អារទ្ធវីរិយោ ហោថ ឯសា ពុទ្ធានុសាសនី។» ប្រែថាៈ អ្នកទាំងឡាយឃើញ
សេចក្តីខ្ជិលថាជាភ័យ ទាំងឃើញការប្រារព្ធសេចក្តីសេចក្តីព្យាយាមជាធម៌ក្សេម
(ចាកភ័យ) ចូរប្រារព្ធសេចក្តីព្យាយាមចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ៕
២ព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សំដែងថាៈ «ញាតិមិត្តា សហជ្ជា ច បរិវជ្ជេតិ កោធនំ»
បានសេចក្តីថា ញាតិមិត្តទាំងឡាយតែងចៀស វាងនូវបុគ្គលហៃក្រោធ គឺមនុស្សចិត្ត
ស្រាលឆាប់ខឹង។ សេចក្តីក្រោធខឹងជាកិលេសធម៌(១) ហើយជាបហានធម៌(២)ត្រូវ
កំចាត់បង់ឲ្យអស់ពីខន្ធសន្តាន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាៈសម្លាប់សេចក្តី
ក្រោធបានទើបដេកជាសុខ។ សម្លាប់សេចក្តីក្រោធបានទើបមិនសោយសោក។ សេចក្តី្ក
ក្រោធនេះកើតឡើងព្រោះមិនមានសេចក្តីអត់ធន់ តែងចម្រើនឡើង ទោះបីតិចក៏ទៅជា
ច្រើនបាន។ អ្នកក្រោធជាមនុស្សមានសម្បុរអាក្រក់។ ចូរហាមឃាត់ចិត្តកុំឲ្យសេចក្តីក្រោធ
គ្របសង្កត់បាន។
៣ ន ហិ វេរេន វេរានិ សម្មន្តីថ កុទាចនំ, អវេរេន ច សម្មន្តី ឯស ធម្មោ សន្តនោ ។
«ក្នុងកាលណាៗក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកនេះមិនដែលស្ងប់រម្ងាប់ដោយ
ការចងពៀរឡើយ, តាមការពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ,
នេះជាធម៌ចាស់មានយូរណាស់មកហើយ»។ គម្ពីរធម្មបថ
(១) កិលេសធម៌ = ធម៌ជាគ្រឿងនាំឲ្យសៅហ្មង
(២) បហានធម៌ = ធម៌ដែលត្រូវលះចេញ
(បានន័យថា សេចក្តីក្រោធជាធម្មជាតិដែលមិនត្រូវសន្សំទុកក្នុងចិត្ត)
៤អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។
ជនទាំងឡាយណា ចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ
អ្នកនោះបានវាយ អញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរា
របស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ។ ឯជនទាំងឡាយណា មិនចូល
ទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបាន
វាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំង
ឡាយនោះនឹងស្ងប់រម្ងាប់បាន ។ ~គម្ពីរធម្មបទ~
ភាសាបាលីទេ សូមអានតែសម្រាយចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាៈ
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា, មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិ វា,
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ប្រែថាៈ ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ), ព្រោះអំពើអាក្រក់
នោះឯងហើយសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះវិលតាម
ស្នាមជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង ។
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា, មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិ វា,
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។
ប្រែថាៈ ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តជ្រះថ្លាហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់), ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តី
សុខរមែងតាមជាប់បុគ្គលនោះដូចស្រមោលដែលអន្ទោលតាមប្រាណ យ៉ាងដូច្នោះឯង។
ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ទីបំ
កយិរាថ មេធាវី យំ ឱឃោ នាភិតីរតីតិ។
ប្រែថា
អ្នកមានប្រាជ្ញា គប្បីធ្វើនូវកោះឯណាដែលឱឃៈមិនគ្រប់សង្កត់ហើយ ដោយការ ប្រឹងប្រែងមិនប្រមាទផង ដោយការសង្រួមផង ដោយការទូន្មានផង។ បណ្តាបទ ទាំងឡាយក្នុងគាថានេះ បទថា ទីបំ កយិរាថ មានសេចក្តីថាសត្វលោក គប្បីធ្វើនូវ កោះ គឺអរហត្តផលឱ្យកើតឡើងដើម្បីជាទីពឹងរបស់ខ្លួនួក្នុងសមុទ្រ គឺសង្សារដ៏ ជ្រៅក្រៃលែង ដែលសត្វលោកទីពឹងបានដោយ លំបាកក្រៃពេកក្នុងសង្សារនេះ អ្នកប្រាជ្ញដល់ព្រមហើយ ដោយបញ្ញាដែលកើតពីឱជៈធម៌ទាំងឡាយ៤ កើតហើយ ព្រោះហេតុនេះ ដូច្នេះគឺដោយសេចក្តីព្យាយាម ប្រឹងប្រែងដោយការរលឹកមិន ប្រាសចាកដោយសេចក្តីមិនប្រមាទ ក្នុងសីលដ៏បរិសុទ្ធទាំង៤ ដោយការសង្រួម និងទូន្មាននូវឥន្ទ្រីយទាំង៦។
-គោលការប្រព្រឹត្តរបស់មនុស្សល្អគឺ ធ្វើជាកូនដែលល្អ ធ្វើជាសិស្សដែលល្អ ធ្វើជាមិត្ត
ដែលល្អ ធ្វើជាប្រជាជនដែលល្អនិងធ្វើជាពុទ្ធសាសនិកជនដែលល្អ ។
-គោលចំណុចដែលមនុស្សល្អត្រូវធ្វើគឺ គិតល្អ និយាយល្អ ធ្វើល្អ សេពគប់មនុស្សល្អ
និងទៅកាន់ស្ថានទីដែលល្អ ។
-គោលដៅរបស់មនុស្សល្អ គឺការរួចផុតចាកទុក្ខទាំងពួង ។ «បទពិចារណា»
0 comments:
Post a Comment