Thursday, July 22, 2010

មហាត្មៈគន្ធី

មហាត្មៈគន្ធី (Mohandas Karamchand Gandhi) ច្រើនតែនាំគ្នា ហៅថា

Mahatma Gandhi) ជាមេដឹកនាំនិងជាអ្នកនយោបាយដែលមានឈ្មោះ

បោះសំលេងជនជាតិឥណ្ឌាគោរពសាសនាហិណ្ឌូ(ព្រាហ្មណ៍)។

មហាត្មៈគន្ធីមានឈ្មោះពេញថា មោហន្តាសការាមច័ន្ទគន្ធី (តែគេចូល

ចិត្តហៅគាត់ថាមហាត្មៈគន្ធី ) កើតនៅថ្ងៃទី២ ខែ តុលា គ.ស

១៨៦៩ក្នុងរដ្ឋគុជរាតភាគខាងលិចនៃប្រទេសឥណ្ឌា ឪពុករបស់គាត់

មានប្រពន្ធច្រើននាក់ហើយគាត់ជាកូនប្រពន្ធទី៤។


ក្នុងគ.ស១៨៨៣ ខែ ឧសភា គន្ធីមានអាយុ១៣ឆ្នាំ ក៏បានរៀបអាពាហ៍ពិ

ពាហ៍ជាមួយក្មេងស្រីម្នាក់ឈ្មោះ កស្រ្តូបា ដែលមានអាយុច្រើនជាង

គាត់ប្រហែលត្រឹមតែ៦ខែប៉ុណ្ណោះ ហេតុផលដែលធ្វើឲ្យគន្ធីរៀប

អាពាហ៍ពិពាហ៍ទាំងវ័យក្មេងដូច្នេះ មកពីប្រពៃណីប្រចាំតំបន់របស់

គាត់និយមឲ្យក្មេងៗឆាប់រៀបការនិងគ្នា។ គន្ធីមានសេចក្តីសុខនិង

ជីវិតអាពាហ៍ពិពាហ៍របស់គាត់យ៉ាងខ្លាំង រហូតដល់ទទួលបានបុត្រ

ធីតារួមទាំងអស់ចំនួន៥នាក់តែកូនម្នាក់ក្នុងចំណោមនោះក៏បានបាត់

បង់ជីវិតតាំងតែនៅជាទារកម្លេះ ដូច្នេះហើយគាត់នៅសល់កូនតែ

៤នាក់ប៉ុណ្ណោះ។


ក្នុងគ.ស១៨៨៨ ជាឆ្នាំដែលកូនច្បង(មិនរាប់បញ្ចូលកូនដែលស្លាប់

កាលពីនៅទារកផងទេ)របស់គាត់បានចាប់កំណើតឡើងនិងជាឆ្នាំ

ដែលគ្រួសាររបស់គាត់បានបញ្ជូនគាត់ទៅសិក្សាវិជ្ជាច្បាប់នៅប្រទេស

អង់គ្លេសដោយមុននឹងធ្វើដំណើរទៅគាត់បានសន្យានឹងម្តាយគាត់ថា

នឹងមិនទទួលទានសាច់សត្វ សុរានិងមិនទាក់ទងដោយស្រ្តីភេទផង

ដែរ ដើម្បីឲ្យមាតាបានកក់ក្តៅនៅក្នុងចិត្ត ហើយក៏ធ្វើដំណើរទៅកាន់

ប្រទេសអង់គ្លេស។

ពេលទៅដល់ប្រទេសអង់គ្លេសគន្ធីជួបនឹងបញ្ហាធំក្នុងជីវភាពរស់នៅ

នៅទីនោះនោះគឺវប្បធម៌ មារយាទនិងសំណង់ផ្សេងៗ ព្រោះនៅទីនោះ

មិនដូចនៅឥណ្ឌាទេ គន្ធីត្រូវមានការប្រុងប្រយ័ត្នខ្លួនទាក់ទងទៅនឹង

មារយាទដែលខ្លួនធ្លាប់ប្រព្រឹត្តកាលនៅឥណ្ឌាគាត់ត្រូសំរបខ្លួន និង

បុគ្គលិកលក្ខណៈឲ្យសមស្របទៅនឹងជនជាតិអង់គ្លេស។ ក្រៅពីនេះ

អាហារនៅប្រទេសអង់គ្លេសដែលគ្មានជាតិសាច់ក្នុងសម័យនោះរស

ជាតិច្រើនតែសាប​​​ នឹងទទួលទានសាច់សត្វក៏មិនគួរ ព្រោះបានសន្យា

នឹងម្តាយរួចទៅហើយ។

បញ្ហាអាហារក៏ចាប់ផ្តើមសាំនៅពេលដែលគាត់បានស្គាល់រសជាតិម្ហូប

បួស និងបានទិញសៀវភៅមួយក្បាលសំរាប់ពន្យល់ដល់អ្នកមិនទទួល

ទានម្ហូបមានសាច់នៅប្រទេសអង់គ្លេសយ៉ាងមានក្តីសុខ ចំណែក

ទំនៀមទំលាប់និងវប្បធម៌ប្រែប្រួលទៅសន្សឹមៗ និងនៅទីបំផុតបាន

បញ្ចប់ការសិក្សានិងប្រលងជាប់ជានីតិបណ្ឌិត(បណ្ឌិតច្បាប់) លុះបាន

ជានីតិបណ្ឌិតហើយគាត់ក៏ធ្វើដំណើរត្រលប់មកកាន់ប្រទេសឥណ្ឌាវិញ

ក្នុងគ.ស ១៨៩២ដើម្បីប្រកបអាជីព។

នៅក្នុងឆ្នាំដែលគន្ធីត្រលប់មកវិញនោះ ប្រពន្ធរបស់គាត់ក៏បានសំរាល

កូនទី២ ទោះបីជាគន្ធីបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ក៏ដោយ ក៏ការប្រកប

អាជីពលើកដំបូងរបស់គាត់ជួបប្រទះតែនឹងភាពលំបាកតោកយ៉ាក

វេទនា លុះក្រោយមកមិនយូរប៉ុន្មាន គន្ធីបានទទួលការងារមួយដែល

ជាកត្តាដ៏សំខាន់ធ្វើឲ្យគាត់ក្លាយជាអ្នកនយោបាយដ៏ដ៏ល្បីល្បាញក្នុង

ពេលក្រោយមក។ការងារដែលគាត់ធ្វើនោះគឺមេធាវីប្រចាំប្រទេស

អាហ្រ្វិចខាងត្បូងព្រោះហេតុនោះហើយបានជាក្នុង គ.ស១៨៩៣គាត់

បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិចខាងត្បូង ពេលទៅដល់ទីនោះ

គាត់ក៏ទិញសំបុត្ររថភ្លើងជាន់ទី១(First Class)(ជាជាន់ដែលមាន

ផាសុកភាពបំផុតហើយក៏ថ្លៃបំផុតដែរ)ទៅកាន់ក្រុងដែលកូនក្តីត្រូវការ

តែអ្នកដំណើរនៅជាន់ទី១ជាមួយគ្នាដែលជាជនជាតិស្បែកសមិនពេញ

ចិត្តជនជាតិស្បែកខ្មៅដូចជារូបគាត់ដែលមកជិះជាមួយពួកគេ ពួកជន

ជាតិស្បែកសទាំងនោះក៏ទៅតវ៉ាប្រាប់សន្តិសុខរក្សាសណ្តាប់ធ្នាប់ឲ្យ

ដេញគន្ធីចេញពីជាន់ទី១ សន្តិសុខក៏ដើរមកប្រាប់គាត់ឲ្យប្តូរកន្លែងទៅ

ជាន់ទី៣(ជាន់មិនមានផាសុកភាព តម្លៃក៏ថោកបំផុតទោះជាគន្ធីបាន

ទិញសំបុត្រសំរាប់ជាន់ទី១ដោយត្រឹមត្រូវក៏ដោយ គន្ធីបានបដិសេធ

ចំពោះរឿងនេះ ធ្វើឲ្យជម្លោះនៅក្នុងរថភ្លើងជាន់ទី១កាន់តែតានតឹង

ឡើងៗ នៅទីបំផុតគាត់ក៏ត្រូវសន្តិសុខនោះធ្វើបាប និងត្រូវបានដេញ

ឲ្យចុះចេញពីរថភ្លើងដោយអ្នកដំណើរជនជាតិស្បែកស ដែលសន្តិសុខ

រថភ្លើងសំអាងថាទូរថភ្លើងជាន់ទី១ធ្វើឡើងសំរាប់អ្នកដំណើរជនជាតិ

ស្បែកសតែប៉ុណ្ណោះ។

ហេតុការណ៍នេះធ្វើឲ្យគន្ធីមានការខូចចិត្តយ៉ាងខ្លាំង និងរឹតតែខូចចិត្ត

ខ្លាំងជាងនេះទៅទៀតគឺនៅពេលគាត់បានដឹងថា ជនជាតិស្បែកខ្មៅ

គ្រប់គ្នាត្រូវបានជនជាតិស្បែកសនៅអាហ្រ្វចខាងត្បូងប្រមាថមើល

ងាយចាប់តាំងពីពេលនោះមកគន្ធីបានក្រោកឈរដើម្បីទាមទារសិទ្ធិ

សេរីភាពឲ្យដល់ជនជាតិស្បែកខ្មៅនៅអាហ្រ្វិចខាងត្បូង គាត់ដឹងថា

ការតស៊ូលើកនេះនឹងមិនចប់ងាយៗទេ ដូច្នេះគាត់ក៏ធ្វើដំណើរទៅ

កាន់ឥណ្ឌាវិញនៅក្នុង គ.ស ១៨៩៦ ដើម្បីនាំគ្រួសាររបស់គាត់មក

រស់នៅអាហ្រ្វិចខាងត្បូងនឹងគាត់ បន្ទាប់មកក៏ត្រឡប់មករស់នៅជា

មួយគ្រួសារនៅឥណ្ឌាវិញ ក្នុងឆ្នាំ១៨៩៧ រហូតដល់មានកូន២នាក់

ទៀត។ក្នុងឆ្នាំ១៩០១ គន្ធីបានធ្វើដំណើរទៅកាន់វិញដើម្បីប្រកបរបរ

ចញ្ចិមជីវិត តែមានការអង្វរករសូមការជួយសង្រ្គោះពីប្រជាជនឥណ្ឌា

នៅអាហ្វ្រិចខាងត្បូង គាត់បានធ្វើដំណើរទៅកាន់អាហ្រ្វិច ខាងត្បូងវិញ

ដើម្បីតស៊ូនឹងបញ្ហានេះនៅគ ស ១៩០២ តែការតស៊ូរបស់គាត់លើក

មុនៗហាក់ដូចជាមិនសូវទទួលបានផលល្អប៉ុន្មានទេ ដូច្នេះហើយបាន

ជានៅលើកនេះគាត់ផ្លាស់មកប្រើយុទ្ធសាស្រ្ត ថ្មីហៅថា

"សត្យានុគ្រោះ"

គឺការមិនរួមដៃនិងច្បាប់ដែលមិនមានយុត្តិធម៌ ដោយគ្មានការប្រើ

កំលាំងយុទ្ទសាស្រ្តនេះបានទទួលផលយ៉ាងគាប់ប្រសើរ ធ្វើឲ្យគន្ធី

ដឹងថាការតស៊ូដោយអំពើអហឹង្សាបានផលល្អជានអ្វីដែលគាត់បាន

គិតទុកទៅទៀតយុទ្ធសាស្រ្តដ៏ជាក់លាក់នេះធ្វើឲ្យការទាមទាររក

យុត្តិធម៌របស់គាត់ទទួលបានផលល្អ គាត់ក៏នៅអាហ្រ្វិចខាងត្បូង

ដើម្បីបន្តការទាមទារយុត្តិធម៌ រហូតដល់ឆ្នាំ១៩១៤ គាត់បានធ្វើ

ដំណើរចាកចេញពីអាហ្រ្វិចខាងត្បូង។ គាត់ត្រឡប់មកដល់ឥណ្ឌា

នាទីក្រុងបម់បៃ នៅគ ស ១៩១៥គាត់បានសំរេចចិត្តលះបង់ចោលនូវ

ការស្លៀកពាក់តុបតែងកាយបែបលោកខាងលិច ដែលខ្លួនធ្លាប់អនុវត្ត

កន្លងមកហើយត្រឡប់មកស្លៀកពាក់តុបតែងបែបដើមតាមរបៀប

របស់រដ្ឋជុគរាត និងពេលធ្វើដំណើរត្រលឡប់មក ជនជាតិឥណ្ឌារាប់

ពាន់អ្នកនាំគ្នាចេញទៅស្វាគមន៍យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្មានថ្ងៃក្រោយ

មកគាត់បានទៅរកភិន្រ្ទនាថថាកុរ កវីឯកជាតិឥណ្ឌា ភិន្រ្ទនាថនេះ

ហើយដែលបានដាក់ឈ្មោះឲ្យគន្ធីថា "មហាត្មៈ" ដែលមានន័យថា

អ្នកមានចិត្តប្រសើរ ក្រោយពីនោះគន្ធីបានធ្វើទស្សនកិច្ចទូទាំង

ប្រទេសឥណ្ឌា ដើម្បីឲ្យឃើញភាពជាក់ស្តែងក្នុងប្រទេសអស់រយៈ

ពេល១ឆ្នាំ។(មានតទៅទំព័រ៧)
Continue Reading...

ការឳនលំទោននិងការឆ្មើងឆ្មៃ



១៤៤. កួស្រូវដែលសម្បូរបែបបំផុត ល្អបំផុត គឺកួស្រូវដែលឳននៅជិតដី។ (សូណល)

១៤៥. កើតជាមនុស្សត្រូវទ្រនង់តែកុំឆ្មើងឆ្មៃ។ (អ៊ីមិង)

១៤៦. រោគដែលធ្វើឲ្យឈឺធ្ងន់បំផុតគឺរោគឆ្មើងឆ្មៃ អ្នកជាកូនបើឆ្មើឆ្មៃក៏នឹងមិនកតញ្ញូ អ្នកជាបិតាបើឆ្មើង

ឆ្មៃក៏នឹងខ្វះមេត្តា អ្នកជាសហាយបើឆ្មើងឆ្មៃក៏នឹងជឿជាក់មិនបាន។ (វ៉ាង់យ៉ាងមិង)






១៤៧. មនុស្សដែលមានគុណធម៌ខ្ពស់បំផុត គឺមនុស្សដែលមិនអួតខ្លួនថាជាអ្នកប្រកបដោយគុណធម៌

តែរមែងមានអារម្មណ៍ពេញចិត្តនឹងជីវិតជានិច្ច។ (ផ្លាតុង)

១៤៩. ទឹកក្នុងស្ទឹងឡើងងាយស្រកងាយ ចិត្តគំនិតមនុស្សថោកក៏ដូចគ្នា ផ្លាស់ទៅមកងាយខ្លាំងណាស់។

(ភាសិតចិន)

១៥០. មនុស្សល្អនឹងធ្វើរឿងផ្សេងៗ តែងរំពឹងគិតដល់សីលធម៌ ទើបជាមនុស្សដែលមានសេចក្តីបរិសុទ្ធ

ចិត្តមានគុណធម៌ ពាក្យនិន្ទាឈ្នានីស ការសម្តែងអំណាចឫកុហកបោកប្រាស់នឹងមិនមានសេសសល់នៅ

ក្នុងសន្តានចិត្តរបស់គេសូម្បីបន្តិច។ (កើស៊ុនស៊ឺ)

១៥១. មនុស្សនិស្ស័យល្អ ប្រសើរជាងមនុស្សពូកែតែនិស្ស័យអាក្រក់។ (ចចហូពពើ)

១៥២. ការជាមនុស្សល្អនោះ​ ជាដំបូងត្រូវធ្វើឲ្យខ្លួនឯងបន្លុះសច្ចៈធម៌ កុំបណ្តោយឲ្យកិលេសតណ្ហា

បិទភ្នែកបិទច្រមុះ បន្ទាប់ពីនោះទើបផ្សព្វផ្សាយអរិយធម៌នេះដល់ពួងជន ធ្វើអ្នកដទៃឲ្យមានការយល់ត្រូវ

កែប្រែខ្លួនឯងជាថ្មីដូចជាយើងដែរ។ (លីជី)

១៥៣. គ្រប់ជីវិតម្នាក់ៗ មានតួនាទី កំហុសឆ្គងរបស់យើងមិនមែននៅលើការដែលមិនធ្លាប់ធ្វើខុសនោះទេ តែ

នៅលើការដែលមិនធ្លាប់ធ្វើសេចក្តីល្អទៅវិញទេតើ។ (Henrik Johan Ibsen)





១៥៤. ត្រីក៏ខ្ញុំយក ក្រញាំជើងខ្លាឃ្មុំខ្ញុំក៏ចូលចិត្ត តែបើត្រូវរើសយក​មួយ ខ្ញុំសុំលះបង់ត្រី យកក្រញាំ

ជើងខ្លាឃ្មុំ។ ជីវិតក៏ខ្ញុំយក គុណធម៌ក៏ខ្ញុំយក តែបើត្រូវឲ្យរើសយកមួយ ខ្ញុំសុំលះបង់ជីវិតរើសយកគុណ

ធម៌។ (មេងជឺ)

១៥៥. សេចក្តីមានបាននិងកិត្តិយសជារបស់ដែលមនុស្សគ្រប់គ្នាប្រាថ្នា តែបើបានទាំងពីរយ៉ាងនេះមក

ដោយប្រាសចាកគុណធម៌ក៏មិនគួរធ្វើ ក្រីក្រតូចទាបជារបស់ដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើម តែបើដើម្បី

រក្សាគុណធម៌ ទោះបីត្រូវក្រីក្រក៏មិនគេចវេះ។ (ខុងជឺ)

១៥៦. មនុស្សថោកទាបស្វែងរកត្រឹមមាសប្រាក់ មនុស្សល្អស្វែងរកតែគុណធម៌ កាំងឈិនប្រាថ្នាក្នុង

លាភសក្ការៈ តុងឈិនឆ្ពោះសាងគុណធម៌។ (អ៊ីមិង)

១៥៧. សេចក្តីកតញ្ញូជាកំពូលនៃគុណធម៌។ (ភាសិតចិន)

១៥៨. ធ្វើការដោយប្រកាន់ខ្ជាប់គុណធម៌ ទោះមិនមានសេចក្តីសុខចម្រើនច្រើនឡើង តែក៏កាត់បន្ថយ

សេចក្តីកង្វល់បាន។ (Jeremy Bentham)






១៥៩. ការសាងកេរ្តិ៍ឈ្មោះ គួរជាកេរ្តិ៍ឈ្មោះដែលខ្ចរខ្ចាយជានិច្ចនិរន្តរ៍ ការស្វែងរកផលប្រយោជន៍

គួរជាផលប្រយោជន៍ដើម្បីពួងជនទាំងផែនប្រថពី។ (ជៀងខៃឆែក)

១៦០. ផ្កាយព្រឹកនិយាយមិនបាន តែពន្លឺរបស់វាចែងចាំងលើផ្ទៃទន្លេព្រិចៗ រាងរាល់រាត្រី វាមិនដែល

វាយគងវាយឃ្មោះប្រកូកប្រកាស់ថាខ្លួនឯងធ្វើសេចក្តីល្អ ខ្លួនសំខាន់ខ្លាំងណាស់ តែអ្នកបើកសំពៅ

គ្រប់គ្នាត្រូវមើលពន្លឺរស្មីដ៏ចែងចាំងរបស់វា។ (អ៊ិងមិង)

១៦១. មនុស្សដែលមិនខ្វល់អ្នកដទៃគឺជាមនុស្សដែលមិនស្រឡាញ់ខ្លួនឯង មនុស្សប្រភេទនេះតែង

ជួបប្រសព្វគ្រោះអន្តរាយជាភាគច្រើន។ (ស្តៃន៍បេក)

១៦២. កេរ្តិ៍ល្អ ត្រូវប្រើពេលវេលាសាងមួយជីវិត តែបើនឹងធ្វើឲ្យកេរ្តិ៍ខ្ទេចខ្ទី ត្រឹមមួយព្រព្រិចភ្នែកក៏ខ្ទេចគ្មាន

សល់ទៅហើយ។ (ភាសិតឈិលី)

១៦៣. សេចក្តីលោភជាសុសានរបស់កេរ្តិ៍ឈ្មោះ។ (ឆេកស្ពៀ)
Continue Reading...

ការពឹងខ្លួនឯង

៨០. មនុស្សយើងមិនគួរឈរបានព្រោះមានអ្នកដទៃចាំប្រកៀកស្មានោះទេ តែគួរក្រោកឡើងឈរ

បានដោយខ្លួនឯង។ (អែនទូនីណា)

៨១. កើតជាមនុស្សគួរចេះពឹងកំលាំងស្មងរបស់ខ្លួនឯង លើកកម្ពស់ខ្លួនដោយខ្លួនឯង ការពឹងខ្លួន

ឯងប្រសើរជាងពឹងអ្នកដទៃ។ (ហ៊ូលិនអ៊ី)

៨២. តាំងតែអតីតរហូតដល់បច្ចុប្បន្ន អ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងឡាយ ម្នាក់ៗ ទទួល

ផលសម្រេចព្រោះហ៊ានពុះពារឧបសគ្គគ្រោះថ្នាក់ ក្នុងលោកនេះមិនមានអ្វីបានមកដោយមិនបាច់

បញ្ចេញកម្លាំងពលំឡើយ ដូច្នេះ ការពឹងកម្លាំងស្មងខ្លួនឯងទើបជានយោបាយដែលល្អបំផុត។

(ហែមប៊ើរ៍)

៨៤. យើងគួរជាអ្នកចាត់ការជាមួយបរិដ្ឋាន មិនមែនត្រូវបរិដ្ឋានចាត់ការនោះទេ ពេលយើងបែរមុខ

ទៅរកពន្លឺភ្លើង​ ស្រមោលងងឹតរមែងធ្លាក់នៅផ្នែកខាងក្រោយ។ (ម៉ារ៍ធិន)
៨៥. បើយើងអាចវិភាគខ្លួនឯងយ៉ាងត្រឹមត្រូវត្រង់តាមការពិត ហ៊ានត្រួតពិនិត្យពិច័យខ្លួនឯង ព្រម

ទទួលភាពខុសឆ្គងរបស់ខ្លួនឯង កំចាត់ចំនុចខ្សោយចំនុចខ្វះខាតរបស់ខ្លួនឯងហើយនោះ នឹងនៅ

មានសត្រូវឯណាដែលពិជិតមិនបានទៀតនោះ? (ជៀងខៃឆែក)

៨៦.​ គុណតម្លៃរបស់ភាពជាមនុស្ស មិនបានអាស្រ័យនៅលើគេ "មាន"​ អ្វី ឫ "ធ្វើ" អ្វី តែអាស្រ័យ

នៅលើថាគេជាមនុស្សប្រភេទណា។ (អេមិវេលល៍)

៨៧. ការយល់ឃើញកំហុសប្រៀបដូចកញ្ចក់មួយផ្ទាំងដែលអាចឆ្លុះបញ្ចាំងឲ្យយើងឃើញនូវកំហុស

ឆ្គងរបស់ខ្លួនឯងយ៉ាងជាក់ច្បាស់ និងធ្វើឲ្យយើងមានឳកាសបានកែខៃចំណុចខុសឆ្គងឲ្យត្រឹមត្រូវឡើង

វិញ។ (Heinrich Heine)

៨៨. ពេលមើលចំណុចខ្សោយរបស់គេហើយ ក៏គួរមើលចំណុចល្អរបស់គេផងដែរ កាលបើចាំចំណុច

អាក្រក់របស់គេបាន ក៏ត្រូវចាំចំណុចល្អរបស់គេបានដូចគ្នា ត្រូវជ្រាបចំណុចខ្លាំងរបស់ខ្លួនឯងនិងជ្រាប

ចំណុចអន់របស់ខ្លួនឯង ត្រូវគិតចំណុចពិសេសរបស់ខ្លួនឯងនិងចំណុចខូចរបស់ខ្លួន​ឯង។ (វ័ងឈិងថ័ង)

៨៩. មេរៀនដ៏ល្អបំផុតសម្រាប់នាងខ្ញុំ សុទ្ធតែបានមកពីកំហុសឆ្គងនិងការដួលរលំរបស់ខ្លួនឯង ភាពល្ងង់

ខ្លៅនិងភាពខុសឆ្គងក្នុងអតីត នឹងក្លាយជាសតិបញ្ញានិងក្តីសម្រេចនាពេលអនាគត។ (Maria Edgeworth)

៩០. ការសន្សំសំចៃជាកំណប់ទ្រព្យរបស់អ្នកក្រ និងជាភាពឆ្លៀវឆ្លាតរបស់អ្នកមាន។

(Alexandre Dumas Per)

៩១. រឿងកើតកុំព្រងើយ រឿងកន្លងទៅហើយកុំតញ៉ែ រឿងច្រើនហូរហែកុំមួមៅ។

៩២. មនុស្សយើងគួរតែមានមោទនៈភាពចំពោះខ្លួនឯងតាំងតែពីក្មេង។ (ស៊ុន​ យ៉ាត់សេន)

៩៣. ចង់ឲ្យអ្នកដទៃបតិបត្តិចំពោះយើងដូចម្តេច យើងក៏គួរបតិបត្តិចំពោះអ្នកដទៃដូច្នោះដែរនេះគឺច្បាប់

ទម្លាប់និងហេតុផល។

៩៤.​ សុភាពជនព្រមលះបង់ ទើបធ្វើដំនើរហ្មឺនលីដោយប្រាសចាកឧបសគ្គ មនុស្សថោកចូលចិត្តរករឿងឈ្លោះ

ជើងនៅមិនទាន់ប៉ះថ្នល់ផង ផ្លូវក៏ទាល់ទៅហើយ។ (អ៊ីមិង)

៩៥. មិនកតញ្ញូចំពោះបុព្វការី សំពះលោកសំពះព្រះទៅក៏ឥតប្រយោជន៍​ បងប្អូនបែកបាក់សាមគ្គីគ្នា សេព

គប់មិត្តភក្តិទៅក៏ឥតប្រយោជន៍។ (ភាសិតចិន)

៩៦. ការគិតមិនរាបងាយក៏ព្រោះចិត្តស្មុគស្មាញហ៊ឹកហ៊ើម។ (ហ្វរ៍សែម)

៩៧. របៀបជីវិតប្រចាំថ្ងៃ

- ភ្ញាក់ពីដំណេកពីព្រឹកព្រហាម កាលភ្ញាក់ហើយក្រោកចេញពីគ្រែដេកភ្លាម

- សរសេរអក្សរក្រោយពេលអាហារព្រឹក ជាការសម្រាកនិងហ្វឹកសរសេអក្សរទៅជាមួយគ្នា

- ហ្វឹកអង្គុយសមាធិរាល់ថ្ងៃ

- អានសៀវភៅរាល់ថ្ងៃ ពេលអានឲ្យអានម្តងមួយក្បាល ចប់ហើយទើបអានក្បាលផ្សេងទៀត

- កត់ត្រាកំណត់ហេតុ កត់ត្រាថាថ្ងៃនេះធ្វើសេចក្តីល្អអ្វីខ្លះ ធ្វើកំហុសឆ្គងអ្វីខ្លះ

- ប្រយ័ត្នពាក្យសម្តី កុំនិយាយផ្លយៗ

-​ ធ្វើសេចក្តីល្អមិនមានរឿងអ្វីនិយាយឲ្យអ្នកដទៃស្តាប់មិនបាន

- សន្ទនាវិស្សាសៈដោយរឿងដែលមានសារៈ ដូចជានិយាយរឿងសីលធម៌ ចំនេះជុំវិញខ្លួន សេដ្ឋកិច្ច​ សិល្បៈ

- ហ្វឹកខ្លួនឲ្យជាមនុស្សទៀងត្រង់មានរបៀបរៀបរយ មានសមាធិពេលធ្វើការងារ ចិត្តមិនអណ្តែតអណ្តូង

- មិនដើរលេងយប់

៩៨. រាង្គកាយដែលរឹងមាំ ជាទីកន្លែងស្នាក់នៅនៃចិត្តវិញ្ញាណដ៏ប្រសើរ។

៩៩. មនុស្សខួក្បាលបូរាណ ព្រមទាំងចូលចិត្តពាក់ស្បែកមុខ ស៊ូមនុស្សបើកចំហត្រង់ទៅត្រង់មកមិនបាន

ទោះបីមើលទៅហាក់គ្រោតគ្រាតតែក៏ស្មោះត្រង់។ (ហ្វក ឡាតេ)

១០០. ត្រូវត្រួតពិនិត្យខ្លួនឯងរាងរាល់ថ្ងៃមើលថាយើងធ្វើអ្វីមិនល្អមិនស្មោះត្រង់ខ្លះ? (ខុងជឺ)

១០១. មិនតេះដៀលកំហុសឆ្គងតូចតាចរបស់អ្នកដទៃ មិននាំអាថ៌កំបាំងផ្ទាល់ខ្លួនរបស់អ្នកដទៃទៅអំពាវនាវ

មិនអាឃាតព្យាបាទ គុណសម្បតិ្ត ៣ ប្រការនេះ នឹងជួយលើកកម្ពស់ចិត្តរបស់យើងឲ្យខ្ពស់ឡើង។

(ហុងជឺឈើង)

១០២. មិនចេះស្រឡាញ់ខ្លួនឯង មិនចេះគោរពខ្លួនឯង ជាសាហេតុឲ្យមនុស្សមួយចំនួនបរាជ័យដួលរលំ។

(ហ្វុលើរ៍)



ការនិយាយនិងការធ្វើ

១០៣. ពេលគិតនឹងធ្វើអ្វីមួយ ចូរចុះដៃធ្វើភ្លាម កុំចាំថ្ងៃនេះថ្ងៃស្អែក។ (ភិងឆាន់លូជៀង)

១០៤. ពេលនៅចំពោះមុខមនុស្សដែលពូកែជាងឫមានបទពិសោធន៍ច្រើនជាងយើង ឫមនុស្សប្លែកមុខ

មធ្យោបាយដែលល្អបំផុត គឺយើងកុំនិយាយច្រើនពេក ព្រោះកាន់តែនិយាយច្រើនប៉ុណ្ណា ក៏រឹតតែមាន

ផលអាក្រក់ចំពោះយើងច្រើនប៉ុណ្ណឹង ដូចជាបង្ហើបភាពល្ងង់ខ្លៅឫចំណុចខ្សោយរបស់ខ្លួនឯងជាដើមឫ

មិនដូច្នោះក៏ធ្វើឲ្យយើងខូចឳកាសក្នុងការទទួលចំនេះដឹងឫបទពិសោធន៍របស់អ្នកដទៃ។ (ហេល)

១០៥. អ្នកទ្រទ្រង់គុណធម៌​ អ្នកមានសច្ចៈ មនុស្សពូកែមានបញ្ញា មិននិយាយច្រើនទេ​ មានតែមនុស្ស

ថោក មនុស្សឆ្កួត មនុស្សល្ងង់ខ្លៅប៉ុណ្ណោះ​ ដែលចូលចិត្តនិយាយច្រើន។ (ឆៃឈិង)

១០៧. មាត់របស់មនុស្សឆ្លាតរក្សាទុកក្នុងចិត្ត ចិត្តរបស់មនុស្សល្ងង់ព្យួរទុកនៅឯមាត់។ (សូឡូម៉ន)

១០៨. និយាយពិត ធ្វើពិត ស្មោះត្រង់ នរណាក៏ជឿជាក់។ (លីស៊ិនអ៊ូ)

១០៩. ការលះបង់ឫការសាងគុណប្រយោជន៍ដល់សាធារណៈ ត្រូវការទង្វើដែលពិតប្រកដ មិនមែន

គ្រាន់តែជាពាក្យស្លោកដែលស្រស់ស្អាតប៉ុណ្ណោះទេ។ (វានាមៃខ៍)

១១០. កុំនិយាយអួតក្អេងក្អាង គប្បីចាំទុកថាសម្តីដែលចេញពីមាត់ហើយនោះហៅត្រឡប់វិញមិនបាន

ឡើយ។ (ខារ៍ល សែនដ៍បើរ៍ក)

១១១. មនុស្សនិយាយពិត ដឹងក៏ប្រាប់ថាដឹង មិនដឹងក៏ប្រាប់ថាមិនដឹង ការនិយាយស្តីត្រូវប្រយ័ត្នប្រយែង។

(ជឺកុង)

១១៣. ពេលប្រក្រតី គួរនិយាយស្តីឲ្យតិច ស្តាប់ឲ្យច្រើន ការស្តាប់ជាការទទួល ការនិយាយជាការចាយ

ចេញ ទោះបីការចាយចេញវាសង្ហា តែការទទួលក៏មានប្រយោជន៍ច្រើនជាង។ (ករ៍ដា)

១១៤.តាំងក្តីសង្ឃឹមទុកហើយ តែមិនតាំងបណិធានក្នុងការធ្វើឲ្យក្តីសង្ឃឹមប្រាកដជាការពិត ប្រៀបដូចការ

ប្រើផ្តិលធ្លុះៗ ទៅដងទឹកអម្រឹត។ (Franz Werfel)

១១៥. កុំនិយាយច្រើន នឹងធ្វើឲ្យអ្នកដទៃរំខាន កុំនិយាយបោកប្រាស់​ នឹងធ្វើឲ្យអ្នកដទៃមើលងាយ កុំ

និយាយអួតអាង នឹងនាំអាប់យសដល់ខ្លួនឯង។ (ហ៊ើស៊ឺថៃ)

១១៦. មនុស្សឆ្លាត គិតមុននិយាយ មនុស្សល្ងង់ និយាយហើយទើបគិត។ (ឌ្រិល)

១១៧. មនុស្សយើង ច្រើនតែអាចបន្លុះភារៈកិច្ចតួនាទីដែលអស្ចារ្យជាងការងារដែលខ្លួនកុំពុងធ្វើ មានដុង

តែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវចេះប្រើវាផង។ (ករ៍ពើរ៍)




១១៨. មិត្តភាពនឹងជាប់តាមជីវិតរបស់យើងជារៀងរហូតទៅ ប្រៀបដូចស្រមោលដែលយឹតតាមដួង

ព្រះអាទិត្យដែលធ្លាក់នៅឯជើងមេឃនាពេលព្រលប់។ (អ៊ីមិង)

១១៩. ខ្ញុំជឿជាក់មនុស្សដែលចែករំលែកសេចក្តីទុក្ខរបស់ខ្ញុំ នៅពេលដែលខ្ញុំជួបអាសន្នអន់ក្រច្រើន

ជាងមនុស្សដែលត្រូវការរួមសុខជាមួយខ្ញុំនៅពេលដែលខ្ញុំសុខដុមរម្យនា។ (George Grote)

១២០. ការគប់មិត្តជារឿងល្អមានប្រយោជន៍ មនុស្សគ្រប់គ្នាគួរព្យាយាមស្គាល់មិត្តភក្តិថ្មីៗ ព្រោះថាមិត្ត

អាចពង្រីក្របជីវិតរបស់យើងឲ្យកាន់តែទូលាយ និងធ្វើឲ្យយើងស្គាល់ពិភពលោកមួយនេះបានជ្រាល

ជ្រៅឡើងថែមទៀត។ (លិនលៀង)

១២១. បើស្រឡាញ់កេរ្តិ៍ឈ្មោះរបស់ខ្លួនឯង អ្នកក៏គួរសេពគប់ជាមួយមិត្តភក្តិដែលមានឧបនិស្ស័យល្អ

បើចាំបាច់ត្រូវឡូកឡំជាមួយមនុស្សអាក្រក់ សុខចិត្តនៅម្នាក់ឯងកុំមានមិត្តបែបនោះឡើយវាល្អប្រសើរ

ជាជាង។ (ចរ៍ច វ៉ឈិងតាន់)

១២២. ឃ្មុំធំវាចេះបឺតទឹកផ្អែមចេញពីផ្កាជូរៗ លទ្ធផលនៃភាពស្មោះត្រង់ភាពជាគ្នា​ឯងក៏ដូច្នោះដែរ វា

ភ្ញាស់ខ្លួនជារូបជារាងចេញពីឧទ្យានអារម្មណ៍ដែលផ្លាស់ប្តូរគ្រប់ពេលវេលា។​ (Josef Kohler)

១២៣. សៀវភៅដែលល្អនិងមិត្តដែលល្អ សំខាន់នៅលើគុណភាពមិនមែននៅលើបរមាណនោះទេ។

(ភាសិតស្ប៉េន)

១២៤. ការសេពគប់មនុស្សអាក្រក់ជាមិត្ត ប្រៀបដូចស្រមោលពេលព្រឹក វេលាកន្លងផុតទៅប៉ុន្មាន ស្រ

មោលក៏ខ្លីចុះប៉ុណ្ណឹងដែរ។​ ការសេពគប់មនុស្សល្អជាមិត្ត ប្រៀបដូចស្រមោលពេលល្ងាច វេលាកន្លងទៅ

ប៉ុន្មាន ស្រមោលក៏លូតវែងឡើងប៉ុណ្ណឹងដែរ។ (Robert Hart)

១២៥. ការសន្ទិះសង្ស័យ ជាថ្នាំពិសនៃមិត្តភាព។ (Roger Bacon)

១២៦. រឿងដែលសាងការឈឺចាប់បំផុតក្នុងជីវិតរបស់យើង មិនមានអ្វីហួសការកាត់សម្ព័ន្ធភាពជាមួយ

មិត្តស្និទ្ធស្នាលដែលសេពគប់គ្នាមកជាយូរយារនោះទេ។ (Marcus Tullius Cicero)

១២៧. វិធីតែម្យ៉ាងដែលនឹងបានមិត្តក៏គឺ ខ្លួនយើងត្រូវជាអ្នកចាប់ផ្តើមចូលទៅរកអ្នកដទៃជាមុន ទៅចង

មិត្តជាមួយអ្នកដទៃមុន។ (Emerson)

១២៨. មិត្តនឹងគង់ភាពជាមិត្ត លុះត្រាតែម្នាក់ៗ គោរពស្រឡាញ់គ្នាទៅវិញទៅមក ប្រសិនបើទន្ទឹងគិត

តែរឿងផលប្រយោជន៍ រមែងមិនស្មោះត្រង់ចំពោះគ្នា មិនអាចជាមិត្តស្និទ្ធស្នាលនឹងគ្នាបានទេ។ (និរនាម)

១២៩. មិត្រភាពក-ពួនក្តីសុខកាត់បន្ថយក្តីទុក្ខនៅក្នុងជីវិតរបស់យើង ព្រោះមិត្តអាចជួយធ្វើឲ្យយើងបាត់

អផ្សុក បាត់សោកសៅ មានបីតិសុខច្រើនឡើង។ ( អេឌិសាន់)

១៣០. ពេលសុខមានមិត្ត ពេលទុក្ខពិសោធមិត្ត។ (សៃរាស់)

១៣១. បើអ្នកប្រាប់ខ្ញុំថាអ្នកសេពគប់មនុស្សប្រភេទណាជាមិត្ត ខ្ញុំក៏នឹងអាចប្រាប់បានភា្លមដែរថាអ្នកជា

មនុស្សប្រភេទណា។​ (ភាសិតស្ប៉េន)

១៣៣. ថ្នាំល្អតែល្វីងមាត់នោះ រមែងជាផលល្អចំពោះការរក្សារោគ ពាក្យដាស់តឿនដែលពេញទៅដោយ

ភាពស្មោះត្រង់សុចរិតតែស្តាប់ទៅទាស់ត្រចៀកនោះ រមែងមានប្រយោជន៍ក្នុងការនាំទៅបតិបត្តិ។

១៣៤. ការទិតៀនកំហុសឆ្គងតូចតាចច្រើនហួសប្រមាណ ក៏ប្រដូចនឹងការប្រើពួថៅកាប់សត្វរុយតូចៗ

ដែលទំនៅលើថ្ងាសរបស់មិត្តដូច្នោះ។ (អ៊ីមិង)

១៣៥.​ ទិតៀនអ្នកដទៃដោយដួងចិត្តបែបដូចគ្នានឹងការទិតៀនខ្លួនឯង ឲ្យអភ័យអ្នកដទៃដូចគ្នានិងការឲ្យ

អភ័យខ្លួនឯង។ (ហ្វានឈុយហ្មើន)

១៣៦. ពាក្យសម្តីដែលអ្នកមិនចង់ស្តាប់យ៉ាងក្រៃលែង គឺពាក្យសម្តីដែលអ្នកគួរទទួលស្តាប់ឲ្យច្រើនបំផុត។
៣៧. កាលបើដឹងថាត្រូវអ្នកដទៃបោកប្រាស់ ចូរកុំនិយាយច្រើន កាលបើដឹងថាអ្នកដទៃយកប្រៀប

លើកុំសម្តែងចេញអាការតាមទឹកមុខការអត់ទ្រាំដូច្នេះ បានអារម្មណ៍និងបានប្រយោជន៍ច្រើនប្រការ។

(អ៊ីមិង)

១៣៨. យើងមិនគួរតាមចិត្តខ្លួនឯងច្រើនហួសពេកទេ ត្រូវចេះទប់ជ្រែងខ្លះ អាថ៌កំបាំងក្នុងការគ្រប់គ្រង

អារម្មណ៍ខ្លួនឯងគឺ "អត់ទ្រាំ" កើតជាមនុស្សត្រូវមានទឹកចិត្តៗ នឹងកើតលុះណាតែចេះ "ឲ្យអភ័យ"។

(ថៅជៀ)

១៣៩. មនុស្សដែលអាចអត់ធន់ក្នុងរឿងដែលអ្នកដទៃអត់ធន់មិនបាន រមែងបន្លុះភារកិច្ចដែលអ្នកដទៃ

មិនអាចបន្លុះបាន។ (សៀសៀន)

១៤០. អត់ធន់បន្តិចជីវិតនឹងសុខដុមរម្យនា។ (ភាសិតក្រិច)

១៤១. អ្នកដែលតាំងចិត្តបំពេញសមណធម៌ ត្រូវអត់ធន់ភាពមួមៅ ទុក្ខលំបាក វិតក្ក ព្រឺព្រួចឲ្យបាន

ទើបអាចបន្លុះមគ្គផលបាន។ (លិវជឺចៃ)

១៤២. សុំត្រឹមក្តីអត់ធន់ ក្នុងលោកនេះឫមានរឿងដែលចាត់ការមិនបាន? (ថាង់ពៀវ)

១៤៣. មនុស្សដែលទ្រាំក្តីទុក្ខដ៏សែនខ្លាំងក្លាបាន ទើបជាមនុស្សលើសមនុស្ស។ (ភាសិតចិន)
Continue Reading...

កាលបើគិតចង់....

កាលបើគិតចង់ទទួលទានហើយទោះល្វីងឫផ្អែមក៏ត្រូវតែលេបចូលទៅ


ជួនកាលជីវិតក៏ត្រូវតែល្វីងជូរចត់តានតឹងអួលណែនជាមួយនឹងរឿងដែលដែលយើងពុះពារប្រឹងប្រែង
តែកើតមកជាមនុស្សហើយត្រូវតែតស៊ូ ទោះលំបាកលំបិនម្តេចក្តីក៏មិនព្រមរួញរា ជូរចត់ប៉ុណ្ណាក៏មិន
ខ្លាច កាលបើគិតស៊ូហើយក៏មិនត្រូវខ្លាចឈឺចាប់ ដូចដែល​ គូឡុង​(古龙) ពោលថា​ “របស់មួយមិនថា
ល្វីងឫផ្អែមកាលបើគិតទទួលទានហើយត្រូវតែលេបចូលទៅឲ្យបាន”។

ជួនកាលវិថីជីវិតក៏មិនមានផ្លូវឲ្យជ្រើសរើសយ៉ាងឥស្សរៈ ព្រោះក្នុងស្ថានការណ៍និងវេលាខ្លះ ជីវិតក៏ត្រូវ
ចាល់មុំ កើតការជំពាក់ជំពិនរតេបរតុបទាំងអស់ នឹងគិត នឹងធ្វើ ឫនិយាយស្តី ហាក់ដូចប្រហោងគ្រប់
ច្រកត្រូវស្ទះទាំងអស់ ជួនកាលគ្រាន់តែដកដង្ហើមចូលទៅក៏កកស្ទះនៅក្នុងច្រមុះដែរ ដកដង្ហើមចូលទៅ
ហើយ ជួនកាលក៏ទៅមិនពេញពោះ មានក្តីកង្វល់ មានការមិនសប្បាយចិត្តគ្រប់សព្វគ្រប់យ៉ាងទាំងអស់។

ប្រសិនបើជីវិតស្ថិតនៅក្នុងភាពផុតផើយដូច្នេះ នឹងធ្វើដូចម្តេចទៅ? នឹងថយក្រោយ ឫក៏ឈានតទៅមុខ
ទៀត។

សុនខពេលចាល់ច្រកត្រូវគេចោមខាំវានៅបែរមុខមកស៊ូ ទោះដឹងថាកម្លាំងអន់ជាងតែក៏ត្រូវតែស៊ូដើម្បី
ការរស់រានមានជីវិតតទៅទៀត ចុះយើងវិញ ជាមនុស្សមានខួរក្បាល ចេះគិតគូរមានហេតុផល រឿង
អ្វីមកបត់ដៃបត់ជើង មិនស្ទុះស្ទាតស៊ូជាមួយជតាកម្មរបស់ជីវិតម្តេចនឹងសមទៅ។

វិបត្តិរបស់ជីវិតកាលបើចូលមកជិតខ្លួនយើងហើយ មិនងាយនឹងមានផ្លូវគេចវាសជៀសវាងបានឡើយ
ក្រៅពីការក្រោកឡើងតស៊ូយ៉ាងពេញទំហឹង ការក្រោកឡើងស៊ូគឺជាយុទ្ធវិធីមួយដែលធ្វើឲ្យយើងអាចកែ
បញ្ហាផ្សេងៗ របស់ជីវិតឲ្យរបូតទៅបាន។ យើងអាចនឹងចង្អៀតចង្អល់ អាចធ្ងន់ឫនឿយហត់ អាចនឹង
លំបាកលំបិនត្រាំត្រែងច្រើនប្រការ តែយើងក៏ត្រូវតែស្ទុះស្ទា ប្រឹងប្រែងតស៊ូយ៉ាងមុះមុតមិនរាថយ
រួបរួមកំលាំងកាយ កម្លាំងចិត្តស៊ូមិនពព្រិចភ្នែក កំឡុងពេលខ្លីៗ ដែលយើងប្រឹងស៊ូនេះឯងហើយ ដែល
ធ្វើឲ្យជីវិតរបស់មនុស្សចំរុងចំរើនរុងរឿងមកស្ទើរតែរាប់មិនអស់ឡើយ។

ជាមនុស្សចូររើបម្រាស់ក្នុងវិថី ទោះជូរចត់ខ្សត់បារមីមិនមែនឧបសគ្គបិទបាំង ចូរពុះពារយ៉ាងមុះមុតអើយ។
Continue Reading...

កម្លាំងចិត្តដ៏មុះមុត

កម្លាំងចិត្តដ៏មុះមុត


ធម្មជាតិសាងទាំងមនុស្សនិងសត្វ ឲ្យតស៊ូឧបសគ្គ ឲ្យបញ្ចេញកម្លាំងមានៈព្យាយាម បើមិនដូច្នោះទេក៏មិន
អាចទ្រទ្រង់រក្សាជីវិតនៅបាន។ សត្វត្រីត្រូវតែហែលបញ្ច្រាស់ទឹក ទើបស្វែងរកចំណីបាន​ មនុស្សយើងក៏គួរ
គប្បីប្រព្រឹត្តទៅដូចថ្នោះដែរ ។ យើងនឹងមានជីវិតរស់នៅបាន ក-រាង្គសាងឋានៈរបស់យើងបាន នឹងចរណៃ
អនាគតឡើងបាន យើងចាំបាច់ត្រូវតស៊ូជាមួយនឹងឧបសគ្គ។ ជីវិតដែលមិនធ្លាប់ប្រឈមមុខជាមួយឧបសគ្គ
​គ្មានថ្ងៃនឹងបានទទួលនៅភាពរីកចម្រើនឈានមុខសូម្បីម្យ៉ាង។ ខ្លែងដែលនឹងឡើងខ្ពស់បាន ក៏ព្រោះវាច្រាស់
ខ្យល់ ឯខ្លែងដែលអណ្តែតទៅតាមខ្យល់ ក៏គឺខ្លែងដែលដាច់ខ្សែហើយនោះឯង។

កម្លាំងចិត្តក្នុងកិច្ចការងារ បានដល់ការឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស សេចក្តីឧស្សាហ៍ព្យាយាមជាកម្លាំង
ចិត្តដ៏សំខាន់ម្យ៉ាង ចំណែកសេចក្តីខ្ជិលច្រអូស ជាសញ្ញាសំគាល់ដ៏ច្បាស់លាស់ នៃការខ្វះខាតកម្លាំងចិត្ត។

ធម្មជាតិសាងមនុស្សឲ្យឧស្សាហ៍ព្យាយាម យើងអាចឃើញបានថាក្មេងដែលកើតមក ពេលវាចេះក្រឡាប់
ផ្កាប់ផ្ងាចេះលូនចេះវាចេះដើរតតេះតតះភ្លាមក៏នៅមិនសុខ យើងហៅព្រឹត្តិកម្មនេះថា “រពឹស” តែការពិតគឺជា
រឿងដែលធម្មជាតិសាងមកឲ្យមនុស្សមានភាពឧស្សាហ៍ព្យាយាមនោះឯង។

អនាគតរបស់មនុស្សប្រៀបបាននឹងផ្ទៃមហាសមុទ្រ្ទដ៏ធំធេង ការប្រឈមមុខជាមួយអានាគតប្រដូចការដែល
យើងចេញនាវាដ៏តូចមួយទៅកាន់មហាសាគរនោះឯង បើយើងមិនមានចំណេះដឹងក្នុងរឿងជីវិតគ្រប់គ្រាន់ទេ
នោះ យើងក៏នឹងស្ថិតនៅក្នុងលក្ខណពីរប្រការ ទីមួយគឺប្រមាទ គិតថាមិនលំបាកអ្វី ហើយក៏ចេញទៅប្រឈម
ជីវិតដោយមិនបានយល់ជ្រាបហេតុការណ៍ឲ្យគ្រប់ជ្រុងជ្រោយ។ មួយទៀតនោះគឺ រួញរា មិនមានៈព្យាយាម
ក្នុងការតស៊ូប្រឈមមុខជាមួយអានាគត មានជីវិតនៅគ្រាន់តែរងចាំក្តាមឈូសពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ
ទាំងពីរប្រការនេះមុខតែពន្លិចនាវាជីវិតឲ្យលិចលង់ទៅជាមួយគ្នាមិនខាន។

វាជាការពិតដែលថា យើងមិនអាចឆ្លងកាត់ជីវិតទៅបានដោយប្រាសចាកសេចក្តីទុក្ខលំបាកលំបិន ដោយមិន
ភបប្រសព្វការដួលរលំ ឫត្រូវធ្លាក់នៅក្នុងអន្លង់នៃសេចក្តីត្រាកត្រាំ តែគ្រប់បែបយ៉ាងរមែងមានជាគូរគ្នា ក្នុង
វេលាថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យដុតរោលយ៉ាងក្តៅងំ ក៏នៅមានស្រមោលម្លប់យ៉ាងត្រជាក់ត្រជុំ អន្លង់ទុក្ខ
ក៏ដូចអន្លង់ទឹក ការដែលយើងធ្លាក់ទៅក្នុងអន្លង់នៃសេចក្តីទុក្ខលំបាក ក៏ដូចដែលយើងធ្លាក់ទៅក្នុងទឹក បើយើង
មិនចេះហែលទឹក យើងក៏ត្រូវស្លាប់ តែបើយើងមានកម្លាំងនិងចេះហែលទឹក ព្យាយាមហែលត្រឡប់មកវិញបាន
រាង្គកាយរបស់យើងអាចបរិសុទ្ធស្អាតទៀតផង ព្រោះទឹកនឹងជួយលាងជម្រះរបស់ស្មោគគ្រោកដែលប្រឡាក់
ប្រឡូសក្នុងខ្លួនយើងឲ្យអស់ទៅ យើងក៏នឹងក្លាយជាមនុស្សបរិសុទ្ធស្អាត ហើយអាចចាប់ផ្តើមជីវិតថ្មីបានយ៉ាង
រាបរយ។

មានមនុស្សមិនតិចទេដែលយល់ខុសគិតថា បើបានសម្តែងសេចក្តីទុក្ខសោកក្តៅក្រហាយឲ្យគេឃើញ គេនឹង
អាណិតអាសូរ ហើយផ្តល់ការជួយសង្គ្រោះ តែការពិតមិនមែនដូច្នោះឡើយ ព្រោះមនុស្សដែលមានសេចក្តីទុក្ខ
ក្តៅក្រហាយ ជាមនុស្សទន់ខ្សោយក្នុងខ្លួនឯង គ្មាននរណាចង់ជួយសង្គ្រោះ ព្រោះជួយទៅក៏គ្មានប្រយោជន៍អ្វី។

ជីវិតមនុស្សយើងមានសេចក្តីលំបាកឧបសគ្គនៅជុំវិញ ការដំណើរជីវិតទៅគ្រប់ជុំហាន ត្រូវឆ្លងកាត់របាំងជីវិត
ជារឿយៗ ជាការចាំបាច់ណាស់ដែលយើងត្រូវលាក់បំបាំងសេចក្តីទុក្ខអន់ទន់ខ្សោយរបស់យើង ព្រោះមធ្យោបាយ
មួយដែលអាចយកឈ្នះឧបសគ្គ ឈ្នះសត្រូវគូប្រជែងបាន ក៏ត្រូវបញ្ជាក់ឲ្យឃើញថា សម្បូរបែបទាំងកម្លាំងកាយ
កម្លាំងចិត្ត ហើយនឹងកម្លាំងគំនិត ការបញ្ចេញភាពទន់ខ្សោយនឹងទទួលបរាជ័យយ៉ាងពិតប្រកដ។
Continue Reading...

សត្វក្អែកផ្លាស់កន្លែងរស់នៅ

សត្វក្អែកផ្លាស់កន្លែងរស់នៅ


មានក្អែកមួយក្បាល ប្រឹងហោះហើរពីទិសខាងត្បូងដើម្បីឆ្ពោះទៅកាន់ដែនដីទិសភាគខាងជើងដោយ
មិនឈប់សម្រាកដើម្បីនឹងទៅឲ្យផុតពីដែនដីកន្លែងរស់នៅបច្ចុប្បន្នឲ្យបានឆាប់រហ័ស តែមានអារម្មណ៍
ហត់នឿយទើបបន្ទាបខ្លួនចុះឈប់សម្រាកនៅព្រៃល្បោះមួយកន្លែង។​ សត្វសារិកាមួយក្បាល ដែលទុំ
នៅលើដើមឈើនោះមុន ឃើញសត្វក្អែកដកដង្ហើមយ៉ាងហត់នឿយ ទើបសួរទៅថាៈ-

“មើលទៅឯងហាក់ដូចជាប្រញាប់ប្រញាល់ណាស់ តើឯងប្រញាប់ធ្វើដំណើរទៅទីណាឫ?”។
“ខ្ញុំនឹងផ្លាស់ទីកន្លែងរស់នៅ” សត្វក្អែកឆ្លើយតប​។
“ព្រោះមានរឿងហេតុអ្វីឫ?” សត្វសារិកាសួរទៀត។

សត្វក្អែកទើបឆ្លើយដោយសេចក្តីតូចចិត្តតូចថ្លើមថា “មនុស្សម្នាដែលនៅខាងទិសភាគខាងត្បូងមិនចូល
ចិត្តសម្លេងដែលមិនពិរោះ ហើយនឹងនិស្ស័យរបស់ខ្ញុំៗ ទើបមិនអាចទ្រាំរស់នៅទីនោះតទៅទៀតបាន
ត្រូវតែផ្លាស់កន្លែងរស់នៅថ្មី”។

សត្វសារិកាទើបពោលថា “ពេលឯងផ្លាស់រត់គេចហើយ នឹងអាចកែបញ្ហាបានរឺ! ខ្ញុំឃើញថាទោះឯងនឹង
ផ្លាស់ទៅទីណា ក៏គ្មានប្រយោជន៍ មិនអាចជួយអ្វីឯងបានដែរ”។
“ម៉េចបានជា​ឯងដឹង?”

សត្វសារិកាទើបប្រាប់ថា “វាច្បាស់លាស់ក្រហមងាំងដូចព្រះអាទិត្យកណ្តាលថ្ងៃអញ្ចឹង ដរាបណាឯងមិន
ព្រមផ្លាស់សម្លេងស្រែក និង និស្ស័យពូកែលួចឆក់ មនុស្សម្នាដែលនៅទិសភាគខាងជើង ក៏នឹងស្អប់ខ្ពើម
ឯង ដូចជាមនុស្សម្នាដែលនៅទិសភាគខាងត្បូងយ៉ាងពិតប្រាកដ”។

***********រឿងនេះបង្រៀនឲ្យដឹងថា***************

មនុស្សយើងនឹងរស់នៅស្រុកភូមិប្រទេសណា ប្រសិនបើមិនចេះផ្លាស់ប្តូរចិត្តគំនិតឲ្យចូលជាមួយសង្គម
រមែងរស់នៅក្នុងសង្គមនោះបានយ៉ាងលំបាកលំបិនបំផុត។
Continue Reading...

ឲ្យយកតម្រាប់តាមមាន់

ឲ្យយកតម្រាប់តាមមាន់


ស៊ិយិងគុយ កូនសិស្សរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោកមុខប្រឹង
ប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ សិស្សម្នាក់ទៀតនោះពូកែចរចា តែក៏
ឧស្សាហ៍ព្យាយាមហ្វឹកយុទ្ធមិនចាញ់គ្នាដែរ កម្លោះទាំងពីរនាក់ដែលមានបុគ្គលិកផ្សេងពីគ្នា តែក៏ជាសិស្ស
សំណព្វរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ទាំងគូ ព្រោះថ្វីដៃខ្លាំងមិនខុសគ្នាឡើយ។

ថ្ងៃមួយមានហេតុឲ្យព្រឹទ្ធាចារ្យ អ៊ូយ៉ាង ត្រូវចូលទៅជួយចរចាជម្លោះនៅក្នុងភូមិ តែព្រឹទ្ធាចារ្យមានធុរៈ ទើប
បញ្ជូនឲ្យ ស៊ិយិងគុយ ទៅជួយចរចាជំនួសខ្លួន រឿងនេះធ្វើឲ្យ ស៊ីហ្វើយ អន់ចិត្តព្រមទាំងឆ្ងល់លោកគ្រូ
ថាហេតុអីបានមិនបញ្ជូនអ្នកដែលពូកែនិយាយដូចជាគេទៅ ក៏បានតែចង្អៀតចង្អល់ក្នុងចិត្តម្នាក់ឯង។

“អន្ទិតនោះរឺ នឹងអាចចរចាសេចក្តីអ្វីឲ្យនរណាយល់បានទៅ មួយថ្ងៃៗ និយាយមិនប៉ុន្មានមាត់ផង នឹង
ដឹងវិធីចរចាអ្វីបានទៅ”

ដូច្នេះពេលបានឳកាស ក្រោយពេលដែលលោកព្រឹទ្ធាចារ្យរួចរាល់ធុរៈហើយ ស៊ីហ្វើយ ក៏ចូលទៅរក។
លោកព្រឹទ្ធាចារ្យញញឹមដោយគាត់ដឹងពីគំនិតរបស់គេ “ឯងសង្ស័យមែនទេថា ហេតុអ្វីបានជាយើងបញ្ជូន
មនុស្សនិយាយតិចដូចជា ស៊ិយិងគុយ ទៅមិនបញ្ជូនមនុស្សពូកែចរចាដូចជាឯងទៅដូច្នេះ”។

“ពិតមែនហើយ លោកគ្រូ រឿងនេះវាសមគួរជាមួយនឹងខ្ញុំច្រើនជាង ស៊ិយិងគុយ ណា៎លោកគ្រូ..”។
ព្រឹទ្ធាចារ្យ អ៊ូយ៉ាង តបថា “ឯងឃើញកង្កែប​ កូនក្អាត់ តាមបឹងអូរឺទេ ស៊ីហ្វើយ ពួកវាចំកោងស្រែកច្រៀង
រងំទាំងយប់ទាំងថ្ងៃ ក៏រកនរណាចាប់អារម្មណ៍ខ្វល់ខ្វាយនឹងវាម្នាក់ក៏គ្មាន ផ្សេងអំពីមាន់ ដែលវារងាវត្រឹម
ពីរ បី ដងប៉ុណ្ណោះ​ មនុស្សម្នាក៏បានដឹងថា ខណៈនោះគឺពេលមេឃជិតភ្លឺហើយ ដល់ពេលក្រោកហើយ
ករណីរបស់ឯងក៏ដូចគ្នាដែរ យើងមិនមែនកំពុងប្រាប់ថា ការជាមនុស្សពូកែនិយាយមិនល្អនោះទេ តែឯង
ជាមនុស្សពូកែនិយាយចរចា លលេង លេងសើចជាមួយអ្នកស្រុកអ្នកភូមិគ្រប់គ្នា ម្នាក់ៗ ស៊ាំនឹងភាពពូកែ
លេងសើចរបស់ឯង អាចជាហេតុធ្វើឲ្យអស់ភាពជឿជាក់ ផ្សេងពី ស៊ិយិងគុយ ដែលយូរៗ និយាយម្តង
តែចាប់ចិត្ត គួរឲ្យជឿជាក់របស់អ្នកភូមិរាល់លើករហូតមក”។

**************រឿងនេះបង្រៀនឲ្យដឹងថា****************

អ្នកប្រាជ្ញគួរស្តាប់ឲ្យបានច្រើនជាងនិយាយ ហើយគួរនិយាយកាលបើមានគោលដៅ ព្រោះនិយាយកាន់
ច្រើនប៉ុណ្ណា មនុស្សម្នាកាន់តែចងចាំបានតិចចុះប៉ុណ្ណោះ ផ្ទុយទៅវិញកាន់តែនិយាយតិចប៉ុណ្ណា មនុស្សម្នា
ក៏រឹតតែចាំបាន និងមានប្រយោជន៍ច្រើនឡើងប៉ុណ្ណោះដែរ។
Continue Reading...

ពន្លឺចង្កៀងនៃសេចក្តីសង្ឃឹម

ពន្លឺចង្កៀងនៃសេចក្តីសង្ឃឹម

នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់ ស្រ្តីក្រមុំ
ទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុងបន្ទប់ដ៏ធំមួយដែល
នៅចំកណ្តាលភូមិ។

“អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នានាំយក
ប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។

ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំម្នាក់ ជា
មនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយអ្នកដទៃឯទៀត
រាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា “យីមើយ មិនដែលនាំយកប្រេងមក
សូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ”។ ចំណែកស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជា
សម្លេងតែមួយថា “ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះវាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់
ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជាមិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នក
ដទៃថែមទៀត”។

មេក្រុមទើបសួរថា “បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “មិនបាច់ឲ្យនាងមករួម
ត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។ យីមើយ ក៏ក្រោកឡើង
និយាយនៅកណ្តាលទីប្រជុំថា “ខ្លួនខ្ញុំជាមនុស្សក្រីក្រខ្លាំងណាស់ គ្មានប្រាក់ទិញប្រេងចង្កៀងទេ ព្រោះដូច្នេះ
ហើយទើបខ្ញុំមកដល់ទីនេះមុនអ្នកដទៃឯទៀត ដើម្បីសំអាតទីកន្លែង ដុះជូត បោសច្រាស ចាត់តុកៅអី ផ្តល់
ក្តីស្រណុកស្រួលដល់អ្នកទាំងអស់គ្នាមិនគិតដល់ការនឿយហត់ ដោយគ្រាន់តែសង្ឃឹមបានបែងចែកពន្លឺភ្លើង
ពីអ្នកទាំងអស់គ្នា ហេតុអ្វីក៏អ្នកទាំងអស់គ្នាក្រោធខឹងនឹងខ្ញុំខ្លាំងម្ល៉េះ? ប្រេងចង្កៀងសម្រាប់អ្នកទាំងអស់គ្នា
អាចមិនសំខាន់អ្វី តែសម្រាប់ខ្ញុំវាសំខាន់ខ្លាំងណាស់ ហេតុអីក៏អ្នកទាំងអស់គ្នាគិតបណ្តេញខ្ញុំចេញទៅវិញ!”។

កាលបើបានស្តាប់ យីមើយ ពោលដូច្នេះ ម្នាក់ៗ ក៏មានអារម្មណ៍អាណិតអាសូ នឹកស្រណោះ និង មានក្តី
រំជួលចិត្តជាខ្លាំង ចំពោះសេចក្តីព្យាយាមដ៏មុះមុតរបស់នាង ទើបព្រមព្រៀងគ្នាអនុញ្ញាតឲ្យនាងចូលរួមត្បាញ
សំពត់ជាមួយដែរ។

*****************រឿងនេះបង្រៀនឲ្យដឹងថា*******************

ក្នុងសង្គមគ្រប់សង្គម បើគ្រប់គ្នាម្នាក់ៗ ចេះពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ចេះបែងចែក ជួយសង្គ្រោះ
គ្នាទៅវិញទៅមក អ្នកមានទ្រព្យឲ្យទ្រព្យ អ្នកមានកម្លាំងឲ្យកម្លាំង អ្នកមានគំនិតផ្តល់គំនិត កាលបើធ្វើដូច្នេះ
ការរួមរស់នៅជាមួយគ្នារមែងកើតសន្តិសុខ តែបើម្នាក់ៗ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នាំយកអារម្មណ៍ខ្លួន
មកកាត់ក្តីអ្នកដទៃ ការរស់នៅជាមួយគ្នារមែងមានតែសេចក្តីទុក្ខខ្វល់ខ្វាយ បញ្ហាក៏នឹងកើតមិនចេះចប់មិន
ចេះហើយនោះទេ។
Continue Reading...

កម្លាំងចិត្តពេលរួញរាអស់សង្ឃឹម

កម្លាំងចិត្តពេលរួញរាអស់សង្ឃឹម


នៅពេលដែលយើងអស់កម្លាំងចិត្ត ព្រោះនឿយហត់ជាមួយជីវិតហួសពេក ឫព្រោះអស់សង្ឃឹមក្នុង
របស់ដែលយើងប្រាថ្នាក៏ដោយ ពេលនោះយើងតែងមានអារម្មណ៍មិនចង់ឈានដើរតទៅមុខទៀត
សូម្បីតែមួយជំហាន ដោយសារយើងមានអារម្មណ៍ថាវាហាក់ដូចជាអស់កម្លាំងចិត្ត ល្ហិតល្ហៃខ្លាំង
ណាស់។

ពេលយើងខ្វះកម្លាំងចិត្ត យើងតែងសម្លឹងរកមើលកម្លាំងចិត្តនោះពីអ្នកដទៃ តែតាមការពិតនោះមាន
តែខ្លួនយើងខ្លួនឯងប៉ុណ្ណោះដែលអាចដាស់តឿនលួងលោមខ្លួនឯងបានល្អបំផុត។

ព្រោះទោះបីជាមាននរណាម្នាក់មកឲ្យកម្លាំងចិត្តក៏ដោយ ក៏មិនអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់
ស្រាយសប្បាយចិត្តបានឡើយ ដោយសារយើងបានយកចិត្តទៅចងភ្ជាប់នឹងមនុស្សដទៃឫរបស់ដទៃ
ផ្សេងទៀត រហូតមិនអាចមើលឃើញគុណតម្លៃរបស់មនុស្សដែលកំពុងឲ្យកម្លាំងចិត្តដល់យើងក្នុង
ខណៈនោះបានទៅហើយ។

ហើយទោះថាយើងត្រូវនៅឯកោម្នាក់ឯងក្តី ថ្ងៃដែលយើងរកមើលនរណាក៏មិនជួបប្រទះសោះនោះ
យើងក៏ត្រូវចេះធ្វើជាមិត្តជាមួយខ្លួនឯង ចាំលួងលោមនិងឲ្យកម្លាំងចិត្តដល់ខ្លួនឯង​ កុំជាន់ថែមថា
ជាកំហុសឆ្គងរបស់ខ្លួនឯង កុំបង្រៀនឲ្យខ្លួនឯងចេះបន្ទោស ឫទម្លាក់កំហុសលើអ្នកដទៃ តែប្រាប់
ខ្លួនឯងឲ្យទទួលស្គាល់នូវរឿងដែលបានកើតឡើង និយាយជាមួយខ្លួនឯងថាយើងនឹងសន្សឹមៗ​
រកមធ្យោបាយឈានតទៅមុខទៀត ធ្វើឲ្យខ្លួន​ឯងឃើញថា បើយើងរួញរាអស់កម្លាំងចិត្តរហូតដល់
បោះបង់ចោលហើយនោះនឹងមានលទ្ធផលដូចម្តេចខ្លះ ហើយបើស៊ូតទៅទៀតនឹងល្អប្រសើរឡើង
ដូចម្តេចខ្លះ។

បើយើងរួញរាព្រោះអស់សង្ឃឹម ឲ្យសាងក្តីសង្ឃឹមជាថ្មី។
បើយើងរួញរាព្រោះហត់នឿយ ឲ្យសម្រាកហើយចាំចាប់ផ្តើមជាថ្មី។
បើយើងរួញរាព្រោះធុញទ្រាន់ ឲ្យសាកល្បងផ្លាស់ប្តូរអ្វីថ្មីៗ។

កាលបើអ្វីៗ ទាំងអស់វានៅខ្ពស់ហួសសមត្ថភាពការគ្រប់គ្រងរបស់យើង ពេលនោះយើងតែងមាន
អារម្មណ៍រួញរាអស់កម្លាំងចិត្ត ហើយវិធីហៅកម្លាំងចិត្តឲ្យត្រឡប់មកវិញវាជារឿងងាយទេ​ គឺគ្រាន់តែ
សាងសេចក្តីជឿជាក់លើខ្លួនឯងឲ្យកើតឡើងបានម្តងទៀតប៉ុណ្ណោះ ដូចជាធ្វើការផ្លាស់ប្តូរអ្វីម្យ៉ាង
រៀបចំដំនើរការចាត់របៀបជីវិតជាថ្មីជាដើម។ ពេលយើងក្តោបក្តាប់គ្រប់យ៉ាងបានល្អល្មមសមគួរហើយ
នោះ យើងក៏នឹងត្រឡប់មានអារម្មណ៍ល្អឡើងវិញជាក់ជាមិនខាន តែកុំភ្លេចថាបតិបត្តិការទាំងនេះត្រូវ
ដំនើរទៅសន្សឹមៗ គ្មានអ្វីល្អទាំងស្រុងគ្រប់បែបយ៉ាងដូចចិត្តយើងប្រាថ្នានោះទេ
Continue Reading...

ការអានសៀវភៅ

ការអានសៀវភៅ

១៦៧. សៀវភៅដែលល្អរមែងមានរបស់ម្យ៉ាងដែលដូចគ្នា គឺក្រោយពេលអានសៀវភៅនោះចប់ហើយ

អ្នកនឹងមានអារម្មណ៍ថា រឿងរ៉ាវក្នុងសៀវភៅនោះជាការពិត ហើយរឿងរ៉ាវទាំងនោះហាក់ស្រដៀងនឹង

បទពិសោធន៍ដែលអ្នកធ្លាប់ជួប មិនថាអាក្រក់ឫល្អ រីករាយឫរំជួលចិត្ត វាក៏នឹងក្លាយជាបទពិសោធន៍របស់

អ្នកតទៅជានិច្ចនិរន្តរ៍។ (Ernest Hemingway)

១៦៨. គោលដៅក្នុងការអានសៀវភៅនោះ មិនមែនគ្រាន់តែបន្ថែមចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ តែជា

ការស្វែងសច្ចធម៌ និងការដុសខាត់ឧបនិស្ស័យ ផ្លាស់ប្តូរព្រឹត្តិកម្មឲ្យត្រឹមត្រូវទៀងត្រង់ច្រើនឡើង បើសិន

មនុស្សម្នាក់អានសៀវភៅរបស់អ្នកប្រាជ្ញមេធីហើយ តែព្រឹត្តិកម្មនៅតែមិនមានតម្លាភាព មិនប្រកបដោយ

គុណធម៌ ក៏បានន័យថាមនុស្សម្នាក់នោះឥតប្រយោជន៍ដែលខំសិក្សាមក។ (លិវជើន)

១៦៩. អានសៀវភៅហ្មឺនវិជ្ជា ឲ្យចប់ជាក់ច្បាស់ក្នុងឳរ៉ា ពេលសរសេរលឿនណាស់ណា ដូចទព្តាបណ្តាល។

(ទូហ្វ៊ូ)

១៧០.មនុស្សដែលក្រីក្របំផុតគឺមនុស្សដែលមានបេះដូងក្រីក្រ ថ្នាំវិសេសដែលអាចរក្សារោគក្រីក្រក្នុងបេះដូង

គឺការអានសៀវភៅ។ (ជើវី)

១៧១. ផ្ទះមួយបើគ្មានសៀវភៅ ការសែត មែកកាស៊ីន ផ្ទះនោះក៏ហាក់ដូចគ្មានបង្អួចដូច្នោះ។ (មែហេរិកលុយ)

១៧២. តាំងចិត្តច្បាស់លាស់អានសៀវភៅមួយថ្ងៃបន្តិច អានរាល់ថ្ងៃ មួយថ្ងៃ ៥០ នាទីមួយឆ្នាំក៏ឃើញផល។

(Quintus Horatius Flaccus)

១៧៣. សៀវភៅជាគ្រូចង្អុលបង្ហាញផ្លូវរបស់មនុស្សកម្លោះក្រមុំ ជាមិត្តរបស់មនុស្សជរា ជាអ្នកផ្តល់ឲ្យនៅ

សេចក្តីសុខ សេចក្តីរីករាយក្នុងគ្រាដែលចិត្តស្ងៀមស្ងាត់អផ្សុក។ (អ៊ីមិង)
Continue Reading...

មហាបុរស គឺ...

មហាបុរស គឺអ្នកបានបន្សល់ស្នាដៃមានតម្លៃដល់មនុស្សជាតិ


តាមភាពជាក់ស្តែងហើយនោះ ចំណេះដឹងនិងភាពសុចរិត ជារបស់ចាំបាច់ដែលមនុស្សត្រូវតែមានខ្វះមិន
បានឡើយ តែបើមានត្រឹមពីរប្រការប៉ុណ្ណេះ​ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការនាំខ្លួនទៅកាន់ឋានៈដ៏
ឧត្តង្គឧត្តមខ្ពង់ខ្ពស់ ព្រោះថាចំណេះដឹងនោះឯង យើងត្រូវចេះលៃលកប្រើវាក្នុងមធ្យោបាយដែលសក្តិសម
ហើយភាពសុចរិតនោះទៀតសោត ក៏ត្រូវតែប្រើឲ្យត្រឹមត្រូវទៅតាមកាលៈទេសៈផងដែរ។

ការមើលដំណើរប្រព្រឹត្តទៅរបស់មនុស្ស យើងគួររមិលមើលតែក្នុងផ្លូវដែលល្អ​។ មនុស្សគ្រប់គ្នាក្នុងលោក
នេះ តែងមានសេចក្តីល្អនិងអាក្រក់លាយឡំគ្នានៅក្នុងខ្លួនជានិច្ច បើយើងរើសរកមនុស្សដែលល្អឥតខ្ចោះ
មិនធ្លាប់ដែលមានកំហុសអ្វីសោះនោះ ក៏មិនងាយជាងការរាវរកម្ជុលនៅក្នុងមហាសមុទ្រ្ទឡើយ ដូច្នេះបើ
យើងត្រូវការសិក្សាស្វែងរកប្រយោជន៍យ៉ាងពិតប្រាកដ ក៏គប្បីប្រមើលមើលតែក្នុងផ្លូវដែលល្អប្រពៃ ដូចជា
បើយើងមានឳកាសបានចូលទៅជិតមនុស្សដែលមានសក្តិខ្ពង់ខ្ពស់ យើងគប្បីព្យាយាមពិគ្រោះពិចារណា
ថា បុគ្គលម្នាក់នេះមានអ្វីល្អវិសេសខ្លះ មិនមែនមើលឲ្យឃើញថាមានចំណុចអាក្រក់ដូចម្តេចខ្លះនោះទេ
បើធ្វើបានដូច្នេះនឹងកើតប្រយោជន៍ដល់យើងជាអនេក ដោយយើងអាចនាំយកគុណសម្បត្តិដែលគេមាន
មកធ្វើជាបែបយ៉ាងសម្រាប់ខ្លួនយើងបាន។

ដំណើរជីវិតរបស់មនុស្សយើង ប្រៀបប្រដូចការត្រេចចរក្នុងផ្លូវឆ្ងាយដាច់សង្វែង ដែលយើងត្រូវដឹងថានឹង
ត្រូវតម្រង់ឆ្អោះទៅទិសណា បើធ្វើដំណើរទៅតាមបុណ្យតាមកម្មនោះ គ្មានថ្ងៃដែលអាចបន្លុះដល់គោលដៅ
ណាមួយបានឡើយ។ មនុស្សយើងបើមិនជ្រាបថាត្រូវការអ្វីក្នុងជីវិត គិតចង់ក្លាយជាអ្វីដែលមានថ្នាក់ខ្ពង់ខ្ពស់
បំផុត រឺប្រាថ្នាចង់មានជីវិតដូចម្តេចពេលចាស់ជរាហើយនោះ មាគ៌ាជីវិតក៏នឹងឡេះឡះ ចាប់អ្វីដែលជាគោលសំ
ខាន់មិនបានឡើយ។

“គោលដៅ” គឺជារឿងសំខាន់ក្នុងជីវិតមនុស្ស ហើយជារបស់ចាំបាច់ដែលមនុស្សត្រូវតែមាន ជីវិតដែលគ្មាន
គោលដៅគឺជាជីវិតដែលគ្មានគុណតម្លៃអ្វីសោះឡើយ។

មនុស្សដែលរឹងប៉ឹងតែងជាមនុស្សដែលទន់ភ្លន់ តែមិនមែនទន់ខ្សោយនោះទេ គ្រប់មហាបុរសតែងជាមនុស្ស
មានលក្ខណរឹងប៉ឹង មានមេត្តាករុណាចំពោះអ្នកតូចទន់ខ្សោយជាងខ្លួន។

មនុស្សដែលមានបេះដូងរឹងមាំនោះ រមែងមិនឆេវឆាវក្រោធខឹងងាយ មនុស្សដែលក្រោធងាយគឺជាមនុស្ស
ទន់ខ្សោយ គ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន។ មនុស្សដែលរឹងមាំនោះមិនដែលតក់ស្លត់ចំពោះអន្តរាយ
ហើយមិនដែលគិតថាខ្លួនឯងកើតមកមានគ្រោះអាក្រក់ ឫថាវត្ថុនិងសព្វសត្វក្នុងលោកជាសត្រូវចំពោះខ្លួនទេ។
មនុស្សបែបនេះមិនមាននរណានឹងអាចយកឈ្នះបាន ព្រោះទោះបីជាអ្នកដែលប៉ងបៀតបៀនព្យាបាទ មាន
ឳកាសធ្វើអន្តរាយបានប៉ុណ្ណា ក៏ធ្វើបានត្រឹមតែរាង្គកាយ មិនអាចធ្វើអន្តរាយដល់បេះដូងគេបានឡើយ បើទុក
ជាត្រូវប្រទូស្តរាយយ៉ាងខ្លាំងក្លា ក៏នៅអាចក-វែកក-ឆ្នាំងសាងខ្លួនឡើងវិញបានទៀតយ៉ាងឆាប់រហ័ស ដោយអំ
ណាចបេះដូងដែលរឹងប៉ឹងមិនរួញរា។

មានគោលការណ៍ដែលគួរឲ្យជឿមួយថា គ្រោះអាក្រក់នោះវាមិនអាចយកឈ្នះយើងបានទេ លុះត្រាតែយើង
ព្រមចុះចាញ់វាប៉ុណ្ណោះ។ មនុស្សដែលមានលក្ខណរឹងមាំនោះ គេអាចហ៊ានបើកដៃឲ្យគ្រោះអាក្រក់ទាំងឡាយ
ដើរមករកគេជាជួរៗ ហើយគេនឹងតស៊ូឲ្យវាចុះចាញ់ទៅវិញដោយអំណាចបេះដូងរបស់គេ។ មនុស្សដែលមាន
លក្ខណរឹងមាំនោះរមែងមិនស្គាល់គ្រោះអាក្រក់ទេ។

ភាពក្រីក្រជាហេតុធ្វើឲ្យមនុស្សត្រូវមានសេចក្តីព្យាយាមប្រកបអំពើល្អ ហើយពេលសេចក្តីព្យាយាមនេះចាស់
ក្លាក៏រមែងកើតជាប្រយោជន៍ដល់ខ្លួនឯង និងដល់ប្រទេសជាតិផងដែរ បើមនុស្សគ្រប់គ្នាមិនចាំបាច់តស៊ូនឹងភាព
ក្រីក្រទេនោះ ពិភពលោកយើងក៏មិនរីកចម្រើនដល់ថ្នាក់នេះដែរ។

ការខ្លាចធ្វើខុស ជាហេតុធ្វើឲ្យមនុស្សរួញរា មិនហ៊ានធ្វើអ្វីដោយខ្លួនឯង តែតាមការពិតកំហុសតែងជាគ្រូបង្រៀន
ឲ្យយើងធ្វើត្រូវ។

កិច្ចការងារគ្រប់យ៉ាងដែលនឹងនាំយើងឆ្ពោះទៅកាន់ភាពរីកចម្រើននោះ តែងមានការប្រថុយគ្រោះថ្នាក់ជានិច្ច
ក្នុងលោកនេះមិនមានមាគ៌ាមួយខ្សែណាដែលរាបស្មើសម្រាប់នាំទៅកាន់ភាពរីកចម្រើននោះឡើយ យើងត្រូវ
ពុះពារកាប់ព្រៃឆ្កាបន្លាទៅតែទាំងអស់ហ្នឹង។
Continue Reading...

បុគ្គលអស្ចារ្យ

បុគ្គលអស្ចារ្យគឺបុគ្គលដែលអង្គុយនៅក្នុងបេះដូងមនុស្ស
យើងធ្លាប់គិតថា ភាពអស្ចារ្យបានដល់ការមានអំណាចវាសនាស្តុកស្តម្ភ នឹកចង់បានអ្វីក៏បានតាមប្រាថ្នា
តែ ភាពអស្ចារ្យ​ ប្រភេទនេះនឹងកើតមានដល់មនុស្សគ្រប់គ្នាមិនបានឡើយ ហើយបើគ្រប់គ្នាប្រាថ្នា ភាព
អស្ចារ្យ ប្រភេទនោះ សេចក្តីសុខស្ងប់ក្នុងស្រុកទេសនឹងបាត់រលត់អស់មិនខានឡើយ ព្រោះ ភាពអស្ចារ្យ
ឫអំណាចវាសនាប្រភេទនេះ វាទាល់តែប្រណាំងប្រជែងប្រហារគ្នាទើបបានមក។អ្នកដែលមាន ភាពអស្ចារ្យ យ៉ាងពិតប្រាកដនោះគឺ អ្នកដែលបានធ្វើគុណប្រយោជន៍ឲ្យដល់លោកមនុស្សសាងក្តីសុខសាន្តឲ្យដល់មនុស្សជាតិ អ្នកដែលស្វែងរកមធ្យោបាយឧបត្ថមគាំទ្រមនុស្សទាំងឡាយឲ្យមានព្រឹត្តិកម្មស្ថិតនៅក្នុងគុណធម៌និងសីលធម៌។បញ្ហាសំខាន់ក្នុងរឿងកុសលោបាយសាង ភាពអស្ចារ្យ នោះ វាអាស្រ័នៅលើថាតើយើងប្រែ “ភាពអស្ចារ្យ”ទៅក្នុងទិសដៅណា ឫយើងត្រូវការភាពអស្ចារ្យក្នុងផ្លូវណា បើត្រូវការភាពអស្ចារ្យខាងអំណាចវាសនា​​ ឫភាពអស្ចារ្យក្នុងជីវិត អ្នកក៏នឹងឃើញបានដោយខ្លួនឯងថាភាពអស្ចារ្យនោះមិនបានផ្តល់ក្តីសុខសាន្តដល់អ្នកដែលអស្ចារ្យ(មានអំណាចវាសនា)នោះឡើយហើយក៏មិនប្រកដដែរថានឹងអាចរក្សាភាពអស្ចារ្យនោះបានជារាងរហូតទៅឫក៏អត់អាចត្រូវគេបំផ្លាញបានដោយងាយៗ ចំណែកភាពអស្ចារ្យខាងផ្លូវចិត្តវិញ ជាភាពអស្ចារ្យនិរន្តរ៍ ផ្តល់ក្តីផាសុខ ហើយគ្មាននរណាមកបំផ្លិចបំផ្លាញបានឡើយ។
បុគ្គលដែលអស្ចារ្យ គឺអ្នកដែលអង្គុយនៅក្នុងបេះដូងមនុស្ស មិនមែនអ្នកដែលអង្គុយនៅលើក្បាលមនុស្ស
នោះទេ ព្រោះមនុស្សដែលអស្ចារ្យដោយអំណាចវាសនានោះ គ្មាននរណាម្នាក់ដែលទទួលបានការរ៉ាប់រង
ចេញពីសកលលោកជាឯកឆន្ទថាមាន ភាពអស្ចារ្យយ៉ាងពិតប្រាកដ ការសាងភាពអស្ចារ្យខាងអំណាចនោះ
តែងត្រូវសាងឡើងដោយការបំផ្លាញជាមុនសិន ដែលជាហេតុបង្កើតសេចក្តីទុក្ខលំបាកដល់អ្នកដទៃមិនច្រើន
ក៏តិចដែរ។ការសាងភាពអស្ចារ្យ បើជាភាពអស្ចារ្យយ៉ាងពិតប្រកដហើយនោះ ក៏ជាការងារដែលលំបាកជាធម្មតា ការធ្វើ
សេចក្តីល្អតែងមានសេចក្តីលំបាកជាប្រចាំ ត្រូវតស៊ូ ត្រូវពុះពារ ហើយឧបករណ៍ដ៏សំខាន់ក្នុងការពុះពារនេះ
គឺភាពស្មោះត្រង់ ដ៏រាបណាយើងមានភាពស្មោះត្រង់នៅក្នុងគោលដៅនិងក្តីព្យាយាម ប្រាថ្នាឲ្យការងាររបស់
យើងកើតប្រយោជន៍ដល់មនុស្សទួទៅ ប្រាថ្នាតំណែងក្នុងបេះដូងមនុស្ស មិនមែនលើក្បាលមនុស្សហើយនោះ
ការតស៊ូពុះពាររបស់យើងនឹងបន្លុះដល់គោលដៅ ហើយកុសលោបាយដែលប្រសើរបំផុតនោះគឺភាពស្មោះត្រង់។
នរណាបានអាសនៈក្នុងបេះដូងមនុស្ស ក៏មានន័យថា បានកៅអីអង្គុយដ៏រឹងមាំនិងមានផាសុខនោះឯង នរណា
បានទទួលការឃុំគ្រងពីមហាជន ក៏មានន័យថា បានទទួលការឃុំគ្រងដែលត្រជាក់ត្រជុំនិងមានសុវត្ថិភាពជាង
ការឃុំគ្រងណាៗ ទាំងអស់។សូមអ្នកអានកុំនឹកថា កុសលោបាយសាងភាពអស្ចារ្យ ប្រហែលជាមានរូបមន្តដែលអាចយកទៅប្រើដើម្បីសាងភាពអស្ចារ្យបានភ្លាមៗ សូមជំរាបថា មិនមានប្រាជ្ញណាម្នាក់ក្នុងលោកនេះ ដែលអាចប្រាប់អាថ៌កំបាំងយកទៅ
សាងភាពអស្ចារ្យបាន សូម្បីរឿងកុសលោបាយ ក៏ជារឿងដែលត្រូវសរសេរច្រើនអានច្រើន ជារឿងដែលត្រូវធ្វើ
ការយល់ ត្រូវប្រើវេលាក្នុងការអាន​ គិត ព្រោះយើងមិនអាចសាងភាពអស្ចារ្យបានដោយវិធីខ្ជិលច្រអូស, រឿងខ្ជិល
ច្រអូសបានខ្ពង់ខ្ពស់, ជារឿងមិនមាននៅក្នុងជីវិតពិត មានតែនៅក្នុងប្រលោមលោកដោយការគិតអណ្តែតអណ្តូង
របស់មនុស្សដែលខ្ជិលច្រអូស បង្រៀនឲ្យស្វែងរកសេចក្តីសុខក្នុងផ្លូវដែលច្រអូសកាយច្រអូសចិត្ត ស្រេចហើយ
ចុងបំផុតក៏មិនបានអ្វីឡើយ។
Continue Reading...

ផែនដីវិទ្យា

គួរយល់ដឹងអំពីមុខវិជ្ជានេះ
១)-ផ្លូវដែលភពធ្វើចលនាជុំវិញព្រះអាទិត្យហៅថាអ្វី?
ចំ)ផ្លូវដែលភពធ្វើចលនាជុំវិញព្រះអាទិត្យហៅថា"គន្លង"។
២)-តើអ្វីទៅដែលហៅថា គន្លងរាងអេលីប?
ចំ)ដែលហៅថា គន្លងរាងអេលីប គឺជាគន្លងដែលមានរាងពងក្រពើ។
៣)-ដូចម្ដេចដែលហៅថា រងិ្វលជុំ?
ដែលហៅថា រងិ្វលជុំ គឺជាថេរវេលាដែលភពធ្វើដំនើរជុំវិញព្រះអាទិត្យ ។
៤)-ភពទាំងអស់ធ្វើដំនើរជុំវិញក្នុងគន្លងមានរាងជា អេលីប ដែលជាគន្លងមានរាងជា
ពងក្រពើ ផ្ទុយពីទ្រនិច្ចនាឡិការ។
៥)-ច្បាប់និចលភាព រកឃើញដោជនជាតិ អង់គ្លេស ឈ្មោះអ៊ីសាក់ញូតុន
នៅសតវត្យទី ១៧ ច្បាប់នោះបានបញ្ជាក់ថា ចលនានៃវត្ថុមិនប្រែប្រួលល្បឿន
ឬ ទិសដៅឡើយ បើសិនចាគ្មានអំពើពីក្រៅទៅលើវា។
៦)-ភពធ្វើចលនាជុំវិញព្រះអាទិត្យដោយ កត្ដាពីរយ៉ាងគឺ
ក)គឺនិចលភាពដែលភពធ្វើដំនើរត្រង់
ខ)គឺទំនាញសាកល​ទាញភពអោយមកជិតព្រះអាទិត្យ។
៧)-ចលនារបស់ភបមានពីរប្រភេទគឺ រង្វិលជុំ និង រង្វិលខ្ញាល់។
៨)-ថេរវេលាដែលភពនិមួយៗវិលជុំវិញខ្លួនឯងលើអ័ក្សហៅថា រង្វិលខ្ញាល់។
៩)-ភពទាំងប្រាំបួនដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យមានលក្ខណះខុសគ្នាយ៉ាងខ្លាំង
ទាំងផ្ទៃ និង បរិយាកាស។
១០)-ភពដែលតូចជាងគេ គឺភពពុធ ហើយ ភពដែលធំជាងគេគឺភពព្រហស្បិត៍។
១១)-គេអាចសង្កេតឃើញភពពុធនៅពេលក្រោយព្រះអាទិត្យលិច​ក្នុងខែមិនា
និងមេសា និង មុនព្រះអាទិត្យរះ ក្នុងខែកញ្ញា និង តុលា។
១២)-ភពដែលនៅជិតផែនដីជាងគេគឺភពសុក្រ សំបូរដោយឧស្ម័នកាបូនិច។
១៣)-ភពសៅរ៍ខុសពីភពនានានៅកនុងប្រព័ន្ធព្រះអាទិត្យត្រង់ថា ភពនោះមានរង្វង់
ធំៗព័ទ្ធជុំវិញទៅដល់៧ ហើយរង្វង់ទាំងនោះជាទឹកកក។
១៤)-រយះពេលធ្វើដំនើរនៃភពនីមួយៗមានដូចតទៅ
​-ភពពុធ​មានរយះ ពេល ៨៨ថ្ងៃនៃ ដែនដី។
-ភពសុក្រមានរយះពេល២២៥ថ្ងៃនៃដែនដី។
-ភពអង្គារ មានរយះពេល១ឆ្នាំ៨ខែនៃដែនដី។
-ភពព្រហស្បត៏មានរយះពេល១១ឆ្នាំ៨ខែ៦ថ្ងៃនៃដែនដី។
-ភពអ៊ុយរ៉ានុសមានរយះពេល៨៤ឆ្នាំនៃដែនដី។
-ភពណិបទូនមានរយះពេល១៦៤ឆ្នាំ៨ខែនៃដែនដី។
-ភពព្លុយតុងមានរយះពេល២៤ឆ្នាំ៨ខែនៃដែនដី។
Continue Reading...

សុភាសិតខ្មែរ

១-កាត់ទឹកមិនដាច់​កាត់សាច់វាឈឺ។
២-កាប់បំពង​រង់ចាំទឹកភ្លៀង។
៣-ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។
៤-កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។
៥-កោកមិនដាក់ទឹក។
៦-កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
៧-កុំគូរមុន​គិត។
៨-កុំឈ្លោះនឹងស្រី​កុំក្ដីនឹងគ្នាឯង។
៩-កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។
១០-កុំដាំស្រូវនៅផ្លូវដំរី។
១១-កុំទុកមេឃ​កុំទុកចិត្តផ្កាយ​
កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​
កុំទុកចិត្តម្ដាយថាគ្មានបំណុល។
១២-កុំទុំមុលស្រគាល។
១៣-កុំផ្ទុកតាមទូកថ្វែ។
១៤-កុំពត់ស្រឡៅ​កុំប្រដៅស្រីខូច។
១៥-កុំពូតផ្សែងជាដុំ​កុំយកភ្នំទ្រាប់អង្គុយ។
១៦-កុំរាយមុខដឹង​កុំទទឹងមុខសឹក។
១៧-កុំពាក់មុខយក្ស​កុំពាក់ស្បែកខ្លា។
១៨-កុំយកស្រឡៅធ្វើខ្នួច​កុំសម្រួចឈើពុក។
១9-កំភ្លាញព្រោះមាត់​ខ្វែកស្លាប់ព្រោះអាចម៏។
២០-ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
២១-ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។
២២-ក្រពើវង្វេងបឹង។
២៣-ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។
២៤-ក្រអ្វីក្រចុះកុំឲ្យតែក្រគុំនិត។
២៥-ខឹងខុស​ខឹងខាត​ខឹងខូច។
២៦-ខឹងគោវាយរទេះ។
២៧-ខឹងឲ្យអត់ខ្សត់ឲ្យរក។
២៨-ខ្ពស់កប់ពពក​ចុះមកជ្រកអាចម៏ជន្លេន។
២៩-ខ្មោចស្រុកឲ្យដៃ​ខ្មោចព្រៃវាហ៊ាន។
៣០-ខ្លាមិនខ្លាចទៅខ្លាចអាចម៏ខ្លា។
៣១-ខ្លួនរស់របស់រកបាន។
៣២-គោដំបៅខ្នង​ក្អែកហើយរំលង​រសាយកន្ទុយ។
៣៣-គ្នាច្រើនអន្សមខ្លោច​គ្នាដូចស្រមោចអន្សមឆៅ។
៣៤-គ្រូកាចសិស្សខូច។
៣៥-គ្រូទាយម្តាយថា។
៣៦-ឃើញដំរីជុះកុំជុះតាមដំរី។
៣៧-ឃ្លាតឆ្ងាយណាយចិត្ត។
៣៨-ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
៣៩-ងប់នឹងល្បែង​តែងវិនាស។
៤០-ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
៤១-ចាក់អង្ករយកអង្កាម។
៤២-ចានមួយរាវ​លែងអីរណ្ដំគ្នា។
៤៣-ចាប់ក្ដាមដាក់ចង្អេរ។
៤៤-ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
៤៥-ចូលព្រៃទានព្រឹក​ចង់សឹកទាន់ក្មេង។
៤៦-ចូលស្ទឹងតាមបទ​ចូលស្រុកតាមប្រទេស។
៤៧-ចំណីឆ្ងាញ់កុំទុកស្អែក។
៤៨-ចេះដប់មិនស្មើប្រសប់មួយ។
៤៩-ចេះមកពីរៀន​មានមកពីរក។
៥០-ឆ្កែព្រុសមិនដែលខាំ។
៥១-ឆ្កែខាំ​កុំខាំឆ្កែវិញ។
៥២-ឆ្នាំងណាគ្របនឹង។
៥៣-ឆ្មាមិននៅ​កណ្ដុរឡើងរាជ្យ។
៥៤-ឆ្អិនក្បាលស៊ីក្បាល​ឆ្អិនកន្ទុយស៊ីកន្ទុយ។
៥៥-ជាងទងស៊ីរងកំបែក​ជាងដែកស៊ីហែកនឹងដៃ។
៥៦-ជាងមិនកើតបន្ទោសដែក។
៥៧-ជិះក្របីចម្លងភក់។
៥៨-ឈាមស្រែក​ស្បែកហៅ។
៥៩-ឈើកោងវល្លិព័ទ្ធ​មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
60-ឈើពុក​កុំដាក់គូទលើ។
៦១-ដល់ត្រើយ​សើយគូទ។
៦២-ដាំជើងក្រាន​មិនប្រមាញឆ្នាំង។
៦៣-ដំរីជល់គ្នា​ងប់ស្មៅចិញ្ចៀន។
៦៤-ដៃភ្លើងជើងមាន់។
៦៥-ដំរីសាស្លាប់​យកចង្អេរបាំក?។
៦៦-តក់ៗពេញបំពង់។
៦៧-ត្រីងៀត​ឆ្លៀតពង។
៦៨-បា្រក់ក៏បង់​ថង់ក៏ដាច់។
៦៩-ធ្វើគុណបានទោស។
៧០-សាងល្អបានល្អ។
៧១-លួចគេធ្លាប់ដៃ​ដេកថ្ងែធ្លាប់ភ្នែក។
៧២-ប្រញាប់ពេកដេកផ្លួវ។
៧៣-ធ្វើគុណ១០០សំពៅទោស១ចូលទៅរលាយគុណអស់។
៧៤-សាងបាបបានបាប​សាងបុណ្យបានបុណ្យ។
៧៥-ធ្វើស្រែនឹងទឹក​ធ្វើសឹកនឹងបាយ។
៧៦-ធ្វើស្រែឲ្យមើលស្មៅ​ទុកដាក់កូនចៅ
ឲ្យមើលសន្ដាន។
៧៧-ប្រហែសបាត​ប្រយ័ត្នគង់។
៧៨-ធ្វើល្អបានល្អ​ធ្វើអាក្រក់បានអាក្រក់។
៧៩-មានមាសខ្វះក្រដាស់ខ្ចប់។
៨០-ភូតនៅហោរ​ចោរនៅជាង។
៨១-ផ្သ?ែឈើជ្រុះមិនឆ្ងាយពីគល់។
៨២-ធ្វើស្រែទាន់ក្ដៅដី​ចង់ស្រីទាន់ក្ដៅចិត្ត។
៨៣-យប់មើលនឹងដៃ​ថ្ងៃមើលនឹងភ្នែក។
៨៤-រកអុសប្រទះឈើងាប់។
៨៥-រស់តែមាត់ត្រគាកស្លាប់ស្ដូក។
៨៦-លេងក្មេងអាប់យស​លេងពស់ៗខាំ។
៨៧-ស្រលាញ់កុំទៅញឹក​បើរលឹកសឹមទៅម្ដងៗ។
៨៨-ស្លាប់ដូចពស់រស់ដូចកង្កែប។
៨៩-អន្ទង់វែងឆ្នាំងវែង។
៩០-យកពងមាន់ទៅផ្ញើនឹងក្អែក។
៩១-មនុស្សនឹងបា្រក់​យក្សនឹងសាច់។
៩២-ធ្នូបាញ់​ធម៏ទន្ទេញ​ស្រ្ដីបង់ភស្ដា។
៩៣-ទន្លេដប់មិនស្កប់សមុទ្រមួយ។
៩៤-ទូកទៅកំពុងនៅ។
៩៥-ថោកអីនឹងដៃ​ថ្លៃអីនឹងមាត់។
៩៦-ទម្ពក់វាទៅ​ទើបព្នៅវាមក។
៩៧-លឿន​លៃមិនទាន់។
៩៨-មានដំបៅ​ទើបរុយវារោម។
៩៩-ពេលឈឹយកដំរីបន់​ពេលស្រន់យកពងមាន់ថ្វាយ។
១០០-បុណ្យក៏ធ្វើ​ឈើក៏កាប់។
Continue Reading...

ប្រភពអ្នកតាក្នុងសង្គមខ្មែរ

រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាបកាត់ទោសខ្មែរ
ក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់ មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុន​នឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌា នោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំង
ធម្មជាតិ, កម្លាំងក្រៅខ្លួន ដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖
ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា តែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម,ព្រះសិវៈ
(ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់គេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍​ទុក​ព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សា​
លោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា
ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថា
អ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ
“អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ​“ព្រះរាជពិធី
ទ្វារទសមាស”បានបង្ហាញថា ពាក្យ“អ្នកតា”ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗ​​ឡើយ។
គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ​ ប៉ុណ្ណោះ។ ពាក្យ
“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវ
យកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”
ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។តើអ្នកតាមានប្រភពមកពីណា?អ្នក
ប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។មតិខ្លះយល់ថា
អ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នក ខ្លាំង ពូកែ)ប្រចាំស្រុកឬតំបន់ណា
មួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជា
អ្នកតា,ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះ
ចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់
ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធប្ញទ្ធិ ទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅ រស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយ
ទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា”ក្លាយចេញមកពីពាក្យថា
“ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញ
នៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅ
ពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា
“អ្នកយើង”ហៅស្តេចថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ“អ្នកតា”ក្នុងទីនេះចាស់បុរាណ
សំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។ ហេតុអ្វីបានជា​
ប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ”បានសរសេរ
បកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច,អារក្ស,បិសាចផ្សេងៗ ជាប់មក
ពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុង
លោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិន
សមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ ។
អ្នកតាមានពីរប្រភេទផ្សេងគ្នាគឺ៖
១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតា
ឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ សម័យក្រុងភ្នំពេញ មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាម
របស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ,ស្រុក,ខេត្ត
ដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់,អ្នកតាដំបងដែកនៅភ្នំជីសូរ(ក្នុងខេត្តតាកែវ),អ្នកតាជំទាវ
ម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ ទៅក្រុងព្រះសីហនុ)ជាដើម។អាស្រ័យដោយមានអ្នក
តាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេង
ខ្មែរភាគទី៨ ដែលមាន រៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ។ ចំពោះរូបតំណាង
អ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេគឺគេគ្រាន់ តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត
មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។ យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ខៃទី២៣ខែមីនាឆ្នាំ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ ដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅ
ហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុង
ប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើប
អ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមាន
លក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខ
សេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូច
ជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលា
ថៃ្ងសៅរ៍នោះដែរ ។រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណា
ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំង ឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេស
នីមួយៗឱ្យ បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា”ជាដើម ។ អ្នកតាដែលស្ថិតជាប់
ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬ
ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែន
អ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា
“អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង”៕
Continue Reading...

មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ពុទ្ធបរិស័ទ ទាំងនេះ កំពុងបង្សុកូលឧទ្ទិសកុសលដល់ញាតិការពួកគាត់ដែលចែកស្ថានទៅ ។បុណ្យ កាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា “បុណ្យភ្ជុំបិណ្ឌ”ខ្លះហៅ ថា “បុណ្យកាន់បិណ្ឌ” និង “បុណ្យដាក់បិណ្ឌ”ហើយនៅតំបន់ខ្លះហៅថា “បុណ្យដូនតា”។វចនានុក្រម ខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧ បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន” ។បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជាហើយបុណ្យ នេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនាថេរវាទដទៃដូចជាប្រទេសថៃឬភូមា ឡើយព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។ បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើង រៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោចដល់ថៃ្ង១៥រោចខែភទ្រ បទ(ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិក ខ្មែរ ធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះ កិច្ចានុកិច្ចប្រចាំថៃ្ង និង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុម ៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១ រោចដល់ថៃ្ង១៤ រោចខែភទ្របទ ហើយអោយឈ្មោះថា “វេណទី១….វេណទី១៤”។ រយៈពេល១៤ ថៃ្ងនេះ អោយ ឈ្មោះថា“បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់ បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះ ថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែល
មាន ភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។
ហេតុនេះបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់
អ្នកបួសក្នុង ព្រះពុទ្ធសាសនា។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវ
សាមគ្គីភាពនិង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល។ គេជឿថាគេអាចរួមចំណែកដ៏
សំខាន់និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបា
នតាមរយៈបុណ្យកាន់បិណ្ឌឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស
ដែល មកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា
សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នាបរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់
និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត
និងតួនាទី ការងារប្រចាំថ្ងៃនៃបុគ្គល និងបុគ្គល គ្រួសារ និងគ្រួសារឬ សហគមន៍មួយ និងសហគមន៍ ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ ជាអ្នកសំរបសំរួលដោយ យក ធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបាន កំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈ ពេលដូចគ្នាប្លែកពី បុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត)ដែលបានលាចាកលោកនេះទៅហើយ។
ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថាបុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាល
មកម្ល៉េះប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា
“បុណ្យបវរណាបច្ច័យបួន ឬបុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយ
នាសម័យនោះមាននាងវិសាខា និងមហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិកជាដើម ធ្វើឡើងរយៈពេល៣
ខែគត់ គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។ នៅប្រទេសកម្ពុជាយើងមិនបានដឹង
ច្បាស់ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបាន ធ្វើឡើងតាំងពីសម័យណាមកទេប៉ុន្តែគេ
អាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះ បាទហរិរក្សរាមាធិបតី អង្គឌួង ព.ស ២៣៩១-២៤០៤ គ.ស ១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។
Continue Reading...

ម្ពុជាប្រជាធិបតេយ្យ

ក្រុមមេដឹកនាំស្នូលរបស់បក្សកុម្មុយនិស្តកម្ពុជា បើតាមការសិក្សារបស់លោក សាស្សា (Sacha SHER)​នៅក្នុងសៀវភៅ “កម្ពុជារបស់ខ្មែរ​ក្រហម” ​ស្នូល​ដ៏រឹងមាំរបស់គណបក្សកុម្មុយ​និស្តកម្ពុជា គឺមានតែសមា​ជិក​ជាង១០នាក់​ប៉ុណ្ណោះ។ សមាជិកដេលស្ថិតនៅក្នុងគណះអចិន្ត្រៃយ៍នៃគណះមជ្ឈិមបក្ស ដែលក្នុង​នោះ​​​មាន សាឡុត ស (ប៉ុល ពត) ជាលេខា និងលេខារង គឺ នួន ជា។គណបក្សកុម្មុយនិស្តកម្ពុជា​ត្រូវ​បាន​ដឹក​​នាំជាសម្ងាត់ពីសំណាក់ ប៉ុល ពត។ នៅខែកញ្ញា ឆ្នាំ១៩៧៥ គណះកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា​រួមមានសមាជិក ៧ រូប ប៉ុល ពត អតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មាន​តួ​ នាទី​​ ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែ ​មេ​សា ឆ្នាំ១៩៧៦ ដល់ ​​ ១៩៧៩ ។បើទោះបីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការ​ងារ​ ដោយមូល​ហេតុ​សុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺប៉ុល ពតជាអ្នក​មានសិទ្ធិ​អំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះខ្ទមលើ​ខ្នងភ្នំដងរែក។ នួន ជា គឺជាអតីតនិស្សិតច្បាប់នៅទីក្រុងបាងកក​ និងជាអតីត​ សមាជិកគណបក្សកុម្មុយនិស្តថៃ។​ក្រោយ​​មក​គាត់ក្លាយជាបង ​​​​​​​ ​ធំ​​ទី២ នៃបក្សកុម្មុយនិស្តកម្ពុជាមានតួនាទីជាប្រធានសភាតំណាង​ ប្រជា​ជន​​​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្លាយជានាយករដ្ឋ​មន្ត្រី​​បណ្តោះ​អាសន្នមួយរយះពេលជំនួស ប៉ុល ពត នៅខែ កញ្ញា ឆ្នាំ១៩៧៦ ។​បច្ចុប្បន្នរស់នៅក្នុងតំបន់ប៉ៃលិន។ អៀង សារី អតីតនិស្សិត​ផ្នែក​វិទ្យាសាស្ត្រ​ នយោបាយនៅ​សាលា​ ស័របោន​(Sorbonne) ប្រទេសបារាំង មានតួនាទី ជាឧបនាយករដ្ឋ​មន្រ្តី​ និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបប កម្ពុជាប្រជាធិបតេយ្យ ​ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់​ គាត់​​ អៀង ធារិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល​ ស្នាក់នៅទីក្រុងភ្នំពេញ។ សុន សេន អតីតនិស្សិតទស្សនវិជ្ជានៅសាលាស័របោន(Sorbonne)។​ នៅក្នុង​ អំឡុងតស៊ូវាយប្រឆាំងនិឹងរបបសាធារណរដ្ឋរបស់លន់នល់សុនសេនមានតួនាទីជាអគ្គមេបញ្ជាការ ​កងទ័ព ហើយក្រោយមកនៅ​ក្នុង​របបកម្ពុជាប្រជាធិបតេយ្យ សុន សេន មានតួនាទីជា​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាអ្នកទទួលខុសត្រូវខ្ពស់លើបញ្ហាសន្តិសុខរបស់កម្ពុជាប្រជាធិប ​តេយ្យ។​សុន សេន និង ក្រុមគ្រូសារ របស់ខ្លួនត្រូវបាន ប៉ុល ពត បញ្ជាអោយកងឈ្លបសម្លាប់នៅឆ្នាំ ១៩៩៧។
តាម៉ុក អតីតគ្រូបង្រៀនភាសាបាលី កាន់តួនាទីជាបន្តបន្ទាប់ពីប្រធាន​ភូមិភាគ​និរតី និងនៅខែមីនាឆ្នាំ ១៩៧៦ គាត់ត្រូវបានជ្រើសរើសអោយធ្វើជាអនុប្រធានសភាតំណាងប្រជាជននិងក្រោយមកជាអនុ​ ប្រធានទី២ នៃការិយាល័យអចិន្រ្តៃយ៍នៃគណះកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្ត​កម្ពុជា ជំនួស សោ ភឹម។ តាម៉ុក បានជាប់ឃុំឃាំងបណ្តោះអាសន្ននៅតុលាការយោធា​ពីខែ​មីនា​ ឆ្នាំ១៩៩៩ រហូតដល់​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០០៦ ដែលជាកាលបរិច្ឆេទនៃការស្លាប់​របស់មេបញ្ជាការកំពូលកងទ័ពខ្មែរ​ក្រហមរូប​នេះ​។ ​សោ ភឹមអតីតខ្មែរឥស្សរះលេខាភូមិភាគបូព៌ាត្រូវបានចោទប្រកាន់ថាបានចូលរួមគំនិតក្នុងការប៉ុនប៉ងធ្វើ ​រដ្ឋប្រហារ បានបាញ់សម្លាប់​ខ្លួនឯង​នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៧៨។
Continue Reading...

កម្ពុជាសម័យអាណានិគម




ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។

ការ​មកដល់​នៃ​អំណាច​បារាំង

នៅ​ឆ្នាំ ១៨៦២ បន្ទាប​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។ ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ ដោយ​មិន​ព្រម​ប្រគល់​មកុដរាជ្យ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ទីក្រុងភ្នំពេញ​។


បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧត្ដុង្គ នា​ថ្ងៃ ៣ កក្កដា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ក្នុង​ការ​ដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។


ការត្រួតត្រា​របស់​បារាំង

ដំណាក់ទី១

បារាំង បាន​ប្រកាន់យក "វីធីត្រជាក់" ក្នុង​ការត្រួតត្រា​កម្ពុជា​ អស់​ពេល​ដ៏​យូរ​។ ចាប់តាំងពី​ឆ្នាំ ១៨៦៣​មក ព្រះមហាក្សត្រខ្មែរ បាន​ចុះ​ព្រះហស្តលេខា​លើ​លើ​ក្រឹត្យ ឬ​សេចក្ដីប្រកាស​ជាច្រើន ដែល​សុទ្ធតែ​ផ្ដល់​ចំណេញ​ដល់​បារាំង​ទាំងអស់​។ ឃើញ​យ៉ាង​នេះ ព្រះមហាក្សត្រ​បាន​ឱ្យ​មនុស្ស​ជំនិត​របស់​ព្រះអង្គ​បង្ក​ការបះបោរ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​។

ដំណាក់ទី២

នៅ ​យប់​ថ្ងៃ​ទី ១៧ មិថុនា ១៨៨៤ ទេសាភិបាល​បារាំង​ម្នាក់​ឈ្មោះ​តុម សុន បាន​បញ្ជា​ទាហាន​មួយ​ក្រុម និង​កប៉ាល់ចម្បាំង​ឈ្មោះ "អាឡូអែត" ឡោមព័ទ្ធ​ព្រះរាជវាំង ហើយ​គំរាមកំហែង​ព្រះបាទនរោត្ដម​ឱ្យ​ចុះ​ព្រះហស្តលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​មាន​មាត្រា​ខ្លះៗ ដូចជា​៖


  • ចៅហ្វាយខេត្ត​ទាំងអស់​ត្រូវ​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​បារាំង​។

  • ខេត្ត​ដែល​ពីមុន​មក​មាន​ចំនួន ៥៧ ត្រូវ​បង្រួម​មក​ត្រឹម ៥០ ហើយ​មាន​ចែក​ជា​ស្រុក និង​ឃុំ​។

  • មហាក្សត្រ និង​រាជវង្ស ទទួល​ប្រាក់ខែ អំពី​រដ្ឋបាល​បារាំង​។

  • ពន្ធ​ទាំងអស់ ត្រូវ​ធ្លាក់​ក្នុង​អំណាច​បារាំង​។

  • រាជធានីភ្នំពេញ ត្រូវ​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​ជាន់ខ្ពស់​របស់​បារាំង​។ ទេសាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដែល​មាន​សមាសភាព ១២​រូប ក្នុង​នោះ​ជនជាតិ​បារាំង ៦​រូប ខ្មែរ ៣​រូប និង​យួន ៣​រូប​។

មកដល់ ​ឆ្នាំ ១៨៨៧ បារាំង​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​មួយ​ មានន័យថា ព្រះមហាក្សត្រ​សោយរាជ្យ ប៉ុន្តែ​មិន​ត្រួតត្រា​ទេ​។

ដំណាក់ទី៣

នៅ​ខែ តុលា ឆ្នាំ ១៨៨៧ បារាំង​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហភាព​ឥណ្ឌូចិន​បារាំង​មានន័យថា កម្ពុជា ជា​ដែនដី​មួយ​ចំណែក​របស់​បារាំង គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​សម្រាប់​ប្រទេស​បារាំង​ ។ សន្ធិសញ្ញា​បារាំង-សៀម​នា​ឆ្នាំ ១៩០៤ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនដី​ម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ​។ ប៉ុន្តែ​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ គឺ​ក្នុង​រាជ្យ​ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេស​កម្ពុជា​បាន​ទទួល​ខេត្តបាត់ដំបង និង​សៀមរាប​មកវិញ​។


ស្ថានភាព​ប្រជាករ​កម្ពុជា ក្នុង​សម័យ​អាណានិគម

បារាំង ​បាន​ជំរិត​ទារពន្ធដារ​យ៉ាង​ធ្ងន់ធ្ងរ​។ មាន​តាំងពី​ពន្ធ​មនុស្ស ពន្ធដី​ពន្ធ​លំនៅ ពន្ធ​សត្វពហនៈ ពន្ធ​យានជំនិះ ពន្ធ​របរ​អាជីវកម្ម -ល-។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិចតា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ១.២​តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រីក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់​បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំ​។

ដើម្បី​ឱ្យ​ងាយ​ក្នុង​ការ​កសាង​មនុស្ស​សម្រាប់​បម្រើ​ការ​ឱ្យ​រដ្ឋការ អាណាព្យាបាល​បារាំង​បាន​បង្កើត​ឱ្យ​មាន​គ្រឹះស្ថានសិក្សា​ខ្លះៗ​ដូចជា​៖

  • សាលាបឋមសិក្សា​៖ ឆ្នាំ ១៩១១ មាន​សាលា ៣០ នៅ​ឆ្នាំ ១៩៣៧ មាន ៨១៣ ។

  • សាលាមធ្យមសិក្សា ​៖ នៅ​ឆ្នាំ ១៩១១ មាន​អនុវិទ្យាល័យ​ស៊ីសុវត្ថិ​មួយ​។ នៅ​ឆ្នាំ ១៩៣៥ អនុវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឱ្យ​ទៅ​ជា​វិទ្យាល័យ​ស៊ីសុវត្ថិ។

  • សាលា​បច្ចេកទេស​៖ ឆ្នាំ ១៩១៧ មាន​សាលា​អប់រំ​បច្ចេកទេស ខាង​សិល្បៈ និង​សិប្បកម្ម​មួយ គឺ​សាលារចនា​។


ចលនា​បះបោរ ក្នុង​សម័យ​អាណានិគម

ដោយសារ ​តែ ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋការ​អាណាព្យាបាល​បារាំង​ពី​សំណាក់​ប្រជារាស្ត្រ ​ខ្មែរ​ទូទៅ និង​ជាពិសេស​ពី​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ​ខ្លះ ទើប​បណ្ដាល​ឱ្យ​មាន​ផ្ទុះឡើង នូវ​ចលនា​បះបោរ​ប្រឆាំង​បារាំង​កើតមាន​ជាបន្តបន្ទាប់​ដូច​ខាង​ក្រោម​៖

ចលនា​បះបោរ​របស់​អាចារ្យ​ស្វា

ចលនា​បះបោរ​របស់​អាចារ្យ​ស្វា (១៨៦៤-១៨៦៦) ៖ កងទ័ព​អាចារ្យ​ស្វា បាន​ធ្វើការ​វាយលុក​ចូល​កាន់កាប់​ខេត្តទ្រាំង (កំពត តាកែវ) រួច​បន្ត​ដំណើរ​មកកាន់​ក្រុងភ្នំពេញ​។ កងទ័ព​ព្រះបាទនរោត្ដម ដោយ​មាន​ជំនួយ​ពី​កងទ័ព​បារាំង​បាន​វាយ​កម្ទេច​ចលនា​របស់​អាចារ្យ​ស្វា ហើយ​ចាប់​អាចារ្យ​បញ្ជូន​ទៅ​ឃុំ​នៅ​លើ​កោះ​អង់ទី កណ្ដាល​មហាសមុទ្រ​។


ចលនា​បះបោរ​របស់​ពោធិកំបោរ

ចលនា ​បះបោរ​របស់​ពោធិកំបោរ (១៨៦៥-១៨៩១) ៖ កង​កម្លាំង​ពោធិកំបោរ​មាន​អ្នក​ចូលរួម​ប្រហែល​មួយ​ម៉ឺន​នាក់​។ ចលនា​នេះ​ធ្វើសកម្មភាព​នៅ​ព្រំដែន​ឡាវ តាម​តំបន់​សងខាង​ទន្លេមេគង្គ និង​នៅ​តំបន់​ចន្លោះ​ទីក្រុងឧត្ដុង្គ និង​ភ្នំពេញ​។ នៅ​ខែ មករា ១៨៦៧ កងទ័ព​ពោធិកំបោរ បាន​បរាជ័យ​នៅ​ជាយ​ក្រុងភ្នំពេញ​។ ពោធិកំបោរ​បាន​ទៅ​ពួន​នៅ​កំពង់ស្វាយ រួច​ត្រូវ​កងទ័ព​បារាំង​ចាប់ ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុងឧត្ដុង្គ នៅ​ខែ ធ្នូ ឆ្នាំ ១៨៦៧​។


ចលនា​បះបោរ​របស់​ស៊ីវត្ថា

ចលនា​បះបោរ​របស់​ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថា ជា​បុត្រ​ទីបី​របស់​ព្រះបាទអង្គឌួង​ ។ ចលនា​ស៊ីវត្ថា បាន​បង្ក​ការលំបាក​យ៉ាង​ច្រើន​ដល់​ព្រះមហាក្សត្រ និង​ពួក​អាណាព្យាបាល​បារាំង​។ ពី​ឆ្នាំ ១៨៦១ ដល់ ១៨៦២ កងកម្លាំង​ស៊ីវត្ថា​ចូល​កាន់កាប់​រាជធានី​ឧត្ដុង្គ​។ ព្រះបាទនរោត្ដម ភៀសខ្លួន​តៅ​ប្រទេស​សៀម ហើយ​យាង​ត្រឡប់មកវិញ បន្ទាប់ពី​ចលនា​បះបោរ​ត្រូវ​បាន​វាយ​បង្ក្រាប​វិញ​នៅ​ឆ្នាំ ១៨៦២​។ ស៊ីវត្ថា​រត់​រួច ហើយ​ទៅ​កទ័ព​ធ្វើការ​បះបោរ​បន្ត​ទៀត​។ នៅ​ឆ្នាំ ១៨៨៥ ព្រះមហាក្សត្រ និង​រាជការ​អាណានិគម សាកល្បង​ធ្វើការ​ចរចា​ជាមួយ​ស៊ីវត្ថា តែ​ស៊ីវត្ថា​មិនព្រម​ទទួល​លក្ខខណ្ឌ​ហើយ​បន្ត​ធ្វើការ​បះបោរ​ទៀត​។ នៅ​ឆ្នាំ ១៨៩១ ស៊ីវត្ថា​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​។ ចលនា​របស់​ស៊ីវត្ថា ក៏​រលំរលាយ​ត្រឹមនេះ​។

ចលនាតស៊ូ​របស់​ក្រឡាហោម​គង់

ចលនាតស៊ូ ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦) ៖ កងទ័ព​របស់​ក្រឡាហោម​គង់​ប្រយុទ្ធ​រំដោះ​ខ្លួន​ពី​អំពើ​ជិះជាន់​របស់​ពួក​ អាណាព្យាបាល​។ ចលនា​នេះ​មាន​ការ​គាំទ្រ​អំពី​កសិករ ជនជាតិ​ចិន​មួយ​ចំនួន និង​ព្រះសង្ឃ​។ នៅ​ឆ្នាំ ១៨៨៦ បារាំង​បាន​ធ្វើ​ល្បិច​អញ្ជើញ​ក្រឡាហោម​គង់ មក​ធ្វើការ​ចរចា រួច​ចាប់​លោក​ចង​ផ្អោប​បំពង់ផ្សែង​កប៉ាល់ រហូត​ទទួលមរណភាព​។


ចលនាតស៊ូ​របស់​ពិស្ណុលោក​ឈូក

ចលនាតស៊ូ ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ៖ ក្រុម​របស់​ពិស្ណុលោក​ឈូក បាន​រួបរួម​ជាមួយ​ក្រុម​របស់​ក្រឡាហោម​គង់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណាព្យាបាល​ធ្វើ​ឱ្យ​កងទ័ព​បារាំង មាន​ការខូចខាត​ជា​ដំណំ​។ នៅ​ពេល​ធ្វើដំណើរ​មក​ចូលរួម​កិច្ចចរចា​តាម​សំណើ​ពួក​បារាំង លោក​បាន​ត្រូវ​គេ​លួច​ធ្វើឃាត​។

កម្ពុជា​ចុង​សម័យ​អាណានិគម

សង្គម​សេដ្ឋកិច្ច

ព្រះបាទនរោត្ដម សីហនុ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៤១ គឺ​ចំ​ពេល​ដែល​ភ្លើង​សង្គ្រាមលោក​លើក​ទី​២ កំពុង​ឆាបឆេះ​។ នៅ​ពេល​ដែល ពួក​យោធានិយម​ជប៉ុន​កំពុង​មាន​ជ័យជម្នះ​នៅ​ចុងបូព៌ា និង​អាស៊ីអាគ្នេយ៍​។ បារាំង​ចុះចាញ់​សង្គ្រាម ហើយ​បាន​ព្រមព្រៀង​ស្ដីពី​កិច្ចការពារ​រួម​លើ​ដែនដី​ឥណ្ឌូចិន​។ ម្ដងនេះ​កម្ពុជា បាន​ឆ្លាក់​ទៅ​នៅ​ក្រោម​របប​ត្រួតត្រា​ពីរ​ត្រួត​គឺ អាណានិគម​បារាំង និង​របប​យោធា​ជប៉ុន​។ ជប៉ុន​បាន​យក​កម្ពុជា​ធ្វើជា​មូលដ្ឋានទ័ព និង​គាប​យក​វត្ថុធាតុដើម ខាង​កសិកម្ម​ដោយ​តម្លៃ​ថោក​បំផុត​។ តាម​ការ​ទាមទារ របស់​ជប៉ុន រដ្ឋាភិបាល​បារាំង​បង្ខំ​ឱ្យ​កសិករ​ខ្មែរ​លក់​ផលដំណាំ​បំពេញ​តម្រូវការ​សេដ្ឋកិច្ចជប៉ុន​។


នៅ​ឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បាន​ថយ​ចុះ​។

ចលនាតស៊ូ​នៅ​ចុង​សម័យ​អាណានិគម

  • ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន

មេដឹកនាំ​ក្រុម​នេះ​គឺ​លោក សឹង ង៉ុកថាញ់​។ នៅ​ឆ្នាំ ១៩៤៥ ជប៉ុន​បាន​បណ្ដេញ​បារាំង​ចេញពី​កម្ពុជា ហើយ​ប្រកាស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដោយ​លើក សឹង ង៉ុកថាញ់ ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ដែល​តាម​ការពិត​រដ្ឋាភិបាល​របស់ សឹង ង៉ុកថាញ់ គ្រាន់តែ​ជា​រដ្ឋាភិបាល​ទីងមោង​ប៉ុណ្ណោះ នៃ​ឯករាជ្យ​ក្លែងក្លាយ​ដែល​ផ្ដល់​ដោយ​ពួក​យោធានិយម​ជប៉ុន​។ ក្រោយពេល​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី​២ បារាំង​បាន​វិល​មកកាន់​កម្ពុជា​ជាថ្មី កងទ័ព​របស់ សឹង ង៉ុកថាញ់ បាន​ប្រឹង​ទប់ទល់​នឹង​បារាំង​ដែរ តែ​ពុំ​អាច​តស៊ូ​នឹង​បារាំង​បាន​ឡើយ ហើយ​សឹង ង៉ុកថាញ់ ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ប្រទេស​បារាំង​។ នៅ​ឆ្នាំ ១៩៥១ បារាំង​បាន​ដោះលែង សឹង ង៉ុកថាញ់ តាម​សំណើ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​។ នៅ​ដើម​ឆ្នាំ ១៩៥២ សឹង ង៉ុកថាញ់ បាន​រត់​ទៅ​ប្រទេស​ថៃ​បង្កើត​ចលនា​ខ្មែរសេរី​។


  • ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត

នៅ​ឆ្នាំ ១៩៣០ ចលនា​ប្រជារាស្ត្រ​បាន​រួបរួម​ជាមួយ​ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត​។ បន្ទាប់​ពី​ការ​មកដល់​នៃ​របប​យោធានិយម​ជប៉ុន ក្រុម​នេះ​បាន​ក្លាយទៅជា​រណសិរ្ស​អ្នក​ស្នេហា​មាតុភូមិ​ខ្មែរ ឬ​ហៅ​ខ្មែរឥស្សរៈ​។ ស្ថានភាព​រង្គោះរង្គើ​ខាង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ផ្ដល់​ឱ្យ​រណសិរ្ស​ខ្មែរឥស្សរៈ ពង្រីក​មូលដ្ឋាន​នយោបាយ និង​ពង្រីក​ចម្បាំង​ឈ្លប​ទៅលើ​ពួក​អាណានិគម​។ ទោះបី​មាន​ប្រតិបត្តិការ​ការ​បង្ក្រាប​ដ៏​សាហាវ​អំពី​កងទ័ព​បារាំង​ក៏ដោយ ក៏​កងកម្លាំង​ខ្មែរឥស្សរៈ បាន​វាយប្រហារ​តប​វិញ​ធ្វើ​ឱ្យ​បារាំង​មាន​ការ​ខូចខាត​ដែរ​។


ព្រះមហាក្សត្រ​សោយរាជ្យ​ក្នុង​សម័យ​អាណានិគម

ក្នុង​សម័យ​អាណានិគម​បារាំង មាន​ព្រះមហាក្សត្រ ៤ ព្រះអង្គ ដែល​បាន​ឡើង​គ្រងរាជ្យ​បន្តបន្ទាប់​គ្នា​គឺ​៖



Continue Reading...

កម្ពុជាសម័យឧដុង្គ


ព្រះបាទស្រីសុរិយោពណ៌(១៦០៣ - ១៦១៨)

នៅឆ្នាំ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នារបស់ប្រ ជា រាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពតមកគង់នៅកោះស្លា កែត ជិត ភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់កើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែ កន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយ ពី បង្ក្រាបចលនា បះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវ នឹងទី តាំង វត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ១៦០៣ ដល់១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ១៦១៣។ ព្រះស្រី សុរិយោពណ៌មានរាជ បុត្រ ពីរអង្គដែល គង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋានិង ឧទ័យ។ឆ្នាំ១៦០៥ជ័យជេដ្ឋានិងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួត ត្រាលើខេត្តបារា និងដូនណៃ តាំង ពីរជ្ជកាល ស្ដេច អង្គតន់មកម្ល៉េះ។ ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤គឺជាការ ឈឺចាប់ របស់ខ្មែរបន្ទាប់ពីការបែកបាក់ អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវ សៀម។ ការលូកដៃកកូរតាមល្បិចកលនិង ធ្វើអន្តរាគមន៍ឥតឈប់ ឈរដែលមានទិសដៅធ្វើឲ្យ ខ្មែរខ្សោយដើម្បីលេបទឹកដីនាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញ ទ្រាន់នឹងមេរៀនដដែល ៗរបស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹង ព្រះអង្គបានធ្វើការសាកល្បង ចង សម្ព័ន្ធភាពជាមួយ ស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបាន ធ្វើឲ្យ ប្រទេសខ្មែររស់នៅ ដោយសុខដុម រមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែល អូសបន្លាយអស់រយៈពេល២សតវត្សកន្លះ ទម្រាំ ដល់ពេលដែលពួក អាណានិគម និយមបារាំង ចូលត្រួតត្រាប្រទេសខ្មែរ។


ព្រះបាទជ័យជេដ្ឋាទី២(១៦១៨ - ១៦២៨)

ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម៣៤វស្សា។ ព្រះអង្គមានម ហេសីនាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ១៦២០ ព្រះអង្គបានលើករាជធានី ពីល្វាឯម មកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរ ដោយយល់ឃើញ ថាមានក្រមមួយ ចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយ។ ព្រះអង្គបានកែប្រែក្រមបានចំនួន ២៤។ប៉ុន្តែការ ងារនេះ ត្រូវរំខាន ដោយសារការឈ្លានពានរបស់សៀមពីរលើក គឺនៅឆ្នាំ១៦២១ និង១៦២២។ ច្បាប់ដែលពិ និត្យ រួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ១៦២៤នៅក្នុងតុលាការ។ជាលើក ទី១ ចាប់តាំងពីរជ្ជកាល ព្រះបាទ ស្រីសុរិយោពណ៌ រហូតដល់ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការ សាកល្បងដើម្បីដាក់ខ្មែរជាចំណុះ ម្ដងទៀត។ នៅឆ្នាំ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែកមួយផ្នែក ចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ ចេញតាម ខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាមខេត្តកំពត និងបន្ទាយមាស ក្នុងបំណង វាយយកខេត្តទ្រាំង ប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ១៦២២ សៀមបាន សាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះ មករហូតដល់ដំណាច់ សតវត្សទី១៧សៀមពុំបានបញ្ចេញសកម្មភាពគាបសង្កត់ខ្មែរគួរឲ្យកត់ សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយ ទៅ វិញពួកយួនបានចាប់ផ្ដើមកកេរទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀប អភិសេករ វាងជ័យជេដ្ឋទី ២និងក្សត្រីអង្គចូវបានធ្វើឲ្យប្រទេសខ្មែរជាប់ជំពាក់រឿងចំរូង ចំរាស់យ៉ាងខ្លាំងនៅពេល ដែលពួកយួន បានលេបយកទឹកដីចម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ នៅឆ្នាំ១៦២៣ គណៈបេសកកម្មទូតយួនបាន លើកសំណើសុំឲ្យយួនបង្កើតគ្រឹះស្ថានជំនួញ នៅប៉ែកខាងត្បូង ប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និង កំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមាន សិទ្ធិកាន់កាប់ក្រសួង គយនៅទីនោះផង។ ចំណុចនេះ អ្នកប្រវត្តិ សាស្ត្របានចាត់ទុកថា ខ្មែរចាញ់ កលល្បិចបោកបញ្ឆោត របស់យួនដែលសុំត្រួតពិនិត្យពន្ធដារនិងរស់ នៅ ជាបណ្ដោះអាសន្ន។ កាលដែល មិនទាន់សោយ រាជ្យព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម២៦វស្សា មាន បុត្រពីរអង្គ នាមចៅពញាតូ នៅចៅពញានូ។ លុះសោយរាជ្យបាន២ឆ្នាំ ព្រះអង្គមានបុត្រនាមចៅ ពញា ចន្ទ និងបុត្រីនាម ចន្ទវតី(ឬបុប្ផាវតី)។ ឯព្រះឧទ័យរាជា មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរអ្នក អង្គតន់ និងអ្នកអង្គអិម។


វិបត្តិក្នុងរាជវង្សខ្មែរ

ក. ព្រះបាទស្រីធម្មរាជាទី២ ឬរាជសំភារចៅពញាតូ(១៦២៩ - ១៦៣៤)

នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីដើម្បី សតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះ បណ្ដាល មកពីការលូក កកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំណាក់សត្រូវជិតខាង ទាំងពីរ។ឆ្នាំ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុងខេត្តមហាន គរ។កាលដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅ កិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧទ័យជាឧបរាជដែលមានមហេសីឈ្មោះនាង ចន្ទវតី(ឯក សារខ្លះបាននិយាយថា បុប្ផាវតី) ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទ ជ័យជេដ្ឋាសោយទិវង្គតទៅ ពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែ ព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ១៦២៩ នៅរាជវាំងកោះឃ្លោកនៅ ប៉ែកឦសានជ្រោយចង្វា។ នៅឆ្នាំ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយក ខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពតក្នុង បំណងវាយយកខេត្តភាគខាងត្បូងនៃប្រ ទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅ ឆ្នាំ១៦៣៤ ដោយស្នាដៃទាហាន របស់ព្រះឧទ័យនិងទាហានប៉ទុយកាល់។ ឃាតកម្មនេះបណ្ដាលមក ពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជាកាលនៅវ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមក ហើយនៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជាឡើងសោយរាជ្យទើប រឿងស្នេហានេះបានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជា ខ្លាំងក៏លើកទ័ពតាមប្រហារ។ស្រីធម្មរាជាជាស្ដេចមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសា សនាព្រមទាំងមានចំណេះជ្រៅជញរះក្នុងអក្សរសាស្ត្រ។ព្រះអង្គបានទុកស្នាដៃជាច្រើនសម្រាប់ទូន្មាន កូនខ្មែរ។

ខ. ព្រះបាទអង្គទងរាជា ចៅពញានូ(១៦៣៥ - ១៦៣៩)

បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀតព្រះនាមចៅពញានូ(នាមសម្រាប់រាជ្យព្រះបាទសម្ដេច ព្រះអង្គទងរា ជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបាន ធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា(ឬព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ(១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ(១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិច ទន្លេ សាប ចម្ងាយ១០គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រ ក្នុងនគរមានការអាក់ អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍(ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពី ពញាចន្ទ មកអ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុស ទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រ ខ្មែរហើយប្រការ នេះធ្វើឲ្យបុត្រ ព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។


ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន

នៅឆ្នាំ១៦៥៥អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវបានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម (ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង ហ៊ាង ធូ(អុងបៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយ បញ្ជូន ទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំង មានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់នៅ ក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅ វិញ។ឧត្ដមសេនីយយួន អុងហ៊ាងធូមានការ ក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គ សូរនិងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគត នៅតាមផ្លូវ ដោយជម្ងឺ។អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ១៦៥៩ដល់១៦៧២។ស្ដេចអង្គនេះត្រូវព្រះរាជ សុណិសានាមស្រីជ័យជេដ្ឋា(បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ(១៦៧២ - ១៦៧៣) ដោយយកអង្គឡីជាមហេសីអង្គសូរដែលត្រូវជាព្រះមាតុច្ឆាធ្វើជាមហេសី។ប៉ុន្តែបទុមរាជាបានត្រូវ មហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែល បណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥត ស្រាកស្រាន្ត។ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀម វិញព្រោះប្រទេសសៀមមានសន្តិភាពល្អ។នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ(កូនអង្គអិម)បានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ព។នៅពេលត្រឡប់ពីប្រទេស យួនមកវិញក្នុងឆ្នាំz ១៦៧៣ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយក៏កើតក្ដីត្រេកអរឥតឧបមាព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់ បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញអង្គជីបែរជាមិនសប្បាយព្រះទ័យកើតក្ដីព្រួយបារម្ភព្រោះខ្លាច ក្សត្រទាំងពីរលើកទ័ពយួនមកក្នុង ពេលនេះ ដើម្បីដណ្ដើមរាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះបាន តម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះ ទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់បានប្រឈួន ជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ឯស្ដេចអង្គជីក៏បានសុគតនៅ ឆ្នាំ ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យ ជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួន បរាជ័យ ហើយអង្គនន់ក៏បាន រត់ ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បាន ត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញរួចទើបចាប់ផ្ដើមវាយរំខាន ទីក្រុងឧដុង្គ ឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គ ស៊ូបានទៅគង់នៅក្នុងរាជវាំងសំរោងទង ដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែតពីឧដុង្គទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។អង្គនន់បានវាយចូល ឧដុង្គបាននៅឆ្នាំ១៦៨៤រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វា។ ប៉ុន្តែក្រោយមក អង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។

[កែប្រែ] ព្រះបាទអង្គអេង(១៧៧៩ - ១៧៩៦)

នៅចុងឆ្នាំ១៧៧៩ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម៧ព្រះវស្សា។ប៉ុន្តែកិច្ចការផែនដី ស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។ក្នុងឆ្នាំ១៧៩៤ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម២២ វស្សានៅទីក្រុងបាងកក។គ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខាន់រាជ្យដែលចៅហ្វ៊ាបែនបានលួចយក ទៅឲ្យសៀមក៏ត្រូវបង្វិលមកឲ្យខ្មែរវិញនៅដើមខែមីនា១៧៩៤។ព្រះអង្គអេងទ្រង់យាងចូលមកក្នុង នគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ ឆ្នាំងអស់រយៈពេល២១ថ្ងៃ។ នៅសង ខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាន នាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែប និងកន ដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គប្រជា រាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរង ទុក្ខ វេទនាដោយសារគូបដិបក្ខយួន គឺពួកចលនាតៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើ ជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំនែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួនខ្មែរជាអ្នកផ្ដល់ ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់ អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរ។ ជួន កាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សា នាំឲ្យការស្ទូងដករាំងស្ទះ បណ្ដាលឲ្យខ្មែរដាច់ស្បៀង គ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។

ការលេបយកខេត្តភាគខាងលិចដោយពួកសៀម

ឆ្នាំ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យ ធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះ ក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅ ឧដុង្គមានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹម បីបាច់ថែរក្សាព្រះអង្គ(អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុក សៀម។ លុះអានសំបុត្រ នោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បាន ផ្ញើសារត្រឡប់ទៅឲ្យ សៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយ ភាគធំរបស់ ប្រទេស កម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់តែចំរៀក ដីមួយដ៏តូច មិនសក្តិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅតាក់ស៊ីន ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថាបើមហា ក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹង គ្នា។ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាពនិងស្មោះត្រង់ចំណែកឯ វិស័យការពារប្រទេសយើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាង ក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោត បានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តា អស់ទាំងនេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅ សៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម(តាក់ស៊ិន)មាន ព្រះជន្មនៅឡើយ។ លុះ ដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើម វិញ។ ខេត្តទាំងនោះត្រូវ ធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យ សក្តិភ្លេចគិតដល់កំណើតខ្លួន។ខែ មីនា ១៧៩៦ អង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាង កកក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែ ស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅប្រទេស សៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គដោយជម្ងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ១៧៩៦ ដល់១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍ នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់អដ្ឋិធាតុព្រះ អង្គអេង។ ពេលព្រះអង្គអេងចូល ទិវង្គតព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន៦វស្សា ដូចនេះកិច្ចការប្រទេស ជាតិត្រូវ មន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។

អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន

នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេចភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួន ក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន១០ពាន់នាក់នៅឆ្នាំ១៧៩៩នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និង ស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជម្ងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់ ក ប្រទេសវិញនៅឆ្នាំ១៨០២។


ព្រះអង្គចន្ទ(១៨០៦ - ១៨៣៤)

ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេង បានរៀបអភិសេកនៅឆ្នាំ១៨០៦ នៅទីក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមកសោយរាជ្យនៅឧដុង្គវិញ។ នៅស្រុក សៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាក់ស៊ិនបានចូលទិវង្គតនៅឆ្នាំ១៨០៩។ រាជសម្បត្តិត្រូវប្រគល់ ឲ្យបុត្រឈ្មោះរាមាទី២។ ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជ និងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យ សពស្ដេចសៀម។ ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញ អភ័យធីបែស បែនបានស្លាប់នៅឆ្នាំ ១៨០៩ដែរ។ ព្រះចៅរាមាទី២ បានតែងតាំងកូនប្រុសមន្ត្រីបែន ឈ្មោះវិបុលរាជបែន ជាចៅហ្វាយ ខេត្តបាត់ដំបងជំនួសឪពុក។ ការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគ ខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ១៨១០ ព្រះអង្គចន្ទបាន ទទួលដំណឹងពីអយ្យកោថា មានមន្ត្រីពីរនាក់ឈ្មោះក្រឡាហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នា ដើម្បីធ្វើឃាតព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបានប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែន ការសម្លាប់មន្ត្រីទាំងពីរនាក់។ ពេលនោះតីបានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ា។ រឿងអាស្រូវនេះបាន លេចឮទៅដល់ប្រជារាស្ត្រទូទាំងនគរ ដែលកើតក្ដីអាណិតអាសូរដល់មន្ត្រីទាំងពីរនេះព្រោះគេយល់ ថាជាមន្ត្រីល្អ។ ការធ្វើឃាតនេះនាំឲ្យមានការសន្និដ្ឋានពីរយ៉ាង៖

  • អាចនិយាយបានថាមន្ត្រីតីធ្វើនេះដើម្បីបុណ្យសក្តិ ជារឿងមួលបង្កាច់មន្ត្រីស្មោះត្រង់។

  • ម្យ៉ាងទៀតអាចនិយាយថា រឿងនេះជាការពិត ព្រោះកាលនៅបាងកកប្រហែលជាមន្ត្រីទាំងពីរនេះបានរួមគំនិតគ្នា ធ្វើឃាតព្រះអង្គចន្ទដើម្បី លើក ក្សត្រអង្គស្ងួនឲ្យឡើងសោយរាជ្យ។ ដោយសាររឿងនេះធ្វើឲ្យចៅហ្វាយខេត្តខ្លះ ដូចជា កំពង់ ស្វាយ និងបាត់ដំបង ដែលជាសត្រូវនឹងអង្គចន្ទបានរៀបចំទ័ព ដើម្បីទប់ទល់ការវាយ ប្រហារណាមួយរបស់ទ័ពព្រះរាជា។


ប្រទេសកម្ពុជាក្រោមអាណានិគមយួន

នៅក្នុងរជ្ជកាលព្រះអង្គចន្ទ មានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។ យួនឈ្មោះឧត្ដម សេនីយ អុងតាគុនបានបញ្ជាឲ្យអង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វដើម្បីយកទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់ បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទាំងមនុស្សទាំង សត្វអស់រយៈពេលពី៥ ទៅ៦ខែ រហូតងាប់សត្វពាហនៈអស់។ ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ ដោយជម្ងឺគ្រុនចាញ់ និងរាករូស អ្នកខ្លះត្រូវឈឺបាក់កម្លាំង ដោយសារការងារធ្ងន់ធ្ងរពេក។ នៅចំពោះ មុនទារុណកម្មនេះ គេពុំឃើញមានស្ដេច ឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ។ព្រឹត្តិការណ៍មួយ ទៀតដែលគួរឲ្យខ្មែរឈឺចាប់ គឺយួនបានកែនកម្មករខ្មែរឲ្យជីកព្រែកពីរនៅឆ្នាំ១៨១៥ ឧត្ដមសេនីយ អុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រខ្មែរឲ្យជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីក ឬព្រែក យួន ដែលភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង៥៣គីឡូម៉ែត ទទឹក៣៣ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញអាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមាន ប្រវែង១៤គីឡូម៉ែត។ យួនបានបែងចែករាស្ត្រខ្មែរជាក្រុម ហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ ព្រលប់មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅថាសម័យតែអុង ព្រោះយួន យកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ រីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរ ធ្វើឲ្យមាន ជម្ងឺរាករូសរហូតដល់ស្លាប់។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរ ឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួច យួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹងបណ្ដាលឲ្យខ្មែរស្លាប់ជាច្រើន ដោយសារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយពេលស្ដេច អង្គចន្ទសុគត នៅឆ្នាំ១៨៣៤ ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី៤អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គ ពៅ និងអង្គស្ងួន ដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបាន។ ចំណែក ព្រះអង្គអឹម និងអង្គឌួងត្រូវសៀមនាំយកទៅឃុំឃាំងនៅបាងកក។យួនបាន លើកក្សត្រីអង្គម៉ី (១៨៣៤ -១៨៤០) ឲ្យឡើងសោយរាជ្យនៅកោះស្លាកែត។ ប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅ ក្នុងដៃ ឧត្ដម សេនីយ យួន ឈ្មោះទ្រឿងមិញយ៉ាង។យួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋ បាលយួន តាំងពីថ្នាក់ខេត្តដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរនីមួយៗ ត្រូវប្ដូរឈ្មោះពីខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បី ងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដី។


ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គទៅជាបាកកូណាម ស្រុកឃ្លាំងទៅជាស្រុកត្រាំង ភ្នំពេញទៅជាណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ខ្មែរចោលដូចជាបង្ខំខ្មែរ ឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធសាសនាបែបហីនយាន ឲ្យមកកាន់មហាយានដូចយួនដែរ គឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាមជ្រូក ពេលសូត្រធម៌មានវាយ ត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរនិងអ្នកស្នេហាជាតិខ្មែរបាន ងើបបះបោរ ហើយត្រូវយួនសម្លាប់ឥតញញើតដៃ។ យួនបានចាប់ក្សត្រីទាំងបីអង្គយកទៅខេត្ត លង់ ហោរ។ ចំណែកឯក្សត្រីអង្គប៉ែនត្រូវយួនធ្វើឃាតដោយចោទថាចូលដៃនឹងសៀម។ ដំណឹងនេះមិន ស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់ថាយួន ចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំ គ្នាទៅកាប់សម្លាប់យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុងភាពអស់សង្ឃឹម ទើបពួកនាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀម ចូលព្រះនគរ ដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។

រជ្ជកាលព្រះអង្គឌួង(១៨៤០ - ១៨៥៩)

ឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់បានត្រូវ អភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមចាព្រះរាជាដែលគិតដល់ អាយុ ជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថា មានទឹកដីខ្មែរជាច្រើនបាត់ បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ និងខ្ទេច ខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាង ទៀតដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួននិងសៀមមានតែមធ្យោបាយមួយគឺពឹង មហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្តរបស់ ព្រះបាទអង្គឌួងមាន៖

កំណែទម្រង់រូបិយវត្ថុ

នៅក្នុងរជ្ជកាលព្រះអង្គឌួង គេបានបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់បាត ដែលមានបួនប្រភេទ។ ប្រាក់បាត មានរូបម្ខាងហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត


ការសាងសង់ទំនប់ និងផ្លូវ

នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ការពាររាជ ធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង ៦៤០០ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែល ធ្វើ ដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុង ក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាង ផ្លូវមួយ ទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះ ត្រូវគេបោះបង់ចោល មិនបានថែរក្សា។ ចាប់ពីឆ្នាំ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ច តាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ ផែមួយនៅខេត្តកំពតដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ជាមួយគ្នានេះ ដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពតដើម្បីសម្រួលទំនាក់ទំនងជាមួយកំ ពង់ផែ និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។


ផ្នែកព្រះពុទ្ធសាសនា

ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាមព្រះមហាប៉ាន មកពង្រឹងព្រះពុទ្ធសាសនា ដែល ត្រូវធ្លាក់ចុះ ដោយសារសង្គ្រាម។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤) ទទួលរាក់ទាក់ព្រោះយល់ ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនា ធម្មយុត្តិនិកាយ (ហីនយាន) តាមបែបសៀម បានត្រូវនាំចូលប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ ចំណែក ឯ ពុទ្ធសាសនាមហានិកាយ គឺជានិកាយ(មហាយាន) មួយចម្បងនៅក្នុងប្រទេសខ្មែរ។ព្រះបាទអង្គឌួង គឹជាអ្នកនិពន្ធខ្មែរល្បីល្បាញ ព្រះអង្គពូកែខាងកំនាព្យកាព្យឃ្លា។ ព្រះអង្គបាននិពន្ធរឿងជាច្រើនដូច ជារឿងចំប៉ាថោងរឿងកាកីនិងច្បាប់ស្រីជាដើម។ព្រះបាទអង្គឌួងទ្រង់សុគតនៅក្នុងរាជវាំងឧដុង្គដោយ ជម្ងឺនៅក្នុងឆ្នាំ១៨៥៩។



Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ