http://km.wikipedia.org/wiki/%E1%9E%9F%E1%9E%BC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%8F
នៅក្នុងទស្សនវិជ្ជាការសិក្សាអំពីចរិយាមារយាទគឺមែកធាងនៃក្រម
សីលធម៌ដែលធ្វើការសែ្វងរកដើម្បីយល់ដឹងនូវសម្បត្តិនៃក្រមសីល
ធម៌របស់ធម្មជាតិហើយ គ្រិះនៃសីលធម៌ អាកប្បកិរិយា ហើយនិង
សុភនិច្ឆ័យ។
ការសិក្សាអំពីចរិយាមារយាទគឺជាផ្នែកមួយនៅក្នុងចំនោមមែកធាង
ទាំងបីនៃក្រមសីលធម៌ជាទូទៅដែលបានទទួលស្គាល់ដោយអ្នក
ទស្សនវិជ្ជាជាច្រើនរូប និងមានការចាប់ផ្តើមនៃទ្រឹស្តីក្រមសីលធម៌
ដទៃផ្សេងទៀត ហើយនិង ការអនុវត្តក្រមសីលធម៌។ ទ្រឹស្តីក្រម
សីលធម៌ និងការអនុវត្តក្រមសីលធម៌ដែលធ្វើអោយទាក់ទាញ
នៃក្រមសីលធម៌បាន។ ការសិក្សាអំពីចរិយាមារយាទបានទទួល
ការចូលរួមគិតពិចារណានិងមតិយោបល់ពីបណ្ឌិតខាងទស្សនវិជ្ជា
ជាច្រើនរូបនៅចុងពីរបីទសវត្សរ៍នេះ។
សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិក ការងាររបស់គាត់គឺ ការ
និយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺ
ជាវិធីសាស្រ្តរបស់សូក្រាត។ សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្ត
បង្រៀន។ វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរទៅកូនសិស្ស អំពី
អ្វី ដែលយើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនា
ក្នុងការសិក្សា។
ផ្លាតូ ជាទស្សនវិទូក្រិចបុរាណដែលបានរួមចំណែកបង្កើតនូវមូល
ដ្ឋានសម្រាប់ ទស្សនវិជ្ជាលោកខាង
លិចជាមួយគ្រូរបស់គាត់សូក្រាត និង សិស្សរបស់គាត់អារីស្តូត ។
ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នក
បង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមីនៅក្រុងអាតែន ដែល
ជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច។
នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់ចេះ
ស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នកគ្រូអោយបានខ្ជាប់ខ្ជួន
ព្រោះថាកាលណាបើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏
ល្អដែលសំដែងនូវអាកប្បកិរិយាជាកូនខ្មែរកូនអ្នកមានពូជ ។
ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវការសរ
សើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញ
ទៀតវាបានជួយលើកកិត្តិយសរបស់គ្រួសារទៀតផង។
ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ
អាចជាប់ទៅជាទម្លាប់ ហៅថា “ចរិតប្រក្រតី”។ ដូចយ៉ាងសម្ដី
គ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិត
គ្រោតគ្រាត។ ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះ
ចេញបានដោយកម្រ ដូច្នេះហៅថា “ចរិតប្រក្រតី”។
ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយអ្វី
ដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើដើម្បីក្លាយខ្លួនទៅជាមនុស្ស
ដែលពោពេញទៅដោយភាពជោកជ័យក្នុងជីវិត៕
Sunday, August 1, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment