Thursday, July 1, 2010

ល្បែងចោលឈូង





Chol chhoung.gif




ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្ស កំ លោះក្រមុំឬមនុស្សចំណាស់ៗ ប្រុសស្រឺទូ ទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែក គ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួក ៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាត​ពីគ្នា ប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូល​ចងរិតអោយតឹង​ណែនល្អ​ទុក​អោយ​មានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ ឈូងមាន ២បែប




  1. ឈូងច្រៀងរាំ

  2. ឈូងលោះខ្ញុំ



ឈូងច្រៀងរាំ


មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើ​ធ្លាក់​ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើ ចោល​ខុស​គេ​ចាត់​ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំ យកឈូងទៅ​ជូន​ខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយ​ច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាស ស្ងួន ទទួលឈូងទៅ»។ ពួ​ស្រី​ក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុច​ឈូង​នោះ​ទៅអោយប្រុសៗទទួយកហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រី វិញ។ បើពួកស្រីចាប់​ឈូង​បានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំ នាំឈូងទៅ​ជូនស្រីដោយ​ច្រៀង​ជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗ​គ្រប់​គ្នា​ទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូង​នោះទៅអោយ​ពួក​ស្រី​ៗទទួលយកទើប ផ្ដើមបោះតទៅទៀត។




ឈូងលោះខ្ញុំ




ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗ ទៅតាម ប្រាជ្ញា​របស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុក គេ តែង​ច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយ ទទួលឈូងបង» រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀង​ហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយ ពួក​ស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុស ណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោល​សំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែល ស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវ នៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះ ឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរ ត្រៀប ត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នា លេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែ ចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផងជាការ កំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។


Về Đầu Trang Go down

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ