កម្លាំងចិត្តពេលរួញរាអស់សង្ឃឹម
នៅពេលដែលយើងអស់កម្លាំងចិត្ត ព្រោះនឿយហត់ជាមួយជីវិតហួសពេក ឫព្រោះអស់សង្ឃឹមក្នុង
របស់ដែលយើងប្រាថ្នាក៏ដោយ ពេលនោះយើងតែងមានអារម្មណ៍មិនចង់ឈានដើរតទៅមុខទៀត
សូម្បីតែមួយជំហាន ដោយសារយើងមានអារម្មណ៍ថាវាហាក់ដូចជាអស់កម្លាំងចិត្ត ល្ហិតល្ហៃខ្លាំង
ណាស់។
ពេលយើងខ្វះកម្លាំងចិត្ត យើងតែងសម្លឹងរកមើលកម្លាំងចិត្តនោះពីអ្នកដទៃ តែតាមការពិតនោះមាន
តែខ្លួនយើងខ្លួនឯងប៉ុណ្ណោះដែលអាចដាស់តឿនលួងលោមខ្លួនឯងបានល្អបំផុត។
ព្រោះទោះបីជាមាននរណាម្នាក់មកឲ្យកម្លាំងចិត្តក៏ដោយ ក៏មិនអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់
ស្រាយសប្បាយចិត្តបានឡើយ ដោយសារយើងបានយកចិត្តទៅចងភ្ជាប់នឹងមនុស្សដទៃឫរបស់ដទៃ
ផ្សេងទៀត រហូតមិនអាចមើលឃើញគុណតម្លៃរបស់មនុស្សដែលកំពុងឲ្យកម្លាំងចិត្តដល់យើងក្នុង
ខណៈនោះបានទៅហើយ។
ហើយទោះថាយើងត្រូវនៅឯកោម្នាក់ឯងក្តី ថ្ងៃដែលយើងរកមើលនរណាក៏មិនជួបប្រទះសោះនោះ
យើងក៏ត្រូវចេះធ្វើជាមិត្តជាមួយខ្លួនឯង ចាំលួងលោមនិងឲ្យកម្លាំងចិត្តដល់ខ្លួនឯង កុំជាន់ថែមថា
ជាកំហុសឆ្គងរបស់ខ្លួនឯង កុំបង្រៀនឲ្យខ្លួនឯងចេះបន្ទោស ឫទម្លាក់កំហុសលើអ្នកដទៃ តែប្រាប់
ខ្លួនឯងឲ្យទទួលស្គាល់នូវរឿងដែលបានកើតឡើង និយាយជាមួយខ្លួនឯងថាយើងនឹងសន្សឹមៗ
រកមធ្យោបាយឈានតទៅមុខទៀត ធ្វើឲ្យខ្លួនឯងឃើញថា បើយើងរួញរាអស់កម្លាំងចិត្តរហូតដល់
បោះបង់ចោលហើយនោះនឹងមានលទ្ធផលដូចម្តេចខ្លះ ហើយបើស៊ូតទៅទៀតនឹងល្អប្រសើរឡើង
ដូចម្តេចខ្លះ។
បើយើងរួញរាព្រោះអស់សង្ឃឹម ឲ្យសាងក្តីសង្ឃឹមជាថ្មី។
បើយើងរួញរាព្រោះហត់នឿយ ឲ្យសម្រាកហើយចាំចាប់ផ្តើមជាថ្មី។
បើយើងរួញរាព្រោះធុញទ្រាន់ ឲ្យសាកល្បងផ្លាស់ប្តូរអ្វីថ្មីៗ។
កាលបើអ្វីៗ ទាំងអស់វានៅខ្ពស់ហួសសមត្ថភាពការគ្រប់គ្រងរបស់យើង ពេលនោះយើងតែងមាន
អារម្មណ៍រួញរាអស់កម្លាំងចិត្ត ហើយវិធីហៅកម្លាំងចិត្តឲ្យត្រឡប់មកវិញវាជារឿងងាយទេ គឺគ្រាន់តែ
សាងសេចក្តីជឿជាក់លើខ្លួនឯងឲ្យកើតឡើងបានម្តងទៀតប៉ុណ្ណោះ ដូចជាធ្វើការផ្លាស់ប្តូរអ្វីម្យ៉ាង
រៀបចំដំនើរការចាត់របៀបជីវិតជាថ្មីជាដើម។ ពេលយើងក្តោបក្តាប់គ្រប់យ៉ាងបានល្អល្មមសមគួរហើយ
នោះ យើងក៏នឹងត្រឡប់មានអារម្មណ៍ល្អឡើងវិញជាក់ជាមិនខាន តែកុំភ្លេចថាបតិបត្តិការទាំងនេះត្រូវ
ដំនើរទៅសន្សឹមៗ គ្មានអ្វីល្អទាំងស្រុងគ្រប់បែបយ៉ាងដូចចិត្តយើងប្រាថ្នានោះទេ
Thursday, July 22, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment