Wednesday, July 14, 2010

សម្ភាស​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម


RFA Photo


ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋ​អាមេរិក។




នៅ​ក្នុង​បេសកកម្ម​ដើម្បី​បំភ្លឺ​ពិភពលោក​ឲ្យ​យល់​ដឹង​អំពី​ភាព​មាន​ជីវិត​របស់​ស្រុក និង​ជាតិ ឲ្យ​យល់​ដឹង​ពី​ស្រុក និង​ជាតិ​អាច​នឹង​រលាយ​សាប​សូន្យ​បាន និង​ឲ្យ​យល់​ដឹង​ពី​សកម្មភាព និង​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​កុំ​ឲ្យ​ស្រុក និង​ជាតិ​សាប​សូន្យ​បាន ហើយ​និង​ធ្វើ​យ៉ាង​ណា​ជួយ​ស្រុក និង​ជាតិ​ឲ្យ​មាន​ការ​លូត​លាស់ រីក​ចម្រើន​បាន​ទៅ​អនាគត លោក ថាច់ ង៉ុកថាច់ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១០​នេះ បាន​មាន​ប្រសាសន៍​អំពី​សកម្មភាព​របស់​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ទី​កន្លែង​ណា​ខ្លះ​ដែល​លោក​បាន​អញ្ជើញ​ទៅ និង​ទី​កន្លែង​ណា​ខ្លះ​ទៀត​ដែល​លោក​នឹង​ទៅ អ្នក​ណា​ខ្លះ​ដែល​លោក​បាន​ជួប​ពិភាក្សា និង​អ្នក​ណា​ខ្លះ​ទៀត លោក​នឹង​ទៅ​ជួប ហើយ​និង​អ្វី​ខ្លះ​ដែល​លោក​បាន​ពិភាក្សា និង​អ្វី​ខ្លះ​ទៀត​ដែល​លោក​នឹង​ពិភាក្សា តាម​ការ​សាកសួរ​របស់​លោក កឹម សុស ដែល​មាន​សេចក្ដី​ដូច​ត​ទៅ ៖

  • ស្ដាប់​សំឡេង​ភាគ ១

    សូម​រំឭក​ថា លោក ថាច់ ង៉ុកថាច់ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ នៅ​ផ្នែក​បទ​សម្ភាសន៍​កន្លង​មក គាត់​បាន​មាន​ប្រសាសន៍​អំពី​ការ​បាន​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​វៀតណាម​នៅ​អគារ ឌឺកសិន (Dirksen) នៃ​ព្រឹទ្ធ​សភា​អាមេរិកាំង នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​ឧសភា ឆ្នាំ​២០១០។ អ្វី​ដែល​គាត់​បាន​ឃើញ បាន​ឮ បាន​ដឹង នៅ​ពេល​នោះ ធ្វើ​ឲ្យ​គាត់​មាន​គំនិត​ស្នើ​សុំ​ឲ្យ​មាន​ទិវា​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម នៅ​សភា​អាមេរិកាំង ដូច​ជនជាតិ​វៀតណាម​ដែរ។ ហើយ​ចំពោះ​ចំណុច​សំខាន់​មួយ​ទៀត លោក ថាច់ ង៉ុកថាច់ សង្កត់​ថា ព្រះ​ពុទ្ធ​សាសនា​ជា​អាយុ​ជីវិត​របស់​ស្រុក និង​ជាតិ​នៃ​ខ្មែរ​កម្ពុជា​ក្រោម។

ត​ទៅ​នេះ​លោក ថាច់ ង៉ុកថាច់ នឹង​បំភ្លឺ​ជូន​អំពី​សភាពការណ៍​ព្រះ​សង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម អំពី​ឧបសគ្គ​មិន​ឲ្យ​មាន​ការ​រីក​ចម្រើន​ខាង​ព្រះ​សង្ឃ អំពី​មធ្យោបាយ​ដោះស្រាយ​ចៀសវាង​ពី​ឧបសគ្គ​ដែល​រារាំង​មិន​ឲ្យ​មាន​ការ​រីក​ចម្រើន​នោះ និង​អំពី​ស្មារតី​ទឹក​ចិត្ត​នៃ​ខ្មែរ​កម្ពុជា​ក្រោម ជា​ពិសេស​យុវជន ចំពោះ​ព្រះ​ពុទ្ធ​សាសនា តាម​សំណួរ​របស់​លោក កឹម សុស។

  • ស្ដាប់​សំឡេង​ភាគ ២

    នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កន្លង​មក លោក ថាច់ ង៉ុកថាច់ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​គ្រោង​ស្នើ​សុំ​ឲ្យ​មាន​ទិវា​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម នៅ​សភា​អាមេរិកាំង។ លោក​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​បំភ្លឺ​អំពី​សភាពការណ៍​នៃ​ព្រះ​សង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ព្រម​ទាំង​ស្មារតី​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា។ត​ទៅ​នេះ លោក ថាច់ ង៉ុកថាច់ នឹង​អធិប្បាយ​អំពី​ជោគជ័យ និង​សេចក្ដី​សង្ឃឹម​ចំពោះ​បេសកកម្ម​របស់​សហព័ន្ធ​ក្នុង​កិច្ច​ប្រឹងប្រែង​បំភ្លឺ​ពិភពលោក​ឲ្យ​បាន​ដឹង​ថា មាន​ទឹក​ដី​ស្រុក​ទេស និង​ជាតិ​សាសន៍​ខ្មែរ​កម្ពុជា​ក្រាម។ សូម​អញ្ជើញ​ស្ដាប់ លោក ថាច់ ង៉ុកថាច់ តាម​រយៈ​បទ​សម្ភាសន៍​ដែល​សាក​សួរ​ដោយ​លោក កឹម សុស ៖


0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ