៥- បុគ្គលអ្នកភូតកុហក បោកបញ្ឆោតពួកសមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃ សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះ រស់នៅដោសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ..... សូមលោកម្ចាស់និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើ សេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បីលោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ...
Tuesday, July 6, 2010
បរា ភវសូត្រ(១២ ប្រការប្រមុខនៃក្តីវិនាស)
នៅក្នុង គម្ពីរសុត្តន្តបិដក, ខុទ្ទកនិកាយ, សត្តនិបាត, តតិយភាគទី៥៤, ទំព័រទី៣៦ (បរា ភវសូត្រ) មានដំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និង ទេវតាទាំងឡាយដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួលស្រស់ស្រាយនឹងគ្នាឡើងដោយពុំមានក្តីមន្ទឹលឡើយ ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតាក្នុងលោកនេះរមែងមានសភាវៈជាគូនឹងគ្នា គឺថា៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចំរើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស...
ការកប់មិត្ត
កាលនោះ មហាបណ្ឌិតវិសណុសម័ន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយ ដែលប្រថាប់នៅក្នុងទីចំពោះមុខដោយសេចក្ដីសុខសំរាន្ដលើផ្ទៃនៃប្រាសាទ ដោយស្លោកដូច្នេះថា៖១ - អ្នកប្រាជ្ញតែងប្រើកាលវេលាអោយប្រព្រឹត្ដទៅដោយការកំសាន្ដកាព្យសាស្រ្ដ មនុស្សល្ងង់តែងប្រើកាលវេលាអោយប្រព្រឹត្ដទៅ ដោយការប្រព្រិត្ដិសេចក្ដីវិនាសដោយការដេក និងដោយការឈ្លោះទាស់ទែង។ព្រោះហេតុនោះទូលព្រះបង្គំ នឹងពោលកថាដ៏វិចិត្រ មានរឿងក្អែក និងអណ្ដើកជាដើមចម ទុកជាព្រះសណ្ដាប់ដើម្បីកំសាន្ដព្រះហរិទ័យនៃទ្រង់ទាំងឡាយ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបថា បពិតលោកអាយិៈ! សូមលោកមេត្តារាយរឿងនោះៗ...
Subscribe to:
Posts (Atom)