Monday, August 2, 2010

រឿងគោអុសក ចចកពីរ និសត្វសីហៈ

ស្រីហិតោបទេស កថាទី១នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ (ត្រកូលនេះតាមយោជ្វវល្កយ្យ ជាវណ្ណសូទ្រៈតែមានឋានៈជាក្សត្រ)ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងអោយកសាងវិហារជិតធមារណ្យមួយ។ នៅវិហារនោះ មេជាងបង្គាប់អោយកូនជាង អារពុះចុងសសរចំកណ្តាល ហើយអោយយកស្នៀតទៅស៊កទុកត្រង់កណ្តាលសសរដែលអារនោះ។ មានស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្ត ពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយកាលមរណមកដល់...
Continue Reading...

រឿងពានរនិងសសរ

ស្រីហិតោបទេស កថាទី២នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ (ត្រកូលនេះតាមយោជ្វវល្កយ្យ ជាវណ្ណសូទ្រៈតែមានឋានៈជាក្សត្រ)ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងអោយកសាងវិហារជិតធមារណ្យមួយ។ នៅវិហារនោះ មេជាងបង្គាប់អោយកូនជាង អារពុះចុងសសរចំកណ្តាល ហើយអោយយកស្នៀតទៅស៊កទុកត្រង់កណ្តាលសសរដែលអារនោះ។ មានស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្ត ពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយកាលមរណមកដល់...
Continue Reading...

រឿងលានិងឆ្កែ

ស្រីហិតោបទេស កថាទី៣នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកបូរបដកៈ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រីយ កំពុងេពញពាលដោយក្តីស្នេហ៍ស្នាលអស់កាលយូរហើយ ដេកប្រកៀកប្រអោបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន។ កាលនោះមានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ។ នៅក្នុងទីលានផ្ទះនោះ គេបានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា...
Continue Reading...

រឿងសីហៈនិងឆ្មា

ស្រីហិតោបទេស កថាទី៤នៅក្នុងព្រៃអុត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ ជាសត្វមានសេចក្តីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះអពុទសិខរៈ។ មានកណ្តុរមួយ វារចូលទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃ ក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញកភ្នំ។ កាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរខ្លួនរេចរិលក្បិលដូច្នោះ ក្តៅក្រហាយនឹកគ្នាន់ក្នាញ់នឹងកណ្តុរនោះណាស់ ខំព្យាយាមលោតសង្រ្គុបចាប់រឿយៗ តែកណ្តុរលោតរត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះសីហៈគិតថា៖៨៤...
Continue Reading...

រឿងស្រ្តីពេស្យានិងគង

ស្រីហិតោបទេស កថាទី៥នៅកណ្តាលភ្នំស្រីបព៌ត មាននរគរមួយឈ្មោះព្រហ្មបូរៈ។ អ្នកផងទាំងពួងតែងលឺជនប្រវាទ(ពាក្យផ្តេសផ្តាស ពាក្យចចាមអារ៉ាម) ថា នៅលើភ្នំនោះ មានអារក្សមួយឈ្មោះឃណ្ឌាកណ៌ៈអាស្រ័យនៅ។ ថ្ងៃមួយមានចោរម្នាក់ចូលមកលបលួចយកគងអ្នកស្រុកបានមួយ ហើយរត់គេចវេះ ភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំ ប្រទះនឹងខ្លាមួយ ត្រូវខ្លានោះសង្រ្គប់ចាប់ហែកជញ្ជែងស៊ីដល់ក្តីមរណៈទៅ។ អែគងនោះបានទៅក្នុងកណ្តាប់ដៃស្វាទាំងឡាយ។...
Continue Reading...

រឿងបរញ្វជកកន្ទប៌កេតុ

ស្រីហិតោបទេស កថាទី៦(ប្រកបរឿងគោបាលប្តីប្រពន្ធ អ្នកកាត់សក់ប្តីប្រពន្ធ ព្រមទាំងរឿងពាណិជខាតទ្រព្យ)មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវីរវិក្រមៈ សោយរាជសម្បត្តិក្នុងក្រុងឈ្មោះ កាញ្ចនបុរៈ។ ថ្ងៃមួយចៅក្រមកាត់ទោសអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិត បង្គាប់អោយនាយពេជ្ឈឃាតនាំយកទៅសំលាប់។ កាលពេជ្ឈឃាតបណ្តើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាត បានជួបរិញ្វជកម្នាក់ឈ្មោះ កន្ទប៌កេតុ...
Continue Reading...

រឿងភរិយាគោបាល និងសាយហាយពីរនាក់

ស្រីហិតោបទេស កថាទី៧នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយ និងមន្រ្តីកាន់ការជាទណ្ឌនាយក (មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះថា៖១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែត ដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។១១៦...
Continue Reading...

រឿងចចកនីលពណ៌

ស្រីហិតោបទេស កថាទី៨មានចចកមួយអាស្រ័យនៅក្នុងព្រៃ ហើយដើរស្វេះស្វែងរកចំណីអាហារតាមទំនើងចិត្ដ ដើរទៅៗដល់ជាយក្រុងមួយមិនដឹងជាមានគ្រោះអ្វីធ្លាក់ទៅក្នុងរណ្ដៅធ្លាស់មួយ ហើយមិនអាចឡើងពីរណ្ដៅនោះវិញបានសោះ ដល់ព្រឹកឡើងក៏ពុតធ្វើជាស្លាប់ស្ដូកស្ដឹង។ ខណៈនោះម្ចាស់រណ្ដៅឃើញចចកនោះមានជើងស្រទាងឡើងលើ ភ្នែកបិទជិតហាមាត់បញ្ចេញធ្មេញស្ញេញ ក៏យល់ថាចចកនោះស្លាប់ហើយ ទើបស្រង់ចេញពីរណ្ដៅធ្លាស់...
Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ