Thursday, July 1, 2010

កំណាព្យ

កំនាព្យ​គឺ ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់... កើតចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។





ឧទាហរណ៍ ៖














កាច់​ធ្មុង​ច្រក​ស្មុក
ដើរ​ចូល​ក្នុង​ស្រុក
ធ្វើ​ឫក​អាចារ្យ
ភូត​ភរ​ប្រជាបាន​ច្រើន​កាលណាពាក់ធ្មុង​សង្ហារ

សាហាវ​លើសដើម។
ខ្មែរ​អឺយរឿងពិតខ្មែរ​តោង​ពិនិត្យគិតគ្រប់​ដង្ហើម
ខ្មែរបីលានប្លាយស្លាប់​ឈាមសើមៗកុំ​ភ្លេច​រឿង​ដើម

ស្នាដៃ​ប៉ុលពត។




​កំណាព្យ​កាព្យឃ្លោង​ ដូនតា​យើង​ប្រើ​សំគាល់ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និង សោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។





ឧទាហរណ៍៖







សូរិយាល្ងាចថ្ងៃ
សូរិយាល្ងាចថ្ងៃទន្សោងគោព្រៃរកស៊ីជើងភ្នំ។
ស៊ីតូចដោយតូចស៊ីធំដោយធំ
រកស៊ីជើងភ្នំ
ផឹកទឹកដងអូរ។
ស៊ីផឹករួចហើយ​ប្រជល់គ្នាវរសុទ្ធតែឡើងកអួតអាងកម្លាំង។




តួយ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖





  • ១​ - ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ





  • ២ - ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។





ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។តើកំណាព្យ​និងកម្រងកែវខុសគ្នាបែបណា? កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។





ឧទាហរណ៍៖





មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។





(ដក​ស្រង់​ពី​រឿង “មិនទាន់អស់ចង់”)

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ