Sunday, August 1, 2010

រឿងអា​ខ្វាក់ អាខ្វិន

កាល​ ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ន្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អាខ្វិនៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក់​ណាស់ ក៏​គិត​គ្នា​ថា « យើង​នឿយ​ហត់​លំបាក់​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់​​» ហើយ​អាខ្វាក់​សួរ​អាខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្តេច? » ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏បបួល​គ្នា​ចុះ​តៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯក្បាល ម្នាក់​ឯកន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ ។ អាខ្វាក់​មើល​មិន​ឃើញ​អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថា ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮសំឡែង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «​យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ» ។ អាខ្វាក់​អាខ្វិន ខំអុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះ ឮសម្លេង​តាវ៉ៅយំ ភ្លឺ​ព្រាង​ៗ​ពីឯកើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា « អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។ អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។ លុះ​នៅ​យូរ​ទៅ អាខ្វាក់​អាខ្វិន​បបួល​គ្នា​រត់​ទៀត អាខ្វិន​និយាយ​នឹង​អាខ្វាក់​ថា « យើង​រត់​ម្តង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ចើង​គោក​វិញ» ។ អាខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្តេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ » ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់​ អាខ្វាក់​លើក​ងាខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ ។ ឯម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អាខ្វាក់​អាខ្វិន ដឹង​ថា​អាខ្វាក់​អាខ្វិន​រត់​ ប៉ុន្តែ​គិត​ថា​« មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ អាខ្វាក់​អាខ្វិន​ខំរត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា « ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ អាខ្វាក់​អាខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន » ។ អាខ្វិន​បញ្ចេះ​អាខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អាខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮសោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ» ។ អាខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អាខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ » ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ ខ្លា​ឃើញ​អាខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កំរើក​ខ្លួន​អាខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អានប់​កូន​ក្រោល» អាខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ ឯខ្លា​គិត​ខ្លាច​អាខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អាខ្វាក់​ធ្វើ​ម្តេច​ក៏​ចេះ​តែ​ទៅ​តាម​អាខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អាខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អានប់​កូន​ក្រោល អាខ្វិន​ឃើញ​ហើយ​ប្រាប់​អាខ្វាក់​ថា «អាខ្វាក់​! ខ្លា​ទេ! » ។ អាខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អាខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អាខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា ។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​រត់​ទៅ ។ ក្នុង​ពេល​នោះ អាខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អាខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា « ស្តាយ​អានប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។ លុះ​ទៅ​ដល់​កណ្តាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្តើក​មួយ អាខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អាខ្វាក់​ថា « វ៉ីយ​អាខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ អាខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អាខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ អាខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ » ។ ហើយ​អាខ្វាក់​អាខ្វិន​យក​របស់​ទាំង​អស់​មានបាយ​មួយ​ឆ្នាំ​ដែល​គេ​ដាំ​តុក​នៅ ​ជើង​ក្រាន​ផង អាខ្វិន​លាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អាខ្វាក់​ទៀត ។ អាខ្វាក់​ជាមនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។ អាខ្វិន​ឃើញ​ប្រាប់​អាខ្វាក់​ថា « នៃ​វ៉ីយ​មាន​គេ​មក​យក​ឃ្មុំ» អាខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វ៉ីយ​ចែក​ឃ្មុំ​គ្នា​ស៊ីផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អាខ្វាក់ ​អាខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន​ យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ​ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អាខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ អាខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អាខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អាខ្វាក់​ថា « អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អាខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន​អាខ្វិន​ទះ​កំភ្លៀង​អាខ្វាក់​ឲ្យ​ តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អាខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អាខ្វាក់​ប្រាប់​ទៅ​អាខ្វិន​ដូច​មុន អាខ្វាក់​អាខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បីដង ។ ក្រោយ​ទៀត​អាខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អាខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថាលាមក​ក៏​ប្រាប់​ទៅ​ អាខ្វិន​ថា «វ៉ីយ​អាខ្វិន!​អាដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង» ។ អាខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អាខ្វិន​និយាយ​គ្នា​ថា» យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អាចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់ តែ​បញ្ឆោត​យើង​ដូច្នេះ» ។ អាខ្វាក់​អាខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អាខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ឌៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏ស្រែក​ហៅ​ថា « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក​។ លុះ​ដើរ​ទៅ​ដល់​អាខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។ អាខ្វាក់​អាខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​ មាន​ស្តេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ ថ្ងៃ​ដែល​អាខ្វាក់​អាខ្វិន​ទៅ​ដល់​នោះ ស្តេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្តេច ។ នាង​ពៅ​អាណិត​អស់​រាស្រ្ត នូវ​នាហ្មឺន​និង​ស្តេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អាខ្វាក់​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​ងាខ្វិន​ប្រាប់​អាខ្វាក់​ថា « យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្តេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​វា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮសន្ទឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំតែ​នៅ​មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ ឯអាខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អីយក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ» ។ នាង​ពៅ​ឮ​អាខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ អាខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អាខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ខ» ។ អាខ្វិន​ឮ​នាង​ពៅ​ថា «យក្ខ​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់​។ អាខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ​ បិទ​ទ្វារ​សាលា​ទាំង​អស់ ។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ​។ អាខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា « នរណា​បិទ​ទ្វារ​សាលា​អញ? ។ អាខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម៉្លេះ? » ។ អាខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ខើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំណាស់​ សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ខ​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។ អាខ្វាក់​បោះ​អណ្តើក​ទៅ​ឲ្យ​យក្ខ​មើល ។ យក្ខ​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អាខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា​«រោម​ជើង​អញ​ ប៉ុណ្ណេះ» ។ យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អាខ្វាក់​អាខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្ខ​វា​ត្រឡប់​ទៅ​វិញ ។ ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ? » ។ នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អាខ្វាក់​ថា « នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អាខ្វាក់​ឮនាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ អាខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អាខ្វាក់ ។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​កចូល​មក អាខ្វាក់​ឮសន្ធឹក​យក្ខ​ច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។ អាខ្វាក់​អាខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។ លុះ​ព្រឹក​ឡើង​អាខ្វាក់​ដាក់​អាខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អាខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អាខ្វាក់​ដាក់​អាខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អាខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ទៅ​អាខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ អាខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អាខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង» ។ អាខ្វិន​ដឹង​ថា​អាខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អាខ្វាក់​ថា «ចែក​ម្តង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អាខ្វិន​យក​របស់​ចែក​ម្តង​ទៀត ដល់​ចែក​ក្រោយ​ទៀត អាខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អាខ្វាក់​ហើយ​សួរ​ថា «អាខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ អាខ្វាក់​គិត​ថា «ម្តង​នេះ​អាខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន​» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។ អាខ្វិន​ឃើញ​អាខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។​អាខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ អាខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អាខ្វាក់​ថា​ដូច​ពី​មុន ។ អាខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អាខ្វិន​ប្រាប់​អាខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត» ។ អាខ្វាក់​អាខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​តៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុស​មក​ត្រូវ​ក្បាល​អាខ្វាក់ៗ​គិត​ស្មាន​ថា​អាខ្វិន ​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​ហើយ​អាខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អាខ្វិន​ទាល់​តែ​ទាខ្វិន​ ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯអាខ្វិន​ស្ទុះ​ទៅ​ដាល់​អាខ្វាក់​ត្រូវ​ភ្នែកៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។ និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អាខ្វាក់​ អាខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ខ​ស្លាប់​ចង្រ្គាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ស្តេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្តេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?» ។ នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះរាជបិតា​បាន​ឮ​ព្រះ​រាជធិតា​ក្រាប​ទូល​ដូច្នេះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធិតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ ឯអ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្តេច​ឲ្យ​ប៉ាវ​គង?» ។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្តេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា « ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្តេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្តេច​គ្រាន់​ជា​សម្គាល់ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្តេច ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ខ? » ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្តេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ខ?» ។ នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ» ។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ដល់​ចៅ​ខ្វាក់បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កំសត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្តី​សុខ​រៀង​រាប​ដរាប​ទៅ ។

ភ្នែក​សាច់​មិន​សម្រេច​ដូច​ភ្នែក​ប្រាជ្ញា
Continue Reading...

បទពិសោធជីវិត

ពន្លឺ​នៃ​ជីវិត
ឆាកជិវិតមនុស្សយើងប្រៀបបានទៅនឹងពន្លឺភ្លើងទៀនដែលគេដុតបំភ្លឺភាពងងឹតនៃកូនខ្ទមតូចមួយអញ្ជឹង។ ​ ទៀនមួយដើមអាចបំភ្លឺបានយូរប៉ុណ្ណាទៅ? វាប្រាកដ​ណាស់ដែលថាវា​នឹងរលត់ពន្លឺនៅវេលាសមរម្យ​ណាមួយ​ជាក់ជាមិនខានឡើយ​។ យ៉ាងណាមិញ​ជិវិតនៅលើ​លោកា លោកិយយើងនេះ​ក៏មិនខុស​គ្នាដែរណា គង់តែនឹងរលត់​សង្ខារគ្រប់ៗគ្នានឹង ​ទាស់​ត្រង់ថា​វាយូរ​ឬក៏ឆាប់ ហើយ​មានន័យកំរិតណាមិនអញ្ចឹងឬ? ទៀនមួយដើមអាចឆេះ​អស់​បាន​រលត់​ឬ​ អាចរលត់​ពាក់​កណ្តាល​ទីដោយសារ​គេលែង​ត្រូវការ​ ឬអាចដោយសារ​កម្លាំង​នៃវាយោរបក់បោក​ឲ្យរលត់​ក៏ថាបានដែរ តែដឹងតែត្រូវរលត់ មិនអាចឆេះរហូតទេណា ។ ជិវិតយើង​​ក៏ចឹងដែរជួនកាលក៏ចាស់ស្លាប់ ហើយជួនកាលក៏ស្លាប់ទាំងនៅក្មេងខ្ចីក៏ថាបានដែរ​មើល​មិនឃើញ​ ថាមិនត្រូវ​ ទាយក៏មិនដឹងដែរ។​ អញ្ចឹងហើយសូមធ្វើឲ្យជិវិត​អ្នកប្រកប​ដោយអត្ថន័យណា។ ត្រូវធ្វើជិវិតឲ្យសប្បាយ​រីករាយ​ ពោរពេញដោយក្តីសង្ឃឹមនឹងជំនឿជាក់លើខ្លួនឯង​ កុំបោះបង់​ក្តីប្រាថ្នាណា តែកុំសប្បាយខុស​ផ្លូវណា​ ហើយសូមចងចាំជានិច្ចថាវាយោរនឹងតាមយារយីអ្នកគ្រប់វេលា។ ​កុំបណ្តោយខ្លួនតាមវាយោរណា។​ ខំ​តស៊ូទៅមុខជានិច្ចណា៕
បត់​បែន​តាម​ផ្លូវ
នៅ​លើវិថីដែល​បត់​បែនវាពិត​ជា​មានការលំ​បាក​ណាស់​ក្នុង​ការដើរឱ្យ​ត្រង់។
តើ​វា​ចាំ​បាច់​ឬ​ទេ​សំរាប់​ការ​ដើរ​ឱ្យត្រង់នៅ​លើ​ផ្លូវ​កោង?
ជនដែលចេះ​បត់​បែន​សម្របសម្រួល​គឺ​ជា​មនុស្ស​ឆ្លាត
អ្នក​ដែល​ចចេស​រឹង​រូស​ហៅ​ថា​មនុស្ស​ល្ងង់
មិនត្រូវ​បង្ខំ​ខ្លួនឯង​ឱ្យធ្វើ​ទង្វើ​ដែល​ចិត្តមិនចង់​ធ្វើនោះ​ទេ
ត្រូវចេះសម្របខ្លួន​ទៅ​តាម​កាលៈទេសៈជាក់ស្តែង
តម្រង់​ខ្លួន​ដើរ​តា​ម​សភាព​ផ្លូវ​វាប្រសើ​រ​ជាងការ​តម្រង់​ផ្លូវ​ឱ្យស្របដំណើរ។
ចូរដើរ​ដោយអង់​អាច​មិ​ន​បាច​ខំ​ប្រឹង​កែ​ប្រែ​អ្វី​ដែល​យើង​មិន​អាច​កែ​ប្រែ​បាន​។​
ធម្ម ​ជាតិ​បាន​កំណត់​ច្បាស់​លាស់​ណាស់​ អ្វី​ដែល​យើង​គ្មាន​សមត្ថភាពនឹ​ង​ធ្វើ​គួ​កុំ​ធ្វើ​ហើយ​ចៀស​ឱ្យ​ឆ្ងាយពី​វា​ បើ​យើង​មិន​ចង់ឃើញ​វា​ទេ​នោះ។
មិន ​មែន​បំបាក់​ទឹកចិត្ត តែ​​គ្រាន់​​តែ​​ចង់​​បង្ហា​ញ​​នូវ​អ្វី​ដល​ជាបទ​ពិសោ​ធន៍​​ដែល​ខ្ញុំ​ ធ្លាប់ជួបប្រទះ ធ្លាប់​ឆ្លង​កាត់តែ​ប៉ុណ្ណោះ។ បើទោះ​ជា​ត្រូវ​ឬ មិន​ត្រូវ​អាស្រ័យ​លើ​អ្នក​ខ្លួនឯងយក​ទស្សនៈ​នេះ​ទៅ​ត្រិះរិះ វិភាគ​ចុះ។
ចាប់​ផ្តើម​ក្តី​សុបិន្ត
បើចង់​ទទួល​ទាន​ផ្លែ​ក្រូច​អ្នក​ត្រូវ​តែ​ដាំ​ដើមក្រូច
ព្រោះ​ថា​ដាំ​ដើ​ម​អ្វី​ វារមែង​ទទួល​បាន​ផ្លែ​ហ្នឹង។
បើ​អ្នក​មិន​បណ្តុះក្តី​ប្រាថ្នា​របស់អ្នក​នៅ​ថ្ងៃ​នេះទេ
ថ្ងៃ​ស្អែក​អ្នក​នឹង​នៅ​តែ​គ្មាន​គោលដៅ​ដដែល។
ចាប់ផ្តើមកសាង​ក្តី​សង្ឃឹម​និង​បំណង​ប្រាថ្នា​ភ្លាម
នោះ​អ្នក​នឹង​សំលឹង​ឃើញ​គោល​ដៅ​យ៉ាង​ច្បាស់​។
កុំ​បោះ​បង់​ចោល​គោលដៅ​របស់​អ្នក
ទោះ​ជាយ៉ាង​ណា​ត្រូវសំលឹង​វាឱ្យជាប់
ហើយខិតខំ​សិតសាងតាំង​ចិត្ត​ឱ្យ​មាំ​មោះ​មុត
ក្តាប់​យក​ក្តី​ប្រាថ្នា​ក្នុង​ដៃ​ហើយ​ប្រឹង​តស៊ូ​ដើរ​ឆ្ពោះ​ទៅ​មុខ
សំដៅ​គោលដៅ​តែ​មួយ​គត់កុំ​រារែកឡើយ ។
ធាតុ​ពិត​នៃ​ជីវិត
ធម្ម​ជាតិបាន​បង្កើត​សភាវៈគ្រប់​​យ៉ា​ងឱ្យ​ប្រកប​ដោយ​ហេតុ​និងផល។
បើមាន​ធាតុញី​ ត្រូវ​មាន​ធាតុ​ឈ្មោល​ដើម្បី​ជាគូនឹង​គ្នាប្រកប​ដោយ​សេចក្តី​សុខ។
មានធាតុភ្លើង​ហើយ ចាំបាច់​ត្រូវ​មាន​ធាតុទឹកដើម្បី​មក​ពន្លត់​ធាតុ​ភ្លើងនោះ។
បើ​មាន​ភាព​ងងឹត គឺ​ត្រូវមាន​​ពន្លឺ​ដើម្បី​មក​បំភ្លឺ​ភាព​ងងឹត​អន្ធការ ។
ថ្ងៃ​រះ​ក៏គង់​លិចទៅ​វិញ, ផ្ការីក​ហើយ​រមែងរុះ​រោយ​តាម​កាលវេលា។
មាន​កើត​រមែង​មាន​ស្លាប់ទៅ​វិញ​, ជា​សញ្ញាណ​នៃ​ជីវិត។
ជួប​ហើយ​ក៏ព្រាត់​ , ព្រាត់​ហើយ​ក៏​ជួប។
ទាំងនេះ​ជា​ក្រិត្យក្រម​របស់​ធម្ម​ជាតិ មិន​អាច​ប្រកែក​បាន​ឡើយ។
សត្វ​បក្សី​ហោះហើ​រ​ចាក​ចោល​សម្បុក​នា​វេលា​ព្រហាម​សូរិយា​រះ រមែង​វិល​វៃ​ចូល​ទ្រនំនិន្ទ្រា​វិញ​​នា​វេលា​សូរិយា​អស្តង្គត។
មាន ​ជួបរមែង​មាន​បែក​, គ្មានការជួប​ជុំណា​ស្ថិតស្ថេរ​ជា​អមតៈ​នោះ​ទេ ។ ជីវិត​ដែល​កើត​មក​ហើយ​រមែង​រលត់​ទៅ​វិញ ប្រៀបបាន​និង​សូរិយា​រះ​ហើយ​ក៏លិច​វិញ​​ ពន្លឺ​ទៀ​ន​ក៏​គង់​អស់​រស្មី​នា​វេលា​សម​ស្រប​ណា​មួយ​។
ឆាក ​ជីវិត​ប្រដូច​បាន​នឹង ទឹក​ទន្លេ​រ​ដែល​ហូរ​ចាក់​ទៅ​ឆ្ងាយសែន​ឆ្ងាយ​​មិន​អាច​នឹង​ត្រលប់​ក្រោយ​បាន ​ឡើយ។ វា​គឺជា​ច្បាប់របស់​ធម្ម​ជាតិ​មិន​អាច​នឹង​កែ​ប្រែ​បាន​ឡើយ​។ កើតហើយ​ត្រូ​វ​ស្លាប់​ទៅវិញ​ជាក់​ជា​មិន​ខាន។ ចូរ​ចង​ចាំ​​ ហើយ​ព្យាយាម​ធ្វើ​ខ្លួនឯង​ឱ្យ​ទៅ​ជា​ទឹក​ទន្លេរ​ដ៏ល្អបរិសុទ្ធ​ដែល​ហូរ​ចាក់ ​ទៅ​ដល់​ទី​ណា​ក៏​មានគេ​ទទួល​ស្វាគមន៍រាក់​ទាក់​គ្រប់​ទី​កន្លែង ។ មិន​ត្រូវ​មណ្តោយ​ខ្លួន​ឱ្យស្អុយ​រលួយ​តាម​សំរាម​ដែល​ហូរ​ចូល​ទឹ​កទន្លេ​រ​ នោះ​​ទេ ។ ត្រូវ​ធ្វើ​ខ្លួនជា​ប្រយោជន៍​ដល់​ដ៏​ទៃ​ជន​ណា​ដែល​ខ្លួន​ប្រទះ ។ យ៉ាង​ហោចណាស់​កេរ្ត៍​ឈ្មោះ​អ្នក​នឹងមិន​បាត់​បង់តាមរូប​កាយ​អ្នក​ឡើយ ។ អ្នក​នឹង​ហូរ​ចូល​ក្នុង​សមុទ្រ​យ៉ាងស្ងប់​សុខ​នឹង​ប្រកប​ដោយ​​កិតកត្តិយស ។ អ្នក​នឹ​ង​ត្រូវ​គេ​ចង​ចាំ​ជា​រៀង​រហូត ។ តែ​បើសិនជា​ទង្វើដែ​ល​អ្នក​បាន​ប្រព្រឹត្ត​ហើយ​មិន​ធ្វើ​ឱ្យ​គេ​ពេញ​ចិត្ត​ នឹង​ទទួលយក​នោះ​ទេ​ កុំ​ព្យាយាមបង្ខំ​ឱ្យ​គេ​ទទួល​យក​ទាំងកំរោល ចូរ​ប្រាកដជាក់ក្នុងចិត្ត​ថាអ្នក​ត្រូវ​តែដើរ​មាគ៌ា​ដ៏ត្រឹម​ត្រូវ ហើយ​ព្យាយាម​បង្ហាញ​គេ​ឱ្យ​ទទួលបន្តិច​ម្តងៗដោយ​ខ្លួន​គេ​ផ្ទាល់ ។ ព្រោះ​ថា​ការ​បង្ខិត​បង្ខំ​ជនណា​ម្នាក់​ឱ្យ​ធ្វើ​នូវទង្វើ​ដែ​ល​ចិត្ត​គេ​ មិនដែល​ចង់​ធ្វើ​ទាល់​តែ​សោះ​នោះ​ លទ្ធផលដែល​ទទួលបានគឺ​ស្មើ​នឹង​សូន្យ ។ តែ​បើកាលណាដែល​ ​គេ​មើល​ឃើញ​ភាព​ល្អ​ស្រស់​បំព្រង​នៃ​ទង្វើ​ទាំង​នោះហើយ គេ​គង់​នឹ​ងផ្លាស់​ប្រែគំនិត​វិល​មក​រក​អ្នក​វិញជាក់​ជា​មិន​ខាន​ឡើយ ។ ចូរ​កុំអាក់​អន់ឬ​សើចចំអក​ដល់គេ​ ចូរ​ផ្តល់​គតិដ៏មានតម្លៃ​ដល់​គេ​សំរាប់​ជា​ចន្លុះបំភ្លឺចិត្ត​គេ​ឱ្យស្វែងរក ​មាគ៌ា​ដ៏ត្រឹម​ត្រូវ​ ។ អ្នក​នឹង​ក្លាយ​ជា​ទន្លេរមាសដ៏​ពិសិដ្ឋ ដែល​នឹង​ស្ថិត​នៅ​ជាប់ជានិច្ចក្នុង​ការ​ចងចាំ​របស់ដទៃ​ជនគ្រប់រូប​ជាក់​ជា​ មិនខានឡើយ ៕
ភាពជោគជ័យចាក់គ្រិះ​លើភាព​បរាជ័យ
នរណាខ្លះ​ដែល​មិនធ្លាប់​យំ?
នរណាខ្លះដែល​មិន​ធ្លាប់​បរាជ័យ?
តើ​មាន​រណា​ខ្លះ​ដែល​មិន​ដែល​ជោគ​ជ័យ?
គ្មាននរណា​ម្នាក់​ដែល​តែង​តែជោគ​ជ័យ​មួយជិវិតទេ​,
ហើយ​ក៏គ្មាន​នរណា​ម្នាក់​បរាជ័យ​មួយ​ជីវិត​ដែរ។
គ្មាន​ជនណា​ម្នាក់​អាចចៀស​ផុតពី​ភាព​បរាជ័យ​បាន​ឡើយ។
ភាព ​បរាជ័យ​គឺ​ជា​ឱកាស​មាស​សម្រាប់​ឱ្យ​យើង​ធ្វើអភីវឌ្ឍន៍​គំនិត​ខ្លួន​ឯង​ឱ្យ​ ឆ្លាត​ជាងពេល​មុន។ បើអ្នក​បរាជ័យ​អ្នក​គ្រាន់​តែ​ធ្លាក់​ចុះ​ក្រោម​ ក៏​ប៉ុន្តែ​អ្នក​អា​ច​ស្វែង​រក​កំហុស​នៃ​ការ​ធ្លាក់​របស់​អ្នក​វិញ​ហើយ​ងើ​ប ​ឱ្យ​រហ័ស​ រួច​លោត​ឱ្យខ្ពស់ ឡើងវិញ។
មិន ​ត្រូវ​មានការ​ខ្មាស​អៀន​នឹ​ង​ទទួល​យក​ភាពបរាជ័យ​និង​កំហុស​របស់​ខ្លួន​ទេ​ ព្រោះ​វា​នឹ​ង​ធ្វើ​ឱ្យអ្នក​ក្លាយជា​មនុស្ស​ថ្មី​ដែល​ឆ្លាត​ជាងមុន។
បរាជ័យ ​មិនមែនជា​កំហុស​របស់អ្នក​ទេ​ តែ​វា​ជា​មេរៀន​មួយ មានន័យ​ថា​បរាជ័យ​ម្តង​អ្នក​នឹង​ទទួល​បាន​មេរៀនមួយ តើ​វាមិន​ជាការ​ប្រសើរ​ទេ​ឬ​ដែ​ល​យើង​ត្រូវ​រៀន​ឱ្យបានច្រើន​មុន​នឹង​ ទទួលបាន​នូវការជោគជ័យ​មួយ?
បើ​គ្មានភាព​បរាជ័យ​ក៏ ​ភាព​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់មិន​អាច​លេចឡើង​មកដែរពី​ព្រោះ​ជោគ​ជ័យ​គឹត្រូវ​តែ​កើត​ចេញ​ពីគ្រិះ​នៃ​ភាពបរាជ័យ។
ទស្សនវិទូ ដ្យូសែន
ស៊ីនិក​ជាសាលាទស្សនវិទូក្រិក​មួយដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​កំឡុង​ពាក់​កណ្តាល​ស.វទី៤មុនគ.ស។ ដ្យូសែន​​ ត្រូវបាន​ចាត់​ជាស្ថាបនិក​នៃ​សាលានេះ។ ពួក​ស៊ី​និក​មាន​របៀប​រស់​នៅ​មិន​ចុះសម្រុង​ជា​មួយសង្គម ពី​ព្រោះ​ពួក​គេ​គិត​ថា​អារ្យ​ធ៌​ម​ជាមួយ​និងបាប​ធ៌ម​របស់​វា​គ្រាន់​តែ​ ជាភាព​អ​ធម្ម​ជាតិ​ណិង​សិប្បនិម្មិត និង​ថាវាគួរឱ្យ​មើល​ងាយ។ ពួក​គេ​រស់​នៅ​តាម​បែប​ធម្មជាតិសាមញ្ញ ហើយពួក​គេ​ពោល​ថា​ សុភមង្គល​អាចទទួល​បាន​តាមរយៈ​ការគ្រប់​គ្រាន់​ដោយ​ខ្លួនឯង។
ដ្យូសែន​​បាន​ចំអក​ឡក​ ឡឺយ​ឱ្យរាល់​ទំនៀម​ទំលាប់មនុស្ស​​លោក។ គាត់​ពុំ​ដែល​ងួតទឹក​សម្អាត​ខ្លួន​ហើយ​ស្លៀក​ពាក់​កន្ទប​ស្មោគ​គ្រោក ដេក​នៅ​លើដី​ទទេ ស៊ីអាហារ​គួរ​ឱ្យ​ខ្ពើម​ ឬ​ក៏​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ជា​សាធា​រណៈ ។ លោករស់​នៅ​ដូច​សត្វឆ្កែ ហើយ​បដិសេធ​ចោល​រាល់​ភាពស្រណុក​សុខ​ស្រួល​ទាំងឡាយ។
ក្នុងពេល​ធ្វើដំណើរ​ទៅ ​កោះអេជី​ណា ដ្យូសែន​ត្រូវ​បាន​ចោរ​សមុទ្រ​ចាប់​និង​នាំ​យក​ទៅ​លក់​ជាទាសករ​នៅ​កោះ​ គ្រីទី។ នៅ​ពេល​គេ​សួរ​ថាតើ​ប្រទេស​លោក​ជា​ប្រទេស​អ្វី លោក​បានឆ្លើយ​ថា ខ្ញុំ​ជា​ពលរដ្ឋ​ពិភពលោក។
យោងតាម​និទាន​មួយ​បាន​ ដំណាល​ថា​ ដ្យូសែន​បាន​ដើរ​កាត់​ទីក្រុងអាថែន​ទាំអ​កណ្តាល​ថ្ងៃដោយកាន់​ចង្កៀងបំភ្លឺ​ ហើយ​ថាលោក​កំពុង​ស្វែង​រក​បុរស​ស្មោះ​ត្រង់​ម្នាក់។ ដ្យូសែន​ខ្វល់​ខ្វាយ​តែ​រឿង​អនុវត្ត​ ហើយ​ពុំបាន​បង្កើត​ប្រព័ន្ធ​ទស្សនវិជ្ជាទេ។
នេះ​ជា​ពុំ​នោល​ខ្លះៗ​របស់​គាត់ ៖



* ឆ្កែ និង​ទស្សនវិទូ​ធ្វើអំពើល្អក្រៃលែង​និង​ទទួល​បាន​រង្វាន់​តិច​បំផុត។
* ខ្ញុំបានន​បោះ​បង់​កែវ​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ក្មេង​យក​ដៃ​ក្បង់​ទឺក​ផឹក​នៅ​ឯស្នូក​ទឹក។
*
ព្រះ​អាទិត្យ​ចាំងពន្លឺ​ចូល​ក្នុង​បង្គន់តែ​មិន​អាចធ្វើឱ្យ​ស្អុយ​កខ្វក់ដល់បង្គន់ឡើយ។

…..
Continue Reading...

រឿងអា​ខ្វាក់ អាខ្វិន

កាល​ពី​ ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ន្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អាខ្វិនៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក់​ណាស់ ក៏​គិត​គ្នា​ថា « យើង​នឿយ​ហត់​លំបាក់​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់​​» ហើយ​អាខ្វាក់​សួរ​អាខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្តេច? » ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏បបួល​គ្នា​ចុះ​តៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯក្បាល ម្នាក់​ឯកន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ ។ អាខ្វាក់​មើល​មិន​ឃើញ​អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថា ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮសំឡែង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «​យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ» ។ អាខ្វាក់​អាខ្វិន ខំអុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះ ឮសម្លេង​តាវ៉ៅយំ ភ្លឺ​ព្រាង​ៗ​ពីឯកើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា « អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។ អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។ លុះ​នៅ​យូរ​ទៅ អាខ្វាក់​អាខ្វិន​បបួល​គ្នា​រត់​ទៀត អាខ្វិន​និយាយ​នឹង​អាខ្វាក់​ថា « យើង​រត់​ម្តង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ចើង​គោក​វិញ» ។ អាខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្តេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ » ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់​ អាខ្វាក់​លើក​ងាខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ ។ ឯម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អាខ្វាក់​អាខ្វិន ដឹង​ថា​អាខ្វាក់​អាខ្វិន​រត់​ ប៉ុន្តែ​គិត​ថា​« មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ អាខ្វាក់​អាខ្វិន​ខំរត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា « ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ អាខ្វាក់​អាខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន » ។ អាខ្វិន​បញ្ចេះ​អាខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អាខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮសោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ» ។ អាខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អាខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ » ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ ខ្លា​ឃើញ​អាខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កំរើក​ខ្លួន​អាខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អានប់​កូន​ក្រោល» អាខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ ឯខ្លា​គិត​ខ្លាច​អាខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អាខ្វាក់​ធ្វើ​ម្តេច​ក៏​ចេះ​តែ​ទៅ​តាម​អាខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អាខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អានប់​កូន​ក្រោល អាខ្វិន​ឃើញ​ហើយ​ប្រាប់​អាខ្វាក់​ថា «អាខ្វាក់​! ខ្លា​ទេ! » ។ អាខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អាខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អាខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា ។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​រត់​ទៅ ។ ក្នុង​ពេល​នោះ អាខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អាខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា « ស្តាយ​អានប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។ លុះ​ទៅ​ដល់​កណ្តាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្តើក​មួយ អាខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អាខ្វាក់​ថា « វ៉ីយ​អាខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ អាខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អាខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ អាខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ » ។ ហើយ​អាខ្វាក់​អាខ្វិន​យក​របស់​ទាំង​អស់​មានបាយ​មួយ​ឆ្នាំ​ដែល​គេ​ដាំ​តុក​នៅ ​ជើង​ក្រាន​ផង អាខ្វិន​លាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អាខ្វាក់​ទៀត ។ អាខ្វាក់​ជាមនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។ អាខ្វិន​ឃើញ​ប្រាប់​អាខ្វាក់​ថា « នៃ​វ៉ីយ​មាន​គេ​មក​យក​ឃ្មុំ» អាខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វ៉ីយ​ចែក​ឃ្មុំ​គ្នា​ស៊ីផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អាខ្វាក់ ​អាខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន​ យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ​ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អាខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ អាខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អាខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អាខ្វាក់​ថា « អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អាខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន​អាខ្វិន​ទះ​កំភ្លៀង​អាខ្វាក់​ឲ្យ​ តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អាខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អាខ្វាក់​ប្រាប់​ទៅ​អាខ្វិន​ដូច​មុន អាខ្វាក់​អាខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បីដង ។ ក្រោយ​ទៀត​អាខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អាខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថាលាមក​ក៏​ប្រាប់​ទៅ​ អាខ្វិន​ថា «វ៉ីយ​អាខ្វិន!​អាដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង» ។ អាខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អាខ្វិន​និយាយ​គ្នា​ថា» យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អាចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់ តែ​បញ្ឆោត​យើង​ដូច្នេះ» ។ អាខ្វាក់​អាខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អាខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ឌៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏ស្រែក​ហៅ​ថា « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក​។ លុះ​ដើរ​ទៅ​ដល់​អាខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។ អាខ្វាក់​អាខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​ មាន​ស្តេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ ថ្ងៃ​ដែល​អាខ្វាក់​អាខ្វិន​ទៅ​ដល់​នោះ ស្តេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្តេច ។ នាង​ពៅ​អាណិត​អស់​រាស្រ្ត នូវ​នាហ្មឺន​និង​ស្តេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អាខ្វាក់​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​ងាខ្វិន​ប្រាប់​អាខ្វាក់​ថា « យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្តេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​វា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮសន្ទឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំតែ​នៅ​មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ ឯអាខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អីយក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ» ។ នាង​ពៅ​ឮ​អាខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ អាខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អាខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ខ» ។ អាខ្វិន​ឮ​នាង​ពៅ​ថា «យក្ខ​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់​។ អាខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ​ បិទ​ទ្វារ​សាលា​ទាំង​អស់ ។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ​។ អាខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា « នរណា​បិទ​ទ្វារ​សាលា​អញ? ។ អាខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម៉្លេះ? » ។ អាខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ខើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំណាស់​ សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ខ​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។ អាខ្វាក់​បោះ​អណ្តើក​ទៅ​ឲ្យ​យក្ខ​មើល ។ យក្ខ​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អាខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា​«រោម​ជើង​អញ​ ប៉ុណ្ណេះ» ។ យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អាខ្វាក់​អាខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្ខ​វា​ត្រឡប់​ទៅ​វិញ ។ ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ? » ។ នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អាខ្វាក់​ថា « នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អាខ្វាក់​ឮនាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ អាខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អាខ្វាក់ ។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​កចូល​មក អាខ្វាក់​ឮសន្ធឹក​យក្ខ​ច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។ អាខ្វាក់​អាខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។ លុះ​ព្រឹក​ឡើង​អាខ្វាក់​ដាក់​អាខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អាខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អាខ្វាក់​ដាក់​អាខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អាខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ទៅ​អាខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ អាខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អាខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង» ។ អាខ្វិន​ដឹង​ថា​អាខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អាខ្វាក់​ថា «ចែក​ម្តង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អាខ្វិន​យក​របស់​ចែក​ម្តង​ទៀត ដល់​ចែក​ក្រោយ​ទៀត អាខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អាខ្វាក់​ហើយ​សួរ​ថា «អាខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ អាខ្វាក់​គិត​ថា «ម្តង​នេះ​អាខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន​» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។ អាខ្វិន​ឃើញ​អាខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។​អាខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ អាខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អាខ្វាក់​ថា​ដូច​ពី​មុន ។ អាខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អាខ្វិន​ប្រាប់​អាខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត» ។ អាខ្វាក់​អាខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​តៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុស​មក​ត្រូវ​ក្បាល​អាខ្វាក់ៗ​គិត​ស្មាន​ថា​អាខ្វិន ​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​ហើយ​អាខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អាខ្វិន​ទាល់​តែ​ទាខ្វិន​ ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯអាខ្វិន​ស្ទុះ​ទៅ​ដាល់​អាខ្វាក់​ត្រូវ​ភ្នែកៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។ និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អាខ្វាក់​ អាខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ខ​ស្លាប់​ចង្រ្គាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ស្តេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្តេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?» ។ នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះរាជបិតា​បាន​ឮ​ព្រះ​រាជធិតា​ក្រាប​ទូល​ដូច្នេះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធិតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ ឯអ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្តេច​ឲ្យ​ប៉ាវ​គង?» ។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្តេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា « ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្តេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្តេច​គ្រាន់​ជា​សម្គាល់ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្តេច ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ខ? » ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្តេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ខ?» ។ នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ» ។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ដល់​ចៅ​ខ្វាក់បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កំសត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្តី​សុខ​រៀង​រាប​ដរាប​ទៅ ។
Continue Reading...

ក្រិតក្រមសិលធម៍

សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះ
អត់អោយអធ្យាស្រ័យ មិនប្រកាន់ពូជសាស និង មិនរំលោភសិទ្ធអ្្នកដទៃជាដើម។
សិលធម៍មានការបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា:

* សិលធម៍ក្នុងការធ្វើការងារ

* សិលធម៍ក្នុងការរស់នៅ

* ​​​​សិលធម៍ក្នុងការនិយាយ

* សិលធម៍ក្នុងនៅតាមទីសាធារណះ......

នៅក្នុងចិត្តវិជ្ជា ​អភិសមារចារសាស្រ្ត គឺជាមែកធាងដែលបានឃើញនិង
យល់បានដោយធម្មជាតិនិងតំលៃនៃសិលធម៍។​
​អភិសមារចារសាស្រ្ត គឺជាផ្នែកដ៏សំខាន់របស់មនុស្សយើងមានគឺ
កំលាំងកាយនិងកំលលាំងចិត្ត។
អភិសមារចារសាស្រ្ត គឺជាផ្នែកមួយធំក្នុងចំណោមមែកធាងបីនៃសិលធម៍
ទូទៅដែលត្រូវបានបង្កើតឡើងដោយអ្នកចិត្តវិជ្ជា ហើយមានផ្សេងៗជាច្រើន
ទៀតដូចជា

* ការបង្កើតទ្រឹស្តី
* ការបោះពុម្ភផ្សាយ
* ការអប់រំ។

សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិច ការងារ​របស់​គាត់​គឺ ការនិយាយ​រិះគន់​ទៅ
អោយ​មុនស្ស​ទាំងអស់​ក្នុងន័យកែលំអ​។ នេះ​គឺជា​វិធីសាស្រ្ត​របស់​សូក្រាត​។
សូក្រាត​បាន​អភិវឌ្ឍ នូវ​វិធីសាស្រ្ត​បង្រៀន​។វិធីសាស្រ្ត​របស់​គាត់​គឺ​គ្រូ​ត្រូវតែ​សួរ
​ទៅ​កូនសិស្ស អំពីអ្វី ដែល​យើង​កំពុង​រៀន ហើយ​ដូចនេះ​គឺ​ធ្វើអោយ​មាន​ការសន្ទនា
​ក្នុង​ការសិក្សា​។
ផ្លាតូ ជា​ទស្សនវិទូក្រិចបុរាណដែល​បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​
ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់សូក្រាតនិង​សិស្ស​របស់​ គាត់អារីស្តូត។
ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនា និង​ជា​អ្នកបង្កើត​សាលា​
ទស្សនវិជ្ជា​ជាន់ខ្ពស់​អាកាដឺមីនៅ​ក្រុងអាតែន​ ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូង
បង្អស់​នៅ​លោកខាងលិច​។នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់
ចេះស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នក​​​​​​​​​គ្រូអោយបានខ្ជាប់ខ្ជួនព្រោះថាកាលណា
បើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំដែងនូវ​អាកប្បកិរិយាជាកូនខ្មែរ
កូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវ
ការសរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញទៀត
វាបានជួយលើកកិត្តិយសរបស់គ្រួសារយើងទៀតផង។
​ ​​ ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់
​ទៅ​ជា​ទម្លាប់ ហៅ​ថា(ចរិត​ប្រក្រតី)។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់
​និយាយ​ជាប់​ជាទំនៀមហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​
ចំពោះ​មិត្ត​សំឡាញ់យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា
ចរិត​កុហក។ការ​ជក់​ បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ
យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ
ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀមនេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។
ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា
“ចរិត​ប្រក្រតី”។ ​​ ​ ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយ
អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ ​ដើម្បីក្លាយខ្លួនទៅជាមនុស្សដែលពោពេញទៅ
ដោយភាពជោកជ័យក្នុងជីវិត។
តាមពិតទៅសិលធម៍គឺមានសារសំខាន់ខ្លាំងណាស់សំរាប់មនុស្សយើងគ្រប់ៗគ្នា
គួរយល់ដឹង។​​​​​​​ហើយសិលធម៍បានជួយដល់មនុស្សយើងអោយចេះដឹងនូវអ្វីល្អ
អ្វីអាក្រក់​ខ្ពស់ទាប​ខ្មៅសនិងចេះស្គាល់បាបបុណ្យកត្តាសំខាន់នោះមនុស្សយើង
ហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។
ដូចនេះមនុស្សយើងម្នាក់ៗត្រូវយកមកសិលធម៍មកដាក់ក្នុងខ្លួនទើបនាំ
យើងទៅរកសេចក្តីថ្លៃថ្នូរ​បុណ្យសក្តិ​កិតិ្តយស​កេរ្តិ៍ឈ្មោះដល់ខ្លួនយើង
ជារៀងរហូត៕
Continue Reading...

ហេតុអ្វីបានជាអ្នកទស្សនះវិជ្ជាងាយស្រួល

នៅក្នុងសៀវភៅ ( The guide for the Perplexed Pt, . I , Chap XXXIV ) របស់ម៉ៃម៉ូនីដេស បានបញ្ជាក់ថា​ ហេតុអ្វីបានជាការ ប្រដេញនៃគំនិតដែលពិបាកនិងយល់វា​គឺជាំការ ស្រគត់ស្រគំសំរាប់រាល់រឿងមួយ រឺពីរផ្សេងទៀត ភាពស្មើគ្នាសំរាប់​ គេវាមិនត្រូវចាប់ផ្តើមនៅពេលដែលពួកគេមិន ទាន់ពេញវ័យនោះ ឡើយ។ ប្រធានបទដែលគាត់និយាយ គឺ ពិបាក និងស៊ីជម្រៅ ហើយមានគ្រោះថ្នាក់ដែល គាត់ជាមនុស្សម្នាក់ ដែល កំពុងស្វែងរកអំពីចំនេះដឹងនេះ ដើម្បី អោយមានភាពប៉ិនប្រសប់ ជាមួយនិងបញ្ញា ដំបូងវាតែត្រូវមានការពិបាកក្នុងការរៀបចំខាងគំនិតប្រាជ្ញា ការ អប់រំនិង ខាងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះបន្ទាប់មកគាត់មានហានិភ័យ ដែលមិនអាចប្រៀបផ្ទឹម បាន គឺវាពិបាក​ ហើយមានការអូសបន្លាយសំរាប់ការស្វែងរកផ្លូវឡើងទៅរក​គំនិតបញ្ញា។ ភាពជាធម្មជាតិនេះ បានមកពីគំនិត របស់ ផ្លាតូ ( Plato ) ដែលជាគំរោងនៃការអប់រំ​នៅក្នុងការស្វែងរក ដែលមានកំរិតខ្ពស់។ ទស្សនះវិទូ គឺវាក៏ជាខ្សែបន្ទាត់ ដែលធ្លាប់មានកន្លងមកហើយដែរ ជាមួយ ផ្លាតូ ក៏ដូចជា ម៉ៃម៉ូណៃដែរ យើងអាន​ដែលវាអាចនាំយើងទៅរកគតិបញ្ញា ដើម្បីដើរមុខគេដែលមានភាពពិតប្រាកដក្នុង ការពីសោ ធន៍សំរាប់ រាល់ធម្មជាតិនៃបុរសរាងកាយ ការរំជួលចិត្ត​ និង បញ្ញា។ ត្រូវចំណាំថាវាមិន ត្រឹមតែជាបញ្ញាដែលមាន កំរិតខ្ពស់ ហើយពិបាកក្នុងការសំរេចនិងតម្រូវការដ៏អស្ចារ្យ ដែលបានរៀបចំនោះទេ វាក៏ជាការស្វែង រក គំនិត បញ្ញាផងដែរ សេចក្តីស្រលាញ់នៃគំនិតបញ្ញាទស្សនះ វិជ្ជា តាមធម្មតា ត្រូវបានហៅជាការ តម្រូវអោយរៀបចំ។ ដូច្នេះសំនួរដែលបានកើតឡើងថាតើវា យ៉ាងណា ដែរដែលក្នុង​យុគសម័យថ្មី ចិត្ត វិជ្ជាមិនមានការពិបាក​ដូចជាក្នុងរឿងវិញ្ញាណដ៏វិសេស ? ហេតុអ្វីបានជារបស់ដែលបានកើន​ឡើយហើយក៏បាត់វិញ ហេតុអ្វីប្រាជ្ញារបស់យើងមានការថយចុះខាង គំនិត រឺ ក៏គឺជាបំនងប្រាថ្នាមានភាពល្អប្រសើរ ? សំរាប់ សំនួរទាំងនេះ មានការប្រហែលសំរាប់ អ្នកគិតសម័យថ្មី និងឆ្លើយដែលទស្សនះវិជ្ជាមានភាពងាយ ស្រួល ក្នុងការរួចផុតបានដោយ ខ្លួនឯងពីការបំភាន់ដ៏​សំបើម នេះហើយនិងការថយ ចុះនៃ គំនិតបញ្ញា តាមការពិតដែលមាន​ភាពពិតដើម្បីអោយគេឆ្ពោះទៅរកអ្វីដែលគេអាចធ្វើបានពិតៗ។ ដេតាចេត (Deta ched) មកពី​គោលដៅនៃសាសនា គាត់ជាអ្នកអរនុវត្តន៍សិលធម៍​ និង ចេះ វិធីព្យាបាលជំងឺ ដែលបានរក ឃើញនៅខាងដើមនៃការគិតត្រូវ អំពីបញ្ហាដែល​ស្ទើរតែជាមូលដ្ធាន នៅក្នុង បទពិសោធន៍ និង ការដឹងរឺស្គាល់របស់មនុស្ស។អ្នកទស្សនះវិទូ យុគសម័យថ្មីនៅក្នុង​ការគិតគូរពីទស្សនះវិជ្ជាថា គ្មាន សេចក្តីស្រលាញ់ពិត តែបែជាស្វែងឋានះនៃខ្លួនឯងនៅដើមដំបូងទៅវិញ។ វាជាស្មារតីលះបង់នៃការ មិនលំអៀងនេះ​ មានគោលដៅ ជាច្រើនបានចាប់បដិសន្ធិនៃការរកឃើញភាពល្បីឈ្មោះ នៃទស្សនះ វិជ្ជា សម័យថ្មីបានដក ស្រង់យកយ៉ាងច្រើនពី ទស្សនះវិជ្ជាបុរាណ ចាស់ៗ នៃ យុគកណ្តាល។ នៅពេល ផា្លតូ បាននិយាយអំពីការតម្រង់ធាតុ ​នៃព្រលឹងដែលជាទិសដៅនៃអ្នកទស្សនះវិទូ។ នៅពេលអ្នកបុរាណ និយាយថាសង្ស័យនៃ ដំនើរស្ងប់ចិត្ត ។ ប្រាកដណាស់ នៅពេលដែលអ្នកទស្សនះវិទូនៅសម័យបុរាណ ជាច្រើនបានប្រទាក់បំនងប្រាថ្នារបស់គេនៃការកំពុងគិតរបស់ពួកគេ ទៅលើបំនងប្រាថ្នានៃរឿងសាស នា ។ ពួកគេទាំងអស់កំពុងតែនិយាយនិងកំពុងគិតនៅក្នុងភាសា ដែលទស្សនះវិជ្ជាសម័យថ្មីមិន អាចទទួលយកបាន។ វាពិតណាស់ មានអ្នកទស្សនះជាច្រើនដែលយល់ស្របជាមួយគោលដៅនេះ។ វាត្រឹមតែជាអ្វីដែលយើងមិនអាចយល់បាន រឺ ក៏ការទទួលយកក្នុងសកម្មភាព នៃទស្សនះវិជ្ជារបស់ យើងតែប៉ុណ្ណោះ។ ប្រសិនបើបទពិសោធន៏ត្រូវបានយល់វានិងមិនជាបញ្ហាសំរាប់យើងទេ។ វាគឺច្បាស់ ដែលបានមកពីទស្ស នះវិស័យរាល់បញ្ហាសំរាប់យើងផងដែរ នៅក្នុងយើងមានការពេញចិត្តរឺមិនពេញ ចិត្ត នៃការស្រេកឃ្លាន របស់ពួកយើង។ ផ្សេងទៀតគ្មានរឿងអ្វីចំពោះយើងចំពោះខ្ញុំ ប៉ុន្តែត្រឹមតែជាជន សាមញ្ញនៅក្នុងព្រលឹង តែប៉ុណ្ណោះ នៅក្នុងចំនុចនេះ ការពិតបានក្លាយជាការបំពេញចិត្ត​សំរាប់ ម្នាក់ រឺច្រើននាកនៃពហុភាព នេះ។ ហើយការចង់អោយកើតឡើងនូវអ្វីដែលជាការពិត និងជាបទពិសោធន៍ ផងដែរ។
Continue Reading...

លក្ខណះឆ្លុះបញ្ជាំងមនុស្សជោគជ័យ

មនុស្សជាច្រើនកំពុងរស់នៅគ្មានគោលដៅជីវិតមិនដឹងថាត្រូវដំណើរការជីវិត
បែបណាដើម្បីជោគជ័យ។ចូរកុំភេ្លចថាអ្នកគឺជាជាងចម្លាក់ដែលត្រូវដាប់ឆ្លាក់
ជីវិតខ្លួនឯងអោយជាយ៉ាងណានោះគឺអាស្រ័យទៅលើការគិតរបស់អ្នក។
​

  • ជាមនុស្សមានគំនិតវិជ្ជមានផ្តោតទៅលើឪកាស និង ចំណង់
  • សរសើរអ្នកដែលមានការជោគជ័យ
  • មានឥរិយាបទឈ្នះ--ឈ្នះ
  • រៀនសូត្រពីកំហុស
  • ទទួលយកនូវអ្វីដែលខ្លួនមាននិងស្រលាញ់ចូលចិត្តខ្លួនឯង
  • មានការទទួលខុសត្រូវទៅលើការជោគជ័យនិងកំហុសនានារបស់ខ្លួន
  • គ្រប់គ្រងលើខ្លួនឯងបាន
  • មានសង្ឃឹមទៅថៃ្ងអនាគត
  • ព្យាយាមពុះពារមិនព្រមចុះចាញ់
  • ជឿជាក់លើសុបិន្តនិងគោលដៅថាវាមានសារះសំខាន់ក្នុងជីវិត

ការដកស្រង់គំនិតវិជ្ជមាន

  • មនុស្ស​ជាច្រើនកំពុងរស់នៅគ្មានគោលដៅជីវិតមិនដឹងថាត្រូវដំណើរការជីវិត

    បែបណាដើម្បីជោគជ័យ។ចូរកុំភ្លេចថាអ្នកគឺជាជាងចំលាក់ដែលត្រូវដាប់ឆ្លាក់

    ជីវិតខ្លួនឯងអោយទៅជាយ៉ាងណានោះគឺអាស្រ័យទៅលើការគិតរបស់អ្នក។
  • រឹសគល់នៃទំលាប់
  • គិត ​​ ​​ ​​​​ បោះបង់នូវទំលាប់ដែលមិនល្អ
  • ធើ្វ ​ ​ ​​ ​​​ ​ រឿងរ៉ាវដែលល្អហើយថ្មីសំរាប់ខ្លួនឯង
  • ទំលាប់ ធើ្វជាប្រចាំគិតថាវាចាំបាច់
  • ដូច្នេះអ្នកត្រូវផ្លាស់ប្តូរនូវរបៀបគិតនិងចាប់ផ្តើមដឹកនាំជីវិតសារជាថ្មីដោយ
ត្រូវមានគោលដៅជីវិតនិងគំរោងផែនការជីវិតច្បាស់លាស់ការពិតអ្នកអាច
ធើ្វបានបើអ្នកជឿថាអ្នកអាចព្រោះអ្នកកើតមកដើម្បីជោគជ័យមិនមែនបរា
ជ័យទេ។អ្នកត្រូវបើកចិត្តចំហរធើ្វការគិតពីព្រោះចិត្តមនុស្សប្រៀបបានទៅ
នឹងឆ័ត្រយោងវាធើ្វការនៅពេលដែលវាបើកចំហរ។ក្រឹតក្រមធម្មជាតិបាន
ផ្តល់អោយមនុស្សយើងម្នាក់ៗកើតមកមានសក្តានុពលអស្ចារ្យណាស់ប៉ុន្តែ
យើងបែរជាអោយតំលៃខ្លួនឯងទាបមើលស្រាលចំពោះខ្លួនឯងទៅវិញ។
អ្នកគិតទៅមើលនៅលើពិភពលោកនេះ តើមានអ្វីខ្លះទៅដែលមនុស្សយើង
មិនអាចធើ្វបាន។មើលឃើញ យានអវកាស កប៉ាល់ ឡានកុំព្យូទ័រមនុស្សឡើងទៅឋានព្រះច័ន្ទ និង អ្វីជាច្រើនទៀត។
Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ