Monday, July 5, 2010

ប្រយោជន៏នៃការធ្វើកាលវិភាគ

1. រូបី

បើនៅតែជាភាពអរូបី គឺមហិមាពេក មិនអាចប្រមាណបាន កំណត់មិនបាន មិនអាចចាត់ការបាន ដូចខ្មោច ។

2. ផែនទី

មិនចេះវង្វេងផ្លូវ ដឹងថាត្រូវធ្វើអ្វី ដឹងថាត្រូវទៅណា ត្រូវទៅត្រង់ ត្រូវបត់ធ្វេងឬស្តាំ ទុកមើលពេលភ្លេចផ្លូវម្តងៗ ខាតពេលកន្លះថ្ងៃច្រឡំទៅខុសកន្លែង ធ្វើដំណើរមិនចេះញញើត រួញរៀរ ។ ចូលព្រៃគោលដៅជ្រៅក៏លែងវង្វេង ។

3. ខ្សែរក

ជួយរំលែកការងារ បំបែកការងារធំៗចោលឲ្យអស់ លែងមានការងារធ្ងន់ៗទៀតហើយ គ្មាននរណាចង់ធ្វើការងារធ្ងន់ទេ ។

4. កាំជណ្តើរ

ទប់មិនឲ្យធ្លាក់ ហើយក៏មិនទ្រឹងនៅតែត្រឹមមួយកន្លែង មិនមែនថ្ងៃណាក៏នៅទំព័រទី១ គឺឲ្យបោះជំហានតទៅមុខទៀតបាន �Save Game� ។

5. លេខា

មានអ្នកចាំជួយរំលឹកពេលភ្លេចខ្លួន​ ដឹងថាដល់ពេលត្រូវធ្វើអ្វី កុំចង់ធ្វើដែរតែភ្លេចថាត្រូវធ្វើអ្វីហើយ ។

6. ហ្វ្រាំង

បើគ្រប់គ្រាន់ហើយ ឈប់សិន ។ Work is endless. (Timetable & Working hour)

7. ឯករាជ្យ

លែងអនាធិបតេយ្យ លែងជ្រួលច្របល់ លែងខ្លាចនរណាបំពាន់នរណា លែងខ្លាចការរំខានឈ្លានពាន ។

8. ម្ចាស់កម្មសិទ្ធិ

រកបានពេលផ្ទាល់ខ្លួន លែងបេះបោចរបស់គេ រៀនដឹងរៀន លេងដឹងលេង រៀនដឹងចេះ លេងដឹងសប្បាយ ។

9. រក្សាទំនង

បើខុសទំនង គឺខុសគន្លាក់ ដើរអត់ស្រួល នាំមិនស្រួលខ្លួន មិនស្រណុកចិត្ត ឲ្យសញ្ញាត្រួតពិនិត្យថាខុសអ្វីមួយហើយ �Rhythmize�។

10. ដកបន្លាក្នុងទ្រូង

លែងតឹងតែង លែងចេះឆ្លេឆ្លា លែងច្របូកច្របល់ រលាយបាត់ភាពស្មុគស្មាញ សំពាធត្រូវបានលុបបំបាត់ ការរំខានលែងហ៊ាននៅក្បែរ ។

11. ធ្វើជាម្ចាស់ជីវិតខ្លួនឯង

ទាមទារសិទ្ធិបំពេញបំណងដែលប៉ង ឲ្យសមបំណង បង្កើតវាសនាខ្លួនឯងជំនួសគ្រូទាយ កម្មង់សំណាងឲ្យខ្លួនឯង។

12. សេរីភាព

បើចិត្តលែងមានចំណង លែងមានអំរែក ស្រាលទាំងខ្លួន ស្បើយទាំងចិត្ត នោះគំនិតស្គាល់សេរីភាព គំនិតចាប់ផ្តើមនាំគ្នាផុសចេញ ។ ជាថ្នាំមានជាតិល្វីងដូចវិន័យដែរនាំទៅរកគោលដៅ ។

13. មានជំនឿចិត្តខ្លួនឯង

ព្រោះកិច្ចការស្រាលៗ​ តូចៗ ប៉ុណ្ណឹងៗអាចធ្វើបាន ។ រហ័សរហួន ។

14. មានចិត្តចង់ធ្វើ មិនឲ្យខ្ជិលទាន់

បណ្តុះចំណង់ចំណូលចិត្ត បើមានទទួលអារម្មណ៏ថានឹងទទួលបានជោគជ័យ នោះមិនខ្លាចនឹងធ្វើ ធ្វើឲ្យចង់ធ្វើវា ធ្វើឲ្យឱកាសជោគជ័យសំបូរ ។ ដកសរសៃខ្ជិលចេញ ជំរុញការអនុវត្តិ ។ កង់ទីញទុកចោល ១០០ឆ្នាំនៅតែថ្មី ។ អត់ចេះ មកពីខ្ជិល ខ្ជិលមកពីគ្មានកាលវិភាគ ។

15. យកឈ្នះការពន្យារពេល

ដល់ម៉ោងរៀនក៏មិនចាំបាច់គេចវេស លែងពិបាកទៀតហើយ នាំសំរេចបានកិច្ចការសំខាន់ៗដែលត្រូវធ្វើ ។

16. ចង់មានពេលជានិច្ច និងចង់បានអ្វីច្រើនតាមអាចទៅរូច

ធ្វើរឿងបានច្រើនក្នុងជីវិតតែ១ ។ ទោះសល់ពេលមិនច្រើនមែន តែមានគ្រប់គ្រាន់ ប្រាថ្នាចង់ស្វែងយល់និងតាមដានអ្វីទៀតក៏នៅតែរកពេលបាន ហាក់ដូចជាសំបូរពេលទៅវិញ ។ រវល់ក៏អាចធ្វើការបានដែរ ។ ជីវិតចង់មានន័យ មិនចង់ចេះ ចង់ដឹង ចង់រៀន ចង់ស្គាល់ តែ១មុខទេ ។​មិនមែនមិនចេះរីកចំរើនទេ មកពីឆ្លៀតពេលរៀនបន្ថែមទៀតមិនបាន។ មិនមែនគ្មានក្រឡារកស៊ីទេ មកពីឆ្លៀតពេលគិតបន្ថែមទៀតមិនបាន។ ពេលពាក់កណ្តាលបន្តបង្កើតអ្វីជាមួយឧបករណ៏ចាស់ស្ទាត់ស្រាប់ យកពេលពាក់កណ្តាលទៀតរៀនបង្កើតអ្វីមួយទៀតជាមួយឧបករណ៏ថ្មីមិនទាន់ស្ទាត់ គឺថាដើម្បីត្រៀមចេញសេរីថ្មីនៅពេលខាងមុខ ។ ចង់បានអ្វីច្រើនតាមអាចទៅរួច ចង់បានឲ្យអស់លទ្ធភាពពេលវេលា ត្រូវការកាលវិភាគ ។ កាន់តែលោភ កាន់តែត្រូវការបែងចែក និងរៀបកាលវិភាគ ។

16. ធ្វើការបាន

ទោះជារវល់ក៏អាចធ្វើការបានដែរ ។ ទោះជាខ្ជិលក៏អាចធ្វើការបានដែរ ។ មានការងារច្រើនត្រូវធ្វើ ក្នុងពេលតែមួយ ជាងម្តងមួយ ។

17. សាកថ្ម

បើសូម្បីតែលើកសំឡីសោះក៏ទទួលអារម្មណ៏ថាធ្ងន់ដូចដុំដែកដែរនោះ គឺដល់ពេលសាកថ្មហើយ ញ៉ាំឆ្អែតខ្លាំង ដេកឆ្អែតស្វាង ។ មានពេលចាកសាក់ផង មានពេលសោយសុខស៊ីចាយលេងសើចផង ទើបរស់បានយូរ ។

18. រំដោះការរំខាន

បំបែកពេលវេលាជាដុំតូចៗ រំដោះការរំខានទាំងមូលឬទាំងស្រុង ។ លែងមានគំនរសំរាម លែងវង្វេងវង្វ័ន

18. ចរន្ត

ធ្វើកិច្ចការរួចហើយ នៅមានពេលសោយសប្បាយ ទើបជីវិតមានលំនឹង រស់នៅបានសោយសុខយូរអង្វែង ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ