរសេរចារទុក លើផ្ទាំងសិលា នូវខ្លឹមសារអត្ថន័យជាច្រើនដែលមានទាក់
ទងទៅនឹងប្រវត្ដទឹកដីនគរខ្មែរ៘

ប្រាសាទបន្ទាយស្រី គ.ស៩៦៧ ជាប្រាសាទមួយដែលគេចាត់ទុក ជាពេជ្រចរណៃ មានចំលាក់ល្អដាច់គេ នៅ
ក្នុងសិល្បៈខ្មែរជាស្នាដៃយ៉ាងល្អត្រចះត្រចង់ក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន។ ប្រាសាទបន្ទាយស្រី មិនមែនជាស្នា
ដៃរបស់ព្រះមហាក្សត្រ ដូចប្រាង្គប្រាសាទខ្មែរអែទៀតទេ។ ប្រាសាទបន្ទាយស្រី ជាស្នាដៃរបស់ព្រាហ្មណ៍យជ្យវរ
ហៈ ដែលជាចៅរបស់ព្រះបាទហរស្សវរ្ម័នទី១ ជាព្រះរាជគ្រូរបស់ព្រះបាទរាជអិន្រ្ទវរ្ម័ន និង ព្រះបាទជ័យវរ្ម័នទី៥

ប្រាសាទបន្ទាយស្រី ស្ថិតនៅប្រមាណ ជាជាង២០គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុងនគរធំ ប្រាសាទនេះបា
នកសាង ដើម្បីរំលឹកបូជាដល់ព្រះសិវៈ។ នៅជុំវិញ គេមានជីកកសិណដែរ នៅចំកន្ដាលមានប្រាសាទតូចៗបី ដែ
លមានកំពស់មិនហួសពី ៩.៨០មទេ។ ថ្មដែលគេយកមកសង់ និង ឆ្លាក់មានពណ៌ក្រហមព្រឿងៗ។ ប្រាសាទនេះ
មានរូបរាងតូចខុសធម្មតា ពីព្រោះអ្នកកសាងមិនមែនជាព្រះមហាក្សត្រ។

សេចក្ដីកោតសរសើរក្នុងសិលាចារឹក
ព្រះបាទរាជអិន្រ្ទវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយអង្គ ដ៏ធំខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែខ្មែរជំនាន់ក្រោយ ភាគ
ច្រើនណាស់ ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និង ប្រវត្ដិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះ
អង្គ។ បុព្វបុរសប្រវត្ដិវិទូខ្មែរ បានសរសេរចារលើផ្ទាំងថ្ម ជាសិលាចារឹក នៅប្រាសាទព្រះអិន្ទកោសីថា «ព្រះអង្គ
មិនដែលបរាជ័យទេ ព្រះអង្គតែងតែមានជ័យជំនះឈ្នះសត្រូវជានិច្ច»។ សិលាចារឹកដដែល បានបញ្ជាក់បន្ដទៀត
ថា «ព្រះអង្គជាព្រះមហាក្សត្រដ៏គួរអោយស្រលាញ់ ជាងក្សត្រទាំងអស់»។ អ្នកប្រវិត្ដវិទូបារាំង អេទិជែនអាយ
ម៉ូនិញេ (Etienne Aymonier) ដែលជាអ្នកអែកទេស បានសិក្សាស្រាវជ្រាវប្រវត្ដិសាស្រ្ដខ្មែរយល់និងមានជំនឿ
ថាព្រះបាទរាជអិន្រ្តវរ្ម័ន ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតាខ្មែរភាគរឿងព្រេងនិទាន។

ជោគជ័យដ៏អុដុង្គអុត្ដម ធំអិតអុបមារបស់ព្រះអង្គ ក៏បានមកដោយសារព្រះអង្គមានទីប្រិក្សា និងសហការីសច្ចៈ
ល្អទៀងត្រង់ គោរពធម្មវិន័យច្បាប់ក្រិតក្រម និងមានសមត្ថភាព វិជ្ជាប្រាជ្ញាភ្លឺថ្លាខ្ពង់ខ្ពស់។ ព្រះអង្គមិនបានបំភ្លេច
ឈ្មោះបុព្វបុរស អ្នកដ៏មានគុណទាំងនេះទេ។ ដើម្បីជាការកោតសរសើរ ការរំលឹកដល់កិត្ដិយសកិត្ដិនាម ព្រះបា
ទរាជអិន្រ្ទវរ្ម័ន ព្រះមហាក្សត្រខ្មែរ បានបញ្ជាអោយសរសេរចារ ចុះលើថ្មដារនូវស្នាដៃ គុណបំនាច់វីរបុរសទាំង
អស់នេះ។ ព្រះរាជអិន្រ្ទវរ្ម័ន បានចូលទីវង្គតក្នុងគ.ស ៩៦៨

ព្រះបាទជ័យវរ្ម័នទី៥ គ.ស៩៦៨ – ១០០១
ព្រះបាទជ័យវរ្ម័នទី៥ ជាព្រះរាជបុត្រ ព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងគស.៩៦៨ នៅពេលដែលព្រះអង្គបានឡើងគ្រង
រាជសម្បត្ដិ ព្រះអង្គមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។ ៦ឆ្នាំក្រោយមក ទើបព្រះអង្គគ្រប់គ្រងផែនដី
ពេញលេញ ក្នុងវគ្គត្រង់នេះគេពុំបានដឹងថា តើនរណាជាអ្នកដឹកនាំប្រទេសជាតិជំនួសព្រះអង្គឡើយ។ ព្រះរាជ
គ្រូ និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គ គឺព្រាហ្មណ៍ជយ្យវរហៈ សិលាចារឹកព្រះអិន្ទកោសីបានអះអាងថា ព្រះ
បាទជ័យវរ្ម័នទី៥ជាព្រះមហាក្សត្រក្លាហានខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម។ សត្រូវជិតឆ្ងាយ បាក់បបខ្លបខ្លាច
តេជៈ បុណ្យបារមីព្រះអង្គ ព្រះអង្គក៏ជាក្សត្រដែលមានធម៌សន្ដោសប្រោសប្រនី ស្រលាញ់ និង ការពារយុត្ដិធម៌
ដែរ។ សិលាចារឹកដដែលបានចារកត់ថា «ដៃព្រះអង្គជាទំនប់យុត្ដិធម៌ កន្ដាលមហាសមុទ្រដ៏ធំធេង ពោរពេញទៅ
ដោយបាបកម្មប្រចាំសតវត្ស។

ចំនោទសាសនា
ទោះបីជាព្រហ្មញ្ញសាសនាគោរពសិវៈ ស្ថិតនៅជាសាសនាពេញច្បាប់ក្នុងនគរក៏ដោយ ក៏ព្រះអង្គទទួលស្គាល់
អនុញ្ញាត និង ការពារព្រះពុទ្ធសាសនាដោយពេញច្បាប់ដែរ។ ព្រះអង្គបានបញ្ជាអោយមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ
ត្រិដបណ្ឌិត ដែលជាអ្នកកាន់ និង គោរពព្រះពុទ្ធសាសនា អោយមានភារកិច្ចទទួលជួសជុលថែរក្សា ព្រះពុទ្ធរូប
ដែលត្រូវគេបំផ្លិចបំផ្លាញវាយបំបែកបំបាក់ គម្ពីរក្បួនខ្នាត និង សៀវភៅ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា ត្រូវបា
នស្រាវជ្រាវទិញយកមកពីបរទេស ព្រះពុទ្ធសាសនា ដែលខ្មែរសម័យនោះ គោរពបូជា គឺព្រះពុទ្ធសាសនាផ្នែក
មហាយាន។

មិនតែប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសាសនា និងជំនឿ កុំអោយក្លាយទៅជាប្រភពបែកបាក់សាមគ្គី និង ជា
សង្គ្រាមផ្ទៃក្នុង ព្រះបាទជ័យវរ្ម័នទី៥ បានមានគោលបំនងចង់បញ្ជូនព្រះពុទ្ធសាសនា ក្នុងនាមព្រហ្មញ្ញសាសនា
ដោយធ្វើព្រះពុទ្ធអោយក្លាយទៅជា ព្រះពោធិសត្វ លោកកេស្វរៈ (ព្រះអិសូរ) ទៅជាព្រះអាទិទេពថ្មីមួយទៀត។
ទិដ្ឋភាពនេះអាចបញ្ជាក់ អំពីអិទ្ធិពលព្រះពុទ្ទសាសនា ដែលបានជ្រួតជ្រាបក្នុងគ្រប់ស្រទាប់ប្រជាពលរដ្ឋ ហើយ
ដែលបានក្លាយទៅជាចំនោទមួយសំរាប់អ្នកកាន់អំនាច។ ដូច្នេះអិរិយាបទរបស់ព្រះមហាក្សត្រ ចំពោះព្រះពុទ្ធ
សាសនា អាចចាត់ទុកជាគោលជំហរនយោបាយ និង ជាផែនការដោះស្រាយបញ្ហាក្នុងសង្គម។

ស្នាដៃ និង ការកសាង
ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គក៏ជាស្ថាប័នក្សត្រ ដែលបានកសាងប្រាង្គប្រាសាទ ដូចព្រះមហាក្សត្រជំនាន់មុនដែរ។
ប្រាសាទភិមានអាកាស ត្រូបានព្រះអង្គសាងសង់មុនគេ ហើយដែលថ្ងៃក្រោយទៅ ព្រះមហាក្សត្រផ្សេង
ទៀតបានកសាងបន្ថែមជាបន្ដបន្ទាប់។ ប្រាសាទនេះ បានសង់នៅចំកន្ដាលអនាគតនគរធំ មានទំហំ ២៥០ម x
៦០០ម។

ប្រាសាតាកែវ ជាស្នាដៃមួយទៀតរបស់ព្រះអង្គ ដែលគេចាត់ទុកជាសក្ខីភាពថ្មី យ៉ាងសំខាន់ ក្នុងការស្ថាប
នា។ ប្រាសាទតាកែវមានទំហំ ១០០ x ១២០ម ហើយមានកំពស់ប្រវែង ៤៥ម។ អ្នកបុរាណវិទ្យាយល់ថា ប្រា
សាទភិមានអាកាស និង ប្រាសាទតាកែវ មានការជាប់ជំពាក់ទាក់ទងគ្នា ក្នុងផ្នែកប្រវត្ដិសាស្រ្ដ។ ព្រះបាទជ័យ
វរ្ម័នទី៥ បានចូលទីវង្គតក្នុងគ.ស ១០០១។ការរីកចំរើននៃអិទ្ធិពលខ្មែរ(ត)


http://abcambodia.wordpress.com/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9E%B8%E1%9E%80%E1%9E%85%E1%9F%86%E1%9E%9A%E1%9E%BE%E1%9E%93%E1%9E%93%E1%9F%83%E1%9E%A2%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7%E1%9E%96%E1%9E%9B%E1%9E%81/
Continue Reading...

Wednesday, October 27, 2010

ព្រះបាទជ័យវរ្ម័នទី៧



ប្រភព http://unitedkhmer.wordpress.com/our-greatest-king/
ព្រះរាជវង្សនិង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើង ជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះនាងឥន្រ្ទទេវី។
ព្រះរាជវង្ស
បើតាមការស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George COEDES) ព្រះបាទជ័យវរ្ម័នេទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ ក្នុងគ.ស១១២៥។ ព្រះមាតាព្រះអង្គព្រះនាមជ័យរាជាចូឌាមណី ព្រះបិតាព្រះអង្គព្រះនាមធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីង របស់ព្រះបាទជ័យវរ្ម័នទី៦។ ដូច្នេះយើងឃើញថា តាមរយៈមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្សមហាក្សត្រខ្មែរជំនាន់មុនអង្គរ(ឬក្នុងសម័យនគរហ្វូណន់-ចេនឡា)។ ចំណែកខ្សែស្រឡាយព្រះរាជវង្សឪពុកព្រះអង្គចុះមកពីព្រះសន្នគិវង្សមហិធរបុរៈ។
យុវភាព
តាមរយៈសិលាចារឹកដដែលយើងបាោដឹងថា កាលបីតាព្រះអង្គព្រះបាទធរណិន្រ្ទវរ្ម័នទី២ នៅសោយរាជ្យជាមហាក្សត្រកម្ពុជា ព្រះបាទជ័យរ្ម័នទី៧បានទទួតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គបានព្រះជន្ម២៥ ព្រះវស្សា។ បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ គឺព្រះនាងជ័យរាជទេវី ប្រហែលជាក្នុងគ.ស១១៤៥ ហើយព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធ កូន ដោយក្តិវិយោគ អួលណែនចុកចាប់រៀងរាល់ថែ្ង ពុំដែលមានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះ ត្រូវបានព្រះនាងឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សរសេរវិញជាភួងកំនាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។ ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា៖ ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី ប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមីគឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្តេចចាមប្រៀបបាននឹងក្រុរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្រ្គាមនឹងខ្មាំង ព្រះនាងជ័យរាជទេវីបានចូលទៅកាន់សីល កាន់ត្រណម គោរពទៅតាមក្បួនប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។ព្រះនាងតែងតែខិតខំសិក្សាស្វាធ្យាយធ៌ម បួងសួងបន់ស្រន់ សុំឲព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះឈ្នះអស់លើសត្រូវ។ ព្រះនាងមានរូបកាយស្គាំងស្គម ហើយមិនយកព្រះទ័យទុកដាក់នឹងព្រះកេសាព្រះនាងឡើយ។ កាលណាបើនឹកឃើញដល់ព្រះស្វាមីម្តងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជ័យរាជទេវី នៅតែស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច។
ជីវិតតស៊ូព្យាយាមរង់ចាំ

ជីវិតតស៊ូព្យាយាមរង់ចាំ
នៅគ.ស១១៦០ព្រះបាទជ័យវរ្ម័នទី៧ កំពុងធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពចាមនៅមុខក្រុមពិជ័យ។ គ្រានោះព្រះអង្គបានទទួលដំណឹងថាបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ ព្រះនៅតែបន្តធ្វើសង្គ្រាមវាយបប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើមហាក្សត្រថ្មី ដោយគ្មានវៀចវេរ។ នៅពេលដែលព្រះអង្គទទួលដំណឹងថា នៅព្រះរាជធានីមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងត្រលប់ចូលមកនគរវិញ ដើម្បីជួយជ្រោមជ្រែងព្រះរាជា។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ។ ព្រះបាទយសោវរ្ម័នត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្រ្ទកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។ ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីរាជាភិសេក ហើយប្រកាសខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។ កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹងស្តេចជ្រែករាជ្យ ដើម្បីដណ្តើមរាជ្យបល័្លង្គមកវិញទេ។ព្រះនឹងនៅស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិត អារម្មណ៍ឲផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅប្រាសាទព្រះខ័ន្ធ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រាវសិក្សាពិចារណាផ្លូវចំរើន រង់ចាំឳកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ធផលនៃការតស៊ូ
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយៈពេល១៧ឆ្នាំ (គ.ស១១៦០-១១៧៧) ទើបឳកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជា និងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យ បានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំ ទើបទទួលបានលទ្ធផលល្អ។ នៅគ.ស១១៨១ ព្រះអង្គបានតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម ហើយព្រះអង្គបានប្រកាសជាមហាក្សត្រនគរកម្ពុជា ហើយទទួលរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧ បានព្រះជន្មប្រហែលជាជាង៥០ព្រះវស្សា។ចំណែកខាងអគ្គមហេសីជ័យរាជទេវី ព្រះអង្គវិញ ដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនត្រ័យ ដែលបានជ័យព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត។
ក្រោយពីព្រះរាជអគ្គមហេសី ជ័យទេវីចូលទីវង្គត ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ អភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភឺ្លថ្លាមោះមុត ឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្ត មានធ៌មមេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី ដែលជាមហេសីព្រះបាទជ័យវរ្ម័នទី៧ សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ធឳវាទ។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ធសាសនាមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើន សុទ្ធតែមានជំនឿ ជឿនិង ធ្វើសក្ការៈបូជាថ្វាយចំពោះព្ឬះពុទ្ធសាសនា។បុត្រព្រះអង្គព្រះនាមតមលិន្ទ បានបួសជាសង្ឃ ហើយបានទៅបន្តការសិក្សានៅកោះសិរីលង្កា។បុត្រមួយព្រះអង្គទៀត ព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្ម នៅប្រាសាទព្រះខ័ណ្ឌ។
កិត្យានុភាព
ព្រះបាទជ័យវរ្ម័នទី៧ ដោយសាការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថា ជាជោគជ័យផ្ទាល់ខ្លួន។ តែព្រះអង្គបានយកជោគជ័យនេះ ព្រមទាំងឥទ្ធិពលអំនាច ការចេះដឹង បទពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ ផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សន្តិភាព វឌ្ឍនភាព ដល់ប្រជានុរាស្ត្រ ដោយគ្មានរើសអើងវណ្ណៈ។ ការកសាងរបស់ព្រះអង្គមិនមែនតែប្រាងប្រាសាទដ៏ធំស្កឹមស្កៃនោះទេ ព្រះអង្គបានកសាងទំនុកបំរុងសាសនា ក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ។ក្នុងរជ្ជកាលព្រះអង្គ នគរចាម្ប៉ាបានក្លាយជាអាណាខេត្តខ័ណ្ឌខ្មែរ។ ទឹកដីខ្មេរក៏បានលាតសន្ធឹងវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរនៅក្នុងអាស៊ីអាគ្នេយ៍។ ចក្រភពខ្មែរក្នុងរាជ្យជ័យវរ្ម័នទី៧ មានចាម្ប៉ា បច្ចុប្បន្នលាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាឡេស៊ី។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានចូលទីវង្គតក្នុងគ.ស១២០២។
Continue Reading...

Sunday, August 1, 2010

ឫសកែវនៃវប្បធម៌ខ្មែរតាមអាវុធថ្ម

បុព្វការី​ជន​របស់​មនុ​ស្សបាន​មានជីវិត​រស់រាន​ប្រមាណ​ជា ៤ លាន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​អា​ហ្វ្រិ​ច ហើយ​ដើរ​ជើង​ពីរ ។ ពួកគេ​បាន​ផ្តើម​ការប្រើប្រាស់​ថ្ម​ធើ្វ​ជា​អាវុធ​ប្រមាណ ២,៨ លាន​ឆ្នាំមុន​គ.ស ។ ឧបករណ៍ប្រើប្រាស់​ធើ្វ​អំពី​ថ្ម​ដែល​ចាស់​ជាងគេ គឺ​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អេ​ទី​យ៉ូ​ពី ។ នៅក្នុង​ឧ​ប​ទី្វ​ប​ឥណ្ឌូចិន​ដែលជា​ទឹកដី​កំណើត​របស់​អម្បូរ​ខ្មែរ-មន ឬ មន-ខ្មែរ ការប្រើ​ឧបករណ៍​ថ្ម​ត្រូវបាន​ផ្តើមឡើង​តាំងពី ១ លាន​ឆ្នាំ​តែប៉ុណ្ណោះ (ឡាំ​ប៉ាង​ប្រទេស​ថៃ) រហូតដល់​សម័យ​លោហធាតុ​ប្រមាណ ១៥០០-១០០០ ឆ្នាំមុន​គ.ស ។ គេ​កំណត់​អាយុ​តាមរបៀប ( K40/Ar40 ) ។ ការស្រាវជ្រាវ​ឱ្យដឹងថា នៅ​កម្ពុជា​ក្រោម ឧស្សាហកម្ម​ថ្ម​មាន​អាយុ​ពី ៥៦០.០0០ ឆ្នាំទៅ ៦៥០.០០០ ឆ្នាំ ។ រីឯ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ឧស្សាហកម្ម​ថ្ម​នៅ​វាល​ស្បូវ​រវាង​ខេត្តក្រចេះ និង​សឹ្ទ​ង​ត្រែង​មាន​អាយុ​ពី ៥១០.០០០ ទៅ ៦៩០.០០០ ឆ្នាំមុន​គ.ស ។ ទិន្នន័យ​ខាង​បុរេប្រវត្តិ​​ទាំងនោះ​បង្ហាញ​ឱ្យ​យើង​ស្វែងយល់​អំពី​ចំណាស់​ នៃសំណង់​គ្រឹះ​របស់​វប្បធម៌-អរិយធម៌​ខ្មែរ​ដែលមាន​អាយុ​ដ៏​យូរលង់​ណាស់​ មកហើយ មុន​ការបង្កើត​អាណាចក្រ​ភ្នំ​នា​ដើម​ស.វ​ទី ១ នៃ​គ.ស ក្រោម​ឥ​ទិ្ធ​ពល​វប្បធម៌​ឥណ្ឌា (ម.ត្រា​ណេ)
អំពីខ្មែរកាលពីមុន!
នៅក្នុង​អត្ថបទ​មុននេះ​ យើង​បាន​រៀបរាប់​អំពី​ការ​ស្លៀក​ប៉ឹង​របស់​បុរស​នា​សម័យអង្គរ ​តែ​ក្នុង​ឯកសារ​នេះ យើង​នឹង​និយាយអំពី​ប៉ឹង​របស់​ស្ត្រី​ខ្មែរ​នា​សម័យអង្គរ​ម្តងវិញ ​ដោយ​លើកយក​នូវ​ភស្តុតាង​ថ្មី​មួយ​មក​បង្ហាញ ។ អ្វី​ទៅ​ដែល​ហៅថា​ប៉ឹង ? ប៉ឹង​គឺជា​ក្រណាត់​ដែល​បងប្អូន​ខ្មែរលើ​ភេទ​ស្រី​ស្លៀក​ដើម្បី​បិទបាំង​នូវ​ កេរ្តិ៍ខ្មាសរបស់ខ្លួន ។ ពោលគឺ​សម្លៀកបំពាក់រ​បស់បង​ប្អូន​ខ្មែរលើ​មួយ​ប្រភេទ ។ ប៉ឹង​ស្ត្រី​មាន​លក្ខណៈ​ដូចជា​ប៉ឹង​របស់​បុរស​ដែរ​តែ​ខ្លី​ជាង ហើយ​ជូន​កាល​មាន​ក្បាច់​ឆ្មារ​ល្អ​ប្រណីត​មិន​ខុសពីសំពត់​របស់​ស្ត្រី​ខ្មែរ ​នា​សម័យនេះ​ប៉ុន្មាន​ដែរ ។ ដូច​ប៉ឹង​បុរសដែរ ​ប៉ឹង​ស្ត្រី​មាន​ប្រវត្តិ​យ៉ាងយូរ​លង់​ណាស់​មកហើយ ។ យោង​លើ​ការវិភាគ​ចម្លាក់​នា​សម័យ​វប្បធម៌​លោហធាតុ​ យើង​អាច​ដឹងថា ​បុព្វបុរស​ខ្មែរ​ដែលជា​ស្ត្រីភេទ​បានប្រើប្រាស់​សម្លៀក បំពាក់​ប្រភេទ​នេះ​យ៉ាងហោចណាស់​ក៏ ១៥០០ ឆ្នាំមុន​គ.ស​ដែរ ។ សូមជម្រាបថា​ រហូតដល់​សព្វថ្ងៃ​ ប្រពៃណី​នេះ​ត្រូវបាន​បន្ត​ដោយ​សហគមន៍​មន-ខ្មែរ​នៅក្នុង​ឧបទ្វីប​ ឥណ្ឌូចិនយើង​នេះ​នៅ ឡើយ ​ដូច​ករណី​នៃ​ជនជាតិភាគតិច​គ្រឹ​ង ទំ​ពូន ខា ខ្មុ ស្ទៀងជាដើមជា​សក្ខីកម្ម​ស្រាប់ ។ យ៉ាងណាមិញ ការនិយម​ប៉ឹង​របស់​ស្ត្រី​ខ្មែរ​នា​សម័យអង្គរ ​ក៏ត្រូវ​បាន​គូសបញ្ជាក់​តាមរយៈ​ចម្លាក់​ប្រាសាទ​សិលា​ផងដែរ ។ មូលហេតុ​នៃ​ការស្រុតចុះ​ប្រពៃណី​ខាងលើនេះ​បណ្តាលមកពី​សម្ពាធ​នៃ​លទ្ធិ​សាសនា ដែលមាន​ប្រភព​ចេញពី​ឥណ្ឌា​ និង​ទំនើបកម្ម​ដែល​សង្គម​ខ្មែរ​បាន​ឆ្លងកាត់​ចាប់​តាំងតែ​ពីក្រោយ​សម័យអង្គរ ​មក ។ គប្បី​ជ្រាបថា ចាប់តាំងពី​ស.វទី ១៩ មក​ សង្គម​ខ្មែរ​បាន​ស្គាល់​នូវ​ការ​បដិវត្ត​ផ្នែក​សម្ភារៈ និងសតិបញ្ញា​ស៊ីជម្រៅ​មួយ​ដែលជា​លទ្ធផល​នៃ​ឥទ្ធិពល​របស់​ប្រទេស​អឺរ៉ុប ជា​ហេតុដែល​បណ្តាលឱ្យមាន​ការបោះបង់ចោល​នូវប្រពៃណី​ស្លៀក​ប៉ឹង​របស់​ស្ត្រី​ ខ្មែរ ។ សូម​រំលឹក​ផងដែរ​ថា ការដែល​កុលសម្ព័ន្ធ​ខ្មែរលើ​រួម​ឈាមជ័រ​ជាមួយ​ខ្មែរ​ រស់​នៅតាម​ខ្ពង់រាប ឬវាលទំនាបនៃ​ជ្រោយ​ឥណ្ឌូចិន​នៅ​បន្ត​ទម្លាប់​ស្លៀក​ប៉ឹង​រហូតដល់​ សព្វថ្ងៃនេះ ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់​ឆ្លុះប​ញ្ជាំ​ង​នូវ​និរន្តរភាព ​នៃ​ខឿនវប្បធម៌​រួម​រវាង​កុល​ស​ម្ព័​ន​មន-ខ្មែរ និងខ្មែរ ហើយ​និងការរួម​ពូជសាសន៍​តែមួយ ។ ខាងលើនេះ​ស​ឱ្យឃើញថា​ផ្ទុយ​ពី​ជនជាតិ​យួន លាវ និងសៀម​ដែលជាជនជាតិ​ចំណូល​ថ្មី​ ហើយ​ដែលសំណង់​សម្ភារៈ និង វប្បធម៌​មាន​លក្ខណៈ​ខុសពី​អំបូរ​មន-ខ្មែរ ​ពោលគឺ​កុលសម្ព័ន្ធ​ខ្មែរលើ និងខ្មែរ ​បានកើត​នៅលើទឹកដី​ឥណ្ឌូចិន​នេះ​ផ្ទាល់​ដែលជា​មាតុ​ភូមិ កំណើត​របស់ខ្លួន ហើយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​សំណង់​វប្បធម៌​បុរេប្រវត្តិសាស្ត្រ​ទាំងឡាយ (ម.ត្រា​ណេ) ។

ខ្មែរនិយមសាក់លើខ្លួនប្រាណមានមកតាំងពី ២៥០០ ឆ្នាំមុនគ.ស
នៅ​ចុង​សម័យ​ថ្ម​រំលីងនិង​ដើម​សម័យ​លោហធាតុ (២៥០០-៥០០ ឆ្នាំមុន​គ.ស) គឺជា​សម័យកាល​មួយ​ដែល​បុព្វការី​ជន​ខ្មែរ​រស់នៅ​ជា​កុលសម្ព័ន្ធ​កសិករ​នៅឡើយ បាននិយម​ការ​សាក់​លើ​ខ្លួនប្រាណ​រួចទៅហើយ ។ ជាមួយគ្នានេះដែរ ពួកគេ​ក៏​ចេះស្លលោហធាតុ​សម្រាប់ធ្វើ​ឧបករណ៍ ប្រើប្រាស់​ក្នុងសង្គម និង​បានទទួល​នូវការលូតលាស់​ខាង​វប្បធម៌​គ្រប់​វិស័យ​ទៅហើយ ។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ស.វ​ទី ៣-២មុន​គ.ស ទើប​មានការ​កត់ត្រា​ដោយ​ជនជាតិ​ចិន​អំពី​ការ​សាក់ ការ​ស៊ី​ម្លូ​ស្លា ការប្រើ​ធ្នូរបស់​បុព្វការី​ជន​ខ្មែរ​ដែល​នា​ជំនាន់​នោះ​នៅ​ស្លៀក​ប៉ឹង និង​លែងខ្លួន​នៅឡើយ ។ សូមបញ្ជាក់ថា នៅទីនេះ​ជនជាតិ​នៃ​ភូមិភាគ​ខាងត្បូង​សម្រាប់​ចិន គឺ​សំដៅទៅលើ​កុលសម្ព័ន្ធ​នានា ​ដែល​ក្នុងនោះរួមមាន​កុល-សម្ព័ន្ធ​មន-ខ្មែរ ហើយ​ពួកគេ​ក៏នៅតែមាន​វត្តមាន​រហូត​មកដល់​បច្ចុប្បន្នភាព​នេះដែរ ។ ដូចនេះ ការលើក​យកមក​បង្ហា​ញ​ខាងលើនេះ​ដែល​ផ្អែក​តាម​ឯកសារ​ចិន​ជាលាយលក្ខណ៍អក្សរ គឺជា​ភ័ស្តុតាង​ស្តីពី​ការ​សាក់​ខ្លួន​របស់​ដូនតា​ខ្មែរ​ដែលជា​ខ្មែរ​ដើម​ យ៉ាង​ប្រាកដ​ដោយ​ឥត​ប្រកែក​បាន ។ កាលពី​ឆ្នាំ ១៩៦៨ យើង​បាន​រកឃើញ​នូវរូបចម្លាក់​មនុស្ស​ស្រី​មួយ​នៅក្នុង​បរិវេណ​នៃ​ភ្នំ​ល្អាង ​ស្ពាន​នៅ​ខេត្តកំពត ហើយថ្មីៗនេះបាន​រកឃើញ​សត្វ​គោមួយ​ចំនួន​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ពាក់ព័ន្ធ​ទៅនឹង​ប្រពៃណី​សាក់​ខ្លួន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ។ បុរាណវត្ថុ​ទាំងនោះ​ដែលមាន​ស្នាម​រង្វង់​នៅ​ជុំវិញ​យោនី​មនុស្ស ឬក៏​នៅលើដងខ្លួន​សត្វ ជាពិសេស​សត្វ​គោ​ពុំមែន​ឥតមាន​ហេតុ-ផល​នោះឡើយ ។ ពិតណាស់​ស្លាកស្នាម​ទាំងនោះ គឺជា​និមិត្តសញ្ញា​ប្រកបដោយ​អត្ថន័យ​ច្បាស់លាស់ និង​ជាក់លាក់​របស់​វា ។ លើស ពីនេះទៅទៀត គឺជា​ភស្តុតាង​មួយ​បង្ហាញ​នូវ​ចំណាស់នៃ​ការនិយម​សាក់​តាំងពី​សម័យ​បុរាណកាល​ ដ៏​យូរលង់​ណាស់​មកហើយរបស់​ជន​ជាតិខ្មែរ ។ សូមបញ្ជាក់ថា រូប​ស្ត្រី​ដែល​ប្រហែលជា​តំណាងឱ្យ​ម្តាយដើម​នោះ មានអាយុយ៉ាងតិចណាស់​ក៏​រវាង ២៥០០ ឆ្នាំមុន​គ.ស​ដែរ រីឯ​ដងខ្លួន​សត្វ​គោ​វិញ​នោះ​មាន​អាយុ​ត្រឹមតែ​ស.វ​ទី ៥ ដល់​ស.វ​ទី ៣ មុន​គ.ស​តែប៉ុណ្ណោះ ។ ស្ថានីយ​ទាំងពីរ​នេះ​មាន​អាយុកាល​ខុសគ្នា​ដោយហេតុថា ស្រទាប់ ដី​វប្បធម៌​នៅ​ភ្នំ​ល្អាង​ស្ពានមានអាយុប្រមាណ​ជា ៤២៩០ ឆ្នាំមុន​គ.ស រីឯ​ស្ថានីយ​ភូមិ​ស្នាយនៅបន្ទាយមានជ័យ​មាន​អាយុ​តិចជាង ។ សូមជម្រាបថា ការ​សាក់​នេះ​ពុំមែន​គ្រាន់តែ​ជា​សញ្ញា​សម្រាប់​ទាក់ទាញ​នូវឥទ្ធិពល​ ធម្មជាតិ ឬ​ព្រលឹង​នៃ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ឬក៏សម្រាប់អ្នកចម្បាំង ក្នុង​គោលបំណង​សុំ​ការ​បីបាច់​ថែរក្សា​ខ្លួនប្រាណ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​កត្តា​មួយ​បង្ហាញ​នូវ​អំណាច​បារមី​ម​ហិ​ទ្ធិ ​រិ​ទ្ធិឬ​ឋានៈ ឬ​ភាព​អង់អាច​ក្លាហានអស្ចារ្យ​របស់​អ្នក​ដែលមាន​សាក់​នៅលើ​ខ្លួន​ផងដែរ ហើយ​ភាពល្បីល្បាញ​នៃ​សាក់ គឺ​បណ្តាលមកពី​ភាព​ស័ក្តិសិទ្ធិ​នៃ​សញ្ញា​ទាំងនោះ​ដែល​គេ​ចាត់ទុកថា ជា​សញ្ញា​បង្កប់​នូវថាមពល​ពិសិដ្ឋ​អមតៈ​ដែល​បុព្វបុរស​បានផ្តល់​ជូន​កូនចៅ ។ សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា រហូតមកដល់​សព្វថ្ងៃ​នេះ កុលសម្ព័ន្ធ​ខ្មែរលើ ឬ​ខ្មែរ​ដើម​ដែល​រស់​នៅតាម​ព្រៃភ្នំ ឬ​ខ្ពង់រាប​មួយចំនួន នៅតែ​ពេញនិយម​ប្រពៃណី​សាក់​របស់​ពួកគេ​ដែរ ដែលជា​ភស្តុតាង​បង្ហាញ​នូវ​ភាព​ចាស់ជរា​នៃ​វប្បធម៌​សាក់​នេះ ។ ជារួម​គេ​អាច​និយាយបានថា ​ប្រពៃណី​សាក់​ខ្លួន​ខាងលើនេះ ដែលដើមឡើយជាសិល្បៈចម្បាំងផងដែរនោះ គឺជា​ការបង្ហាញ​បញ្ជាក់ ឬ​ការ​សម្គាល់​នូវ​អត្តសញ្ញាណ​នៃ​ពួក​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងនោះ​ ដែល​រស់​ជាក្រុមៗក្នុង​សហគមន៍​តូចធំ​ទាំងឡាយ ។ មានន័យថា​សញ្ញា​ពិសិដ្ឋ​ទាំងនោះ គឺជា​លក្ខណៈវិនិច្ឆ័យ​នៃ​អត្តចរិត ឬលក្ខណៈសម្បត្តិ​ផ្ទាល់​របស់​ក្រុមនីមួយៗ ។ សរុបមក ការ​ប្រសូត​ឡើង​តាំងតែ​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​នៃ​ប្រពៃណី​សាក់​នេះ គឺជា​មរតក​វប្បធម៌​អរូបី​ត្រូវបាន​បន្ត​រហូត ដល់​ស​ព្វ​ថ្ងៃនេះ ហើយ​កំពុងតែពេញនិយម​ដោយ​ជនជាតិខ្មែរ និង​ខ្មែរលើ ។ រីឯ​ការ​ឆ្លាក់ព្រះគាថាជាអក្សរមូល ឬបាលី ឬក៏ការគូរ​យន្ត្រ លើខ្លួនប្រាណ​បែប​ព្រាហ្មណ៍ និងពុទ្ធ​និយមវិញ គឺជាសមិទ្ធផលនាជំនាន់ក្រោយតែប៉ុណ្ណោះ (ម.ត្រា​ណេ) ។
Continue Reading...

កាលបរិចេ្ឆទនៃប្រវត្តិសាស្រ្ត

កាលបរិចេ្ឆទនៃប្រវត្តិសាស្រ្តកម្ពុជា
នៅលើ​ជ្រោយ​ឥណ្ឌូចិន​យើង​នេះ ជនជាតិខ្មែរ​ដែល​ស្ថិតនៅក្នុង​អម្បូរ​មន-ខ្មែរ ជា​ជនជាតិ​ចាស់​ជាងគេ ហើយ​ជនជាតិ​នេះ​មាន​វប្បធម៌-អារ្យធម៌​របស់ខ្លួន​ផ្ទាល់​យ៉ាងហោចណាស់​ក៏​ពីរ​ វាង ១ លាន​ឆ្នាំ និង ៦៨០.០០០ ឆ្នាំមុន​គ.ស​មកហើយ​ដែរ ។ វប្បធម៌​នេះ​មាន​ការវិវត្ត​ពី​សម័យមួយ​ទៅ​សម័យមួយ​ពី​ភាពសម្បូរ​បែប​ដល់​ភាព ​លូតលាស់​រុងរឿង​លើ​គ្រប់​វិស័យ ។ ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍ធំៗ ដែលជា​សមិទ្ធផល​នៃ​សង្គម កាលប្រវត្តិ​សាស្ត្រ​កម្ពុជា​ត្រូវគេ​បែងចែក​ជា​ពីរ​សម័យកាល គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ ។ គេ​អាច​ចែក​កាល ឬ​យុគនីមួយៗខាងលើនេះ​ជាច្រើន​កង់​ថែមទៀត ដូចជា​សម័យ​ថ្ម​បរម​បុរាណ សម័យ​ថ្ម​ក្រួស​បំបែក សម័យ​លោហធាតុ សម័យ​ប្រវត្តិសាស្ត្រ​យុគ​បុរាណ យុគកណ្តាល និង​យុគ​ទំនើប ។ ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​ចាប់ពី​រវាង​ប្រមាណ ១ លាន​ឆ្នាំ និង ៦៨០.០០០ ឆ្នាំ​រហូតដល់​ស.វ​ទី ១ មុន​គ.ស មនុស្ស​ខ្មែរ​ពុំទាន់​ចេះ​ប្រើ​តួអក្សរ​កត់ត្រា​សម្រាប់​ម​នុស្ស​ជំនាន់​ ក្រោយ​នូវ​រឿងរ៉ាវ​សាសនា​សេដ្ឋកិច្ច និង​នយោបាយ​នៅឡើយ​ទេ ។ គេ​គ្រាន់តែ​ចងចាំ​ដោយ​ការ​ទន្ទេញ​ចាំមាត់​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ សង្គម​គ្រួសារ​តែប៉ុណ្ណោះ ។ បរិបទ​វប្បធម៌​ខាងលើនេះ គេ​អាច​ប្រៀប​នឹង​សហគមន៍​ខ្មែរលើ ដូចជា​ព្នង ទំពួន​ជាដើម​ដែល​គ្មាន​ប្រវត្តិសាស្ត្រ​សរសេរ​ដោយ​មានតែ​ការបញ្ជាក់​ពី​ ថ្ងៃខែ​របស់ខ្លួន ។ ខុសពី​សម័យមុន​សម័យ​កាល​ទី ២ នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ឡើង​នៅ​ស.វ​ទី ១ នៃ​គ.ស គឹជា​សម័យ​ប្រវត្តិសាស្ត្រ ។ ក្នុង​សម័យនេះ​ខ្មែរ​យើង​មាន​អក្សរ​ប្រចាំ​ជាតិ​របស់ខ្លួន​ដោយ​អ្នកដឹកនាំ​ បាន​ខ្ចី​តួអក្សរ​ឥណ្ឌា​មក​ចងក្រង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។ ប៉ុន្តែ​ការប្រើប្រាស់​តួរ​អក្សរ​នៅ​ពុំទាន់​បាន​ផ្សព្វផ្សាយ​ចូល​គ្រប់​ ច្រកល្ហក​ពេញ​ប្រទេស​នៅឡើយ​ទេ ។ នា​សម័យ​ដើម​នោះ វា​ជា​បុព្វសិទ្ធិ​របស់​អ្នកដឹកនាំ​កំពូល ឬក៏​របស់​អ្នកលក់ដូរ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ ។ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ជាតិ​របស់ខ្លួន​ជាង ២០០០ ឆ្នាំ​មកហើយ ។ រីឯ​ការប្រើប្រាស់​តួអក្សរ​ក៏មាន​ចំណាស់​ដូចគ្នា​ដែរ ទោះបីជា​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ ការអប់រំ​ការបង្រៀន​អក្សរ ឬ​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួអក្សរ​ពុំទាន់​មាន​លក្ខណៈ​ទូលំទូលាយ​ក៏ដោយ ។ សូម​កុំភ្លេចថា​អក្សរ​នេះហើយ មិន​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​កត់ត្រា​ព្រឹត្តិការណ៍​ក្នុងសង្គម​ប៉ុណ្ណោះ ​ទេ ក៏ប៉ុន្តែ​ជា​យាន​សម្រាប់​ផ្សព្វផ្សាយ​នូវ​មនោគមន៍វិជ្ជា សាសនា និង​ជា​មធ្យោបាយ​សម្រាប់​ពង្រីក​អំណាចកណ្តាល​របស់​ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំ​សង្គម ។ ការរៀបរាប់​ខាងលើនេះ​បាន​បញ្ជាក់ថា​ការអនុវត្ត​ច្បាប់ ការផ្សាយ​សាសនា ជាពិសេស​ព្រហ្មញ្ញសាសនា និងព្រះពុទ្ធ សាសនា​ដែល​អាជ្ញាធរ​បាន​អនុវត្ត​នា​សម័យ​នគរ ភ្នំ​ពីស.វ​ទី ១ ដល់ ៧ មិនបាន​សំដៅ​តែ​មនុស្ស​យើង​នៅតាម​ទីក្រុង គឺត្រូវធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​តំបន់​ដែល​គ្រប់គ្រង​ដោយ​ព្រះរាជា​ខ្មែរ ហើយ​ការអនុវត្ត​នេះ​ពុំ​អាច​នឹង​ធ្វើឡើង​បានទេ​ប្រសិនបើ​ពុំមាន​អក្សរ​ សម្រាប់​ចែង​ជា​ច្បាប់ បញ្ញត្តិ ឬ​បទបញ្ជាផ្សេងៗបាន (ម.ត្រា​ណេ) ។
Continue Reading...

ប្រាសាទ

ប្រាសាទកោះកេរ (ខេត្តព្រះវិហារ)
ប្រាសាទក្រវ៉ាន់
ប្រាសាទក្រោលគោ
ប្រាសាទកុដិគូរ
ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
ប្រាសាទកំពង់ព្រះ
ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម)
ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
ប្រាសាទចៅសាយទេវតា
ប្រាសាទចៅសិវិបុល
ប្រាសាទជប់ពល (ខេត្តតាកែវ)
ប្រាសាទដំបងដែក
ប្រាសាទថ្មបាយក្អែក
ប្រាសាទតាកែវ
ប្រាសាទតានៃ
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
ប្រាសាទតាមាន់ធំ​(ខេត្តឧត្ដរមានជ័យ)
បា្រសាទតាមាន់តូច​(ខេត្តឧត្ដរមានជ័យ)
បា្រសាទតាក្របី​(ខេត្តឧត្ដរមានជ័យ)
ប្រាសាទតាសោម
ប្រាសាទត្រពាំងផុង
ប្រាសាទទ
ប្រាសាទទេពប្រណម្យ
ប្រាសាទទន្លេស្ងួត
ប្រាសាទធម្មនន្ត
ប្រាសាទនរាយ (ខេត្តព្រះវិហារ)
ប្រាសាទនាគព័ន្ធ
ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
ប្រាសាទបក្សីចាំក្រុង
ប្រាសាទបន្ទាយក្តី
ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
ប្រាសាទបន្ទាយធំ
ប្រាសាទបន្ទាយព្រៃ
ប្រាសាទបន្ទាយសំរ៉ែ
ប្រាសាទបន្ទាយស្រី
ប្រាសាទបាគង (ក្រុមប្រាសាទរលួស)
ប្រាសាទបាតជុំ
ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
ប្រាសាទបាពួន
ប្រាសាទបាយ័ន
ប្រាសាទបាសែត (ខេត្តបាត់ដំបង)
ប្រាសាទបឹងមាលា
ប្រាសាទព្រៃប្រាសាទ
ប្រាសាទព្រះខ័ន
ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស)
ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម)
ប្រាសាទព្រះប៉ាលីឡៃ
ប្រាសាទព្រះពិធូ
ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
ប្រាសាទភូមិប្រាសាទ
ប្រាសាទភ្នំក្រវ៉ាន់
ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)
ប្រាសាទភ្នំធំ
ប្រាសាទភ្នំបាខែង
ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
ប្រាសាទភ្នំបាសិទ្ឋ
ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម)
ប្រាសាទភ្នំបូក
ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
ប្រាសាទមានជ័យ
ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងលិច
ប្រាសាទយាសពាន (ទន្លេបាទី)
ប្រាសាទយាយពៅ (ខេត្តតាកែវ)
ប្រាសាទរោងរមុង
ប្រាសាទលាក់នាង
ប្រាសាទលលៃ (ក្រុមប្រាសាទរលួស)
ប្រាសាទល្បើក
ប្រាសាទវត្តខ្នា
ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម)
ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
ប្រាសាទវិមានអាកាស
ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
ប្រាសាទសំបូរព្រៃគុប (ខេត្តកំពង់ធំ)
ប្រាសាទស្រឡៅ
ប្រាសាទស្វាយព្រាហ្មណ៍
ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម)
ប្រាសាទអកយំ
ប្រាសាទអង្គរវត្ត
ប្រាសាទអណ្ដែត
លានជល់ដំរី
លានស្ដេចគម្លង់
ស្ពានថ្ម
ស្រះស្រង់
ប្រាសាទប្រែរូប
ប្រាសាទព្រៃ
ប្រាសាទព្រៃក្មេង
Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ