មនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន អាចនឹងដុតផ្ទះយើង ដើម្បីស្ងោរពង មាន់មួយ ។
មនុស្សមានទ្រព្យច្រើនជាងគេក្នុងលោក គឺមនុស្សចេះសន្សំសំចៃ មនុស្ស ក្រខ្សត់ ជាងគេគឺមនុស្សកំណាញ់ស្វិត ។
យើងមិនត្រូវនិយាយពីខ្លួនយើងទេ ទោះនិយាយពីអំពើល្អក្តី ពីអំពើអាក្រក់ក្តី ។
មានរបៀបរបបពុំមែនជាគុណធ៌មដ៏ធំដុំទេក៏ប៉ុន្តែបើគ្មានរបៀបរបបទេគឺជា កំហុសមួយ ដ៏ធំទៅវិញ ។
ការអានសៀវភៅ ជាផ្នែកមួយនៃកិច្ចការរបស់មនុស្សសុចរិត ។
គ្មានសេចក្តីឈឺចាប់ណា ធំជាងក្នុងពេលដែលកំពុងគិតពីរឿងសប្បាយ ស្រាប់ តែមានរឿងអកុសលមកដល់នោះទេ ។
កាលណាមានគេឈ្លានពានប៉ះពាល់មកលើខ្ញុំ ខ្ញុំនឹងខំប្រឹងលើកកម្ពស់ ព្រលឹង ខ្ញុំឲ្យខ្ពស់ទាល់តែអំពើរំលោភនោះ មិនអាចប៉ះពាល់ព្រ លឹងខ្ញុំបាន ។
គេចាប់ផ្តើមចាស់ ក្នុងពេលគេកំព្រាម្តាយ ។
នៅជិតស្តេចមានសត្វពីរយ៉ាង មនុស្សកាចសាហាវ និងមនុស្សឡេមឡឺម ។
មនុស្សឡេមឡឺម គឺមនុស្សលើកជើងបញ្ជោរស្តេច រីមនុស្សកាចសាហាវវិញ គឺជាជនដែលចាក់រុកស្តេចឲ្យធ្វើបាបគេ ។
មនុស្សខ្ជិលច្រអូស វាដឹងតែមួយមុខប៉ុណ្ណោះថា ក្នុងការងារវាមានពេលឈប់ សម្រាកជានិច្ច ។
ការល្ងង់មានបីយ៉ាង ល្ងង់មិនដឹងអ្វីទាំងអស់នេះ១, ល្ងង់ដឹងខុសពីការដែល ខ្លួន ដឹងនេះ១, និងល្ងង់ដឹងផ្សេងពីការដែលខ្លួនត្រូវដឹងនេះ១ ។
អ្នកស្រឡាញ់សេរីភាពពិតប្រាកដ អ្នកនោះក៏ស្រឡាញ់សេរីភាពនៃអ្នកជិត ខាងផងដែរ ។
ការចង់បានការពិត វាងាយស្រួលជាងការរលាស់ខ្លួនចេញពីការភ័ន្តច្រឡំ ។
កាលណាគេនិយាយអាក្រក់ពីអ្នក ហើយបើត្រូវចំលើការពិតអ្នកត្រូវកែកំហុស នោះចេញ។ ក៏ប៉ុន្តែបើខុសវិញអ្នកត្រូវសើច។
អ្នកមិនត្រូធ្វើអ្វីសោះឡើយក្នុងពេលមានកំហឹង ។ តើអ្នកត្រូវបើកក្តោងឬ នៅ ពេលកំពុងមានខ្យល់ព្យុះ? ។
ខ្ញុំស្រឡាញ់គ្រួសារខ្ញុំជាងរូបខ្ញុំ ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំជាងគ្រួសារខ្ញុំ ក៏ប៉ុន្តែខ្ញុំ ស្រឡាញ់មនុស្សលោកជាងមាតុភូមិខ្ញុំទៅទៀត ។
ចូរអ្នកនាំមនុស្ស ៤នាក់ ដែលជឿតាមពាក្យចចាមអារាម ផ្តេសផ្តាស បំផុតមក ឲ្យខ្ញុំ បា្រកដជាខ្ញុំអាចបោកបា្រស់មនុស្សពីរលាននាក់ទៀតដែលជឿ របៀប នេះ ដោយយកមនុស្ស ៤នាក់ខាងលើមកធ្វើជាមធ្យោបាយ ។
កាលណាចិត្តមនុស្សសុខសាន្តហើយ តើនៅលើលោកនេះមានវត្ថុអ្វីមាន ន័យជាងនេះ ទៅទៀត?
សេចក្តីសប្បាយនៃចិត្តពិតប្រាកដ គឺជាថ្នាំក្រអូបធ្វើឲ្យឈាមរត់ស្រួល ហើយ និងធ្វើឲ្យ ខ្លួនមនុស្សយើងត្រឡប់ទៅជាក្មេងខ្ចី។
ការចូលចិត្តរកកំហុសអ្នកដទៃគឺជាសញ្ញាថាគេពុំសូវគិតរកកំហុសខ្លួនគេឡើយ។
កង់រទេះដែលមិនដាក់ខ្លាញ់វាឮង៉ែតង៉តខ្លាំងណាស់ ហើយចំពោះមនុស្សដែល មិនកំណត់គឺមានការត្អួនត្អែខ្លាំងណាស់ដែរ។
នៅក្នុងសកលលោកយើងនេះ មានសត្រូវច្រើនយ៉ាងហើយ យើងកុំគប្បី បង្កើតវាថែមទៀតឡើយ ។
តាមក្បួនលេខគណិតមួយបូកមួយត្រូវជាពីរ ក៏ប៉ុន្តែបើចំពោះមិត្តភាពវិញ មួយបូកមួយត្រូវជាមួយ ។
ការកសាងខ្លួនឲ្យរិតតែបានល្អ ជាមធ្យោបាយតែមួយដើម្បីខ្លួនមានឥទ្ធិពល ល្អទៅលើអ្នកដទៃ។
មនុស្សម្នាក់ទទួលការអប់រំពីរយ៉ាង ម្យ៉ាងបានមកពីអ្នកដទៃ ម្យ៉ាងទៀតបាន មកពីខ្លួនឯង ដែលមានសារសំខាន់ច្រើនជាងគេ ។
សុភមង្គលមានពីរយ៉ាង សុភមង្គលបុណ្យសក្តិ និងសុភមង្គលមនោសញ្ចេត នា។ មួយឋិតនៅក្នុងសង្គមមនុស្ស និងមួយទៀតឋិតនៅក្នុងការស្និទ្ធស្នាល។
ជីវភាពទំនេរ គឺជាសេចក្តីស្លាប់មុនអាយុ ។
មានតែទឹកចិត្តប្តេជ្ញាសម្រាប់បំពេញករណីកិច្ច មិនទាន់គ្រប់គ្រាន់ទេ គេត្រូវតែ យល់ឲ្យច្បាស់នូវករណីយកិច្ចនោះថែមទៀត។
សម្រាប់មនុស្សកាចសាហាវ គ្មានសន្តិភាពជាមួយទេ។
ការសប្បាយរីករាយ និងការឈឺចាប់របស់មិត្តយើងត្រូវតែក្លាយជាការសប្បាយរីករាយ និងការឈឺចាប់របស់យើងដែរ។
កម្មវត្ថុនៃការអប់រំពុំមែនដើម្បីបង្កើតគ្រឿងម៉ាសីនទេ គឺដើម្បីបង្កើតជា មនុស្ស។
ការពិតនឹងនាំមកឲ្យអ្នក នូវសេរីភាពពិតបា្រកដ ។
0 comments:
Post a Comment