ពន្លឺនៃជីវិត
ឆាកជិវិតមនុស្សយើងប្រៀបបានទៅនឹងពន្លឺភ្លើងទៀនដែលគេដុតបំភ្លឺភាពងងឹតនៃកូនខ្ទមតូចមួយអញ្ជឹង។ ទៀនមួយដើមអាចបំភ្លឺបានយូរប៉ុណ្ណាទៅ? វាប្រាកដណាស់ដែលថាវានឹងរលត់ពន្លឺនៅវេលាសមរម្យណាមួយជាក់ជាមិនខានឡើយ។ យ៉ាងណាមិញជិវិតនៅលើលោកា លោកិយយើងនេះក៏មិនខុសគ្នាដែរណា គង់តែនឹងរលត់សង្ខារគ្រប់ៗគ្នានឹង ទាស់ត្រង់ថាវាយូរឬក៏ឆាប់ ហើយមានន័យកំរិតណាមិនអញ្ចឹងឬ? ទៀនមួយដើមអាចឆេះអស់បានរលត់ឬ អាចរលត់ពាក់កណ្តាលទីដោយសារគេលែងត្រូវការ ឬអាចដោយសារកម្លាំងនៃវាយោរបក់បោកឲ្យរលត់ក៏ថាបានដែរ តែដឹងតែត្រូវរលត់ មិនអាចឆេះរហូតទេណា ។ ជិវិតយើងក៏ចឹងដែរជួនកាលក៏ចាស់ស្លាប់ ហើយជួនកាលក៏ស្លាប់ទាំងនៅក្មេងខ្ចីក៏ថាបានដែរមើលមិនឃើញ ថាមិនត្រូវ ទាយក៏មិនដឹងដែរ។ អញ្ចឹងហើយសូមធ្វើឲ្យជិវិតអ្នកប្រកបដោយអត្ថន័យណា។ ត្រូវធ្វើជិវិតឲ្យសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹមនឹងជំនឿជាក់លើខ្លួនឯង កុំបោះបង់ក្តីប្រាថ្នាណា តែកុំសប្បាយខុសផ្លូវណា ហើយសូមចងចាំជានិច្ចថាវាយោរនឹងតាមយារយីអ្នកគ្រប់វេលា។ កុំបណ្តោយខ្លួនតាមវាយោរណា។ ខំតស៊ូទៅមុខជានិច្ចណា៕
បត់បែនតាមផ្លូវ
នៅលើវិថីដែលបត់បែនវាពិតជាមានការលំបាកណាស់ក្នុងការដើរឱ្យត្រង់។តើវាចាំបាច់ឬទេសំរាប់ការដើរឱ្យត្រង់នៅលើផ្លូវកោង?
ជនដែលចេះបត់បែនសម្របសម្រួលគឺជាមនុស្សឆ្លាត
អ្នកដែលចចេសរឹងរូសហៅថាមនុស្សល្ងង់
មិនត្រូវបង្ខំខ្លួនឯងឱ្យធ្វើទង្វើដែលចិត្តមិនចង់ធ្វើនោះទេ
ត្រូវចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង
តម្រង់ខ្លួនដើរតាមសភាពផ្លូវវាប្រសើរជាងការតម្រង់ផ្លូវឱ្យស្របដំណើរ។
ចូរដើរដោយអង់អាចមិនបាចខំប្រឹងកែប្រែអ្វីដែលយើងមិនអាចកែប្រែបាន។
ធម្ម ជាតិបានកំណត់ច្បាស់លាស់ណាស់ អ្វីដែលយើងគ្មានសមត្ថភាពនឹងធ្វើគួកុំធ្វើហើយចៀសឱ្យឆ្ងាយពីវា បើយើងមិនចង់ឃើញវាទេនោះ។
មិន មែនបំបាក់ទឹកចិត្ត តែគ្រាន់តែចង់បង្ហាញនូវអ្វីដលជាបទពិសោធន៍ដែលខ្ញុំ ធ្លាប់ជួបប្រទះ ធ្លាប់ឆ្លងកាត់តែប៉ុណ្ណោះ។ បើទោះជាត្រូវឬ មិនត្រូវអាស្រ័យលើអ្នកខ្លួនឯងយកទស្សនៈនេះទៅត្រិះរិះ វិភាគចុះ។
ចាប់ផ្តើមក្តីសុបិន្ត
បើចង់ទទួលទានផ្លែក្រូចអ្នកត្រូវតែដាំដើមក្រូចព្រោះថាដាំដើមអ្វី វារមែងទទួលបានផ្លែហ្នឹង។
បើអ្នកមិនបណ្តុះក្តីប្រាថ្នារបស់អ្នកនៅថ្ងៃនេះទេ
ថ្ងៃស្អែកអ្នកនឹងនៅតែគ្មានគោលដៅដដែល។
ចាប់ផ្តើមកសាងក្តីសង្ឃឹមនិងបំណងប្រាថ្នាភ្លាម
នោះអ្នកនឹងសំលឹងឃើញគោលដៅយ៉ាងច្បាស់។
កុំបោះបង់ចោលគោលដៅរបស់អ្នក
ទោះជាយ៉ាងណាត្រូវសំលឹងវាឱ្យជាប់
ហើយខិតខំសិតសាងតាំងចិត្តឱ្យមាំមោះមុត
ក្តាប់យកក្តីប្រាថ្នាក្នុងដៃហើយប្រឹងតស៊ូដើរឆ្ពោះទៅមុខ
សំដៅគោលដៅតែមួយគត់កុំរារែកឡើយ ។
ធាតុពិតនៃជីវិត
ធម្មជាតិបានបង្កើតសភាវៈគ្រប់យ៉ាងឱ្យប្រកបដោយហេតុនិងផល។បើមានធាតុញី ត្រូវមានធាតុឈ្មោលដើម្បីជាគូនឹងគ្នាប្រកបដោយសេចក្តីសុខ។
មានធាតុភ្លើងហើយ ចាំបាច់ត្រូវមានធាតុទឹកដើម្បីមកពន្លត់ធាតុភ្លើងនោះ។
បើមានភាពងងឹត គឺត្រូវមានពន្លឺដើម្បីមកបំភ្លឺភាពងងឹតអន្ធការ ។
ថ្ងៃរះក៏គង់លិចទៅវិញ, ផ្ការីកហើយរមែងរុះរោយតាមកាលវេលា។
មានកើតរមែងមានស្លាប់ទៅវិញ, ជាសញ្ញាណនៃជីវិត។
ជួបហើយក៏ព្រាត់ , ព្រាត់ហើយក៏ជួប។
ទាំងនេះជាក្រិត្យក្រមរបស់ធម្មជាតិ មិនអាចប្រកែកបានឡើយ។
សត្វបក្សីហោះហើរចាកចោលសម្បុកនាវេលាព្រហាមសូរិយារះ រមែងវិលវៃចូលទ្រនំនិន្ទ្រាវិញនាវេលាសូរិយាអស្តង្គត។
មាន ជួបរមែងមានបែក, គ្មានការជួបជុំណាស្ថិតស្ថេរជាអមតៈនោះទេ ។ ជីវិតដែលកើតមកហើយរមែងរលត់ទៅវិញ ប្រៀបបាននិងសូរិយារះហើយក៏លិចវិញ ពន្លឺទៀនក៏គង់អស់រស្មីនាវេលាសមស្របណាមួយ។
ឆាក ជីវិតប្រដូចបាននឹង ទឹកទន្លេរដែលហូរចាក់ទៅឆ្ងាយសែនឆ្ងាយមិនអាចនឹងត្រលប់ក្រោយបាន ឡើយ។ វាគឺជាច្បាប់របស់ធម្មជាតិមិនអាចនឹងកែប្រែបានឡើយ។ កើតហើយត្រូវស្លាប់ទៅវិញជាក់ជាមិនខាន។ ចូរចងចាំ ហើយព្យាយាមធ្វើខ្លួនឯងឱ្យទៅជាទឹកទន្លេរដ៏ល្អបរិសុទ្ធដែលហូរចាក់ ទៅដល់ទីណាក៏មានគេទទួលស្វាគមន៍រាក់ទាក់គ្រប់ទីកន្លែង ។ មិនត្រូវមណ្តោយខ្លួនឱ្យស្អុយរលួយតាមសំរាមដែលហូរចូលទឹកទន្លេរ នោះទេ ។ ត្រូវធ្វើខ្លួនជាប្រយោជន៍ដល់ដ៏ទៃជនណាដែលខ្លួនប្រទះ ។ យ៉ាងហោចណាស់កេរ្ត៍ឈ្មោះអ្នកនឹងមិនបាត់បង់តាមរូបកាយអ្នកឡើយ ។ អ្នកនឹងហូរចូលក្នុងសមុទ្រយ៉ាងស្ងប់សុខនឹងប្រកបដោយកិតកត្តិយស ។ អ្នកនឹងត្រូវគេចងចាំជារៀងរហូត ។ តែបើសិនជាទង្វើដែលអ្នកបានប្រព្រឹត្តហើយមិនធ្វើឱ្យគេពេញចិត្ត នឹងទទួលយកនោះទេ កុំព្យាយាមបង្ខំឱ្យគេទទួលយកទាំងកំរោល ចូរប្រាកដជាក់ក្នុងចិត្តថាអ្នកត្រូវតែដើរមាគ៌ាដ៏ត្រឹមត្រូវ ហើយព្យាយាមបង្ហាញគេឱ្យទទួលបន្តិចម្តងៗដោយខ្លួនគេផ្ទាល់ ។ ព្រោះថាការបង្ខិតបង្ខំជនណាម្នាក់ឱ្យធ្វើនូវទង្វើដែលចិត្តគេ មិនដែលចង់ធ្វើទាល់តែសោះនោះ លទ្ធផលដែលទទួលបានគឺស្មើនឹងសូន្យ ។ តែបើកាលណាដែល គេមើលឃើញភាពល្អស្រស់បំព្រងនៃទង្វើទាំងនោះហើយ គេគង់នឹងផ្លាស់ប្រែគំនិតវិលមករកអ្នកវិញជាក់ជាមិនខានឡើយ ។ ចូរកុំអាក់អន់ឬសើចចំអកដល់គេ ចូរផ្តល់គតិដ៏មានតម្លៃដល់គេសំរាប់ជាចន្លុះបំភ្លឺចិត្តគេឱ្យស្វែងរក មាគ៌ាដ៏ត្រឹមត្រូវ ។ អ្នកនឹងក្លាយជាទន្លេរមាសដ៏ពិសិដ្ឋ ដែលនឹងស្ថិតនៅជាប់ជានិច្ចក្នុងការចងចាំរបស់ដទៃជនគ្រប់រូបជាក់ជា មិនខានឡើយ ៕
ភាពជោគជ័យចាក់គ្រិះលើភាពបរាជ័យ
នរណាខ្លះដែលមិនធ្លាប់យំ?នរណាខ្លះដែលមិនធ្លាប់បរាជ័យ?
តើមានរណាខ្លះដែលមិនដែលជោគជ័យ?
គ្មាននរណាម្នាក់ដែលតែងតែជោគជ័យមួយជិវិតទេ,
ហើយក៏គ្មាននរណាម្នាក់បរាជ័យមួយជីវិតដែរ។
គ្មានជនណាម្នាក់អាចចៀសផុតពីភាពបរាជ័យបានឡើយ។
ភាព បរាជ័យគឺជាឱកាសមាសសម្រាប់ឱ្យយើងធ្វើអភីវឌ្ឍន៍គំនិតខ្លួនឯងឱ្យ ឆ្លាតជាងពេលមុន។ បើអ្នកបរាជ័យអ្នកគ្រាន់តែធ្លាក់ចុះក្រោម ក៏ប៉ុន្តែអ្នកអាចស្វែងរកកំហុសនៃការធ្លាក់របស់អ្នកវិញហើយងើប ឱ្យរហ័ស រួចលោតឱ្យខ្ពស់ ឡើងវិញ។
មិន ត្រូវមានការខ្មាសអៀននឹងទទួលយកភាពបរាជ័យនិងកំហុសរបស់ខ្លួនទេ ព្រោះវានឹងធ្វើឱ្យអ្នកក្លាយជាមនុស្សថ្មីដែលឆ្លាតជាងមុន។
បរាជ័យ មិនមែនជាកំហុសរបស់អ្នកទេ តែវាជាមេរៀនមួយ មានន័យថាបរាជ័យម្តងអ្នកនឹងទទួលបានមេរៀនមួយ តើវាមិនជាការប្រសើរទេឬដែលយើងត្រូវរៀនឱ្យបានច្រើនមុននឹង ទទួលបាននូវការជោគជ័យមួយ?
បើគ្មានភាពបរាជ័យក៏ ភាពជោគជ័យដ៏ត្រចះត្រចង់មិនអាចលេចឡើងមកដែរពីព្រោះជោគជ័យគឹត្រូវតែកើតចេញពីគ្រិះនៃភាពបរាជ័យ។
ទស្សនវិទូ ដ្យូសែន
ស៊ីនិកជាសាលាទស្សនវិទូក្រិកមួយដែលត្រូវបានបង្កើតឡើងក្នុងកំឡុងពាក់កណ្តាលស.វទី៤មុនគ.ស។ ដ្យូសែន ត្រូវបានចាត់ជាស្ថាបនិកនៃសាលានេះ។ ពួកស៊ីនិកមានរបៀបរស់នៅមិនចុះសម្រុងជាមួយសង្គម ពីព្រោះពួកគេគិតថាអារ្យធ៌មជាមួយនិងបាបធ៌មរបស់វាគ្រាន់តែ ជាភាពអធម្មជាតិណិងសិប្បនិម្មិត និងថាវាគួរឱ្យមើលងាយ។ ពួកគេរស់នៅតាមបែបធម្មជាតិសាមញ្ញ ហើយពួកគេពោលថា សុភមង្គលអាចទទួលបានតាមរយៈការគ្រប់គ្រាន់ដោយខ្លួនឯង។ដ្យូសែនបានចំអកឡក ឡឺយឱ្យរាល់ទំនៀមទំលាប់មនុស្សលោក។ គាត់ពុំដែលងួតទឹកសម្អាតខ្លួនហើយស្លៀកពាក់កន្ទបស្មោគគ្រោក ដេកនៅលើដីទទេ ស៊ីអាហារគួរឱ្យខ្ពើម ឬក៏ប្រព្រឹត្តអំពើមិនសមរម្យជាសាធារណៈ ។ លោករស់នៅដូចសត្វឆ្កែ ហើយបដិសេធចោលរាល់ភាពស្រណុកសុខស្រួលទាំងឡាយ។
ក្នុងពេលធ្វើដំណើរទៅ កោះអេជីណា ដ្យូសែនត្រូវបានចោរសមុទ្រចាប់និងនាំយកទៅលក់ជាទាសករនៅកោះ គ្រីទី។ នៅពេលគេសួរថាតើប្រទេសលោកជាប្រទេសអ្វី លោកបានឆ្លើយថា ខ្ញុំជាពលរដ្ឋពិភពលោក។
យោងតាមនិទានមួយបាន ដំណាលថា ដ្យូសែនបានដើរកាត់ទីក្រុងអាថែនទាំអកណ្តាលថ្ងៃដោយកាន់ចង្កៀងបំភ្លឺ ហើយថាលោកកំពុងស្វែងរកបុរសស្មោះត្រង់ម្នាក់។ ដ្យូសែនខ្វល់ខ្វាយតែរឿងអនុវត្ត ហើយពុំបានបង្កើតប្រព័ន្ធទស្សនវិជ្ជាទេ។
នេះជាពុំនោលខ្លះៗរបស់គាត់ ៖
* ឆ្កែ និងទស្សនវិទូធ្វើអំពើល្អក្រៃលែងនិងទទួលបានរង្វាន់តិចបំផុត។
* ខ្ញុំបាននបោះបង់កែវរបស់ខ្ញុំនៅពេលដែលខ្ញុំឃើញក្មេងយកដៃក្បង់ទឺកផឹកនៅឯស្នូកទឹក។
*
ព្រះអាទិត្យចាំងពន្លឺចូលក្នុងបង្គន់តែមិនអាចធ្វើឱ្យស្អុយកខ្វក់ដល់បង្គន់ឡើយ។
…..
0 comments:
Post a Comment