Monday, July 5, 2010
ឡាវ៖ ពីកុម្មុយនិស្តរណបវៀតណាម មកជាអំណាចបក្សតែមួយក្រោមឥទ្ធិពលចិន?
ជាប្រទេសកុម្មុយនិស្តតាំងពីឆ្នាំ១៩៧៥មក ប្រទសឡាវបានចាប់ផ្តើមលះបង់ចោលសេដ្ឋកិច្ចផែនការនៅឆ្នាំ១៩៨៦ ដើម្បីបែរទៅរកសេដ្ឋកិច្ចទីផ្សារវិញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឡាវក៏បានផ្តើមងាកចេញពីមនោគមវិជ្ជាMarx-Lénine និយម បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិននិងថៃ និងបានរើបម្រះម្តងបន្តិចៗចេញពីឥទ្ធិពលនយោបាយផ្តាច់មុខរបស់ វៀតណាម។
(រូបថត ៖ Wikipédia)
ក្រោយ ពីបានធ្លាក់ទៅនៅក្រោមការកាន់កាប់របស់ចលនាប៉ាថេតឡាវ នៅឆ្នាំ១៩៧៥មក ប្រទេសឡាវបានអនុម័តយករបបកុម្មុយនិស្តផ្តាច់ការនិងសេដ្ឋកិច្ច ផែនការ។ នៅក្នុងសម័យសង្គ្រាមត្រជាក់ និងនៅក្នុងបរិបទនៃការប្រជែងកម្លាំងគ្នារវាងសហភាពសូវៀតនិងចិន ឡាវកុម្មុយនិស្តបានក្លាយទៅជាប្រទេសរណបរបស់វៀតណាម ដែលបានជ្រើសយកសហភាពសូវៀតធ្វើជារៀមច្បង ដើម្បីប្រឆាំងនឹងចិន។
នៅ ក្នុងន័យនេះ ថ្នាក់ដឹកនាំទីក្រុងVientiane បានអនុញ្ញាតឲ្យវៀតណាមដាក់ទ័ពប្រមាណពី៤ម៉ឺនទៅ៥ម៉ឺននាក់ នៅលើទឹកដីខ្លួនពីឆ្នាំ១៩៧៥ រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី៨០។
តាំង ពីឆ្នាំ១៩៨៦មក ប្រទេសឡាវដែលយកគំរូតាមវៀតណាម បាននិងកំពុងបន្តធ្វើកំណែទម្រង់ ដោយលះបង់ចោលបណ្តើរៗសេដ្ឋកិច្ចផែនការ ហើយងាកមករកសេដ្ឋកិច្ចទីផ្សារ វិញ។ ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំបន្តអនុវត្តរបបនយោបាយផ្តាច់ការ ដែលគ្រប់គ្រងដោយគណបក្សតែមួយគត់ នោះគឺបក្សបដិវត្តន៍ប៉ាថេតឡាវ (PRPL)។ អ្វីៗក៍ឋិតនៅក្នុងកណ្តាប់ដៃបក្ស ដែលលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចូលទៅដល់គ្រប់កៀនកោះនៃសង្គម តាមរយៈអង្គការផ្សេងៗ រួមមានរណសិរ្សកសាងជាតិ សហព័ន្ធ សហជីព សហភាពយុវវ័យបដិវត្តន៍ និងសហភាពនារីបដិវត្តន៍ ជាដើម។ រក្សាការណ៍សម្ងាត់ នេះហើយគឺជាគោលការណ៍របស់សមាជិកទាំង១១រូបនៃការិយាល័យនយោបាយ បក្ស ដែលជាអ្នកត្រួតត្រាប្រទេស។ គ្មានឡើយស្រមោលឬវត្តមានរបស់អ្នកប្រឆាំង នៅលើឆាកនយោបាយ ហើយក៏គ្មានដែរសិទ្ធិសេរីភាពសំខាន់ៗ ដូចជាសេរីភាពសារព័ត៌មាន ជាដើម។
យ៉ាងណាក៏ដោយ ប្រទេសឡាវមានកំណើនសេដ្ឋកិច្ចខ្ពស់ល្អ នារយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គឺប្រមាណ៦ឬ៧% ដោយសារតែគំរោងធំៗមួយចំនួន នៅលើវិស័យវារីអគ្គិសនី
រ៉ែ ដឹកជញ្ជូននិងទេសចរណ៍។ ក៏ប៉ុន្តែឡាវនៅតែជាប្រទេសដែលក្រីក្រជាងគេបង្អស់មួយ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ជាទូទៅ ការអភិវឌ្ឍន៍មានលក្ខណៈយឺត ដោយហេតុតែកង្វះហេដ្ឋារចនាសម្ព័ន្ធនិងកង្វះធនធានមនុស្ស។
ពីរបី ឆ្នាំចុងក្រោយនេះ ប្រទេសឡាវហាក់បីដូចជាកំពុងផ្តើមរើបម្រះខ្លួនចេញពីមនោគមវិជ្ជា កុម្មុយនិស្ត។ រដ្ឋាភិបាលរបស់ Bouasone Bouphavanh ដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រី តាំងពីខែមិថុនាឆ្នាំ២០០៦មក ប្រកាសដោយឥតលាក់លៀមថា លែងត្រូវការទៀតហើយទ្រឹស្តីរបស់Marx-Lénineនិងថាប្រទេសឡាវត្រូវ តែអនុវត្តមនោគមវិជ្ជាថ្មី ដែលសមស្របទៅតាមកាលៈទេសៈនៃសតវត្សរ៍ទី២១ នោះគឺមនោគមវិជ្ជា«សាច់ការនិយម»។
តាមពិត នៅលើសាច់ការជាក់ស្តែង មនោគមន៍វិជ្ជាកុម្មុយនិស្ត គ្មានប្រយោជន៍អ្វីផ្សេងសំរាប់បក្សបដិវត្តន៍ប៉ាថេតឡាវ ក្រៅតែពីអនុញ្ញាតឲ្យអាជ្ញាធរគ្រប់គ្រងរដ្ឋបាល ដាក់គំនាបទៅលើមន្ត្រីរដ្ឋការឲ្យគោរពវិន័យ និងទៅលើប្រជាជនឲ្យកោតខ្លាចរដ្ឋាភិបាលតែប៉ុណ្ណោះ។
លើសពី នេះទៅទៀត កម្មាភិបាលជំនាន់ថ្មីនៃបក្សកុម្មុយនិស្តឡាវយល់ឃើញថា អ្វីដែលសំខាន់ក្នុងសម័យឥឡូវ គឺសេដ្ឋកិច្ច មិនមែនមនោគមវិជ្ជាទេ។ ពួកគេចង់បើកដៃកាន់តែធំទទួលសេដ្ឋកិច្ចទីផ្សារ បើកចំហទ្វារនៃប្រទេសទទួលអង្គការអន្តរជាតិនានា និងបើកសិទ្ធិឲ្យឡាវនិងឡាវអាចជជែកពិភាក្សាគ្នាដោយសេរី។ ការប្រាថ្នាចង់ឲ្យសង្គមផ្លាស់ប្តូរបែបនេះមិនមែនចៃដន្យឡើយ។ សេដ្ឋកិច្ចទីផ្សារបាននិងកំពុងបន្តជួយរំដោះប្រទេសឡាវឲ្យរួចផុត ពីឥទ្ធិពលផ្តាច់មុខរបស់វៀតណាម ដែលត្រូវប្រជែងជើងគ្នានឹង ចិន ថៃ ព្រមទាំងបស្ចិមប្រទេសមួយចំនួន។ នៅក្នុងចំណោមប្រទេសទាំង៣៧ដែលដាក់ទុនរកស៊ីនៅប្រទេសឡាវសព្វថ្ងៃ វៀតណាមជាប់លំដាប់ថ្នាក់លេខ៣តែប៉ុណ្ណោះ នៅក្រោយថៃនិងចិន។
ការ ប្រជែងជើងគ្នារវាងចិននិងវៀតណាម ក្នុងការទាក់ទងរកស៊ីជាមួយប្រទេសឡាវ បំផុសឲ្យមាននូវសំណួរមួយចំនួន ជុំវិញឥទ្ធិពលនយោបាយរបស់ទីក្រុងHanoi ទៅលើទីក្រុងVientiane។ តើបក្សបដិវត្តន៍ប៉ាថេតឡាវ នៅតែឋិតក្រោមបង្គាប់របស់ទីក្រុងHanoi ដូចពីមុនទៀតដែរឬទេ? តើតាមរយៈ យុទ្ធសាស្រ្តនៃអំណាចស្រទន់«Soft Power» ចិនកំពុងបង្កើនឥទិ្ធពលនយោបាយរបស់ខ្លួនទៅលើប្រទេសឡាវដែរឬទេ?
យ៉ាងណា ក៏ដោយ គេកត់សម្គាល់ឃើញថា វគ្គបណ្តុះបណ្តាលនយោបាយដែលបក្សកុម្មុយនិស្តឡាវរៀបចំឡើងប្រាំខែ ម្តងសំរាប់មន្ត្រីរដ្ឋការ និងដែលពីដើមតែងតែបានប្រព្រឹត្ត ទៅនៅទីក្រុងHanoi ឥឡូវនេះត្រូវលើកទៅធ្វើនៅប្រទេសចិនវិញ នៅទីក្រុងKunmingក្នុងខេត្តYunnan ជាប់នឹងព្រំដែនខាងជើងនៃប្រទេសឡាវ៕
នៅឆ្នាំ១៩៧៥មក ប្រទេសឡាវបានអនុម័តយករបបកុម្មុយនិស្តផ្តាច់ការនិងសេដ្ឋកិច្ច ផែនការ។ នៅក្នុងសម័យសង្គ្រាមត្រជាក់ និងនៅក្នុងបរិបទនៃការប្រជែងកម្លាំងគ្នារវាងសហភាពសូវៀតនិងចិន ឡាវកុម្មុយនិស្តបានក្លាយទៅជាប្រទេសរណបរបស់វៀតណាម ដែលបានជ្រើសយកសហភាពសូវៀតធ្វើជារៀមច្បង ដើម្បីប្រឆាំងនឹងចិន។

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment