Tuesday, August 3, 2010

រឿងស្ដេចសូទ្រកៈនិងអាមាត្យវីរវរៈ

កាលពីមុននោះ យើងទៅអាស្រ័យនៅហែលលេងក្នុងស្រះមួយនៃព្រះបាទសូទ្រក ដោយមានចិត្ដប្រតិព័ទ្ធ ចំពោះ
នាងហង្សឈ្មោះកបូរមញ្ជរី ជាកូនហង្សឈ្មោះ កបូរកេលី។ ថ្ងៃមួយ មានទាហានម្នាក់ឈ្មោះវីរវរៈ ជាបុត្រស្ដេចនិ
ងគេដែរ គេទើបមកពីបរទេស ចង់ចូលទៅក្រាបបង្គំគាល់ព្រះបាទសូទ្រកៈ។ វីរវរៈ ទៅជួបនឹងទ្វារបាល សុំចូលទៅ
ក្រាបបង្គំគាល់ព្រះរាជា និយាយប្រាប់ទ្វារបាលថា «ខ្ញុំបាទជាទាហានជាអ្នកចំបាំង ខ្ញុំមានបំណងចង់ធ្វើជាខ្ញុំរាជការថ្វាយ
ព្រះរាជា សូមលោកមេត្ដានាំខ្ញុំចូលទៅក្រាបបង្គំគាល់ព្រះអង្គ» ទ្វារបាលនាំវីរវរៈចូលទៅគាល់ វិរវរៈក្រាបបង្គំប្រ
ណម្យហត្ថហើយក្រាបទូលថាៈ «ទេវៈ! សូមទ្រង់មេត្ដាប្រោស បើព្រះករុណាយល់ឃើញមានប្រយោជន៍ សូមមេ
ត្ដាប្រោសទទួលទូលព្រះបង្គំជាខ្ញុំធ្វើសេវកាមាត្យ ហើយសូមទ្រង់ព្រះមេត្ដាប្រទានរង្វន់លាងជីវិត»។ ព្រះបាទសូទ្រ
កៈត្រាស់សួរថា «អែងចង់បានរង្វាន់ជាប្រាក់ប៉ុន្មាន?»។ វីរវរៈទូលស្នងតបទៅវិញថាៈ «ក្នុងមួយថ្ងៃចំនួន ៥០០សុវណ៌ៈ»
។ ព្រះបាទសូទ្រកៈត្រាស់សួរថា «អែងបានអ្វីជាគ្រឿងការពារ?»។ វិរវរៈ ក្រាបទូលថាៈ «សូមព្រះមេត្ដាប្រោសទូល
ព្រះបង្គំជាខ្ញុំមានដៃពីរនិងដាវមួយជាគំរប់បី»។ ព្រះបាទសូទ្រកៈលុះទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ដោយចំលែក
ព្រះទ័យថាៈ «ទេ! ទេ! មិនកើតទេ! »។ វិរវរៈទទួលព្រះរាជអោង្ការហើយ អៀនអន់ចិត្ដក្រាបបង្គំលាវិលត្រលប់
វិញ។ កាលនោះអាមាត្យជាទីប្រឹក្សាព្រះអង្គទូលស្នើថាៈ «ទេវសូមទ្រង់ព្រះមេត្ដាប្រោសប្រទានល្បងមើលបាន៤
ថ្ងៃសិន ដើម្បីពិនិត្យលក្ខណៈនិស្ស័យវាអោយឃើញច្បាស់ថា វាមានគុណសម្បត្ដិសមទទួលរង្វាន់ថ្លៃឈ្នួលប៉ុ
ណ្ណោះ រឺមិនសមទទួលទេ ខណះនោះព្រះបាទសូទ្រកទ្រង់ត្រាស់ហៅវិរវរៈមកវិញ តាមពាក្យ ស្នើណែនាំអាមាត្យទី
ប្រឹក្សាព្រះអង្គ ហើយទ្រង់ប្រោសប្រទានម្លូ (ហិតោបទេសសេចក្ដីជាភាសាបារាំងនៃលោកឡង់សឺរូ និងជាភាសា
សៀមនៃលោកនាគប្រទីបមានគាថាដូច្នេះ ម្លូ មានរសហើរ ល្វីង ក្ដៅ ផ្អែម កាត់មាត់ប្រហើរ រំងាប់ខ្លិនខ្យល់អា
ក្រក់កាត់ស្លេស រំងាប់សត្វល្អិត កំចាត់ខ្លិនស្អុយ ប្រដាប់មាត់អោយល្អ ជំរះមន្ទិលមាត់ និងធ្វើកាមរោគអោយកើត
សំលាញ់អើយ នេះសព្វគុណម្លូ១៣ប្រការ សូម្បីក្នុងស្ថានសួគ៌ក៏បានដោយក្រ
) និងថ្លៃឈ្នួល ៥០០ សុវណ៌ៈតាមកំ
ណត់។ តាំងពីកាលនោះទ្រង់តែងសង្កេតមើលការចាយវាយនៃ វិរវរៈនោះរឿយៗ ទ្រង់បានជ្រាបថាៈ វីរវរៈបែងចែ
កថ្លៃឈ្នួលខ្លះ សំរាប់ធ្វើពលិការ ថ្វាយទេវតានិងបូជាព្រាហ្មណ៍ខ្លះ សំរាប់ជួយដល់អ្នកដែលមានទុក្ខលំបាកនៅស
ល់ខ្លះសំរាប់ការចិញ្ចឹមជីវិតនិងការកំសាន្ដរបស់ខ្លួន។ វីរវរៈប្រិតិបត្ដិនាទីខ្លួនយ៉ាងនេះជានិច្ចនិរន្ដរ៍ ចូលទៅរក្សាទ្វារ
ព្រះរាជវាំង កាន់ដាវជាប់នៅដៃអិតធេ្វសប្រហែស កាលណាបើព្រះរាជាមានព្រះរាជអោង្ការអនុញ្ញាត កាលនោះ
ទើបហ៊ានត្រលប់ទៅកាន់ទីលំនៅខ្លួនវិញ។

យប់មួយ ពេលពាក់កណ្ដាលអធ្រាតថ្លៃ១៤ រោចងងឹតសូន្យឈឹង ព្រះរាជាទ្រង់ ព្រះសណ្ដាប់សំលេងយំលលួងក្រ
លួចគួរអោយអាណិត ទើបទ្រង់មានព្រះតំរាស់ត្រាស់សួរថាៈ «អ្នកណានៅចាំទ្វារនេះ?» វីរវរៈ លុះលឺព្រះតំរាស់
ត្រាស់សួរហើយ ក្រាបបង្គំទូលតបភ្លាមថា «ទេវៈ! សូមទ្រង់ព្រះមេត្ដាប្រោស ទូលព្រះបង្គំជាខ្ញុំវីរវរៈ» ព្រះបាទសូទ្រ
កៈត្រាស់បង្គាប់ថាៈ «អែងទៅមើល! អ្នកណាយំអ្វីហ្នឹង»។ វីរវរៈទទួលព្រះរាជអោង្ការថាៈ «ទេវៈ!សូមតេជៈដំកល់
លើត្បូង!»។ ហើយចេញទៅភ្លាមៗ ព្រះរាជាកាលត្រាស់បង្គាប់អោយវីរវរៈចេញទៅហើយ ទ្រង់មានព្រះបរវិតក្ក
ថាៈ «យី អាត្មាអញ ប្រើវីរវរៈនេះជារាជបុត្រផងអោយចេញទៅតែម្នាក់អែងទាំងងងឹតសូន្យ សុងស្ទើរតែចាក់ភ្នែក
មិនយល់ បើដូច្នោះគួរតែអាត្មាអញចេញទៅដើម្បីអោយដឹងសេចក្ដីនោះ ដោយខ្លួនអែងផង» ទ្រង់ព្រះចិន្ដាហើយ
ព្រះហស្ដចាប់ព្រះខ័នស្ដេច ចេញពីរាជនិវេសន៍ទៅខាងក្រៅតំរង់ទៅកន្លែងដែលលឺសូរយំនោះ។ វីរវរៈចេញទៅមុ
នទៅឃើញស្រីម្នាក់មានរូបឆោមល្អកំពុងពេញវ័យ ប្រដាប់តុបតែងខ្លួនដោយគ្រឿងអលង្ការដ៏វិចិត្រ កំពុងតែយំ
សោកក្សឹកក្សួល ក៏សួរទៅថាៈ «ម្នាលនាង! នាង ជាស្រីអ្វី? ហេតុដូចម្ដេចក៏នាងយំ សោយសោកដូច្នេះ ស្រីនោះ
ឆ្លើយតបវិញថាៈ «ខ្ញុំនេះជារាជលកស្មី ជាទេវីប្រចាំសេចក្ដីចំរើនព្រះបាទសូទ្រកៈអង្គនេះ ខ្ញុំបានអាស្រ័យនៅក្រោម
ម្លប់ព្រះឆាយានៃព្រះពាហុព្រះអង្គសុខសប្បាយមកយូរហើយ តែនៅបីថ្ងៃទៀត តពីថ្ងៃនេះទៅព្រះរាជាទ្រង់នឹងដល់
នូវបញ្ចភាពក្ស័យព្រះជន្មហើយ ខ្ញុំជាមនុស្សអិតទីពឹងនឹងនៅតទៅទៀតមិនបាន ព្រោះហេតុនេះហើយបានជាខ្ញុំទួញ
យំ»។ វីរវរៈ សួរតទៅទៀតថាៈ «បពិតព្រះនាងលកស្មី!. ធ្វើដូចម្ដេចទើបព្រះនាងជា ភគវតីអាចនៅតទៅទៀតបាន
?»។ នាងរាជលកស្មីតបថាៈ«បើអ្នកអាចសំលាប់សក្ដិធរជាកូនអ្នកដ៏ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ
នេះចេញ ដោយដៃខ្លួនអែងបូជាជាពលីកម្មដល់ព្រះសវិមង្គលា(ព្រះនាងទុគ៌ា សក្ដិព្រះអិសូរ) ព្រះរាជាម្ចាស់ផែនដី
ស្ដេចក៏នឹងមានព្រះជន្មនៅបានដល់រយវស្សា អែខ្លួនខ្ញុំនឹងបានអាស្រ័យនៅជាសុខតទៅផង» និយាយដូច្នេះហើយព្រះ
នាងរាជលកស្មីអន្ដរធានបាត់ទៅក្នុងកាលនោះអែង។ លំដាប់នោះ វីរវរៈលុះបានស្ដាប់ពាក្យព្រះនាងរាជលកស្មីសព្វ
គ្រប់ហើយ មានចិត្ដត្រេកអរណាស់ត្រលប់ទៅផ្ទះខ្លួនវិញ ទៅដល់ដាស់កូនប្រពន្ធដែលកំពុងដេកលក់ស្និទ្ធ អោយ
ក្រោកឡើងអង្គុយហើយនិយាយរៀបរាប់រឿងរ៉ាវ ដែលព្រះនាងលកស្មីប្រាប់ អោយស្ដាប់សព្វអាថិសេចក្ដី។ សក្ដិ
ធរជាកូនបានស្ដាប់សេចក្ដីរហូតដល់ចប់ ក៏មានចិត្ដរីករាយ និយាយដោយទឹកមុខស្រស់ញញឹមថាៈ «លោកអូវពុក!
ហេតុអ្វីលោកអូវពុក ពន្យាពេលអោយយឺតយូរដល់ម្លេះ! ព្រោះអំពើប្រសើរបែបនេះ មិនត្រូវគិតពេលណាៗទេ។
ការលះបង់អត្ដភាពខ្លួនទៅក្នុងកិច្ចស្នងព្រះករុណាទិគុណនេះជាអំពើដ៏ប្រសើរក្រៃលែង ព្រោះថា

១០០ - អ្នកប្រាជ្ញគប្បីលះបង់នូវទ្រព្យផង នូវជីវិតផងដើម្បីជាប្រយោជន៍ដល់ជនដទៃ ថាបើសេចក្ដីស្លាប់ជាធម៌ទៀ
ងគួរលះបង់អត្ដភាពខ្លួនទើបប្រសើរ។
មាតាសក្ដិធរនិយាយបណ្ដោយដោយសប្បាយចិត្ដថា «ស្វាមី! បើមិនគិតធ្វើការនេះជាប្រយោជន៍ដល់ព្រះរាជាជា
ម្ចាស់យើងទេ តើត្រូវធ្វើអ្វីដទៃពីនេះវិញ ដើម្បីតបស្នងព្រះករុណាទិគុណអោយសមតាមដំណើរដែលទ្រង់បានប្រ
ទានព្រះរាជទ្រព្យនិងវត្ថុខ្ពង់ខ្ពស់នោះ?។ ជនទាំង៣នាក់ប្រឹក្សាព្រមព្រៀងគ្នា ដោយក្ដីរីករាយស្មោះចំពោះដូច្នេះហើ
យក៏បបួលគ្នាទាំង៣នាក់ដើរទៅកាន់ទេវស្ថាន ព្រះនាងសវិមង្គលា ទៅដល់ហើយ វីរវរៈដាក់ខ្លួនចុះលើកទសករប្រ
ណម្យដោយគោរពទើបពោលថា «បពិតព្រះនាងមេត្ដាប្រោស សូមព្រះមហារាជព្រះបាទសូទ្រកជាម្ចាស់យើងទ្រង់
មានជ័យជំនះឈ្នះអស់មារសត្រូវ សូមព្រះនាងទទួលទេវពលីនេះ»

ពោលហើយក៏កាត់កសក្ដិធរជាកូនមួយរំពេចនោះជាគ្រឿងពលី។ ក្រោយពីហេតុភេទនេះ វីរវរៈរំពឹងគិតថា «អាត្មា
អញបានធ្វើអំពើដ៏ប្រសើរ តបស្នងព្រះករុណាទិគុណព្រះមហាក្សត្រីយ៍ធួនល្មមដល់រង្វាន់រាល់ខែ ដែលទ្រង់ប្រទាន
អោយអាត្មាអញហើយ ពេលនេះបុត្រាអាត្មាអញក៏អស់ជីវិតទៅហើយ ជីវិតអាត្មាអញរស់នៅក៏ជាការធ្ងន់អិតអំ
ពើ» គិត ហើយគិតទៀតឃើញថា នឹងរស់តទៅទៀតមិនសម ក៏កាត់កខ្លួនស្លាប់ទៀត។ អែភរិយាក៏មានសេចក្ដី
សោកស្ដាយក្នុងរឿងស្វាមីនិងកូនមិនតិច ទើបសំលាប់ខ្លួនទៅតាមស្វាមីនិងកូននោះថែមទៀត។ ព្រះបាទសូទ្រកទ្រ
ង់ប្រថាប់នៅក្បែរទីស្ថាននោះដែរ ទ្រង់បានសណ្ដាប់ទ្រង់បានទតព្រះនេត្រប្រព្រិត្ដិហេតុតាំងពីដើមដល់ចុងរហូតតក់
ស្លុតរន្ធត់ព្រះទ័យ ទ្រង់រំពឹងគិតថា៖

១០១ - មនុស្សអន់បែបដូចអាត្មាអញនេះ តែងកើតមានហើយស្លាប់បាត់ទៅ វិញតែក្នុងលោកនេះ មនុស្សបែបវិរ
វរៈនេះមិនសូវដែលមាន ហើយមិនសូវនឹងកើតមានទេ។ បើដូច្នេះ អ្នកអស់នេះស្លាប់ចោលអាត្មាអញអស់ទៅហើ
យ សូម្បីមានរាជសម្បត្ដិក៏មានប្រយោជន៍អ្វី? ទ្រង់រំពឹងហើយឃើញថា នឹងរស់តទៅមិនកើតទ្រង់ក៏ចាប់ព្រះសែង
ថ្លាមកបំរុងនឹងកាត់ព្រះសិរសាព្រះអង្គ។ លំដាប់នោះព្រះនាង សវិមង្គលាភគវតី ក៏ផ្លែងខ្លួនអោយឃើញប្រាកដដោយ
ករុណាដ៏ខ្លាំង ចាប់ព្រះករព្រះបាទសូទ្រកៈជាប់ហើយត្រាស់ថា «កូនអើយ! យើងមានសេចក្ដីពេញចិត្ដហើយ ណ្ហើយ
កុំសំលាប់ខ្លួនអែងសព្វបើសេនាមាត្យខ្លួនប៉ុណ្ណោះ រាជសម្បត្ដិអ្នកនឹងស្ថិតស្ថេររហូតមួយជីវិតអ្នក មិនវិនាសអន្ដរាយ
ទេ»។ ព្រះបាទសូទ្រក ដាក់ព្រះអង្គចុះក្រាបប្រណម្យដោយអស្ដាង្គបាតហើយទូលថា បពិតព្រះនាងទេវី! ប្រយោជន៍
អ្វី ដោយរាជសម្បត្ដិនេះ? កាលបើខ្ញុំព្រះអង្គមានជីវិតរស់នៅ តើមានប្រយោជន៍ដូចម្ដេចខ្លះ បើខ្ញុំព្រះអង្គសមគួរ
នឹងបានទទួលមេត្ដាសូមអោយវិរវរៈរាជបុត្រ ជាសេវកាមាត្យខ្ញុំព្រះអង្គនេះ ព្រមទាំងបុត្រភរិយាមានជីវិតរស់ឡើង
វិញបើមិនដូច្នោះទេខ្ញុំ ព្រះអង្គនៅតែតាំងព្យាយាមសំលាប់ខ្លួនទៅតាមគំនិតដែលបានតាំងទុករួចហើយ។ ព្រះនាទូគ្គា
ភគវតីត្រាស់តបថាៈ «កូនអើយ!យើងមានសេចក្ដីពេញចិត្ដណាស់ ព្រោះកូនមានចិត្ដសប្បុរស មានចិត្ដស្មោះត្រង់
នឹងសេវកាមាត្យ អែងចូរត្រលប់ទៅចុះ ចូរអោយអែងមានជ័យជំនះ ចូរអោយវិរវរៈព្រមទាំងបុត្រភរិយាមានជីវិត
រស់ឡើង អិលូវនេះ» ត្រាស់តែប៉ុណ្ណោះនាងក៏អន្ដរធានបាត់ទៅ។ លំដាប់នោះស្ទើរតែមិន ទាន់ផុតផែ្សងផង វិរវរៈ
ព្រមទាំងបុត្រភរិយារស់ឡើងវិញភ្លាម ហើយបបួលគ្នាវិលត្រលប់ ត្រសងទៅកាន់ផ្ទះវិញ។ អែព្រះបាទសូទ្រកៈ
ជនទាំង៣នាក់នោះមិនបានឃើញទេ ទ្រង់ស្ដេចត្រលប់ទៅកាន់រាជនិវេសវិញ។ លុះព្រឹកឡើងវីរវរៈទៅចាំទ្វារដូច
ប្រក្រដីដើម កាលព្រះរាជាត្រាស់សួរ គាត់ក៏ក្រាបទូលថា «បពិតព្រះទេវវង្ស! មាននាងរូបល្អម្នាក់យំសោយសោក
កាលឃើញទូលព្រះង្គំជាខ្ញុំហើយ ក៏អន្ដរធានបាត់ទៅ មិនឃើញមានហេតុភេទអ្វីផ្សេងដទៃទៀតទេ»។ ព្រះបាទ
សូទ្រកៈកាលទ្រង់បានព្រះសណ្ដាប់ហើយទ្រង់ព្រះតំរិះថា «មហាបុរសបែបនេះនិងសរសើរដូចម្ដេចអោយសម
គួរ? ព្រោះថា៖

១០២ - អ្នកមានចិត្ដអាណិតតែងពោលពាក្យជាទីគាប់ចិត្ដ អ្នកក្លៀវក្លាតែងមិនពោលអួតខ្លួន អ្នកអោយទានតែង
អោយទានមិនរើសមុខ អ្នកមានប្រាជ្ញាប្រតិភាណតែងមិនកោងកាច នេះជាលក្ខណៈមហាបុរស មាននៅក្នុងរូបវិរ
វរៈទាំងអស់។ ព្រឹកថ្ងៃមួយ ព្រះបាទសូទ្រកៈទ្រង់ត្រាស់បង្គាប់អោយប្រជុំសភាជាន់ខ្ពស់ ហើយទ្រង់ ប្រកាសប្រព្រឹត្ដិ
ការណ៍ដែលមានក្នុងយប់នោះទាំងអស់ ទើបទ្រង់ប្រទានប្រទេសកណ៌ាដកៈអោយវិរវរៈគ្រប់គ្រង ដោយទ្រង់មាន
សេចក្ដីពេញព្រះទ័យខ្លាំង។ រាជហង្សហិរណ្យគភ៌ និយាយបញ្ជាក់ថែមទៀតថា «បើដូច្នេះ ថ្វីបើគ្រាន់តែជាអាគន្ដុក
សុទ្ធ តែជាសត្រូវទាំងអស់ទៅរឺ? ក្នុងពួកជនជាអាគន្ដុកទាំងអស់ តែងមានខ្លះល្អ មានខ្លះអាក្រក់ មានខ្លះទៀតតាំង
នៅកណ្ដាល ដូចគ្នានឹងអ្នកនៅក្នុងស្រុកដែរ»។ ចាក្រពាកសវិជ្ញៈពោលសុភាសិតតទៅថា៖

១០៣ - នរជនណាណែនាំព្រះរាជាក្នុងការមិនគួរធ្វើ ថាជាការគួរធ្វើ ដើម្បីបំពេញព្រះទ័យព្រះនរបតី នរជននោះស
មធ្វើជាមន្រ្ដីរឺទេ? ការធ្វើអោយលំបាកព្រះទ័យម្ចាស់ប្រសើរជាងការធ្វើអោយម្ចាស់វិនាស ព្រោះការនេះគ្រាន់តែ
ជាកិច្ចមិនគួរប៉ុណ្ណោះទេ។

១០៤ - ព្រះរាជាអង្គណា មានពេទ្យ រាជគ្រូ និងមន្រ្ដីសុទ្ធតែជាអ្នកបញ្ជោរ ព្រះរាជាអង្គនោះ នឹងស្គមព្រះសរីរៈថយ
គុណធម៌ និងអន្ដរាយឃ្លាំងដោយឆាប់រហ័ស។ សូមព្រះករុណាមេត្ដាប្រោសទ្រង់ព្រះសណ្ដាប់!

១០៥ - ទ្រព្យណាដែលត្រូវបានដោយបុណ្យ ទ្រព្យនោះយើងគប្បីគួរចង់បាន ជាងកោរសក់ម្នាក់ជាអ្នកចង់បានទ្រព្យ
សំលាប់យាចកព្រោះល្មោភលោភលន់ពន់ប្រមាណក៏ត្រូវស្លាប់ខ្លួនវិញ។ រាជហង្សហិរណ្យគភ៌ សួររឿងនោះថាៈ
«ចុះរឿងនោះតើដូចម្ដេច?» ចាក្រពាក សវិជ្ញៈរៀបរាប់រឿងនោះ ដូចសេចក្ដីទៅថា៖


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ