Tuesday, August 3, 2010

រឿងហង្ស និង ក្អែក

នៅតាមផ្លូវធំទៅកាន់ក្រុងអុជ្ជយិនី មានដើមបិប្បលៈមួយដើមមានមែកទ្រឈឹងទ្រឈៃ។ សត្វហង្សនិងក្អែកអាស្រ័
យនៅលើដើមឈើនោះ។ នៅក្នុងរដូវក្ដៅ មានអ្នកដំណើរម្នាក់ដើរមកដល់ អស់កំលាំងណាស់ ឃើញម្លប់ត្រជាក់
ស្រួល ដាក់ធ្នូ និងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលន់លក់ទៅ។ ក្រោយបន្ដិចមកម្លប់ដើមឈើនោះ រេបែរឃ្លាត
ចេញពីមុខអ្នកដំណើរនោះ។ កាលនោះហង្សទុំនៅលើដើមឈើនោះ ក្រលេកទៅឃើញមុខអ្នកដំណើរចាំងដោយ
កំដៅព្រះអាទិត្យ កើតមានចិត្ដល្អជា ចិត្ដបុណ្យដ៏ត្រជាក់ត្រជុំ ទើបកោងស្លាបខ្លួនបាំងកំដៅព្រះអាទិត្យអោយម្លប់
ទៅចំមុខអ្នកដំណើរនោះដោយចិត្ដអាណិត។ រីអ្នកដំណើរកំពុងអស់កំលាំងខ្លាំង បានម្លប់ត្រជាក់ស្រួល ក៏ដេកលក់
ស៊ុបច្រហមាត់ធ្លុង។ គ្រានោះអែង ក្អែកដែលនៅជាមួយគ្នា ជាសត្វមានចិត្ដអាក្រក់ជាសភាពទុជ៌នពីកំណើត តែង
ច្រណែនជនដទៃជានិច្ច មិនចង់អោយគេបានសេចក្ដីសុខសោះ ក៏បន្ទោបង់អាច់ខ្លួនអោយធ្លាក់ទៅចំប៉ាច់ ក្នុងមាត់
នៃអ្នកដំណើរនោះ ហើយហើរចេញបាត់ទៅភ្លាម។ អ្នកដំណើរត្រូវអាច់ ក្អែកស្អុយមួយដុំចំមាត់ក្នាញ់ណាស់ ក្រោក
គ្រទីគ្រទាឡើងក្រលេកមើលទៅលើឃើញតែហង្សមិនឃើញក្អែក ក៏ចាប់ទាញធ្នូមកហើយបាញ់តំរង់ទៅត្រូវស្លា
ប់ទៅហោង ហេតុនោះហើយបានជាខ្ញុំ(សេក) ពោលថា«បុគ្គលមិនគប្បីឋិតនៅ» ដូច្នោះជាដើម(លេខ២២)។ សេក
រៀបរាប់ទៀតថា (ហិតោបទេស សេចក្ដីប្រែភាសាសៀមនៃលោកនាគប្រទីប មានគាថាដូច្នេះគឺ ចូរវៀរការនៅ
ច្រលំបល់ជាមួយទុជ៌ន តែត្រូវសមាគមដោយសប្បុរស ចូរបំពេញបុណ្យទោះថ្ងៃទោះយប់ ចូររលឹកដល់ការមិន
ទៀងជានិច្ច
) «ទេវៈ! ខ្ញុំបាទនឹងនិយាយរឿងក្អែក និងទទាតទៅទៀត សូមម្ចាស់ប្រុងស្ដាប់

ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ