Monday, July 5, 2010

សំដីមាស ២

  • បើចិត្តលែងមានចំណង លែងមានអំរែក អាចសោយសុខអារម្មណ៏ទេវភាព ។ (Book)
  • បើចិត្តលែងមានចំណង ចិត្តគ្រាន់តែប្រែក្លាយជាក្រដាសស ១ ផ្ទាំង ។ (Me)
  • ខ្លាចបំបាត់ជំនឿចិត្ត ។ (Me)
  • ខ្លាចជារោគសញ្ញានៃការអស់ជំនឿចិត្ត (ជំងឺផ្លូចចិត្ត) ។ (Me)
  • ខ្លាចគេមិនមែនមនុស្សប្រុសទេ ខុស កែ។ (ចាស់/LouKe)
  • មនុស្សប្រុសតមអ្វីជាងគេ​គឺតមខ្លាចគេ ។ (Me)
  • មិនបានចាប់អារម្មណ័ ទោះរស់ក្បែរគ្នាដល់ចាស់ក៏មិនយល់ពីគ្នាដែរ​។ (Me)
  • ធ្វើការអាងសមត្ថភាព មិនមែនធ្វើទ្រមៗ ខ្លាចឲ្យគេមើលឃើញទេ គ្មាននរណាគេអាណិតទេ ។ (ចាស់)
  • ជំនឿចិត្ត គឺជាអារម្មណ៏ មិនខ្លាច មិនខ្វល់ មិនប្រមាថ លើកលែង មេត្តា អារម្មណ៏ព្រះពុទ អារម្មណ៏មនុស្សជប៉ុន អារម្មណ៏អ្នកក្លាហាន ។ (Me)
  • ជំនឿចិត្តជាចិត្តដែលមានកំលាំងកំហែង ។ (Me)
  • ជំនឿចិត្តជាចិត្តដែលមិនព្រមខ្លាច ។ (Me)
  • ប្រជាធិបតេយ្យជាទីជំរកនៃជំនឿចិត្ត ។ (Me)
  • បាត់បង់ជំនឿចិត្តគឺបាត់បង់ទាំងភាពថ្លៃថ្នូរ និងសំរស់ ។ (Me)
  • បើមានចំណីជីវិត នោះក៏មានចំណីអារម្មណ៏ ជំនឿចិត្តជាបាយ មេត្តាចិត្តជាទឹក (ជំនឿចិត្ត+មេតា្តធម៌)។ (K. Heng)
  • ខឹងគេប៉ុណ្ណា ធ្វើបាបចិត្តខ្លួនឯងប៉ុណ្ណឹង លើកលែងឲ្យគេ គឺលើកលែងឲ្យខ្លួនឯង ។ (Me)
  • មុនស្គាល់តំលៃ ត្រូវមិនស្គាល់តំលៃសិន ជារឿងធម្មតា ។ (Me)
  • បែងចែកអារម្មណ៏ទៅឲ្យការខ្លាចខ្លះ​​ ។ (Me)
  • មហាចំណងចិត្ត គឺ ខ្លាច ។ (Me)
  • មហាអារម្មណ៏ គឺ ស្ងប់ លែងចំពោះ លែងមានការនឹកនា តែមិនមែនបែបអស់សង្ឃឹមទេ (លែងមានការអាលោះអាល័យ អស់ចំណងនេះឯង) ។ (Me)
  • កំសាន្តជាBackground សិក្សាជាForeground. (Me)
  • មហាស្រួលខ្លួន គឺ គ្មានចំណងចិត្ត ។ (Me)
  • មហាស្រួលខ្លួន គឺ សេរីភាពចិត្ត ។ (Me)
  • មហាកំលាំង គឺ កំលាំងចិត្ត កំលាំងធម្មជាតិ ជំនឿចិត្តនេះឯង ។ (Me)
  • មហាសមត្ថភាព: សមត្ថភាពលែងខ្លាច សមត្ថភាពធម្មជាតិ ។ (Me)
  • មហាបរាជ័យ: ភ្លេចដល់ខ្ជិល ខកដល់ខាន ដោយសារគ្មានកាលវិភាគច្បាស់លាស់ (Me)
  • ខា្លចជាស្រមោលនៃភាពទន់ខ្សោយ​ ។ (Me)
  • លែងមានចំណង លែងគិត​ លែងខ្លាច ។ (Me)
  • លែងខ្លាច: សេរីភាព : 自然 : unaffected : សុទិដ្ឋិ : សំរស់
  • បរិសុទ្ធដូចចិត្តទារក ។ (Me)
  • ចិត្តទារក គឺ ចិត្តព្រះ ។ (Me)
  • ដំណើរ មេត្តា & ហ៊ានត្រូវ មិនរំលឹក & ភ្លេចអស់ រាល់រឿងរំខាន ។ (Me)
  • បើជាផ្សែងរសាត់កាត់មុខ ហេតុអ្វីយកចិត្តទុកដាក់ម្ល៉េះ ។ (TV)
  • ប្រាថា្នឱបខ្យល់ តែខ្យល់រសាត់ទៅហើយ ។ (Song)
  • ឆាប់ជឿជាក់គេពេក ជាបរាជ័យធំ ។ (Me)
  • រៀន ១ ម៉ោងចេះ ប៉ុន្តែបើមិនរៀន មិនមែនអត់ចេះតែ ១ ម៉ោងនោះទេ គឺ១ ជីវិត ដូចវ៉ាក់សាំងចាកតែម្តងទេតែការពារបាន១ជីវិត បើមិនបានចាក់រំខានមួយជីវិត (Base) (Me) (Tested)
  • ធ្វើតែមួយភ្លែតទេ ទុកចោលសែនយូរ ។ (Me)
  • ហេតុអ្វីបានជាអ្នកយាមម៉ូតូសាលាភាសាអង់គ្លេសអស់ ១ជីវិត នៅតែមិនទាន់ចេះអង់គ្លេស? (Me) (Tested)
  • រៀនប៉ុនែ្តមិនពិចារណា នោះវាឥតប្រយោជន៍​ ពិចារណាប៉ុន្តែមិនរៀន នោះវាគ្រោះថ្នាក់ ។ (Kong Zi)
  • គិតម៉េច យល់សប្តិអញ្ចឹង យល់ម៉េចឃើញអញ្ចឹង ។ (Me)
  • គ្រូជាពេទ្យ សិស្សជាអ្នកជំងឺឈឺដល់ថ្នាក់និយាយផ្តេសផ្តាស ពេទ្យជឿតែភ្នែកគាត់ និងរបាយការណ៏ពេទ្យពីមុន (VO) (Me)
  • ប្រទេស ឬកូនប្រទេសគ្រួសារក៏ដោយ គ្មានច្បាប់ទំលាប់ គឺគ្មានសិទ្ធិសេរីភាព មានតែអនាធិបតេយ្យ (Me)
  • ធ្វើគ្មានក្បួនគឺដើរបិទភ្នែក (Me)
  • ធ្វើតាមក្បួន ដើរតាមផែនទី (Me)
  • កាន់តែមិនមើលសៀវភៅ កាន់តែគ្មានក្បួន គឺកាន់តែប្រថុយ កាន់តែបង្កើតបសគ្គជូនជីវិត។ ។ (Me)
  • អត់ចេះដោយសារអត់ដឹង ។ (Me)
  • ធ្លាប់បណ្តុះទំលាប់ ធ្លាប់ធ្វើល្អ កើតទំលាប់ល្អ ធ្លាប់ធ្វើមិនល្អ កើតទំលាប់មិនល្អ ។ (Me)
  • គ្រូតា គឺធម្មជាតិ ។ (Me)
  • ធម្មជាតិ គឺជាឃ្លាំងចំណេះ ។ (Me)
  • ច្បាប់ធម្មជាតិ គឺជាច្បាប់ដើម ។ (Me)
  • ច្បាប់ធម្មជាតិ គឺជាច្បាប់ត្រូវទំនង ។ (Me)
  • ច្បាប់ធម្មជាតិ គឺមានប្រជាប្រិយភាពជានិច្ច ។ (Me)
  • សហការរីករាយជាមួយធម្មជាតិ ។ (Me)
  • ហេតុផលជាច្បាប់ធម្មជាតិ (Me)
  • ព្រះពុទ្ធជានិមិត្តរូបសេរីភាព ។ (Me)
  • មិនខុស មិនព្រមខ្លាចធ្វើ មិនត្រូវ មិនព្រមខ្លាចកែ ។ (Me)
  • មេត្តា បណ្តុះជំនឿចិត្ត សីលធម៌បណ្តុះ សេចក្តីក្លាហាន ។ (Me)
  • សេចក្តីក្លាហានជាទីជំរកនៃកំលាំងចិត្ត ។ (Me)
  • សីលធម៌ក៏ជាដើមទុននៃជំនួញមួយដែរ ។ (Me)
  • ចិត្តស្ងប់ជាកញ្ចក់ទិព្វ ។ (Me)
  • ចំណីអារម្មណ៏: លោកនេះស្រស់ថា្លអ្វីម៉្លេះទេ ។ (Me)
  • ប្រសិនបើអាចរកហេតុផលដ៏ត្រឹមត្រូវ៣បាន ពិតជាទង្វើត្រឹមត្រូវអាចទទួលយកបានហើយ ។ (Me)
  • ធ្វើបាន ៣ដង បង្កើតបានទំលាប់មួយ ។ (Me)
  • បានអ្វីខ្លះ តែបាត់អ្វីខ្លះវិញ ថ្លឹងមើលអាចទទួលយកបានអត់ ។ (Me)
  • ត្រូវ: បានលើសលុបច្រើនជាងបាត់; មិនហួសហេត; សាកសមនឹងចំណាយ; មានតំលៃ; អាចទទួលយកបាន ។ (Me)
  • ខុស: បាត់ច្រើនលុបច្រើនជាងបាន; ហួសហេតុ; មិនសាកសមនឹងចំណាយ; គ្មានតំលៃ; ទទួលយកលែងបាន ។ (Me)
  • ខ្ញុំយល់ ពួកគេមានទុក្ខចាំឲ្យគេដោះ ចាំខ្ញុំជួយដោះទុក្ខឲ្យ ។ (Me)
  • ចង់ដាល់ទៅមុខបានខ្លាំងទាល់តែហ៊ានយ៉ាដៃថយក្រោយសិន ទើបមានកំលាងដាល់ ។ (គេ)
  • ចិត្តមេត្តា ទើបរូបស្អាតពិត ។ (TV)
  • វណ្ណះមនុស្ស គឺវណ្ណះទេវតា ។ (Me)
  • មនុស្សម្នាក់បានបង្កើតពិភពថ្មីមួយ ។ (Me)
  • Stress គឺជាភ្លើងសញ្ញាប្រាប់ថា លើសចំណុះ ខុសប្រក្រតី ខុសទំនង ។ (Me)
  • ត្រូវទំនង តាមដំណើរ តាមលំដាប់ ។ (Me)
  • សៀវភៅផ្តល់ចំណេះជាអង់ទីករសំរាប់ខួរក្បាល ។ (Me)
  • សៀវភៅផ្តល់ចំណេះធ្វើជាអង្គរក្សឲ្យខួរក្បាល ។ (Me)
  • សៀវភៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឈឹមដល់មនុស្សគ្រប់រូប ។ (Me)
  • ធ្វើត្រូវ ទោះគ្មានគេដឹង ក៏នៅតែត្រូវ ។ (Me)
  • ចង់ស្រឡះខ្លួន ទាល់តែធ្វើឲ្យខ្លួនឯងគ្មានចំណងសិន គំនួចចិត្តអ្វីក៏លែងមានដែរ។​ (Me)
  • បង្ខំ គឺធ្វើមិនត្រូវទំនង មិនឲ្យផ្លែទេ ។ (Me)
  • រឿងលេងសើចសោះ ចាំចាច់អីយកជាការម្ល៉េះ រឿងសាច់ការ ម៉េចអាចនឹកឃើញលេងសើចបាន ។ (Me)
  • អាក្រក់មិនឈ្នះល្អ ផ្លែមួយដើមម៉េចនឹងអាចខូចទាំងអស់ ។ (Me)
  • ទំលាក់សំពាយចោល កន្លែងណាក៏អាចចាប់ផ្តើមបានដែរ។ (TV)
  • ធ្វើល្អចេះឲ្យគេគោរព បើគេមិនយល់ពន្យល់គេឲ្យយល់ទៅ ។ (TV)
  • សារធាតុមនុស្សគឺស្លូតបូត ។ (TV)
  • ខ្លួនឯងយល់ថាគប្បី គឺត្រូវហើយ ។​ (Me)
  • ឲ្យតែគប្បីខ្លួនឯង គប្បីមេឃ អ្វីក៏មិនបាច់ខ្លាចដែរ ។ (Me)
  • ពីមុនអញ្ចឹង តែឥឡូវលែងអញ្ចឹងហើយ ។ (Me)
  • អញ្ចឹងអត់ល្អទេ លែងអញ្ចឹងទៀត ។​ (Me)
  • មេឃភ្លៀងអស់ចិត្ត ទើបព្រមស្រឡះវិញ (Me)
  • មនុស្សមានសិទ្ធិបំផ្លាញខ្លួនឯងធ្វើឲ្យវេទនា ហើយក៏មានសិទ្ធិកសាងខ្លួនឯងធ្វើឲ្យសោយសុខ ។ (Me)
  • រៀនដឹងរៀន លេងដឹងលេង លេងមានកន្លែងលេង រៀនមានកន្លែងរៀន ។ (Me)
  • ឆ្លើយគ្មានសំនួរ ដូចខ្លាចខ្មោច ។ (Me)
  • កុំបន្លាចខ្លួនឯង ដូចឃើញខ្មោច ។ (Me)
  • ស្តេចល្ខោន មិនហួសពីស្តេចល្លោន ។ (Me)
  • គ្មានអ្វីចេះអស់ គ្មានអ្វីចេះហើយ ក្រៅពីគ្រប់គ្រាន់ ។ (Me)
  • ពូកែខាងស៊ីក្រឡាត ឬក៏ឆ្កួតទេ? (Me)
  • ចូលចិត្តស្តាប់ចំរៀង ក៏មិនមែនមានន័យថាត្រូវធ្វើជាអ្នកចំរៀងទេ ។​ (Me)
  • បើខ្មៅចេះស​ គេមិនហៅថាខ្មៅទេ គេហៅថាសហើយ ។ (Me)
  • ងប់ល្បែង តែងវិនាស ។​ (សៀវភៅ)
  • មិត្តល្អ គឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន ។ (សៀវភៅ)
  • មានរឿងមិនស្លន់ស្លោ ប្រាកដជាអាចធ្វើកិច្ចការធំបាន ។ (Me)
  • រៀនអក្សរសាស្ត្រខ្មែរ ចេះទស្សនវិជ្ជា ។ (Me)
  • រៀនអក្សរសាស្ត្រចិន ចេះទស្សនវិជ្ជា ។ (Me)
  • គ្មានមនុស្សចិត្តដូចគ្នា តែមានមនុស្សស្គាល់ចិត្តគ្នា ។ (Me)
  • ពេលវេលានឹងអានចំលើយគ្រប់យ៉ាងដែលយើងចង់ស្តាប់ ។ (Me)
  • ទង្វើធ្វើឲ្យសំរេចលទ្ធផលចុងក្រោយ ។ (Me)
  • លទ្ធផលចុងក្រោយម៉េចក៏បានឲ្យតែគ្រប់គ្រាន់សមនឹងទង្វើ ។ (Me)
  • សេរីភាព (ចិត្តចង់ ធ្វើបាន ចិត្តមិនចង់ គ្មាននរណាបង្ខំចិត្ត) ។ (Me)
  • ផ្លាកសញ្ញាគ្រោះថ្នាក់គឺជាច្បាប់សេរីភាព ។ (Me)
  • តំរូវចិត្តខ្លួនឯង១ តំរូវចិត្តគេរាប់មិនអស់ ។ (Me)
  • មើលស្រាលខ្លួនឯង មិនខុសប្លែកពីការធ្វើអត្តឃាត ។ (Me)
  • ដែកក៏អាចទៅជាម្ជុលបាន ។ (Me)
  • មនុស្សចេះហ៊ានធ្វើឲ្យ និង បង្កើតអ្វីបានគ្រប់យ៉ាង ។ (Me)
  • មិនអាចកែប្រែ តែអាចធ្វើឲ្យប្រសើរឡើងបាន ។ (Me)
  • ចេះឲ្យតំលៃ និងស្តាយស្រណោះអ្វីដែលមិនទាន់កន្លងផុត ។ (Me)
  • ឲ្យតែគ្មានវិបត្តិសារី គឺគ្រប់គ្រាន់ហើយ ។ (Me)
  • កំសាកញី: ញីកំសាក? (Me)
  • ហេតុផល: ស្អីក៏មានហេតុរបស់វាដែរ កុំចេះតែខ្លាចផ្តេសផ្តាស ។ (Me)
  • ចិត្តខ្លាំង(កំលាំង) ចិត្តព្រះ(ស្ងប់) ចិត្តញុះ(អនុស្សាចាក់បណ្តោយ) ។ (Me)
  • មនុស្សចិត្តខ្លាំង ជាមនុស្សពូកែ ។ (Me)
  • ការពិតមនុស្សមួយណាក៏គួរឲ្យអាណិតដែរ ។ (Me)
  • ប្រៀបធៀបកាន់តែចំ កាន់តែសុទិដ្ឋិនិយម ។ (Me)
  • ថ្ងៃនេះទោះអត់ទាន់ធ្វើអ្វីសោះ ក៏អស់មួយថ្ងៃដែរ ។ (Me)
  • ខ្ញុំអាយុ ១៣ចេះមើល ១៨ចេះស្តាប់ ២៥ចេះញញឹម ២៨ចេះយំ ។ (Me)
  • សុទ្ធតែងាយ សុទ្ធតែស្រួល គ្រាន់តែមិនទាន់ដឹង ។ (Me)
  • ខ្លួនវាមិនពិបាកទេ ណាស់តែយើងខ្លួនឯងធ្វើឲ្យលំបាក ។ (Me)
  • ខ្លួនវាស្រស់បំព្រង ណាស់តែយើងខ្លួនឯងធ្វើឲ្យអ័ព្វអួរ ។ (Me)
  • ការពិតកើតរួចហើយ មិនអាចកែប្រែបានមែន តែអាចធ្វើឲ្យប្រសើរឡើងបាន ។ (Me)
  • រឿងលើលោកគ្មានអ្វីដាច់ខាតទេ ។ (TV)
  • និយាយត្រូវតែលើកឧទាហរណ៏ខុស ។ (Me)
  • ខ្ញុំឆាប់ភ្លេចណាស់ រឿងធ្វើឲ្យមិនសប្បាយចិត្ត ខ្ញុំភ្លេចអស់ហើយ ។ (Me)
  • ធ្វើអត់ត្រូវ ឆារចោល ចាប់ផ្តើមធ្វើឡើងវិញ ធ្វើសារថ្មី ។ (Me)
  • រកស៊ី (មុខមាត់ មនោសញ្ចេតនា ទំនាក់ទំនង) ។ (TV)
  • ចាំមើលឃើញស្នៀត ទើបអាចបំបែកស្នៀត ។ (TV)
  • ទីផ្សារធំទូលាយពេកហើយ: អ្នកចេះច្រៀង មានច្រើនរាប់មិនចេះអស់ តែអ្នកច្រៀងពិរោះរកមិនសឹងបាន ។ (Me)
  • ខួរក្បាល គឺជាអាវុធមុខពីរ ចង់យល់ម៉េច ឃើញអញ្ចឹង អត់យល់ក៏អត់ឃើញដែរ ។ (Me)
  • ចាប់អារម្មណ៏តែកំហុស បានន័យថាកំហុសសំខាន់សំរាប់ជីវិតយើង ។ (Me)
  • អ្នកមានលើសត្រង់លុយ អ្នកចេះលើសត្រង់ជំនាញ ។ (Me)
  • អស់ភាពបរិសុទ្ធប្រែរលាម ? (Me)
  • បើមនុស្សចេះចំលែក ទាល់តែជាមនុស្សក្រៅភព ។ (Me)
  • ចង់ជិះTaxi ទោះចង់មិនចង់ត្រូវបង់លុយ ។ (Me)
  • ទោះខ្ចៅLand cruiserក៏ដាក់Corollaមិនត្រូវដែរ ។ (Me)
  • ខំដាំផ្កាលើថ្មមិនដុះ ទុកចោលលើដីដុះឯង ។ (Me)
  • ពេជ្រមិនទាន់ច្នៃ មិនទាន់ឃើញស្អាត ។ (TV)
  • ព្រះគង់ក្រៅវត្ត ។ (Me)
  • ក្រែងបំណងពិតនៃជីវិតគឺអាចសោយសុខ ? (Me)
  • ជីរិតគ្រាន់តែចង់សោយសុខ ។ (Me)
  • ឆាប់មានប្រតិកម្មម៉េចនឹងអាចធ្វើកិច្ចការធំបានទៅ ។ (Me)
  • សំដីមាស គឺជាសមាសធាតុគីមី ប្រែប្រួលតាមបរិយាកាស ។ (Me)
  • ម៉េចនឹងអាចហាមឃាត់មនុស្សមិនឲ្យញាំចំណីបានទៅ ។ (Me)
  • ខ្មាសដូចជុះអាចម៏ស្រាត ត្រូវខ្មាសដែរហ្អី? (Me)
  • រវៀងមនុស្សនិងមនុស្សនៅមានអ្វីត្រូវខ្មាស? (Me)
  • ទំនាក់ទំនង: ចាក់បណ្តោយឲ្យទៅតាមលទ្ធភាពធម្មជាតិអាចទៅរួច។ (Me)
  • ថ្ងៃណាក៏អាចស្លាប់ ថ្ងៃណាក៏អាចរស់ ។ (Me)
  • ថ្ងៃកើត ថ្ងៃស្លាប់ ធម្មជាតិរើសថ្ងៃល្អឲ្យយើងរួចហើយ ។ (Me)
  • នៅខ្លាច ព្រោះយល់មិនទាន់ច្បាស់ ។ (Me)
  • តមមាត់ ចិត្តមិនតម ចង់ស៊ីសាច់នាគបួស ។ (Me)
  • ដាំផ្កាត្រូវការស្រោចទឹក ។ (Me)
  • ឧបសគ្គងាយធ្វើឲ្យមនុស្សបាត់បង់ជំនឿចិត្ត បាក់ទឹកចិត្ត ឲ្យតែមិនអស់សង្ឃឹម ស្ថានភាពប្រាកដជាអាចប្រែប្រួល ។ (Me)
  • ឧបសគជួយមនុស្សបង្កើនការចេះដឹង ។ (Me)
  • ចងមិត្ត ល្អជាងចងគំនុំ ។ (TV)

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ