(ទី១) ស្ទង់មើល (រៀន -> សូត្រ -> យល់ -> ចេះ -> ចាំ -> ស្ទាត់ -> ជំនាញ)
- អានតែ (១)សេចក្តីផ្តើម (២)ចំណងជើងធំៗមានក្នុងតួសេចក្តី(ពិនិត្យមើល រូបភាព រូបថត រូបគំនូរ តារាង ផែនទី និងចំណងជើងខាងក្រោមរបស់វា) និង (៣)សេចក្តីបញ្ចប់។(មានផែនទីឃើញផ្លូវមុន ដើម្បីដឹងរឿងមុនត្រួសៗថា
គេចង់និយាយពីអីគេ គេចង់បានអីគេ គេចង់ធ្វើអីគេ ពេលដល់សាច់រឿងធ្វើឲ្យយើង ងាយចាប់បាន ងាយយល់)
(ទី២) ឆ្ងល់ (យល់)
- ចេះឆ្ងល់ចំណងជើងធំៗក្នុងតួសេចក្តីថាតើ៖ អីគេ? ដើម្បីអី? គេធ្វើម៉េច? នរណាគេ? នៅពេលណា? នៅឯណា?
(ទី៣) អាន (ចេះ)
- តាមដានអានសាច់រឿងរបស់ចំណងជើងធំៗមានក្នុងតួសេចក្តីទាំងនោះ ដើម្បីបកស្រាយចំងល់ដែលយើងបាន ឆ្ងល់ គ្រាន់តែអានឲ្យយល់ទៅបានហើយ កុំបាច់កត់ត្រាន័យវាទាំងអត់យល់ អីសោះ (ព្រោះពត័មានថ្មីមិនដែល ឃើញតិចពេក ម៉េចនឹងទាន់យល់បាន ដូចលេងផ្គុំរូបអញ្ចឹងផ្គុំបានតិចពេកម៉េចនឹងអាចទាយបានជារូបអីគេទៅ ផ្គុំទៀតទៅប្រាកដជាចេញរូបពិត)។ទាល់តែអានបានចប់១វគ្គសិន ទើបដឹងកន្លែងណាមានពាក្យ ឬឃ្លាសំខាន់ៗ។
- បើន័យនោះ អានទៅអត់យល់ ស្វែងរកពាក្យដែលរាំងស្ទះដល់អត្ថន័យឃ្លានិង ប្រែវាឲ្យត្រូវតាមសាច់រឿង។ ស្វែងយល់ឃ្លាដែលឆ្លើយប្រាប់ ន័យសំខាន់ៗ ។ មិនបាច់អើពើនឹងពាក្យដែលមិនបានរាំងស្ទះដល់អត្ថន័យឃ្លា ។ អានត្រួសៗឬរំលងឃ្លាដែលមិនមានន័យសំខាន់ៗឬមិនបានឆ្លើយប្រាប់គំនិតសំខាន់ៗសោះ (នាំខាតពេលឬរំខាន)
(បំណងពិតគឺគ្រាន់តែចង់យល់ន័យ មិនមែនដើម្បីគ្រាន់តែអានគ្រប់តួអក្សរ គ្រប់ពាក្យឬឃ្លាឲ្យអស់នោះទេ) ។ ដូចមើលរឿងឥណ្ឌាដល់កន្លែងរាំ អាចខាទៅមុខ ឬរំលងបាន ព្រោះស៊ីពេលរាប់ម៉ោង តែគ្មានន័យសំខាន់។
- បើន័យសំខាន់ៗអានទៅពិបាកយល់ ឬ ដូចជាមិនទាន់យល់ច្បាស់ ៖ត្រូវអានឃ្លានោះឡើងវិញ អានច្រើនសារ អានយឺតៗ អានឮៗ ។
(ទី៤) រំលឹក (ចាំ)
- រំលឹកចំនុចសំខាន់ៗឡើងវិញ និងធ្វើការបកស្រាយឡើងវិញដោយប្រើពាក្យឬឃ្លាខ្លួនឯងតាមការយល់របស់យើង វិញ ធ្វើម៉េចឲ្យយល់ថាម្តុំហ្នឹងគេចង់និយាយពីអី គេចង់បានអី ដោយមិនមើលសៀវភៅ (ចងចាំបានពីរំលឹក) ។
- រំលឹកដើម្បីកុំឲ្យវង្វេង ថាយើងកំពុងអានដល់ណាហើយកំពុងអានអីគេ ថាគេចង់និយាយប្រាប់អីឲ្យពិតប្រាកដ។
- រំលឹកទាល់តែចេញ រួចហើយសួរខ្លួនឯងទៅមើល ពិតជាយល់មែនអត់? ឬក៏បានរំលងន័យសំខាន់ៗរបស់វា? ។
- រំលឹករហូតដល់យើងពិតជាយល់ន័យវាបានល្មមគ្រប់គ្រាន់ គឺបានហើយ ពេលនេះអាចកត់ត្រាទុកបានហើយ។
(ទី៥) អនុវត្ត (ស្ទាត់)
- ឆ្លើយសំនួរ ឬ អនុវត្តលំហាត់ នូវអ្វីយើងបានរំលឹក ដើម្បីបញ្ចាក់ថាយើងពិតជាយល់បានច្បាស់ និង ធ្វើបាន ដូចអ្វីដែលយើងយល់មែន ហើយអ្វីដែលយើងបានយល់បែបនេះ សុទ្ធតែជាការពិត និងសុទ្ធតែត្រឹមត្រូវ ។
- បើឆ្លើយសំនួរមិនចេញ បានន័យថាយើងភ្លេច ឬមិនទាន់យល់នៅឡើយទេ ទៅរកមើលកន្លែងហ្នឹងម្តងទៀត។
- បើធ្វើលំហាត់ខុស គឺលទ្ធផលមិនដូចការយល់ឃើញរបស់យើងទេ បានន័យថាយើងបានយល់ខុស ឬយល់ច្រឡំន័យណាមួយរបស់វា យើងត្រូវធ្វើការស្វែងយល់ន័យរបស់វាម្តងទៀត។
0 comments:
Post a Comment