Monday, July 5, 2010

វាក្យស័ព្ទ

វាក្យស័ព្ទអ្នកជាតិនិយាម — ឆ្នាំទិ ១២ លេខ ៥៣០ សប្តាហ៍ ១២-១៨ តុលា ១៩៧០ ទំព័រ ៦-៧

សេចត្តិប្រភាសសាធាណោរដ្ឋខ្មែរ ដោយលោគ អ៊ិន-តាំ ប្រធានរដ្ឋសភា

ប្រជារាស្ត្រខ្មែរ ជាជនជាតិមួយស្នេហាសន្ដភាពយ៉ាងខ្ជប់ខ្ជួនតាំងតែ
ពីបុរាណកាលមក ដោយបានបង្កើតជាសង្គមមនុស្សមួយនៅលើដែនដីសុវណ្ណ
ភូមិ ហើយបានរស់នៅក្រោមការត្រួតត្រានៃជនមួយក្រម ដែលមានវណ្ណះជា
ស្តេចកាន់អំណាចផ្ទាល់ខ្លួន ជាសម្បូណ៌ាជ្ញាសិទិ្ធរាជ ។​ អំណាចនេះត្រូវបន្ដពូជ
ធារពីមួយទៅមួយ តាំងពីប្រើនសតវត្យមកដល់សម័យ សីហនុ​ ។ ក្រមនេះគេ
ដណ្ដើមគ្នាឡើងសោយរាជ្យ រហូតដល់ហ៊ានយកទឹកដីដូររាជ្យនោះក៏បាន ។
ដើម្បីឲ្យគេនៅក្នុងរាជ្យបានយូរ គេត្រូវបំបែករាស្ត្រ បំបែកបន្ត្រីឲ្យម្នាក់និយាយ
ដើមម្នាក់អាក្រក់ ។ ពួកគេណាមួយដែលមិនបានសោយរាជ្យ គេត្រូវបាន
ទទួលបុព្វសិទ្ធិពិសេស ជារាជសព្ទផ្សេងដោយឡែកពីភាសារាស្ត្រ ក្នុងគោល
គំនិតតាំងខ្លួនជាអាទិទេពជាទីសក្ការៈរបសើរាស្ត្រ ។

តាំងពីជំនាន់ដើម រាស្ត្រខ្មែរដោយបន្សាបនូវពិសសាហាវនៃអំណាច
ផ្តាប់ការរបស់ស្ដេច ដោយមធ្យោបាយបង្កើតជាប្រពៃណីមួយ ឲ្យស្ដេចគោរព
នូវច្បាបដែលហៅថា «ទសពិធរាជធម៌» ដែលមានលក្ខណៈជាធម្មនុញ្ញតូច
មួយមាន ១០ មាត្រាប៉ុណ្ណោះ ហើយដោយផ្អែកទៅលើកោលមនុស្សធម៌ យុត្តិ
ធម៌ តាមឧត្ដមគតិនៃព្រះពុទ្ធសាសនា ។ ឯទសពិធរាជធម៌ទាំង១០ គឺ៖

quote:
១ — ទានៈ ការឲ្យអំណាច ដើម្បីដោះស្រាយបញ្ហាជីវភាពទន់ខ្សោយ របស់រាស្ត្រ ។
២ — សីលៈ កាន់អំពើយុត្តិធម៌ចំពោះសង្គមជាតិ ដោយបើកឲ្យមាន សមភាព-សេរីភាព-ភាតរភាព-វឌ្ឈនភាព និងសុភមង្គលដល់ប្រជារាស្ត្រ ។
៣ — បរិច្ចាគៈ បដិសេធចោសនូវអស្មិមានៈ អាភ្មានិយមឲ្យអស់ ចេញពីសន្ដារបស់ខ្លួន ។
៤ — អាថវៈ ប្រកាន់សច្ចៈទៀងត្រង់ ។
៥ — មទ្តវោៈ មានឥរិយាបថស្លូតបូតសុតាពរាបសារដោយកាយវាចា ។
៦ — តបៈ រក្សាសីល ៥ ចាំសីល ៨ ។
៧ — អភោធៈ មានធ្វើឲ្យអ្នកផងក្តៅក្រហាយដោយសារខ្លួន​ ។
៨ — អវិហឹសា មិនបៀកបៀនម្យាបាទអ្នកដទៃឲ្យវិនាស ដោយសារកំហឹងរបស់ខ្លួន ។
៩ — ខឆ្តី បានចិត្តអំណត់អត់ធន់​ ។
១០ — អវិរោធៈ មិនជិះជាន់ច្បាប់ គឺមិនយកច្បាប់មកទ្រាប់អង្គុយ ។


ក៏ប៉ុន្តែ ប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរបានឲ្យយើងដឹងថា ទោះបីមាន
ច្បប់ទសពិធទាំងដប់ យ៉ាងខាងលើនោះ តម្រូវឲ្យស្ដេចគោរពតាមក៏ពិតមែន ។
តែច្បាប់នោះអាស្រ័យនៅលើចិត្តស្ដេចតែខ្លួនឯង បើស្ដេចនោះមានអាងធម៌ ២
យ៉ាងគឺ៖
​ — ហិរិៈ សេចក្តីខ្មាសអៀនក្នុងការប្រព្រឹត្តិអំពើអាក្រក់ ១
​ — ឱត្តប្បៈ សេចក្ដីខ្លាចតក់ស្លុតចំពោះអំពើអាក្រក់ ១
ទើបអាចប្រព្រឹត្តទៅតាមតសពិធរាជធម៌នោះបាន ប៉ុន្តែតាមការណ៍ពិត គេ
ឃើញស្ដេចមិនប្រព្រឹត្តតាមទសពិធរាជធម៌ទេ ដោយមកពីគ្មានហិរិ និងឱត្តប្បៈ
នៅក្នុងខ្លួននោះឯង ។

ដោយស្ដេចនីមួយៗ តគ្នាមិនបានកាន់ទសពិធរាជម៌នេះហើយ បាន
ជាបណ្ដារាស្ត្រមានសេចក្ដីក្ដៅក្រហាយរងទុក្ខដោយសារស្ដេចជិះជាន់ ហើយ
រកមេធ្យាបាយជាអាវុធ កំចាត់អំពើជិះជាន់របស់ស្ដេចមិនបាន ក៏នាំគ្នាបង្កើត
ពាក្យប្រទេចផ្តាសាបញ្ឆិតបញ្ឆៀងទៅលើជនណាមួយ ផ្តេសផ្តាសពេកថា
«អាចំកួតហ្លួង» ។ ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញឲ្យឃើញទៀតថា មានរាស្ត្រ
បានសាកល្បងងើបប្រឆាំងនឹងអំណាចផ្ដាច់ការរបស់ស្ដេចជាហូរលែ ប៉ុន្តែគ្រប់
តែពេលត្រូវគេបង្ក្រាបយ៉ាងសាហាវ ។

ការវិវត្តន៍របស់មនុស្សលោក ចេះតែមានដំណើរទៅមុខឥតថយក្រោយ
ប្រជារាស្ត្រខ្មែរ ក៏ដួចជាប្រជារាស្ដ្រទូទៅនៅក្នុងសាកលលោកដែរ ត្រូវការៈ
— សេរីភាព
— សបភាព
— ភាតរភាព
— វឌ្ឈនភាព
— សុភមង្គល
ក្នុងដំណើររំដោះជាតិ ពីកណ្ដាប់ដៃនៃពួកស្ដេច ឆ្ពោះទៅរកគោលដៅទាំង៥
ដូចខាងលើនេះ ប្រជរាស្ត្រខ្មែរកែងតែប្រើមធ្យោបាយសន្ដិវិធី ប្រើច្បាប់ដើម្បី
រក្សាលក្ខណៈខ្លួនជាជាតិស្នេហាសន្តិភាព ។


ក្រោយពីសង្គ្រាមលោកលើកទី​ ២ បានបញ្ចប់ទៅ ប្រជាជាតិក្នងសា
កលលោក បានរួមគ្នាធ្វើសេចក្ដីថ្លែងជាសាកលនូវសិទិ្ធនៃមនុស្សប្រការ ២១
វគ្គទី៣នៃសេចក្ដថ្លែងចាសាកល នូវសិទ្ធិនៃមនុស្សបានចែងថា ត្រូវទុកឆន្ទៈ
របស់ប្រជារាស្ត្រជាគ្រឹះអំណាចនៃអានុភាពសាធារណៈ ។ ឆន្ទៈនេះត្រូវសមដែង
ដោយវិធីបោះឆ្នោតសុចរិត ដែលត្រូវធ្វើតាមកំណត់កាលដោយវិធីបោះឆ្នោត
សាកល និងដោយសមភាព ហើយនិងដោយសម្ងាត់ ប្ញក៏ដោយនីតិក្រមដែល
មានន័យដូចគ្នាខាងលើនេះ ក្នងការធានារ៉ាប់រងដល់សេរិភាពនៃការបោះឆ្នោត
នោះ ។

ដោយអនុលោមទៅតាមគោលការណ៍ខាងលើនេះ ខ្មែរស្នេហាជាតិ
មួយក្រុមមានសេចក្ដីក្លាហាន បានក្រោកឡើងចាប់ផ្តើមរៀបចំធ្វើរដ្ឋធម្មនុញ្ញ
មួយ ដើម្បីកម្រិតព្រំដែនអំណាចរបស់ស្ដេចនិងអំណាចរបស់រាស្ត្រ ។

រដ្ឋធម្មនុញ្ញនេះ បានប្រកាសឲ្យប្រើពីឆ្នាំ ១៩៥៧ រហូតមកដោយមាន
ការរអាក់រួលជានិច្ចកាល ។​ ការរអាក់រអួលនេះបណ្ដាលមកតែពីស្ដេច សីហនុ
ជាស្ដេចចុងក្រោយបង្អស់ ក្នុងចំណោមស្ដេចគ្រប់គ្រងប្រទេសខ្មែរ ដែលគ្មាន
ទសពិធរាជម៌នោះ ។ ស្ដេច សីហនុ មានពុតត្បុតអាក្រក់ចម្លែ ដោយចេះ
ធ្វើមាយាប្រជាភិថុតិចំពោះរាស្ត្រតែសំបកក្រៅ ដោយប្រើស្បិចកិច្ចកលក្ដោប
អំណាច ឲ្យដៃឆ្វេងកេងកេវទាញយកវិញ ដោយដៃស្ដាំសន្ធប់រដ្ឋធម្មនុញ្ញ នៅ
ពីក្រោមអំណាចខ្លួន ដូច្នោះហើយបានជារដ្ឋធម្មនុញ្ញត្រូវកែប្រែវិលចុះវិលឡើង
ច្រើនលើកច្រើនសា ។ នរណាហ៊ានការពាររដ្ឋធម្មនុញ្ញនេះ នរនោះត្រូវស្លាប់
ខ្លួនដូចលោកប្រធាន អៀវ កើស ជាឧទាហរណ៍ស្រាប់ ។ រដ្ឋសភាជាអង្គ
ការតំណាងលទ្ធិប្រជាធិបតេយ្យ ដែលមានករណីយកិច្ចការពាររដ្ឋធម្មនុញ្ញ ក៏
ត្រូវទទួលរងគ្រោះ នឹងអំពើជិះជាន់របស់ស្ដេចចុងក្រោយនេះដែរ ។

តាំងពីចាប់ងនុវត្តរដ្ឋធម្មនុញ្ញបកចំនួន ២៣ ឆ្នាំនេះ មានរដ្ឋសភា ៦ នីតិ
កាល ចានបន្តៗ គ្នា ។ ក្នុង ៦ នីតិកាលនេះ នីតិកាលទី ១-២-៣ ត្រូវរលាយ
ទៅវិញពីថ្ងៃទី ១៧ កញ្ញា​ ១៩៤៩ ហើយបន្ទាប់មកអតីតប្រធានអៀវ កើស ត្រួវ
គេលបសម្លាប់ចោល ។

រដ្ឋសភាទី ២ បើកសម័យប្រជុំថ្ងៃទី​ ៨ តុលា ១៩៥១ រសាយទៅវិញ
ទៅថ្ងៃទី ១៣ មករា ឆ្នាំ ១៩៥៣ ។
រដ្ឋសភាទី ៣ បើកសម័យប្រជុំនៅថ្ងៃ ១ តុលា ១៩៥៥ រលាយទៅ
វិញនៅថ្ងៃទី ៨ មករា ១៩៥៨ ។

រួចខ្លួនតែរដ្ឋសភាទី ៤ និងទី ៥ ដែលមានអាយុកាលគ្រប់ឆ្នាំមិនបាន
រលាយ ព្រើសមាជិកនៃរដ្ឋសភាទាំង ២ នីតិកាលនេះ បានកើតឡើងដោយ
ស្តេច សីហានុ បានចាត់ចំឈ្មោះឲ្យទៅឈរក្នុងមន្ឌលនីមួយៗ គ្មានគូប្រជែង ។
រី​ឯរដ្ឋសភានៃនីតិកាលទី ៦ នាបច្ចុប្បន្ននេះ មានអ្នកតំណាងរាស្ត្រ ៨២ រូប
ដែលបានជាប់ឆ្នោតដោយសុចរិតអំពីឆន្ទៈដ៏បរិសុទ្ធនៃរាស្ត្រ ក្នុងចំនួនបេក្ខជន
៤១៥ នាក់ កាលពីថ្ងៃ ១១ កញ្ញា ១៩៦៦ ។

សភានីតិកាលទី ៦ នេះ បានខិតខំធ្វើការបំរើរាស្ត្រពេញសមត្ថភាព
ដោយពុះពារឧបសគ្គគ្រប់យ៉ាង ក្នុងកិច្ចការពារផលប្រយោជន៍សិទិ្ធសេរីភាព
របស់រាស្ត្រ ដែលនាំឲ្យ សីហនុ គំរាមកំហែងសង្កត់សង្កិនគ្រប់បែបយ៉ាង មាន
តំណាងរាស្ត្រ ៣ នាក់​ ត្រូវបាត់ខ្លួនដោយឧបាយកលសម្ងាត់របស់ សីហនុ តំ-
ណាងរាស្ត្រខ្លះត្រូវជាប់គុកក៏មាន​ ។

អ្នកតំណាងរាស្ត្រទាំងអស់ ត្រូវហាមឃាត់មិនឲ្យចូលរួមក្នុងបុណ្យឯក
រាជ្យនិងក្នុងសមាជជាតិ ។ ធ្ងន់ទៅទៀត ស្ដេច សីហនុដែលជាស្ដេចចុងក្រោយ
បានប្រើអំណាចផ្ដាច់ការលក់ដីឲ្យពួកយៀកកុង-យួននខាងជើង តាំងមូលដ្ឋាន
សឹកខុសអំពីនយោបាយអព្យាក្រិត ដែលរាស្ត្រប្រកាន់យក កំហុសឧក្រិដ្ឋចុង
ក្រោយរបស់សាមីខ្លួន គឺពេលប្រជារាស្ត្រសម្ដែងសេចក្ដីក្តៅក្រហាយ ចំពោះ
ការជិះជាន់នៃទ័ពបរទេស ស្ដេច​ សីហនុ បានទុករាស្ត្ររបស់ខ្លួនទាំងប្រទេស
ថាជាក្បត់ ហើយខ្លួនទៅរួមគំនិតជាមួយខ្មាំងវាយជាតិរបស់ខ្លួន ។​ កំហុសចុង
ក្រោយរបស់ស្ដេច សីហនុ នេះ បានធ្វើឲ្យសភាទាំងពីរទម្លាក់សាមីខ្លួននៅវេទិកា
នេះចេញពីមុខតំណែងប្រមុខរដ្ឋ ចាប់តាំងពិថ្ងៃទី ១៨ មីនា​១៩៧០ ។

ប្រវត្តិសាស្ត្រខ្មែរមុនចម្បាំងលើកទី ២ដែលខ្មែររស់នៅអាស្រ័យទសពិធ
រាជធម៌ក្ដី ក្រោយចម្បាំងលើកទី ២ ដែលខ្មែររស់នៅអាស្រ័យរដ្ឋធម្មនុញ្ញជា
គោលចារិកក្តី បានបង្ហាញឲ្យឃើញថា ស្ដេចពុំព្រមបោះបង់អំណាចផ្ដាច់ការ
ផ្ទាល់ខ្លួនទាល់តែសោះ ហើយបំបាត់ជីវិតពលរដ្ឋចោលខ្លះឬសុខចិត្តឲ្យបាត់បង់
ទឹកដីខ្លះចុះ ឲ្យតែខ្លួនបានរក្សាអំណាចផ្ទាល់របស់ខ្លួន ។


ដោយយោលទៅលើគុណវិបត្តិជាច្រើននៃលទ្ធិរាជនិយម ដូចបានរៀប
រាប់មកខាងលើ
- ដោយស្របនឹងកោលរដ្ឋធម្មនុញ្ញសហប្រជាជាតិ ដែលស្ដីអំពីសិទ្ធិនៃ
ប្រជាជតិនីមួយៗ ក្នុងការចាត់ចែងខ្លួនទៅដោយសេរី ។
- ដោយគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលបានសម្តែងក្នុងព្យូហយាត្រា
កាលពីថ្ងៃទី ១១ មេសា ១៩៧០ និងតាម ពាត្តិដែលមានជាបន្តៗ គ្នាមកទៀត ។
- ដោយគោរពតាមក្រមលេខ ៤៤២ ៩០ ចុះថ្ងៃះ៨ តុលា ១៩៧០ដើម្បី
— សេរីភាព
— សបភាព
— ភាតរភាព
— វឌ្ឈនភាព
— សុភមង្គល
នៃប្រជារាស្ត្រខ្មែរ យើង អ៊ីន-តាំ ប្រធានរដ្ឋសភាក្នុងនាមប្រជាជាតិខ្មែរ

សូមប្រកាសជាឧឡារិកនៅថ្ងៃទី ៩ តុលា ១៩៧០ ចាប់តាំងពីពេល
ម៉ោង ៧ នេះទៅ ចាត់ទុកប្រទេសខ្មែរជាសាធារណរដ្ឋតែមួយ ដែលបែងចែក
ពុំបាន ហើយដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋខ្មែរ» ។

សាធារណរដ្ឋ /saathierenaqroet/ republic
អ៊ិន តាំ En Tam (name)
សន្តិភាព /san teh phiep/ peace, tranquillity
បុរាណកាល /bo ran na kal/ ancient times, antiquity
សុវណ្ណភូមិ /so van na puom/ golden city (ancient name for southeast asia)
វណ្ណៈ /van nah/ status, position, color, kind, caste
សម្បូណ៌ាជ្ញាសិទ្ធិរាជ /sam bo ro naj nga sak thec reij/ absolute monarchy
ពូជធារ /pooj tear/ lineage, stock
ដូរោជ្យ /doo riej jier/ in exchange for the throne, change power
បុព្វសិទិ្ធ /bop pe sek thiq/ prerogative
រាជស័ព្ទ /riej co sap/ royal vocabulary
គោលគំនិត /kol kom neth/ motive, intend, aim
អាទិទេព /ah tiq theap/ earthly god
សក្ការះ /saq ka reah/ workship, homage, idol
បន្សាប /ban sap/ to dilute, to weaken
សាហាវ /sa haulv/ vicious
ពិសសាហាវ /pbus sa haulv/ vicious influence (vicious poison)
អំណាចផ្តាច់ការ /om naj​ bdich ka/ absolute power, dictatorial power
ទសពិធរាជធម៌ /tuos sa bpet to riej toa/ the ten moral laws or standards for royalty
ធម្មនុញ្ញ /thoum mo nung/ constitution

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ