Monday, August 2, 2010

រឿងពស់ និងកង្កែប

ស្រីហិតោបទេស កថាទី១១
នៅក្នុងអុទ្យានចាស់មួយ មានពស់មួយឈ្មោះមន្ទវិស។ ពស់នោះចាស់គ្រាំគ្រាណាស់ វារលូនទៅរកចំណីបានដោយ
លំបាក ហើយលបលាក់ខ្លួនទៅនៅមាត់ត្រពាំងមួយ។ កាលនោះ មានកង្កែបមួយក្រលេកទៅឃើញពីចំងាយ ក៏
ស្រែកសួរទៅថាៈ «នែបងពស់! ម្ដេចក៏បងមកនៅទីនេះមិនដើរទៅស្វែងរកចំណីអាហារ?»។ ពស់ចាស់នោះឆ្លើយ
ប្រាប់វិញថាៈ «ហៃអ្នកដ៏ចំរើន! ចូរអ្នកលោតទៅរកខ្លួនអែងចុះ សួរខ្ញុំជាអ្នកមានបុណ្យតិចតួចស្ដួចស្ដើង នេះតើមាន
ប្រយោជន៍អ្វី?»។ កង្កែបស្ដាប់ហើយ ចង់ដឹងរឿងរ៉ាវដើមទង អត់ទ្រាំមិនបាន ក៏សួរដេញដោលទៀតថាៈ «សូមរៀប
រាប់រឿងរ៉ាវដើមទងអោយអស់មកមើល»។ ពស់ចាស់ក៏ចា់ប់រៀបរាប់ថាៈ«នែអ្នកដ៏ចំរើនអើយ! នៅព្រហ្មបុរីមាន
ព្រាហ្មណ៏ម្នាក់ឈ្មោះកៅណ្ឌិន្យចេះចប់ត្រៃវេទ គាត់មានកូនប្រុសមួយឈ្មោះសុសីល អាយុ២០ឆ្នាំ មានគុណសម្ប
ត្ដិល្អគ្រប់យ៉ាង តែសំណាងអាក្រក់ ត្រូវខ្ញុំជាសត្វចិត្ដកាចសាហាវចឹកសំលាប់បង់ទៅ លុះគាត់ឃើញកូនគាត់ដេក
ស្លាប់ដូច្នេះ ក៏យំសោយសោក ដេកបំរះននៀលរហូតដល់បាត់ស្មារតីនៅលើផែនដី។ កាលនោះអែង ញតិសន្ដាន
ព្រៀងលានដែលនៅក្នុងក្រុងព្រហ្មបុរីទាំងប៉ុន្មានក៏បបួលគ្នាមកឈូឆរអឹងកងចូលមកអង្គុយជិតក្នុងទីនោះព្រោះថា៖

៦២ - ជនណា មិនលះបង់គ្នាចោលចូលមកអង្គុយជិតក្នុងកាលក្ដីអន្ដរាយ ក្នុងក្ដីវិនាស ក្នុងកាលទុរភិក្ស ក្នុងកាល
រាស្រ្ដបះបោរ ក្នុងទ្វារនៃព្រះរាជា និងក្នុងព្រៃស្មសាន ជននោះជាផៅពង្ស។

កាលនោះអែង មានព្រាហ្មណ៍អ្នកលាងបាបម្នាក់ឈ្មោះកបិលៈ ឃើញកៅណ្ឌិន្យយំសោយសោកបំរះននៀលខ្លាំង
ពេក ក៏និយាយបន្ទោសថាៈ «នែកៅណ្ឌិន្យចង្រៃ! អែងម៉េចក៏ល្ងង់អ្វីម៉្លេះ អ្នកណាគេដែលយំសំលាប់ខ្លួនដូច្នេះ អែង
ស្ដាប់មើលហ្ន៎៖

៦៣ -អនិច្ចធម៌ ទុកដូចជាមាតា អោបក្រសោបចិញ្ចឹមអ្នកបដិសន្ធិទុកក្នុងទ្រូង តាំងពីប្រថមម្ល៉េះ អែមាតាជាអ្នកប
ង្កើតនេះ មានក្នុងកាលជាខាងក្រោយទេ បើដូច្នេះតើអ្នកអែងខំយំសោយសោកធ្វើអ្វី?។

៦៤ - ព្រះរាជាភូមិបាលទាំងឡាយ ប្រកបដោយរេហ៍ពលសែន្យានុភាពយានពាហនៈ ទាំងឡាយច្រើនដល់ម្ល៉េះ អិលូ
វនេះ ស្ដេចទៅណាអស់ទៅហ្ន៎? ផែនប្រថពីឋិតថេរគង់នៅ រហូតមកដល់ថ្ងៃនេះជាសាក្សីនៃការព្រាត់ប្រាសព្រះរា
ជាទាំងឡាយនោះស្រាប់។

៦៥ - គួរសង្វេគណាស់! រាងកាយនេះកើតឡើងហើយក៏ដល់នូវវិការបែកធ្លាយទៅវិញ ការជួបជុំគ្នាកើតមានហើយ
ក៏ដល់នូវការព្រាត់ប្រាសគ្នាទៅវិញ សារពើវត្ថុទាំងឡាយ មានការកើតឡើង និងការបាក់បែកពុកផុយរលួយទៅវិញ
យ៉ាងនេះជាធម្មតា។

៦៦ - កាយនេះ រលត់រលាយទៅគ្រប់ខណៈ កាលកំពុងរលាយទៅ បុគ្គលកំណត់មើលមិនឃើញទេ ដូចឆ្នាំងជាវិ
ការនៃដីដែលគេដុតមិនល្អ ឋិតនៅលើទឹករលាយបន្ដិចម្ដងៗ ដល់បែកបាក់ហើយទើបគេមើលឃើញច្បាស់។

៦៧ មរិត្យុតែងដើរចូលទៅជិតសត្វរាល់ៗថ្ងៃ អែសត្វដែលគេនាំចូលទៅរកទីសំលាប់ កាន់តែជិតសេចក្ដីស្លាប់រា
ល់ជំហានជើង។

៦៨ - អនិច្ចាធម៌ យោវនវ័យ រូប ជីវិត ការសន្សំកពូនទ្រព្យអិស្សរិយយស ការនៅរួម មួយអន្លើដោយជនជាទីស្រ
លាញ់ ទាំងអស់នេះបណ្ឌិតមិនវង្វេងភ័ន្ដរហូតដល់កើតអុបាទានប្រកាន់ស្អិតយ៉ាងនេះទេ។

៦៩ - កំណាត់មួយ និងកំណាត់មួយទៀត រមែងរសាត់ទៅជួបគ្នាក្នុងមហាសមុទ្រ លុះបានកប់ប្រសព្វជួបគ្នាហើយ
ក៏ឃ្លាតឃ្លាព្រាត់ប្រាសគ្នាទៅវិញយ៉ាងណា ការជួបរួមគ្នានៃជនដែលកើតមកក្នុងលោកនេះ ក៏យ៉ាងនោះដែរ។

៧០ - មែនពិត អ្នកដំណើរទាំងឡាយចូលទៅឈប់សំរាកកម្លាំងក្រោមម្លប់ដើមឈើ ហើយថិតនៅជួបជុំគ្នារហង់
លុះឈប់សំរាកកំលាំងរួចហើយ ធ្វើដំណើរតទៅទៀត មានអុបមាយ៉ាងណា ការជួបជុំនៅរួមគ្នានៃជនដែលកើត
មកក្នុងលោកនេះ ក៏យ៉ាងនោះដែរ។

៧១ - រាងកាយយើងនេះ ធម្មជាតិនិមត្ដិដោយធាតុទាំង៥ យ៉ាង ហើយបែកធ្លាយត្រលប់ទៅកាន់ធាតុទាំង ៥យ៉ាងវិ
ញជាធម្មតា បើដូច្នេះតើយើងមកយំសោយសោកក្នុងរឿងរាងកាយនេះធ្វើអ្វី?

៧២ - ដរាបសត្វលោកណាធ្វើសម្ព័ន្ធជាមួយញាតិសន្ដានជាទីស្រលាញ់ទុកក្នុងចិត្ដ ដ៏រាបនោះ ឈ្មោះថាកប់ទុកនូវ
បន្លាគឺសេចក្ដីសោកក្នុងចិត្ដស្រេចទៅហើយ។

៧៣ - ការនៅជួបជុំគ្នារហូតដល់ទីបំផុតនេះ មិនមានអ្នកណាមួយបានសោះ កុំថាឡើយដល់ញាតិសន្ដាន សូម្បីតែ
រូបរាងកាយខ្លួនអែងភាគណាមួយ ក៏អិតមាននរណាមួយបានដែរចាំបាច់និយាយថ្វីដល់ញាតិសន្ដានដែលនៅក្រោយ
ពីកាយ។ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងនៃលោកឡង់សឺរ៉ូមានគាថាលើសដូច្នេះគឺ ការស្វែងរកការជាប់
លាប់ក៏នៅក្នុងជីវិតមនុស្ស និងការស្វែងរកការជាប់លាប់ដើមចេកក៏អិតប្រយោជន៏ដូចគ្នា ដូចគេចង់អោយក្រពេញ
ទឹកថិតថេរយូរដូច្នោះដែរ)

៧៤ - មែនពិត ការនៅជួបជុំគ្នា ឈ្មោះថាអោយកំណើតដល់ការព្រាត់ប្រាស់គ្នាវិញ អែកំណើតក៏ឈ្មោះថានាំមក
នូវមរិត្យុ ធម៌នេះមិនមានបុគ្គលណាមួយកន្លងបានឡើយ។

៧៥ - ការសាបសូន្យទៅនៃការជួបជុំជាទីរីករាយនេះលឿនភ្លែតទៅមួយអន្លើដោយជនជាទីស្រលាញ់ទាំងឡាយ
ជាធម៌ទារុណក្រៃលែងណាស់ ដូចជាការបញ្ចុះអាហារស្លែងដ៏អាក្រក់ក្រៃលែងដូច្នោះដែរ។

៧៦ - ខ្សែទឹកក្នុងស្ទឹងទាំងឡាយ តែងហូរទៅៗ ហើយកាន់យកសំណាត់ទៅជាមួយផង មិនដែលត្រលប់ថយក្រោយ
វិញទេ គ្រប់ៗកាល មានអុបមាយ៉ាងណា យប់នឹងថ្ងៃ ក៏ចាប់ឆក់យកនូវអាយុនៃសត្វទាំងឡាយហើយទៅមិនត្រល
ប់ថយក្រោយវិញគ្រប់ៗកាល មានអុបមេយ្យយ៉ាងនោះដែរ។

៧៧ - ក្នុងសំសារវដ្ដនេះ ការនៅជួបជុំមួយអន្លើដោយជនជាទីស្រលាញ់ណាដែលមានរស គឺសេចក្ដីសុខនៅជាខាង
ដើម ការនៅជួបជុំមួយអន្លើដោយជនជាទីស្រលាញ់នោះ ក៏ចងជាប់ជាមួយនឹងនឹមនៃសេចក្ដីទុក្ខ ព្រោះការជួបជុំ
នោះមានការព្រាត់ប្រាសនៅក្នុងទីបំផុត។

៧៨ - ហេតុនេះអែងបានជាសប្បុសទាំងឡាយមិនប្រាថ្នានូវការជួបជុំមួយអន្លើដោយ ជនជាទីស្រលាញ់ ព្រោះមិន
មានថ្នាំរក្សាចិត្ដដែលមុតដោយដាវគឺសេចក្ដីព្រាត់ប្រាសអោយ សះស្បើយបានឡើយ។

៧៩ - អំពើជាកុសលទាំងឡាយ (ដូចស្វមេធៈ) ដែលព្រះបាទសគរៈ (ព្រះរាជាក្នុងសម័យបុរាណដែលសូមព្រះគង្គា
អោយហូរចេញមកពីឋានសួគ៌) និងព្រះរាជាទាំងឡាយដទៃបានធ្វើហើយដោយប្រពៃ អំពើជាកុសលទាំងឡាយ
នោះអែង ក៏ដល់នូវការប្រល័យអស់រលីង។

៨០ - កាលបើគិតហើយគិតទៀត នូវអំណាចមរិត្យុដែលមានជាអាជ្ញាដ៏អាក្រក់ ក្រៃលែងនេះ សេចក្ដីព្យាយាម
ប្រឹងប្រែងទាំងអស់នៃមនុស្សសូម្បីជាអ្នកប្រាជ្ញាក៏ថមថយចាញ់ដៃ ប្រៀបដូចខ្សែពានជាវិការៈនៃស្បែកដែលទទឹក
ដោយទឹកភ្លៀង។ (ហិតោបទេសសេចក្ដីប្រែ ជាភាសាបារាំងនៃលោកឡង់សឺរ៉ូមានគាថាលើសដូច្នេះគឺ ការយំសោ
យសោកចំពោះព្រះរាម ជាបុត្រព្រះរាយុ នៃព្រះវរមាតាបិតានឹងប្រយូរវង ដែលស្រលាញ់ព្រះ នាំធ្វើអោយព្រះរាម
ខានបានថានសួគ៌ ដោយការសំរក់ទឹកព្រះនេត្រយំសោយសោកដល់ព្រះអង្គនេះអែង)

៨១ - នរជនសូម្បីវិរបុរសដែលចូលទៅចាប់បដិសន្ធិ ទៅកាន់គភ៌ក្នុងបថមរាត្រីណា ចាប់តាំងពីបឋមរាត្រីនោះមក
វីរបុរសនោះដើរត្រង់រឿយចូលទៅកាន់មរិត្យុរាល់ៗថ្ងៃ។

បើដូច្នោះ ចូរអ្នកពិចារណាមើល សំសាវដ្ដនេះចុះ សេចក្ដីសោកនេះ ជាគ្រឿងចំរើននៃមោហៈទេតើ ចូរមើលហ៎ៈ!

៨២ - ថាបើសេចក្ដីព្រាត់ប្រាសជាហេតុនៃសេចក្ដីសោក មិនមែនមោហៈជាហេតុទេ ហេតុអ្វីថ្ងៃដែលកន្លងទៅៗ
សេចក្ដីសោកក៏មិនចេះតែចំរើនឡើងៗរាល់ថ្ងៃទៅហៈ?។ (ហិតោបទេសសេចក្ដីប្រែ ជាភាសាបារាំងនៃលោកឡ
ង់សឺរូមានគាថាលើសដូច្នេះគឺ បើមិនដូច្នេះមិនគួរគិតដល់លោកនេះឡើយ ការសោយសោកយ៉ាងនេះ ទុកជាសំដែ
ងអោយឃើញមោហ៍បាំងពិតតែម្ដង)

នែអ្នកដ៏ចំរើនអើយ! ចូរធ្វើចិត្ដអោយស្ងប់លះលែងនិយាយពីសេចក្ដីសោកនេះអោយស្រលះទៅ ព្រោះថា

៨៣ - សេចក្ដីសោកធ្ងន់ខ្លាំងណាស់ ទុកដូចជាសរដែលបាញ់មកមុតចំសាច់ឈឺជាងគេ ហើយជាធម្មជាតិត្រូវតែធ្លា
ក់ចុះមក មិនចាំបាច់សព្វសត្វគ្រប់គ្នាដឹងខ្លួនមុនទេ ការប្រហារបំបាត់សេចក្ដីសោកនេះមានតែការមិនគិតមួយទេ
ដែលទុកជាមហាអោសថទិព្វជួយរក្សាបាន។ កាលបានស្ដាប់ពាក្យព្រាហ្មណ៍កបិលៈដូច្នេះហើយ ព្រាហ្មណ៍កៅណ្ឌិន្យ
ក៏ដូចជាភ្ញាក់ខ្លួនព្រើត ក្រោកឡើងហើយនិយាយថាៈ «អិលូវនេះ ការនៅក្នុងផ្ទះនរកល្មមប៉ុណ្ណឹងហើយ ខ្ញុំទៅនៅ
ព្រៃប្រសើរជាង»។ ព្រាហ្មណ៏កបិលៈនិយាយតទៅទៀតថាៈ

៨៤ - ការនៅក្នុងព្រៃ មានទោសកើតឡើងច្រើនប្រការដល់ជនដែលប្រកបដោយរាគ នៅក្នុងផ្ទះ ការផ្ទញ់ផ្ទាល់
អិន្រ្ទិយទាំង៥ប្រការ ក៏ឈ្មោះថាប្រពៃបំពេញតបៈបានដែរ ជនណាមិនប្រព្រឹត្ដកម្មលាមក ផ្ទៃនៃជននោះដែលមា
នរាគៈរំលត់ហើយក៏ឈ្មោះថាជាតបោវ័នព្រៃបំពេញតបៈបាន។

៨៥ - បុគ្គលមានសេចក្ដីទុក្ខ ចង់ប្រព្រឹត្ដធម៌ ត្រេកអរពេញចិត្ដនៅក្នុងអាស្រមណាមួយ ហើយធ្វើចិត្ដិអោយមាន
មេត្ដាផ្សាយស្មើភាគទូទៅដល់សព្វសត្វទាំងឡាយ ក៏ឈ្មោះថាប្រព្រឹត្ដធម៌បាន ព្រោះថា ភេទខាងក្រៅមិនមែនជា
ហេតុនៃធម៌ទេ។

៨៦ - ជនណា មានភោជនគ្រាន់តែញ៉ាំងជីវិតអោយប្រព្រឹត្ដទៅ មានមេថុនគ្រាន់តែបណ្ដុះពូជ មានវាចាសំរាប់តែ
ពោលពាក្យសច្ចៈជននោះឈ្មោះថាកន្លងផុតនូវអុបស័គ្គដ៏លំបាកបានហើយ។

៨៧ - ម្នាលបាណ្ឌុបុត្រ! អាត្មាយើងនេះទុកជាស្ទឹង ដ៏មានការសង្រួមជាកំពង់បុណ្យ(បុណ្យតិថិ) មានពាក្យសច្ចៈជា
ទឹក មានសីលជាត្រើយ មានករុណាជារលក អ្នកអភិសេក គឺចូលមុជក្នុងស្ទឹងគឺអត្ដភាពនេះចុះ អន្ដរាត្មាគឺចិត្ដខាង
ក្នុងមិនមែនបរិសុទ្ធបានដោយទឹកទន្លេទេ។

៨៨ - សំសារវដ្ដនេះ អិតខ្លឹមសារទេ កើតឡើងពេញដោយអុបទ្រពចង្រៃ គឺទុក្ខវេទនាដែលកើតពីកំណើត មរិត្យុ
ជរា និងព្យាធិជនណាមួយលះបង់សំសារវដ្ដនេះបាន ទើបបានសេចក្ដីសុខ។

៨៩ - ក្នុងលោកនេះមានតែសេចក្ដីទុក្ខមួយចំណែកពិត មិនមានសេចក្ដីសុខទេ ដំណើរនេះ បុគ្គលកំណត់ឃើញ
ជាក់ច្បាស់ណាស់ព្រោះថា កាលបានជួយការពារបុគ្គលដែលមានសេចក្ដីទុក្ខអោយរួចស្រលះហើយ ទើបគេសំ
គាល់ថាមានសេចក្ដីសុខបាន។

កៅណ្ឌិន្យនិយាយសរសើរកបិលៈ «អ្នកនិយាយនេះពិតជាត្រឹមត្រូវណាស់»។ តាំងពីកាលនោះមក ខ្លួនខ្ញុំ(ពស់) ត្រូវ
កៅណ្ឌិន្យដែលសោយសោកនេះដាក់បណ្ដាសាថា តាំងពីថ្ងៃនេះតទៅ អែងត្រូវៗទៅជាពាហនៈកង្កែបកុំខានឡើ
យ»។ លំដាប់តមកព្រាហ្មណ៍កបិលៈនិយាយលួងលោមបន្ថែមទៀតថាៈ «អីលូវនេះ អ្នកមិនចង់ស្ដាប់អុបទេសខ្ញុំទេ
ព្រោះចិត្ដអ្នកកំពុងពេញដោយពិសគឺសេចក្ដីសោក ដូច្នេះត្រូវអ្នកចាំស្ដាប់អំពើដែលត្រូវធ្វើតទៅទៀត។

៩០ - គួរលះបង់កិច្ចដែលជាប់ជំពាក់នេះចេញអោយស្រលះពីខ្លួន ថាបើមិនអាចលះបង់បានទេ គួរសមាគមមួយ
អន្លើដោយសប្បុរសទាំងឡាយ ព្រោះថា ការសមាគមមួយអន្លើដោយសប្បុរសទាំងឡាយ ជាភេសជ្ជៈកែរោគសេ
ចក្ដីទុក្ខបាន។

៩១ - គួរលះបង់កាមអោយស្រលះ ថាបើអត់ទ្រាំទប់ទល់កាមមិនបានទេ គួរសេពគប់ចំពោះតែភរិយាខ្លួនមួយប៉ុ
ណ្ណោះហើយ ព្រោះថាភរិយាជាភេសជ្ជៈកែរោគបាន។

កៅណ្ឌិន្យ លុះបានស្ដាប់ហើយ ភ្លើងគឺសេចក្ដីសោកក៏រលត់ ដោយទឹកអម្រឹតគឺពាក្យអុបទេសនៃកបិលព្រាហ្មណ៍
នោះ កាន់យកឈើច្រត់ហើយដើរចេញទៅបួសតាមលទ្ធិពិធីទៅ។ តាំងពីកាលនោះមក រូបខ្ញុំ(ពស់) តាំងទីឋាន
នៅទីនេះដើម្បីទទួលផលបណ្ដាសានៃកៅណ្ឌិន្យព្រាហ្មណ៍ធ្វើជាពាហនៈនៃកង្កែបទាំងឡាយ។ លំដាប់នោះកង្កែប
នោះបានដឹងព្រឹត្ដិការណ៍នេះហើយ ចូលទៅប្រាប់កង្កែបឈ្មោះជលបាទជាមេលើកង្កែបទាំងឡាយ។ កាលមេកង្កែ
បនោះមកដល់ហើយ លោតទៅជិះលើខ្នងពស់ដោយក្ដីរីករាយ។ អែពស់ក៏បញ្ជិះមេកង្កែប ហើយលូនលោតលែង
កញ្ឆក់កញ្ឆេងដោយក្ដីរីករាយសប្បាយតាមអំពើចិត្ដ។ ចំណេរតមក ដោយហេតុតែខ្លួនចាស់ជារាហើយអស់កំលាំង
ពស់មិនអាចវាលោតលេង សប្បាយដូចសព្វមួយដង ទើបកង្កែបសួរថាៈ «នែអ្នកដ៏ចំរើនអើយ! ហេតុអ្វីថ្ងៃនេះក៏អ្ន
កលូនយឺតៗម្លេះ?»។ ពស់ឆ្លើយប្រាប់ថា «ទេវៈ! ខ្ញុំបាទអស់កំលាំងណាស់ព្រោះអត់អាហារ មកយូរថ្ងៃហើយ បានជា
លូនលឿនកញ្ឆក់កញ្ឆេងអោយសប្បាយមិនបាន»។ មេកង្កែបនិយាយថាៈ «បើដូច្នោះ អែងចូរស៊ីកង្កែបចុះតាមអា
ជ្ញាយើង កាលនោះពស់រីករាយសប្បាយណាស់និយាយថាៈ «ខ្ញុំសូមសំដែងសេចក្ដីរីករាយដ៏ក្រៃលែងចំពោះលោក
ម្ចាស់» និយាយហើយក៏លោតទៅចាប់កង្កែបមកស៊ីជាចំណីអាហាររឿយៗទៅ ស៊ីទាល់តែអស់កង្កែប ជាបរិវារ
ហើយក៏ចាប់មេកង្កែបស៊ីក្លែមចុងបំផុតថែមទៀត ព្រោះហេតុនោះបានជាខ្ញុំ (ក្អែកមេឃពណ៌) ពោលថា «អ្នកប្រា
ជ្ញ» ដូច្នេះជាដើម (លេខ៦១)។ ក្អែកមេឃពណ៌និយាយតទៅទៀតថាៈ «ទេវៈ! ពេលនេះ គួរលើកលែងនិយាយរឿ
ងបូរាណចោលចេញទៅ រាជហង្សហិរណ្យគភ៌ៈនេះ គួរយើងធ្វើសន្ដិភាពស្ងប់សឹកហើយដោយប្រការទាំងពួង នេះ
ជាមតិខ្ញុំបាទ»។ ក្ងោកចិត្រពណ៌ឆ្លើយតបវិញដោយយល់ទាស់ថាៈ «ការពិចារណាយល់ឃើញរបស់អ្នក ម្ដេចក៏យ៉ាង
នេះហ្ន៎? បើយើងមានជ័យប្រាកដដូច្នេះ ហើយត្រូវបង្គាប់អោយវាចូលមកជាឈ្លើយសឹករបស់យើងទើបសម បើ
មិនដូច្នោះទេ យើងគួរលើកទ័ពទៅវាយកំទេចវាម្ដងទៀត» ។ ក្នុងខណៈដែលកំពុងនិយាយ សេកមកដល់ពីជម្ពូទ្វីប
ហើយចូលទៅនិយាយប្រាប់ក្ងោកចិត្រពណ៌ថាៈ «ទេវៈ! អិលូវនេះ កុកឈ្មោះមហាពលនៃសីហលទ្វីបលើកទ័ពចូ
លទៅលុកវាយយកជម្ពូទ្វីបសោយរាជ្យហើយ»។ ក្ងោកចិត្រពណ៌ភ្ញាក់ព្រើតសួរភ្លាមថាៈ «ថាម៉េច!ថាម៉េចហ៎ាៈ?»។
សេកនិយាយប្រាប់ប្រព្រឹត្ដិការណ៍តាំងពីដើមដល់ចុងប្រាប់គ្រប់ប្រការ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ដ្រីគិតក្នុងពោះ
ខ្លួនអែងថា «សាធុ! ចាក្រពាកសវិជ្ញៈប្រធានរដ្ឋមន្ដ្រី សាធុ! សាធុ!។ ក្ងោកចិត្រពណ៌ក្រេវក្រោធច្រលោតនិយាយ
ថាៈ «ណ្ហើយបណ្ដោយអោយវានៅក្នុងទីនោះចុះ អញនឹងទៅគាស់រំលើងទាំងរិសទាំងគល់វា អោយអស់រលីងអីលូ
វនេះ»។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ដ្រីលឺពាក្យនេះហើយ សើចឃឹកនិយាយថា៖

៩២ - បុគ្គលមិនត្រូវធ្វើការអ្វីក្ដុងក្ដាំង ដូចផ្គរគំរាមគ្រេងគ្រាំដូចមេឃក្នុងសរទកាលទេ អ្នកមានបុណ្យធំមិនត្រូវប្រ
កាសជ័យ រឺបរាជ័យនៃសត្រូវទេ

៩៣ - ព្រះរាជាជាធំ មិនត្រូវធ្វើសង្រ្គាមក្នុងកាលតែមួយចំពោះសត្រូវច្រើននាក់ទេ ដូច ពស់សូម្បីមានពិសក្លៀវក្លា
ត្រូវហ្វូងកណ្ដូបបំផ្លាញសំលាប់បានដោយពិត, ទេវៈ! លោក ម្ចាស់នឹងលើកទ័ពយាត្រាត្រលប់ទៅវិញដោយមិន
បានធ្វើសន្ដិភាពរឺអ្វី? ថាបើធ្វើដូច្នេះមុខជារាជហង្សហិរណ្យគភ៌នឹងលើកមកវាយរំខានយើងពីខាងក្រោយខ្នងមិន
ខានឡើយព្រោះ

៩៤ - ជនពាលល្ងង់ មិនដឹងច្បាស់នូវសេចក្ដីពិតនៃប្រយោជន៍យកតែអំណាចនៃសេចក្ដីក្រោធ ជននោះនឹងត្រូវក្ដៅ
ក្រហាយស្ដាយក្រោយដូចព្រាហ្មណ៍សំលាប់ស្ការ។ ក្ងោកចិត្រពណ៌សួរថា រឿងនោះតើដូចម្ដេច?)។ ត្មាតទុរទសីជា
ប្រធានរដ្ឋមន្រ្ដីនិយាយរៀបរាប់ ប្រាប់ថា៖
អានតស្រីហិតោបទេស កថាទី១២

ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ