Thursday, July 22, 2010

បុរេប្រវត្តិកម្ពុជា

សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយដែលពេលនោះមនុស្សពុំទាន់ចេះបង្កើតតួ អក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លងផ្តៅ (កំពុងឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពូជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលើម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទម ខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។ និងការរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ