Monday, July 5, 2010

សំដីមាស ១

  • អត់ខ្លាចគេ ទើបធ្វើឲ្យចិត្តស្ងប់ (Me)
  • អាចធ្វើការយូរហើយនៅមិនទាន់ចេះប្រើ Internet ទៀត ដោយសារ ១ឆ្នាំមិនទាន់ប្រើ Internet ១ដងផងហ្នឹង ទុកចោលទោះយូរប៉ុណ្ណា។ (គ្មានថ្ងៃបានសាក គ្មានថ្ងៃបានដឹង)
  • មិនសាកមិនដឹង ហ៊ានសាកទើបដឹង សាកសិនទើបដឹង ចាញ់សិនទើបឈ្នះ (បរាជ័យជាមាតានៃជ័យជំនះ)
  • ការចាប់ផ្តើមគឺ ការបរាជ័យច្រើនដង នៃការសង្កេតការ (Me)
  • អត់ទាន់ចេះបើកឡាន គឺខ្លាចមិនហានបើកឡានអញ្ចឹងហើយ​។​(Me)
  • ផ្លូវទុទិដ្ឋិ ជាផ្លូវទាល់ច្រក (Me)
  • ន្លងសុទិដ្ឋ ទើបមានជំនឿចិត្ត ។​(Me)
  • ចង់បានអ្វីច្រើនតាមអាចទៅរួច ចង់បានឲ្យអស់លទ្ធភាពពេលវេលា ត្រូវការកាលវិភាគ (Me)
  • អត់ចេះ មកពីខ្ជិល ខ្ជិលមកពីគ្មានកាលវិភាគ (Me)
  • ខ្លាចគេចាញ់ ៥០%មុនទៅហើយ ទោះខំយ៉ាងច្រើនបានស្មើ មិនអាចឈ្នះទេ (Me)
  • ធ្វើមនុស្សដូចធ្វើនំបានឆ្លងកាត់ការសាកល្បង និងកែប្រែច្រើនដងគង់បានឆ្ងាញ់ (TV)
  • ភ្នែកមនុស្សសំឡឹងទៅមុខ មិនមែនមើលក្រោយទេ (Me)
  • បើប្រកាសរកមនុស្សឡប់ពេលណាក៏នៅតែមាន (AXN)
  • មិនប្រកាន់ក្មេង ទើបជាមនុស្សចាស់ (Me)
  • ការពិតគ្មានអ្វីសំខាន់ជាងសុខកាយ សប្បាយចិត្តទេ ។ (Me)
  • គ្មានសេចក្តីសុខទេ បើយើងចាំគិតឃើញតែខាងអវិជ្ជមានអញ្ចឹងនោះ ។ (Me)
  • ទុទិដ្ឋិនិយមខំបំបោងធ្វើដូចយ៉ាបហួសនិស្ស័យណាស់អញ្ចឹង ។ (Me)
  • កាន់តែអានវា គាន់តែយល់វា (Me)
  • សៀវភៅធ្វើឲ្យអ្នកជាមនុស្សចេះ (SIRAR)
  • ស្អីក៏អត់ទាន់ចេះមែន តែសកម្ម និងព្រមរៀន វានឹងល្អ (Me)
  • ពិតជារស់មិនបាន មិនសប្បាយចិត្ត បើគ្មានសុទិដ្ឋិនិយម (Me)
  • ដឹងខ្លួនឡើង (Me)
  • មិនអាចគាប់បំណងមនុស្សគ្រប់គ្នា ឲ្យតែគប្បីនឹងមនសិការខ្លួនឯងបាន គឺគ្រប់គ្រាន់ហើយ ព្រោះតែធ្វើអ្វី១មិនអាចឥតខ្ចោះបាន (Me)
  • អ្វីដែលខ្ញុំត្រូវធ្វើ ខ្ញុំធ្វើរួចហើយ នៅខ្វះតែលទ្ធផលទេ (Me)
  • បើមិនប្រើ Framework ដូចប្រដៅកូនជំនួសគេអញ្ចឹង ពិបាក Maintenance (Me)
  • ស្វែងរកខ្លួន១ជំហាងទៀតមកវិញ (Me)
  • នៅពេលវង្វេង អ្វីដែលអាចធ្វើបានតែ១គត់ គឺនៅឲ្យស្ងៀម (Me)
  • បើមិនសាកនៅតែមិនដឹង បើមិនដឹងនៅតែមិនចេះ ចង់ចេះរកស៊ីទាល់តែសាកខ្លះ (ចេះមកពីរៀន មានមកពីរក)
  • មនុស្សកែប្រែបរិយាកាសបានមិនកំណត់ (Me)
  • មេរោគខ្លះបាត់ ដោយសារថ្នាំត្រូវ មេរោគខ្លះបាត់ដោយសារមនុស្សអស់ជីវិត ដូចមនុស្សនៅប្រដៅបាន ឬប្រដៅលែងបាន ត្រូវគេចាប់ចូលគុកហើយ។ (Me)
  • យល់ប្រសើរជាងចាំឆ្ងាយណាស់ បើប្រាប់ក្មេងឲ្យដឹងថាយកដុំថ្មមកដំដែកគោល វាអាចទៅយកញញួរមកវិញ (Me)
  • សៀវភៅបានអានលើកទី២ ទើបឃើញមានប្រយោជពិត ព្រោះអានលើកទី២ មានការចាប់អារម្មណ៏ច្រើនជាងលើកទី១។ (Me)
  • យឺតយ៉ាវថ្ងៃនេះ ស្តាយក្រោយថ្ងៃស្អែក (Me)
  • បើយើងខ្លាចគេ គេមើលងាយ ដូចចែកប្រភាគអញ្ចឹង សល់ប៉ុន្មានគេយកហើយ គួរយកឲ្យបានពាក់កណ្តាលយ៉ាងតិច (Me)
  • អត់ចេះ មកពីអត់ដឹង មកពីមិនស្គាល់ រៀនត្រូវការដឹងរូបមន្តក្នុងសៀវភៅ ជំនួញត្រូវការស្គាល់គេក្នុងសង្គម (Me)
  • អញ្ចឹងមានអីខុស (ជំនឿចិត្ត)
  • មនុស្សឆោតឲ្យគេប្រើ (រៀនបានតិច) មនុស្សខ្សោយឲ្យគេធ្វើបាប (Me)
  • បើគ្មាននរណាពូកែជាងនរណាអញ្ចឹង សូមសួរថាកាលនៅវិទ្យាល័យមានបានរៀនអត់ (Me)
  • Want to die like a dog or fight like a man. (TV)
  • ចេះបើកឡាន ដូចចេះបើកជីវិត (Me)
  • បើគ្មានអ្វីត្រូវខ្លាច កុំខ្លាច fight it (Me)
  • បើមានហើយ បើទៅ (បទពិសោធន៏)
  • ធ្វើទាំងចូលចិត្ត ធ្វើបានយូរ គួររៀនអ្វីយើងចូលចិត្ត ធ្វើការអ្វីយើងចូលចិត្ត លែងអ្វីយើងចូលចិត្ត។ (Me)
  • តទល់នឹងមនុស្សទឹកក្តៅ មាន២វិធី បើមិនអាចថយឲ្យបានឆ្ងាយទេ គឺមានតែវាយប្រហារហើយ ដូចបើកឡានចុចស៊ីភ្លេអញ្ចឹងឲ្យវាចេញពីយើងឲ្យឆ្ងាយ (Me)
  • កូនប្រុស គឺពូជអ្នកចំបាងចំ (Me)
  • ខ្លាចមិនអាចឲ្យគេអាណិតទេ ខ្លាចឲ្យគេប្រមាថតែម្តង (Me)
  • នៅជាមួយគ្នាយូរ ដឹងចិត្តគ្នាហើយ (Me)
  • គេរកបេះផ្លែឈើ គេរកអាណាសំបកស្អាតមុនគេហើយ (Me)
  • ដោះអាវស្តេចចេញ គេវាយដូចគ្នាទេ (Me)
  • និយាយគ្នាមានប្រៀប គឺប្រជែងគ្នាលើខ្សែភ្នែកនេះឯង (Me)
  • ចង់ឲ្យគេស្រឡាញ់ ធ្វើខ្លួនគួរឲ្យស្រឡាញ់សិន (Me)
  • សិល្បះគឺគួរតែមិនមែនបន្ទាត់ត្រង់ទេ (Me)
  • បាត់បង់ការងារ មិនមែនបាត់បង់ជីវិតទេ (Me)
  • បើយើងរឹងនៅតែមិនព្រមចាប់ផ្លើម វារឹងនឹងមិនព្រមទៅមុខដែរ (Me)
  • ហ្គារ និង ហ្វាំង អត់ចេះដើរទទ្ទឹមគ្នាទេ អត់ចេះអកហ្សឺ (Me)
  • ខុសឬត្រូវខ្លួនឯងជាអ្នកសំរេច ។​ (Me)
  • ដោយសារមនុស្សមិនអាចជប់លុយបាន ត្រូវខំរៀន​ (Me)
  • មនុស្សគ្មានចំណេះរស់នៅវេទនាចិត្ត ដូចចូលសមរភូមិ មានតែដៃទទេ (Me)
  • មនុស្សមិនអាចធ្វើអ្វីៗទាំងអស់ដោយខ្លួនឯង ហើយក៏មិនអាចទុកចិត្តមនុស្ស អញ្ចឹងត្រូវរៀនប្រើមនុស្ស (Me)
  • សុភាពបុរសបំពេញបំនងឲ្យគេ បង្ខំចិត្តមានសុភមង្គលមកពីណា (Me)
  • មនុស្សក៏មានVersions ដែរ ខុសកែ​ ដូច Microsoft windows version++, ServicePack++ ។ (Practice make perfect)
  • ចង់ស្គាល់ពីភពច្រើន ស្គាល់មនុស្សច្រើន (Me)
  • តើខ្ញុំកំពុងធ្វើអ្វីហ្នឹង មានវង្វេងផ្លូវអត (Me)
  • លុយ អំណាច បន្លាចមនុស្សឲ្យភ្លេចកូនចៅ (Me)
  • មនុស្សធំឃ្លានមើលមិនដឺង តែក្មេងឃ្លានមើលដឹង (Me)
  • រឿងមិនដូចបំណងមានច្រើន ឆ្លងកាត់រឿង១ ដឹង១កំរិតទៀត (Me)
  • រោគអ្វីមិនស្មើនឹងរោគឃ្លាន ទានអ្វីមិនស្មើទានធម៍ទេសនា មានអ្វីមិនស្មើមានបញ្ញា ថ្លាអ្វីមិនស្មើចិត្តបុណ្យ ។​(វត្ត)
  • សុជីវធម៏ ភាសារ ជំនាញ (Me)
  • សំណូមពរ គឺការជួយរកកន្លែងសំខាន់ៗឲ្យយើង (Me)
  • សុទិដ្ឋិនិយម ជាម្តាយបង្កើតរបស់មេតា្តធម៍ (Me)
  • សុទិដ្ឋិនិយម ពិតជាអាចរំដោះទុក្ខសត្វ (Me)
  • សុទិដ្ឋិនិយម កាត់ចំណងចិត្ត (Me)
  • គ្មានជំរើស មិនមែនមិនដឺងទេ តេមិនអាចជៀសរួច (Me)
  • គ្មានទាំងស្រុងទេ មានតែមួយភាគច្រើនឬតិច (Me)
  • ពាក្សត្រុវឬខុសសចេញពីមាត់មនុស្សត្រូវឬខុសសដែរ (Me)
  • ឲ្យតែចិត្តអាចយល់បានថាអ្វីទៅតាមសទ្ធា ប្រាកដជាលែងមានសំពាធ (Me)
  • សុខភាពមានពីរ ផ្លូវកាយ(មានក្អែលប្រើសាប៊ូ) និងផ្លូវចិត្ត(មានក្អែលប្រើTM - stress) (Me)
  • TM ជាធម៏បណ្តាលមេតា្តនិងស្ងប់ (Me)
  • មនុស្សណាចង់រស់នៅដូចទេវតា ជាមុនុស្សឆ្លាត មនុស្សណាចង់រស់នៅដូចសត្វ ជាមុនុស្សល្ងង់ ។​​​ (Me)
  • អកហ្សឺជាចំណោទដែលមិនទាន់បានឆ្លើយ ។​​​ (Me)
  • គ្មានអ្វីអាក្រក់ជាងមនុស្ស្ ហើយក៏គ្មានអ្វីល្អជាងមនុស្ស្ ។​(Me)
  • មនសុ្សម្នាក់ៗបានប្រើ់ជំរើសចុងក្រោយដែលខ្លួនមានអស់មកហើយ ។​(Me)
  • ទឹកក្តៅ មនុស្សក្តៅ សង្គមម៉េច មនុស្សអញ្ចឹង គ្រួសារម៉េច មនុស្សអញ្ចឹង
  • មនុស្សទឹកក្តៅត្រូវថយឲ្យឆ្ងាយពីវាបន្តិច កុំឲ្យរលាកទាន ។​​​ (Me)
  • ពូជម៉េច មនុស្សអញ្ចឹង ទុកដាក់កូនចៅ​ឲ្យមើលផៅសន្តាន ។​​​ (Me)
  • ខ្ជិលជាឆ្នុកធ្វើឲ្យស្ទះបំពង់នៃការរីកចំររើន មនុស្សអាសារ​ជាមនុស្សមានកំណើត ។​​​ (Me)
  • ស្អីក៏ហូរតាមដំណើរដែរ ទុកពេលឲ្យវាទៅ យូរៗទៅគង់ដល់ត្រើយ ព្រមតាម ចេះតាម ស្តាប់តាម យល់តាម ។​​​ (Me)
  • ឲ្យតែមានចិត្ត មិនទាន់យឺតពេលទេ មិនខ្លាចយឺតពេលទេ។​​​ (Me)
  • មនុស្សចំណេះ ជាមនុស្សចេះរៀនខ្លួនឯង ។​​​ (Me)
  • ខុសទំនង ខុសពេល ល្អអាចជាអាក្រក់ព្រើប្រួលតាមធាតុផ្សំដូចគីមីដែរ ដូចអ្នកជំងឺតមសាច់គោ ។​​​ (Me)
  • ថយពីមនុស្សទឹកក្តៅបានកាន់តែឆ្ងាយ កាន់តែល្អ កាន់តែខិតជិត កាន់តែរលាក ផ្ទុយពីមនុស្សទឹកក្តៅ ។​​​ (Me)
  • ជំនឿចិត្តផ្តល់ភាពស្អាតសង្ហារ មេត្តាផ្តល់ភាពក្លាហាន ។ (Me)
  • ខ្ញុំចាប់ផ្តើមឆ្ងល់ខ្លួនឯងហើយ ហេតុអ្វីមិនព្រមរកស៊ី? (Me)
  • មហាឆ្លាតគឺជាមនុស្ស មហាឆោតក៏ជាមនុស្ស ។ (Me)
  • មិនព្រមធ្វើអ្វីសោះ ក៏អស់ពេល១០០ឆ្នាំដែរ ពេលវេលាមិនព្រមឈប់តាមយើងដែរ ។ (Me)
  • សៀវភៅជាបំណែកផែនទីនៃធម្មជាតិ ។ (Me)
  • សៀវភៅជាមាតាពិភពលោក (Me)
  • រឿងអនាគតគ្មាននរណាដឹងមុនទេ សូម្បីតែរឿងរបស់ខ្លួនឯង (Me)
  • កុំចេះជាងធម្មជាតិ ធម្មជាតិចេះគិតគូរហើយ ទុកឲ្យធម្មជាតិរកយុត្តិធម៌ឲ្យយើងចុះ (Me)
  • រៀនមិនឃើញសួរគ្រូ បានន័យថារៀនខ្លួនឯង (Me)
  • សៀវភៅជាព្រះមួយរូប (Me)
  • អានបាន​២​ដងប្រាកដជាឃើញខុសគ្នាពីអានបាន​១ដង​ (Me)
  • ប្តូរបទពិសោធថ្មី អាចមានន័យជាងឋានះខ្ពស់ជាងឬប្រាក់ខែខ្ពស់ជាង (Me)
  • កំពូលអ្នកសុំទាន នៅតែជាអ្នកសុំទាន (Me)
  • មិនធ្វើប្រើពេលអស់ច្រើនជាងធ្វើ (Me)
  • ក្រៅពីព្រះ ជីវិតមនុស្សមិនចេះនៅស្ងៀម បើនៅស្ងៀមមានកង្វល់ច្រើន យល់ល្អហាត់កីឡា មិនត្រឹមសុខភាពល្អថែមទាំងសុទិដ្ឋិនិយម (Me)
  • ក្រោយភ្លៀងមេឃស្រឡះ ពេលកំពុងបោសសំអាតផ្ទះឃើញថារយេរញៃតែក្រោយមានរបៀប ពេលកំពុងញាំថ្នាំឃើញល្វីង តែក្រោយជា (Me)
  • សៀវភៅជាអ្នកផ្តល់ជំនឿចិត្ត គ្មានជំនឿចិត្តគ្មានអ្វីទាំងអស់ មានជំនឿចិត្តមានអ្វីគ្រប់យ៉ាង ។ (Me)
  • សៀវភៅជាកាលវិភាគ កុំឲ្យវង្វេងឬភ្លេច កុំឲ្យខកឬខាន ។​ (Me)
  • សៀវភៅជាខួរក្បាលបន្ថែម (Me)
  • សៀវភៅជាល្បឿននៃការស្វែងយល់ (Me)
  • សៀវភៅជាផ្លូវនៃអ្នករៀនត្រូវឆ្លងកាត់ (Me)
  • សៀវភៅជាគម្ពីវិជ្ជាគុណ (Me)
  • សៀវភៅជាកតាលីករ (Me)
  • សៀវភៅជាកាំពន្លឺ (Me)
  • សៀវភៅជំនួញប្រាជ្ញានិងស្មារតី (Me)
  • សៀវភៅគឺជាសាប៊ូ ចំពោះអ្នកលាងចាន (Me)
  • សៀវភៅគឺជាត្រីវិស័យ ចំពោះអ្នកផ្សងព្រេង (Me)
  • សៀវភៅគឺជាថ្នាំ ចំពោះគ្រូពេទ្យ (Me)
  • សៀវភៅគឺជាច្បាប់ ចំពោះមេធាវី (Me)
  • សៀវភៅគឺជាម៉ែឪ ចំពោះកូន (Me)
  • សៀវភៅគឺជាផ្លូវ ចំពោះព្រៃ (Me)
  • សៀវភៅគឺជាអាវុធ ចំពោះអ្នកចំបាំង (Me)
  • សៀវភៅគឺជាយានយន្ត ចំពោះអ្នកប្រណាំង (Me)
  • សៀវភៅគឺជាព្រះអាទិត្យ ចំពោះផែនដី (Me)
  • សៀវភៅគឺជាចង្វារ ចំពោះទូក (Me)
  • សៀវភៅគឺជាភ្នែក ចំពោះមនុស្សខ្វាក់ (Me)
  • សៀវភៅគឺជាត្រចៀក ចំពោះមនុស្សថ្លង់ (Me)
  • សៀវភៅគឺជាមាត់ ចំពោះមនុស្សគ (Me)
  • សៀវភៅគឺជាមាស ចំពោះអ្នកជីករ៉ែ (Me)
  • សៀវភៅគឺជាផែនទី សំរាប់អ្នកវង្វេងផ្លូវ (Me)
  • សៀវភៅគឺជាថ្នាំយិនសិន (Me)
  • សៀវភៅគឺជាគ្រឿងសំអាង (Me)
  • សៀវភៅគឺជាទីសំខាន់ សំរាប់អ្នកចង់បាន (Me)
  • សៀវភៅគឺជាដើមឈើ កាន់តែមើល កាន់តែបែកស្តាំ កាន់តែបែកមែកសាខាដោយខ្លួនឯង (Me)
  • សៀវភៅគឺជាជនបង្កប់ រាយការណ៏ប្រាប់យើងគ្រប់រឿង (Me)
  • សៀវភៅអាចផ្លាស់ប្តូរពិភពលោក (Me)
  • សៀវភៅបង្ហាញទិស បើកផ្លូវ ផ្តល់ឧបករណ៏ ប្រាប់វិធីប្រើទៀត (Me)
  • សៀវភៅជាអ្នកទទួលខុសត្រូវបង្រៀនកូនចៅជំនួសយើង គ្រាន់យើងអាចភ្ជាប់ពួកគេទៅនឹងសៀវភៅ (Me)
  • សៀវភៅជាពាក្យទំនាយរបស់ធម្មជាតិ (Me)
  • សៀវភៅជាជាងកែសម្ជស្សមនុស្ស (Me)
  • លែងមើលសៀវភៅ បានន័យថាលែងចង់ឲ្យជីវិតរីកចំរុងចំរើនទៅមុខទៀត (Me)
  • មេត្តាខ្លួនឯង ក៏មេត្តាដល់គេដែរ (Me)
  • ចិត្តកាន់តែមេត្តា ចិត្តកាន់តែមានជំនឿចិត្ត ។ (Me)
  • សៀវភៅមិនមែនសំរាប់តែសិស្សឬគ្រូទេ (Me)
  • សៀវភៅមិនកូនចៅក្រោយវង្វេងគ្រប់ជំនាន់ (Me)
  • បើគ្រាប់ក្នុងសំបក ច្បាស់ជាឃើញសំបកក្រៅមុខសិនហើយ មើលរូបមុនមើលចិត្ត ។ (Me)
  • ឲ្យតែបានអានសៀវភៅ ទោះយឺតយ៉ាងណានៅតែទៅមុខ តែមិនបានអានទោះធ្វើលឿនយ៉ាងណាក៏ទៅមុខមិនរួចគ្មានក្បួន (Me)
  • បើចង់រក្សាភាពល្ងង់ឲ្យបានគង់វង្ស ដាច់ខាតកុំអានសៀវភៅឲ្យសោះ ។ (Me)
  • អ្នកបានមើលសៀវភៅកំរមានទង្វើវិបត្តិសារី ។ (Me)
  • កាលវិភាគ បង្កើតទំលាប់ ថែរក្សាទំលាប់ និងការពារទំលាប់ (Me)
  • ស៊ូ រៀបចំ មានរបៀប សុទិដ្ឋិនិយម រីកចំរើន ទៅមុខមិនរួចបើគ្មានការរបៀបចំ ដូចជប៉ុនគ្រាប់បាយក៏រៀបដែរ ។ (ជប៉ុន)
  • គ្រូពេទ្យក៏ដឹងថាអ្នកជំងឺរបស់គាត់មិនចង់ផឹកថ្នាំដែរ ។ (Me)
  • ចិញ្ចឹមកូនត្រូវចិត្តធ្ងន់ ចាត់ទុកកូនដូចអ្នកជំងឺអញ្ចឹង (Me)
  • ព្រមដាំទើបដុះបាន ព្រមកំរើកទើបទៅមុខបាន ព្រមចាប់ផ្តើមទើមដំណើរការបាន (រៀន ការងារ ជំនួញ) ។ (Me)
  • សុទិដ្ឋិនិយមមើលសៀវភៅបានច្រើន ឃើញផ្លូវដើរច្រើន ហើយក៏មានជាតិកីឡាក្នុងខ្លួន រហ័សរហួន។ (Me)
  • ឲ្យតែក្នុងចិត្តយើងមិនប្រមាថដល់គេ ជំនឿចិត្តនឹងកើតមានដល់យើងដោយឯកឯង (Me)
  • ទុទិដ្ឋិនិយមមើលសៀវភៅបានតិច ឃើញផ្លូវដើរតិច ហើយគ្មានជាតិកីឡាក្នុងខ្លួន ស្ពឹកស្រពន់។ (Me)
  • មិនចេះអានសៀវភៅ គឺចងចំណងខ្លួនឯងមិនឲ្យទៅណាឆ្ងាយឡើយ ។ (Me)
  • ចាស់ប៉ុណ្ណាមិនព្រមមើលសៀវភៅ នៅតែល្ងង់ ដូចអ្នកយាមម៉ូតូសាលាភាសាមួយជីវិតអត់ចេះអង់គ្លេស (Me)
  • មនុស្សពូកែ សុទ្ធតែជាអ្នកអានសៀវភៅ ផ្ទុយពីមនុស្សវង្វេងផ្លូវ គឺជាអ្នកមិនចេះអានសៀវភៅ (Me)
  • ពុទ្ធចក្រ ចង់ដល់ត្រើយមើលគម្ពីរ អាណាចក្រចង់ដល់ត្រើយមើលសៀវភៅ (Me)
  • រៀនពីបទពិសោធ ពិតជាមិនរហ័សដូចពីសៀវភៅ បើបទពិសោធជាស្រូវ នោះសៀវភៅជាអង្ករ បើបទពិសោធជាអង្ករ នោះសៀវភៅជាបាយ ។ (Me)
  • ភាសាកាយវិការសុំរក្សាសិទ្ធិមិនរវល់ ឱនមុខចុះ សុំរក្សាសិទ្ធិមិនឆ្លើយ ញញឹមចោល (Me)
  • បើស៊ាំហើយ លែងពិបាកហើយ ។ (Me)
  • ទ្រាំបានឈ្នះ ។ (Me)
  • លេងសើច លេងហើយទើបសើចចេញ (Meng)
  • កាន់តែស្គាល់ខ្លួនឯង ធ្វើឲ្យកាន់តែមានជំនឿចិត្ត (Me)
  • ជនកំសាកចេះប្រមាថ អ្នកក្លាហានចេះមេត្តា (Me)
  • ប្រភពរាលវិបត្តិ គឺក្សតការយល់ដឹង (Me)
  • បំផ្លាញខ្លួនឯង តើនរណាវិនាស ? (Me)
  • ប្រមាថគេ ក៏ប៉ះពាល់ដល់ជំនឿចិត្តខ្លួនឯងដែរ (Me)
  • ជំនឿចិត្តសេវាពេញ ភ្នែកក៏ចេះញញឹមដែរ (Me)
  • ជំនឿចិត្ត ជាចិត្តមិនចេះប្រមាថ (Me)
  • រៀនកែតំរូវទាន់គេប្រាប់ (Song)
  • គ្មានមនុស្សឆ្កួតមួយណា ដឹងខ្លួនឯងឆ្កួតនោះទេ (Me)
  • ថ្ងៃនេះធ្វើមិនល្អ ថ្ងៃស្អែកធ្វើឲ្យល្អ ថ្ងៃនេះធ្វើមិនបាន ថ្ងៃស្អែកធ្វើឲ្យបាន (Me)
  • ទន់ជាងគេទើបអាចបង្ក្រាបរឹងជាងគេបាន (ថៃជី)
  • មេត្តាជាមហាថ្នាំប៉ូវនៃជីវភាព ជាមហាសំរស់នៃជីវិត (Me)
  • បំភ័យខ្លួនឯង គឺបំភ័យគំនិតរត់ចោលយើងអស់ (Me)
  • ឧបសគ្គចង់ប្រាប់រឿងអ្វីមួយដល់យើង (Me)
  • បើមិនព្រមរៀន ចេះយករបស់ដែលមិនទាន់ជារបស់ខ្លួនឯង ព្រោះមិនចង់យកចោរធ្វើជានិមិត្តរូប (Me)
  • ទោះត្រូវគេបាញ់ធ្លោងបឺងគេចមិនទាន់ខ្ទេចអស់ ក៏ងើបឡើងវិញដែរ (Me)
  • Programming VS Driving VS English ចេះត្រួសៗ គឺចេះកាត់យល់គេធ្វើ គេបើក គេនិយាយ តែបើចេះច្បាស់រាល់ Components-Vocabs, Syntaxs-Grammars គឺចេះធ្វើដោយខ្លួនឯងបាន បើកដោយខ្លួនឯងបាន និយាយដោយខ្លួនឯងបាន (Me)
  • បើមើលមិនឃើញពីប្រយោជវា បោះវាចោលនោះយើងនឹងឃើញហើយ ។ (Me)
  • លក្ខណះធម្មជាតិ គឺជាច្បាប់ធម្មជាតិ ។ (Me)
  • ទាំងវិទ្យាសាស្ត្រ ទាំងសិល្បះ សុទ្ធជាក្បួន ឬច្បាប់ធម្មជាតិ ។ (Me)
  • កាន់តែគ្មានចំណងចិត្ត កាន់តែមានសេរីភាព ។ (Me)

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ