Tuesday, August 3, 2010

រឿងក្អែកនិងទទា

ក្អែកនិងទទាអាស្រ័យនៅលើដើមឈើជាសុខសប្បាយ។ ថ្ងៃមួយបក្សីទាំងឡាយបបួលគ្នាហិចហើរទៅកាន់ត្រើយ
សមុទ្រ ដើម្បីទៅគោរពគ្រុឌជាស្ដេចបក្សីដ៏មានបុណ្យ។ កាលនោះទទាធ្វើដំណើរជាមួយនឹងក្អែក ដល់ពាក់កណ្ដា
លផ្លូវ ទៅជួបនឹងគោបាលម្នាក់ទូលភាជន៍ទឹកដោះលើក្បាល ក្អែកហើរទៅលបឆក់ទឹកដោះនោះស៊ីរឿយៗ។ គោ
បាលក្នាញ់ណាស់ ដាក់ភាជន៍ទឹកដោះទុកនៅដី ក្រលេកមើលទៅលើអាកាសឃើញក្អែកនិងទទាក៏រត់ដេញតាម។
ក្អែកកាលដឹងខ្លួនថាគោបាលឃើញហើយ ក៏ហើរបាត់ទៅភ្លាម។ អែទទាជាសត្វល្ងង់ខ្លៅ ដឹងខ្លួនថា មិនមានកំហុស
មិនហើរទៅណាឆ្ងាយ ត្រូវគោបាលចាប់សំលាប់ចោលបង់សៀតទៅហោង ព្រោះហេតុនោះបានជាខ្ញុំ(សេក)ពោ
លថា «មិនគប្បីដើរទៅជាមួយ» ដូច្នេះជាដើម(លេខ២២)។ កាលនោះ ខ្ញុំបាទ(ទិឃ៌មុខ) និយាយតបទៅកាន់សេកថា
«នែបងសេក! បងសេកម្ដេចក៏និយាយយ៉ាងនេះ? រូបបង និង រូបខ្ញុំពីរនាក់នេះទុកដូចជារូបម្ចាស់ផែនដីដ៏មានបុណ្យ
មួយព្រះអង្គ។ បងមិនគួរនិយាយបង្កាច់ដូច្នេះទេ» សេកឆ្លើយតមវិញថា «ពិតដូចបងកុកនិយាយហើយ តែថា៖

២៣ - ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពិរោះផ្អែមដូចជាផ្កា រីកពុំជួនកាល ក៏អាចញ៉ាំងភ័យអោយ
កើតឡើងបាន។
សំដីបងកុកនិយាយចេញមកនេះ នាំអោយឃើញច្បាស់ហើយ ថាជាទុជ៌នស្រេចទៅហើយ អែសំដីជាហេតុដើម
នោះ គឺសំដីដែលនិយាយនាំអោយព្រះរាជាទាំងពីរព្រះអង្គធ្វើសឹកសង្រ្គាមនឹងគ្នានេះអែង បងសេកមើល!? (ត្រង
(នេះសេកនិយាយ ត្រូវថបងកុកមើល? វិញទើបត្រូវតាមឃ្លានេះ)

២៤ - ទោសដែលបុគ្គលធ្វើអោយឃើញប្រត្យក្សហើយ មនុស្សល្ងង់នៅតែពេញចិត្ដស្ងប់ស្ងៀម ដោយគ្រាន់តែនិ
យាយពាក្យពិរោះផ្អែមប៉ុណ្ណោះ ដូចរឿងជាងរថទូលភរិយាលើក្បាលព្រមទាំងសហាយភរិយាផង។ ក្ងោកចិត្រពណ៌
សួរថាៈ«ចុះរឿងនោះដូចម្ដេច?»។ សេកនិយាយរៀបរាប់រឿងនោះដូចតទៅនេះថា


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ