Monday, July 5, 2010

ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ឥណ្ឌូនេស៊ី

តាំង​ពី​ឆ្នាំ​១៩៤៥​មក​ ឥណ្ឌូនេស៊ី​ប្រឈម​មុខ​ឥត​ឈប់ឈរ​នឹង​ពួក​ជនជាតិ​ភាគ​តិច​ដែល​​ទាមទារ​ អត្តសញ្ញាណ​ផង​និង​ទាមទារ​ផ្តាច់​ទឹក​ដី​ផង​។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៩៩​ទើប​ឃើញ​ទី​ក្រុង​Jakartaដែល​បាន​និង ​កំពុង​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ទទួល​ស្គាល់​ជា​លើក​ទីមួយ​ បង្អស់​ឯករាជ្យ​របស់​Timor ខាង​កើត​។



ប្រជា ​ជន​ឥណ្ឌូនេស៊ី​មាន​គ្នា​ប្រមាណ​២២២​លាន​នាក់​ ប្រមូល​ផ្តុំ​ជនជាតិ​ភាគ​តិច​យ៉ាង​ហោច​ណាស់​៥០០​ក្រុម​ និង​និយាយ​២០០​ភាសា​ខុសៗ​គ្នា​ តែ​ល្អ​ម៉្យាង​ត្រង់​ថា​៨៨%​នៃ​ប្រជាជន​ទាំង​ស្រុ​ង​កាន់​​សាសនា​​អ៊ី​ស្លាម ​​ដូច​គ្នា​។
យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​ឥណ្ឌូនេស៊ី​​មិនអាច​គេច​ផុត​ពី​ការ​ហែកហួរ​គ្នា​បាន​ទេ ​ដោយ​ហេតុ​តែ​​​​មាន​​ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​ ដែល​មាន​ដើម​កំណើត​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម៉្លេះ​។ ​កាល​ណោះ​ ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​និង​ដក​ទ័ព​ចេញ​ពី​អាស៊ី​អាគ្នេយ៍​ហើយ ​
Sokarno​ក៏​បាន​ប្រកាស​ឯករាជ្យ ​។ ​តែ​ប្រទេស​Hollande​ដែល​ជា​ប្រទេស​អាណានិគម​របស់​ឥណ្ឌូនេស៊ី​ប្រឆាំង​នឹង​ ទង្វើ​បែប​នេះ​ ហើយ​ស្រាប់​តែ​ទៅ​បំផុស​បំផុល​ជនជាតិ​ភាគ​តិច​ដែល​រស់​នៅ​តាម​ខេត្តខណ្ឌ​ដូច ​ជា​នៅ​លើ​កោះ​Moluques​ឬ​នៅ​លើ​កោះ​Célèbes​ជា​ដើម ​ឲ្យ​ងើប​បះបោរ​​ទាមទារ​ស្វ័យភាព​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​Hollande​ថែម ​ទាំង​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​លុក​ទៅ​លើ​កង​កម្លាំង​ឥណ្ឌូនេស៊ី​នៅ ​ខែ​កក្កដា​ឆ្នាំ​១៩៤៧​និង​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៤៨​ទៀត​ផង​។ ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​១៩៤៩​ ​ទើប​ឃើញ​ប្រទេស​Hollande​ដែល ​ស្ថិត​នៅ​ក្រោម​ការ​​គាប​សង្កត់​របស់​សហ​រដ្ឋ​អាមេរិក​យល់​ព្រម​ទទួល​ ស្គាល់​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ី​។ ​ឥណ្ឌូនេស៊ី​ក៏​​ក្លាយ​ជា​សហព័ន្ធ​រួម​មួយ​​ដែល​មាន​រដ្ឋ​ទាំង​អស់​ចំនួន​១៦ ​។​ ចំណែក​ដែន​ដី​Timor​ខាង​កើត​វិញ​ដែល​ជា​អាណា​និ​គម​​របស់​ប្រទេស​Portugal​ និង​ដែនដី​Nouvelle-Guinée​ខាង​លិច​បន្ត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ ​ប្រទេស​Hollande​ត​ទៅ​ទៀត​។ ​

យ៉ាង​ណា​មិញ​ ការ​ទាម​ទារ​អត្តសញ្ញាណ​​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​មិន​រលត់​បាត់​បង់​ ទៅ​វិញ​ឡើយ​។ ​នៅ​ខែ​មេសា​ឆ្នាំ​១៩៥០​ ​កោះ​Moluques​ប្រកាស​ឯករាជ្យ​ ជា​ហេតុ​ជម្រុញ​Sokarno​ឲ្យ​សម្រេច​ប្រកាស​ទុក​ជា​មោឃៈ ​លក្ខន្តិក​ជា​សហព័ន្ធរួម​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ប្រកាស​បង្កើត​សាធារណ​ រដ្ឋរួម​មួយ​ជំនួស​វិញ​នៅ​ខែ​សីហា​ឆ្នាំ​១៩៥០​។ ​ពេញ​មួយ​ទសវត្សរ៍​ទី​៥០​Sokarno​បាន​ខ្នះ​ខ្នែង​ពង្រឹង​និង​ពង្រីក​ប្រទេស​ ឥណ្ឌូនេស៊ី​។ ​នៅ​ខាង​ក្នុង​ប្រទេស​ ​Sokarno​បាន​ប្រើ​ទ័ព​បង្ក្រាប​ចលនា​ផ្តាច់​ទឹកដី​និយម​ដូច​ជា​នៅ​ប៉ែក​ខាង ​ជើង​នៃ​កោះ​Célèbes​ នៅ​ឆ្នាំ​១៩៥៧​ជា​ដើម​។​ នៅ​ខាង​ក្រៅ​ប្រទេស​វិញ Sokarnoបានខំ​លើក​ស្ទួយ​គោល​គំនិត​ស្តី​ពី​ការ​បង្កើត​មហា​ប្រទេស​ ឥណ្ឌូនេស៊ី​មួយ​ដែល​ច្របាច់​បញ្ចូល​គ្នា​ឥណ្ឌូនេស៊ី​​Nouvelle-Guinée​ខាង​ លិច​និង​តំបន់​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo​។ ​ក្នុង​ន័យ​នេះ​ ​នៅខែ​មីនា​​ឆ្នាំ​១៩៦២​កងទ័ព​ឥណ្ឌូនេស៊ី​បាន​ចូល​កាន់កាប់​ដែន​ដី​ Nouvelle-Guinée​ខាងលិច​។ ​ក្រោយ​មក​Nouvelle-Guinée​ខាង ​លិច​បាន​ត្រូវ​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ​ អស់​រយៈ​ពេល​៨​ខែ​រួច​ហើយ​បាន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ឥណ្ឌូនេស៊ី​នៅ​ខែ​ឧសភា​ ឆ្នាំ​១៩៦៣​។ ​កាល​នោះ​អ.​ស​.ហ​បាន​ដាក់​ល័ក្ខ​ខ័ណ្ឌ​តម្រូវ​ឲ្យ​ទីក្រុង​Jakarta​រៀប​ចំ​ បោះ​ឆ្នោត​ប្រជាមតិ​មួយ​នៅ​លើ​ទឹក​ដី​Nouvelle-Guinée​ឲ្យ​បាន​មុន​ឆ្នាំ​ ១៩៦៩​។ ​ប្រជាមតិ​ដែល​ត្រូវ​សួរ​ពល​រដ្ឋ​នៅ​ទី​នោះ​ថា​តើ​ចង់​បាន​ឯករាជ្យ​ឬ​ចង់​ បន្ត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឥណ្ឌូ​នេស៊ី​។​ តែ​សម្រេច​សម្រួច​ទៅ​Sokarno​មិន​ដែល​រៀប​ចំ​ធ្វើ​ប្រជា​មតិ​នេះ​សោះ​ឡើយ​។

នៅ ​ឆ្នាំ​១៩៦៩​Suharto​ដែល​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​១៩៦៨​ បាន​កែ​ឈ្មោះ​Nouvelle-Guinée​ខាង​លិច​មក​ជា ​Irian Jaya​ ដែល ​ពី​អំណើះ​ត​​ទៅ​ជា​ខេត្ត​មួយ​ផ្តាច់​មុខ​របស់​ឥណ្ឌូនេស៊ី​។​ ចំណែក​តំបន់​ប៉ែក​ខាង​កើត​នៃ​កោះ​វិញ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧៥ ​ក្រោម​ឈ្មោះ​ថា​ រដ្ឋ​Papouasie Nouvelle-Guinée។ ​យ៉ាង​ណា​ក៏​ដោយ​នៅ​ឆ្នាំ​១៩៦៥​ប្រជាជន​Papoue​នៅ​Nouvelle-Guinéeខាង​លិច​ បាន​បង្កើត​ អង្គការ​ដើម្បី​ឯករាជ្យ​នៃ​Papouasie ​ហៅ​កាត់​ថា​OPA​ ​ដែល​បាន​ចាប់​អាវុធ​ចេញ​មុខ​ប្រឆាំង​នឹង​ទីក្រុង​Jakarta​។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៥​ឥណ្ឌូនេស៊ី​របស់​ Sokarno​ត្រូវ​ប្រឈម​មុខ​នឹង​ម៉ាលេស៊ី​ពីព្រោះ​ប្រទេស​ទាំង​ពីរ​ដណ្តើម​គ្នា ​ចង់​បាន​តំបន់​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo​ដែល​នៅ​ទី​បំផុត​បាន​បញ្ចូល​ ខ្លួន​ទៅ​ក្នុងសហព័ន្ធរួម ​ម៉ាលេស៊ី​។ ​ក្រោយ​មក​ទៀត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៧៥​ប្រទេស​Portugal​បាន​លះ​បង់​ចោល​ ​អាណានិគម​ទាំង​អស់​របស់​ខ្លួន ​ជា​ហេតុ​បាន​ជម្រុញ​ឲ្យ​Timorខាងកើត​ប្រកាស​ឯករាជ្យ​។ ​មួយ​ខែ​ក្រោយ​មក​តែ​ប៉ុណ្ណោះ ​Suharto​បាន​បញ្ជូន​ទ័ព​ទៅ​កាន់កាប់​Timor​ខាង​កើត​ហើយ​បាន​ប្រកាស​ចាត់ទុក ​ដែនដី​នេះ​ថា​ជា​ខេត្ត​មួយ​របស់​ឥណ្ឌូនេស៊ី​។ ​

និយាយ ​រួម​ ​គឺ​ការ​ផ្លាស់​ប្តូរ​លក្ខន្តិក​នៃ​ប្រទេស​ ​ពី​សហព័ន្ធ​រួម​មក​ជា​សា​ធា​រណ​រដ្ឋ​រួម​នៅ​ឆ្នាំ​១៩៥០​ហ្នឹង​ហើយ​ដែល​បាន​ បង្ក​ឲ្យ​មាន​ការ​ទាមទារ​ផ្តាច់​ទឹកដី​កាន់​តែ​ខ្លាំង​ឡើង​ពី​ សំណាក់​ពូជ​សាសន៍​ផ្សេងៗ​។ ​សហព័ន្ធរួម​គោរព​អត្តសញ្ញាណ​និង​ស្វ័យភាព​តិច​ឬ​ច្រើន​របស់​ពូជសាសន៍នីមួយៗ ​។ ​ផ្ទុយ​ទៅ​វិញ​ ​សាធារណរដ្ឋរួម​ប្រើ​អំណាច​ផ្តាច់ការ​បង្ខំ​ឲ្យ​ទាំងអស់​គ្នា​ដែល​ជា​ពូជ​ សាសន៍មិន​​ដូច​គ្នា​ ​និយាយ​ភាសា​និង​កាន់​សាសនា​មិន​ដូច​គ្នា​ទទួល​ស្គាល់​អំណាច​របស់​ទីក្រុង​ Jarkata​។ ​មិន​តែ​ប៉ុណ្ណោះ​ ​ចាប់​ពី​ឆ្នាំ​១៩៥០​ទៅ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ទាំង​​ជម្លៀស​ស​ប្រជាជន​ចេញ​ទាំង​បង្ខំ​ពី​ តំបន់​សម្បូណ៌​មនុស្សនៅ ​ទៅ​ដាក់​នៅ​ក្នុង​តំបន់​មិនសូវ​មាន​មនុស្ស​នៅ​។ ​គោលដៅ​នៃ​ទង្វើ​បែប​នេះ​គឺ​នយោបាយ​ ពីព្រោះ​រដ្ឋអំណាច​Jarkata​ចង់​ឃើញ​ពូជសាសន៍​ ដែល​ជា​អ្នក​ទាមទារ​ឯករាជ្យ​ក្លាយ​ជា​ជនជាតិ​ភាគតិច​នៅ​លើ​ទឹក​ដី​នៃ​ដូនតា​ របស់ ​ពួក​គេ​។ ​ឧទាហរណ៍​ រដ្ឋអំណាច​បាន​ដឹក​ប្រជាជន​ពី​Java​ ទៅ​ដាក់​នៅ​ Nouvelle-Guinée​ខាងលិច​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជនជាតិ​Papoue​នៅ​ទី​ នោះក្លាយ ​ជា​ជនជាតិ​ភាគតិច​។ ​ដូចគ្នា​អញ្ចឹង​ដែរ​ ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ​បាន​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ត្បូង​នៃ​កោះ​Moluques​ជា​ទី​ដែល​ សម្បូណ៌​ទៅ​ដោយ​អ្នក​កាន់គ្រិស្ត​សាសនា​​រស់​នៅ​។

ចាប់​ ពី​ដើម​សតវត្សរ៍​ទី២០​ទៅ​ ចលនា​ផ្តាច់​ទឹក​ដី​និយម​ដែល​ស្ថិត​នៅ​ក្រោមការ​គាប​សង្កត់​អស់​ជា​ច្រើន​ សិប​ឆ្នាំ​ បាន​ងើប​ក្បាល​បះបោរ​ជា​ថ្មី​ឡើង​វិញ​។ មូលហេតុ​គឺ​មក​អំពី​របប​ផ្តាច់ការ​របស់​Suharto​ដែល​កាន់​អំណាច​តាំង​ពី​ ឆ្នាំ​១៩៦៨​មក​បាន​រលំ​រលាយ​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៨​ និង​មក​អំពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​បណ្តើរៗ​ទៅ​រក ​លទ្ធិ​ប្រជាធិបតេយ្យ​។
គឺ​នៅ​ក្នុង​បរិបទ​ថ្មី​បែប​នេះ​ ហើយ​ដែល​រដ្ឋអំណាច​Jakarta​បាន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​ជា​លើក​ទីមួយ ​បង្អស់​ឯករាជ្យ​របស់​Timor ខាង​កើត​ នៅ​ខែ​តុលា​ឆ្នាំ​១៩៩៩​៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ