Tuesday, July 6, 2010

ការបំបែកមិត្ត

កាលនោះព្រះរាជកុមារទាំងឡាយ ទ្រង់ត្រាស់សួរមហាបណ្ឌិតវស្ណុសម័នថា

«បពិតលោកអាយិះ! លោកបានបង្រៀ
នយើងខ្ញុំទាំងអស់គ្នាអោយបានចេះដឹងរឿងមិត្តលាភ គឺការគប់មិត្តចប់ស្រេចហើយ អិលូវនេះ យើងខ្ញុំចង់ស្តាប់
រឿង សុហរិទភេទ គឺការបំបែកមិត្តជាលំដាប់តទៅ សូមលោករៀបរាប់រឿងនេះអោយទានយើងងខ្ញុំស្តាប់ទៀត»។
មហាបណ្ឌិតវិស្ណុសម័នបានស្តាប់ព្រះបន្ទូលព្រះរាជកុមារទាំងឡាយនោះ ហើយក្រាបទូលថា «បើដូច្នោះ សូមទ្រង់
ទាំងឡាយរង់ចាំស្តាប់ទូលព្រះបង្គំ នឹងពណ៌នារឿងសុហរិទភេទ គឺការបំបែកមិត្តថ្វាយ ដូចមានស្លោកខាងដើមបទ
ថា៖
១ សេចក្តីស្នេហាស្និទ្ធស្នាលដ៏ប្រសើរ កំពុងចំរើនឡើងរវាងសត្វសីហៈ និងគោអុសក នៅក្នុងព្រៃមួយ ត្រូវចចក
ល្មោភជាអ្នកញុះញង់បំបែកអោយដល់សេចក្តីវិនាស អន្តរាយ
ព្រះរាជកុមារទាំងឡាយត្រាស់សួរថា «រឿងនោះតើដូចម្តេច?»។ មហាបណ្ឌិតវិស្ណុសម័នក្រាបទូលដូចតទៅនេះ
កថាទី១
រឿងគោអុសក ចចកពីរ និសត្វសីហៈ
នៅក្នុងប្រទេសទក្សិណបថ មាននគរមួយឈ្មោះសុវណ្ណវតី ជាទីអាស្រ័យនៅនៃពាណិជម្នាក់ឈ្មោះវធមានៈ ជាអ្នក
មានទ្រព្យច្រើន។ ពាណិជវិធមានៈ សូម្បីមានទ្រព្យស្រឹង្គារស្តុកស្តម្ភដូច្នេះក្តី កាលបើឃើញញាតិសន្តានដទៃទៀត
បរិបូណ៌ដោយទ្រព្យអនេកអន័គ្ឃ ក៏មានគំនិតនឹងស្វះស្វែងរកទ្រព្យសម្បត្តិ កពូនអោយរឹងរឹតតែមាន ច្រើនថែម
ទៀត ព្រោះថា
២ - នរជនដូចម្តេច កាលក្រលេកមើលទៅខាងក្រោមឃើញជនជាន់ទាបជាងខ្លួន មិនឡើងជោរអួតអាងថាខ្លួនធំ
មហិមា តែកាលក្រលេកមើលទៅខាងលើឃើញជន ជាន់ខ្ពាស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
៣ - នរជនណាមានទ្រព្យច្រើន នរជននោះសូម្បីសំលាប់ព្រះព្រហ្មមួយ ក៏នៅតែមានគេគោរពបូជា អែជនក្រីក្រ
សូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់ស្មើនឹងវង្សព្រះបាទចន្ទៈ(រាជវង្សមួយក្នុងប្រទេសអិណ្ឌៀ រាជធានីឈ្មោះ ប្រតិស្ឋាន
ស្ថិតនៅចន្លោះទន្លេគង្គានិងយមុនា សព្វថ្ងៃនៅក្នុងខេត្តដូអាប តមកព្រះរាជវង្សនេះ ផ្សាយអានាខេត្ត ទៅដល់កុរុ
ក្សេត្រ ហើយតាំងរាជ ធានីជាលំដាប់នៅ អិន្រ្ទប្រស្ដ ហស្តិនាបុរៈ និងកោសម្ភី ) ក៏នៅតែគេមើលងាយ។
៤ - លកស្មី(សំណាង ទ្រព្យសម្បត្តិ) មិនរត់ទៅរកជនដែលអិតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស វង្វេងជឿ ព្រេងវាស
នា និងមិនមានព្យាយាមទេ ដូចប្រពន្ធក្មេងមិនអើពើប្តីចាស់ជរាដូច្នោះ។
៥- ភាវៈជាបុគ្គលខ្ជិល១ ការសេពគប់ស្រ្តីផ្កាមាស១ ភាវៈជាបុគ្គលមានទ្រព្យច្រើន១ ចិត្តជាប់ នឹងស្រុកកំណើត១
ចិត្តសន្តោស១ ភាវៈជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ ជាគ្រឿងទំលាយបង់នូវភាវៈខ្លួនជាធំ។
៦ - នរជនណា មានទ្រព្យសម្បត្តិតិចតួច សំគាល់ថា ខ្លួនមានទ្រព្យច្រើន មិនខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នក
សាងទ្រព្យសម្បិត្ត មិនព្រមចំរើនទ្រព្យសម្បត្តិអោយនរជននោះទេ។
៧ - កូនមិនអុស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវិរិយៈ ជាទីឡកឡឺយនៃសត្រូវ សូមកុំអោយស្រ្តីណាមួយបង្កើតកូន
បែបនេះអោយសោះ។
៨ -បុគ្គលគប្បីស្វែងរកទ្រព្យសម្បត្តិដែលមិនទាន់បាន គប្បីរក្សាទ្រព្យសម្បត្តិដែល រកបានហើយ កុំអោយរផាត់
រទាំងអស់ទៅវិញ គប្បីកពូនទ្រព្យសម្បត្តិដែលរក្សាទុកនោះ អោយចំរើនឡើងដោយប្រពៃ គប្បីកប់ទុកទ្រព្យ
សម្បត្តិដែលចំរើនឡើងហើយក្នុងបុញ្ញខេត្ត។
បុគ្គលកាលប្រាថ្នាទ្រព្យសម្បត្តិដែលមិនទាន់បាន តែងបានទ្រព្យសម្បត្តិនោះមក ដោយការយកទ្រព្យសម្បត្តិទៅ
ទាក់ អែទ្រព្យសម្បត្តិដែលរកបានហើយ បើមិនរក្សាទុកដោយម៉ត់ចត់ទេ សូម្បីមានទ្រព្យកប់ទុកជាកំណប់ច្រើន
ប៉ុណ្ណាក៏ដោយ ក៏នឹងវិនាសទៅអែង។ មួយទៀត ទ្រព្យសម្បត្តិដែលបុគ្គលមិនធ្វើអោយបានចំរើនច្រើនឡើងទេ
ក៏តែងតែអស់ទៅបន្តិចម្តងៗគ្រប់កាល ដូចជាការអស់ទៅនៃថ្នាំបន្តក់ភ្នែក ទ្រព្យសម្បត្តិនេះអែង បើបុគ្គលមិន
ចែកចាយជាទានអោយបានជាសាធារណសុខដល់ជនដទៃទេ ក៏អសារបង់សោះសូន្យទទេ ព្រោះថា៖
៩ -ទ្រព្យដែលគេមិនអោយទាន រឺមិនបរិភោគខ្លួនអែង មានប្រយោជន៏អ្វី? រេហ៍ពលដែលគេមិនយកទៅច្បាំងតស៊ូ
សត្រូវ មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដិកាធម៌ អាថិ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៏អ្វី? ខ្លួនយើង
បើមិនទូន្មានអិន្រ្ទីយ អោយបានបទទេ តើមានប្រយោជន៍អ្វី?
១០ - ទឹកស្រក់មួយដំណក់ៗ ជាលំដាប់ អាចពេញក្អមបាន នេះជាគ្រឿងអុបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌
និងការសន្សំទ្រព្យសម្បត្តិ។
១១ ជីវិតនរជនណា ដែលបណ្តោយអោយថ្ងៃប្រព្រឹត្តកន្លងទៅទទេ ដោយមិនបាន បរិច្ចាគទ្រព្យខ្លួនជាទាន និងបរិ
ភោគបំពេញផ្ទៃខ្លួនអែងទេ ជីវិតនរជននោះ ដូចស្នប់ជាងដែក សូម្បីរស់ដកដង្ហើមចេញចូលបាន ក៏ឈ្មោះថាស្លាប់។
ពាណិជវធមានៈ គិតឃើញដូច្នេះហើយ ក៏ប្រមូលទំនិញផ្សេងៗ ផ្ទុកពេញរទេះ ហើយយកគោអុសកទាំងពីរ គឺនន្ទ
កៈ និងសញ្ជិវកៈទៅទឹម ធ្វើដំណើរចេញទៅប្រទេស កស្មីរ ដើម្បីធ្វើជំនួញព្រោះថា៖
១២ បុគ្គល កាលឃើញការអស់ទៅនៃថ្នាំបន្តក់ភ្នែក និងការកពូននៃកណ្តៀរហើយ គប្បីប្រឹងប្រែងអោយកើតប្រ
យោជន៍រាល់ៗថ្ងៃ ដោយការអោយទាន ដោយការសិក្សាក្បួនខ្នាត និងដោយការធ្វើការងារ។
១៣ - ភារៈដូចម្តេច ដែលហៅថាធ្ងន់ណាស់ សំរាប់អ្នកមានសមត្ថភាព? ទីណាដែល ហៅថាឆ្ងាយណាស់សំរាប់អ្នក
មានព្យាយាមច្រើន? ប្រទេសណា ដែលហៅថា បរទេសសំរាប់អ្នកមានចំណេះវិជ្ជា? ជនណាដែលហៅថាអ្នក
កន្ទៀតសំរាប់អ្នកមាន ប្រីយវាទ?។
ខណដែលពាណិជវធមានៈ ធ្វើដំណើរចរចេញទៅដល់ព្រៃធំទុរគមថានស្ងាត់មួយ ជាគ្រោះថ្នាក់ គោអុសកសញ្ជីវ
កៈ ភ្លាត់ជើងដួលបាក់ភ្លៅម្ខាង ដើរទៅមិនរួច ពាណិជវធមានៈ ឃើញដូច្នេះហើយរំពឹងគិតថា៖
១៤ - ជនអ្នកចេះដឹងនិតិសាស្រ្ត ល្បងធ្វើព្យាយាមខាងនេះខាងនោះលមើលទៅចុះ តែផលដែលត្រូវបាននោះ ព្រះ
ព្រហ្មលោកលិខិតទុកអោយដិតជាប់ក្នុងចិត្តរួចស្រេចហើយ។
១៥ សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្ត ជាការអន្តរាយដល់សារពើការងារ បុគ្គលគប្បីលះបង់ចោលអោយស្រលះទៅ
ព្រោះកាលបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរ ចិត្តហើយការសំរេចផលប្រយោជន៏នឹងកើតប្រាកដទៅតាមរបៀ
ប។
លុះពិចារណាឃើញច្បាស់ដូច្នេះហើយ ពណិជវធមានៈ ទុកគោអុសកសញ្ជីវកៈ ចោលនៅនាព្រៃនោះ ដើរកាត់ទៅ
កាន់នគរធមរបុរីរកទិញគោសកមានរូបធាត់ធំមាំមួនបានមួយ យកមកទឹមរទេះជំនួស ហើយធ្វើដំណើររហូតត
ទៅទៀត។ អែគោសញ្ជីវក កាលដែលគេបោះបង់ចោលហើយទៅបាត់ ខំដើរខ្ចក់ខ្ចើចតែជើងបីខ្វានៗ រកស៊ីស្មៅ
ក្បែរទីនោះចិញ្ចឹមជីវិត ព្រោះថា៖
១៦ - សូម្បីលិចលង់ក្នុងមហាសមុទ្រ រឺធ្លាក់ចុះពីលើកំពូលភ្នំ រឺក៏ត្រូវនាគតស្សកៈ(ឈ្មោះស្តេចនាគមានរិទ្ធិខ្លាំងពូ
កែ) ចឹក បើមិនទាន់ដល់កាលស្លាប់ទេ អាយុនៅតែរក្សាជីវិតអិន្រ្ទីយអោយរស់តទៅបាន។
១៧ - សត្វលោកសូម្បីត្រូវសរមួយរយផ្លែ បើមិនទាន់ដល់កាល ក៏មិនស្លាប់ បើដល់កាលមរណៈហើយសព្វបើមុត
ដោយស្បូវបន្តិចក៏មិនរស់ដែរ។ (ហិតោបទេសភាសាបារាំងនៃលោក ឡង់សឺរូមានគាថាដូច្នេះ នរជនមិនទាន់ដល់
បាលបាណៈ សូម្បីធ្លាក់ពីលើកំពូលភ្នំលិចលង់ក្នុងមហាសមុទ្រក្តី ធ្លាក់ក្នុងភ្លើងក្តី ប្រលែងជាមួយពស់ក្តី ក៏មិនស្លាប់។
១៨ អ្វីមួយមិនមានគេរក្សា តែមានបុណ្យវាសនាជួយរក្សា ក៏អាចឋិតថេរទៅបាន អ្វីមួយមានគេរក្សាល្អហើយ តែ
បុណ្យវាសនាមិនជួយរក្សាផងក៏វិនាសអន្តរាយទៅបាន ប្រៀបដូចនរជនអានាថាគេលះបង់ចោលកណ្តាលព្រៃជ្រៅ
គង់មានជិវិតរស់បាន អែនរជនមានគេរក្សាប្រយ័ត្នប្រយែងនៅក្នុងផ្ទះក៏ស្លាប់ទៅបាន។
ក្នុងថ្ងៃដែលកន្លងទៅដោយលំដាប់ គោអុសកសញ្ជវកៈដើរស៊ីស្មៅជាអាហារក្បែរមាត់ស្ទឹងតាមទំនើងចិត្ត ហើយ
អាស្រ័យនៅក្នុងទីនោះ ឡើងសាច់ឈាមធាត់មាំមួន មានកំលាំងក្លៀវក្លាហាន បោលលោតលេងកញ្ឆាក់កញ្ឆេង
រោទ៍លាន់លឺគឹកកងរំពងព្រៃ។ មានសត្វសិហៈមួយឈ្មោះបិង្កលកៈជាស្តេចសត្វចតុប្បាទអាស្រ័យនៅក្នុងព្រៃនោះ
សោយសេចក្តីសុខក្នុងរាជសម្បត្តិដែលខ្លួនតតាំងច្បាំងយកបានដោយកំលាំងដៃខ្លួន ព្រោះថា៖
១៩ - ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកអោយសីហៈទេ សីហៈបានរាជ្យ បាន ជាធំលើពួកសត្វម្រឹគដោយកំ
លាំងព្យាយាមនៃខ្លួនអែង។
ថ្ងៃមួយ បិង្កលកៈស្រេកទឹក ដើរចេញទៅរកផឹកទឹកនៅត្រើយស្ទឹងយមុនា កំពុងតែដើរទៅ បានលឺសំលេងរោទ៍រំព
ងព្រៃ ហាក់ដូចជាមហាមេឃគ្រហឹមគ្អិល គគ្រឹកគេគ្រងរកកល់នឹងស្រក់ធ្លាក់ចុះមក លុះលឺសំលេងរោទ៍នោះហើ
យ ភ័យតក់ស្លុតរន្ធត់ចិត្តមហិមា មិនហ៊ានចុះទៅផឹកទឹក ក៏វិលត្រលប់ទៅកាន់ទីលំនៅដើមខ្លួនវិញ គិត ពិចារណា
មើលមិនយល់ថាជាសំលេងអ្វីសោះ ក៏អង្គុយនៅស្ងៀមស្ងាត់មិនមាត់កឡើយ។ កាលនោះមានចចក២ មួយឈ្មោះ
ករដក មួយទៀតឈ្មោះទមនកៈ ជាកូនមន្រ្តីចាស់នៃសីហៈនោះ នៅក្នុងទីជិតនោះដែរ ឃើញបិង្កលកៈ កំពុងអង្គុយ
វិតក្ក ទ្រមឹងទ្រមើយដូច្នោះ ចចកទមនកៈសួរទៅកាន់ចចកករដកៈថា «នែសំលាញ់ករដកៈម្ចាស់យើងស្រេកទឹក មា
នរឿងអ្វីទៅហើយបានជាមិនផឹកទឹក ហើយវិលត្រលប់មកវិញ ស្រាប់តែញាប់ញ័ររន្ធត់ សញ្ជប់សញ្ជឹងអង្គុយនៅ
ស្ងៀមស្ងាត់បាត់មាត់បាត់កដូច្នេះហ្ន៎?»។ ចចកករដកៈឆ្លើយប្រាប់ថា «ហៃមិត្តទមនកៈ! តាមចិត្តខ្ញុំ យើងមិនត្រូវសេ
ពគប់ម្ចាស់នេះទេ បើទុកជារឿងដូច្នេះកើតឡើង មានប្រយោជន៍អ្វីនឹងជួយយកអាសារ អិលូវនេះ កុំទៅអោយប្រើ
ល្អជាជាង ម្ចាស់យើងមិនមានលក្ខណៈធ្វើជាមេបាគេទេ យើងមិនមានទោសខុសអ្វីសោះ ស្រាប់តែមើលងាយ
បណ្តេញបំបរបង់យើង មិនដែលនឹកនាយើងសោះ យើងរងទុក្ខធំបែបនេះមកអស់កាលយូរយាណាស់ហើយ
ព្រោះថា៖
២០ ចូរមើល! គួរអនិច្ចាអ្នកបំរើ ចូលចិត្តធ្វើខ្ញុំបំរើគេ ព្រោះតែចង់បានទ្រព្យ មនុស្សល្ងង់ចូលចិត្តបំរើគេរហូតដល់
វិនាសអិស្សរភាពខ្លួនក៏មិនថា។
២១ អ្នកធ្វើបំរើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់ និងដោយកំដៅថ្ងៃអិតបានប្រយោជន៍អ្វីសោះ អែ
អ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេចក្តីសុខជាផល។
២២ ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត បើជនណាព្រមនៅក្នុងអំណាចគេ ជននោះឈ្មោះ
ថាមានជីវិតរស់ ដូច្នោះតើជនបែបណាវិញហ្ន៎ដែលឈ្មោះថាស្លាប់?។ (ហិតោបទេសភាសាបារាំងរបស់លោកឡង់
សឺរូ មានគាថាលើសដូច្នេះ នរជនខ្លះប្រលែងជាមួយ ពស់ នរជនខ្លះបរិភោគកាមដោយប្រពន្ធជនដទៃ និងនរជនខ្លះ
ជាខ្ញុំបំរើស្តេច អោគួរអនិច្ចា! មនុស្សលោកយើងនេះ ជាសត្វកាចសាហាវណាស់តើ!។)
២៣ «មកណេះ! ទៅ! ក្រោកឡើង! និយាយទៅ! នៅអោយស្ងៀម!» នេះជា សំដីអ្នកធំមានទ្រព្យសម្បត្តិនិយាយ
លេងជាល្បែង ចំពោះអ្នកក្រីក្រជាខ្ញុំបំរើដែល សេចក្តីប្រាថ្នាទ្រព្យចាប់ត្របាក់បានហើយ។
២៤ - ជនអប្បអិតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃ ជានាយព្រោះប្រាថ្នាទ្រព្យ ដូច
ស្រ្តីផ្កាមាសតុបតែងខ្លួនអោយល្អ ទុកសំរាប់តែបុរស។
២៥ ចៅហ្វាយនាយ តែងក្រលេកសំលឹងមើលការខុសឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំបំរើ ដោយភ្នែកណា អ្នកបំ
រើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។
២៦ បើនៅត្រមឹងមិននិយាយច្រើន គេថាល្ងង់ បើនិយាយ គេថានិយាយច្រើនពេក រឺថាឆ្កួត បើចេះអត់ធ្មត់ គេថា
ខ្លាច បើជេរមិនឈឺ គេថានាកិជាតិ (ត្រកូលថោកទាប) បើនៅជិត គេថាហ៊ានពេក បើនៅឆ្ងាយដោយមានវិន័យ
គេថា ញញើតញញើមពេក សូម្បីព្រះយោគី (ព្រះអីសូរ)ក៏ផ្គាប់ចិត្តម្ចាស់អោយពេញបរិបូណ៍មិនបាន ដែរ អោហ្ន៎
នាទីជាខ្ញុំបំរើគេមានអាថិកំបាំងជ្រាលជ្រៅគួរតក់ស្លុតណាស់តើ!។
២៧ - អ្នកបំរើលើកដៃសំពះ ព្រោះតែម្ចាស់ក្រោក, លះបង់ប្រាណ ព្រោះតែការពារជីវិតម្ចាស់ ទទួលរងសេចក្តីទុក្ខ
ខ្លួនអែង ព្រោះតែរក្សាសេចក្តីសុខម្ចាស់, អោ!អនិច្ចា ខ្ញុំបំរើគេ! មានអ្វីល្ងង់ខ្លៅថោកទាបជាងនេះទៅទៀតហ្ន៎!។
ចចកទមនកៈ និយាយកាត់ឡើងថា៖ «នែសំលាញ់! ពាក្យនេះគេមិនត្រូវយកមក ទុកដាក់ក្នុងចិត្តសោះទេ ព្រោះថា៖
២៨ - ហេតុដូចម្តេច ក៏គេមិនគប្បីសេពគប់អិស្សរជនម្ចាស់ដ៏ប្រសើរ បើម្ចាស់គាប់ចិត្តហើយ មិនយូរប៉ុន្មាន ម្ចាស់
នឹងបំពេញមនោរថមិនខាន។
២៩ បើមិនធ្វើជាសេវកាមាត្យ តើនឹងបានចាមរសែនត្វ័នស្វេតច្ឆត្រដោមដុងលើចុងដងក្លស់ មានពាជី គជេន្រ្ទ និង
កងទ័ពចោមរោមរុងរឿងមកពីណា?»។ ចចកករដកៈ និយាយថា៖ «បើទុកជាដូច្នោះ យើងមិនត្រូវជួញរវល់ដែរ មា
នប្រយោជន៍អ្វីសំរាប់យើង? ការជួញរវល់ក្នុងការមិនត្រូវជួញរវល់ មានតែសេចក្តីវិនាសសាបសូន្យ ចូរមើល!។
៣០ នរជនណា ជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់ នរជននោះ នឹងត្រូវដេកស្លាប់លើផែនដី ដូចពានរ ថ្លស់ខ្លួន
ដល់ស្លាប់ ព្រោះចាប់ទាញឈើស្នៀត»។ ចចកទមនកៈ សួរឡើងថា «ចុះរឿងនោះ តើដូចម្ដេច?»។ ចចកករដកៈ និ
យាយរៀបរាប់ប្រាប់ថា៖

កថាទី ២
រឿងពានរនិងសសរ
នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ (ត្រកូលនេះតាមយោជ្វវល្កយ្យ ជាវណ្ណសូទ្រៈតែមានឋានៈជាក្សត្រ)
ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងអោយកសាងវិហារជិតធមារណ្យមួយ។ នៅវិហារនោះ មេជាងបង្គាប់អោយ
កូនជាង អារពុះចុងសសរចំកណ្តាល ហើយអោយយកស្នៀតទៅស៊កទុកត្រង់កណ្តាលសសរដែលអារនោះ។ មាន
ស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្ត ពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយកាលមរណ
មកដល់ ក៏ទៅអង្គុយលើសសរដែលគេអារពុះជាពីរនោះ យកដៃទាំងពីរចាប់ទាញស្នៀតលេងជា ល្បែងអិតពិចារ
ណា។ ស្វាសវាទាំងពីរសំយុងស្តោកធ្លាក់ទៅចំចន្លោះសសរដែលគេអារពុះជាពីរនោះ។ រីចុងទាំងពីរនៃសសរនោះកា
លពានរទាញស្នៀតចេញផុតហើយ ក៏ក្តោបមកវិញកៀបស្វាសទាំងពីរខ្ទេចល្អិតជាផង់ធូលី ដល់ក្តីស្លាប់ទៅហោង
ហេតុនោះបានជាខ្ញុំ(ករដកៈ) និយាយថា «នរជនណាជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់» ដូច្នេះជាដើម(លេខ
៣០)។
ចចកទមនកៈនិយាយអួតអាងថា៖ «មែនពិតហើយ តែសេវកាមាត្យត្រូវតែយកចិត្ត ទុកដាក់មើលការងារម្ចាស់និង
ខានពុំបាន»។ ចចកករដកៈ ឆ្លើយកាត់ថា៖ «មុខក្រសួងត្បូងការទាំងពួង អ្នកណាមាននាទីជាប្រធានមន្រ្តី អ្នកនោះ
ត្រូវធ្វើការងារនោះ ចុះអ្នកតូចតាចដូចយើងមិនគួរគប្បីទៅជែងជួយព្រួយយកការងារគេដទៃមកធ្វើជំនួសទេ ចូរ
មើល!
៣១ - នរជនណាព្រួយជួសគេ ទៅជែងយកការងារជនដទៃមកធ្វើជំនួស ព្រោះតែប្រាថ្នាប្រយោជន៍អោយនាយចៅ
ហ្វាយ នរជននោះត្រូវគេសំលាប់ចោលបង់លើផែនដី ដូចលាត្រូវគេវាយសំលាប់ចោលបង់សៀតព្រោះតែបញ្ចេ
ញសំលេង»។
ចចកទមនកៈ សួររឿងនោះថា «តើរឿងនោះដូចម្តេច»។ ចចកករដកៈនិយាយរឿងនោះប្រាប់ថា៖
កថាទី៣
រឿងលានិងឆ្កែ
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកបូរបដកៈ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេ
ងស្រស់ប្រិមប្រីយ កំពុងេពញពាលដោយក្តីស្នេហ៍ស្នាលអស់កាលយូរហើយ ដេកប្រកៀកប្រអោបគ្នាលន់លក់ស៊
ប់មិនដឹងខ្លួន។ កាលនោះមានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ។ នៅក្នុងទីលានផ្ទះនោះ គេ
បានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា «ហៃសំលាញ់! មុខ
ការនេះ ជាកិច្ចធុរៈអែងហើយ ហេតុអ្វីក៏អែងមិនព្រុះ អោយលឺខ្លាំងឡើងអោយម្ចាស់យើងភ្ញាក់?»។ ឆ្កែឆ្លើយថា
«នែសំលាញ់ដ៏ចំរើន! អែងមិនត្រូវជួយព្រួយជែងរវល់ដល់កិច្ចការអញទេ អែងមិនដឹងជាអញនៅរក្សាផ្ទះទាំងយប់
ទាំងថ្ងៃទេរឺអ្វី? សូម្បីអញចិត្តទុកដាក់ថែរក្សាផ្ទះដល់ម្លោះ ម្ចាស់យើងក៏មិនរវល់ធ្វើដឹងលឺម្ចាស់យើងមិនភិតភ័យអ្វី
សោះ បានក្តីសុខមកអស់កាលយូរណាស់ហើយ ដល់មកពេលនេះ គ្រាន់តែអើពើនឹកនាអោយទានអាហារបន្តិច
បន្តួចក៏មិនអោយ តែការនេះជាធម្មតាម្ចាស់ បើមិនចេញមានទុក្ខធុរៈអ្វីទេ មិនរវល់អើពើនឹកនាអ្នកបំរើឡើយ»
។ លាបានស្តាប់ហើយ ស្តីបន្ទោសថា «ស្តាប់មើលវាហៈ អាពាលចង្រៃនេះ! ។
៣២ - នរជនណាមួយ ចាំបាច់គេហៅរកក្នុងកាលប្រកបការងារនរជននោះគេហៅថា «អ្នកបំរើ» រឺហៅថា «សំលា
ញ់» ដូចម្តេចកើត?»។
ឆ្កែឆ្លើយថា «បើនរជនណាហៅរកខ្ញុំបំរើ តែក្នុងពេលដែលត្រូវប្រើធ្វើការងារ តើនរជននោះ នឹងឈ្មោះថា «ម្ចា
ស់»ដូចម្តេចកើត?។
៣៣ - ការចិញ្ចឹមខ្ញុំបំរើដែលជ្រកអាស្រ័យនៅជាមួយ ការសេពគប់ម្ចាស់ ការប្រតិបត្តិធម៌ និងការប្រសូតកូន ទាំង
អស់នេះអិតមានអ្នកណាលូកដៃទៅធ្វើជំនួសបានទេ»
លំដាប់នោះ លាក្រោធស្រែកជេរថា «នែអាចង្រៃ! អាគំនិតខូច! អាអែងអាក្រក់អ្វីម្លេះ ក្នុងកាលវិបត្តិ អែងហ៊ាន
ធ្វើព្រងើយ មិនអើពើដល់ការងារម្ចាស់ មិនថ្វីទេ ចាំមើលដល់ម្ចាស់ក្រោកឡើង អែងគង់ដឹងខ្លួន អញមុខជាប្រាប់
ម្ចាស់ហើយព្រោះថា៖
៣៤ - បុគ្គលគួរបូជាព្រះអាទិត្យពីខាងេក្រាយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនិងចិត្ត និងប្រតិបត្តិ
ដើម្បីបរលោកដោយមិនមានមាយា»។
លុះលាពោលដូច្នេះហើយ ក៏តាំងស្រែកដោយសំរែកដ៏ខ្លាំង ដើម្បីអោយម្ចាស់ភ្ញាក់ ខណនោះអ្នកជ្រលក់ភ្ញាក់ស្លន់
ស្លាក្រញាងឡើងដោយសំរែកខ្លាំងនោះ គ្នាន់ក្នាញ់ណាស់ព្រោះដាច់ដំណេក ក្រោកឡើងក្រទីក្រទាចាប់ទាញដំបង
សំពងលានោះយ៉ាងអស់ទំហឹង រីលានោះត្រូវដំបងដំណំទ្រមខ្លួនដល់នូវក្តីស្លាប់ទៅហោង។ ព្រោះហេតុ នេះបានជា
ខ្ញុំ(ករដកៈ)ពោលថា «នរណាព្រួយជួសគេ» ដូច្នេះជាដើមលេខ៣១។
អែងពិនិត្យមើល! យើងត្រូវហែហមម្ចាស់តែក្នុងកិច្ចការរបស់យើងប៉ុណ្ណេះបានហើយ ថ្ងៃនេះយើងក៏សេសសល់
អាហារគ្រប់គ្រាន់ហើយយើងទៅជួយរវល់តើមានប្រយោជន៏ដូចម្តេច?។ ចចកទមនកៈ ទាស់ចិត្តឆ្លើយកាត់ឡើង
ថា «ចុះយើងបំរើម្ចាស់ផែនដី ព្រោះតែចង់ បានអាហារស៊ីតែប៉ុណ្ណឹងទេ? សំដីអែងនិយាយនេះឆ្វេងណាស់ មិនសម
រម្យតាមគន្លងទេ ព្រោះថា៖
៣៥ - ការពឹងពាក់ព្រះនរបតី អ្នកប្រាជ្ញត្រូវការចង់បាន ដើម្បីធ្វើអុបការៈជួយមិត្ត និងដើម្បីបំផ្លាញសឹកសត្រូវ នរ
ណាហ្ន៎ពឹងពាក់ព្រះនរបតីព្រោះហេតុតែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ?។
៣៦ - ជីព្រាហ្មណ៍ មិត្រនិងញាតិសន្តាន មានជីវិតរស់នៅ ព្រោះអាស្រ័យជីវិតនៃនរជនណា ជីវិតនរជននោះឈ្មោះ
ថាប្រកបដោយផល នរណាហ្ន៎មិនចិញ្ចឹមជីវិតព្រោះប្រយោជន៏ខ្លួន!?។
៣៧ - បើអ្នកណាមានជីវិតរស់នៅ បានញ៉ាំងជនដទៃច្រើនអ្នកអោយមាន ជីវិតរស់នៅបានផង សូមអោយអ្នកនោះ
មានជន្មាយុរស់នៅយឺនយូរ រីសត្វក្អែកវាមិនអាចបំពេញផ្ទៃវាបានដោយចំពុះវារឺ?
៣៨ - មនុស្សខ្លះសុខចិត្តនៅជាខ្ញុំគេ ត្រឹមតែ៥បុរាណ (រៀល) មនុស្សខ្លះទៀត សុខចិត្តនៅជាខ្ញុំគេលុះតា្រតែបាន
១០០.០០០បុរាណៈ រីមនុស្សមួយពួកទៀត ចិត្តប្រសើរមិនសុខចិត្តនៅជាខ្ញុំគេសូម្បីច្រើនជាង ១០០.០០០បុរាណៈ។
៣៩ - ធម្មតាមនុស្សជាតិដូចគ្នា ភាពជាខ្ញុំគេ អ្នកប្រាជ្ញតិះដៀលក្រៃលែង បណ្តាខ្ញុំគេ អ្នកណាមិនបានជាដើមគេទេ
គួរនឹងរាប់អ្នកនោះថាមានជីវិតរស់នៅនឹងគេដែររឺទេ?
៤០ - រវាងពាជី ដំរី លោហធាតុ រវាងឈើ ថ្ម សំពត់ រវាងនារី និង បុរស ទឹកទាំងអស់នេះឃ្លាតផ្សេងពីគ្នាធំណាស់។
អ្នកខ្លះសូម្បីបានបន្តិចបន្តួចក៏ស្កប់ចិត្តដែរ។
៤១ - ធម្មជាតិឆ្កែបានឆ្អឹង សូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃខ្លាញ់វាវបន្តិចបន្តួច ក៏ត្រេកអរកខិបកខុប
មែនពិត ឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្តីស្រេកឃ្លានឡើយ រីអែសីហៈ សូម្បីបានចចកមួយមកនៅក្នុងក្រញាំ
ក្រចកខ្លួនហើយ ក៏នៅតែបោះបង់ចោលហើយស្ទុះទៅចាប់សំលាប់ដំរីសារមួយទៀត ជនទាំងពួងទោះ តោកយ៉ាក
លំបាកក្តីណា តែងតែមានសេចក្តីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។ មួយទៀត ចូរពិចារណា
មើលសេចក្តីផ្សេងគ្នារវាងម្ចាស់ នឹងខ្ញុំបំរើដូចតទៅនេះ៖
៤២ - ឆ្កែលុតក្រាបរាបទាបជិតជើងម្ចាស់ ហាមាត់បង្ហាញចង្កូម បក់កន្ទុយរវិចៗនៅនឹងដី ចាំទទួលសំណល់អារ
ហារដែលម្ចាស់បោះទៅអោយ អែដំរីជាសត្វប្រសើរ មៀងមើលម្ចាស់ដោយរឹកមាំ លុះត្រាតែលួងលោមច្រើន
រយដងទើបបរិភោគ។
៤៣ - ជីវិតនៃមនុស្សណា សូម្បីតាំងនៅតែមួយខណៈ តែមិនប្រាសចាកការចេះដឹង សេចក្តីព្យាយាមអង់អាច និង
កេរ្តិ៍ឈ្មោះយសសក្តិ អ្នកប្រាជ្ញពោលថាជីវិតនៃមនុស្សនោះ ពេញជាជីវិតដ៏ប្រសើរនៅនាលោកនេះព្រោះថា ក្អែក
អាចមានជីវិតរស់នៅយូរបានព្រោះការស៊ីសំណល់គ្រឿងពលី។
៤៤ - ជីវិតនរជនណាដែលមិនផ្សាយសេចក្តីអាណិតអាសូរចំពោះកូនខ្លួន ចំពោះគ្រូ ចំពោះពួកខ្ញុំបំរើ ចំពោះជនក្រី
ក្រលំបាក និងចំពោះញាតិសន្តាន ជីវិតនៃនរជននោះ បានផលប្រយោជន៍អ្វីនៅនាមនុស្សលោកនេះ? ព្រោះថាក្អែក
អាចមានជីវិតរស់នៅយូរបាន ព្រោះការស៊ីសំណល់គ្រឿងពលី។
៤៥ - នរជនអប្បអិតប្រាជ្ញាពិចារណាប្រយោជន៍ និងមិនមែនប្រយោជន៏ ប្រព្រឹត្តកន្លងគន្លងច្បាប់ច្រើនប្រការ មាន
សេចក្តីប្រាថ្នា គ្រាន់តែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ នរជននេះហៅថាមនុស្សតិរច្ឆាន អែមនុស្សតិរច្ឆាននឹងបសុសត្វមាន
សេចក្តីប្លែកគ្នាដូចម្តេចខ្លះ?»
ចចកករដកៈពោលតបទៅថាៈ «ណ្ហើយ! យើងទាំងពីរនាក់មិនមែនជាប្រធានទេ យើងបបួលគ្នាគិតពីរឿងនេះ តើ
មានប្រយោជន៍អ្វី?»។ ចចកទមនកៈឆ្លើយថា «បើដូច្នេះ តើអាមាត្យដែលបានជាប្រធាន រឺមិនទាន់បានជាប្រធាន
នឹងទ្រទ្រង់ភាពបែបនោះអស់កាលប៉ុន្មាន ព្រោះថា៖
៤៦ នៅនាលោកនេះ នរណាៗក៏គេមិនអាចកំណត់បានថាខ្លួនជាជនខ្ពង់ខ្ពស់ រឺជាជន ថោកទាបជាងអ្នកណាតាមស
ភាពខ្លួនអែងបានទេ ចេស្តា(សំណាង) ខ្លួនទើបនាំនរជនទៅកាន់ភាវៈគួរគោរព រឺកាន់ភាវៈវិបរិតមិនគួរគោរព។
៤៧ ថ្មបុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្តីព្យាយាមដ៏ធំ តែបើទំលាក់ចុះពីលើកំពូលភ្នំវិញ
បានដោយងាយយ៉ាងណា ខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណ គឺក្តីព្យាយាមដ៏ធំ តែបើធ្លាក់ទៅកាន់ឋានៈ
ថោកទាបវិញ ដោយទោសដ៏ងាយៗក៏យ៉ាងនោះអែង។
៤៨ នរជនធ្លាក់ចុះទៅខាងក្រោម រឺឡើងខ្ពស់ទៅខាងលើដោយកម្មជារបស់ខ្លួន ដូចជាគេជីកអណ្តូង រឺកសាងកំពែង
តែងទាបខ្លួនចុះទៅតាមជំរៅអណ្តូង រឺអណ្តែតខ្ពស់ឡើងតាមកំពស់កំពែង។
នែសំលាញ់អើយ! ខ្លួនយើងនេះ មានតែសេចក្តីព្យាយាមដែលនាំអោយសំរេចប្រយោជន៍គ្រប់យ៉ាង»។ ចចកទមន
កៈសួរថា «បិង្គលកៈ ម្ចាស់យើងនេះ ខ្ញុំឆ្ងល់មិនដឹងជាមានហេតុការណ៍អ្វី បានជាភិតភ័យតក់ស្លុតរត់ត្រលប់មកវិញ
?»។ ចចកករដកៈឆ្លើយថា «ចុះអែងធ្វើដូចម្តេចនឹងដឹងរឿងពិត?»។ ចចកទមនកៈនិយាយបញ្ចេញប្រាជ្ញ «រឿងអ្វី
ដែលអ្នកប្រាជ្ញមិនដឹង? ព្រោះថា៖
៤៩ - ពាក្យពេចន៍ ដែលបុគ្គលពោលចេញហើយ សូម្បីបសុសត្វក៏ចាប់យកសេចក្តីបាន សេះ និងដំរីដែលគេហ្វឹកហ្វឺ
នហើយ កាលបើជនបង្គាប់អាចនាំជនទៅបាន ជនជាបណ្ឌិត សូម្បីគេមិនហាមាត់ចេញនិយាយ វាងវៃដឹងទាន់ព្រោះ
ថាប្រាជ្ញាមានផលប្រសើរ គឺការដឹងនូវទឹកចិត្តនៃជនដទៃ ដែលមានអាការចេញមកខាងក្រៅ។
៥០ - បុគ្គលអាចកត់សំគាល់ នូវចិត្តនៃបុគ្គលដទៃដែលឋិត នៅខាងក្នុងដោយអាការខាងក្រៅបាន គឺដោយចរិយា
ដោយគតិ ដោយកិរិយា ដោយទឹកសំដី និងដោយវិការៈនៃភ្នែក និងមុខមាត់។ ពេលនេះ ជាអោកាសល្អ រូបខ្ញុំនឹងធ្វើ
ម្ចាស់យើង ដែលកំពុងមានអាសន្នភ័យខ្លាចនេះ អោយនៅក្នុងកណ្តាប់ដៃដោយកម្លាំងប្រាជ្ញារបស់ខ្ញុំព្រោះថា៖
៥១ - ពោលពាក្យអោយសមតាមកាលៈទេសៈ ធ្វើខ្លួនអោយគេស្រលាញ់ប្រាកដ ស្មើនឹងភាពជាអ្នកសប្បុរស ចេះ
ក្រោធអោយសមតាមសក្តិខ្លួន អ្នកណាចេះធ្វើ ដូច្នេះអ្នកនោះជាបណ្ឌិត»។ ចចកករដកៈពោលបង្អាប់ថា «នែសំលា
ញ់អើយ! អែងមិនចេះប្រតិបត្តិនាទីជាសេវកាមាត្យទេ អែងមើលហះ! លោកពោលថា៖
៥២ - នរជនណាម្ចាស់មិនបានហៅ ដើររត់ត្រុកចូលទៅរកម្ចាស់មិនសួរ និយាយចែប៉ប្រែច្រើន ដោយសំគាល់ខ្លួន
ថាជាទីប្រោសប្រាណនៃព្រះភូបាល នរជននោះ ឈ្មោះថាជនអប្បអិតប្រាជ្ញា»។ ចចកទមនកៈ ឆ្លើយកាត់ឡើងថា«នែ
សំលាញ់ដ៏ចំរើនអើយ! ម្តេចក៏សំលាញ់យល់ថារូបខ្ញុំមិនចេះប្រតិបត្តិនាទីជាសេវកាមាត្យ? ចូរមើហះ!
៥៣ - មានរបស់អ្វីមួយ ដែលល្អ រឺមិនល្អ ទៅតាមសភាពរបស់វារឺទេ? របស់ណាគាប់ចិត្តនរជនណា របស់នោះ
ឈ្មោះថាល្អសំរាប់នរជននោះ។
៥៤ - នរជនណាៗមានសភាពលក្ខណយ៉ាងណាក៏ដោយ កាលអ្នកប្រាជ្ញទៅនៅជិត ហើយអាចញ៉ាំងនរជននោះៗ
អោយនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រួសរាន់។
៥៥ - កាលបើព្រះរាជាជាម្ចាស់សួរថា «អ្នកណានៅទីនេះ?» ដូច្នេះសេវកាមាត្យឆ្លើយថា«ទូលព្រះបង្គំជាខ្ញុំព្រះករុ
ណាថ្លៃវិសេស រង់ចាំទទួលព្រះរាជបញ្ជា» ដូច្នេះហើយ សេវកាមាត្យនោះត្រូវចាត់ចែងការនោះដោយប្រពៃ និង
ត្រូវធ្វើតាមព្រះរាជ អាជ្ញាអោយពិតប្រាកដតាមសក្តិខ្លួន ទាល់តែសំរេចតាមសេចក្តីប្រាថ្នាម្ចាស់ផែនដី។
៥៦ - សេវកាមាត្យមានសេចក្តីប្រាថ្នាតិច មាននិស្ស័យម៉ឺងមាត់ មានប្រាជ្ញាដើរតាមហែហមព្រះរាជាគ្រប់កាលទាំង
ពួងដូចស្រមោលអន្ទោលតាមប្រាណ ធ្វើតាមបញ្ជាមិនរួញរា សេវកាមាត្យនោះ សមនៅក្នុងព្រះរាជដំណាក់បាន។
ចចកករដកៈ និយាយកាត់ទៀតថា «ជួនកាលម្ចាស់មិនពេញប្រទ័យនឹងអែង ក្នុងពេលដែលអែងចូលទៅគាល់ក្នុង
កាលមិនគួរ»។ ចចកទមនកៈឆ្លើយថា«ពិតមែនហើយ តែបើទុកជាដូច្នេះក៏ដោយ អ្នកបំរើត្រូវតែនៅរង់ចាំ រង់ទទួ
លមុខងារខ្លួនដោយប្រយ័ត្នប្រយែងព្រោះថា៖
៥៧ - ការមិនហ៊ានប្រារព្ធធ្វើអ្វី ព្រោះភ័យខ្លាចតែពីខុស នេះជាលក្ខណនៃបុរសគំរក់ នែសំលាញ់អើយ! នរណាលះ
បង់ចោលអាហារភោជនមិនហ៊ានបរិភោគ ព្រោះខ្លាចអាហារមិនរលួយ?។
៥៨ - ព្រះនរបតីតែងរាប់រកតែមនុស្សណាដែលនៅជិតផ្ទាល់ព្រះអង្គ ទោះមនុស្សនោះល្ងង់ខ្លៅក្តី ត្រកូលថោកទា
បក្តី រឺមិនបានទូន្មានខ្លួនដោយប្រពៃក្តី តាមធម្មតាព្រះរាជា ស្រ្តីភាព រឺលតាជាតិ តែងទាក់ទងព័ទ្ធព័ន្ធចំពោះតែអ្នក
ណា រឺដើមឈើណាដែលនៅជិត»។
ចចកករដកៈសួរថាៈ «នែសំលាញ់! ថាបើដូច្នោះ អែងចូលទៅគាល់ព្រះរាជា តើគិតនិយាយថាដូចម្តេច?»។ ចចក
ទមនកៈ ឆ្លើយប្រាប់ថា «ចូរអែងចាំស្តាប់រូបខ្ញុំទៅ នេះដើម្បីអោយបានដឹងថា ម្ចាស់យើងមានសេចក្តីប្រោសប្រាណ
រឺមិនប្រោសប្រាណទេ?»។ ចចកករដកៈ សួរថា «ធ្វើម្តេចអែងនឹងដឹងលក្ខណបានជាទ្រង់ប្រោសប្រាណ រឺមិនប្រោស
ប្រាណ?»។ ចចកកដកៈ ឆ្លើយបាប់ថា «ចូរអែងពិចារណាមើល៖
៥៩ - ទតព្រះនេត្រមើលមកពីចំងាយ ទ្រង់ញញឹមស្រស់ពព្រាយ ទ្រង់ចចាកអារាក សាកសួរដោយរោះរាយ សរ
សើរគុណលក្ខណៈ សូម្បីក្នុងទីកំបាំងមុខ រឺទ្រង់រំលឹកការកំសត់ដែលយើងពេញចិត្ត
៦០ - ទ្រង់ប្រោសប្រាណ សូម្បីជនមិនមែនជាសេវកាមាត្យទ្រង់ប្រោសព្រះរាជទាន ទ្រង់ពោលប្រាស្រ័យគួរអោយ
ស្រលាញ់ពេញចិត្ត ទ្រង់រំលឹករឿងសព្វព្រះទ័យនៃជនដែលទ្រង់ប្រោសប្រាណ រឺទ្រង់សង្គ្រោះនឹកដល់គុណយើងសូ
ម្បីចំពោះរឿងដែលជាទោស។
៦១ - ទ្រង់ត្រាស់ប្រើមិនមានកាលកំណត់ ទ្រង់ពោលពាក្យសន្យារឿយៗ និងទ្រង់កំណត់ផលដែលត្រូវបាន ទាំងអ
ស់នេះ នរជនដែលមានប្រាជ្ញាអាចកំណត់ដឹងបាននូវ លក្ខណៈព្រះរាជា ដែលមានសេចក្តីប្រោសប្រាណរឺ មិនមាន
សេចក្តីប្រោសប្រាណ។
កាលបើខ្ញុំដឹងកិច្ចការនេះសព្វគ្រប់ហើយ ខ្ញុំនឹងរករឿងនិយាយដូចម្តេចអោយទាល់តែព្រះរាជាសព្វព្រះទ័យពុំខាន។
៦២ - អ្នកប្រាជ្ញទាំងឡាយតែងសំដែងប្រាប់នូវការវិបត្តិ (អន្តរាយ) ដែលកើតពីការយល់ឃើញខុសនិងសិទ្ធិ (ការសំ
រេច) ដែលកើតពីការយល់ឃើញត្រូវអោយឃើញជាក់ស្តែងនិតិវិធី បង្ហាញអោយឃើញដូចជាអ្វីមួយដែលផុសផុ
លប្រាកដឡើងក្នុងទីចំពោះមុខ»។ (ហិតោបទេស សេចក្តីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថា
លើសដូច្នេះគឺ ទោស ត្រលប់ទៅជាគុណ គុណត្រលប់ជាទោសវិញ និងទោសនៅជាទោស គុណនៅជាគុណ ការ
មិនមានលក្ខណៈជាម្ចាស់មាន ៣ប្រការដូច្នេះ។
ចចកករដកៈ និយាយប្រាប់ថា «ប៉ុន្តែ បើកាលមិនគួរទេកុំនិយាយ ព្រោះថា៖
៦៣ - សូម្បីព្រះពរិហស្បតី កាលពោលនូវពាក្យខុសកាល ក៏បាននូវការមើលងាយប្រាជ្ញា និងការមើលងាយដទៃ
ទៀតច្រើនប្រការ។
ចចកទមនកៈឆ្លើយថា «នែមិត្រ! អែងកុំភិតភ័យអ្វី ទុកងារអោយរូបខ្ញុំចុះ ពាក្យណា ដែលមិនគួរដល់ការ រូបខ្ញុំមិន
និយាយពាក្យនោះទេ ព្រោះថា៖ (ហិតោបទេសសេចក្តីប្រែជាភាសាបារាំងរបស់លោកឡង់ សឺរូ មានគាថាលើស
ដូច្នេះ បពិតព្រះទេវបាទ! ព្រះរាជាតែងជួបប្រទះតមែនុស្សបញ្ជារឿយៗ អែ មនុស្សដែលមិនសូវជួបប្រទះនោះគឺ
មនុស្សដែលចង់និយាយ រឺចង់ស្តាប់តែសេចក្តីពិត សូម្បីរឿងមិនពេញចិត្ដ)
៦៤ - ក្នុងគ្រាអន្តរាយកើតឡើង ក្នុងការដើរវង្វេងផ្លូវ និងក្នុងគ្រាប្រកបការក្នុងកាលគួរធ្វើ ខ្ញុំបំរើដែលប្រាថ្នាប្រ
យោជន៍ សូម្បីម្ចាស់មិនសួរនាំ ក៏ត្រូវតែពោល។
ថាបើរូបខ្ញុំមិននិយាយស្នើមតិ ក្នុងកាលគួរមកដល់ហើយ នោះក៏រូបខ្ញុំមិនសមធ្វើជាមន្រ្តីដែរ ព្រោះថា៖
៦៥ - ការប្រព្រឹត្តចិញ្ចឹមជីវិត ដែលលោកសប្បុរសទាំងឡាយសរសើរនៅក្នុងលោកនេះ ដោយគុណណាគុណនោះ
បុគ្គលអ្នកមានគុណគួររក្សាទុកដោយប្រពៃផង គួរធ្វើអោយចំរើនកើនឡើងផង។
ហៃសំលាញ់! បើដូច្នេះ ចូរសំលាញ់បើកអោយរូបខ្ញុំទៅជួបបិង្គលកៈ ក្នុងកាលអិលូវនេះចុះ។ ចចកករដកៈអោយ
ពរថា «សុភមស្តុ! សូមអោយបានប្រកបដោយ សេចក្តីសុខក្សេមក្សាន្តកុំបីឃ្លាត សូមសេចក្តីប្រាថ្នាបានសំរេចផល
តាមដែលបានដៅកុំខាន»។ លំដាប់នោះចចកទមនកៈ ដើរចូលទៅកាន់សំណាក់បិង្គលកៈ។ គ្រានោះអែង បិង្គលកៈ
មើលទៅឃើញចចកទមនកៈ ដើរចូលមកពីចំងាយក៏បង្គាប់ អោយគេចូលទៅ។ ចចកដើរចូលទៅធ្វើហាក់ដូចជា
ខ្លាចណាស់ ធ្វើអាការៈញញើតញញើមបែបត្រុនៗ ដល់ហើយអោនក្រាបប្រណិប័តន៍ដោយអស្តាង្គបាត ប្រណិប័ត
ន៍ហើយអង្គុយក្នុងទីជិតដ៏គួរមួយ។ បិង្កលកចៅរ៉ៅសួរទៅថាៈ «យីអើ! អញខានឃើញមុខអែងយូរយាណាស់ហើយ
ណា៎!!»។ ចចកទមនកៈ ឆ្លើយភ្លាមថាៈ «ព្រោះព្រះទេវបាទដ៏មាសិរី មិនមានកិច្ចការអ្វី ជាប្រយោជន៏ចំពោះខ្ញុំបាទជា
សេវកាមាត្យ តែបើទុកជាដូច្នោះ ដល់កាលគួរហើយ ខ្ញុំបំរើត្រូវតែចូលមកគាល់ ហេតុនោះទើបខ្ញុំ បាទចូលមក
គាល់អិលូវនេះ ព្រោះថា៖
៦៦ - បពិតព្រះរាជា! ការងារម្ចាស់មានច្រើនណាស់ លោកតែងត្រូវការ សូម្បីស្មៅមួយទងសំរាប់ជំរះព្រះទន្ត រឺធ្វើ
ជាតំបារត្បារព្រះកាណ៌ ចាំបាច់និយាយថ្វីដល់ទៅនរជនដែលមានខ្លួនទាំងដុល ចេះនិយាយមានដៃជើងប្រាកដដូច្នេះ។
បើលោកម្ចាស់ឈ្វេងយល់ថា ខ្ញុំបាទនេះជាបុគ្គលអប្បអិតប្រាជ្ញាដូច្នោះមែន បានជាលះបង់ចោលយូរយារណាស់
ហើយ នោះគួរលោកម្ចាស់កុំឈ្វេងយល់ដូច្នេះទៀតឡើយ ព្រោះថា៖
៦៧ - នរជនមានប្រាជ្ញានឹងមានសេចក្តីប្រព្រឹត្តម៉ឺងម៉ាត់សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វី នោះក៏បុគ្គលមិ
នគប្បីសន្ទិះសង្ស័យថា «វិនាសសាបសូន្យ» ឡើយ ភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងេក្រាម ក្នុងកាលណាក៏ដោយ
អណ្តាតភ្លើង មិនដែលទៅក្រោមទេ តែងទៅតែខាងលើដដរាប។ ទេវៈ!សូមលោកម្ចាស់ឈ្វេងយល់ដោយវិសេ
សទៅទៀតថា៖ (ហិតោបទសេសេចក្តីប្រែជាភាសាបារាំង របស់លោកឡង់សឺរ៉ូមានគាថាលើសដូច្នេះគឺ ក. ក្នុងស
ង្គ្រាម នរជនណាអាចបាញ់ព្រួញដេរដាសព្រះធរណីដ៏ធំនេះ ដោយសេចក្តីអង់អាចដោយទ្រង់ទ្រាយឆើត និងដោយ
ការចេះជ្រាលជ្រៅ នរជននោះកាលនៅជិតព្រះរាជា ក៏ត្រូវនិយាយដោយញញើតញញើម ដោយសេចក្តីខ្លាចព្រះ
ចេស្តានៅចំពោះព្រះភក្រ្ត ត្រូវគារវៈបែបនេះដរាប។ ខ. នៅចំពោះព្រះភក្រ្តព្រះរាជានៅកណ្តាលប្រជុំ ពាលនិង
នៅក្នុងទីប្រជុំ ស្រ្តីផ្កាមាស សូម្បីនរជនមានថ្វីមាត់ ក៏មានចិត្តខ្លបខ្លាចក្លាយទៅជាត្រិនត្រុនទីមទាម។ តាមលក្ខណ
សម្បត្តិនៃបុគ្គលមិនចេញ មកអោយឃើញប្រាកដអែងទេ ដូចទឹកអប់សូរិកា គេមិនអាចរកបានដោយផ្លូវងាយស្រួ
លទេ។ )
៦៨ - កែវមណី គេយកទៅប្រដាប់ជើង កពា្ចក់គេយកទៅប្រដាប់លើសិរសា បើទុកជាដូច្នេះ របស់ណាដូចម្តេច
របស់នោះនៅតែដូច្នោះដដែល គឺកពា្ចក់នៅតែកពា្ចក់ កែវមណីនៅតែជាកែវមណី។
៦៩ - កាលណាព្រះរាជាទ្រង់រាប់អាននរជនទាំងពួងស្មើភាគគ្នាមិនអោយមានវិសេសប្លែកគ្នា អុស្សាហៈនៃជនមាន
សមត្ថភាពប្រឹងប្រែងធ្វើការងារ នឹងសាបចុះអោនថយទៅ។
៧០ - បពិតព្រះរាជា! បុរសមាន ៣ជាន់ គឺបុរសអុត្តម បុរសទាបថោក និងមធ្យម ទ្រង់គប្បីចាត់ចែងអោយធ្វើការ
ងារទៅតាមជាន់ទាំង៣នេះអែង។
៧១ - សេវកាមាត្យដូចគ្នានឹងគ្រឿងអាករណៈ ត្រូវទុកដាក់អោយសមតាមឋានៈ ដូចកែវមណីសំរាប់រំលេចមកុដ
មិនត្រូវយកទៅដាំកងជើង រឺពុំនោះកងជើងមិនត្រូវយកទៅប្រដាប់សិសាឡើយ។
៧២ - កែវមណី គួរយកទៅប្រដាប់គ្រឿងអាករណៈ ជាវិការៈនៃសំណកែវមណីនោះ មិនមានពន្លឺប្រុះឆ្លុះច្រវាត់ផង
មិនល្អរុងរឿងផង តែការនេះជាកំហុសជាងមាសដោយឡែកទេ។
៧៣ - លើកកពា្ចក់យកទៅបណ្តុបលើកំពូលមកុដ សំរុតកែវមណីយកទៅប្រដាប់កងជើងវិញ នេះជាទោសនៃកែវ
មណីក៏អិតអង្គឺមាន ជាទោសនៃជាងមាសល្ងង់មិនចេះប្រើ មិនស្គាល់តំលៃទេតើ!។
៧៤ - ព្រះនរបតីដែលទ្រង់ឈ្វេងយល់ ស្គាល់សេវកាមាត្យថា «អ្នកនេះ មានប្រាជ្ញាមានភក្តី អ្នកនោះមានសេចក្តី
ក្លៀវក្លាហាន រឺប្រកបព្រមដោយលក្ខណៈពីរប្រការនោះ តែងបរិបូណ៌ដោយសេវកាមាត្យទាំងឡាយ។
៧៥ - សេះ សស្រ្តាវុធ សាស្រ្តវិជ្ជា ពិណ សុន្ទកថ នរជន និងនារីវិសេស រឺមិនវិសេសប្រើបានល្អ រឺមិនបានល្អ ស្រេច
ហើយតែវិធីនៃម្ចាស់អ្នកប្រើអ្នកបង្គាប់បញ្ជាទេ។
៧៦ - មានប្រយោជន៍អ្វីដោយជនភក្តី តែមិនមានសមត្ថភាព មានប្រយោជន៍អ្វី ដោយជនអង់អាច តែមិនធ្វើអ្វីអោ
យកើតប្រយោជន៍ បពិតព្រះរាជា ទ្រង់មិនគួរមើលងាយទូលព្រះបង្គំជាខ្ញុំ ដែលមានភក្តីផង មានសេចក្តីអង់អាច
ផងដូច្នេះទេ។
៧៧ - បើទ្រង់មើលងាយអ្នកចេះដឹង ទ្រង់មានតែជនអប្បអិតប្រាជ្ញាបរិវារតទៅ ដោយអាស្រ័យហេតុនេះ ទ្រង់នឹង
មិនមានជនជាអ្នកប្រាជ្ញនៅក្បែរព្រះអង្គឡើយ ព្រោះមិនស្គាល់និតិវិធីនេះអែង កាលបើរាជ្យណា លះបង់សេវកា
មាត្យជាអ្នកប្រាជ្ញហើយ រាជ្យនោះនឹងមិនមានផ្លូវនយោបាយល្អទេ បើវិបត្តិនយោបាយល្អហើយ ប្រទេសជាតិទាំង
មូល នឹងកប់លិច រឺវិនាសបាត់ចេញពីក្នុងផែនទីលោកនេះអិតសង្ស័យឡើយ។
៧៨ - អ្នកនគរ គោរពអស់កាលជានិច្ច ចំពោះជនណាដែលព្រះនរបតីលើកដំកើង ជនណាដែលព្រះនរបតីមើលងា
យហើយ ជននោះក៏ត្រូវអ្នកនរគរទាំងអស់មើលងាយតាមដែរ។
៧៩ - ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសំដីកូនក្មេង អ្នកមានប្រាជ្ញាគួរកាន់យក បើមិនមានពន្លឺព្រះអាទិ
ត្យទេ ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៏ រឺអ្វី?
បិង្គលកៈនិយាយតបថា «នែទមនកៈដ៏ចំរើនអើយ! អែងនិយាយអ្វីដូច្នោះ អែងជាកូននៃប្រធានអាមាត្យរបស់យើង
ប្រហែលជាដោយពាក្យទ្រគោះបោកបោះបន្តិចបន្តួចរឺអ្វី បានជាអែងមិនចូលមករកយើងអស់កាលយូរយារដល់
ម្លេះ? បើដូច្នោះចូរអែងនិយាយដោយសេរីមកចុះ មានរឿងអ្វីខ្លះ?»។ ចចកទមនកៈនិយាយតបទៅទៀតថា «បពិត
លោកជាស្តេចម្រឹគ! ខ្ញុំបាទសូមទានអោកាសជំរាបសួររឿងបន្តិច សូមលោកម្ចាស់មេត្តានិយាយប្រាប់ដំណើរសេច
ក្តី តាមខ្ញុំបាទដឹងថា លោកម្ចាស់ ត្រូវការទឹក លោកម្ចាស់អញ្ជីញទៅហើយមិនទាន់បានក្រេបផឹកបំបាត់សេចក្តីស្រេ
កឃ្លានផង ក៏ស្រាប់តែវិលត្រលប់មកនៅស្ងៀមវិញ ហាក់ដូចជាមានហេតុភេទអ្វីមួយ មុខគួរអោយតក់ស្លុតរន្ធត់
ព្រះទ័យណាស់? បិង្គលកៈនិយាយប្រាប់ថា «អើ! អែងមានវិចារណញ្ញាណល្អហើយ តែយើងមិនមានអ្នកណាជាទំនុ
កចិត្ត នឹងប្រាប់អាថិកំបាំងនេះបាន មានតែអែង បើដូច្នោះ យើងនឹងបកអាថិកំបាំងប្រាប់អែងក្នុងកាលអិលូវនេះ អែ
ងចាំស្តាប់ដូចសេចក្តីតទៅនេះចុះ។ អិលូវនេះ ព្រៃនេះមានសត្វអ្វី ប្លែកមួយមកនៅត្រួតត្រា យើងគួរភៀសខ្លួនគេ
ចចេញពីទីនេះទៅ នោះហើយជាហេតុការណ៍នាំអោយអញភ័យខ្លាច អញបានលឺសំលេងវាចំលែកអស្ចារ្យ បើតា
មប្រមាណមើលសំរែកវាលឺខ្លាំងដូច្នេះនេះ គង់រូបរាងវាធំមាំមួនមានកំលាំងខ្លាំងមហិមា ទើបបានជាលឺខ្លាំងដល់
ម្ល៉ោះ»។ ចចកទមនកៈនិយាយឡើងថា«ទេវៈ ! នេះក៏ជាហេតុការណ៍នាំអោយភ័យធំពិត សំលេងនោះ ខ្ញុំបាទក៏បាន
លឺដែរ តែខ្ញុំបាទឆ្ងល់ណាស់ អ្នកណាដែលមកជំរាបលោកម្ចាស់ថាអោយលះបង់ព្រះរាជអាណាចក្រ ហើយសឹម
ធ្វើសង្រ្គាមដណ្តើមយកព្រះរាជអាណាចក្រជាខាងក្រោយវិញ អ្នកនោះសមធ្វើជាមន្រ្តីជាទីប្រឹក្សារឺទេ? មួយទៀត
ក្នុងការដែលមានអាសន្នក្រនេះ លោកម្ចាស់គប្បីឈ្វេងយល់ការងារសេវកាមាត្យបាន ព្រោះថា។
៨០ - គ្រាវិបត្ត នរជនត្រូវស្គាស់ខ្លឹមសារប្រាជ្ញានៃពួកញាតិសន្តាន ភរិយា និងសេវកាមាត្យ ព្រមទាំងសត្តនិករ និង
ខ្លួនអែងអោយដូចជាថ្មសំរាប់ពិសោធន៍មើលមាសលុទ្ធ
បិង្គលកៈនិយាយបព្ជាក់ថាៈ «នែសំលាញ់ដ៏ចំរើន! សេចក្តីភ័យនេះ នាំអោយអញទុញទាល់គំនិត គិតអ្វីមិនឃើញ
ទេ»។ ចចកទមនកៈនឹកក្នុងពោះថាៈ «បើម្លឹងតើ ម្តេចឡើយនឹងមិនហ៊ាននិយាយប្រាប់អាត្មាអញអំពីការលះបង់រា
ជ្យហើយគិតទៅនៅទីដទៃ» ទើបប្រកាសលឺខ្លាំងៗទៅសីហៈថាៈ «ទេវ! សូមលោកម្ចាស់តាំងព្រះទ័យអោយក្សេម
ក្សាន្តចុះ ដរាបណាខ្ញុំបានមានជីវិតរស់នៅដរាបនោះលោកម្ចាស់កុំភ័យក្លាចអោយសោះ តែលោកម្ចាស់ប្រោស
មេត្តារក្សាទឹកចិត្តចចកករដកៈ និងសត្វអែទៀតជាបរិវារផង ក្នុងគ្រាក្រធ្វើម្តេចនឹងប្រមូលរេហ៍ពលជាបុគ្គលរក
បានក្រអោយបានច្រើនសំរាប់ជួយការពារ?»។ លំដាប់នោះចចកទាំងពីរទមនកៈ និងករដកៈ បានទទួលកិត្តិយសដ៏ខ្ពង់
ខ្ពស់អំពីបិង្គលកៈ ហើយប្តេជ្ញានឹងការពារភ័យអន្តរាយទាំងពួងអោយ ហើយទើបបបួលគ្នាដើរចេញទៅ។ ចចក
ករដកៈ ដើរបណ្តើរនិយាយបណ្តើរទៅកាន់ចចកទមនកៈថា «នែសំលាញ់! ហេតុនៃភ័យនេះយើងមិនអាចដឹងថា
យើងអាចការពារបាន រឺមិនបាននៅឡើយទេ ហើយយើងបានប្តេជ្ញាជាដាច់ខាតរួចមុនទៅហើយថា នឹងរំងាប់ភ័យ
នោះអោយទាល់តែសំរេចបាន ទាំងទទួលមហាប្រសាទស្រេចហើយផង មិនមែនរឺ? យើងមិនត្រូវទទួលយកអាសា
ចំពោះនរណាសោះ ដោយវិសេសចំពោះម្ចាស់យើង ថាបើយើងមិនអាចជួយបាន ព្រោះថា
៨១ - ទ្រព្យសម្បត្តិ មាននៅក្នុងសេចក្តីជ្រះថ្លានៃអ្នកណា ជ័យជំនះមាននៅក្នុងសេចក្តីព្យាយាមប្រឹងប្រែងនៃអ្នក
ណា មរិត្យុឋិតនៅក្នុងសេចក្តីក្រោធនៃអ្នកណា សេចក្តីពិត អ្នកនោះៗ ឈ្មោះថាប្រកបហើយដោយតេជានុភាព
ទាំងពួង។
៨២ ព្រះភូមិបាលសូម្បីតាំងនៅក្នុងយោព្វនវ័យ (រឺពាលល្ងង់ខ្លៅ?) បុគ្គលមិនគប្បី មើលងាយព្រះចេស្តាទុកជាមនុ
ស្សធម្មតាទេ ព្រោះថា ព្រះរាជាជាទេពតាមានសក្តិធំ មកប្រាកដព្រះអង្គជាកាយមនុស្ស។
ចចកទមនកៈ បានស្តាប់សំដីចចកករដកៈ និយាយហើយអស់សំណើចសើកឃឹកៗ ទើបនិយាយថា «នែមិត្ត! ចូរអែ
ងនៅអោយស្ងៀមទៅកុំមាត់កថ្វី ហេតុដែលនាំអោយម្ចាស់យើងភ័យនោះ អញដឹងអស់ហើយ មិនគឺសំលេងអ្វីដ
ទៃផ្សេងទេ គឺជាសំរែកគោអុសករោទិ៍នោះអែង អែគោអុសកត្រូវជាចំណីអាហារយើងផង ចាំបាច់ និយាយដល់
ទៅសិហៈធ្វើអ្វី»។ ចចកករដកៈ និយាយទទួលថា «អា៎! អ្វីដូច្នោះទេហះ? បើដូច្នោះ ហេតុអ្វីក៏អែងមិនកំចាត់បង់សេ
ចក្តីតក់ស្លុតម្ចាស់យើងអោយទាន់ភ្លាមទៅ?»។ ចចកទមនកៈឆ្លើយដោយអាកបន្ទោសប្រាប់ថា «បើយើងដោះស្រា
យម្ចាស់យើងភ្លាមទៅ ដូចម្តេចឡើយយើងនឹងត្រូវបានសេចក្តីគាប់ចិត្តនិងលាភសក្ការៈច្រើនថែមទៀត ព្រោះថា៖
៨៣ ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីធ្វើអោយម្ចាស់លែងពឹងពាក់សេវកាមាត្យទេ បើសេវកាមាត្យធ្វើអោ
យម្ចាស់លែងពឹងពាក់ហើយនឹងដល់សេចក្តីវិនាស ដូចឆ្មាឈ្មោះទធិកណៈ។ ចចកករដកៈសួរឡើងថា «តើរឿងនោះ
ដូចម្តេច?» ។ ចចក ទមនកៈនិយាយរឿងរ៉ាវនោះប្រាប់ថា៖។
កថាទី៤
រឿងសីហៈនិងឆ្មា
នៅក្នុងព្រៃអុត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ ជាសត្វមានសេចក្តីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះ
អពុទសិខរៈ។ មានកណ្តុរមួយ វារចូលទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃ ក្នុងពេលដែលសីហៈកំពុងដេ
កលក់ក្នុងញកភ្នំ។ កាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរខ្លួនរេចរិលក្បិលដូច្នោះ ក្តៅក្រហាយនឹកគ្នាន់ក្នាញ់
នឹងកណ្តុរនោះណាស់ ខំព្យាយាមលោតសង្រ្គុបចាប់រឿយៗ តែកណ្តុរលោតរត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះ
សីហៈគិតថា៖
៨៤ - បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះ បុគ្គលគប្បីរកសែ
ន្យានុភាព ដែលមានកំលាំងប៉ុនគ្នាមកកំរាបទើបសំរេចបាន។ លុះគិតរកអុបាយឃើញដូច្នេះហើយ សីហៈក៏ចូលទៅ
ក្នុងស្រុក ធ្វើសេចក្តីសិទ្ធស្នាលជាមួយនឹងឆ្មាមួយឈ្មោះ ទធិកណៈ ល្បួងលួងលោមឆ្មានោះយកមកថ្នាក់ថ្នមរកចំ
ណីសុទ្ធសាច់អោយជាអាហារ ចិញ្ចឹមទុកនៅក្នុងញកភ្នំជាមួយខ្លួន។ លំដាប់នោះរីកណ្តុរកាលឃើញឆ្មាមកនៅជាមួ
យសីហៈដូច្នោះហើយ មិនហ៊ានចេញពីព្រង់ខ្លួនសោះ។ តាំងពីលកាលនោះមកសីហៈមានកេសរលូតលស់ល្អដូចប្រ
ក្រតីដើមវិញ ហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយក្សេមក្សាន្តរៀងមក។ កាលណាបើសីហៈលឺសំលេងកណ្តុរ
ច្រើនរឿយៗ កាលនោះ ទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំប៉នឆ្មានោះយ៉ាងច្រើន។ ដល់
មកថ្ងៃមួយ កណ្តុរមានក្តីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបាន ចេញមកខាងក្រៅត្រូវឆ្មានោះខាំសំលាប់ចោល បង់
សៀតទៅ។ តមក ដរាបណាសីហៈមិនបានប្រទះឃើញកណ្តុរអស់កាលយូរ មិនដែលលឺសំលេងកណ្តុនោះសោះ
ដរាបនោះ សីហៈមិនសូវត្រូវការប្រើឆ្មា មិនរវល់អើពើនឹកនា និងអោយចំណីអាហារឆ្មាឡើយ។ អែឆ្មាទធិកណៈកា
លមិនមានអាហារគ្រប់គ្រាន់ ក៏ស្គាំងស្គមថមថយកំលាំងបន្តិចម្តងៗ ដរាបដល់បព្ចាទ្វ័ម(ស្លាប់)ទៅហោង។ ហេតុ
នោះហើយបានជាខ្ញុំ(ចចកទមនកៈ) និយាយថា «ក្នុងកាលណាក៏ដោយ» ដូច្នេះជាដើម(លេខ ៨៣)។
លំដាប់នោះ ចចកទមនកៈ និងករដកៈ ទាំងពីរដើរចូលទៅរកគោសពា្ជវីកៈ។ លុះទៅជិតហើយចចកករដកៈអង្គុយ
ព្រងើយនៅទៀបគល់ឈើមួយ ចចកទមនកៈ ចូលទៅកាន់គោសញ្ជីវកៈ ហើយស្រែកកំហែងខ្លាំងៗថា «នែអាគោ
អុសកចង្រៃ! អែងមកពីណាមិនដឹងទេរឺអ្វី ព្រៃនេះស្តេចម្ចាស់អញឈ្មោះបិង្គលកៈ អោយអញថែរក្សា? អីលូវនេះ
លោកសេនាបតីករដកៈបង្គាប់អញអោយមកប្រាប់ថាអោយអែងចូល ទៅរកលោកឆាប់ៗ បើអែងមិនព្រមចូល
ទៅទេ ចូរចៀសចេញពីព្រៃនេះអោយឆ្ងាយទៅ បើអែងរឹងទទឹងមិនព្រមស្តាប់ នឹងត្រូវទោសកំហុសដល់ក្តីស្លាប់មិ
នខាន អែងមិនដែលលឺទេរឺអី្វ ម្ចាស់យើងបើក្រោធហើយនឹងប្រើវិធីក្តៅក្រហាយណាស់។ គោសញ្ជីវកៈ ស្តាប់ពា
ក្យចចកទមនកៈហើយ ក៏ចូលទៅរកសេនាបតីករដកៈនោះ ជាមួយចចកទមនកៈ។
៨៥ - កិរិយាមិនធ្វើតាមអាជ្ញាព្រះនរេន្រ្ទ កិរិយាមិនអើពើចំពោះព្រាហ្មណ៍ និងកិរិយាទាំងអស់នេះឈ្មោះថាស្លាប់
មិនបាច់ប្រហារដោយសស្រ្តាវុធឡើយ។
គោសញ្ជីវក មិនស្គាល់ទំនៀមប្រទេស ដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនាបតីករ
ដកៈដោយអស្តាង្គបាត ព្រោះថា៖
៨៦ - ប្រាជ្ញាប្រសើរខ្ពស់ជាងកំលាំង ការអប្បអិតប្រាជ្ញានាំអោយធ្លាក់ខ្លួនថោកទាបដូចដំរី តែការពោលដូច្នេះ ដូច
ហ្មរដំរីវាយស្គរឃោសនាអោយលាន់លឺជិតត្រចៀកដំរីទេ។
គ្រានោះគោសញ្ជីវកៈជំរាបសួរចចកករដកៈ ដោយក្តីខ្លបខ្លាចថា «បពិតលោកសេនាបតី! មេត្តាប្រោសប្រាប់ខ្ញុំបាទ
តើខ្ញុំបាទមានទោសខុសអ្វី? ត្រូវធ្វើដូចម្តេច?»។ ចចកករដកៈប្រាប់ថា៖ «នែគោអុសកៈ! បើអែងចង់អាស្រ័យនៅក្នុ
ងព្រៃនេះតទៅទៀត អែងត្រូវចូលទៅក្រាបប្រណម្យទេវបាទជាម្ចាស់យើងសុំនៅទីនេះទើបបាន» គោសញ្ជីវកៈ
អង្វករថា «បើលោករ៉ាប់រងធានាការពារខ្ញុំមិនអោយមានភ័យ ទើបខ្ញុំបាទទៅ»។ ចចកករដកៈឆ្លើយប្រាប់ថាៈ «យីអា
ចង្រៃពលិព័ទ្ធ! ម្តេចអែងមិនជឿអញ មិនអីទេកុំភិតភ័យខ្លាចអ្វី ព្រោះថា៖
៨៧ - ព្រះកេសវៈមិនបានពោលពាក្យតប កាលព្រះរាជានៃប្រទេស (ព្រះរាជាអង្គនេះព្រះនាមសិសុបាលជាស្តេច
ក្រុងចេទិ មានអគ្គមហេសីមួយអង្គនាមនាងរុក្មីនី។ ក្រិស្ណៈលបលួចយកនាងរុក្មីនីជាអគ្គមហេសីព្រះអង្គ ក៏កើតជា
ចំបាំងរវាងក្រិស្ណៈនិងព្រះបាទសិសុបាលឡើងកាលនោះព្រះបាទសិសុបាលដាក់សំបថព្រះកេសវៈគឺព្រះអីសូរ) ចេទិ
ទ្រង់ដាក់បណ្តាសាសីហកេសរី រមែងបញ្ចេញសីហនាទ តនឹងអសនីបាត តែមិនដែលឆ្លើយតបសំលេងចចកឡើយ។
៨៨ - ព្រះពាយ មិនរំលើងរិសគល់ស្មៅទាំងឡាយ ដែលទាបៗហើយទន់ទោរអោនក្រាបស្រពាបទៅតាមខ្យល់ស
ព្វកាល តែរមែងរំលើង រិសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហ៊ាន រមែងបំបាក់បំបបចំពោះអ្នកធំហៅហ៊ានដូចគ្នា។
កាលនោះ ចចកទាំងពីរបណ្តើរគោសញ្ជីវកៈទៅ បង្គាប់គោអោយឈរនៅខាងក្រៅ ក្នុងទីមួយមិនឆ្ងាយប៉ុន្មាន ទើប
ចូលទៅកាន់សំណាក់បិង្គលកៈ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។ បិង្គលកៈក្រលេកមើលឃើញចចកទាំង
ពីរនោះមកដល់ ត្រេកអររីករាយណាស់ទទួលរាក់ទាក់ដោយអាការគួរសមក្រៃងលែង ហើយសួរទៅភ្លាមថា «ម្តេច
ទៅ! អែងឃើញអាសត្វនោះរឺទេ?»។ ចចកទមនកៈ ជំរាបថា «បពិត ព្រះទេវបាទ! អាសត្វចង្រៃនោះ យើងខ្ញុំឃើញ
ហើយ សត្វនោះស្លូតបូតទេ តែធាត់ធំមាំមួនមានកម្លាំងខ្លាំងណាស់ ដូចលោកម្ចាស់ឈ្វេងយល់ប្រាកដ អិលូវនេះវា
ចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួន សូមលោកម្ចាស់រៀបចំរង់ចាំទទួល។ សព្វបើលឺ សំលេងខ្លាំងប៉ុណ្ណោះលោក
ម្ចាស់ពុំគួរគប្បីភ័យខ្លាចទេ ព្រាះថា៖
៨៩ - សព្វបើសំលេងខ្លាំង បើមិនទាន់ដឹងហេតុការណ៍នៃសំលេងនោះទេ បុគ្គលមិនគួរគប្បីភ័យខ្លាចឡើយ ស្រ្តី
មេអណ្តើកមា្នក់ គ្រាន់តែដឹងច្បាស់នូវហេតុសំលេងប៉ុណ្ណោះបានទៅជាស្រ្តីដែលគេគួរគោរព»។ (ហិតោបទេស
សេចក្តីប្រែ ភាសាបារាំង នៃលោកឡង់សឺរ៉ូ និងភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះគឺ ទឹកហូរ
ទំលាយស្ពានបាន ការមិនចេះរក្សាការសំងាត់ ទំលាយការកំបាំងបាន ពាក្យញុះញុងទំលាយមិត្រភាពបាន សំរែកខ្លាំង
ទំលាយជនកំលាចបាន )
បិង្គលកៈ សួរថាៈ «រឿងនោះតើដូចម្តេច?»។ ចចកទមនកៈរៀបរាប់រឿងនោះថា៖
ថាទី៥
រឿងស្រ្តីពេស្យានិងគង
នៅកណ្តាលភ្នំស្រីបព៌ត មាននរគរមួយឈ្មោះព្រហ្មបូរៈ។ អ្នកផងទាំងពួងតែងលឺជនប្រវាទ(ពាក្យផ្តេសផ្តាស ពាក្យ
ចចាមអារ៉ាម) ថា នៅលើភ្នំនោះ មានអារក្សមួយឈ្មោះឃណ្ឌាកណ៌ៈអាស្រ័យនៅ។ ថ្ងៃមួយមានចោរម្នាក់ចូល
មកលបលួចយកគងអ្នកស្រុកបានមួយ ហើយរត់គេចវេះ ភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំ ប្រទះនឹងខ្លាមួយ ត្រូវខ្លា
នោះសង្រ្គប់ចាប់ហែកជញ្ជែងស៊ីដល់ក្តីមរណៈទៅ។ អែគងនោះបានទៅក្នុងកណ្តាប់ដៃស្វាទាំងឡាយ។ ពួកពានរបា
នគងហើយ វាយពាតលោតលេងលាន់លឺមោងម៉ាងៗ បរព្រៃរំពងទួទៅរឿយៗ។ អែចោរលួចគងនោះអ្នកស្រុកបា
នដឹងលឺប្រាកដថា ខ្លាខាំហែកស៊ីស្លាប់ទៅហើយ ក៏នឹកឆ្ងល់គ្រប់គ្នាថាហេតុដូចម្តេចក៏នៅតែលឺសូរសំលេងគងមោង
ម៉ាងៗរឿយៗដូច្នេះទៀត។ ដោយការមិនដឹងហេតុនៃសំលេងគងនោះ ប្រជាជនភិតភ័យខ្លាច នឹកស្មានតែផ្តេសផ្តា
សថា «ប្រហែលជាអារក្សកំណាចចង្រៃចាប់មនុស្សស៊ីជាអាហារ ហើយវាយពាតគងលេង» ក៏បបួលគីគ្នារត់ចេញ
ពីក្រុងអស់រលីង។ កាលនោះមានស្រ្តីពេស្យាម្នាក់ឈ្មោះនាង ករាលា ខំត្រិះរិះពិចារណារាវរកហេតុនៃសំលេងគង
ដ៏ប្លែកនោះ រហូតទាល់តែដឹងហេតុប្រាកដថា ពួកពានរបានគងនោះពីចោរដែលខ្លាខាំស៊ី យកទៅវាយពាតលោត
លេងជាល្បែង។ នាងករាលា ក៏ចូលទៅក្រាបបង្គំគាល់ព្រះនបតី យកសេចក្តីថ្វាយព្រះយោបល់ថាៈ ទេវ! បើទ្រង់
ព្រះករុណាប្រទានរង្វន់ខាន់ខៅច្រើនដល់នាងខ្ញុំម្ចាស់ នាងខ្ញុំម្ចាស់ធានានឹងទៅសម្លាប់អារក្សឃណ្ឌាកណ៌ៈអោយបា
ន។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនាងពិតទូលហើយ មានព្រះទ័យ រីករាយសប្បាយណាស់ ប្រទានទ្រព្យសម្បត្តិ
តាមនាងត្រូវការ។ នាងពេស្យាចាត់ចែងមណ្ឌលពិធីបួងសួង គោរពចំពោះព្រះគណេស និងទពោ្តទាំងឡាយ ហើយ
ទើបយកផ្លែឈើទាំងឡាយដែលស្វាតែងចូលចិត្តចូលទៅក្នុងព្រៃ ចោលផ្លែឈើនោះរាត់ រាយរដូករណែលលើ
ផែនដី។ កាលនោះ រីបងពានរទាំងឡាយ កាលក្រលេកឃើញផ្លែឈើក៏ចោលគងពីដៃ ស្ទុះទៅរើសយក។ នាងពេ
ស្យារើសយកគងបានហើយត្រលប់ចូលមកក្រុងវិញ បានជាទីគោរពសក្ការបូជានៃប្រជាទាំងមូលតាំងពីកាលនោះ
មក។ ហេតុនោះទើបបានជាខ្ញុំបាទ(ចចកទមនកៈ) ជំរាបថាៈ «សព្វបើលឺសំលេងខ្លាំង» ដូច្នេះជាដើម(លេខ ៨៩)។
លំដាប់នោះ ចចកទាំងពីរ នាំគោសញ្ជីវកៈមកប្រគល់បិង្គលកៈ។ ក្នុងកាលតមក មិនយូរប៉ុន្មានគោសញ្ជីវក និងបិង្គ
លកៈរាប់អានគ្នាទៅវិញទៅមកជាមិត្តសិទ្ធស្នេហាយ៉ាងជិតរហូតអស់កាលយូរ។ ថ្ងៃមួយមានសីហៈមួយទៀត
ឈ្មោះស្តព្ធកណ ត្រូវជាបងបង្កើតនៃបិង្គលកៈ មកជួបលេងសប្បាយ។ បិង្គលកៈមានភារៈត្រូវទទួលភ្ញៀវរៀបដំ
ណើរចរចេញទៅព្រៃដើម្បីស្វះស្វែងរកចាប់ម្រឹគមកធ្វើជាចំណីអាហារលៀងភ្ញៀវ។ ក្នុងសំដាប់នោះអែង គោស
ញ្ជីវកៈសួរទៅថាៈ «ទេវ! ថ្ងៃនេះយើងបានសាច់ម្រឹគស្លាប់មកពីណា?។ បិង្គលកៈឆ្លើយថា «ចចកករដកៈ និងទមន
កៈដឹងរឿងហើយ»។ គោសញ្ជីវកៈនិយាយថាៈ «ត្រូវតែមើលអោយដឹងថាសាច់នោះនៅមាន រឺមួយក៏អស់រលីងហើ
យ»។ បិង្គលកៈពិនិត្យរួចហើយ ឆ្លើយប្រាប់មកវិញថា «សាច់នោះ គេស៊ីអស់រលីងហើយ»។ គោសញ្ជីវកៈពោលឡើ
ងទៀតថា «ក្រាបទូល ចចកទាំងពីរនេះ ម្តេចក៏ហ៊ានស៊ីសាច់ទាំងដុលអស់រលីងហ្ន៎!»។ បិង្គលកៈនិយាយបន្ទោសថា
«អើ! គេស៊ីខ្លួនគេខ្លះផងចែកអោយទៅអ្នកដទៃខ្លះផង ខ្ជះខ្ជាយចោលខ្លះផងទៅណា៎! គេធ្វើតែយ៉ាងហ្នឹងអែងរាល់
តែថ្ងៃ»។ គោសញ្ជីវកពោលថា «ដូចម្តេចក៏ហ៊ាន ធ្វើតាមទំនើងចិត្តខ្លួនអែង ដោយមិនបានទទួលសេចក្តីអនុញ្ញាតពី
លោកទេវបាទសោះ?»។ បិង្គលកៈនិយាយតទៅទៀតថា «គេធ្វើយ៉ាងនេះអែងអិតកោតក្រែងរអែងចិត្តយើងទេ
»។ កាលនោះគោសញ្ជីវកៈនិយាយថា «ធ្វើដូច្នេះ មិនគួរសមសោះ» ព្រោះថា៖
៩០ - សេវកាមាត្យ បើមិនទាន់ប្រាប់ម្ចាស់អោយដឹងមុន មិនត្រូវធ្វើអ្វីតាមទំនើងខ្លួនឡើយ លើកលែងតែកិច្ចការ
ដែលត្រូវការពារម្ចាស់។
៩១ -អាមាត្យគួរមានលក្ខណៈប្រៀបដូចក្អមតាបសរិស្សី វេលាចាក់ចេញតិច វេលាដងបានច្រើន បពិតព្រះនរបតី!
អ្នកពោលថាធ្វើអ្វីកើតមួយខណៈ ជាមនុស្សល្ងង់ខ្លៅ ធ្វើអ្វីកើតមានប្រាក់បន្តិចជាមនុស្សក្រីក្រ។
៩២ - នរជនណា កពូនទ្រព្យសម្បត្តិ សូម្បីមួយកាកណិកសំរាប់ព្រះរាជាគ្រប់ៗកាល នរជននោះទើបជាអាមាត្យពិ
តមែន ព្រោះឃ្លាំងជាជីវិតនៃស្តេច ជីវិតគឺការរស់នៅមិនមែនជាជីវិតនៃស្តេចទេ។
៩៣ -បុរសខ្សត់ទ្រព្យ បើទុកជាប្រព្រឹត្តតាមគន្លងធម៌នៃត្រកូល ក៏មិនជាទីសេពគប់នៃជនដទៃទេ សូម្បីប្រពន្ធខ្លួន
ក៏លះបង់ខ្លួនចោលដែរ ចាំបាច់និយាយថ្វីដល់ជនដទៃ អំពើតទៅនេះ ជាប្រធានសេចក្តីអន្តរាយនៃរាជសម្បត្តិ៖
៩៤ - ការចាយវាយហួសប្រមាណ ការពិនិត្យត្រួតត្រាមិនដិតដល់ ការបានទ្រព្យខុសគន្លងធម៌ នឹងចាយខ្ជះខ្ជាយនៃអ្ន
កនៅឋានឆ្ងាយ ទាំងអស់នេះលោកពោលថា «ការវិនាសនៃឃ្លាំង»។
៩៥ - បុគ្គលមិនពិចារណាមើលទ្រព្យដែលត្រូវរកបាន ចាយវាយរផាត់រទាំងតាមអំពើចិត្តខ្លួន សូម្បីអ្នកមានទ្រព្យដូ
ចព្រះវៃស្រវ័ណ (នាមព្រះកុវេរៈ ជាទេពតាមាសទ្រព្យសម្បត្តិ) ក៏មិនយូរប៉ុន្មាន គង់នឹងដល់នូវ ការអន្តរធានរលីង
មិនខាន។
សីហៈស្តព្ធកណ៌ៈពោលឡើងថា «នែបងបិង្គលកៈអើយ! ស្តាប់ខ្ញុំនិយាយសិន ចចកទមនកៈទាំងពីរនេះអាស្រ័យនៅ
ជាមួយបងមកអស់កាលយូរហើយ ជាសេនាបតីកាន់កាប់កិច្ចការរក្សាសន្តិភាព និងធ្វើសង្រ្គាមច្បាំងតតាំងសត្រូវ
បងមិនត្រូវយក ទៅប្រើប្រាស់អោយកាន់អថាធិការ (ការឃ្លាំង)ទេ។មួយទៀត ខ្ញុំសូមរៀបរាប់ពីការ ចាត់ចែងអា
មាត្យអោយធ្វើការ តាមដែលខ្ញុំបានដឹងលឺមកដូចសេចក្តីតទៅនេះ៖
៩៦ - ព្រាហ្មណ៍ អ្នកចំបាំង និងផៅពង្ស មិនគួរលើកអោយធ្វើក្នុងការឃ្លាំងទេ ព្រោះព្រាហ្មណ៍សូម្បីមានសិទ្ធិត្រូវអោ
យ ក៏មិនព្រមបើកទ្រព្យអោយ បើទុកជាអោយ ក៏អោយដោយពិបាកណាស់។
៩៧ - អ្នកចំបាំងកាន់ការឃ្លាំងទ្រព្យ ទៀងណាស់តែនឹងកាន់ក្របីសំដែងរិទ្ធិ បើអោយផៅពង្សកាន់វិញ គេគិតតែពី
កាញ់យកទ្រព្យសម្បត្តិអស់ ដោយអាងថាខ្លួនគេជាញាតិ។
៩៨ - ខ្ញុំបំរើចាស់ សូម្បីធ្វើការភ្លាត់ខុស ក៏មិនក្រែងរអែងចិត្តម្ចាស់ គេតែងមើលងាយម្ចាស់ ធ្វើការអ្វីៗតាមអំពើ
ចិត្ត។
៩៩ -បុគ្គល កាលឋិតនៅក្នុងតំណែង តាំងចិត្តធ្វើការជាអុបការៈមិនសំគាល់ថាខ្លួន ធ្វើការខុសទេ តែងយកអុបកា
រៈជាទង់ជ័យបាំងមុខហើយនិងធ្វើការបំផ្លាញប្រទេសទាំងមូល។
១០០ - អាមាត្យជាអ្នកធ្លាប់លេងល្បែងជាមួយស្តេច ទៀងណាស់តែងតាំងខ្លួនធ្វើរិកជាស្តេច មើលងាយស្តេចគ្រ
ប់កាលទាំងពួងព្រោះការធ្លាប់ស្និទ្ធ។
១០១ - អាមាត្យប្រទុស្តដោយផ្លូវកំបាំង ចេះធ្វើអត់ធន់ណាស់ ហើយមិនធ្វើការងារអ្វីសព្វជំពូកជាប្រយោជន៏សោះ
ក្នុងរឿងនេះ ព្រះភូបតីអាចយកអាមាត្យឈ្មោះ សកុនី (មន្រ្តីទុរយោធ ត្រូវជាបិតុលាពួកកៅរវៈ) និងអាមាត្យឈ្មោះ
សកដារ(មន្រ្តីព្រះបាទ នន្ទៈ ជាស្តេចនៃមគធៈមើលរឿងកដា សរតិសាគរ) ជាអ្នកប្រទុស្តមកជាអុទាហរណ៍បាន។
១០២ - គ្រប់ការទាំងពួងអាមាត្យទាំងអស់ដែលនឹងត្រូវតែងតាំង មិនគួរអោយបរិបូណ៌ដោយទ្រព្យទេ អ្នកប្រាជ្ញទាំង
ឡាយប្រាប់អុបទេសថា «រិទ្ធិគឺការមានទ្រព្យច្រើន អាចផ្លាស់ផ្តូរចិត្តមនុស្សអោយទៅផ្សេងៗបាន។ (ហិតោបទេស
របស់លោកឡង់សឺរូប្រែថា ទោះជាយ៉ាងណក៏ដោយ មិនត្រូវបំប៉នអោយអាមាត្យមានទ្រព្យសម្បត្តិច្រើនទេ អុប
ទេសនៃអ្នកប្រាជ្ញថា «ទ្រព្យច្រើននាំអោយផ្លាស់ទឹកចិត្តមនុស្ស»)
១០៣ - លួចយកទ្រព្យសម្បត្តិដែលបានមក ប្រវពា្ចន៍បំបាត់(ហិតោបទេស របស់លោកនាគប្រទីប ត្រង់ពាក្យថា
ប្រាប្ដាថិគ្រហណៈថាមិនកាន់ទុកអោយបាននូវប្រយោជន៍ដែលដល់ហើយ សេចក្ដីប្រែនេះគួរអោយមានសេចក្ដី
ឆ្ងល់) ទ្រព្យ បណ្តោយតាមចិត្តម្ចាស់ ព្រងើយកន្តើយភាពជាបុគ្គលអិតវិចារ ភ្លើតភ្លើនសប្បាយទាំងអស់នេះជា
គ្រឿងប្រទូស្តនៃអាមាត្យ។
១០៤ - ប្រើមធ្យោបាយដកយសស័ក្តិ ត្រួតត្រាមើលជានិច្ច ប្រទានអោយឡើងនាទី ផ្លាស់ចេញពីនាទី នេះជាប្រសា
សន៍វិធីនៃស្តេចដែលត្រូវធ្វើចំពោះអាមាត្យ។
១០៥ - ដោយច្រើន អាមាត្យកាន់អំណាច បើគេសង្កត់រឹតត្បិតទើបធ្វើអោយចំរើន ព្រះរាជទ្រព្យនៃម្ចាស់ផែនដី
ប្រៀបដូចបូសកាចបើគេច្របាច់ទើបខ្ពុរខ្ទុះចេញ។
១០៦ -អាមាត្យកាន់ឃ្លាំងប្រាក់ ព្រះរាជគួរសង្កត់សង្កិនអោយរឿយៗ សំពត់សំរាប់ងូតទឹក បើគេពូតអស់វារៈតែម្តង
នឹងសំរក់ទឹកចេញភ្លាម មិនមែនរឺ?។
បុគ្គលកាលបានដឹងច្បាស់នូវហេតុការណ៏ដូច្នេះសព្វគ្រប់ហើយគប្បីចាត់ចែងការ ងារអោយមានរបៀបរៀបរយ
តទៅ ទាន់មានអោកាសល្អ។ បិង្គលកៈនិយាយសំរបថា មានហេតុការណ៍ពិតដូច្នោះមែនហើយ តែធ្វើម្តេចហៈ! អា
មាត្យទមនកៈនិង ករដកៈ ទាំងពីរនេះ មិនធ្វើតាមពាក្យបង្គាប់យើងសោះ។ ស្តព្ធកណ៌ៈនិយាយទៀតថា «បើដូច្នោះ
ប្អូនមិនត្រូវបណ្តោយអោយខូចខាតការនេះតទៅទៀតទេ ព្រោះថា៖
១០៧ - ព្រះរាជា មិនត្រូវអត់ទោសសោះ សូម្បីព្រះរាជបុត្រដែលធ្វើអោយខូចព្រះរាជអាជ្ញា បើមិនដូច្នោះទេ មាន
សេចក្តីប្លែកគ្នាដូចម្តេចខ្លះហ្ន៎ រវាងព្រះរាជា និងព្រះរាជារូបគំនូរ?។
១០៨ - មនុស្សរឹងរូសវិនាសយស មនុស្សមានចិត្តមិនស្មើគ្នា បាត់មិត្តភាព មនុស្សវិកលអិន្រ្ទីយ៍មិនមានត្រកូល មនុ
ស្សល្មោភមិនមានធម៌ មនុស្សធ្វើសេចក្តីអន្តរាយ ខាតផលវិជ្ជា មនុស្សកំណាញ់វិនាសសេចក្តីសុខ អែព្រះនរាធិបតី
មានតែអាមាត្យឡែបឡបស្រវឹងលាភយស វិនាសរាជ្យ។
១០៩ - មែនពិត ព្រះរាជាដូចបិតា ត្រូវរក្សាការពារប្រជាករអោយផុតភយន្តរាយ ដែលកើតពីចោរពីអាមាត្យមុខ
មន្រ្តី ពីសត្រូវក្រៅប្រទេស ពីបរិវាជំនិតព្រះអង្គ និងសេចក្តីលោភរបស់ព្រះអង្គអែង។
នែប្អូនអើយ! ចូលប្អូនធ្វើតាមពាក្យដាស់តឿនបង គួរយើងរៀបចាត់ចែងរបៀប អោយរៀបរយតាំងពីពេលនេះ
តទៅ។ គោសញ្ជីវកៈនេះ ស៊ីស្មៅសន្ទូងជាចំណីអាហារ គួរប្រគល់ការអោយធ្វើជាមេឃ្លាំងព្រះរាជទ្រព្យ និងចាត់
ចែងខាងស្បៀង។ កាលបិង្គលកៈ បានចាត់ចែងតាមពាក្យដាស់តឿនស្តព្ធកណ៌ៈដូច្នេះហើយ សត្វទាំងពីរគឺបិង្គលកៈ
និងគោសញ្ជីវកៈ លះបង់ផៅពង្សញាតិសន្តាន ព្រមទាំងសេវកាមាត្យចោលមិនសូវនឹកនាដូចកាលដើមទេ ហើយ
ញ៉ាំងកាលអោយប្រព្រឹត្តកន្លងទៅដោយសេចក្តីស្នេហាដ៏ក្រៃលែងចំពោះគ្នាតែពីរនាក់។ លំដាប់តមក ចចកទមន
កៈនិង ករដកៈ ព្រមមួយអន្លើដោយពួកសេវកាមាត្យ ឃើញម្ចាស់មិនរវល់នឹកនាអោយចំ ណីអាហារគ្រប់គ្រាន់ និង
បរិភោគដូច្នេះ ចេះតែខ្សិបខ្សៀវគ្នីគ្នាទៅវិញទៅមក កាលនោះ ចចកទមនកៈនិយាយនិងចចកករដកៈថា «នែសំ
លាញ់យើងងគិតធ្វើដូចម្តេចហៈ នេះជាកំហុសយើងងធ្វើអោយខុសខ្លួនអែង ហើយមកយំសោកក្តៅក្រហាយស្តា
យក្រោយធ្វើដូច្នេះមិនល្អមើល ព្រោះថា៖
១១០ - មនុស្ស៣នាក់ត្រូវទទួលទុក្ខលំបាក ព្រោះទោសកំហុសខ្លួនអែង គឺរូបខ្ញុំ ព្រោះទៅពាល់រូបគំនូរនាងស្វណ៌រេ
ខា នាងមេអណ្តើក ព្រោះព្រមអោយគេចងខ្លួនអែងជំនួស និងពាណិជ ព្រោះការលួចយកកែវមណី។
ចចកដរកៈសួរថា «ចុះរឿងនោះដុចម្តេច?»។ ចចកទមនកៈនិយាយរឿងនោះប្រាប់តទៅថា៖
កថាទី៦
រឿងបរញ្វជកកន្ទប៌កេតុ
(ប្រកបរឿងគោបាលប្តីប្រពន្ធ អ្នកកាត់សក់ប្តីប្រពន្ធ ព្រមទាំងរឿងពាណិជខាតទ្រព្យ)
មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវីរវិក្រមៈ សោយរាជសម្បត្តិក្នុងក្រុងឈ្មោះ កាញ្ចនបុរៈ។ ថ្ងៃមួយចៅក្រម
កាត់ទោសអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិត បង្គាប់អោយនាយពេជ្ឈឃាតនាំយកទៅសំលាប់។ កាលពេជ្ឈឃាត
បណ្តើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាត បានជួបរិញ្វជកម្នាក់ឈ្មោះ កន្ទប៌កេតុ និងពាណិជម្នាក់ទៀត។ កន្ទប៌កេ
តុឃាត់ពេជ្ឈឃាតថា «នែពេជ្ឈឃាត! អ្នកកាត់សក់នេះ មិនត្រូវគេសំលាប់ទេ» ថាហើយចាប់ជាយសំពត់អ្នកកាត់
សក់ជាប់ ទាញមិនព្រមអោយយកទៅសំលាប់។ រាជបុរសជាពេជ្ឈឃាតសួរថា «ហេតុអ្វីក៏មិនត្រូវសំលាប់នុស្សទោ
សនេះ?»។ កន្ទប៌កេតុឆ្លើយប្រាប់ថា «សូមអ្នកទាំងអស់ចាំស្តាប់ រូបខ្ញុំនេះបាន ពាល់រូបនាងស្វណ៌រេខា បានជាធ្លាក់ខ្លួ
នមកកាន់សភាពដូច្នេះ»។ រាជបុរសទាំងឡាយបានស្តាប់ហើយងឿងឆ្ងល់ណាស់ ទើបសួរតទៅថា ចុះរឿងនោះតើដូ
ចម្តេចខ្លះ? បរិញ្វជកកន្ទប៌កេតុចាប់ផ្តើមនិយាយរឿងខ្លួននោះអោយស្តាប់ដូចសេចក្តីតទៅនេះថា៖
ខ្លួនខ្ញុំនេះឈ្មោះកន្ទប៌កេតុ ជាបុត្រព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមជីមូតកេតុ នៅសីហលទ្វីប។ ថ្ងៃមួយខ្ញុំចូលទៅ
លេងកំសាន្តសប្បាយក្នុងសួនអុទ្យាន បានជួបពាណិជម្នាក់ អ្នកធ្លាប់ដើរសំពៅសមុទ្រ គាត់បាននិយាយប្រាប់ខ្ញុំថា
«នៅនាកណ្តាលសមុទ្រ តែដល់ថ្ងៃ១៤ កើតហើយតែងមានផុសកល្បព្រឹក្សមួយដើម នៅទៀបគល់កល្បព្រឹកនោះ
ខ្ញុំឃើញនាងកញ្ញាម្នាក់ មានរូបឆោមលោមពណ៌ល្អអនេកដូចនាងលក្សមី (សក្តិព្រះនារាយ) ប្រដាប់តាក់តែងស្អិត
ស្អាងកាយដោយគ្រឿងអលង្ការគ្រប់ប្រការ អង្គុយលើទែនសយនាជាវិការៈនៃមាសភ្លឺប្រុះឆ្លុះឆ្វៀលច្រវាត់ដោយ
រតនវត្ថុ ដ៏មានតំលៃ ដៃដេញពិណលេងកំសាន្តសប្បាយលឺសូរពិរោះក្រៃលែង។ លំដាប់នោះ កាលទៅដល់ខ្ញុំបាន
ឃើញនាងកញ្ញាអង្គុយលើទែនសយនាដ៏ល្អនោះមែន តែពេលនោះ ទែនសយនាលិចពាក់កណ្តាលទៅក្នុងទឹកហើ
យ តទៅនាងកញ្ញានោះក៏លិចបាត់ទៅក្នុងទឹកព្រមមួយអន្លើដោយស្រីបរិវារនៅចំពោះមុខខ្ញុំថែមទៀត ដូចសេចក្តី
ដែលពាណិជបានប្រាប់ខ្ញុំសព្វគ្រប់មែន។ កាលនោះអែង ខ្ញុំជាប់ចិត្តស្និទ្ធស្នេហា ចំពោះរូបសោភានាងកញ្ញានោះខ្លាំង
ណាស់ ទាល់តែអត់ទ្រាំមិនបានក៏លោតភ្លុងចុះក្នុងទឹកមុជទៅតាមភ្លាម ខ្ញុំបានទៅដល់កនកបុរីស្រីនគរមាស បាន
ឃើញនាងកញ្ញានោះអង្គុយលើទែនដដែលក្នុងសុវណ្ណប្រាសាទ មាននាងវិជ្ជាធរីទាំងឡាយកំពុងចោមរោមគាល់
ហ្វៅ (ឃ្លាំកំដរ)។ នាងកញ្ញានោះមើលមកឃើញខ្ញុំពីចំងាយ ក៏ប្រើនាងវិជ្ជាធរីម្នាក់ជាជំនិតអោយមកអញ្ជីញខ្ញុំ នាង
បំរើនេះនិយាយប្រាប់ខ្ញុំដោយក្តីរាក់ទាក់ដ៏ក្រៃលែង។ ខ្ញុំសាកសួរនាងបំរើនោះៗ និយាយប្រាប់មកខ្ញុំវិញថា នាងកញ្ញា
នេះព្រះនាម នាងរត្នមញ្ជរី ជាព្រះរាបុត្រីនៃព្រះបាទចក្រពត្រាធិរាជនៃពួកពិទ្យាធរទាំងឡាយ ទ្រង់ព្រះនាម កន្ទប៌កេ
លី ព្រះនាងបានប្តេជ្ញាទុកថា អ្នកណាបានមកដល់ឃើញក្រុង កនកបុរីនេះដោយភ្នែកខ្លួនអែង សូម្បីព្រះវរបិតានាង
មិនជ្រាប ព្រះនាងក៏ទទួលយកអ្នកនោះជារាជស្វាមី បើដូច្នោះចូរអ្នករៀបចំមង្គលការនឹងនាងកញ្ញានេះ ដោយ
គាន្ធវិវិវាហៈក្នុងកាលអីលូវនេះទៅ។ កាលនោះអែង ខ្ញុំក៏រៀបចំធ្វើមង្គលការគាន្ធវិ វិវាហៈនឹងនាងកញ្ញានោះហើ
យនៅជាសុខក្សេមក្សាន្តមនោរម្យសមតាមសេចក្តីប្រាថ្នាអស់កាលដ៏យូរ។
ថ្ងៃមួយ នាងរត្នមញ្ជរីជាភរិយានិយាយហាមប្រាមខ្ញុំដោយសេចក្តីស្រលាញ់ថា៖ «ស្វាមី! អ្នកបងចូរប្រើប្រាស់គ្រឿង
អុបភោគបរិភោគ ដែលមាននៅក្នុងប្រាសាទទាំងអស់នេះតាមសេចក្តីប្រាថ្នាចុះ កុំកោតញញើតឡើយ តែរូបគំនូរ
នាងវិជ្ជាធរី ឈ្មោះស្វណ៌រេខាមួយនេះ ក្នុងកាលណាក៏ដោយ អ្នកបងកុំពាល់អោយសោះ។ ក្នុងកាលជាខាងក្រោយ
មកដោយក្តីចំណង់ដ៏ខ្លាំងក្រៃលែង អត់ទ្រាំមិនបានខ្ញុំក៏យកដៃទៅពាល់សុដននាងស្វណ៌រេខារូបគំនូរនោះ ដកដៃស្ទើរ
តែមិនទាន់ទាំងផុតផង រូបគំនូរនាងស្វណ៌រេខានោះ យកជើងមកធាក់ខ្ញុំមួយជើងប៉ាំង ប៉ើងធ្លាក់មកដល់ស្រុកកំណើ
តខ្លួនវិញមួយរំពេច។ ខ្ញុំកើតទុក្ខព្រួយក្តៅក្រហាយស្តាយេក្រាយ តប់ប្រមល់តល់ពុទ្ធោមិនដឹងធ្វើដូចម្តេច ក៏រត់មក
បួសជាបរិញ្វជក ចេះតែដើរត្រាច់រង្គត់លើផែនពសុធាវិលវល់ទៅវិញទៅមក ហើយដើររហូតមកដល់នគរនេះអែ
ង។ លុះព្រះទិនករ ដ៏បវរចរចូលកាន់សន្ធិយារាត្រីខ្ញុំក៍ចូលទៅកាន់ផ្ទះគោបាលដែលនៅជិតទីឋាននេះ សុំជ្រកកោន
អាស្រ័យនៅសំរាកកំលាំង។ គោបាលបានទទួលអោយខ្ញុំពឹងពាក់អាស្រ័យ ក្នុងទីមួយកន្លែងនៅផ្ទះគាត់ គាត់បាននិ
យាយប្រាប់ភរិយាគាត់ថា អោយមើលថែរក្សាខ្ញុំដោយល្អផង ចាំទំរាំដល់គាត់ត្រលប់មកវិញ។ គោបាលផ្តាំទុកដាក់
ខ្ញុំនឹងភរិយារួចហើយ គាត់ដើរចេញទៅក្រៅបាត់។ ក្នុងពេលដែលគោបាលជាប្តីចេញផុត បាត់ទៅ ភរិយាគាត់ប្រព្រឹ
ត្តខុសគន្លងប្រវេណីស្រ្តីភាព ធ្វើការទាក់ទងជាមួយស្រ្តីពេស្យាជាមេអណ្តើកម្នាក់ជាភរិយាអ្នកកាត់សក់។ លុះគោ
បាលត្រលប់មកដល់ផ្ទះ គាត់ឃើញភរិយាគាត់កំពុងនិយាយចរចាជាមួយនិងស្រ្តីពេស្យានោះ។ អែភរិយាគោបាល
កាលឃើញគោបាលជាប្តីត្រលប់មកដល់វិញ រត់ចូលទៅក្នុងផ្ទះភ្លាមហើយធ្វើជារៀបចំតាក់តែងគ្រែពូកខ្នល់ខ្នើយ
សំរាប់ទទួលទានដំណេក។ គោបាលជាប្តីចាប់ភរិយាកាឡកណ្ណីនោះមកវាយច្រើនខ្វាប់ ហើយកទៅចងភ្ជាប់និងស
សរទ្រូងផ្ទះ រួចគាត់ក៏ចូលទៅសម្ងំដេកលក់ទៅ។ ពេលរំលងអធ្រាត្រ ស្រ្តីពេស្យាមេអណ្តើកនោះ វិលត្រលប់មក
ជួបប្រពន្ធគោបាលវិញ ហើយនិយាយថា «ម្រាក់អើយ! សាហាយជាទីស្រលាញ់ម្រាក់ កើតទុក្ខក្តៅក្រហល់ក្រហា
យរោលរាលខ្លាំងណាស់ដូចភ្លើងឆេះ ដេកមិនលក់បក់មិនល្ហើយទេព្រោះមិនបានជួបឃើញមុខម្រាក់ថ្ងៃនេះ អិលូវ
នេះត្រូវសរព្រះកាមទេពសន្លប់សន្លិនដូចរកកល់ស្លាប់ទៅហើយព្រោះថា៖
១១១ កាលបើព្រះចន្រ្ទរះឡើងក្រឡង់ កំចាត់បង់អ័ព្ទងងឹតសូន្យសុង ចោលពន្លឺភ្លឺថ្លាត្រជាក់ស្រអែតក្នុងរាត្រីកាល
ហើយ ព្រះកាមទេពតែងបាញ់សរទៅចំចិត្តកំលោះ ដែលខ្លួនបានឃើញ។
ខ្ញុំបានឃើញសាហាយនាង កើតទុក្ខព្រួយជ្រុបសញ្ជប់សញ្ជឹងមានប្រការដូច្នេះ ទើបបានជាខ្ញុំវិលត្រលប់មកប្រាប់
ម្រាក់វិញ។ បើដូច្នេះ ដើម្បីអោយម្រាក់បានទៅជួបប្រុសសំលាញ់ក្នុងទីនោះ លុះម្រាក់ធ្វើអោយគ្នាបានសប្បាយ
ចិត្តរួចស្រេចហើយសឹមម្រាក់ត្រលប់វិលមកវិញតែសូមម្រាក់កុំទៅយូរពេក។ កាលនាងទាំងពីរនិយាយគ្នាហើយ
ធ្វើតាមពាក្យនាត់នោះ គោបាលភ្ញាក់ពីដេកឡើងវិញ ហើយនៅតែក្តៅចិត្តងំនៅឡើយ ទើបនិយាយបញ្ជោះបោះ
បោកទៅរកភរិយាថា «ចុះហេតុអ្វី ពេលនេះមេសំផឹងអែងម៉េចក៏មិនទៅរកសាហាយមីហងអែងទៀតទៅហៈ!»។
ពេលនោះ ដរាបណាស្រ្តីពេស្យាមេអណ្តើកដែលចងខ្លួនជំនួសភរិយាគោបាលមិនមាត់កថាដូចម្តេចសោះ ដរាប
នោះគោបាលច្រលោតខឹងរឹតតែខ្លាំងឡើងស្រែកជេរសន្ធប់ថា «យើមីចោរចង្រៃ! មីហងអែងព្រហើនណាស់ ម៉េ
ចមិនចង់និយាយឆ្លើយឆ្លងនឹងអញផង ប្រយ័ត្នអញអត់មិនបានតិចហ៊ិៈ! ថាហើយក្រោធខឹងណាស់ស្ទុះទៅកន្រ្តាក់យ
កកាំបិតមកកាត់ចុងច្រមុះស្រ្តីនោះដាច់ធ្លាក់ដល់ដី កំបុតថ្ងុយកញ្ឆតច្រមុះទៅ កាត់រួចហើយ គោលបាលក៏ចូលទៅ
សម្ងំដេកលក់ដូចដើមវិញទៅ។ តមកមិនយូរប៉ុន្មានភរិយាគោបាលត្រលប់មកដល់វិញ ហើយសួរទៅនាងមេអ
ណ្តើកនោះថា «ម៉េចទៅម្រាក់! មានការអ្វីថ្មីទៀតទេ!»។ «ចុះហងម៉េចក៏មិនមើលមុខមេអណ្តើកឆ្លើយ ដាច់ច្រមុះ
គ្នាកញ្ឆតទៅហើយថា សួរគ្នាថាមានការអ្វីថ្មីទៀតទេ មុខច្រមុះកញ្ឆតនេះវាប្រាប់ស្រាប់ហើយចាំសួរធ្វើអ្វី។ ភរិយា
គោបាលផ្លាស់យកខ្លួនទៅចងវិញ ហើយឈរនៅប្រងើយដូចដើម។ អែស្រ្តីពេស្យាមេអណ្តើក កាលគេស្រាយខ្លួន
ហើយលូកដៃរើសចុងច្រមុះមួយកំណាត់កាន់ដើរចេញទៅផ្ទះខ្លួនវិញ។ លុះដល់ព្រឹកព្រាងឡើងអ្នកកាត់សក់នៅ
ក្រៅផ្ទះ ស្រែកហៅប្រពន្ធប្រើអោយយកស្រោមកាំបិតព្រមទាំងកាំបិតមកអោយផង អែនាងមេអណ្តើកជាប្រ
ពន្ធមិនអោយទាំងស្រោមកាំបិតត្រលប់ជាអោយតែកាំបិតមកវិញ។ អ្នកកាត់សក់ក្រោធខឹងឆេវកន្រ្ទាក់ កាំបិតពី
ដៃភរិយាយកទៅចោលលឺសូរក្តូងក្តាំងពេញទាំងផ្ទះ។ ភរិយាភិតភ័យស្លាំងកាំងរន្ធត់កត្តមាខ្លាំងណាស់ ទ្រហោយយំ
ហ៊ូរឡើង ហើយស្រែកឆោឡោអាក្រោសប្រាប់គេអែងថា «អោលោកអើយ! ខ្ញុំមិនខុសឆ្គាំឆ្គងអ្វីសោះ ស្រាប់តែ
យកកាំបិតមកកាត់ច្រមុះខ្ញុំដាច់ថ្ងុយចេញឈាមសស្រាក់!» និយាយហើយក៏កាន់ចុងច្រមុះចុះពីផ្ទះដើរចេញទៅប្តឹង
តុលាការអោយជំនុំជំរះ។ ក្នុងពេលនោះអែង គោបាលបែរទៅនិយាយនឹងភរិយាខ្លួនដោយសំដីឡកឡឺយថា «អើមី
ហងអែង! គ្រាន់បើហើយ វាសមមុខហើយ មីកញ្ឆតច្រមុះ។ «នែអាកំណាចចង្រៃ! ភរិយាឆ្លើយ អ្នកណាអាចធ្វើ
ប្រពន្ធគ្រប់លក្សណ៍ខ្លួនអែងអោយអាម៉ាស់មុខគេដូចអាចង្រៃអែងនេះ? អញមិនចង់និយាយបូរបាច់ច្រើនពេកទេ
រឿងនេះលោកបាល ជាទេវតារក្សាលោកទាំង ៨ទិស ជ្រាបសេចក្តីបរិសុទ្ធអញស្រាប់ហើយ»
១១២ ព្រះអាទិត្យនិងព្រះចន្ទ ព្រះវាយុនិងព្រះអគ្គី មេឃដីនិងទឹក ហរិទ័យនិងព្រះយម ថ្ងៃនិងយប់ ពេលសន្ធិ (ពេល
ព្រះអាទិត្យជិតរះឡើង និងរះឡើងច្បាស់ហើយ១ ពេលព្រះអាទិត្យជិតអស្ដង្គត និងលិចបាត់ទៅ១ ) ទាំងពីរនិងព្រះ
ធម៌ តែងស្គាល់ច្បាស់នូវសេចក្តីប្រព្រឹត្តិនៃមនុស្សលោក។
បើខ្លួនខ្ញុំជាស្រីគ្រប់លក្សណ៍ មិនលះបង់ចោលប្តីមិនដែលស្គាល់ប្រុសដទៃ សូម្បីយល់សប្តិក៏មិនដែលឃើញថាមា
នការប្រព្រិត្តអនាចារនឹងប្រុសដទៃទេ សូមកុំអោយមុខមាត់ច្រមុះខ្ញុំវិកលវិការៈដោយអំណាចគុណធម៌ជាកុសល
នេះឡើយ ហើយសូមអោយខ្ញុំមានតេជៈអាចរំលាយប្តីចង្រៃនេះអោយខ្ទេចជាផង់ធូលីផេះកុំខាន ប្តីអ្វីកាចចង្រៃ
ម្លេះនេះ? ខ្ញុំមានចិត្តភ័យខ្លាចចំពោះតែលោកជាទេវតាធំទេ ថាហើយស្រែកប្រាប់ទៅប្តីថា «មើលអាចង្រៃអែង!
អាអែងមកមើលមុខអញមើល!។ កាលនោះគោបាលជាប្តី លឺពាក្យសច្ចាប្រណិធានភរិយាម៉ឺងម៉ាត់ដូច្នោះឆេះដូច
ភ្លើង អត់ទ្រាំមិនបានក៏ដុតភ្លើងកាន់យកទៅទ្រោលបំភ្លឺមើលមុខភរិយាដើម្បីនឹងផ្ទាញ់កុំអោយឆ្នាសពេក លុះមើល
ហើយឃើញច្រមុះពេញលេញដូចប្រក្រតីដើម ភ័យណាស់ ក៏លុតជង្គង់ក្រាបទៀបជើងភរិយា ពោលពាក្យលន់តួ
អង្វរទោសហើយសរសើរសំណាងខ្លួនថា «អោអញអើយ! មានបុណ្យវាសនាណាស់តើ! បានភរិយាបរិសុទ្ធ ប្រាកដ
ដូច្នេះ ជាស្រីគ្រប់លក្សណ៍ប្រសើរណាស់ហ្ន៎! យីអញ! កុំអីវរសោះ។ (ហីតោបទេសលោកឡង់សីរ៉ូ មានគាថា លើ
សដូច្នេះ ក្នុងសំដីស្រីមានសុទ្ធតែទឹកឃ្មុំ តែក្នុងចិត្តស្រីមានសុទ្ធតែពិសពុល បើពពិរមាត់ទទឹកដោយពិសពុលហើយ
ចិត្តពុះពោរដោយសេចក្តីទុក្ខក្តៅក្រហាយ)
បរិព្វាជកកន្ទប៌កេតុនិយាយប្រាប់រាជបុរសតទៅទៀតថា រូបអ្នកនេះជាពាណិជ ដែលមានរឿងជាមួយគ្នាខ្ញុំនឹងរៀប
រាប់រឿងគាត់ជូនស្តាប់ដូចសេចក្តីតទៅ៖
នាយពាណិជនេះ ធ្វើដំណើរចេញពីផ្ទះខ្លួនទៅរកធ្វើជំនួញ ទៅនៅរកទទួលទាននៅប្រទេសជិតភ្នំមល័យអស់១២ឆ្នាំ
រួចហើយទើបបានមកដល់ក្រុងនេះ។ នៅក្នុងក្រុងនេះគាត់បានសុំទីជ្រកអាស្រ័យដំណេកនៅផ្ទះស្រីពេស្យាម្នាក់។
នាងពេស្យានេះ បានអោយគេឆ្លាក់រូបេវតាលៈ(រូបបីសាចស៊ីខ្មោចស្រស់) ជាវិការៈនៃឈើយកទៅដាក់ នៅមាត់
ទ្វារផ្ទះនៅលើក្បាលរូបវេតាលៈនោះ នាងពេស្យាបញ្ចុះពេជ្រដ៏មានតំលៃទាំងគ្រាប់។ ដោយក្តីល្មោភជិះជាន់ខ្លាំង
ពេលយប់នាយពាណិជដើរឡើងចូលទៅ លបលួចយកពេជ្រដែលនៅលើក្បាលវេតាលៈនោះ កាលលូកដៃទៅ
ចាប់យក ស្រាប់តែមានខ្សែយន្តទាញដៃវេតាលៈទាំងពីរអោយកំរើក ទៅរួបចាប់ដៃពាណិជ ជាប់រើមិនរួច ពាណិជ
ភ័យខ្លាំងណាស់ទាល់តែស្រែកអោយគេជួយ។ នាងពេស្យាភ្ញាក់ឡើងនិយាយទៅកាន់ពាណិជថា «នែកូនសំលាញ់!
អែងមកពីប្រទេសជិតភ្នំមល័យ អែងចូរប្រគល់រតនវត្ថុទាំងអស់នោះមកអោយយើង បើអែងរឹងមិនព្រមអោយ
ទេ បិសាចនេះនឹងមិនព្រមលែងអែងទេ ព្រោះកិច្ចការនេះ ជាការងាររបស់បិសាច។ កាលនោះពាណិជក៏ប្រគល់
រតនវត្ថុខ្លួនទាំងអស់អោយទៅនាងពេស្យា អិតមានសេសសល់អ្វី អិលូវនេះគាត់ខាតបង់ទ្រព្យសម្បត្តិអស់ ធ្លាក់ខ្លួន
ទៅជាអ្នកក្រីក្រត្រដេបត្រដាបដូច្នេះ ទើបបានមកនៅជាមួយខ្ញុំសព្វថ្ងៃនេះ។ លុះរាជបុរសជាពេជ្ឈឃាតទាំងឡាយ
បានស្តាប់ដំណើរដើមទងរឿងសព្វគ្រប់ហើយ ក៏យកសេចក្តីទាំងអស់នេះទៅប្រាប់ដល់ចៅក្រមវិញ។ លំដាប់នោះ
ចៅក្រមក៏ចាត់ការអោយបំបរបង់នាង ពេស្យាមេអណ្តើកនិងភរិយាគោបាលចេញពីភូមិមិនអោយនៅតទៅទៀត
បង្គាប់អោយអ្នកកាត់សក់ត្រលប់ទៅកាន់ផ្ទះទីលំនៅខ្លួនវិញ។ ព្រោះហេតុនោះហើយបានជាខ្ញុំ(ចចកទមនកៈ) ពោ
លជាបទដើមអាទិ៍ថា «មនុស្ស ៣នាក់ត្រូវទទួលទុក្ខលំបាក» ដូច្នេះជាដើម (លេខ១១០)។
អើទោសនេះ ជាទោសគឺយើងធ្វើខ្លួនយើង បើដូច្នេះ តើយើងទៅរវល់កើតទុក្ខយំសោយសោកថ្វី។ ចចកទមនកៈ
ពិចារណាមើលមួយស្របក់ ក៏និយាយតទៅថាៈ «នែសំលាញ់! អត់សង្កត់ចិត្តបន្តិចទៅសិនចុះ ខ្ញុំជាដើមហេតុនាំអោ
យចងមេត្រីភាពយ៉ាងណា ខ្ញុំក៏ជាដើមហេតុនាំបំបែកមិត្រអោយបានយ៉ាងនោះដែរ ព្រោះថា៖
១១៣ - នរជនឆ្លៀវឆ្លាតអាចប្រឌិតរបស់ដែលមិនពិត អោយមើលឃើញជារបស់ពិតប្រាកដបាន ដូចវិចិត្រករប្រស
ប់ប៉ិនប៉ៅ អាចគូររូបភាពលើផ្ទៃដ៏រាបស្មើអោយឆ្លុះស្រមោលគេមើលទៅឃើញមានទាបខ្ពស់ទៅតាមចិត្តបាន។
១១៤ - រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗ ដោយមិនដឹងខ្លួន នរជនណា មិនភ័ន្តភាំងបាត់គំនិតប្រាជ្ញាទេ
នរជននោះអាចឆ្លងផុតពីក្រទុក្ខលំបាកគ្រប់ប្រការបាន ដូចភរិយាគោបាលនិងសាហាយ២នាក់។ ចចកករដកៈ សួររឿ
ងនោះថា«រឿងនោះ តើដូចម្តេច?។
ចចកទមនកៈ រៀបរាប់រឿងរ៉ាវនោះប្រាប់ដូចតទៅនេះថា៖
កថាទី៧
រឿងភរិយាគោបាល និងសាយហាយពីរនាក់
នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោ
កិយ និងមន្រ្តីកាន់ការជាទណ្ឌនាយក (មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះ
ថា៖
១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែត ដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែ
ងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
១១៦ - ដោយការអោយរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន រឺដោយការ
ប្រើច្បាប់ចរិយាបង្គាប់ក៏មិនបាន ដោយពិតស្រ្តីភាព គឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
១១៧ ស្រ្តីភាព ចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាត
ក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន រឺនៅក្មេងស្រលាងចោលភ្លាមមួយរំពេច ហើយរត់ទៅរើសរកប្រុសគំរក់តាម
ថ្នាល់ដែលអិតគុណ និងចរិយា។
១១៨ - ពិតប្រាកដណាស់! នារី សូម្បីដេកទេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើ
ដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះ
ជាកន្ទេល។
ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រលែងលេងជាទីរីករាយជាមួយ និងបុត្រទណ្ឌនាយកដោយកាមតណ្ហា។ កំពុង
តែរីករាយដោយក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកបុត្រទណ្ឌនាយកនោះទៅលាក់ទុកក្នុង
ជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើច លេងក្អាកក្អាយដោយក្តីប្រតិ
ព័ទ្ធ។ កាលនោះអែង គោបាលជាប្តីនាងនោះត្រលប់ពីឃ្វាលគោមកដល់។ ភរិយាគោបាលឃើញប្តីមកដល់ និយា
យខ្សឹបៗ និងទណ្ឌនាយកថា «នែលោកទណ្ឌនាយក! លោកកាន់តំបងមួយហើយដើរចេញទៅយ៉ាងរហ័យ ធ្វើអាកា
រហាក់ដូចជាក្រោធខឹងណាស់» និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម អែគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធ
ថា «ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ?» ភរិយាគោបាលឆ្លើយប្រាប់ថា «លោកទណ្ឌនាយក លោកខឹងនឹង
កូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង អិលូវខ្ញុំជួយ យកទៅលាក់ក្នុង
ជង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកមិនឃើញ ខឹងណាស់មុខក្រញូវ
ដើរចេញទៅវិញទៅ»។ ពេលនោះភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញ
ប្តីព្រោះថា៖
១១៩ - បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណនិងបរិភោគ
កាមអដ្ឋគុណ។
ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលថា «រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗដោយមិនដឹង
ខ្លួន» ដូច្នេះជាដើម (លេខ១១៤)។
ចចកករដកៈ ឆ្លើយឡើងថាៈ «អែងនិយាយនេះ តែងមានសេចក្តីពិតហើយ តែធ្វើដូចម្តេចហ៎ះ មេត្រីរាប់អានគ្នា
ទៅវិញទៅមកនៃសត្វទាំពីរនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្តេចទើប
អាចនឹងបំបែកគ្នាចេញបាន?។ ចចកទមនកៈឆ្លើយប្រាប់ថា «យើងរកអុបាយបំបែកអោយទាល់តែបាន ព្រោះថាៈ
១២០ កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ កិច្ចការនោះ គេមិនបាច់ប្រើកំលាំងព្យាយាមទេ
ព្រោះប្រើអុបាយដោយខ្សែកជាវិការៈនៃមាស ក្អែកសំលាប់ពស់វែកបាន»។ ចចកករដកៈសួរថា «ចុះរឿងនោះដូច
ម្តេច?» ចចកទមនកៈនិយាយរឿងនោះថា
កថាទី៨
រឿងក្អែកញីឈ្មោល និង ពស់
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើម ឈើនោះមានពស់វែកមួយ។ ពស់
នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ។ តមកក្អែកញីរកកល់ពងទៀតនិយាយទៅកាន់ប្តីថា អ្នកបងជាទីពឹង!
គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើអែទៀតអាស្រ័យនៅវិញ ព្រោះដើមឈើ
ជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូន
ចៅតពូជពង្សទៀតហើយ ព្រោះថា
១២១ - ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើប្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់
ទាំងអស់នេះ លោកថា សុទ្ធតែម្រឹត្យុអិតសង្ស័យឡើយ។
ក្អែកឈ្មោលនិយាយតបវិញថា «នែប្អូនសំលាញ់! ប្អូនកុំថប់អ្វីទុកងារអោយបង រឿងនេះ បងខំទ្រាំទល់ទុក្ខវេទនា
ចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយ អិលូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ»។
ក្អែកញីនិយាយ នឹងក្អែកឈ្មោលថា «ចុះអ្នកបងធ្វើដូចម្តេចទៅហ៎ះ បើពស់នេះវាមានកំលាំងខ្លាំង ជាងយើងម្លេះ?
អ្នកបងអាចហ៊ានទៅតនឹងវាបានរឺទេ?»។ ក្អែកឈ្មោលឆ្លើយថា រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅអោយស្ងៀមទៅ
ព្រោះថា៖
១២២ នរជនមានប្រាជ្ញា នរជននោះនោះឈ្មោះថាមានកំលាំង អែនរជនមិនមានប្រាជ្ញា នឹងមានកំលាំងមកពីណា!ចូរ
មើល សឺហៈជោរឡើងចាងត្រូវទន្សាយសំលាប់បាន។
ក្អែកញី សើចចំអកហើយសួរថា «ចុះរឿងនោះ តើដូម្តេច?» ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖
កថាទី៩
រឿងសីហៈ និងទន្សាយ
នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។ ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន សំលាប់ស៊ីជាចំណីអាហាររាល់
ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត
លោកជាស្តេចម្រឹគ ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ ច្រើនដល់ម្លេះ? បើ
លោកជ្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ ជាគ្រឿងបណ្ណាការមកជូនដើម្បី
ជាអាហារលោក»។ ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ហើ
យអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក សីហលែងរវល់ចេញទៅបរបាញ់ចាប់ស
ត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោ
យរាល់ថ្ងៃ។ ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖
១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផង
ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។
ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេក
ឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអា
ល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទ
មិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិ
យាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹងត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមក
ជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទា
ន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់
អិលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា?»។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអ
ណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួន
អែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំ
គាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុ
ងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង
(ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២
)។ ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេច? ចូរប្រាប់អុបាយនោះ
អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ មានព្រះរាជ
បុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ អុទកវារីលេង សប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ (ពេល
មុជទឹក) ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើប
ចុះទៅស្រង់ ចូរប្អូនហើរចុះទៅឆក់លួចយក នូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស ហើយនាំយកមក
ទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះ រាជបុត្រទាំងឡាយ ស្តេចយាងមកស្រង់ក្រសាល
អុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលប
ឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រ
ទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។ ព្រោះហេតុនោះបានជាខ្ញុំ (ចច
កទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ» ដូចច្នេះជាដើម(១២០)
ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុង កាលអិលូវនេះទៅ ហើយសូម
អោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គល
កៈលុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុ ការណ៍ប្រ
កបដោយភ័យធំគួរអោយវិតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ ព្រោះថា៖
១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ រឺក៏ក្នុងការប្រព្រឹត្តិកន្លង អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រ
យោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើ ណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។
១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ (សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ) មិនមែនជាភាជន៍
សំរាប់ ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។
ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖
១២៦ ការស៊ូលះបង់ជីវិត ពុំនោះ ការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យ
មានភក្តីធ្វើព្រងើយ កន្តើយចំពោះអាមាត្យ ក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់
ប្រសើរសោះឡើយ។
បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ?»។ ចចកទមនកៈនិ
យាយឡើងថា «ទេវៈ! គោសញ្ជីវកៈ សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ មើលទៅហាក់មិនគួរគប្បីដល់លោកម្ចា
ស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ (រាជភណ្ឌ៣ប្រការគឺៈ
ប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព)១ មន្រ្ទៈ មន្រ្ទចំណេះវីជ្ជា១ និងអុ
ស្សាហៈ កំលាំងសក្តានុភាព១) ប្រថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់
នេះ ហើយភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។ ចចកទមនកៈនិយាយបន្ថែមទៀតថា
«ទេវ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកនេះអោយកាន់
ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់ អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖
១២៧ ស្រី (ពាក្យនេះមានន័យច្រើន បាលីថា សិរី ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដី
សុខ សម្បត្ដិ ឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និងលក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត្ដិ ) ទ្រទ្រង់នូវមន្រ្តីដែ
លមានសក្តានុភាពខ្លាំង និងម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង អែស្រីនោះជាស្រ្តីភាពមា
នសមត្ថភាព មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយ
ចោល ក្នុងភារៈទាំងពីរនោះគឺ ខ្ញុំបាទរឺលោកម្ចាស់។
១២៨ - ក្នុងកាលណាព្រះភូមិបតី ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ ក្នុងរាជ្យក្នុងកាលនោះ ក្តីស្រវឹងយ
សតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌ មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារ
អោយវិនាស ដោយអំណាចស្រវឹងយស និងក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្តីល្មោភអន្ទះ
អន្ទែងនិងបង្កក្តីចង់បាន កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ ដោយសេចក្តីល្មោភអ
ន្ទះអន្ទែងចង់បានកាន់អំណាចដាច់ ខាតខ្លួនអែងនេះជាមូលហេតុមន្រ្តីនោះនឹងទ្រុស្តធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័
យប្រាណមិនខាន។
១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និងអាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោល
អោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។
១៣០ - ព្រះរាជាអង្គណាប្រគល់ព្រះរាជស្រី(បាលី រាជសិរិ អធិបតេយ្យព្រះរាជ) អោយជាអាយ័តដាច់ខាតដល់មន្រ្តី
ណាហើយ ក្តីវិនាសអន្តរាយនឹងកើតមានប្រាកដក្នុងរឿងនេះព្រះរាជាអង្គនោះ នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្តៅក្រ
ហាយ ដូចមនុស្សខ្វាក់អិតអ្នកដឹកដៃ។
សញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហារផែនដី តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់
ហើយ បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖
១៣១ បុរសណាមិនចង់បានទ្រព្យ បុរសនោះមិននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រលេកមើល
ដោយសាទរ ចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?។
សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា «នែសំលាញ់! ពាក្យដែល អែងនិយាយនេះ ពិតមែនហើយ
ទោះបីដូច្នោះគួរនឹកដល់ការកំសត់កម្រដែលយើង នឹងសញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយាណាស់
ហើយផង អែងចូរមើល! លោកថា
១៣២ - មិត្រណាជាទីស្រលាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះមិត្ត នោះនៅតែជាទីស្រលាញ់ពេញ
ចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទុសសព្វទាំងអស់ អ្នកណាមួយមិនស្រលាញ់រាងកាយខ្លួន។
១៣៣ - មិត្តណាជាទីស្រលាញ់ពេញចិត្ត សូម្បីធ្វើអោយយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះនៅតែជាមិត្តជាទី
ស្រលាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត?។
ចចកទមនកៈ និយាយថែមទៀតថា «ទេវៈ! រឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថា៖
១៣៤ -ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណា ទោះជាព្រះរាជបុត្រក្តី ទោះជាអាមាត្យក្តី រឺក៏ជាជន
បរទេសក្តី លក្សមី(ទ្រព្យ) តែងរត់ចូលទៅជាសិរីនៃជននោះ។ សូមលោកម្ចាស់ស្តាប់ពាក្យនេះតទៅទៀតថា៖
១៣៥ -ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្តតែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយ
មានអ្នកស្តាប់ទីនោះ ក្តីសំរេចផលគួរជាទីពេញចិត្តតែងកើតឡើង។
ពេលនោះព្រះបាទជាម្ចាស់ដកដាល ខ្ញុំរាជការចាស់ជារិសគល់ចោលអស់ហើយ ទៅតាំងបន្តុបលើកដំកើងជនបរទេ
សអាគន្តុកជាត្រីមុខអោយជាធំជាងពួកខ្ញុំរាជការចាស់វិញ អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖
១៣៦ -ព្រះភូមិបាល មិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអានគន្តុកដោយអាងហេតុថា «ខ្ញុំរាជការចាស់ប្រ
ព្រឹត្តខុស» ទេ អំពើនេះជាទោសធំណាស់ព្រោះថា ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិ
អោយវិនាសរឺអ្វី?។
សីហៈនិយាយទទឹងទាស់ថា «ពាក្យអែងនេះ ប្លែកអស្ចារ្យណាស់មិនមែនរឺអ្វី? សញ្ជីវកៈនេះយើងបានអោយអភ័យ
ហើយនាំយកមកទំនុកបំរុងអោយធ្វើការ អោយមានកិត្តិយស ហេតុដូចម្តេចក៏អែងសំគាល់យល់ថា វាគិតប្រទូស
ក្បត់រាជ្យយើងវិញ?»។ ចចកទមនកៈនិយាយបញ្ជាក់ថា«ទេវៈ!
១៣៧ -មនុស្សទុរជន បើទុកជាលើកតំកើងអោយមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនក្តីស្មោះត្រង់ មិនលះប
ង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រលោប រឹតអោយត្រង់ ក៏មិនលះបង់ចុងងស្ទើតទៅលើដូចប្រក្រតីវា
ឡើយ។
១៣៨ -ធម្មតាកន្ទុយឆ្កែ ទោះជាគេកែ យកប្រេងលាប យកខ្សែចង យកសំពត់រុំ ចងទុកអស់១២ឆ្នាំក៏អិតអំពើ កាល
ណាគេស្រាយចំណងចេញ ក៏ត្រលប់កងកន្ទុយង ក្ងក់ឡើងវិញដូចប្រក្រតីដើម។
១៣៩ -ការបណ្តុះបណ្តាលអោយចំរើន រឺការរាប់អានលើកតំកើងអោយប្រសើរ នឹងអាចញ៉ាំងមនុស្សខ្ជិលខូច ចិត្ត
អាក្រក់អោយត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រព
ក៏មិនអាចត្រលប់ ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។ ព្រោះហេតុនោះបានជាខ្ញុំនិយាយថា៖
១៤០ -នរជនមិនចង់អោយកល្យាណមិត្តបានសេចក្តីវិនាស សូម្បីកល្យានមិត្តនោះ មិនសួរមុន ក៏គួរគប្បីប្រាប់អុបាយ
អោយកើតប្រយោជន៍ដែរ នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ នរជននោះនឹងធ្លាក់ក្នុងគតិនៃជន
មានមតិថោកទាប (សេចក្តីដូចលេខ១២៤)។
១៤១ -នរជនណា ឃាត់ហាមមិនអោយធ្វើអំពើអកុសល នរជននោះឈ្មោះថា ជាមិត្តនាំអោយរិតតែរុងរឿង កម្ម
ណាប្រាសចាកមន្ទិល គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ ស្រីណាប្រព្រឹត្តកាមឆន្ទៈស្វាមី ស្រី
នោះឈ្មោះថាជាភរិយា នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះឈ្មោះថាបណ្ឌិត ធម្មជា
តិណាមិនធ្វើអោយស្រវឹងសៅហ្មង ធម្មជាតិនោះឈ្មោះថាជាសិរី នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជា
បុគ្គលមានសេចក្តីសុខ នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត នរជនណាទូន្មានអិន្រ្ទីយបាន
នរជននោះឈ្មោះថាជាបុរស។
រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រលប់ស្មារតី បណ្តោយអោយសញ្ជីវកៈធ្វើ គតអោយរលត់ផុតជីវិត វិនាស
ទាំងដែលទ្រង់បានជ្រាបរួចហើយ កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្រ្តីខ្ញុំបំរើទេ ព្រោះថា៖
១៤២ - ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម មិនគយគន់មើលកិច្ចការរាជការ និងផលប្រយោជន៏ប្រទេសជាតិប្រ
ព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ ស្រវឹងពន់ពេក ក្រៃដូចដំរីចុះប្រេង កាលតមកទ្រង់កើនមានៈក្ស័ត្រគ្របសង្កត់ធ្លាក់
ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្តីសោកសល្យហើយ ទ្រង់តែងដាក់ទោសទំលាក់ខុសមកលើអាមាត្យមុខមន្រ្តី
មិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ។ បិង្គលកៈនឹកតែក្នុងចិត្តថា៖
១៤៣ - ព្រះរាជា មិនត្រូវជាក់ទណ្ឌកម្មដល់ជនដទៃៗដោយអាងយកតែពាក្យពាល បង្ខុសនៃជនអែទៀតឡើយ គួរ
គប្បីសាកសួរអោយឃើញទោសប្រច័ក្សដោយខ្លួនសិន សឹមត្រូវចាប់ចងដាក់ទោស រឺពុំនោះត្រូវបូជា។
១៤៤ - នរជន មិនបានពិចារណាគុណនិងទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង
រឺដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិត
អិតសង្ស័យឡើយ
នឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា «បើដូច្នោះត្រូវហៅសញ្ជីវកៈអោយចូលមកនឹងប្រាប់អោ
យដឹងខ្លួនរឺអ្វី?»។ ចចកទមនកៈ ឆ្លើយដោយប្រញាប់ថា «ទេ!ទេ!មិនបានទេ!ធ្វើដូច្នេះនាំអោយគេអែងដឹងលឺច្រើន
បែកការសំងាត់ អស់ហើយ ព្រោះលោកថា៖
១៤៥ ពូជគឺការសំងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាដោយម៉ឺងម៉ាត់តាមដែលនឹង
អាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំអោយបែកការឡើយ ការសំងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបាន
ផលសំរេចទេ។
១៤៦ -ការងារ ដែលត្រូវចាប់ធ្វើ រឺដែលត្រូវបង្គាប់គេ រឺដែលត្រូវធ្វើខ្លួនអែង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់
ធ្វើអោយបានរួសរាន់ទាន់ពេលទេ កាលវេលានឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង។
ព្រោះហេតុនោះ ការងារអ្វីមួយដែលនរជនប្រារព្ធធ្វើហើយត្រូវតែចាត់ការភ្លាមៗ ដោយការប្រយ័ត្នម៉ឺងម៉ាត់ដែល
អាចនឹងប្រយ័ត្នបាន ព្រោះថា៖
១៤៧ -ការសំងាត់ ដូចទាហានមិនមានទឹកមាំមួន សូម្បីមានគ្រឿងក្រោះការពារ សព៌ាង្គកាយបរិបូរណ៌ហើយ ក៏មិន
អាចធន់ទ្រាំនឹងនៅក្នុងកន្លែងអស់កាលយូរបាន ព្រោះក្តីរង្គៀសខ្លាចក្រែង អាចអោយសត្រូវតយុទ្ធទំលាយបាន។
បើទុកជាសញ្ជីវកៈនេះមើលឃើញទៅកំហុសខ្លួន ហើយចូលមកលោកម្ចាស់ សូមអោយលោះលាត្រាប្រណី
អភ័យទោស ក៏មិនគួរគប្បីសំដែងមេត្រីយកជាមិត្ត តទៅមុខទៀតដែរ ព្រោះថា៖
១៤៨ នរជនណា ចង់ចងសម្ពន្ធមេត្រីម្តងទៀតចំពោះមិត្តដែលបានប្រទូសរួចម្តងហើយ ជរជននោះអែង ឈ្មោះថា
ទៅកាន់យកម្រឹត្យុតែម្តង ដូចមេសេះ ពផ្ទៃសេះអស្សតរដូច្នោះអែង។
សីហៈនិយាយដោយក្លាហានថា៖ «យើងចង់ដឹងដែរ តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគតដណ្តើមរាជ្យយើងម្ល៉ាទៅ។
ចចកទមនកៈឆ្លើយតមទៅវិញថា៖
១៤៩ នរជន មិនដឹងភាវៈនៃការទាក់ទងនឹងជនដទៃហើយមិនត្រូវគេ្នរចុះមតិសំគាល់សមត្ថភាពគេថាដូចម្តេចឡើយ
ចូរមើល! សមុទ្រក៏ចាលចាញ់តេជដៃ សព្វបើត្រដេវវិចដែរ។ សីហៈសួរថា «ចុះរឿងនោះតើដូចម្តេច»។ ចចកទម
នកៈនិយាយរឿងដូចតទៅថា
កថាទី១០
រឿងត្រដេវវិចញីឈ្មោល និង សមុទ្រ
លើត្រើយសមុទ្រទក្ខិណា មានត្រដេវវិចញីឈ្មោលអាស្រ័យនៅ។ កាលដល់ពេលពង ត្រដេវវិចញីនិយាយទៅកាន់
ត្រដេវវិចឈ្មោលថា «អ្នកបងជាទីពឹង!ខ្ញុំជិតពងហើយ សូមអ្នកបងរៀបចំកាច់សំបុកទុកពងក្នុងទីដទៃ អោយបាន
សុខស្រួលជាងនេះ»។ ត្រដេវវិចឈ្មោលសួរតបទៅវិញថា «ហៃអូន! ទីនេះមិនសមគួរនឹងពងរឺអ្វី ?»។ ត្រដេវវិចញី
ឆ្លើយប្រាប់ថា «ទីនេះប្រកបដោយភ័យធំ រលកសមុទ្រអាចបោក មកផាត់យកពងយើងទៅបាន» ត្រដេវវិចឈ្មោល
និយាយដោយការមើលងាយថា «យី! អីបងអិតកំលាំងតស៊ូ បណ្តោយអោយរលកសមុទ្របោកយកពងទៅបាន?»
ត្រដេវវិចញីអស់សំណើច សើចហើយឆ្លើយតបថា «នែអ្នកស្វាមី! ចុះអ្នកបងនិង សមុទ្រអ្នកណាធំជាអ្នកណា?
ព្រោះថា៖
១៥០ - នរជនណាដឹងច្បាស់ថាគួរ រឺមិនគួរប្រកបដើម្បីកំចាត់បង់នូវសេចក្តីវិនាស នរជននោះកាលដឹងថា «ទីនេះមា
នអន្តរាយ» ដូច្នេះហើយ មិនលិចលង់ផុងគំនិតនាំអោយវិនាស ក្នុងគ្រាក្រទុក្ខលំបាកឡើយ។
១៥១ - ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនអែង១ ការប្រណាំងប្រជែងតស៊ូអ្នក
មានកំលាំងជាង១ ការទុកចិត្តស្រ្តីទាំងឡាយ១ ទាំង៤ ប្រការនេះឈ្មោះថាបើកទ្វារអោយដល់ម្រឹត្យុទាំងរស់»។
កាលនោះអែង ត្រដេវវិចញី ប្រកែកមិនឈ្នះត្រដេវវិចឈ្មោលក៏ព្រមពងនៅលើឆ្នេរសមុទ្រនោះទាំងសេចក្តីទុក្ខ
ព្រួយ។ កាលដែលបក្សីញីឈ្មោលជជែកគ្នា សមុទ្របានស្តាប់អស់អាថិសេចក្តីតាំងពីដើមដល់ចុង ក៏ចង់ដឹងសក្តា
នុភាពសត្វញីឈ្មោលនោះ ទើបផាត់រលកធំៗមកបោកយកពងអស់ទៅ។ លំដាប់នោះ ត្រដេវវិចញីកើតទុក្ខសោក
សៅ ទង្គឹះខ្សឹកខ្សួលក្តៅចិត្ត យំបណ្តើរនិយាយប្រាប់ស្វាមីបណ្តើរថា «នែ អ្នកបងជាទីពឹង! ម៉េចមិនជឿពាក្យខ្ញុំ អិលូ
វនេះ ក្តីទុក្ខធ្លាក់មកដល់យើងហើយ ពងវិនាសអន្តរធានបាត់អស់រលីង»។ ត្រដេវវិចឈ្មោលឆ្លើយតបដោយអួតអា
ងថា «អូនអើយ! ប្អូនកុំភ័យបារម្ភថ្វីទុកងារអោយបងចុះ» និយាយដូច្នេះហើយស្រែកកញ្ជៀវ ខ្ញៀវខ្ញាហាហៅហ្វូងប
ក្សីទាំងឡាយ អោយចូលមកប្រជុំផ្តុំគា្នបានស្រេចកាលណា ក៏ហិចហើរទៅកាន់សំណាក់គ្រុឌជាស្តេចបក្សី លុះទៅ
ដល់ទីឋានគ្រុឌហើយ ត្រដេវ វិចឈ្មោលនិយាយរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ ប្តឹងគ្រុឌបក្សាដ៏មានបុណ្យដែលជា
ស្តេចគ្រប់គ្រងរក្សាពពួកបក្សី អោយដឹងសេចក្តីសព្វគ្រប់ប្រការថា «ទេវៈ!ខ្ញុំបាទ បានតាំងទីឋានកាច់សំបុកទុកពង
អាស្រ័យនៅឆ្នេរសមុទ្រ មិនបានប្រព្រឹត្តឆ្គាំឆ្គងអោយខុសគន្លងធម៌ទេ អិលូវសមុទ្រកំណាចចង្រៃនេះ ផាត់រលក
មកបោកយកពងខ្ញុំបាទ ទៅអស់រលីង ខ្ញុំបាទកើតទុក្ខពុំសុខចិត្តទើបចូលមកក្រាបប្រណិប័តជំរាបព្រះបាទម្ចាស់អោ
យជ្រាប»។ កាលនោះគ្រុឌស្តេចបក្សីបានស្តាប់សំដីត្រដេវវិចប្តឹងដូច្នោះហើយ ចូលទៅក្រាបបង្គំព្រះនរាយណ៍បរ
មអិសូរដ៏ជាកំពូល អ្នកមានបុណ្យស្តេច ជាអ្នកកសាងលោក ជាអ្នកគ្រប់គ្រងលោក និងជាអ្នកប្រល័យលាញលោ
កអោយទ្រង់ជ្រាបតាមដំណើរសេចក្តី។ ព្រះនរាយណ៍ កាត់សេចក្តីអោយសមុទ្រយកពង មកសងត្រដេវវិចឈ្មោ
លវិញ។ គ្រុឌស្តេចបក្សីទទួលទេវអោង្ការតំកល់លើត្បូងទុក ជាទីគោរពហើយត្រលប់វិលមកវិញ មកបង្គាប់សមុ
ទ្រអោយយកពងទៅប្រគល់ អោយបក្សីញីឈ្មោលវិញក្នុងកាលនោះហោង។ ព្រោះហេតុនោះអែងបានជាខ្ញុំបាទ
(ចចកទមនកៈ)ជំរាបថា «នរជនមិនដឹងភាវៈនៃការទាក់ទងជនដទៃហើយ»ដូច្នេះជាដើម(លេខ ១៤៩)
សីហៈបិង្គលកៈ សួរបញ្ជាក់ថា «ធ្វើម្តេចយើងគប្បីដឹងបានថាសញ្ជីវកៈមានគំនិតក្បត់យើង?»។ ចចកទមនកៈ និយា
យដំណើរទំនងប្រាប់ថា «សញ្ជីវកៈនេះជាសត្វព្រហើនណាស់ កាលណាវាចូលមកទេវបាទម្ចាស់ វាសំដែងអាការធ្វើ
ហាក់ជាគោរពកោតក្រែង ហើយបង្ហាញស្នែងតំរង់ទៅមុខ កាលនោះទេវបាទម្ចាស់គង់ជ្រាបមិនខាន»។ ចចកនិ
យាយហើយដើររលះលាំងចូលទៅរកសញ្ជីវកៈបង្ហាញអោយសញ្ជី វកៈមើលឃើញខ្លួន ធ្វើទឹកមុខស្រងូតហាក់ជា
មានភ័យធំខ្លាំងណាស់។ អែគោសញ្ជីវកៈមើលឃើញចចកត្រេកអរសាទរណាស់ សួរចៅរ៉ៅទៅថា «ហៃបងចចក
ដ៏ចំរើនអើយ! មានការអ្វីរលះលាំងដូច្នេះ រឺមួយសុខសប្បាយជាទេហៈ?» ទមនកៈឆ្លើយដោយអុបាយថា «អោលោ
កអើយ! ធម្មតាធ្វើជាខ្ញុំបំរើរាជការផែនទឹកផែនដីរកក្តីសុខ សប្បាយមកពីណា ព្រោះថា៖
១៥២ នរជនណាធ្វើជារាជសេវកាមាត្យ នរជននោះត្រូវតែពឹងសម្បត្តិដែលនៅក្នុងអំណាចនៃជនដទៃ មានចិត្តមិន
ដែលបានស្ងប់ក្សេមក្សាន្តល្ហែល្ហើយទេ ព្រមទាំងមិនទុកចិត្តក្នុងជីវិតខ្លួនថែមទៀតផង។
១៥៣ នរណាបានទ្រព្យសម្បត្តិហើយ មិនឡើងចាង? នរណារលុះក្នុងអំណាចវិស័យខ្លួន ហើយអាចរលត់ក្តីទុក្ខទោ
សអន្តរាយបាន? លើផែនដីនរណាមានចិត្តរឹង មិនធ្លោយខ្លួនដួលព្រោះស្រ្តី? មួយទៀតនរណាជាទីស្រលាញ់នៃព្រះ
រាជា? ក្នុងលោកនេះ នរណាមានអំណាចខ្លាំង មិនចូលទៅក្នុងកណ្តាប់ដៃនៃព្រះកាល? នរណាជាអ្នកសូមទានហើ
យបានដល់ក្តីគោរពដ៏ខ្ពង់ខ្ពស់? មួយវិញទៀតនរណាដែលធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទុរជនហើយបានត្រលប់ជាបុរស
បរិបូណ៌ដោយក្តីក្សេមក្សាន្ត?។
សញ្ជីវកៈសួរដោយងឿងឆ្ងល់ថា «បងសំលាញ់អើយ! បងនិយាយនេះតើចង់ថាដូចម្តេច?»។ ចចកទមនកៈឆ្លើយប្រា
ប់ថា៖ «ចុះអោយខ្ញុំ ជាបុគ្គលមានបុណ្យតិច សក្តិតូចប្រាប់ដូចម្តេចទៅទៀតចូរមើល! លោកថា៖
១៥៤ - ខ្លួនខ្ញុំនេះ ដូចជាបុគ្គលលិចលង់ក្នុងមហាសមុទ្រ មានតែពស់កាចសំរាប់ តោង និងលែងក៏មិនកើតនឹងប្រ
តោងកាន់ពស់ទៅទៀតក៏មិនកើត ពេលនេះលំបាកចិត្តខ្វល់គំនិតខូចអស់ហើយដូចអ្នកតោងពស់ដូច្នោះអែង។
១៥៥ - មួយចំណែក ក្តីស្និទ្ធស្នាលចំពោះព្រះរាជា វិនាសអស់ហើយ មួយចំណែកទៀត ក្តីស្និទ្ធស្នាលចំពោះញាតិស
ន្តាន ក៏វិនាសដែរ អោយរូបខ្ញុំធ្វើដូចម្តេច?អោយ រូបខ្ញុំទៅអែណា ខ្លួនខ្ញុំដូចជាធ្លាក់ក្នុងកណ្តាលសមុទ្រសាគរ គឺក្តីទុ
ក្ខស្រេចទៅហើយ។
ចចកនិយាយបណ្តើរដកដង្ហើមធំឃូរវែងៗបណ្តើរ ហើយអង្គុយធ្វើមុខក្រៀមផ្អេះ។ សញ្ជីវកៈអង្វរសួរថា «បង
សំលាញ់! ចូរបងប្រាប់អោយជាក់លាក់មកមើល! ក្នុងចិត្តបងតើមានគិតអ្វីខ្លះ?»។ ចចកធ្វើអាការហាក់ដូចជាតូច
ចិត្តណាស់ អោនទៅជិតត្រចៀកហើយនិយាយខ្សឹបបន្តិចៗប្រាប់គោថា «មែនពិត បើតាមក្តីសិ្នទ្ធស្នាលចំពោះ
ព្រះរាជា ខ្ញុំមិនគួរយករឿងអាថិកំបាំងព្រះអង្គមកនិយាយបរិហារអោយគេអែងដឹងលឺទេ តែដូចរូបបងខ្ញុំនឹងលាក់
លៀមមិនកើតព្រោះបងបាននៅក្នុងទីនេះក៏ដោយសារខ្លួនខ្ញុំនាំមកដែរ អែខ្ញុំក៏ចង់បានអានិសង្សទៅកើតក្នុងឋាន
សួគ៌គួរតែស្រាយអាថ៌កំបាំងជាប្រយោជន៍ប្រាប់អោយដឹងមុន សូមបងស្តាប់មើល! ម្ចាស់យើងប្រែចិត្តចេញពីបង
ហើយ បាននិយាយរហស្យការប្រាប់ខ្ញុំដោយសំងាត់ថា «អញបំរុងនឹងសម្លាប់សញ្ជីវកៈយកសាច់ស៊ីនិងចែកចាយ
បរិវារអោយស៊ីចំអែតផ្ទៃហើយ» សញ្ជីវកៈបានស្តាប់ពាក្យនេះហើយ ធ្លាក់ទឹកមុខជ្រុបតូចចិត្តក្រៀមក្រំដំអោរា។
ចចកធ្វើលួងលោមនិយាយរំលឹកថា «ណ្ហើយបងសំលាញ់! កុំកើតទុក្ខតូចចិត្តធ្វើអ្វី ធ្វើម្តេចសំណាងយើងត្រូវតែ
ត្រិះរិះពិចារណារកអុបាយកែខៃតាមការគួរ កាលបើមានគ្រោះកាចចង្រៃធ្លាក់មកដល់»។ គោសញ្ជីវកៈត្រិះរិះមើល
មួយស្របក់ហើយ យល់សេចក្តីផ្សេងតែម្នាក់អែងថា «កិច្ចការដូច្នេះក៏អាចកើតមានដែរ តែពាក្យនេះទំនងជាអា
កប្បកិរិយាចចកទុរជន រឺមិនមែនទេដឹង? ដំណើរនេះនរណាក៏មិនគប្បី អាចនឹងយល់សេចក្តីចំពោះអំពើដូច្នោះបាន
ឡើយ ព្រោះថា៖
១៥៦ -ដោយច្រើន នារីទាំងឡាយតែងចូលចិត្តសេពគប់ទុរជន ព្រះរាជាតែងសព្វ ព្រះទ័យអាមាត្យមិនមានគុណស
ម្បត្តិ ទ្រព្យសម្បត្តិតែងហូរទៅរកតែជនកំណាញ់ អែភ្លៀងតែងបង្អុរចុះតែលើភ្នំ និង មហាសមុទ្រ។
១៥៧ -ជនអសប្បុរស តែងទទួលរស្មីសោភាដែលផ្សាយចេញពីគុណសម្បត្តិនៃ អភិជនដែលខ្លួនអាស្រ័យនៅដូច
អញ្ជនៈ(ជ័រពណ៌ខ្មៅសំរាប់លាបរោមចិញ្ចើមអោយខ្មៅរលោងស្រិល)ខ្មៅក្រខ្វក់ពីកំណើត កាលបើទៅឋិតលើ
រោមចិញ្ចើមនៃស្រ្តីល្អហើយ ក៏ត្រលប់ជារបស់រុងរឿង»។ (ហិតោបទេស សេចក្តីប្រែរបស់លោកឡង់សឺរូ និងភា
សាសៀមរបស់លោកនាគប្រទីបមានគាថា លើសដូច្នោះគឺ ព្រះលក្សមីតែងប្រទានកិត្តិយសចំពោះតែជនថោកទា
បព្រះសូរ សួស្តីតែងប្រោសប្រាណចំពោះតែជនសក្តិតូច នារីតែងស្រលាញ់ពេញចិត្តចំពោះតែទុរជន អែព្រះអិន្ទ(ម្ចា
ស់ភ្លៀង) តែងបង្អុរភ្លៀងតែលើកំពូលភ្នំ)
គោសញ្ជីវកៈត្រិះរិះគិតមើលសារចុះសារឡើង មួយស្របក់ហើយពោលថា «អនិច្ចាអោកម្មអាក្រក់ចង្រៃ! ចុះហេ
តុដែលនាំអោយវិបត្តិនេះកើតមកពីណាអេះ!ព្រោះថា៖
១៥៨ -ព្រះនរបតី សូម្បីអាមាត្យប្រតិបត្តិការដោយប្រយ័ត្នប្រែយងដ៏ក្រៃលែង ក៏មិនសព្វព្រះទ័យត្រេកអរប៉ុន្មាន
តែរឿងនេះនឹងទុកថាប្លែកដូចម្តេចកើត? អែអាមាត្យណានិមួយដែលគោរពភក្តីដោយល្អហើយក៏ត្រលប់បានភាព
ជាសត្រូវវិញនេះ ទើបហៅថាប្លែកអស្ចារ្យមែន។ ដំណើរនេះ នរជនណាមួយក៏មិនគប្បីអាចយល់សេចក្តីបានងាយ
ទេព្រោះថា៖
១៥៩ - មែនពិត នរជនណាកាន់យកហេតុណាមួយជានិមិត្តហើយទើបក្រេវក្រោធ នរជននោះ កាលបើកំចាត់បង់
ហេតុនោះបានហើយនឹងបាត់ក្រេវក្រោធហើយ កើតក្តីជ្រះថ្លាភ្លាម បើចិត្តនរជនណា ក្រេវក្រោធស្អប់ដោយមិនមា
នហេតុធ្វើដូចម្តេចហ្ន៎ នឹងញ៉ាំងចិត្តនរជននោះអោយស្ងប់ហើយអោយត្រេកអរបាន?។
អាត្មាអញធ្វើអំពើអ្វីខ្លះក្បត់ព្រះរាជា? រឺមួយព្រះរាជាទ្រង់ក្រេវក្រោធដោយព្រះទ័យអាក្រក់ប្រាសចាកហេតុផល?»
។ ចចកទមនកៈ ឆ្លើយស្របតបវិញថា «អើ!រឿងនេះ ក៏អាចកើតមានយ៉ាងនេះបានដែរ ចូរបងស្តាប់សុភាសិតនេះ
តទៅ៖
១៦០ - អាមាត្យខ្លះជាអ្នកប្រាជ្ញ ជាអ្នកស្វាមីភក្តិស្និទ្ធស្នេហាធ្វើអុត្តមប្រយោជន៍ចំពោះព្រះរាជាពិតៗ ត្រលប់ជាបាន
ក្តីស្អប់ខ្ពើមវិញក៏មាន អាមាត្យខ្លះទៀតក្បត់ព្រះរាជាដោយប្រច័ក្សលាំងៗ ត្រលប់ជាបានមេត្រីទៅវិញក៏មាន អោ
ចរិតនៃព្រះរាជា ជាទីជ្រកកោននៃជននេះប្លែកអស្ចារ្យច្រើនប្រការអ្វីម្លេះហ្ន៎! សេវាធម៌ (នាទីនៃអាមាត្យ)នេះមា
នប្រស្នារញ៉ិករញ៉ុកសាំញ៉ាំស្នុកស្មាញណាស់ សូម្បីព្រះយោគី មានរិទ្ធិ ក៏មិនអាចប្រតិបត្តិអោយល្អបរិបូណ៌បានឡើ
យ។
១៦១ - ធ្វើគុណដល់អសប្បុរស១០០ដង មិនបានផល និយាយពាក្យសុភាសិតដល់មនុស្សល្ងង់១០០ដងអិតអំពើ និយា
យពាក្យពិរោះដល់មនុស្សគ ១០០ដង អិតប្រយោជន៍ ប្រើអុបាយប្រាជ្ញា១០០ដង ចំពោះជនអិតការត្រិះរិះពិចារណា
ក៏មិនបានការ។
១៦២ - នៅលើដើមចន្ទន៍ មានពស់ នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូក មានក្រពើ នៅក្នុងភោគទ្រព្យ មាន
ជនពាលជាអ្នករុកកួនឈ្នានីស ក្នុងលោកនេះ សេចក្តីសុខ ប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ។
១៦៣ - នៅគល់ដើមចន្ទន៍ មានអសិរពិស នៅផ្កាចន្ទន៍ មានមេឃ្មុំកាច នៅមែកចន្ទន៍ មានពានរ នៅចុងដើមចន្ទន៍
មានខ្លាឃ្មុំ ដូច្នេះនៅដើមចន្ទន៍ទាំងមូល អិតមានផ្នែកត្រង់ណា ដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេ។
ស្តេចយើងខ្ញុំស្គាស់លក្ខណៈគ្រប់ ព្រះបន្ទូលពិរោះផ្អែមដូចទឹកឃ្មុំ តែព្រះទ័យ ពេញពោរដោយពិសពុល ព្រោះថា៖
១៦៤ - ហុចដៃបក់ហៅពីចំងាយ ភ្នែកក្រលេកមើលដោយអាការស្រលាញ់ពេញចិត្ត ហៅអោយអង្គុយអសនៈរួម
ជាមួយពាក់កណ្តាលម្នាក់ លូកដៃទៅត្រកងអោបដោយក្តីស្នេហា សំដែងការអើពើចៅរ៉ៅសាកសួរដោយវាចាជា
ទីស្រលាញ់ពេញចិត្ត តែខាងក្នុងចិត្តពេញដោយពិសពុល ខាងក្រៅ ទឹកសំដីផ្អែមដូចទឹកឃ្មុំ ស្ទាត់ជំនាញក្នុងកលោ
បាយឆបោក (នយោបាយ) អុនាដកវិធី (វិធីអ្នករាំ កិច្ចកលអុបាយអ្នករាំ) បែបថ្មីអ្វីនេះ ពួកទុរជនសិក្សា យកមក
ប្រើជាល្បែងបានហ្ន៎?។
១៦៥ - សំពៅ គេសាងសំរាប់ឆ្លងសមុទ្រសាគរ ដែលគេឆ្លងបានដោយក្រ ប្រទីបគេសាងសំរាប់អុជទ្រោលបំភ្លឺក្នុង
ពេលងងឹតអន្ធការ វិជនី គេធ្វើសំរាប់បក់ក្នុងពេលមិនមានខ្យល់ កង្វេរ គេធ្វើសំរាប់ហ្វឹកហ្វឺនដំរីកាចទ្រនង់ងងឹតមុខ
ដោយចុះប្រេង ដូច្នេះនៅលើភូតលនេះ មានរបស់អ្វីមួយដែលអ្នកកសាងលោកមិនបានកសាង ទុកអោយជាអុបា
យចិន្តា(អុបាយខាងផ្លូវគំនិតត្រិះរិះពិចារណា នាំអោយយល់សេចក្តី រីអោយយល់កិច្ចការផងទាំងពួងអិតចន្លោះ) ខ្ញុំ
ជឿជាក់ច្បាស់ថា សូម្បីព្រះព្រហ្មដែលបង្កើតលោក ក៏ទំលាក់កំលាំងព្យាយាមចោល ក្នុងការទូន្មានប្រៀនប្រដៅ
សន្តានមនុស្សទុរជន។
គោសញ្ជីវកៈព្រួយបារម្ភតានតឹងក្នុងចិត្តស្ទើរប្រេះទ្រូង ដកដង្ហើមធំឃូរៗវែងៗគិតថា «អោកម្មអាត្មាអញអើយ អ្វីក៏
អាក្រក់ម្លេះហ្ន៎? អាត្មាអញស៊ីតែសន្ទូងជាភក្សាហារ ហេតុអ្វីក៏លោកមកចោទប្រកាន់ហើយប្រាថ្នាសំលាប់ចោល
បង់សៀតដូច្នេះហ្ន៎? ព្រោះថា៖
១៦៦ - ជនពីរផ្នែកណា មានទ្រព្យស្មើគ្នា មានកំលាំងស្មើគ្នាជនពីរផ្នែកនោះ ទើបបរិវាទច្បាំងគ្នាបាន ចុះបើមួយផ្នែ
កមានអំណាចខ្ពង់ខ្ពស់ មួយផ្នែកទៀតថោកទាប អិតអំណាចសោះនាំអោយកើតវិវាទច្បាំងគ្នាបានខ្លះទេហៈ?។
សញ្ជីវកៈជញ្ជឹងគិតហើយគិតទៀតថា «នរណាហ្ន៎ ញុះញង់ស្តេចបិង្គលកៈអោយក្រេវក្រោធ ហើយអោយគុំគួនរក
រឿងប៉ងសំលាប់អាត្មាអញដូច្នេះ? អាត្មាអញគិតពុំយល់ហេតុនេះសោះ។ បើលោកម្ចាស់ក្រេវក្រោធ ហើយប្រាថ្នា
នឹងបំផ្លេចបំផ្លាញអាត្មាអញមែន រឿងនេះគួរភ័យជានិច្ចមែន ព្រោះថា៖
១៦៧ -កាលណាក៏ដោយ ព្រះទ័យព្រះភូមិបាលដែលមន្រ្តីព្រះអង្គបំបែកអោយបែកហើយ តវិញមិនជាប់ទេ ដូចកង
ដៃជាវិការនៃកែវ ផលិតដែលជនអោយបែកហើយ ជនណាហ្ន៎ មានអំណាចអាចតអោយជាប់ដូចដើមវិញបាន?។
១៦៨ -ហេតុដែលគួរអោយភ័យខ្លាចមានពីរប្រការគឺ អស់និបាតនិងតេជានុភាពព្រះរាជា តែអស់និបាត ធ្លាក់តែមួយ
កន្លែង អែតេជានុភាពព្រះរាជាធ្លាក់នៅជុំវិញខ្លួនយើង។ ក្នុងករណីបែបនេះ ថាបើត្រូវស្លាប់ ស្លាប់ក្នុងសង្រ្គាមប្រ
សើរជាជាងអិលូវនេះ មកស្លាប់ដោយប្រើអាជ្ញាយ៉ាងនេះមិនល្អមើលសោះ ព្រោះថា៖
១៦៩ -ស្លាប់ហើយបានកើតក្នុងឋានសួគ៌១ សំលាប់សត្រូវហើយបានសេចក្តីសុខ១ ធម៌២ប្រការនេះអែង ជាធម៌មាន
គុណប្រសើរបំផុត គេធ្វើបានដោយក្រក្រៃលែង មានតែបុរសមានចិត្តក្លៀវក្លាទាំងឡាយទេ ទើបអាចធ្វើបាន។
ពេលនេះ ជាកាលតយុទ្ធគ្នាទៅហើយ នឹងដកថយវិញក៏មិនកើត។
១៧០ -ក្នុងកាលណា បើមិនច្បាំងក៏ទៀងតែស្លាប់ បើច្បាំងមានផ្លូវរួចជីវិតបានក្នុង កាលនោះ ពួកអ្នកប្រាជ្ញតែងសំ
រេចសេចក្តីថា «ត្រូវច្បាំងតយុទ្ធពិតប្រាកដ»។
១៧១ - ថាបើក្នុងកាលណា អ្នកប្រាជ្ញមើលមិនឃើញផ្លូវអ្វីមួយដទៃក្រៅពីការច្បាំងតយុទ្ធទេ ក្នុងកាលនោះលោក
យល់ថាត្រូវតែធ្វើសង្រ្គាមស៊ូស្លាប់ក្នុងដៃសត្រូវ។
១៧២ -បើមានជ័យត្រូវបានទ្រព្យសម្បត្តិ បើបែរជាស្លាប់វិញ ក៏ត្រូវបានជាភស្តា ស្រីទេពអប្សរបវរកញ្ញា កាយយើង
នេះជារបស់ត្រូវបែកធ្លាយទៅក្នុងមួយខណៈ ហេតុអ្វីក៏ញញើតញញើមមិនហ៊ានស្លាប់ក្នុងរណរង្គ?»។
គោសញ្ជីវកៈគិតយ៉ាងនេះរួចហើយ បែរទៅនិយាយប្រាប់ចចកថា «នែសំលាញ់ ធ្វើដូចម្តេចនឹងដឹងថា បិង្គលកៈចង់
សំលាប់ខ្ញុំ»។ ចចកទមនកៈឆ្លើយប្រាប់ថា កាលណាបិង្គលកនេះចងចិញ្ចើមមាំសំលឹងមើលបងអែងដោយភ្នែកមុត
កងកន្ទុយឆ្កែលាក់ក្រញាំក្រចក ហាមាត់បញ្ចេញចង្កូមគួរសំបើម កាលនោះបងត្រូវសំដែងក្តីអង់ អាចហៅហ៊ាន
តស៊ូសីហៈវិញ ព្រោះថា៖
១៧៣ នរជន សូម្បីមានកំលាំង តែអិតតេជៈ បើដូច្នេះម្តេចក៏មិនមានទំនងអោយគេមើលងាយ? ចូរមើល! អ្នកភ្លើ
ងមនុស្សលោកហ៊ានជាន់ក្រោមបាទជើងអិតកោតញញើតទេ។
ទោះយ៉ាងណាក៏ដោយ រឿងទាំងអស់នេះត្រូវលាក់បំបិទបំបាំងអោយជិតកុំអោយលឺសាយភាយឡើយ បើមិនដូ
ច្នោះទេខ្លួនបងរឺខ្លួនខ្ញុំត្រូវវិនាសអន្តកានមិនខានឡើយ។ ទមនកៈនិយាយបង្ការស្កាត់ផ្លូវយ៉ាងនេះរួចស្រេចហើយ
ដើរចេញទៅរកជួបចចកករដកៈ។ ចចកករដកៈឃើញទមនកៈមកដល់ស្រែកសួរថា! «ម៉េចទៅបង អើយ! ការ
នោះសំរេចហើយរឺនៅ!» ចចកទមនកៈឆ្លើយប្រាប់មកវិញថា «សំរេច ហើយវើយ! វាទាំងពីរនាក់នោះបែកបាក់គ្នា
ស្រលះហើយ»។ ចចកករដកៈសួរបញ្ជាក់ទៀតថា «រឿងនេះមានកិច្ចការអ្វីសង្ស័យគួរនាំអោយទាក់ទាមទៀតទេ?
ព្រោះថា៖
១៧៤ - នរណាហ្ន៎ ចង់ចងពន្ធជាមួយមនុស្សទុរជន? នរណាហ្ន៎មិនក្នាញ់បើមានគេសូមញយៗ? នរណាហ្ន៎បានទ្រព្យ
ច្រើនហើយមិនរីករាយ? នរណាហ្ន៎ ជាបណ្ឌិតមិនចាញ់កលក្នុងវិធីទុច្ចរិត?។
១៧៥ - ជនពាលប៉ិនកល អាចញ៉ាំងនរជនដែលមានសិរីអោយប្រព្រឹត្តអាក្រក់បាន ព្រោះមានបំណងចង់ចំរើនបាន
ប្រយោជន៍ខ្លួន ការសេពគប់ជនពាលប៉ិនកលនេះ មិនទុកដូចជាការលេងជាមួយភ្លើងរឺអ្វី»។
លំដាប់នោះ ចចកទមនកៈដើរទៅជួបបិង្គលកៈ ហើយនិយាយប្រាប់ថា «ទេវ! អិលូវនេះ អាគោចង្រៃទុរយសចិត្ត
អាក្រក់វាមកហើយ សូមលោកម្ចាស់រៀបចំត្រៀមខ្លួនទុកអោយស្រេច» និយាយដាស់តឿនដូច្នេះហើយ បង្គាប់
អោយសីហៈបញ្ចេញ ចង្កូមដូចបានពោលខាងដើម។ មិនយូរប៉ុន្មាន គោសញ្ជីវកៈដើរចូលមកដល់ឃើញ សីហៈរៀ
បចំខ្លួនស្រេចដូចចចកប្រាប់ ក៏ចូលទៅប្រយុទ្ធជាញជ័យ។ កាលនោះអែង កើតសង្រ្គាមធំរវាងសីហៈ និងគោសញ្ជីវ
កៈយ៉ាងសំបើមអស្ចារ្យ បិង្គលកៈប្រហារ សញ្ជីវកៈដល់ក្តីស្លាប់ទៅហោង។ កាលធ្វើសង្រ្គាមជាញជ័យសំលាប់គោ
ជាសេវកាមាត្យល្អរួចហើយ សីហៈទើបដឹងខ្លួនថាចាញ់កលចចក កើតសោកសៅសែនស្លុតចិត្តបន្លឺវាចាថា «អនិច្ចា
អាត្មាអញមិនគួរមកធ្វើអំពើទារុណកម្មដូច្នេះសោះព្រោះថា
១៧៦ - រាជ្យខ្លួនអែង នៅក្នុងកណ្តាប់ដៃស្តេចដទៃគ្រប់គ្រង ទុកដូចជាភាជនៈសំរាប់ត្រងនូវបាបអប្បមង្គល ព្រះរា
ជាប្រព្រឹត្តល្មើសច្បាប់ ដូចសីហៈសំលាប់ដំរី (សីហៈសំលាប់ដំរី ទោសធ្លាក់មកលើសីហៈ ព្រោះសាច់ឆ្អឹងដំរីត្រូវបាន
ទៅជាអាហារសត្វដទៃ)។
១៧៧ - ត្រូវអោយវិនាសភាគផែនដីខ្លះ រឺក៏ត្រូវអោយវិនាសអាមាត្យដែលមានគុណសម្បត្តិ និងប្រាជ្ញា? ការវិនាស
អាមាត្យទុកដូចជាមរណៈនព្រៃះរាជាទាំងឡាយ អែការវិនាសភោគផែនដី គេអាចដណ្តើមយកមកវិញបាន មិនមែន
ដូចខូចខាតអាមាត្យឡើយ។
ចចកទមនកៈនិយាយកត់ឡើងថា «លោកម្ចាស់! នេះជាវិធីពិចារណាបែបថ្មីដូចម្តេច? ហេតុអ្វីលោកមកសោកស្តា
យសត្រូវដែលលោកសំលាប់ដូច្នេះ ព្រោះថា៖
១៧៨ - នរជនដែលធ្វើអន្តរាយដល់ជីវិត ទោះជាបិតារឺជាបងក្តី ពុំនោះជាបុត្រ រឺជាមិត្រសំលាញ់ក្តី ព្រះរាជាប្រាថ្នា
សេចក្តីចំរើនត្រូវតែសំលាប់ចោលបង់។
១៧៩ - នរជនអ្នកស្គាល់សភាពពិតនៃព្រះធម៌ ប្រយោជន៍ និងកាម មិនគួរមានករុណាតែមួយចំណែកទេ ព្រោះថា
នរជនដែលមានតែចិត្តអត់ធន មិនអាចស៊ីបាយ ដែលឋិតនៅក្នុងកណ្តាប់ដៃខ្លួនឡើយ។
១៨០ - ការអត់អោនអោយចំពោះសត្រូវ រឺមិត្ត ជាគ្រឿងលំអរនៃអ្នកប្រាជ្ញដែលបំពេញព្រឹត្តិពិតមែនហើយ តែការ
អត់អោនចំពោះសត្វដែលមានកំហុសនេះ ត្រលប់ជាគ្រឿងប្រទូស្តនៃព្រះរាជាទាំងឡាយវិញទេ។
១៨១ - នរជនណា ចង់សំលាប់ម្ចាស់ដោយល្មោភចង់បានរាជ្យ រឺដោយការមើលងាយគំនិត ទោសនរជននោះ បើ
អោយសមតាមកំហុសមានតែបទមួយទេ គឺការប្រហារជីវិត មិនមែនប្រការដទៃទៀតឡើយ។
១៨២ - ព្រះរាជាមានសេចក្តីអាណិតហួសមាត្រ ព្រាហ្មណ៍បរិភោគសាច់សត្វសព្វមិនចន្លោះ ភរិយាមិននៅក្នុងអោ
វាទ មិត្តមាននិស្ស័យប៉ងធ្វើសេចក្តីអន្តរាយ អ្នកបំរើរឹងទទឹង ភ្នាក់ងារធ្វេសប្រហែស និងមនុស្សអកតញ្ញូ នរជនគួរ
លះបង់ជនអស់នេះចោលអោយស្រលះចេញ។ លោកពោលសេចក្តីវិសេសតទៅទៀតថា៖
១៨៣ - រាជនិតិ មានការផ្លាស់ប្តូររូបអនេក ដូចកលមាយាស្រីមានរូបល្អ គឺថាត្រង់តាមសេចក្តីពិតខ្លះ ពោលពាក្យ
រឹងរូស រឺក៏ជាទីស្រលាញ់ខ្លះ ធ្វើកាចឃោរឃៅ ពុំនោះធ្វើអាណិតអាសូរខ្លះ កំណាញ់ស្វិតស្វាញ ពុំនោះសោតទូលា
យជួយទ្រព្យជាដើមទុនខ្លះ ចំណាយទ្រព្យជានិច្ចពុំនោះសោតទៀត ប្រមូលកៀរគររតនវត្ថុ និង ទ្រព្យសម្បត្តិអោយ
ច្រើនខ្លះ។
លុះចចកទមនកៈមេប្រាជ្ញមេខិល ពោលវាចាលួងដោយទឹកប្រយោគសំដី ប្រាប់ក្តី ហេតុផលអោយស្ងប់ក្សេមក្សា
ន្តហើយ បិង្គលកៈត្រលប់តាំងខ្លួនដូចធម្មតាដើម ចូលទៅឋិតនៅលើរាជបល្លង្គសីហសនៈវិញ។ ទមនកៈប្រកបតា
មក្តីប្រាថ្នាហើយ មានចិត្តរីករាយសប្បាយក្រៃលែង ស្រែកអោយសព្ទសាធុការពរដល់ស្តេចចតុប្បាទថា៖ «បពិត
មហារាជ សូមព្រះអង្គមានជ័យសិរីមង្គលគ្រប់ប្រការ សូមសុភមង្គល ផ្តល់ក្តីសុខចំរើនដល់សព្វសត្វក្នុងសាកល ពិភពផ្ទៃក្រោមតទៅ!» ចចកជូនពររួចហើយចូលទៅកាន់ទីឋានខ្លួន សុខសប្បាយដូចប្រក្រតីដើមហោង។
កាលនោះ មហាបណ្ឌិតវិស្ណុសម៌ន៍ ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយមុនបញ្ចប់ថា «ការបំបែកមិត្តនេះ ដែល
ទ្រង់ទាំងឡាយបានត្រងត្រាប់ស្តាប់តាំងពីដើមដល់ចុង សន្មតថាចប់អស់អាថិសេចក្តីត្រឹមប៉ុណ្ណេះហើយ។ ព្រះរាជ
បុត្រទាំងឡាយត្រាស់តបវិញថា «យើងខ្ញុំទាំងអស់គ្នា បានស្តាប់កថាវិចិត្រដោយក្តីជ្រះថ្លាក្រៃលែង បានក្តី សុខកាយ
សប្បាយចិត្តអិតអុបមា»។ មហាបណ្ឌិតវិស្ណុសមន៍ក្រាបទូលបញ្ជាក់ថា «សូមទ្រង់គ្រប់ព្រះអង្គ បានប្រកបដោយពរ
នេះតទៅ៖
១៨៤ សូមអោយការបំបែកមិត្រនេះ មានចំពោះតែទីលំនៅសត្រូវរបស់ទ្រង់ទាំងឡាយចុះ ទុរជនខិលខូចចិត្តអា
ក្រក់សាមាន្យ សូមព្រះកាលចាប់កាច់កបំផ្លេចបំផ្លាញ នាំយកទៅកាន់ទីវិនាសហិនហោចខ្លោចផ្សាអស់រលីងរាល់ៗ
ថ្ងៃកុំបីខាន សូមមហាជនតាំងនៅដោយការបរិបូណ៌ព្រមដោយសេចក្តីសុខចំរើនគ្រប់ប្រការ ជាអនេក អនន្តអស់
កាលជានិច្ចនិរន្តរ៍ និងសូមកុលបុត្រយុវជនទាំងឡាយ មានចិត្តរីករាយ ជ្រះថ្លាចំពោះមធុរកថាជាទីមនោរម្យក្នុង
លោកនេះគ្រប់ទិនទិវារាត្រីទៅហោង។
កថាសង្រ្គោះទី២ ឈ្មោះការបំបែកមិត្ត មានមកក្នុងហិតោបទេស
ចប់តែប៉ុណ្ណេះ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ