Monday, August 2, 2010

រឿងភរិយាគោបាល និងសាយហាយពីរនាក់

ស្រីហិតោបទេស កថាទី៧
នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោ
កិយ និងមន្រ្តីកាន់ការជាទណ្ឌនាយក (មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះ
ថា៖

១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែត ដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែ
ងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។

១១៦ - ដោយការអោយរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន រឺដោយការ
ប្រើច្បាប់ចរិយាបង្គាប់ក៏មិនបាន ដោយពិតស្រ្តីភាព គឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។

១១៧ ស្រ្តីភាព ចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាត
ក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន រឺនៅក្មេងស្រលាងចោលភ្លាមមួយរំពេច ហើយរត់ទៅរើសរកប្រុសគំរក់តាម
ថ្នាល់ដែលអិតគុណ និងចរិយា។

១១៨ - ពិតប្រាកដណាស់! នារី សូម្បីដេកទេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើ
ដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះ
ជាកន្ទេល។

ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រលែងលេងជាទីរីករាយជាមួយ និងបុត្រទណ្ឌនាយកដោយកាមតណ្ហា។ កំពុង
តែរីករាយដោយក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកបុត្រទណ្ឌនាយកនោះទៅលាក់ទុកក្នុង
ជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើច លេងក្អាកក្អាយដោយក្តីប្រតិ
ព័ទ្ធ។ កាលនោះអែង គោបាលជាប្តីនាងនោះត្រលប់ពីឃ្វាលគោមកដល់។ ភរិយាគោបាលឃើញប្តីមកដល់ និយា
យខ្សឹបៗ និងទណ្ឌនាយកថា «នែលោកទណ្ឌនាយក! លោកកាន់តំបងមួយហើយដើរចេញទៅយ៉ាងរហ័យ ធ្វើអាកា
រហាក់ដូចជាក្រោធខឹងណាស់» និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម អែគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធ
ថា «ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ?» ភរិយាគោបាលឆ្លើយប្រាប់ថា «លោកទណ្ឌនាយក លោកខឹងនឹង
កូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង អិលូវខ្ញុំជួយ យកទៅលាក់ក្នុង
ជង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកមិនឃើញ ខឹងណាស់មុខក្រញូវ
ដើរចេញទៅវិញទៅ»។ ពេលនោះភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញ
ប្តីព្រោះថា៖

១១៩ - បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណនិងបរិភោគ
កាមអដ្ឋគុណ។
ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលថា «រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗដោយមិនដឹង
ខ្លួន» ដូច្នេះជាដើម (លេខ១១៤)។

ចចកករដកៈ ឆ្លើយឡើងថាៈ «អែងនិយាយនេះ តែងមានសេចក្តីពិតហើយ តែធ្វើដូចម្តេចហ៎ះ មេត្រីរាប់អានគ្នា
ទៅវិញទៅមកនៃសត្វទាំពីរនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្តេចទើប
អាចនឹងបំបែកគ្នាចេញបាន?។ ចចកទមនកៈឆ្លើយប្រាប់ថា «យើងរកអុបាយបំបែកអោយទាល់តែបាន ព្រោះថាៈ

១២០ កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ កិច្ចការនោះ គេមិនបាច់ប្រើកំលាំងព្យាយាមទេ
ព្រោះប្រើអុបាយដោយខ្សែកជាវិការៈនៃមាស ក្អែកសំលាប់ពស់វែកបាន»។ ចចកករដកៈសួរថា «ចុះរឿងនោះដូច
ម្តេច?» ចចកទមនកៈនិយាយរឿងនោះថា

កថាទី៨
រឿងក្អែកញីឈ្មោល និង ពស់
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើម ឈើនោះមានពស់វែកមួយ។ ពស់
នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ។ តមកក្អែកញីរកកល់ពងទៀតនិយាយទៅកាន់ប្តីថា អ្នកបងជាទីពឹង!
គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើអែទៀតអាស្រ័យនៅវិញ ព្រោះដើមឈើ
ជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូន
ចៅតពូជពង្សទៀតហើយ ព្រោះថា

១២១ - ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើប្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់
ទាំងអស់នេះ លោកថា សុទ្ធតែម្រឹត្យុអិតសង្ស័យឡើយ។

ក្អែកឈ្មោលនិយាយតបវិញថា «នែប្អូនសំលាញ់! ប្អូនកុំថប់អ្វីទុកងារអោយបង រឿងនេះ បងខំទ្រាំទល់ទុក្ខវេទនា
ចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយ អិលូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ»។
ក្អែកញីនិយាយ នឹងក្អែកឈ្មោលថា «ចុះអ្នកបងធ្វើដូចម្តេចទៅហ៎ះ បើពស់នេះវាមានកំលាំងខ្លាំង ជាងយើងម្លេះ?
អ្នកបងអាចហ៊ានទៅតនឹងវាបានរឺទេ?»។ ក្អែកឈ្មោលឆ្លើយថា រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅអោយស្ងៀមទៅ
ព្រោះថា៖

១២២ នរជនមានប្រាជ្ញា នរជននោះនោះឈ្មោះថាមានកំលាំង អែនរជនមិនមានប្រាជ្ញា នឹងមានកំលាំងមកពីណា!ចូរ
មើល សឺហៈជោរឡើងចាងត្រូវទន្សាយសំលាប់បាន។
ក្អែកញី សើចចំអកហើយសួរថា «ចុះរឿងនោះ តើដូម្តេច?» ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖
អានតស្រីហិតោបទេស កថាទី៨

ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ